ការធ្វើសង្គ្រាមរបស់អាមេរិកនៅជុំវិញពិភពលោក មិនមែនជាការញៀនសង្គ្រាមនោះឡើយ គឺអាមេរិកចាំបាច់ត្រូវតែធ្វើដើម្បីបញ្ជាក់ពីមហាអំណាចដែលខ្លួនកំពុងតែគ្រប់គ្រង ។ បើអាមេរិកមិនធ្វើសង្គ្រាមនៅខាងក្រៅនោះទេ ឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិនឹងត្រូវបាត់បង់។មិនតែប៉ុណ្ណោះអាមេរិកមានប្រវត្តិធ្វើសង្គ្រាមជាយូរណាស់មកហើយ តាំងតែពីទឹកដីអាមេរិកបានកកើតឡើង។ អ្វីដែលគេចាប់អារម្មណ៍នោះគឺអាមេរិកកាន់តែធ្វើសង្គ្រាមគឺអាមេរិកកាន់តែរីកចម្រើន បើទោះត្រូវចំណាយប្រាក់ច្រើនតែចំណូលពីសង្គ្រាមក៏ច្រើនដូចគ្នាដែរ។
អាមេរិកពេលដំបូងមានតែ១៣រដ្ឋតូចប៉ុណ្ណោះ ហើយងាយរងការវាយបំផ្លាញនៅតាមបណ្ដោយព្រំដែននៅភាគខាងជើងអាមេរិកថែមទៀត។ ប៉ុន្ដែគ្រាន់តែរយៈពេល១សតវត្សប៉ុណ្ណោះ អាមេរិកបាន ពង្រីកទឹកដីយ៉ាងធំធេងដោយបានសម្លាប់ជនជាតិដើមដណ្ដើមយកបណ្ដារដ្ឋដូចជារដ្ឋ តិចសាស់ ញូវម៉ិចស៊ីកូ អារីហ្សូណា និងកាលីហ្វ័រនីញ៉ាពីប្រទេសម៉ិចស៊ីក។
ចាប់ផ្ដើមឡើងដោយសង្គ្រាមស៊ីវិល បន្ទាប់មកគឺជាការគ្រប់គ្រងតំបន់ផ្ទៃដីដ៏មាន តម្លៃនៅក្នុងប្រទេស។ អាមេរិកបានចូល រួមនៅក្នុងសង្គ្រាមពិភពលោកទាំង២លើក។ ដូច្នេះអាមេរិកក្លាយជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ពិភពលោកបន្ដិចម្ដងៗ ពិសេសគឺនៅក្នុងពេលនិងក្រោយពេល សង្គ្រាមត្រជាក់ដោយធ្វើសង្គ្រាមរាប់សិបលើកក៏ដូចជាការជ្រៀតជ្រែកដោយយោ ធាទៅក្នុងប្រទេសដែលមានវិវាទ។
ពលរដ្ឋអាមេរិកតែងចាត់ទុកខ្លួនថា ជាមនុស្សស្រឡាញ់សន្ដិភាព។ អតីតប្រធានាធិបតី Teddy Rosevelt អាចជាប្រធានាធិបតីអាមេរិកចុងក្រោយគេបង្អស់ដែលមាន ទស្សនៈទៀងត្រង់ស្ដីពីសង្គ្រាម។
លោក Roselvelt បាននិយាយមួយឃ្លាថា “សង្គ្រាមមួយជាយូរអង្វែងវាល្អ សម្រាប់ឆន្ទៈរបស់បុរសជាជាងសន្ដិភាព ស្ថិរភាព”។ ទោះបីយ៉ាងណាក៏ដោយការធ្វើសង្គ្រាមឬការជ្រៀតជ្រែកដោយយោធា បណ្ដាប្រធានាធិបតីអាមេរិកតែងនឹកឃើញដល់សម្ដីរបស់អតីតប្រធានាធិបតី Teddy Rosevelt។
តាមទំនៀមទម្លាប់របស់ប្រធានាធិបតីអាមេរិកនីមួយៗ គឺមានសង្គ្រាមមួយផ្ទាល់ខ្លួនក្នុងពេលឡើងគ្រប់គ្រងអំណាចនោះ។ ជាក់ស្ដែងគឺប្រធានាធិបតី អូបាម៉ា ដែលជាអ្នកស្រឡាញ់សន្ដិភាព ហើយជាម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព ជាអ្នកបើកកុងតាក់ចាប់ផ្ដើមសង្គ្រាមក្នុងប្រទេសលីប៊ី។
កាលពីឆ្នាំ២០០៨ពលរដ្ឋអាមេរិកបានជ្រើសរើសលោក អូបាម៉ា ធ្វើជាប្រធានា ធិបតីដោយដាក់ក្ដីសង្ឃឹមថា លោកនឹងមាន ទស្សនៈសន្ដិភាពជាងបណ្ដាអតីតប្រធានាធិបតីអាមេរិក។ ពលរដ្ឋអាមេរិកបានឃើញ យ៉ាងច្បាស់នូវលទ្ធផលនៃសង្គ្រាមដែលចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីប៊ូស ធ្វើឱ្យអាមេរិកជាប់ផុងសង្គ្រាមនៅអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ហេតុដូច្នេះពលរដ្ឋអាមេរិកបានជ្រើសរើសបុគ្គលដែលស្អប់សង្គ្រាមឡើងធ្វើជាប្រធានាធិបតី។
ប៉ុន្ដែអ្វីគ្រប់បែបយ៉ាងផ្ទុយស្រឡះក្រោយ រយៈពេល២ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់ លោក អូបាម៉ា ដោយលោកបានពន្យារពេលបំពេញបេសកកម្មក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយបន្ថែមទាហានច្រើនថែមទៀត។ ទន្ទឹមនឹងនោះលោកក៏បានចាប់ ផ្ដើមលូកដៃជ្រៀតជ្រែកដោយយោធានៅក្នុងសង្គ្រាមលីប៊ីដែលបានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១។ នោះមិនមែន ជារឿងចៃដន្យដែលអាមេរិកបញ្ជូនទាហាន របស់ខ្លួនចូលរួមដោះស្រាយទៅលើបញ្ហាអន្ដរជាតិនោះឡើយ។
កម្លាំងយោធា៖ មូលហេតុដែល អាមេរិកបន្ដធ្វើសង្គ្រាមដោយសារតែកម្លាំង ទាហានដ៏ធំធេងរបស់ខ្លួន ពិសេសពេលប្រឈមជាមួយប្រទេសតូចតាចដូចជាលីប៊ីនោះ។ ប្រសិនបើជាអ្នកដែលមានយន្ដហោះចម្បាំងរាប់រយគ្រឿង កាំជ្រួចមីស៊ីល បញ្ជាកាំជ្រួចមីស៊ីលឆ្លងទ្វីបគឺពិភពលោកទាំងមូលសុទ្ធសឹងតែជាគោលដៅក្នុងការជ្រើសរើសរបស់អ្នក។ ហេតុដូច្នេះពេល ដែលមានកន្លែងណាមួយមានបញ្ហា ពិសេស មានការប៉ះទង្គិចគ្នាអាមេរិកពិបាកនឹងទប់ស្កាត់អារម្មណ៍របស់ខ្លួនណាស់គឺត្រូវតែធ្វើអ្វីមួយទៅលើប្រទេសទាំងនោះ។
បណ្ដាមេដឹកនាំរបស់អាមេរិកពិបាកក្នុងការប្រឆាំងដូចអត្ថន័យក្នុងបទចម្រៀងមួយ បានបញ្ជាក់ថា “ប្រសិនមានរឿងអ្វីមួយមិនល្អកើតឡើងដល់ពលរដ្ឋស្លូតត្រង់គ្មាន ទោសកំហុស សូមគោរពលោកប្រធានាធិបតីធ្វើយ៉ាងណាដើម្បីចុចកុងតាក់បញ្ឈប់វា។ ទោះបីត្រូវចំណាយប្រាក់រាប់រយលាន ឬក៏រាប់ពាន់លានដុល្លារឬត្រូវជំពាក់បំណុល គេបន្ថែមទៀតក្តី ប៉ុន្ដែប្រសិនបើលោកមិនបញ្ជូនទាហានទៅកាន់ទីនោះមតិអន្ដរជាតិនឹងថ្កោលទោស។ ប៉ុន្ដែបើយើងធ្វើយើង មិនចាំបាច់ត្រូវខ្លាចការប្រឆាំងណាមួយឡើយ ដោយសារតែរាល់អ្នកអាក្រក់ណា មួយតែងតែមានសភាពទន់ខ្សោយ។ ប្រសិនបើលោកមិនចុចកុងតាក់មនុស្ស គ្មានកំហុសជាច្រើនត្រូវស្លាប់ ការជ្រើសរើសស្ថិតនៅលើលោកប្រធានាធិបតី”។
ហេតុដូច្នេះប្រធានាធិបតីអាមេរិកដែលគ្រប់គ្រងអំណាចដូចលោក បារ៉ាក់ អូបាម៉ា ទោះបីស្រឡាញ់សន្ដិភាពក៏ត្រូវតែបង្ហាញឥទ្ធិពលរបស់អាមេរិកទៅលើពិភពលោកទាំងមូលដែរ។ ក្រុមអ្នកវិភាគយល់ឃើញថា តម្លៃ របស់អាមេរិកមិនមែននៅត្រង់សេដ្ឋកិច្ចទី១ លើពិភពលោកនោះឡើយគឺនៅត្រង់ចំណុចឥទ្ធិពលយោធា សិទ្ធិអំណាចក្រោមការគ្រប់ គ្រងរបស់ប្រធានាធិបតី។
អាមេរិកគ្មានសត្រូវណាមួយគ្រោះថ្នាក់៖ អាមេរិកមានសុវត្ថិភាពក្រោយ ពេលសង្គ្រាមត្រជាក់ ហើយអាមេរិកមិនមានការព្រួយបារម្ភភ័យខ្លាចរាល់កម្លាំងណាមួយឡើយនៅលើពិភពលោក គ្មានសត្រូវណាដែលមានកម្លាំងប្រហាក់ប្រហែលដើម្បីប្រកួតប្រជែងជាមួយអាមេរិកនោះឡើយ។
អាមេរិកបង្ហាញការព្រួយបារម្ភពីការ វាយប្រហារភេរវកម្មតាមរយៈការថ្លែងសុន្ទរ កថារបស់អតីតប្រធានាធិបតី ប៊ូស ក្រោយព្រឹត្ដិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា គឺបានអំពាវនាវដល់សហគមន៍អន្ដរជាតិទាំងមូលឱ្យរួមគ្នាផ្ដោតទៅលើសង្គ្រាម ប្រឆាំងភេរវកម្ម ប៉ុន្ដែភេរវកម្មជាបញ្ហាដែលអាមេរិកបានបំផ្លោងហួសហេតុ។ អ្នកវិភាគ នយោបាយជាច្រើនចាត់ទុកថា នោះជាលេសដើម្បីអាមេរិកជ្រៀតជ្រែកដោយយោធានៅតំបន់ជាច្រើនលើពិភពលោក ពិសេសនៅក្នុងប្រទេសអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ មូលហេតុមួយផ្សេងទៀតអាមេ រិកមានគោលនយោបាយល្អប្រសើរក្នុងការទប់ស្កាត់បណ្ដាប្រទេសដែលប្រឆាំងជាមួយខ្លួន។
ទាំងនោះហើយជាមូលដ្ឋានដែលធ្វើឱ្យអាមេរិកទទួលបានផលប្រយោជន៍មហា សាលនៅក្នុងសង្គ្រាមលោកទាំងពីរលើក។ ជាមួយនឹងទីតាំងនិងគោលនយោបាយល្អ ប្រសើរបានអនុញ្ញាតឱ្យអាមេរិកអនុវត្ដនូវគម្រោងទាំងឡាយដែលត្រូវចំណាយពេល វេលានិងទ្រព្យសម្បត្ដិដូចជាសង្គ្រាមបច្ចុប្បន្ន នៅលីប៊ីទោះបីមិននាំមកនូវផលប្រយោជន៍ ដល់អាមេរិក ប៉ុន្ដែវាមានឥទ្ធិពលយ៉ាងធំធេងដល់គោលនយោបាយយោធារបស់ អាមេរិកដែលជាមហាអំណាចទី១នៅលើពិភពលោក៕ ម៉ែវ សាធី