ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។ ... Read More »

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនត្រូវបានមើលឃើញអំពីវឌ្ឍនភាពអ្វីឡើយ

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារAKP នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ បានដកស្រង់ប្រសាសន៍ លោក Sergey Ryabkov អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសម័យប្រជុំតាមអ៉ីនធើណេតនៃវេទិកា Primakov Readings ថា ... Read More »

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦

     ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ... Read More »

ដើម្បីប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំ និងឈ្មោះប្រទេសឲ្យបានត្រឹមត្រូវ ក្រសួងព័ត៌មានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ មកប្រជុំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ទៅប្រជុំពិភាក្សាដើម្បីពង្រឹងនូវចំណុចខ្វះខាតទាំងអស់នោះឡើងវិញ ដោយមើលឃើញការអត្ថាធិប្បាយ ការអាន និងការសរសេរអក្សររបស់ពិធីករ ពិធីការិនី និងអ្នកអាន អ្នកសរសេរព័ត៌មានរបស់ស្ថានីយទូរទស្សន៏ មួយចំនួននៅមានការខ្វះខាត ខុសអក្ខរាវិរុទ្ធ ... Read More »

សមត្ថកិច្ច​ចាប់ខ្លួន​លោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖  សមត្ថកិច្ចបានចាប់ខ្លួនលោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតានៅខេត្តមណ្ឌលគិរី​ និង​ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ នេះ​ ដេីម្បីសាកសួរ​ ។  ប្រភពព័ត៌មានច្បាស់ការណ៍មួយ​បង្ហេីបប្រាប់​ថា​ ពេលនេះ​លោក​សេង​ ... Read More »

ចំណុចសំខាន់ៗនៃកិច្ចពិភាក្សារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល។ ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងការរស់នៅប្រចាំថ្ងៃ ... Read More »

លេងល្បែងស៊ីសងចាញ់អស់ប្រាក់និងបញ្ចាំរបស់ មកដល់ផ្ទះរករឿងបង្ករហិង្សាមកលើប្រពន្ធត្រូវកំលាំងអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួន

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកំលាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៩៖១០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា កម្លាំង អវុធហត្ថ ស្រុកអន្លង់វែង ចំនួន០៤នាក់ អាវុធ០១ដើម ... Read More »

នាយករដ្ឋមន្ត្រីកាណាដា៖ នឹងមិនយកលោកស្រីម៉េង វ៉ានស៊ូ ដោះដូរជាមួយជនជាតិកាណាដា២រូបឡើយ

នាយករដ្ឋមន្ត្រី កាណាដាលោក Justin Trudeau បានបញ្ជាក់ថា សំណើរដោះលែងអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ ដើម្បីជាការដោះដូរជាមួយជនជាតិកាណាដា២រូបដែលចិនបានចាប់ខ្លួន។ នាយករដ្ឋមន្ត្រីកាណាដាបាន បដិសេធការអំពាវនាវឲ្យផ្អាកការបញ្ជូនលោកស្រី ម៉េង វ៉ានស៊ូទៅកាន់អាមេរិក ហើយដោះលែង ដើម្បីឲ្យចិន ដោះលែងជនជាតិកាណាដា២រូបវិញ។ តាមសារព័ត៌មាន ... Read More »

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា កំពុងឈឺក្បាលយ៉ាងខ្លាំង ដោយសារករណីឆ្លង COVID-19 ផ្ទុះឡើងយ៉ាងគំហុក

អន្តរជាតិ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា កំពុងឈឺក្បាលយ៉ាងខ្លាំង ខណៈអត្រាអ្នកឆ្លងថ្មីៗ នៅក្នុងរដ្ឋ​មួយនេះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត បានកើនឡើងជាលំដាប់ ។ ដោយស្ថានការណ៍ ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបើកបុករះរថយន្តនិងម៉ូតូ៤គ្រឿងរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់និងស្រាលរួមជាមួយរថយន្តនិងម៉ូតូ៤គ្រឿងទៀតបានរងការខូចខាតខណៈកំពុងឈប់ចាំស្តុបហើយត្រូវរថយន្តធុនធំបើកបុករះយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៤៥ នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច២៤ម៉ោង ផ្លូវភ្នំពេញ-ហាណូយកែងនឹងផ្លូវលោកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ។ ... Read More »

ក្រោយករណីឆ្លងជំងឺ COVID-19 កាន់តែកើនឡើងយ៉ាងគំហុក ឥណ្ឌា៖ ជម្រុញឲ្យគ្រប់រដ្ឋទាំងអស់ បន្តអនុវត្តវិធានការតឹងរ៉ឹង

អន្តរជាតិ៖ ប្រទេសឥណ្ឌា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង ខណៈករណីស្លាប់សរុបវិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ លើលោក ... Read More »

ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រលកទី២ ក្រសួងសាធារណការដាក់ចេញវិធានការ៦ចំណុច សម្រាប់ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្ត

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រលកទី២ ចំនួន៦ចំណុច ដល់ការដឹកជញ្ជូនអ្នកដំណើរ តាមរថយន្តក្នុងប្រទេសកម្ពុជា ។ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ បានបញ្ជាក់ថា ... Read More »

លោកឃួង ស្រេងនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១៥០វត្ដនៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៥០វត្ដ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ៦កើត ខែអាសាឍ  ឆ្នាំជូត ទោស័ក ... Read More »

ស្នងការខេត្តកំពង់ធំ ផ្ទុកនូវរឿងអាស្រូវ ក្នុងការដឹកនាំពុំមានតម្លាភាព ខ្វះការទទួលខុសត្រូវ

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អាចនឹងរបូតដំណែង ពាក់ព័ន្ធនិងរឿងមិនប្រក្រតីជាច្រើន ដែលដឹកនាំខ្វះភាពទទួលខុស បំពាបំពានច្បាប់ កៀបសង្កត់កូនចៅ មិនអនុវត្តតាមការណែនាំថ្នាក់លើ ផ្គើនម្តងហើយ ម្តងទៀត ។ ... Read More »

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ ដើមខែកក្កដានេះ នឹងសាកល្បងបំពាក់ម៉ាស៊ីនធ្វើតេស្ដរកវីរុសកូវីដ-១៩ នៅខេត្ដសៀមរាប

ភ្នំពេញ៖ ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩  នឹងសាកល្បងដាក់បំពាក់ ជាលើកដំបូង ក្នុងខេត្ដសៀមរាប នៅដើមខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ រីឯនៅតាមបណ្ដាខេត្ដមួយចំនួនទៀត នឹងបន្តដាក់ជាបន្តបន្ទាប់ទៀត រហូតដល់ចំនួន៦៤ទីតាំងផ្សេងៗគ្នា សរុបចំនួន៨៣ម៉ាស៊ីន ។ នេះបើតាមការថ្លែងរបស់លោកសាស្ដ្រាចារ្យ ម៉ម ... Read More »

បុរសប្រមឹកម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមព្រីងផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកនៅក្រោមដើមព្រីងបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញឱ្យមកពិនិត្យសព។ ហេតុការណ៍ប្រទះឃើញសពស្លាប់ដោយចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃ ទី២៦ខែ មិថុនាឆ្នាំ២០២០ នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ឥន សាវី អាយុ៤៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ហើយប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់៤ឆ្នាំមកហើយក្រោយពីមានកូនប្រុសស្រី៤នាក់។ ... Read More »

ប្រកាសតែងតាំងនាយករងនិងសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា «លោក ឡាយ ស្ទីវិន នៅពេលប្រកាសពេញសិទ្ឋិជានាយករងភ្លាម អំណាចរដ្ឋបាលរបស់យើងមាន គឺខាងក្រោមយើងចាប់ពីប្រធានការិយាល័យរហូតដល់មន្ត្រី គឺជាសេនាធិការ និងជាជំនួយការឱ្យអភិបាលខណ្ឌ។ ដូច្នេះយើងត្រូវបំពេញការងារតាមឋានានុក្រម យើងត្រូវប្រើអំណាចរបស់យើងឱ្យបានល្អ អំណាចរបស់យើងប្រើបាន ... Read More »

គេទារលុយព្រឹកល្ងាចគ្មានលុយសងស្ត្រី​ម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលេីស្ពានបាឡេ

ភ្នំពេញ៖ ស្ត្រី​ម្នាក់ដោយសារជំពាក់លុយគេ១៦០ដុល្លារគេទារព្រឹកទារល្ងាចរាល់ថ្ងៃពេកគ្មានលុយសង ធុញថប់ក្នុងចិត្តពេកក៏សម្រេចិត្តមកលោតទឹកសម្លាប់ខ្លួន។  ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​១១និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា​ ឆ្នាំ​២០២០ស្ថិត​នៅចំណុចគល់ស្ពានបាឡេ ក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។  ស្រ្តីដែលប៉ងលោតទឹកសម្លាប់ខ្លួនមាន ឈ្មោះយ៉េត អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក​ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញ ឃាត់ខ្លួនមនុស្ស១២នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គណ:បញ្ជាការឯកភាពខណ្ឌប្ញស្សីកែវនិងរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ លេងភ្នាល់តាមអនឡាញ Internet Online ហៅថា (Joker) មួយកន្លែង ស្ថិតនៅក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ... Read More »

ផឹកស្រាស្រវឹងវាយប្រពន្ធផ្អើលអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចយកទៅអប់រំ

ភ្នំពេញះបុរសម្នាក់បានទៅទិញស្រាយកមកផឹក រហូតដល់ស្រវឹងរួចរករឿងវាយប្រពន្ធហើមមុខខៀវភ្នែក នឹងគំរាមកាប់ប្រពន្ធថែមទៀតធ្វើឲ្យភ្ញាក់ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកអន្តរាគមន៍ ដល់កន្លែង តែប្រពន្ធអង្វរក៏អប់រំបញ្ចប់រឿង ។  ហេតុការណ៍ប្រើហឹង្សានេះបានកើតឡើង វេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដើមខ្វិត សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ ... Read More »

នគរបាលទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មភាព នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ក៏ប្រទះនិងកម្លាំងល្បាតចេញអន្តរាគមន៍ក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ... Read More »

FIFA នឹងផ្តល់ជំនួយសង្គ្រោះជាសាច់ប្រាក់បន្ទាន់ជូនសមាជិកក្នុងវិបត្តិកូវីដ-១៩

សារព័ត៌មានស៊ីនហួរបានផ្សាយនៅថ្ងៃ២៦ មិថុនានេះថាក្រុមប្រឹក្សាគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអនុម័តលើផែនការផ្តល់ជំនួយសរុបចំនួន១,៥ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់សហគមន៍បាល់ទាត់ពិភពលោកទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សមាគមបាល់ទាត់នីមួយៗមានសមាជិកចំនួន២១១នាក់នឹងទទួលបានប្រាក់សំណង១លានដុល្លារដែលផ្នែកខ្លះនឹងត្រូវផ្តល់ជូននៅខែកក្កដាឆ្នាំនេះខណៈដែលនៅសល់នឹងផ្តល់នៅខែមករា ឆ្នាំ២០២១។ ចំណែកការធានាបាននូវការចាប់ផ្តើមឡើងវិញប្រកបដោយសុខុមាលភាពសម្រាប់បាល់ទាត់ស្ត្រីមានប្រាក់សរុបចំនួន៥០០.០០០ដុល្លារនឹងត្រូវចំណាយដើម្បីគាំទ្រដល់សហគមន៍ជាក់លាក់។ ដោយឡែកអង្គភាពគ្រប់គ្រងទ្វីបទាំង៦នឹងទទួលបានប្រាក់សំណងតែ២លានដុល្លារពីមូលនិធិបម្រុងរបស់ FIFA ។ យោងតាម FIFA បានឲ្យដឹងថា ការផ្អាកសកម្មភាពបាល់ទាត់ជាលទ្ធផលនៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកបាននាំឱ្យមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងសម្រាប់សមាជិក។ សហព័ន្ធFIFAបានបន្តថាសមាគមជាសមាជិកអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីគ្មានការប្រាក់ដែលមានរហូតដល់៣៥ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដែលបានធ្វើសវនកម្មដោយមានប្រាក់កម្ចីចន្លោះពី៥០ម៉ឺនដុល្លារទៅ៥លានដុល្លារ។ ... Read More »

ប្រវត្តិ÷អ្នក​តា តា​ស្រី និង យាយ​បុស

អ្នក​តា​នេះ ប្លែក​អំពី​អ្នក​តា​ស្រុក​ឯ​ទៀត​ៗ ។ អ្នក​ស្រុក​ហៅ​ថា តា​ស្រី​យាយ​បុស តា​ស្រី​ជា​ប្ដី​យាយ​បុស អ្នក​តា​នេះ​នៅ​ក្នុង​វត្ត​ព្រែក​ឯង ឃុំ​ព្រែក​ឯង ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល ។ មាន​រឿង​ដំណាល​ថា ក្នុង​រាជ្យ​នៃ​ព្រះ​បាទ​អង្គ​ច័ន្ទ​ទ្រង់​សោយ​រាជ្យ​រាជ្យ​នៅ​លង្វែក ស្រុក​ខ្មែរ​យើង​កើត​សង្គ្រាម​ធំ​ពន្លឹក​អស្ចារ្យ​ច្បាំង​នឹង​ពួក​យួន ។ ... Read More »

ស្ទាវពេញកម្លាំងមិនខំរៀនសូត្របែរជា ឆក់ សេពគ្រឿងញៀននិងវាយបំផ្លាញទ្រព្យសម្បត្តិគេ

ខេត្តកំពង់ធំ ៖ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីអំពើឆក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ត្រូវបាន កម្លាំងនគរបាលស្រុកស្ទោងបានស្រាវជ្រាវឃាត់ខ្លួន ហើយពេលធ្វើតេស្តរកសារធាតុញៀនឃើញវិជ្ជមានទាំង៤នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ សឿង ជា ភេទប្រុស ... Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំបូកសរុបវាយតម្លៃការងារបុគ្គលិក

បន្ទាយមានជ័យ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបវាយតម្លៃការត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ អស់រយៈពេលមួយថ្ងៃកន្លះទទួលបានលទ្ធផលល្អប្រសើរ។ ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ សុខា នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារទី១ ... Read More »

ផ្លាកលេខដែលមិនមាន QR Code ក៏អាចប្រើប្រាស់បានធម្មតាដែរ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ផ្លាកលេខដែលមិនមាន QR Code ក៏អាចប្រើប្រាស់បានធម្មតាដែរ ប៉ុន្តែក្នុងករណីបងប្អូនដែលមានបំណងចង់ប្តូរយកផ្លាកលេខមាន QR Code ក៏អាចស្នើសុំប្តូរបានដែរ ជាមួយកម្រៃសេវាដូចខាងក្រោម៖ ១.ផ្លាកលេខរថយន្តធុនតូច(ឬធុនស្រាល) ខ្នាតធម្មតា ... Read More »

ក្រុមប្រឹក្សាសង្កាត់អូរបែកក្អមបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី១

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ  ក្រុមប្រឹក្សាសង្កាត់អូរបែកក្អម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី១ ក្រោមអធិបតីភាព ... Read More »

សម្ដេចតេជោ អំពាវនាវឲ្យមាតាបិតាបន្ដអប់រំកូនចៅឲ្យបានល្អដើម្បីចៀសផុតពី គ្រឿងញៀននិងបញ្ហាអវិជ្ជមានក្នុងសង្គម

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យមាតាបិតា និងអាណាព្យាបាលបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឲ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត។ ... Read More »

មូលហេតុខ្លះត្រូវបានទម្លាយរឿងឪពុកបង្កើត ឱក សុគន្ធកញ លើកឡើងថា”កូនមិនស្គាល់ឪ”

   ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលអំពីរឿងឪពុកបង្កើត ឱក សុគន្ធកញ្ញា ពោលពាក្យ​ថាកូនស្រីមិនស្គាល់ឪពុក ស្រាប់តែតារាចម្រៀង ឱក សុគន្ធកញ្ញា​បានចេញមុខបញ្ជាក់​តបទៅនឹងការបញ្ចេញសារដ៏ក្តៅគគុកមួយនេះ។ នាងបានលើកឡើងជាចម្ងល់មិនយល់អំពី​មូល​ហេតុ​នៅពីក្រោយការបញ្ចេញសារដ៏រសើបមួយនេះ។ ​ប៉ុន្មានថ្ងៃមុននេះឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា គឺលោក ឱក ... Read More »