ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

មន្ត្រីបក្សកុម្មុយនិស្តចិនដែលពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិនៅហុងកុងត្រូវបានអាមេរិកធ្វើការរឹតត្បិតទិដ្ធាការ

កាលពីថ្ងៃទី២៦ខែមិថុនា អាមេរិក បានប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីចិនពាក់ព័ន្ធច្បាប់សន្តិសុខនៅកោះហុងកុង។ សកម្មភាពខាងលើនឹងធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកកាន់តែតានតឹងថែមទៀត ខណៈរដ្ឋសភាអាមរិក កំពុងតែត្រៀមដាក់ទណ្ឌកម្មលើចិនពាក់ព័ន្ធច្បាប់សន្តិសុខនៅកោះហុងកុងផងដែរ។ ជាមួយគ្នានេះដែរ ចិន មិនអាចនៅស្ងៀមចំពោះស្ថានភាពខាងលើរបស់អាមេរិកនោះឡើយ ។ ប្រទេសទាំងពីរធ្លាក់ក្នុងដំណាក់កាលតានតឹងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១ទសវត្សរ៍កន្លងមក។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo ... Read More »

លោក ឃួង ស្រេង៖ ប្រជាការពារទាំង១៤ខណ្ឌបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមានប៉ូលិសនិងកងរាជអាវុធហត្ថ។ ពួកគាត់គឺជាកម្លាំងស្នូលដែលពីដើមឡើយពោលគឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន ... Read More »

ព្រះអង្គ នី សុវណ្ណមុនីរ៉េត លើកសរសើរមាតាគុណធម៌និងមានចិត្តបុណ្យថ្នាក់ដឹកនាំ

     ភ្នំពេញ៖  ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ដែលតែងបង្ហាញព្រះវត្តមានក្នុងពិធី និងកិច្ចការងារសង្គមជាច្រើនបានបង្ហាញសារនឹករលឹកគុណ ដល់ញោមធម៌ ពិសេសប្រមុខថ្នាក់ដឹកនាំជាច្រើនរូបដែលតែងតែជួយជ្រោមជ្រែង និងលើកកម្ពស់តម្លៃសីលធម៍គុណធម៌ក្នុងសង្គមជាតិ។ ​សារអមដោយរូបភាពជាច្រើនសន្លឹករបស់ស្ត្រីជាអ្នកដឹកនាំនេះត្រូវបានព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ធ្វើការបង្ហោះឡើងកាលពីថ្ងៃទី២៦​ខែមិថុនា ... Read More »

ឃាត់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។ ជននេះមានឈ្មោះ ហ៊ុន គឹមហេង ភេទប្រុស អាយុ ... Read More »

ខឹងម្តាយប្រើទៅបេះផ្លែត្រប់ទាញថ្នាំបាញ់ម្ទេសមកផឹកប្រកាច់ទាំងយប់

ខេត្តកំពង់ឆ្នាំង ៖ យុវជនឈាមរាវម្នាក់ដោយសារខឹងនឹងម្តាយប្រើទៅបេះផ្លែត្រប់នៅចំពោះមុខមិត្តភក្តិ បានរ​ត់ទៅ​ផឹកថ្នាំបាញ់ម្ទេសប៉ងសម្លាប់ខ្លួនឯងនៅមាត់ច្រាំងទន្លេ ។ ករណីដែលយុវជនឈាមរាវយកថ្នាំពុលមកផឹកនេះកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០២០នៅចំណុច​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​អគ្គី ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។ យុវជនចិត្តខ្លាំងឈាមរាវខឹងម្តាយប្រើបេះផ្លែត្រប់ខាងលើនេះ​មានឈ្មោះ រ៉​ង ... Read More »

តេីអ្នកវិជ្ជមានវីរុសកូវីដ-១៩​ មានការចម្លងវីរុសកូវីដ-១៩​នេះ​ ពីកន្លែងណា​?

ភ្នំពេញ៖ សម្រាប់សំណួរថា​ តេីបុគ្គលដែលមាន​ វិជ្ជមានវីរុសកូវីដ-១៩​ មានការឆ្លងវីរុសនេះនៅកន្លែងណា?  ខ្ញុំសូមជម្រាបជូនថា​ យេីងមិនអាចដឹងបានទេ​ ដោយសារយេីងក៏មិនដឹងដែរថា​ វីរុសកូវីដ-១៩​ នេះ​ មានអត្តចរិកបែបណា​ និង​នៅកន្លែងណាដែរ​  ហេីយក៏មិនអាចដឹងបានថា​ តេីបុគ្គលនេះ គាត់បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះដែរ?  សូម្បីតែបុគ្គលផ្ទាល់​ ... Read More »

រឿងព្រេងខ្មែរ÷រឿង​ ស្រីមាយាដកខ្ញី

មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់ ជា​ប្ដី​ប្រពន្ធ នៅ​ក្នុង​ស្រុក​មួយ ប្ដី​ជា​មនុស្ស​ចិត្ត​ត្រង់ តែ​គ្មាន​ប្រាជ្ញា ឯ​នាង​ប្រពន្ធ​នោះ ជា​ស្រី​ចិត្ត​មិន​ត្រង់​នឹង​ប្ដី តែ​ចេះ​មាយា​ច្រើន ។ ថ្ងៃ​មួយ​នាង​ប្រពន្ធ មាន​ចិត្ត​ប្រាថ្នា​ចង់​ជួប​នឹង​សហាយ​ណាស់ ដោយ​ឃ្លាត​គ្នា​យូរ​ហើយ តែ​មិន​ដឹង​ជា​ធ្វើ​ម្ដេច​នឹង​ទៅ​ជួប​បាន ព្រោះ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​គ្នា បើ​ដើរ​ទៅ​ខ្លាច​ខ្មោច​លង ... Read More »

តារាកំពូលទើស ម៉ៃ សុគន្ធ ព្រលះអន្ទិត កក្កដា សុភ័ណ្ឌ រឿងបួសរៀនហើយ​សរសេរអក្សរខ្មែរមិនត្រូវជ្រុង

   ភ្នំពេញ៖ តារាចម្រៀង រហស្សនាម កំពូលទើស លោក ម៉ៃ សុគន្ធ ទើបនឹងបញ្ចេញសារដ៏ចាប់​អារម្មណ៍មួយជុំវិញអតីតព្រះសង្ឃ កក្កដា សុភ័ណ្ឌ ដែលគេស្គាល់ច្រើនលើបណ្តាញ​សង្គមហ្វេសប៊ុកនោះ សរសេរអក្សខ្មែរមិនទាន់បានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ខណៈដែលជន​នេះធ្លាប់បួសរៀនអស់ជាច្រើនវស្សា។ ​ក្នុងសារបែបផ្សព្វផ្សាយផលិតផលប្រមាណបួនប្រាំបន្ទាត់របស់អន្ទិត ... Read More »

គួរឲ្យសោកស្ដាយ! ផ្ទះ ២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះត្រឹមមួយប៉ប្រិចភ្នែក

ខេត្តពោធិ៍សាត់៖ លំនៅឋានប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ដែលគេសង្ស័យអាចបណ្ដាលមកពីទុសេ្សខ្សែភ្លើង ។  ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆាបឆេះលំនៅឋានខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ... Read More »

សូដា នីតា ជោគជ័យលើមុខជំនួញប៉ុន្តែបរាជ័យរឿងស្នេហា

    ភ្នំពេញ៖ ក្រោយជួបរឿងស្នេហាប្រះស្រាំអស់ជាច្រើនឆ្នាំតារាសម្តែង និងចម្រៀង  សូដា នីតា បានផ្អាកគិតគូររឿងស្នេហារហូតមកដល់ពេលនេះ បើទោះបីជាពេលនេះនាងកំពុងកាក់កបនឹងមុខជំនួញយ៉ាងណាក្តី។ ​ពេលវេលាកាន់តែយូរកាន់តែធ្វើឲ្យសូដា នីតា ពិបាកនឹងរើសបានបុរសដែលត្រូវចិត្ត ។ នេះគឺជាការលើកឡើងរបស់អ្នកជិតដិតនាង។ ប្រភពថា ... Read More »

សមត្ថកិច្ចហ៊ុំព័ទ្ធទីតាំងអគារ ១កន្លែង បន្ទាប់ពីមានជនជាតិចិនម្នាក់ស្លាប់(មានវីដេអូ)

ខេត្តពោធិ៍សាត់៖ ជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាព បានតែបន្តិចគ្រាដែលជនរងគ្រោះកំពុងអង្គុយលើកៅអីសុខៗ ស្រាប់តែទន់ដៃទន់ជើង ធ្លាក់ពីលើកៅអីសន្លប់ស្ដូកស្ដឹង ។ ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៥ និង៤៥នាទី ល្ងាចថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ... Read More »

គ្រោះធម្មជាតិបង្កជាភ្លៀងផ្គរ បំផ្លាញផ្ទះឈើមួយខ្នង និងរន្ទះបាញ់សម្លាប់មេគោ២ក្បាល

ខេត្តបាត់ដំបង៖ បាតុភូតធម្មជាតិបណ្តាលឲ្យមានភ្លៀងនិងខ្យល់កន្ត្រាក់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យខូចខាតផ្ទះមួយខ្នង ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៨មx៧ម រងការខូចខាតស័ង្កសីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ ខូចផ្ទាំងខ្មែរសូឡាមួយបន្ទះ ព្រមទាំងរន្ទះបាញ់សម្លាប់មេគោ២ក្បាល ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញ និងប៉ុស្តិ៍ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ និងប៉ុស្តិ៍ក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ឃ្មួញ បានឲ្យដឹងថា នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ រស់ សារិន ភេទប្រុស ... Read More »

ស្លាប់និងរបួសជិត១០នាក់ ក្នុងការវាយប្រហារដោយកាំបិទនៅអង់គ្លេស

ប៉ូលិសបានឡោមព័ទ្ធតំបន់Glasgow នៃប្រទេស Scotland ស្ថិតនៅចក្រភពអង់គ្លេស ក្រោយមានករណីវាយប្រហារដោយកាំបិតបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និង៦នាក់រងរបួស។ ករណីវាយប្រហារខាងលើកើតឡើងនៅរសៀលថ្ងៃទី២៦ខែមិថុនា ស្ថិតនៅក្នុងសណ្ឋាគារមួយនៅទីក្រុង Glasgow។ សណ្ឋាគារខាងលើ បានផ្អាកដំណើរការដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែត្រូវបានមន្ត្រីក្នុងតំបន់ប្រើប្រាស់សម្រាប់ពលរដ្ឋគ្មានផ្ទះសម្បែងស្នាក់នៅពេលដែលបិទទ្វារតំបន់នេះ។ ក្រោយមានករណីវាយប្រហារ កម្លាំងសន្តិសុខក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ នៅរសៀលថ្ងៃទី២៦ខែមិថុនា នោះដែរ ... Read More »

WHO ព្រមានថា អាចនិងមានមនុស្សរាប់លាននាក់ស្លាប់ដោយការឆ្លងកូវីដ-១៩លើកទីពីរ

គិតដល់ព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទូទាំងពីពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើង ៩,៩លាននាក់ ក្នុងនោះមានអ្នកស្លាប់៤៩៥៦០៥នាក់ និងជាសះស្បើយ៥៣៤៣៧៧២ នាក់។ ប្រទេសដែលមានករណីឆ្លងច្រើនជាងគេគឺ អាមេរិក, ប្រេស៊ីល, រុស្ស៊ី និង ឥណ្ឌា។ ... Read More »

ឆក់កាបូបបានគេចខ្លួន៩ថ្ងៃសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពឆក់កាបូបលុយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង០៦ និង៤០នាទី ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១៤ និង០០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ១០១១ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  សមត្ថកិច្ចបានឲ្យដឹងថា៖ ... Read More »

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺគាំងបេះដូង

    ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។  ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។  សមត្ថកិច្ចបានឲ្យដឹងថា៖ ... Read More »

កីឡាករ Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលអាល្លឺម៉ង់Bundesliga

សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃសៅរ៍នេះបានចុះផ្សាយថា តារាឆ្នើមប្រចាំក្រុម Bayern Munich ខ្សែប្រយុទ្ធ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល២០១៩-២០២០ របស់លីគកំពូលអាល្លឺម៉ង់ Bundesliga ។ កីឡាកររូបនេះបានក្លាយជាកីឡាករដំបូងគេដែលរកបានពិន្ទុនៅក្នុងការប្រកួតក្របខ័ណ្ឌ ... Read More »

បាល់ទាត់បារាំងនឹងវិលត្រឡប់មកវិញនៅចុងខែកក្កដាជាមួយការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន២

បារាំង៖ សហព័ន្ធបាល់ទាត់បារាំង (FFF) បានឲ្យដឹងកាលពីថ្ងៃសុក្រដែលបញ្ជាក់ពីការវិលត្រឡប់នៃកីឡាបាល់ទាត់នៅក្នុងប្រទេសពីការព្យួរដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ បើយោងតាមការផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនានេះ។ ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បារាំងរវាងក្រុម Paris Saint-Germain នឹង Saint-Etienne ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែកក្កដានៅ Stade de ... Read More »

FIFA អនុម័តការចាប់ផ្តើមខែកញ្ញាសម្រាប់ការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

ក្រុមប្រឹក្សា FIFA បានគាំទ្រផែនការសម្រាប់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ដើម្បីចាប់ផ្តើមការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ របស់ខ្លួននៅខែកញ្ញា។ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រកួតជម្រុះអន្តរទ្វីបត្រូវបានពន្យារពេលចាប់ពីខែមីនាដល់ខែមិថុនា ឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍បានទៀតថា ... Read More »

អ្នកគាំទ្រនៅប្រទេសបង់ក្លាដែសត្រូវពិន័យជាប្រាក់ចំពោះការប្រមូលផ្តុំគ្នាអបអរថ្ងៃកំណើតរបស់ Messi

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកគាំទ្របាល់ទាត់មួយក្រុមនៅក្នុងប្រទេសបង់ក្លាដែសត្រូវបានពិន័យជាប្រាក់សម្រាប់ការប្រារព្ធខួបកំណើត៣៣ឆ្នាំរបស់តារាឆ្នើមអាហ្សង់ទីន Leonel Messiដោយសារតែពួកគេបានរំលោភគោលការណ៍ណែនាំសុខភាពរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការប្រមូលផ្តុំគ្នានឹងជំងឺកូវីដ-១៩។ មនុស្សប្រមាណ១៥នាក់ត្រូវបានគេឃើញប្រមូលផ្តុំគ្នានៅឯភោជនីយដ្ឋានមួយសម្រាប់ថ្ងៃកំណើតរបស់ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona នៅក្នុងស្រុក Chuadanga ជិត១៧០គីឡូម៉ែត្រខាងលិចទីក្រុងដាកាប្រទេសបង់ក្លាដែស។ អ្នកគាំទ្រត្រូវបានអាជ្ញាធរពិន័យជាប្រាក់100Katas (រូបបិយប័ណ្ណបង់ក្លាដែស) ដែលមានតម្លៃប្រហែល១,១៧ដុល្លារសហរដ្ឋអាមេរិក ពីបទមិនគោរពបទបញ្ជាដែលអាជ្ញាធរហាមមិនឲ្យជួបជុំគ្នា ក្នុងស្ថានភាពកូវីដ-១៩។ អាជ្ញាធរអះអាងថា ... Read More »

ក្របខ័ណ្ឌលីគកំពូលប្រេស៊ីល Serie A នឹងវិលត្រឡប់វិញនៅខែសីហា

ប្រេសុីល៖សហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយថា ការប្រកួតជើងឯកនៃក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលនឹងចាប់ផ្តើមនៅដើមខែសីហាដោយរង់ចាំការយល់ព្រមពីមន្រ្តីសុខាភិបាលរដ្ឋ និងអាជ្ញាធរក្រុងជាមុន។ សហព័ន្ធបាល់ទាត់ប្រទេសប្រស៊ីល (CBF) និងតំណាងក្លឹបបានកំណត់គោលដៅជាស្ថាពរនៅថ្ងៃទី៩ ខែសីហាដើម្បីចាប់ផ្តើមរដូវកាល ដែលត្រូវចាប់ផ្តើមកាលពីខែឧសភា ប៉ុន្តែត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំណែកលីគទី២ Serie B ... Read More »

ស្រ្តីពោះធំ១ខែម្នាក់បានសម្រេចចិត្តលោតពីលើអគារបុរីកីឡាស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ ស្រ្តីពោះធំ១ខែម្នាក់បានសម្រេចចិត្តលោតពីលើ អគារបុរីកីឡាស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីម៉ោង ១១យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅសំណង់អគារបុរីកីឡាជាន់ទី ៦ (អគារទី៣) នៅតាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

ស្ត្រីចំណាស់ម្នាក់ឡើងទៅកាច់យកអង្ក្រងរបូតដៃធ្លាក់ចូលទឹកស្រះលង់ស្លាប់

ខេត្តស្វាយរៀង៖ស្ត្រីចំណាស់ម្នាក់ខណះទៅយកអង្ក្រងធ្វេសប្រហែសរបូតដៃធ្លាក់ចូលទឹកស្រះបណ្ដាលអោយឈ្លក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាលជួយស្រង់ដាក់លើគោកធ្វើចលនាដៃជើងអកុសលយឺតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិស្រម៉ ឃុំបុស្សមន ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះចែម សារ៉េត អាយុ ៥៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុម្ដាយរបស់ខ្លួនបានដើទៅយកអង្ក្រងនៅភូមិចាស់មួយកន្លែងខណះកំពុងឡើងស្រាប់តែរបូតដៃធ្លាក់ចូលស្រះទឹកបណ្ដាលអោយឈ្លក់ស្លាប់តែម្ដង។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញអធិការនគបាលស្រុករំដួល ... Read More »

ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ-១៩ថ្មី ចំនួន៩នាក់ថ្មី ជាការនាំចូលពីឥណ្ឌូណេស៊ី ក្នុងនោះខ្មែរ៨នាក់ ជនជាតិឥណ្ឌូនេស៊ីម្នាក់និងអ្នកជំងឺម្នាក់បានជាសះស្បើយ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩នាក់ថ្មីទៀត ក្នុងនោះជនជាតិខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា។ ដោយអ្នកជំងឺទាំង៩នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី) ។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ... Read More »

ក្មេងប្រុស២នាក់បើកម៉ូតូជែងគេមិនប្រយ័ត្នបុករថយន្តដឹកដីរងរបួសធ្ងន់

 ខេត្តបន្ទាយមានជ័យ៖ក្មេងប្រុសជំទង់០២នាក់ បើកម៉ូតូបុករថយន្តកែច្នៃដឹកដី បណ្តាលឲ្យបាក់ជើងទាំង០២នាក់ នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០  នៅលើផ្លូវជាតិលេខ ៥៦  A នៅចំណុច ផ្លូវបំបែកជាបួន ចូលភូមិរកាគោកខ្វាវ ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់។  ... Read More »

នារីរូបស្រស់ម្នាក់បានស្លាប់​ រីឯមិត្តប្រុសរងរបួសធ្ងន់​ ក្រោយពីត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងនៅខណ្ឌបឹងកេងកង

ភ្នំពេញ​ ៖​ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង​ បានបេីកបុកម៉ូតូCPX មួយគ្រឿង​ទៀត បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម​ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់​ រួចបេីករថយន្តគេចបាត់​ភ្លាមៗ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈាន​ចូលថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣​ កែងផ្លូវ៣១០​ ក្នុងសង្កាត់បឹងកេងកង៣​ ... Read More »

សមត្ថកិច្ចចាប់បានឃាតករចាក់សម្លាប់ប្រពន្ធ នៅខណ្ឌកំបូល បានហើយ

កំពង់ធំ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំបានតាមប្រមាញ់ចាប់ឃាតករចាក់សម្លាប់ប្រពន្ធនៅខណ្ឌកំបូលបានហើយ។ ការឃាត់ខ្លួនឃាតកររូបនេះបានប្រព្រឹត្តទៅ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយឃាតករូបនេះធ្វើសកម្មភាពរួចទៅពួនសម្ងំនៅទីនោះ។ សមត្ថកិច្ចបានឲ្យដឹងថា ឃាតករជាប្ដីសម្លាប់ប្រពន្ធឈ្មោះ សុខលី សម្បត្តិ ... Read More »

អាមេរិកពុករលួយឬក៏ជាការ​ច្រឡំ ដែលបញ្ជូនប្រាក់ជាង​១,៤ពាន់លានដុល្លារឲ្យអ្នកស្លាប់

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលថ្មីៗនេះបានរកឃើញមានការបញ្ជូនលុយច្រឡំរហូតដល់​១,៤ពាន់លានដុល្លារជាប្រាក់ជំនួយកូវីដ​ឲ្យទៅ«ឈ្មោះខ្មោច»ជាង១លាននាក់ដែលបានស្លាប់ជាយូរណាស់មកហើយ។ សារព័ត៌មាន​ China daily ​បានដកស្រង់ប្រភពព័ត៌មានពី “New York Times” ដែលបានផ្សាយថា ការិយាល័យទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក (GAO) បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី​២៥ ... Read More »

របូតស្បែកជើង​ពេលកំពុងធ្វើដំណើរព្យុហយាត្រា ទាហានស្រីរុស្ស៊ី​ល្បីមួយរំពេច

ក្នុងពិធីព្យុហយាត្រា ​ ទាហានស្រីម្នាក់របស់រុស្ស៊ី បានរបូតស្បែកជើង​​ ប៉ុន្តែនាងនៅតែធ្វើដំណើរ​ដោយជើងទទេ​​ទៅតាមក្បួនដង្ហែទទួលបានការកោតសរសើរយ៉ាងខ្លាំង​។ ក្រោយបង្ហោះរូបភាពនិងរឿងរ៉ាវលើបណ្តាញសង្គមមក គឺនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឲ្យរហ្សសនាមនាងថា​ស៊ិនដេរីឡា (cinderella)​​២០២០របស់រុស្ស៊ី​។ ទាហានស្រីខាងលើមានឈ្មោះKsenia Kalchinskaya អាយុ​២៦ឆ្នាំ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយនាងបានដោះស្រាយស្ថានភាពល្អ បើទោះបី​របូតស្បែកជើងមួយចំហៀងក្តី ... Read More »