ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីបញ្ចប់សង្គ្រាមស៊ីវីល មីយ៉ាន់ម៉ាអាចនឹងអនុញ្ញាតឲ្យមានសហរដ្ឋនៅក្នុងប្រទេសនេះ

ចែករំលែក៖

បច្ចុប្បន្ននៅអាមេរិក រុស្ស៊ីនិងអង់គ្លេសជាដើមគឺមានរដ្ឋសហព័ន្ធ គឺជារដ្ឋឯករាជ្យមានរដ្ឋបាលដឹកនាំដាច់ដោយឡែកពីគ្នា មានការចេញច្បាប់ខុសគ្នា សម្រាប់គ្រប់គ្រងនៅក្នុងរដ្ឋនោះ ដូចជាប្រទេសមហាអំណាចលោកខាងលិចជាដើម។ មានតែធ្វើបែបនោះហើយ ទើបមីយ៉ាន់ម៉ាអាចឆ្លងផុតដំណាក់កាលនៃសង្គ្រាមស៊ីវិលឆ្ពោះទៅរកសន្តិភាពពិតប្រាកដ។

សហរដ្ឋ ឬហៅថារដ្ឋសហព័ន្ធ គឺជាគោលដៅចុងក្រោយដែលទីព្រឹក្សារដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី បានលើកឡើង ដើម្បីឲ្យក្រុមជនជាតិភាគតិតរដ្ឋមានជម្លោះបញ្ចប់សង្គ្រាមឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ។ រដ្ឋសហព័ន្ធ បើទោះបានប្រព័ន្ធដឹកនាំដាច់ដោយឡែកពិតមែន តែស្ថិតនៅក្រោមរដ្ឋាភិបាល មីយ៉ាន់ម៉ា ដែលដូចជាញ៉ូវហ្សឺឡែន ប្រទេសអង់គ្លេសជាដើម មានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រោមរដ្ឋាភិបាលដដែល ។

គម្រោងខាងលើត្រូវបានលោកស្រីលើកឡើងនាឱកាសបើកកិច្ចចរចាស្វែងរក សន្តិភាពថ្មីមួយ ដើម្បីឈានបិទបញ្ចប់ជម្លោះជាតិជាច្រើនទសវត្សរ៍កន្លងមកនៅក្នុងប្រទេសនេះ។

រយៈពេលប៉ុន្មានខែ ចុងក្រោយនេះ គេសង្កេតឃើញមានភាពតានតឹងខ្លាំងនៅតាមតំបន់ជាប់ព្រំដែនបន្តិច មែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងជាសមូហភាពកំពុងផ្តល់ផ្លែផ្កាហើយ ។ នេះបើតាមប្រសាសន៍របស់លោកស្រី អ៊ុងសាន ស៊ូជី នៅចំពោះមុខតំណាងក្រុមជនជាតិភាគតិចជាច្រើនក្រុម ដែលមកប្រជុំចរចាគ្នា រយៈពេល៥ថ្ងៃនាទីក្រុងណៃពិដោ ដោយបានលម្អិតបន្ថែមទៀតថា ការចរចាស្វែងរកសន្តិភាពបានឈានដល់ដំណាក់កាលជជែកអំពីគោលការណ៍ បង្កើតរដ្ឋសហព័ន្ធ។

លក្ខន្តិកៈជារដ្ឋសហព័ន្ធដែលលោកស្រីអ៊ុងសាន ស៊ូជី និងក្រុមតំណាងជនជាតិភាគតិចបានបង្ហើបលទ្ធភាពចង់បង្កើតនៅមីយ៉ាន់ម៉ា ជាលើកដំបូងនេះ ជាដំណាក់កាលប្រវត្តិសាស្ត្រតែម្តង។ ព្រោះប្រសិនបើមីយ៉ាន់ម៉ាព្រមចែកជារដ្ឋសហព័ន្ធមែន គឺដូចជាមីយ៉ាន់ម៉ាព្រមចែករំលែកអំណាចដឹកនាំដោយរដ្ឋនីមួយៗ និងមានអំណាច តាក់តែងរដ្ឋធម្មនុញ្ញរបស់ខ្លួនបាន ។

តាំងពីបានទទួលឯករាជ្យនៅឆ្នាំ១៩៤៨មក មីយ៉ាន់ម៉ារួមរស់ក្នុងភាពប្រឈម និងប្រយុទ្ធគ្នាដោយអាវុធផង ជាមួយជនជាតិភាគតិច១៣០ជាតិពិន្ធុខុសគ្នាៗ ដែលទាមទារចង់បានស្វ័យភាព។ ជម្លោះប្រដាប់អាវុធ និងជាតិពិន្ធុបានអូសបន្លាយរាប់ទសវត្សរ៍ តែគ្មានដំណោះស្រាយឡើយ គំរូរដ្ឋសហព័ន្ធ ក៏មិនដែលត្រូវបានលើស្នើឡើងដែរ ប៉ុន្តែក្តីសង្ឃឹមទើបបានផុសឡើងនារយៈពេលមួយឆ្នាំនេះ នៅពេលបក្សប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជីបានឈ្នះឆ្នោតសភាជាប្រវត្តិសាស្ត្រ និង ឡើងដឹកនាំប្រទេស។

ដំណើរការស្វែងរកសន្តិភាព ត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់រដ្ឋាភិបាល ដឹកនាំដោយបក្សរបស់លោកស្រីអ៊ុងសាន ស៊ូជី។ ការចរចាជុំដំបូងបានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ជំនួបថ្ងៃនេះគឺជាវគ្គទីពីរ ប៉ុន្តែការប្រយុទ្ធគ្នានៅមានសន្ធឹកខ្លាំងនៅឡើយនៅតាមតំបន់ខ្លះ៕ ម៉ែវ សាធី


ចែករំលែក៖