ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រាន់តែរឿងសុំលុយម្តាយទិញម៉ូតូមិនបានយកភ្លើងដុតផ្ទះឆេះអស់!

ខេត្តកំពង់ស្ពឺ៖ បុរសចិត្តខ្លាំងម្នាក់ខឹងសុំលុយម្តាយទិញម៉ូតូមិនបានយកភ្លើងដុតផ្ទះមួយខ្នងឆេះអស់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍មិនគួរឲ្យកើតមាននេះស្ថិតនៅត្រង់ចំណុចភូមិចាស់ ឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ នគរបាលមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យដែលយកភ្លើងដុតផ្ទះខ្លួននេះឈ្មោះ ខឿន សុភីន ភេទប្រុសអាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។ មូលហេតុដែលនាំឱ្យរូបគេដុតផ្ទះខ្លួនឯងព្រោះតែខឹងរឿងសុំលុយម្តាយយកទៅទិញម៉ូតូមិនបាន។ ... Read More »

ឆក់យកទូរស័ព្ទដៃពីនារីរោងចក្រម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច

    ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥៥នាទី នៅចំណុចផ្លូវបេតុង ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ... Read More »

ជាព័ត៌មានមិនពិតដែលគណនីហ្វេសប៊ុកមួយឈ្មោះថា​ Moni Leak បានបង្ហោះខ្លឹមសារថា “ផ្លូវ៦០ម៉ែត្រ ម៉ោង១០ទៅ១១យប់ មានក្រុមចោរប្លន់ម៉ូតូ ពួកក្មេងស្ទាវៗ ជនពាលវ៉ៃសម្លាប់ប្លន់យកម៉ូតូច្រើនណាស់”

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ​ ទាក់ទងទៅនឹងការផុសព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា​ Moni Leak បានបង្ហោះខ្លឹមសារថា “ផ្លូវ៦០ម៉ែត្រ ម៉ោង១០ទៅ១១យប់ ... Read More »

ក្រសួង​សុខាភិបាល​ ចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ។  ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសកម្ពុជា ... Read More »

នាំគ្នាចុះលេងទឹកអាងបណ្តាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតត្រូវសង្គ្រោះបន្ទាន់

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថាមានករណីក្មេងស្រី០១នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយពួកគេនាំគ្នាចុះលេងទឹកអាងហើយបានលង់។ ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង០០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត  ខេត្តបាត់ដំបង។ ... Read More »

រថយន្តម៉ាកស្តារិចបុកម៉ូតូហើយបើកគេច ទៅប្លុងទុកនៅមុខកាស៊ីណូសាន់ស៊ីធីក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តម៉ាកស្តារិចបុកម៉ូតូពេញទំហឹង រួចបើកគេចយកទៅប្លុងទុកនៅមុខកាស៊ីណូសាន់ស៊ីធីក្រុងបាវិតបង្កការភ្ញាក់ផ្អើលទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ... Read More »

ស្រវឹងស្រា​បេីករថយន្ត TOYOTA HILUX​ បុកបង្គោលស្លាកប៉ាណូរងការខូចខាត​ហើយព្យាយាមបេីករត់តែត្រូវនគរបាលឃាត់ជាប់

ភ្នំពេញ​ ៖​ បុរសម្នាក់ផឹកស្រាស្រវឹង​ រួចបេីករថយន្តម៉ាក TOYOTA HILUX​ រេចង្កូតទៅបុកបង្គោលប៉ាណូដ៏ធំមួយដេីមបណ្ដាលឱ្យរងការខូចខាត​ រួចហើយព្យាយាមបេីករត់បានប្រមាណ៣០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់ជាប់​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​និង៤០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ ... Read More »

ចៅបង្កេីតលួចលុយជីតាបានសម្រេចជាង១ម៉ឺនដុល្លារនិងខ្សែកពីរខ្សែយកទៅទិញម៉ូតូនិងទូរស័ព្ទដៃឱ្យបក្ខពួកម្នាក់១គ្រឿងត្រូវនគរបាលឃាត់ខ្លួនបាន០៤នាក់

​    ខេត្តតាកែវ​ ៖ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាល​នៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់​(ក្នុងនោះមានម្នាក់ជាចៅបង្កេីតរបស់ជនរងគ្រោះ) ក្រោយពីបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនដែលបានលួចគាស់ទូយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែ​ កាលពីវេលាម៉ោង៣ៈ៣០នាទីថ្ងៃទី២ ខែមេសា ... Read More »

ពលរដ្ឋប៉ាឡេស្ទីននៅទីក្រុងឡុងដ៍ ធ្វើបាតុកម្មតវ៉ាជុំវិញការវាយប្រហាររបស់អុីស្រាអែល

អ្នកគាំទ្រប៉ាឡេស្ទីននៅក្នុងប្រទេសអង់គ្លេសបានធ្វើបាតុកម្មតវ៉ាជាបន្ទាន់នៅខាងក្រៅស្ថានទូតអុីស្រាអែលក្នុងរដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអុីស្រាអែលចំពោះអំពើហិង្សានាពេលថ្មីៗនេះប្រឆាំងនឹងប៉ាឡេស្ទីននៅឯវិហារអ៊ិស្លាម Al-Aqsa ។ ប៉ូលិសអុីស្រាអែលបានប៉ះទង្គិចគ្នាជាមួយជនជាតិប៉ាឡេស្ទីននៅខាងក្នុងវិហារ Al-Aqsa នៃទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ខណៈដែលអុីស្រាអែលបានទម្លាក់គ្រាប់បែកទាំងតំបន់ហ្គាហ្សា និងលីបង់ ក្នុងការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតពីសំណាក់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។ អង្គការ Friends of Al-Aqsa ... Read More »

ពលករខ្មែររាប់ពាន់នាក់កំពុងកកស្ទះនៅស្រុកអារញ្ញ(ថៃ)ឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរសម្រុកពីប្រទេសថៃរាប់ពាន់នាក់បានមកកកស្ទះនៅផ្សាររុងក្លឿស្រុកអារញ្ញខេត្តស្រះកែវ(ថៃ)ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រៀមចូលមកស្រុកកំណើតរបស់ពួកគាត់វិញ បន្ទាប់ពីរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់។     តាមសេចក្ដីរាយការណ៍បញ្ជាក់ថា នៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២៣នេះនៅមាត់ច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ(ប្រទេសថៃ)ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេឃើញមានពលករប្រុសស្រី ខ្លះមានបង្វេចខោអាវសំពីងសំពោង ខ្លះអង្គុយ ខ្លះឈរត្រៀបត្រារាប់ពាន់នាក់រង់ចាំការវាយត្រាពីសមត្ថកិច្ចថៃដើម្បីវិលត្រលប់មកស្រុកកំណើតវិញ។    ... Read More »

ដង្ហែក្បួននៅក្នុងទីក្រុងចំនួន៧០ ក្នុងប្រទេសអាល្លឺម៉ង់ អំពាវនាវឱ្យមានការដោះស្រាយជម្លោះអ៊ុយក្រែន

កាលពីថ្ងៃទី ៩ ខែមេសា មនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងចំនួន70 នៅទូទាំងប្រទេសអាល្លឺម៉ង់បានដើរតាមផ្លូវដើម្បីអំពាវនាវឱ្យបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈការចរចាសន្តិភាព និងបញ្ឈប់ការបង្ហូរអាវុធបន្ថែមទៀតចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ពិធីបុណ្យ Easter ប្រពៃណីនៃចលនាដើម្បីសន្តិភាពបានកើតឡើងនៅទូទាំងប្រទេសអាល្លឺម៉ង់ដើម្បីអំពាវនាវឱ្យមានការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ យោងតាមបណ្តាញកិច្ចសហប្រតិបត្តិការសន្តិភាព ការប្រមូលផ្តុំគ្នាបានកើតឡើងនៅក្នុងទីក្រុងប្រហែល 70 នៅទូទាំងប្រទេសអាឡឺម៉ង់ ដូចជា Berlin, ... Read More »

រកឃើញយានយន្តល្មើសចំនួន ៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០៩​ មេសា

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៣៩គ្រឿង ម៉ូតូ ១០០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩គ្រឿង ... Read More »

មនុស្សស្លាប់ ៣នាក់ និងរងរបួស ៩នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ មេសានេះ!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ២នាក់ ។​ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៩ មេសា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​អាទិត្យ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤១នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ... Read More »

អាជីវករលក់ដូរផ្កា ចូលរួមក្នុងវេទិកាកេសរកូល ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេសបង្កាត់ពូជផ្កា

ភ្នំពេញ ៖ ចាប់ពីតាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ដែលប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនភ្នំពេញ។ ក្នុងនោះផងដែរ ក្រសួងបរិស្ថានបានជំរុញឱ្យមានការ ចូលរួមឱ្យបានច្រើនកុះករ ដ្បិតថាការចូលរួមក្នុងវេទិកានេះនឹងផ្ដល់សារៈប្រយោជន៍ដល់ធនធានធម្មជាតិ យើងទាំងអស់គ្នា។ យ៉ាងណាមិញ ... Read More »

បង្រ្កាបអ្នកលេងល្បែងបញ្ជល់មាន់ដែលផ្គើន បន្ទាប់ពីអាជ្ញាធរសមត្ថកិច្ចអប់រំច្រើនសារហើយមិនស្តាប់ នៅស្រុកជើងព្រៃ !

ខេត្តកំពង់ចាម ៖ ក្រោយពីទទួល ព័ត៌មានបានភ្លាម ៗពីប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា  អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម  បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី  ហេង  វុទ្ធី  ស្នងការនគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ... Read More »

បំបែកកំណត់ត្រា «បេះដូងធំជាងគេនៅលើពិភពលោក» គឺអ្នកជំនាញការរបស់ Guinness World Record មកវាយតម្លៃនារសៀលថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ខេត្តសៀមរាប ៖ គំនិតនៃការច្នៃប្រឌិត របស់យុវជនកម្ពុជា កើតឡើងដោយការរួបរួម សាមគ្គី ស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ ដើម្បីមុខមាត់ប្រទេសជាតិទាំងមូល។ សូមបញ្ជាក់ថា, កាន់តែកៀកថ្ងៃត្រៀមខ្លួនបំបែកកំណត់ត្រា  «បេះដូងធំជាងគេនៅលើពិភពលោក» ពេលនេះក្រុមការងារ Beyond the ... Read More »

ចិន៖ ចំនួនជើងហោះហើរក្នុងស្រុកនាខែមីនាបានកើនឡើង១៣០%

របាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានកត់ត្រាកំណើនជាលំដាប់នៅក្នុងខែមីនាឆ្នាំ 2023 ។ យោងតាមរបាយការណ៍របស់សេវាកម្មទិន្នន័យអាកាសចរណ៍ស៊ីវិលដែលមានមូលដ្ឋាននៅប្រទេសចិន VariFlight ជើងហោះហើរក្នុងស្រុកជាមធ្យមប្រចាំថ្ងៃរបស់ប្រទេសក្នុងខែមីនាបានកើនឡើងដល់ 11.657 កើនឡើង 133.52% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ចំនួននេះក៏តំណាងឱ្យការកើនឡើង 3% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2019 ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ស្ដីពីបទប្បញ្ញត្តិអន្តរកាលសម្រាប់ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារ របស់ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់: ជំពូកទី១ បទប្បញ្ញត្តិទូទៅ ; មាត្រា១ . ព្រះរាជក្រឹត្យនេះកំណត់អំពីការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និង ... Read More »

ក្នុងថ្ងៃទី២នៃការធ្វើសមយុទ្ធយោធា យោធាចិនហាត់សមវាយប្រហារលើតៃវ៉ាន់

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣បានដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនដែលបានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃទី២នៃការធ្វើសមយុទ្ធហៅថាJoint Sword គឺយោធាចិនបានផ្តោតទៅលើ ការហាត់សមវាយប្រហារប្រឆាំងគោលដៅសំខាន់ៗនៅកោះតៃវ៉ាន់ហើយនិងដែនទឹកជុំវិញនោះ។ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា កងទ័ពអាកាសចិនបានចល័តយន្តហោះយោធារាប់សិបគ្រឿងឱ្យធ្វើដំណើរឆ្ពោះទៅរកតំបន់ដែនអាកាសរបស់គោលដៅ ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខ​ រួមទុក្ខជាមួយប្រជាពលរដ្ឋ​ ដោយមិនប្រកាន់និន្នាការនយោបាយ​

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំសន្និបាតផ្សព្វផ្សាយអំពីរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៤រោច ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម : ... Read More »

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ២៧៣នាក់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជៀច

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ២៧៣នាក់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជៀច ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥២%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍កន្លងមក ចំនួន ៦៣នាក់!

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុង”កម្មវិធីរត់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុង”កម្មវិធីរត់អង្គរសង្ក្រាន្ត”  នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ... Read More »

លិខិតអបអរសាទររបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញ  លិខិតអបអរសាទរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងនាម ... Read More »

គ្រោះធម្មជាតិបន្តបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ១៤ខ្នងទៀត នៅស្រុកតាលោសែនជ័យ

 ខេត្តពោធិ៍សាត់ ៖ យ៉ាងណោចផ្ទះសម្បែងប្រជាកសិករប្រមាណ១៤ខ្នងទៀតបន្តរងការខូចខាត  ខណៈកន្លងទៅថ្មីៗផ្ទះរាប់រយខ្នងរងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លៀងកក់ខែ លាយឡំទៅដោយខ្យល់កន្រ្តាក់ ។  របាយការណ៍លោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ម្សិលមិញថ្ងៃសៅរ៍ ៣រោច ខែចេត្រ ... Read More »

ភាពដ៏សាមញ្ញ របស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយសុចរិត និងមានទឹកចិត្តធំទូលាយអធ្យាស្រ័យល្អ ដែលជាទីស្នាក់ត្រជាក់ត្រជុំរបស់ ប្រជាពលរដ្ឋទាំងអស់ចង់មកអាស្រ័យជ្រក ក្រោមម្លប់ សន្តិភាព នេះ !

ភ្នំពេញ ៖ កាលសម័យជំងឺកូវីដ-១៩ វាយលុក ពេញពិភពលោក គឺប្រទេសដ៏ច្រើនលើសាកលលោក បានសម្លឹងឃើញពីមេដឹកនាំ ប្រទេសកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានយ៉ាងច្បាស់ រហូតដល់សំណេរ ... Read More »

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្រ្កាបឧបករណ៍ឆក់ត្រីរឹបអូសវត្ថុតាងឯជនប្រព្រឹត្តលោតទឹកគេចខ្លួន

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿងត្រូវបានសមត្ថកិច្ច នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការរឹបអូសខណៈក្រុមជនប្រព្រឹត្តលោតទឹកគេចខ្លួន ។ ករណីបង្រ្កាបបទល្មើសនេសាទរឹបអូសវត្ថុតាងឯជនប្រព្រឹត្តរត់គេចខ្លួននេះ ធ្វើឡើងនាថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ... Read More »