ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

អតីតអនុប្រធានាធិបតីអាមេរិក Joe Biden នាំមុខលើលោកត្រាំដល់ទៅ១៤ពិន្ទុ

អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក ដោយមានអ្នកគាំទ្រលើសពី៥៥ភាគរយ។ ចំណុចទាំងនោះហើយដែលជាក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរនយោបាយដឹកនាំអាមេរិក។ តាមលទ្ធផលស្ទង់មតិ លោក Joe Biden បាននាំមុខលោកត្រាំ ដល់ទៅ១៤ពិន្ទុ។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN បានបង្ហាញឲ្យឃើញថា ... Read More »

តារាប្រុសជាច្រើនរូបចូលរួមហាត់ល្ខោនខោល ដើម្បីត្រៀមចូលរួម ព្រឹត្តិការណ៍ល្ខោនខោល​ដ៏អស្ចារ្យ២០២០

ភ្នំពេញ៖ ថ្មីៗនេះសិល្បករល្បីឈ្មោះប្រមាណ២០នាក់បានបង្ហាញវត្តមាននៅបរិវេនស្តាត​ចាស់ដើម្បីត្រៀមចូលរួមសម្តែងព្រឹត្តិការណ៍ល្ខោនខោលដ៏អស្ចារ្យ២០២០។ តារាប្រុសល្បីៗទាំងនោះមានដូចជា តារាសម្តែង លោក អ៊ុន សិទ្ធា តារាសម្តែង លោក នូ ឧសភា តារាចម្រៀង លោក យុទ្ធ និស្ស័យ ... Read More »

បុរសជនជាតិបរទេសម្នាក់បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកឡំប្រឺតារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុកឡំប្រឺតាមួយគ្រឿងដែលចតនៅស្ងៀមពីខាងក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយជនបង្កហេតុបានព្យាយាមបើករថយន្តគេចពីការទទួលខុសត្រូវ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ រសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ពស់វែកក្របីទម្ងន់ជាង១០គីឡូ ចឹកព្រានព្រៃម្នាក់ស្លាប់លើភ្នំត្បែងមានជ័យ

ខេត្តព្រះវិហារ៖ ជីវិតមនុស្សពិតជាមិនទៀងទាត់មែន ខ្លះស្លាប់ដោយជំងឺ ខ្លះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងខ្លះទៀតស្លាប់ដោយរន្ទះបាញ់។ល។ ចំណែកព្រានព្រៃម្នាក់នេះបែរជាស្លាប់ដោយពស់វែកក្របី ប្រវែងជាងបីម៉ែត្រ ចឹក ខណៈដែលគាត់បានឡើងទៅលើភ្នំត្បែងមានជ័យ ដើម្បីប្រមាញ់សត្វព្រៃ ។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី ៨ ... Read More »

នាំគ្នាដើរទាក់ទទា ជាន់គ្រាប់មីនផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង:  នៅវេលាម៉ោង ៩និង៣០នាទីព្រឹក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានប្រជាពលរដ្ឋចំនួន ២នាក់ ដើរជាន់មីនប្រភេទ69 បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់ក្នុងពេលដើរដាក់អន្ទាក់ទទា ... Read More »

មនុស្ស៥នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ខេត្តស្វាយរៀង៖ មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករំដួលនិងស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវលំស្ថិតក្នុងភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា ក្នុងនោះមានឈ្មោះ គល់ ហាស់ អាយុ១៩ឆ្នាំ រស់នៅ ភូមិអំពិល ឃុំម៉ឺនជ័យនិងអ្នករួមដំណើរឈ្មោះ ខាន់ ... Read More »

ជាងធ្វើដំបូលសំយាបផ្ទះត្រូវអគ្គិសនីឆក់ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព

 ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ នៅគ្រាដែលក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលសំយាបផ្ទះ គេខណៈជនរងគ្រោះកំពុងបំពេញការងារ ។  ហេតុការណ៍គ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរសម្នាក់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ... Read More »

គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តបន្ទាយមានជ័យមានការគាំទ្រពីប្រជាពលរដ្ឋ ខណ​:​មន្ត្រី​បន្ត​ដោះស្រាយ​ផលប៉ះពាល់

ខេត្តបន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានិងដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅសាលាខេត្ត​នា​ថ្ងៃទី​៩ ខែមិថុនា​ថា​៖ សាលាខេត្តមានគម្រោង​សាងសង់​ពហុកីឡដ្ឋានឬស្តាតខេត្តបន្ទាយមានជ័យស្ថិតនៅ​ម្តុំ​ភ្នំ​ដូងព្រះ​សង្កាត់​អូរ​អំបិល​និង​ភ្នំ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​កណ្តាល​ក្រុង​សិរីសោភ័ណ​។​ លោកថា ​គម្រោង​នេះ​អាចពង្រីកទំហំដីពី៥,៥​ហិកតានៅជំហានដំបូង ទៅដល់​១៣​ឬ រហូត​លើស​២០​ហិតានោះ ក៏​កើន​ផលប៉ះពាល់​នឹង​ពលរដ្ឋ​ប្រមាណ​៣៥​គ្រួសារ​ដែលមាន​ដីចម្ការ ដី​លំនៅឋាន​ឬ​សំណង់​ទាំង​តំបន់ការ្យ​ទាំងពួង ដីគោក​ខ្មោច​(​ដី​កប់​សព​តាម​សាសនាព្រះពុទ្ធ ... Read More »

កម្ពុជា-ចិន ធ្វើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួង លោក វេង សាខុន ... Read More »

ស្រវឹងស្រាបើកម៉ូតូឌុបប្រពន្ធក្នុងល្បឿនលឿនជ្រុលទៅបុករង្វង់មូលរងរបួស

ខេត្តប៉ៃលិន៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ បានរងរបួសធ្ងន់និងស្រាលខណៈដែលបុរសជាប្តីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្តក្នុងទិសដៅពីត្បូងទៅជើងរេចង្កូតទៅបុករង្វង់មូលសាលាក្រៅបណ្ដាលឲ្យដួលរងរបួសតែម្តង។ តាមសមត្តកិច្ចបានឲ្យដឹងថា  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ៣០នាទី ល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិ ថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ... Read More »

ជនប្រព្រឹត្តបទល្មើសនេសាទ! ឈ្មោះ តាឃីម កំពុងដាក់ឧបករណ៍បិទស្ទឹងចាប់ត្រីអត់ខ្វល់ ពីរដូវបិទនេសាទ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានរាយការណ៍ថា គេសង្កេតឃើញមានជនប្រព្រឹត្តបទល្មើសនេសាទ ដោយឧបការណ៍(ដាយ)បិទស្ទឹងជិតឈឹង ដើម្បីចាប់យកត្រីដោយមិនខ្វល់ជាមួយអាជ្ញាធរ ខណៈរដូវបិទនេសាទទុកសម្រាប់ត្រីពងកូន ។ សេចក្ដីរាយការណ៍ខាងលើបន្តថា ឧបករណ៍(ដាយ)ចាប់ត្រីនារដូវបិទនេសាទខាងលើ ស្ថិតនៅក្នុងទឹកស្ទឹងធា្លម្អម តំបន់ផ្នែកខាងលើទំនប់បង្ហៀរទឹក(ត្រាំម្នាស់) ស្ថិតនៅភូមិថ្មី ... Read More »

ជនជាតិវៀតណាមម្នាក់ ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានស្លាប់ដោយសារចរន្ថអគ្គិសនីបន្ទាប់ពីរូបគាត់យកឧបករណ៍ឆក់ត្រី ទៅឆក់ត្រីក្នុងបឹង ប៉ុន្តែមិនប្រយ័ត្នបែរជាត្រូវឆក់ខ្លួនឯងទៅវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលំ ត្រង់ចំណុចរោង បូបខ្សាច់ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ក្នុងមួយឆ្នាំៗ ប៉ូលិសអាមេរិក បាញ់សម្លាប់មនុស្សយ៉ាងតិច១ពាន់នាក់ភាគច្រើនជាជនជាតិស្បែកខ្មៅ

បាតុកម្មប្រឆាំងនឹងប៉ូលិសប្រើអំពើហិង្សាហួសហេតុទៅលើពលរដ្ឋមិនមែនទើបតែកើតឡើងនោះឡើយនៅសហរដ្ឋអាមេរិក ។ ដោយក្នុង១ឆ្នាំៗមានពលរដ្ឋយ៉ាងតិច១ពាន់នាក់ស្លាប់ដោយសារការបាញ់ប្រហារពីប៉ូលិសចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ ។ សារព័ត៌មាន Washington Post នៅថ្ងៃទី៩ ខែមិថុនា បានផ្សាយថា ស្ថាប័នព័ត៌មាននេះបានចាប់ផ្តើមតាមដានពីសកម្មភាពប៉ូលិសប្រើអំពើហិង្សាតាំងពីឆ្នាំ២០១៥ បន្ទាប់ពីប៉ូលិសអាមេរិក បាញ់សម្លាប់យុវជនអាយុ១៨ឆ្នាំជាជនជាតិស្បែកខ្មៅម្នាក់ ... Read More »

នាយកដ្ឋាន​ប៉ូលីស​នៅក្នុង​ក្រុង Minneapolis នឹងត្រូវ​រំលាយចោល ដើម្បី​ធ្វើកំណែទម្រង់​ឡើងវិញ​

អាមេរិក ៖ ក្រោយ​ករណី​ស្លាប់​របស់ George Floyd ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង​បន្ទាប់ពី​គេ​មើលឃើញថា នាយកដ្ឋាន​ប៉ូលីស​ក្រុង​Minneapolis មិនដែល​ធ្វើកំណែទម្រង់​ណាមួយ​ឡើយ​ ។ ទើបនៅ​ថ្ងៃទី​៧ខែមិថុនាក្រុមប្រឹក្សា​ក្រុង Minneapolis បានយល់ព្រមសម្រេចរំលាយនាយកដ្ឋាន​ប៉ូលីស​នៅក្នុង​ក្រុង Minneapolis ចោលតែម្តង ដើម្បី​ធ្វើកំណែទម្រង់​ឡើងវិញ​ ... Read More »

ឆ្លងចរន្តអគ្គិសនីទុស្សេឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថានៅថ្ងៃអង្គារ ០៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៦ និង២៥ នាទីព្រឹក ... Read More »

ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦៦របស់ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

ខេត្តកណ្តាល៖ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦៦ របស់ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។ លទ្ធផលចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងពិធីប្រគល់-ទទួល ប័ណ្ណសរសើរ លិខិតសរសើរជូនដល់រដ្ឋបាលឃុំ-សង្កាត់ ... Read More »

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រជុំប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបេីកកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ... Read More »

ព័ត៌មានខ្លីៗទាក់ទងនឹងការផ្ទេររបស់កីឡាករសំខាន់ៗនៅអឺរ៉ុប (Fati, Van de Beek, Gerson, Ngakia, Mkhitaryan…)

ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការដេញថ្លៃ៨៩លានផោនសម្រាប់កីឡាករ Ansu Fati អាយុ១៧ឆ្នាំរបស់ក្រុម Barcelona បន្ទាប់ពីបោះបង់ពីការចង់បានកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadon Sancho អាយុ២០ឆ្នាំរបស់ក្រុម Borussia Dortmund ផងដែរ។ ... Read More »

ភាពយន្តអប់រំខ្លីរឿង”ប្រពន្ធបាយកក”ចាក់ចំបេះដូងអ្នកទស្សនាខ្លាំង

ភ្នំពេញ៖ ភាពយន្តខ្លីបែបអប់រំ រឿង”ប្រពន្ធបាយកក”ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវ ស្នេហា សម័យថ្មីនេះ បាននិងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។ ​បញ្ចេញសាច់រឿងពេញមិនបានប៉ុន្មានផង ភាពយន្តខ្លីរឿង”ប្រពន្ធបាយកក” របស់ ផលិតកម្ម យ៉ូប ( Job Production) ... Read More »

ប្រទេសប្រេស៊ីលបានដកខ្លួនពីការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣

ប្រទេសប្រេស៊ីលបានដកសិទ្ធិពីការដេញថ្លៃរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ មុនការបោះឆ្នោតនៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសសេចក្តីសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយការបោះឆ្នោតដើម្បីសម្រេចចិត្តម្ចាស់ផ្ទះដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។ ការដកខ្លួននេះទុកឲ្យដេញថ្លៃចំនួន៤ប្រទេសទៀតដែលនៅសេសសល់គឺអូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូឡុំប៊ី។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តថា ... Read More »

លោក Tony Dunne អ្នកជួយឲ្យ Man United ឈ្នះពានរង្វាន់ European Cup ឆ្នាំ១៩៦៨ ស្លាប់ក្នុងវ័យ៧៨ឆ្នាំ

លោក Tony Dunne ដែលជាអ្នកឈ្នះពានរង្វាន់អឺរ៉ុបកាលពីលេងនៅក្រុមបិសាចក្រហមបានទទួលមរណភាពក្នុងអាយុ៧៨ ឆ្នាំ។ លោក Dunne គឺជាផ្នែកមួយនៃក្រុមបិសាចក្រហមដែលបានផ្តួលក្រុម Benfica ៤-១ នៅឯ Wembley កាលពីឆ្នាំ១៩៦៨ ។ អតីតកីឡាករសញ្ជាតិអៀរឡង់រូបនេះបានចូលរួមជាមួយក្រុម ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ទំនៀម​នៅ​ពេល​មាន​ជំងឺ​ឲ្យ​សែន​ព្រេន​ខ្មោច​ជីដូន​ជីតា

កាល​នោះ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ នៅ​នគរ​មិថិលា ដាក់​រាជ្យ​សម្បត្តិ​ប្រគល់​ឲ្យ​រាជ​បុត្រ ហើយ​ចេញ​ទៅ​បួស​ធ្វើ​ជា​តាបស នៅ​ក្នុង​ព្រៃ​ភ្នំ​ម្នាក់​ឯង ខំ​ប្រព្រឹត្ត​សុចរិត​ទៀង​ត្រង់​ក្នុង​សីល ៦ យូរ​ៗ​ទៅ ក៏​បាន​សម្រេច​ឈាន​លោកិយ មាន​អាយុ​វែង ១០.០០០ ឆ្នាំ, ពុក​ចង្កា ដុះ​ចាក់​កណ្ដាញ់​ដូច​ឫស​ឫស្សី ... Read More »

តំបន់ទេសចរណ៍ នៅខេត្តកំពត ទោះជាចំណាយពេលមកកម្សាន្ត២ ទៅ៣ថ្ងៃក៏មិនអស់កន្លែងដែរ

ខេត្តកំពត៖ គ្រាន់តែខេត្តកំពតមួយ មានបងប្អូនយើងខ្លះ អាចមិនទាន់បានទៅដំណើរកម្សាន្ត ទេសចរណ៍ អស់គ្រប់ទីកន្លែងទេមើលទៅ..! ព្រោះថា មានតំបន់ទេសចរណ៍ច្រើនជាង២០កន្លែង លក្ខណះសម្រស់ធម្មជាតិ ប្លែកៗភ្នែក សម្រួលអារម្មណ៍បានជ្រះថ្លាបំផុត។ សូមបញ្ជាក់ថា៖ កន្លែងកម្សាន្តនៅខេត្តកំពត, ទោះជាចំណាយពេលដើរលេង ២ទៅ៣ថ្ងៃ ... Read More »

ចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះ វាយរបងពង្រីកផ្លូវដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋក្នុងការធ្វើដំណើរ

ភ្នំពេញ៖ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋក្នុងការធ្វើដំណេីរ លោក វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  បានដឹកនាំកម្លាំងសង្កាត់ចុះសហការជាមួយគ្រឿងចក្រវាយកម្ទេចរបងផ្ទះ ដែលសង់រំលោភផ្លូវ ដើម្បីពង្រីកផ្លូវ ចាក់ជាបេតុង ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍និងស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។ ... Read More »

ទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ ប្រឈមនឹងការប្រេះឆាជាថ្មី

កូរ៉េទាំងពីរ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ភាគីកូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទ ពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៩ខែមិថុនា តាមប្រព័ន្ធទូរស័ព្ទបន្ទាន់ដែលជាបណ្តាញទំនាក់ទំនងសំខាន់របស់ប្រទេសទាំងពីរនៅព្រំដែន។ សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ៖ កូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទនោះឡើយនៅព្រឹកថ្ងៃទី៩ខែមិថុនា។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាស ផ្តាច់បណ្តាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ... Read More »

ការទន្រ្ទានដី ការកាប់ឈើ ការដាក់អន្ទាក់​និងបបាញ់សត្វព្រៃ ការឆក់ត្រី នៅតែគំរាមកំហែងសហគមន៍តំបន់ការពារ​ ធម្មជាតិវាលកំបោរ និងសហគមន៍តំបន់ការពារ​ធម្មជាតិអូរ៉ៃ

ភ្នំពេញ​ ៖​ នាដើមឆ្នាំ២០២០នេះគម្រោង​GEF-CAMPAS តាមរយះអង្គការ BirdLife បានផ្តល់ហិរញ្ញវត្ថុដល់សហគមន៍តំបន់ការពារធម្មជាតិ ចំនួន២ក្នុងដែនជម្រកសត្វព្រៃលំផាត់គឺ ១. សហគមន៍តំបន់ ការពារធម្មជាតិវាលកំបោរ និង ២.សហគមន៍តំបន់ការពារ ធម្មជាតិអូរ៉ៃ ដើម្បីអនុវត្តសកម្មភាពអតិភាពដែលបានកំណត់ក្នុង ផែនការគ្រប់គ្រងនៃសហគមន៍តំបន់ការ​ពារធម្មជាតិរបស់ខ្លួន។ ... Read More »

ទឹកធ្លាក់អូរជាំទេសភាពធម្មជាតិអណ្ដែតទាក់ទាញចិត្តអ្នកទេសចរ បំផុតនៅស្រុកសំឡូត

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាជង្រុកវប្បធម៌បេតិកភណ្ឌដ៏សំខាន់មួយរបស់កម្ពុជា។ ប្រាសាទបុរាណ វត្តអារាម សំណង់ស្ថាបត្យកម្មសម័យអាណានិគម គិរីបព៌តល្បីៗជាច្រើននៅខេត្តនេះ បានផ្ដល់នូវសក្ដានុពលយ៉ាងច្រើនដល់វិស័យទេសចរណ៍។ ម្យ៉ាងវិញទៀត ទឹកដីធម្មជាតិបៃតងនាភាគខាងលិចមួយនេះ ក៏សម្បូរទៅដោយសហគមន៍អេកូទេសចរណ៍ដ៏សម្បូរបែបផងដែរ ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដែលកំពុងចូលរួមទាក់ទាញអន្ទងចិត្តរបស់ភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនេះ មានទីតាំងស្ថិតនៅឃុំកំពង់ល្ពៅ ... Read More »

បោះបង់មារយាទអន់នេះចោលទៅ អ្នកហូបហើយ បោះប៉ាតណាប៉ាតណី អីចឹងមិនសមភ្នែកអ្នកទេ..!

ភ្នំពេញ៖ នៅរមណីដ្ឋាន នៃឧទ្យានជាតិគីរីរម្យ មានទឹកជ្រោះ ទឹកហូរតាមជ្រលងថ្ម ត្រជាក់ គួរអោយចាប់ចិត្ត ជាមួយសម្រស់ធម្មជាតិព្រៃភ្នំ នារដូងភ្លៀងធ្លាក់ ចេញត្រួច ស្លឹកខៀវខ្ចី ពិសេសដើមស្រល់វែងៗ ខ្ពស់សន្លឹម គយគន់មិនជិនណាទេ ដោយក្រសែភ្នែក។ ... Read More »

ស៊យមែន!កំពុងជិះកង់ហាត់ប្រាណ ត្រូវរថយន្តបុកពីក្រោយរបួសធ្ងន់

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោ៥និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០  បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកអ្នកជិះកង់ហាត់ប្រាណ ដែលមាន ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ មន្រ្តីនគរបាលចរាចរបានឲ្យដឹងថា រថយន្តបង្កម៉ាក ... Read More »

របួសធ្ងន់២នាក់ករណីជិះម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣បេ

     ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះម៉ូតូនិឹងម៉ូតូដែលបើកស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ... Read More »