ព័ត៌មានទាន់ហេតុការណ៍៖
'

លោកបណ្ឌិត យង់ ពៅ៖​ ឆ្លើយតបនឹងលោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថៃ​ ដែលនិយាយដើម្បីប្រជាប្រិយភាពនៃអាណត្តិដ៏ខ្លីរបស់ខ្លួន ក្រោយគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងរួច

ភ្នំពេញ​៖​ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖ ខ្ញុំឆ្លើយតបនឹង លោក អានុទីន ឆានវីរាក់គុល Anutin ... Read More »

ស្ថានីយអវកាសពាណិជ្ជកម្មដំបូងគេរបស់ពិភពលោកនឹងមកដល់នៅឆ្នាំ២០២៦

ក្រុមហ៊ុនអាមេរិក Vast Space មានបំណងដាក់ឱ្យដំណើរការស្ថានីយអវកាសពាណិជ្ជកម្ម Haven-1 នៅខែឧសភា ឆ្នាំ 2026 ដោយបើកសករាជថ្មីដើម្បីជំនួស ISS ។ ស្ថានីយអវកាសអន្តរជាតិ (ISS) បានដំណើរការអស់រយៈពេលជិត 25 ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ៣ថ្ងៃបុណ្យភ្ជុំបិណ្ឌអ្នកដំណើរលើផ្លូវល្បឿនលឿនកើនឡើង,គ្រោះថ្នាក់ថយចុះ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ទិន្នន័យចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ... Read More »

ឃុំចំនួន៣នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ រងការជន់លិចដោយជំនន់ទឹកភ្លៀង

ខេត្តក្រចេះ ៖ លំនៅឋានប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិអូរគ្រៀង,ភូមិប៉ាក្លែ និងភូមិរលួស ក្នុងឃុំអូរគ្រៀង និងឃុំរលួសមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ និងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជំនន់ទឹកភ្លៀងបានហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងនោះផ្លូវមួយចំនួនក៏មិនអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។  ... Read More »

សល់ចំហាយភ្ជុំបិណ្ឌបង្ហោះម៉ូតូបង្ហេីយសាំងនៅតាមដងផ្លូវ​ ត្រូវសមត្ថកិច្ចបង្រ្កាបដករក្សា ទុកម៉ូតូ០៣ខែសិននៅស្រុកថ្មគោល

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖​ ក្រុម​យុវជន​ទំនើងមួយក្រុម​ សល់ចំហាយភ្ជុំបិណ្ឌបង្ហោះម៉ូតូបង្ហេីយសាំងនៅតាមដងផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុក​ ចុះបង្រ្កាបនាំខ្លួនយកមកណែនាំ​ និងដកហូតម៉ូតូយកមករក្សាទុក​រយៈពេល​ ០៣ខែសិននៅស្រុកថ្មគោល។  ... Read More »

ការបំផ្លិចបំផ្លាញបន្ទាប់ពីព្យុះទីហ្វុង Ragasa បោកបក់ឆ្លងកាត់ប្រទេសចិន

ព្យុះទីហ្វុង Ragasa បានបោកបក់លើដី និងបង្កការខូចខាតដល់ភាគខាងត្បូងប្រទេសចិន ដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ត្រូវបានគេព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី 26 ខែកញ្ញា។ ព្យុះទីហ្វុង Ragasa បានបោកបក់លើកោះ Hailing ទីក្រុង Yangjiang ... Read More »

រថយន្តធុនធំ១គ្រឿងបែក​កង់​ឈប់​លើ​​ផ្លូវដើម្បីដូរកង់​ ត្រូវ​​រថយន្ត​១​គ្រឿង​ទៀត​បុក​ពីក្រោយ​ បណ្ដាលឱ្យស្លាប់​២​នាក់ ​របួស​ធ្ងន់​​២​នាក់

ខេត្តកំពង់ឆ្នាំង៖ មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​និង​២​នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ររថយន្ត១គ្រឿង ដែលបែក​កង់​ឈប់​លើ​ទ្រូងផ្លូវ​វ៉ា​ជែង​ ហើយ​ត្រូវ​រថយន្ត​​១គ្រឿង​ទៀត​បុក​ពីក្រោយ។​ ហេតុការណ៍នេះ​​កើតឡើង​នៅ​វេលា​ម៉ោង៦​និង​២០​នាទី ល្ងាច ថ្ងៃ​ទី​២៤ខែកញ្ញា ឆាំ្ន​២០២៥ លើ​កំណាត់​ផ្លូវជាតិ​លេខ ៥​ក្នុង ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៦-៦៧ ស្ថិត​នៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​សែ​ប​ ... Read More »

នគរបាលឃាត់ខ្លួនយុវជនម្នាក់សង្ស័យ​ប្រើ​គ្រឿងញៀន​លើស​កម្រិត វាយ​បំផ្លាញ​​ទ្រព្យសម្បត្តិ និង​គំរាម​វាយ​ម្តាយ​ថែម​ទៀត​

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ម្តាយបង្កើត​ដាច់​ចិត្ត​ប្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន សង្ស័យ​​ប្រើ​គ្រឿងញៀន​លើស​កំរិត​ហើយស្រែក​ឡូឡា បង្ក​ការ​អុកឡុកនិង​ស្ទុះ​ទៅទាញ​កាំបិតប៉័ងតោ និង​អង្រែ​បុក​គ្រឿង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ពេលម្តាយ​ទៅ​ឃាត់​ថែម​ទាំង​គំរាម​វាយ​ម្តាយ​ទៀត ហើយដោយទ្រាំ​មិន​បាន​ក៏​ដាច់​ចិត្ត​ប្តឹង​ឱ្យ​នគរបាល​ឃាត់​តែ​ម្តង​។ ករណីការ​ឃាត់ខ្លួន​កូនប្រុស​សង្ស័យ​ប្រើ​គ្រឿងញៀន​លើស​កំរិត​បំផ្លាញ​ទ្រព្យសម្បត្តិ​ ​ធ្វើឡើងកាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ព្រៃ​ក​ន្ទោ​ច ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំង លោកស្រី​ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៉ីល ប្រចាំកម្ពុជា

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ... Read More »

🔥រថយន្ត Jeep បុករថយន្តព្រូសនិងម៉ូតូមួយគ្រឿងទៀតឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖ រថយន្តម៉ាក Jeep មួយគ្រឿងបានជ្រុលទៅបុករថយន្តព្រូសមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្ត Jeep ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង ។  ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២និង៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ... Read More »

ហុងកុងអនុញ្ញាតឱ្យទិញផ្ទះតម្លៃថោកជាងមុនសម្រាប់ទិដ្ឋាការវិនិយោគ

ទីក្រុងហុងកុងនឹងផ្តល់ជូនអ្នកដាក់ពាក្យសុំទិដ្ឋាការវិនិយោគិនឱ្យទិញផ្ទះតម្លៃទាបជាងកាលពីមុន ដើម្បីជំរុញទីផ្សារអចលនទ្រព្យរបស់ទីក្រុង។ នាយកប្រតិបត្តិលោក John Lee បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់គាត់ថាអ្នកដាក់ពាក្យស្នើសុំគម្រោងវិនិយោគទុនថ្មីអាចទិញអចលនទ្រព្យលំនៅដ្ឋានដែលមានតម្លៃ 30 លានដុល្លារហុងកុង (3.9 លានដុល្លារ) ឬខ្ពស់ជាងនេះ។ កម្រិតពីមុនគឺ 50 លានដុល្លារហុងកុង។ ខណៈពេលដែលការផ្លាស់ប្តូរនេះទំនងជាជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងទីក្រុង ... Read More »

នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ដកហូតគ្រឿងញៀន ១១កញ្ចប់

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនមួយក្រុមមានគ្នា ៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ៣នាក់ ជាមួយវត្ថុតាងជាសារធាតុញៀនចំនួន ១១កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៣ កញ្ញា ២០២៥ នៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ... Read More »

Update ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រើប្រាស់ល្បឿនលឿនបុករថយន្ត៣គ្រឿងបន្ត កន្ទុយគ្នា ផ្អើលអ្នកធ្វើដំណើរ តែសំណាងមនុស្សរងរបួសស្រាល

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រើប្រាស់ល្បឿនលឿនទៅបុករថយន្ត៣គ្រឿងបន្ត កន្ទុយគ្នា ផ្អើលអ្នកធ្វើដំណើរ តែសំណាងមនុស្សរងរបួសស្រាលនៅស្រុកស្វាយជ្រំ។    យោងតាមនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹង រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាក្នុងទិសដៅស្របគ្នាពីកើតទៅលិច ... Read More »

កីឡាករ Gavi របស់ Barcelona ត្រូវអវត្តមានរហូតដល់ ៥ ខែ បន្ទាប់ពីការវះកាត់ជង្គង់

ខ្សែបម្រើ Gavi របស់ Barcelona អាចនឹងអវត្តមាន 5 ខែនៃរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់ជង្គង់។  កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពីរ​ប្រកួត​ក្នុង​រដូវ​កាល​ថ្មីរបស់ Barcelona មុន​ពេល​រង​របួស​ជង្គង់​ស្តាំ​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​ខែ​សីហា។  មានការភ័យខ្លាចថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានទទួលរងនូវការរហែកសរសៃចងឆ្អឹងមុខ (ACL) ... Read More »

សម្តេចតេជោ​ ហ៊ុន​ សែន​៖​ ម្សិលមុិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ​ ដើម្បីសម្លាប់ខ្ញុំ នៅទីរួមខេត្តសៀមរាប​ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់​ ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ ម្សិលមុិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្តសៀមរាប។ សម្ដេចតេជោ​ ថ្លែង​បញ្ជាក់​ថា​ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួរនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ ... Read More »

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក​ និងកាន់កាប់អាវុធខ្លីមួយដើម

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទី​អធ្រាត្រ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់​ ... Read More »

ផឹកស៊ីទាស់សម្តី ! យុវជនម្នាក់យកចបកាប់សំពងក្បាលបុរសម្នាក់ដេរដល់ទៅ២០ថ្នេរ នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​ចប​កា​ប់​សំពង​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈា​ម​ជោគ​ខ្លួន​ដេរ​ចំនួន​២០​ថ្នេរ ព្រោះតែ​រឿង​ទាស់​ពាក្យ​សម្តី​ពេល​ផឹកស៊ី​ជុំ​គ្នា ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។ ការ​ឃាត់ខ្លួន​យុវជន​ដៃដល់​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​នៅ​ក្នុងភូមិ​ស្រែ​ឃ្លេ ឃុំ​ទួល​សាលា ... Read More »

នារី​ម្នាក់​​បម្រុង​លោត​ទឹក​លេី​ស្ពាន​កោះ​នរាសម្លាប់ខ្លួន តែ​ត្រូវ​បាន​បងប្អូនប្រជាពលរដ្ឋ​និង​សន្តិសុខ​ជួយ​ឃាត់​ទាន់​

ភ្នំពេញ​៖ នារី​ម្នាក់​មិន​ដឹងថា​មាន​វិបត្តិ​អ្វី​នោះទេបាន​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​កោះ​នរា​ តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​និង​សន្តិសុខ​នៅ​ទីនោះជួយ​ឃាត់​ទាន់​ពេលវេលា​ ។  ​   ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៣៥នាទី​យប់​ថ្ងៃ​ទី​២៤ខែ​កញ្ញា ឆ្នាំ​២០២៥​ នៅ​លើ​ស្ពាន​កោះ​នរា​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។  ​   តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ ... Read More »

ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន

ទីក្រុងណាហ្គូយ៉ា៖ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Hideaki ... Read More »

ថ្ងៃនេះជា ថ្ងៃទី៥៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

ភ្នំពេញ​៖​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ នៅថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ថ្ងៃនេះជា ថ្ងៃទី៥៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ ... Read More »

ព្យុះទី២០ឈ្មោះ ប៊ូឡូយ និងព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា ខណៈ​ព្យុះទី១៩ឈ្មោះ នេហ្គោរី បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី​ នឹងជះលើកម្ពុជា​ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដើរស្របនឹងគន្លងព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (Ragasa)T2518។ ដោយឡែកព្យុះទី១៩ឈ្មោះ ... Read More »

ឃាត់ខ្លួនបុរសម្នាក់យកកណ្ដៀវខ្វាងកាប់ជនរងគ្រោះប្លន់យកទូរស័ព្ទ២គ្រឿង

ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យកទូរស័ព្ទ)។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាករណីនេះបាន កើតហេតុថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៥ ... Read More »

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម កម្មវិធីទូរស័ព្ទដៃ NoDrug

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៣ ខែកញ្ញា​  ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រេីប្រាស់​ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងសង្កែខាងត្បូង​ ឃុំរំដោះ​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug ... Read More »

Update៖ បុរស៣នាក់បានលង់ទឹកសមុទ្រ នៅម្តុំឆ្នេរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ សមត្ថកិច្ចចម្រុះរកឃើញសាកសពអស់ហើយ

ខេត្តព្រះសីហនុ៖ បុរស៣នាក់ត្រូវបានលង់ទឹកសមុទ្រ និងបាត់ខ្លួន ខណៈចុះលេងទឹកស្របពេលមានខ្យល់បក់ខ្លាំង មានរលកធំៗ បណ្តាលឲ្យលង់ទឹក ហើយបើគិតមកដល់ពេលនេះសមត្ថកិច្ចចម្រុះរកឃើញសាកសពទាំង៣នាក់នោះហើយ។ សមត្ថកិច្ចឲ្យដឹងថា គិតត្រឹមម៉ោង៨យប់ថ្ងៃខែ២៤កញ្ញា ២០២៥ សមត្ថកិច្ចរកឃើញសាកសពបុរសម្នាក់ទៀតហើយក្នុងចំណោមបុរស៣នាក់ដែលលង់ទឹកសមុទ្រនៅម្តុំជិតដើមឈើចាំស្នេហ៍ក្រុងកំពង់សោមកាលពីរសៀលថ្ងៃ២៤កញ្ញា២០២៥ ជារួមជនរងគ្រោះស្លាប់ទាំង៣ នាក់។ លោក ម៉ាង ... Read More »

សមត្ថកិច្ចបំបែកសំណុំរឿងសម្លាប់យ៉ាងឃោរឃៅ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ នៅផ្លូវវត្តភ្នំប្រសិទ្ធខាងត្បូង

ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២រសៀលនៅលើផ្លូវវត្តភ្នំប្រសិទ្ធខាងត្បូង ក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីកាប់សម្លាប់យ៉ាងសាហាវឃោរឃៅបណ្ដាលឱ្យស្លាប់យុវជន១នាក់ ឈ្មោះ អៀន ម៉េងហួរ អាយុ១៧ ឆ្នាំ ... Read More »

ព្យុះទី១៩ ឈ្មោះ នេហ្គោរី (Neoguri) T2519 កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក វិវត្តទៅជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នឹងដើរចូលសមុទ្រចិន កម្ពុជានឹងមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០% ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នឹងដើរចូលសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា(Ragasa)T2518។  ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ សម្តេចតេជោ បានលើកឡើងថា ... Read More »

លោក ហ៊ុន ម៉ានី ៖ បច្ចុប្បន្ន សម្តេចព្រះវររាជមាតាជាតិខ្មែរ កំពុងគង់ប្រថាប់នៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើបណ្តាញសង្គម យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង អំពីដំណឹងព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ... Read More »

ប្រទេសថៃ៖ ការបាក់ដីដ៏ធំនៅកណ្តាលទីក្រុងបាងកក ដោយសារតែការសាងសង់ផ្លូវរថភ្លើងក្រោមដី

ខំប្រឹងទៅថៃជិតដល់ថ្ងៃវិនាសហើយ! ធនាគារពិភពលោក បានព្រមានថា ក្នុងពេល១២ឆ្នាំខាងមុខ ផ្ទៃដីទីក្រុងបាងកក៤០% ត្រូវលិចលង់នៅក្រោមទឹកសមុទ្រ។ បច្ចុប្បន្នទីក្រុងបាងកក់នៅទាបជាង ទឹកសមុទ្រ ជាង ១,៥ម៉ែត្រ ហើយមួយឆ្នាំៗទីក្រុងនេះបន្តស្រុតចុះពី១-២ សង់ទីម៉ែត្រ។ ពេលនេះទឹកជំនន់អូសបន្លាយ ធ្វើឲ្យដីកាន់តែទន់ជ្រាយ ងាយក្នុងការបាក់ស្រុត ... Read More »

រថយន្តតូចធំ ៤គ្រឿងបុកបន្តគ្នានៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នា ក្នុងនោះមានរថយន្តម៉ាក Lexus Rx 330 ពណ៌ទឹកសមុទ្រ ផ្លាកលេខ ភ្នំពេញ 2AX-6279 ,រថយន្ត Lexus LX570 ... Read More »