ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ជួយបណ្តុះបណ្តាលកងទ័ពមួកខៀវ និងជួយបណ្តុះបណ្តាលកងរាជអាវុធហត្ថ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការកោតសរសេីរនិងវាយតម្លៃខ្ពស់  ចំពោះរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិសាធារណរដ្ឋបារំាងតាមរយៈលោកស្រី Eva NGUYEN BINH ... Read More »

លោក សាំ ពិសិដ្ឋ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ ត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗ នៅតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការមួយរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចុះអន្តរាគមន៍ដោះ ស្រាយភ្លាមៗនៅទីតាំងទឹកលិច ដែលបញ្ជៀសផលប៉ៈពាល់ដល់ការធ្វើចរាចរណ៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថ្ងៃទី១១ មិថុនានេះថា កិច្ចសហការរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ... Read More »

អ្នកវិទ្យាសាស្ត្រ៖ បុរសប្រឈមហានិភ័យឆ្លងកូវីដ-១៩ ច្រើនជាង ស្ត្រី

តាមលទ្ធផលជាក់ស្តែង និងការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថា ភាពបន្ស៊ាំនៃកោសិការរបស់ស្រ្ដី ខ្លាំងជាងបុរស ទើបធ្វើឲ្យស្ដ្រីមានអត្រាឆ្លង និងស្លាប់ដោយកូវីដ-១៩ តិចជាងបុរស។ មួយវិញទៀត ស្ត្រីមិនសូវចេញក្រៅផ្ទះ ឬការពារបានល្អជាងបុរស ។ ចំណែកបុរសវិញដើរហើរនៅខាងក្រៅច្រើនជាង។ មិនតែប៉ុណ្ណោះថែមទាំងមានការជួបជុំមិត្តភក្តិច្រើនជាងស្ត្រី ដែលជាហេតុនាំឲ្យមានអ្នកឆ្លងកូវីដ-១៩ច្រើនជាង។ សារព័ត៌មាន ... Read More »

ចំនួនសត្វតោអាស៊ីដ៏កម្រ បានកើនឡើងជិតមួយភាគបី ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ

អន្តរជាតិ៖ មេដឹកនាំឥណ្ឌា បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធទី១១ ខែមិថុនានេះថា “ចំនួននៃសត្វតោអាស៊ីដ៏កម្រដែលរស់នៅក្នុងព្រៃ Gir របស់រដ្ឋ Gujarat មានការកើនឡើងជិត ២៩ ភាគរយ” ។ ពោលគឺជិត ... Read More »

ក្មេងស្រី២នាក់បងប្អូននាំគ្នាចុះលេងទឹកស្រះលង់ស្លាប់ទាំងពីរនាក់គួរសង្វេគ

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវបានអ្នកបង់សំណាញ់ប្រទះឃើញស្លាប់ក្នុងទឹកស្រះមួយកន្លែងមានចម្ងាយពីផ្ទះជាង២០០ម៉ែត្រ ធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង ៣០នាទីព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ... Read More »

សត្វត្មាតទាំង ៣ប្រភេទនៅប្រទេសកម្ពុជាមានចំនួន ១១៩ ក្បាល

ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេស សត្វត្មាតទាំងបីប្រភេទដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជាមានចំនួន ១១៩ ក្បាលក្នុងនោះត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន ៧១ ក្បាល និងត្មោតត្នោតចំនួន ៣៧ ក្បាល។ នេះជាការជូនដំណឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅ ថ្ងៃទី១១ ខែមិថុនា ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូល ប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រសួង​មហាផ្ទៃបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការ​ប្រមូលប្រាក់​ពិន័យ​ចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញត្រៀមកាប់ដើមឈើចំនួន២៥០ដើមមានសភាពពុកផុយដែលមានអាយុចាប់ពី១០០ឆ្នាំឡើងត្រូវកាប់ចេញរួចដាំថ្មីក្នុងចំណោមដើមឈើ៥០០០០ដើម

ភ្នំពេញ៖  នៅពេលនេះអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញកំពុងដំណើរការកាប់លះមែកឈើជាច្រើនដើមដែលមានសភាពចាស់ឬដុសស៊ុបទ្រុបនៅតាមដងវិថីជាច្រើនក្នុង រាជធានីភ្នំពេញដើម្បីបញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់។     លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិបានឲ្យដឹងថា៖ពេលនេះអង្គភាពរបស់លោកកំពុងធ្វើសកម្មភាពកាប់លះមែកឈើដែលដុសស៊ុបទ្រុបនៅតាមបណ្តោយផ្លូវលេខ៦៣(ត្រសក់ផ្អែម)ចាប់ពីសាលាភូមិន្ទរដ្ឋបាលរហូតដល់ផ្សារធំថ្មីហើយយើងបានដំណើរការកាប់លះមែកឈើបែបនេះតាំងពីថ្ងៃទី១ ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហាខាងមុខ។លោកសំ សាមុត បន្តថា ការងារនេះយើងតែងធ្វើនៅរដូវវស្សាព្រោះដើមឈើលូតលាស់ល្អ ... Read More »

ទីក្រុងព្យុងយ៉ាងព្រមានអាមេរិក មិនត្រូវលូកដៃ ក្នុងទំនាក់ទំនង កូរ៉េទាំងពីរឡើយ

ស្ថានភាពទំនាក់ទំនងរវាង កូរ៉េខាងជើង និងខាងត្បូង ងាកទៅរកភាពតានតឹងជាថ្មីក្រោយ កូរ៉េខាងជើង កាត់ផ្តាច់បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ រវាងប្រទេសទាំងពីរនៅតំបន់ព្រំដែន។ សារព័ត៌មានរ៉យទ័រនៅថ្ងៃ ទី១១ ខែមិថុនា បានផ្សាយថា កូរ៉េខាងជើង បានព្រមានដល់អាមេរិក ថា មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង ... Read More »

នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ

អន្តរជាតិ៖ តាម​ការផ្សាយ​របស់​កា​សែតបាងកកប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១១ខែមិថុនា​ ឆ្នាំ២០២០នេះ បាននិយាយថា តារាភាពយន្ត​ថៃ លោកSaranyu Wongkrachang ដែល​អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ ស្គាល់​ថា ជា​តួ​នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំដោយសារ​ជំងឺមហារីក​ថ្លើមកម្រិតធ្ងន់ធ្ងរដោយមិនអាចព្យាបាលបាន​ ។ ... Read More »

លោក​ ម៉ូវ ម៉ានិត​ អភិបាលខណ្ឌសែនសុខដឹកនាំមន្រ្តីជំនាញចុះពិនិត្យ និងស្តារប្រព័ន្ធលូ អណ្តូងលូ

     ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក​ ម៉ូវ ម៉ានិត​ អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំមន្រ្តីជំនាញ និងកម្លាំងចុះពិនិត្យ និងស្តារប្រព័ន្ធលូ អណ្តូងលូ ដែលមានការកកស្ទះ ... Read More »

ពន្យារពេលអូឡាំពិកទីក្រុងតូក្យូ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិកំពុងស្វែងរកសំណងធានារ៉ាប់រងសម្រាប់ប្រទេសដែលប៉ះពាល់ធ្ងន់ធ្ងរកូវីដ-១៩

គេហទំព័រជប៉ុនធូដេ បានផ្សាយនៅថ្ងៃព្រហស្សតិ៍នេះថា គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) កំពុងពិភាក្សា ជាមួយក្រុមហ៊ុន ធានារ៉ាប់រងជុំវិញ ការទទួលបានសំណងសម្រាប់ការពន្យារពេលព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅបណ្តាប្រទេសដែលបង្កឡើងដោយមេរោគកូរ៉ូណា។ នាយកប្រតិបត្ដិអូឡាំពិករបស់ IOC លោក Pierre Ducrey ... Read More »

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី

ភ្នំពេញ៖នៅវេលាម៉ោង១៨និង៤៥ នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់។ ... Read More »

អាជ្ញាធររាជធានីគ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាមពីដង្កោទៅកាន់ទីតាំងថ្មីនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាម ទៅនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលលើទំហំដីប្រមាណ២០ទៅ៥០ហិកតាថ្មីវិញ ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន នឹងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ មិថុនា ... Read More »

រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ ប៉ុន្តែ​ត្រូវ​រៀបចំ​ឡើងជា​ដំណាក់កាល

អន្តរជាតិ៖ លោក Mohd Radzi Jidin រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី បានបញ្ជាក់​នៅ​ថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ២០២០ថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ ដែល​ត្រូវ​រៀបចំ​ឡើងជា​ដំណាក់កាល ខណៈ COVID-19 ក្នុងប្រទេស​ម៉ាឡេស៊ី​មាន​ភាព​ធូរស្រាល ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ពាក្យ​ថា “វាយ​អា​គាំង​រាំង​ភ្លៀង វាយ​អា​គក​បើក​ថ្ងៃ”

ពាក្យ​នេះ ជា​ពាក្យ​ដែល​ក្មេង​ជំនាន់​ដើម តែង​តែ​ស្រែក​លេង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ។ ក្មេង​ៗ ធុញ​ទ្រាន់​នឹង​ភ្លៀង​ណាស់ ព្រោះ​រក​ចេញ​ទៅ​ដើរ​លេង​ឯ​ណា​មិន​បាន, វា​តែង​នាំ​គ្នា​អង្គុយ​មាត់​ជណ្ដើរ ហើយ​ស្រែក​ថា “វាយ​អាគាំង​រាំង​ភ្លៀង វាយ​អាគក​បើក​ថ្ងៃ” ។ មាន​រឿង​ព្រេង​បុរាណ​មួយ​ទាក់​ទង​នឹង​ពាក្យ​នេះ​ថា ៖ កាល​នោះ ... Read More »

តំណាងកីឡាកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេសជុំវិញការវិលត្រឡប់ឲ្យមានអ្នកគាំទ្រចូលទស្សនាឡើងវិញ

កីឡាធំមួយក្រុមបានចាប់ផ្តើមធ្វើការជាមួយអ្នកជំនាញរបស់រដ្ឋាភិបាលអំពីរបៀបដែលអនុញ្ញាតឲ្យអ្នកគាំទ្រវិលត្រឡប់មកចូលរួមទស្សនាផ្ទាល់វិញ។បញ្ហានេះមិនទាន់មានពេលវេលាណាមួយត្រូវបានកំណត់សម្រាប់ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតនៅខាងក្នុងកន្លែងប្រកួតនោះទេប៉ុន្តែអ្នកតំណាងបាល់ទាត់កីឡា Cricket, បាល់ឱប និងកីឡាប្រណាំងសេះគឺជាផ្នែកមួយនៃការពិភាក្សាខាងលើ។ ការប្រជុំពិភាក្សានេះនឹងគ្របដណ្តប់ទាំងកត្តាប្រតិបត្តិការ និងកត្តាវេជ្ជសាស្រ្តក្នុងការត្រឡប់មកវិញរបស់អ្នកគាំទ្រ។ ប៉ុន្តែវិស័យកីឡារហូតមកដល់ពេលនេះនៅតែបន្តលេង និងប្រកួតដោយបិទទ្វារ ។ លោក David Armstrong នាយកប្រតិបត្តិនៃសមាគមប្រណាំងរថយន្ត (RCA) មានសង្ឃឹមថា ... Read More »

បុរសម្នាក់បើកម៉ូតូរុឺម៉កកង់បីសុខៗត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយក្រឡាប់ផ្ងារជើងម្ខាងរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនចាំម៉ាកបើកបោះពួយទៅបុកម៉ូតូរុឺម៉កកង់បីខ្មែរមួយគ្រឿងបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងនិងរបួសធ្ងន់អ្នកបើកបរ ចំណែករថយន្តបង្ករត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខ បន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

លោក នេត្រ ភក្ត្រា៖ ប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយ៉ងយក្សនិងសត្វត្រយ៉ងចង្កំកសដែលជាប្រភេទសត្វដែលរងគ្រោះបំផុត

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា៖ ប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយ៉ងយក្សនិងសត្វត្រយ៉ងចង្កំកសដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារនិងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល»។ នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដែលលោកដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មានជាតិជិត ... Read More »

ចេញរកស៉ីធ្វើចោរពេលយប់មិនទាន់បានសម្រេចផង ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ មុខសញ្ញាចោរកម្ម២នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួននៅគ្រាដែលជនសង្ស័យទាំង២នាក់កំពុងឈររេរានៅតាមផ្លូវ  ស្របពេលសមត្ថកិច្ចចុះល្បាតឃើញមានការសង្ស័យក៏ឃាត់ខ្លួនត្រួតពិនិត្យស្រាប់តែរកឃើញវត្ថុតាងសម្រាប់ធ្វើសកម្មភាពចោរកម្មទើបឈានដល់ការចាប់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ  ។    ... Read More »

លោកស្នងការ ស ថេត បញ្ជាដាច់ខាតឱ្យមន្ត្រីនគរបាល ផ្តល់សេវាសាធារណ:ផ្សេងៗជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានថ្លែងថា៖ បេីនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រេីប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណ:ផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬ ទំនាក់ទំនងមកលេខរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ... Read More »

Update ៖ អ្នកពុលស្រានៅខេត្តបន្ទាយមានជ័យ សរុបចំនួន​ ២៧នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់៦នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងនៃក្រសួងសុខាភិបាល៖ចាប់ពីថ្ងៃទី​ ៧​ ដល់​ ១១​ មិថុនា​ ២០២០​ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន​ ២៧នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់៦នាក់ ។ នាយកដ្ឋានប្រយុទ្ធ ... Read More »

បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី?

ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមបញ្ជាក់ថាបណ្ណបើកបរដែលមិនមាន QR Code មានទម្រង់ប្រភេទចាស់នៅមានសុពលភាពគឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។ ក្រសួងសាធារណការ និង ដឹកជញ្ជូន ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់អាជីវករ ផ្អាកលក់ស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់៤នាក់និងសង្រ្គោះ១២នាក់

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ អាជីវករ ផ្អាកការលក់ប្រភេទស្រាថ្នាំឈ្មោះ »ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ ... Read More »

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ នៅបរិវេណវិមានឈ្នះឈ្នះ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ ស្ថិតនៅបរិវេណវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះ មានការចូលរួមផងដែរពីសំណាក់ ... Read More »

ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ ជិត ៧,៥លាននាក់ហើយ

ពិភពលោក៖ ការឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោក នៅតែបន្តកើនឡើងខ្ពស់ដដែល ដោយសារតែប្រទេសមួយចំនួនមិនមានវិធានការតឹងតែង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្ម កើតឡើងនៅគ្រប់ទិសទី ប្រឆាំងការរើសអើងជាតិសាសន៍។ បើគិតត្រឹមព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក ... Read More »

រថយន្តវេអងមួយគ្រឿងដឹកគ្រឿងផ្ទះបង្កប់ឈើថ្មីត្រូវសមត្ថកិច្ចកិច្ចបង្រ្កាបបាន

ខេត្តក្រចេះ៖ រថយន្តវេអងមួយគ្រឿងដឹកឈើផ្ទះចាស់បង្កប់ឈើអារថ្មីត្រូវបានកម្លាំងកងរាជអាវុធហត្ថរួមសហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្ទាក់ចាប់បានភ្លាមៗដើម្បីចាត់ការតាមច្បាប់ព្រៃឈើ។  ការស្ទាក់បង្ក្រាបរថយន្តដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចUTM(៦២៧៣០៤-១៤៣២៤៦៦)ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។  ការចុះបង្ក្រាបនោះកម្លាំងស្នាក់ការសន្តិសុខ៧១០ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា សាងហុង ប្រធានស្នាក់ការ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្តស្វាយប៉ាក បានចុះស្រាវជ្រាវនិងបង្ក្រាបស្រ្តីជាជនសង្ស័យ៣នាក់ រួមជាមួយនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់តូចនៅចំណុចក្រុមទី១០  សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចយើងឃាត់ខ្លួនបាន ... Read More »

Kavin ថាសប្បាយចិត្តពេលត្រូវទស្សនិកជនជេរក្រោយសម្តែងរឿងអប់រំ”ប្រពន្ធបាយកក”

   ​ភ្នំពេញ៖ តារាសម្តែងប្រុស ង៉ែត សុវណ្ណេត ហៅ Kavin ត្រូវបានអ្នកទស្សនាភាពយន្ត អប់រំរឿង”ប្រពន្ធបាយកក” ជេរកប់ៗមាត់ព្រោះតែលោកសម្តែងជាតួប្តីចិត្តផិតក្បត់នឹង ភរិយា លួចមានស្រីថ្មីក្រៅផ្ទះ។ ការបញ្ចេញយោបល់របស់ទស្សនិកជនក៏ធ្វើឡើង ក្រោយពី ភាពយន្តនេះទើបនឹងបញ្ចេញលើបណ្តាញសង្គម២ថ្ងៃ ... Read More »

ក្រុម Bayern Munich បានផ្តួល Frankfurt ឡើងវគ្គផ្តាច់ព្រ័ត្រ German Cup

អាល្លឺម៉ង់៖ ក្រុមម្ចាស់ជើងឯក Bayern Munich បានយកឈ្នះក្រុម EintrachtFrankfurt ក្នុងលទ្ធផល ២ទល់១ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup កាលពីរាត្រីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ... Read More »