ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Bora Menh

អង្គការសហប្រជាជាតិផ្ដល់នូវមូលនិធិជំនួយមនុស្សធម៌ឆ្លើយតបបន្ទាន់ដល់ ១០ ប្រទេស

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើឡើងនៅក្រុងហ្សឺណែវកាលពីថ្ងៃទី ៣០ ... Read More »

ប្រទេសកាណាដាជាប់ចំណាត់ថ្នាក់ទី ៤នៅលើពិភពលោកក្នុងការបំភាយកាបូនពីភ្លើងឆេះព្រៃ

ចំនួនកំណត់ត្រានៃភ្លើងឆេះព្រៃក្នុងឆ្នាំ 2023 បានធ្វើឱ្យប្រទេសកាណាដាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួនដែលមានការបញ្ចេញកាបូនច្រើនបំផុតនៅលើពិភពលោក។ លទ្ធផលស្រាវជ្រាវដែលចេញផ្សាយដោយរដ្ឋបាលអាកាសចរណ៍ និងអវកាសអាមេរិក (NASA) ក៏បង្កើនការសង្ស័យអំពីសមត្ថភាពរបស់ព្រៃឈើកាណាដាក្នុងការចាប់យក និងរក្សាទុកបរិមាណឧស្ម័នកាបូនិកយ៉ាងច្រើននាពេលអនាគត។ ក្រុមស្រាវជ្រាវរបស់ NASA បានប្រើប្រាស់ទិន្នន័យអង្កេតផ្កាយរណប និងបច្ចេកវិទ្យាដើម្បីវាស់ស្ទង់ការបញ្ចេញកាបូនពីភ្លើងឆេះព្រៃក្នុងឆ្នាំ 2023។ លទ្ធផលបានបង្ហាញថា ភ្លើងឆេះព្រៃបានបង្កើតកាបូនចំនួន ... Read More »

មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់នៅស្រុកសំឡូត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ... Read More »

នគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន ចុះពិនិត្យដកហូត អប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការជួញដូរបារីអេឡិចត្រូនិច

ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី សម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ មាតា បិតា ឬអ្នកអាណាព្យាបាល ជួយជំរុញ បងប្អូន-កូនចៅ ឱ្យខិតខំរៀនសូត្របានជាប់លាប់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់មាតា បិតាឬ អ្នកអាណាព្យាបាល ជួយជំរុញ បងប្អូន-កូនចៅ របស់ខ្លួន ឱ្យខិតខំរៀនសូត្រ ឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា។ ... Read More »

ទិដ្ឋភាពផ្លូវជាតិ លេខ១០ បាត់ដំបង ទៅ កោះកុង តែប៉ុណ្ណេះ ងាយស្រួលក្នុងការធ្វើដំណើរហើយ 

ភ្នំពេញ ៖ គម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សម្រេចការស្ថាបនា ជាសមិទ្ធផលរបស់ប្រជាពលរដ្ឋ ប្រទេសជាតិទាំងមូល ។ ផ្លូវមួយខ្សែនេះ ក្លាយជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលបម្រើឱ្យទាំងវិស័យសាធារណការ និងវិស័យទេសចរណ៍។ ផ្លូវជាតិលេខ១០ ... Read More »

ក្លិបអ្នកកាសែតកម្ពុជាបោះជំហានចូលបណ្តាញអ្នកសារព័ត៌មានអន្តរជាតិ២២ប្រទេស 

ប្រទេសចិន ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតហើយនៅថ្ងៃទី៣១ ខែសីហានេះដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថាថា ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារផ្ញើជូន មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្នុងសារផ្ញើជូន មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ៖ កន្លងទៅ និងជាបន្តបន្ទាប់ ... Read More »

លោក ប៉ែន បូណា ៖ នៅលើពិភពលោកនេះ គេមិនដែលយក google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖ នៅលើពិភពលោកនេះ គេមិនដែលយក google Map ... Read More »

ស្វែងយល់ពីប្រទេសចំនួន ១០ ដែលផលិតមាសច្រើនជាងគេនៅលើពិភពលោក

អន្តរជាតិ ៖ យោងតាមប្រភពពី Middle East Economy បានបង្ហាញថា មាសនៅតែជាធនធានដ៏មានតម្លៃដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យជាច្រើន ហើយការជីកយករ៉ែមាសក៏បន្តជាឧស្សាហកម្មដ៏សំខាន់នៅទូទាំងពីភពលោកផងដែរ ជាមួយនឹងប្រតិបត្តិការនៅគ្រប់ទ្វីបទាំងអស់លើកលែងតែអង់តាក់ទិក។ កាលពីឆ្នាំ២០២៣ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ដែលជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ យោងតាមធនាគារ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនចំនួន ៧២៩នាក់

ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ... Read More »

ប្រជាកសិករឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបញ្ឈប់ការប្រេីប្រាស់ថ្នាំកសិកម្មដេីម្បីជំរុញឱ្យឆាប់ទុំ ព្រោះវាអាចធ្វេីឱ្យប៉ះពាល់ដល់គុណភាពអង្ករ

ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីម្សិលមិញនេះបានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ... Read More »

គ្រាប់ពេជ្រ ! ចៅប្រុសទី៤ របស់សម្តេចតេជោ ហ៊ុន សែន, យុវជន ហ៊ុន ច័ន្ទបញ្ញាបុត្រ ចាប់ផ្តើមសិក្សានៅសាលាយោធានៃចក្រភពអង់គ្លេស

ភ្នំពេញ ៖ កូនប្រុសរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺយុវជន ហ៊ុន ច័ន្ទបញ្ញាបុត្រ ដែលត្រូវជាចៅប្រុសទី៤ របស់សម្តេចតេជោ ហ៊ុន សែន ហើយជាក្មួយ ... Read More »

បញ្ជូនខ្លួនមុខសញ្ញាចោរកាច់.កម៉ូតូដ៏សកម្មនៅខេត្តកំពង់ស្ពឺ ចំនួន ៧នាក់ ទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៧នាក់ ដែលជាមុខសញ្ញាចោរកាច់.កម៉ូតូដ៏សកម្មនៅខេត្តកំពង់ស្ពឺ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបដកហូតបានវត្ថុតាងមួយចំនួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ប្រភពដដែលបន្តថា ដោយទទួលបានបទបញ្ជានិងចង្អុលការពីលោកឧត្ដមសេនីយ៍ទោ ឃឹម ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំដោយស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា សូម អបអរសាទរ ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជា ដែល ដណ្តើម បាន ជ័យជម្នះ ក្នុងការ ប្រកួត បើក ឆាក លើ ក្រុម ម៉ាឡេស៊ី ក្នុង លទ្ធផល ៣ សិត ទល់១ សិត 

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូម អបអរសាទរ ក្រុម បាល់ទះ ជម្រើស ... Read More »

ក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តកំពង់ស្ពឺជាបន្តទៀត

ភ្នំពេញ ៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញសហគមន៍តំបន់ការពារធម្មជាតិចូលរួមការពារព្រៃដើម្បីប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរនៅក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងរបរិស្ថាន បានថ្លែងថាក្រសួងបរិស្ថានកំពុងធ្វើការគាំទ្រសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិទាំងអស់ ឱ្យចូលរួមកាន់តែប្រសើរថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមនឈើឱ្យបានច្រើន។ ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម ... Read More »

លោកឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ “Great Wall-2024” រៀបចំដោយកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន 

ទីក្រុងប៉េកាំង ៖ ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់បញ្ជូន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ... Read More »

ប្រទេស ស៊ែប៊ី ទិញយន្តហោះចម្បាំង១២គ្រឿង ប្រភេទ Rafale ពីបារាំង

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសស៊ែប៊ីបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនបារាំង Dassault Aviation ដើម្បីទិញយន្តហោះចម្បាំង Rafale ថ្មីចំនួន១២គ្រឿង ក្នុងតម្លៃ២.៧ពាន់លានអឺរ៉ូ ... Read More »

ជនសង្ស័យចំនួន ០៦ នាក់ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ៣៩០ គីឡូក្រាម

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបង្ក្រាបករណីគ្រឿងញៀន ចំនួន៤គោលដៅជាបន្តបន្ទាប់។ គោលដៅទី១ នៅវេលាម៉ោង ១៥និង ៤០នាទី ... Read More »

តំណាងអយ្យការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង១ក្រុម មានគ្នាចំនួន០៥ នាក់ ... Read More »

បេក្ខជន ៧២៩នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃស្អែក

ភ្នំពេញ ៖ មិនខុសពីសព្វដងទេ មុនការប្រឡងប្រជែងមួយថ្ងៃ គណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងក្រុមការងារពាក់ព័ន្ធ តែងតែចុះពិនិត្យមណ្ឌលប្រឡងដោយផ្ទាល់។ ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។ នារសៀលថ្ងៃទី៣០ ... Read More »

លោកបណ្ឌិត គិន ភា ឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលបានបំផ្លើសព័ត៌មានថា ការណ៍ដែលរាជរដ្ឋាភិបាលបង្កើត «មូលនិធិកសាង ហេដ្ឋារចនា សម្ព័ន្ធ តាម ព្រំដែន» លោកផ្តល់គំនិត ៦ ចំណុច ! 

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលបានបំផ្លើសព័ត៌មានថា ការណ៍ដែលរាជរដ្ឋាភិបាលបង្កើត ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ចាមពិភាក្សា លើការផ្សព្វផ្សាយជំរុញការទាញយកនិងប្រើប្រាស់App NoDrug 

ខេត្តកំពង់ចាម៖ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តម ខ្លូត ចិន្តា ក្នុងគោលបំណង ពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀននិងពិភាក្សាការងារផ្សព្វផ្សាយពីការងារជំរុញការទាញយកនិងប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាល្ងាចថ្ងៃទី៣០ ខែសីហា ... Read More »

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីរាជធានី ខណ្ឌ សង្កាត់ ត្រូវហ៊ានលះបង់គ្រប់យ៉ាង ដើម្បីការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អ 

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីរាជធានី ខណ្ឌ សង្កាត់ ត្រូវហ៊ានលះបង់គ្រប់យ៉ាង ដើម្បីការងារបម្រើផលប្រយោជ ជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសមន្ដ្រី នៅមូលដ្ឋាន ខណ្ឌ សង្កាត់ ... Read More »

សម្តេចធិបតី ផ្ញើសារលិខិតជូនពរ ផ្ញើជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន ... Read More »

លោក នេត្រ ភក្ត្រា និងលោក ប៉ែន បូណា បានអញ្ជើញចុះពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន និងបង្គោលនៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ 

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល រួមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី អាជ្ញាធរមូលដ្ឋាន ... Read More »

របួសធ្ងន់ស្រាល០៣នាក់ ខណៈឡំប្រឺតាមួយគ្រឿងបេីកលឿនពេកគេចពីរថយន្ដជ្រុទៅបុកបង្កាន់ដៃគល់ស្ពានអាកាសផ្សារដីហុយពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតា មួយគ្រឿង ខណៈដឹកអ្នកដំណេីរពីរទៀតយ៉ាងលឿន រួចគេចពីរថយន្ដក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃគល់ស្ពានអាកាសផ្សារដីហុយបណ្ដាលកៀបជាប់ម្ចាស់ឡំប្រឺតា និងភ្ញៀវ២នាក់ទៀត ម្នាក់របួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល ដោយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំនុចមុខមណ្ឌលសុខភាពទឹកថ្លា ... Read More »