ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់ ឆ្លង​ជំងឺ COVID-19 ​ក្រោយ​ត្រឡប់​ចូល​បន្ទាយ​វិញ

អាមេរិក៖ ​ អ្នកនាំពាក្យ​កង​ឆ្មាំ​ការពារជាតិ វរសេនីយ៍ Brooke Davis ​កាលពីថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០២០​ បានអះអាងថា ក្រោយ​កម្លាំង​ឆ្មាំ​ការពារជាតិ​អាមេរិកត្រឡប់​ចូល​បន្ទាយ​វិញ បានធ្វើតេស្ត​រក​ជំងឺឆ្លងCOVID-19 ដោយបង្ហាញឃើញថា សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់មានវិជ្ជមាន ។ ... Read More »

ប្រធានាធិបតី Burundi ស្លាប់ ខណៈភរិយាកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសកេនយ៉ា

ប្រធានាធិបតីនៃប្រទេស Burundi គឺលោក Nkurunziza បានស្លាប់ដោយសារតែដាច់សរសៃឈាម ធ្វើឲ្យពលរដ្ឋ ក្នុងប្រទេសនេះមានការសោកស្តាយយ៉ាងខ្លាំង ។ ចំណែកភរិយារបស់លោក រកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសកេនយ៉ា។ នៅពេលនេះគេមិនបានដឹងថាប្រធានាធិបតីបានឆ្លងកូវីដ-១៩ ដែរឬយ៉ាងណានោះទេ។ ប្រធានាធិបតី Nkurunziza ... Read More »

កម្លាំងទាហានរុស្ស៊ីហ្វឹកហាត់ត្រៀមព្យុហយាត្រាថ្ងៃទី ២៦ខែមិថុនា

កម្លាំងទាហានរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះលើរបបហ្វាស៊ីស ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែមិថុនាខាងមុខ ។ តាមពិតពិធីនេះត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែកូវីដ-១៩ ។ កម្លាំងទាហានរុស្ស៊ី ដែលមានទីតាំងនៅជិតទីក្រុងមូស្គូបានចាប់ផ្តើមហ្វឹកហាត់ហើយ ។ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះ មាន១១ក្រុម ស្លៀកពាក់ឯកសណ្ឋានសម័យសង្គ្រាម និង ទាហាន៤០ក្រុមទៀតមកពីសាលាយោធា ... Read More »

កម្ពុជា-ស្វីស រួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធ TVET ក្នុងដំណាក់កាលទី២

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) បានប្តេជ្ញារួមគ្នាអភិវឌ្ឍន៍ទៅលើប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) ក្នុងដំណាក់កាលទី២ ស្របពេលដែលគម្រោងទី១ បានរងផលប៉ះពាល់ពីជំងឺផ្លូវដង្ហើម កូវីដ-១៩។ គម្រោងទី២នេះ ជាការបណ្តុះបណ្តាលជំនាញដល់យុវជនក្រីក្រ នៅក្នុងសហគមន៍ ... Read More »

Update ៖ ស្រាចិនសែតាំងគួយសម្លាប់កម្មករសំណង់៤នាក់និង១២នាក់កំពុងជួយសង្គ្រោះ

ខេត្តបន្ទាយមានជ័យ: ព័ត៌មានលម្អិតក្នុងករណីពុលស្រានៅខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១០ខែមិថុនានេះថា កម្មករសំណង់ចំនួន០៤ នាក់បានស្លាប់និង១២នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់ ខណៈដែលពួកគេបានជួបជុំគ្នាផឹកស្រាថ្នាំប៉ូវកម្លាំងក្រោយសម្រាកពីការងារនៅល្ងាចថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ក្នុងភូមិសាស្ត្រស្រុកមង្គលបូរីនិងក្រុងប៉ោយប៉ែត។ លោក ស៊ិន ណារ៉ាក់ អធិការនៃអធិការដ្ឋានស្រុកមង្គលបូរីបានប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរសព្ទ័នៅព្រឹកថ្ងៃទី១០ខែមិថុនានេះថា ជនរងគ្រោះសុទ្ធសឹងជាកម្មករសំណង់។ពួកគេបានទិញនិងផឹកស្រាចិនសែប្រភេទប៉ូវកម្លាំងមានយីហោ តាំងគួយ ក្នុងអំឡុងថ្ងៃអាទិត្យនិងថ្ងៃចន្ទនេះក្រោយម៉ោងសម្រាកការងារនៅបួនទីតាំងផ្សេងគ្នានិងបួនក្រុម។ក្នុងនោះ៤ក្រុមផឹកស៊ីនៅក្នុងស្រុកម៉ាឡៃនិងមួយក្រុមទៀតផឹកស៊ីនៅក្នុងក្រុងប៉ោយប៉ែត។ តាមរបាយការណ៍នគរបាលស្រុកមង្គលបូរីបានបញ្ជាក់ថា *ក្រុមទី1 ផឹកថ្ងៃទី ... Read More »

មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីលែងសត្វពង្រូល១ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ សត្វពង្រូលចំនួន១ក្បាល ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា សង្រ្គោះពីការតាមប្រម៉ាញ់ ហើយបានយកមកពិនិត្យនិងថែទាំសុខភាពបឋម រួចលែងវាចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ កាលពីវេលាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចព្រៃស្រោង ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។ ជាសត្វរាត្រីចរ ពង្រូល គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ ... Read More »

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

លោក នេត្រ ភក្ត្រា ៖ សត្វត្មាតចំនួន ៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ ហើយសំបូរជាងគេនៅស្រុកសៀមប៉ាង

ខេត្តព្រះវិហារ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមបើកការ ជម្រឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រ នៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង ... Read More »

រាជធានីភ្នំពេញ ដាំកូនឈើធ្នង់ចំនួន១០០ដើមបន្ថែមទៀតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ដើម្បីបង្កើនសម្រស់ធម្មជាតិបរិស្ថាន

ភ្នំពេញ៖ ដើម្បីឱ្យរាជធានីភ្នំពេញជារាជធានីមួយមានពណ៌បៃតង មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការដាំដើមឈើ ហើយបើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មី នៅក្នុងរាជធានីភ្នំពេញមានដើមឈើ ប្រមាណជាងប្រាំម៉ឺនដើមហើយ។ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ រួមជាមួយអភិបាលរងខណ្ឌ បានសហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ... Read More »

ប្រវត្តិ÷អ្នក​តា​កង្ហារ​ដែក

អ្នក​តា​កង្ហារ​ដែក​ស្ថិត​នៅ​លើ​ភ្នំ​ជីសូរ សម័យ​មុន​ហៅ​ថា​ភ្នំ​បារមី​ជីសូរ បច្ចុប្បន្ន​ហៅ​ថា​គិរី​សោភ័ណ នៅ​ឃុំរវៀង ស្រុក​សំរោង ខេត្ត​តាកែវ ។ អ្នក​តា​នោះ​មាន​អាយុ​ប្រមាណ​ជា​ជាង​មួយ​សតវត្ស​មក​ហើយ បើ​គេ​ឡើង​ទៅ​លើ​ភ្នំ តាម​ផ្លូវ​ខាង​កើត​ត្រង់​កំពែង​បុរាណ​មួយ ឈ្មោះ​ថា សែន​ធមល “ធ្មល់” តាម​ជណ្ដើរ​កាច់​នោះ​នោះ ឡើង​ទៅ​ដល់​ខាង​លើ ... Read More »

សេចក្ដីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញ សេចក្ដីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ” ។ សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ការស្ដារប្រឡាយស្ទឹង មានជ័យ សម្រេចបាន៩០ភាគរយហើយ គ្រោងបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ

ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យចាប់ពីគល់ស្ពានស្ទឹងមានជ័យ រហូតដល់ប្រឡាយដើម ស្លែង មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។នៅក្នុងពេលនេះអាជ្ញាធរនិង ក្រុមការងារបាន និង កំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយការបុកស៊ីផាយបេតុង ជញ្ជាំង ប្រឡាយដែលគ្រោងនឹងធ្វើឱ្យរួចរាល់ក្នុងឆ្នាំនេះដើម្បីបញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ ទឹកភ្លៀង។ លោក ... Read More »

ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ

ខេត្តព្រះវិហារ៖ បន្ទាប់ពីការអនុវត្តនូវគម្រោង ដាំស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃរបស់ អង្គការ WCS ស្ថិតនៅ ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ ទាំងការផលិតទិន្នផលស្រូវ ... Read More »

ទីបំផុត! ឧបករណ៍នេសាទខុសច្បាប់ដាក់កាត់ស្ទឹងរបស់តាឃីមកាប់គោត្រូវបានបង្រ្កាប

ខេត្តពោធិ៍សាត់៖ បន្ទាប់ពីមជ្ឃមណ្ឌលព័ត៌មាននគរវត្តចេញផ្សាយពាក់ព័ន្ធនឹងព័ត៌មានបទល្មើសនេសាទដាក់ដាយកាត់ស្ទឹងបិទជិតឈឹងនារដូវបិទនេសាទរបស់ឈ្មោះ តាឃីមកាប់គោ ដោយមិនខ្លាចរអាអាជ្ញាធរ និងមន្រ្តីជំនាញរដ្ឋបាលជលផលនោះ នៅវេលាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២០នេះ ... Read More »

បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណសម្លាប់ប្លន់យកម៉ូតូនៅក្រោមស្ពានព្រែកអ្នកតាក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ គួរឲ្យសង្វេគណាស់ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណសម្លាប់ប្លន់យកម៉ូតូនៅក្រោមស្ពានព្រែកអ្នកតា កាលពីថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង ១៨ៈ០០នាទី ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ... Read More »

Update ៖ អ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» ត្រូវបានមន្ត្រីក្រសួងហៅមកអប់រំណែនាំ និងឲ្យបញ្ឈប់​និពន្ធបទពាក្យអសុរោះ

    ភ្នំពេញ៖ ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នក​និពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ការហៅអ្នកនិពន្ធរូបនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញការរិះគន់យ៉ាងចាស់ដៃពីមហាជនអំពីបទចម្រៀងដែលបង្កប់ដោយអត្ថន័យអសីលធម៌។ អ្នកនិពន្ធឈ្មោះ ... Read More »

អបអរសាទរ រឿងនាឡិកាដាស់វិញ្ញាណ បានទទួលពានដល់ទៅ ៣ ពីកម្មវិធី Horror Bowl: Edition IIIនៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើល និងសាទរចំពោះការសម្រេចបានជោគជ័យ និងនាំមកនូវ​មោទ​ភាពសម្រាប់ជាតិមាតុភូមិ ក្រោយពីភាពយន្តលេចធ្លោររបស់កម្ពុជា គឺរឿង”នាឡិកាដាស់វិញ្ញាណ” ទទួលបានពានរង្វាន់រហូតដល់ទៅ៣ព្រមគ្នាពីកម្មវិធីប្រកួតភាពយន្តអន្តរជាតិ​បែបភ័យរន្ធត់ Horror Bowl: Edition IIIនៅប្រទេសឥណ្ឌា។ Horror Bowl Movie Awards គឺជាកម្មវិធីប្រកួតប្រជែងលើស្នាដៃផលិតភាពយន្ត​បែបភ័យរន្ធត់របស់ប្រទេសឥណ្ឌា ... Read More »

ខ្សែបម្រើស្លាប Castillejo របស់ក្រុម AC Milan ត្រូវចោរប្លន់យកនាឡិកា

អុីតាលី៖ ខ្សែបម្រើស្លាប Samu Castillejo របស់ក្រុម AC Milan បានបង្ហើបឱ្យដឹងថា រូបគេត្រូវបានក្រុមចោរប្លន់នៅចំណុចភ្លើងស្តុបកាលពីថ្ងៃអង្គារ ក្នុងទីក្រុង Milan ប្រទេសអុីតាលី។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃពុធនេះ ដែលបានសរសេរលើបណ្តាញ ... Read More »

Leverkusen នៅតែសង្ឃឹមថានឹងរក្សា Kai Havertz នៅក្នុងក្លឹបបន្តទៀត ទោះបីមានការចាប់អារម្មណ៍ពីក្លឹប Chelsea

លោក Rudi Voller ប្រធានផ្នែកកីឡាក្លឹប Bayer Leverkusen បាននិយាយថា ក្លឹបនៅតែសង្ឃឹមថានឹងរក្សា Kai Havertz ទោះបីជាមានការសង្ស័យជុំវិញអនាគតរបស់គេទៅក្លឹបផ្សេងក៏ដោយ។ Havertz កំពុងមានការចាប់អារម្មណ៍ពីក្លឹបយក្សអឺរ៉ុបជាច្រើន ខណៈដែលក្រុមតោខៀវ Chelsea ... Read More »

ការប្រកួតប្រដាល់ក្នុងទ្រុង UFC នឹងធ្វើនៅកោះ Abu Dhabi’s Yasប្រទេសអារ៉ាប់រួមនៅខែក្រោយ

ការប្រកួតប្រដាក់ក្នុងទ្រុង ឬ UFC Fight នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម គឺនៅលើកោះ Abu Dhabi’s  Yas នៅខែក្រោយដោយមានកម្មវិធីប្រកួតចំនួន៣គូនៅរាត្រីបើកឆាក។ក្រុមអ្នកប្រយុទ្ធនឹងស្នាក់នៅនិងហ្វឹកហាត់នៅលើកោះនេះមុនពេលការប្រកួតចាប់ផ្តើមឡើងនៅសង្វៀនជិតឆ្នេរខ្សាច់ ខណៈដែល UFC Fight នៅតែបន្តទោះបីមានការបិទព្រំដែន និងវិបត្តិកូរ៉ូណាក៏ដោយ ... Read More »

លោក Gareth Southgate មានមោទនភាពយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់កីឡាករអង់គ្លេសពីការប្រឆាំងការរើសអើងជាតិសាសន៍

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate មានប្រសាសន៍ថា គាត់មានមោទនភាពក្រៃលែងចំពោះកីឡាករអង់គ្លេសសញ្ជាតិរបស់គាត់បាននិយាយអំពីការរើសអើងជាតិសាសន៍ និងបានធ្វើយុទ្ធនាការដើម្បីសប្បុរសធម៌ក្នុងពេលថ្មីៗនេះ។ កីឡាករអង់គ្លេស Raheem Sterling និង Tyrone Mings បានបញ្ចេញមតិរបស់ពួកគេលើយុទ្ធនាការហៅថា “Black Lives ... Read More »

អ្នកចាត់ការក្លឹប Stoke City ធ្វើតេស្តវិជ្ជមានជំងឺ Covid-19

អ្នកចាត់ការក្លឹប Stoke City លោក Michael O’Neill បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ Covid-19 បន្ទាប់ពីការធ្វើតេស្តចុងក្រោយកាលពីថ្ងៃចន្ទកន្លងទៅ ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃពុធនេះ ។ ... Read More »

លេចការរិះគន់ខ្លាំងៗលើបទចម្រៀង«កណ្ដៀវអូនស្រួយ»​

    ភ្នំពេញ៖ បទចម្រៀង«កណ្ដៀវអូនស្រួយ» ដែលច្រៀងដោយអ្នកចម្រៀងមិន​ធ្លាប់ស្គាល់ម្នាក់ឈ្មោះ បរ៉ាម៉ី រងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់។ រិះគន់ព្រោះតែបទចម្រៀងនេះមានបង្កប់ដោយពាក្យពេជ្រអសីលធម៌ជាច្រើននៅពេលដែលគន្លាស់កាត់នោះ។ ​បទចម្រៀងខាងលើត្រូវបានបញ្ចេញលើ Chanel វីដេអូ Youtubeឈ្មោះ DomRey (ដំរី) និងបណ្តាញសង្គម ... Read More »

Breaking News ៖ ក្រុមភេរវកម្ម Boko Haram ជិះ ម៉ូតូប្រើកាំភ្លើង AK-47 បាញ់សម្លាប់មនុស្ស ៦៩នាក់ ទាំងកណ្តាលថ្ងៃត្រង់

ក្រុមឧទ្ទាម Boko Haram បានបាញ់សម្លាប់ពលរដ្ឋដល់ទៅ៦៩ នាក់និងបំផ្លាញភូមិមួយទាំងមូល ក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា។ ការបាញ់ប្រហារខាងលើកើតឡើង នៅថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ក្រោយពេលក្រុមបូកូហារ៉ាម ជិះមូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំភ្លើង AK-47 ... Read More »

ព្រឹកស្អែក.. អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង»

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ គឺនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង» ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណីលួចទូរស័ព្ទដៃ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃដែលប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២២ៈ ០០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះគ្មានលេខក្នុងក្រុមហ៊ុនឯកជន មានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក ... Read More »

ជនសង្ស័យ២នាក់យកកាំភ្លើងបាញ់ប្រហារយុវជនម្នាក់៥គ្រាប់របួសធ្ងន់រួចរត់គេចខ្លួនបាត់ស្រមោល

ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានជនសង្ស័យ២នាក់យកកាំភ្លើងខ្លីបាញ់ប្រហារចំនួន៥គ្រាប់បណ្ដាលឲ្យរបួសធ្ងន់​។បន្ទាប់ពីបាញ់ប្រហារួចហើយ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ករណីប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧ៈ០០នាទី​ នៅចំណុចផ្ទះឈ្មោះ ហឿន ឈុន​ ស្ថិតភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ... Read More »

នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និង បក្ខពួក ពាក់ព័ន្ធគ្រឿងញៀនជាង២គីឡូក្រាម ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការ

ភ្នំពេញ៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានបញ្ជូនលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ និង បក្ខពួកម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបទល្មើសជួញដូរគ្រឿងញៀនជាង២គីឡូក្រាម ។ បើតាមលោក ... Read More »

ភ្លើងចង្រ្កានឆាបឆេះស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើនៅស្រុកអង្គរធំក្លាយជាផេះ

ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុកអង្គរធំអោយដឹងថា អាគារស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទីទាំងស្រុង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថាករណីនេះធ្វើឲ្យបាត់បង់ស្នាក់ការរដ្ឋបាលព្រៃឈើមួយខ្នងទំហំ០៦ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់៤ម៉ែត្រជញ្ជាំងក្តារ ប្រក់ស័ង្កសី ក្នុងនោះកៅអីតុក្កតា៥ តុចំនួន០២ ... Read More »

រថយន្តក្រុង ក្រុមហ៊ុនអ៊ូរខុង ដឹកអ្នកដំណើរ បើកធ្លាក់ចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ២២នាក់

ខេត្តឧត្តរមានជ័យ៖ អាចតៃកុងឡានងងុយដេក បើកធ្លាក់ចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ២២នាក់ ទាំងព្រលឹម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូ(៩៦~៩៧) ... Read More »