ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

អ្នកចាំទី Ben Foster យល់ព្រមបន្តកិច្ចសន្យាថ្មីនៅ Watford មុនពេលចាប់ផ្តើម Premier League ឡើងវិញ

អង់គ្លេស៖ កីឡាករ Ben Foster បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លឹប Watford ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League។ កិច្ចព្រមព្រៀងរបស់អតីតអ្នកចាំទីក្រុមបិសាចក្រហម រូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល២០១៩-២០២០ ។ ប៉ុន្តែការប្រកាសបន្តជាថ្មីនៅថ្ងៃអង្គារនេះមានន័យថា កីឡាករវ័យ៣៧ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០២២ ។ អ្នកចាំទី Foster ... Read More »

គួរឱ្យរន្ធត់ខ្លាំងណាស់! ព្យុះកំបុតត្បូងនៅវីញភុកបានកួចរោងសិប្បកម្មឈើ ធ្វើឱ្យមនុស្ស៣នាក់ស្លាប់និង២០នាក់រងរបួស

ប្រទេសវៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងអមទៅដោយខ្យល់កំបុតត្បូង (ខ្យល់កួច) បណ្តាលឲ្យរោងសិប្បកម្មឈើមួយកន្លែងត្រូវខ្យល់កួចបំផ្លាញកាលពីថ្ងៃទី១០ ខែមិថុនា បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង២០នាក់ទៀតរងរបួស ស្ថិតនៅស្រុកប៊ិនសៀង ខេត្ត វីញភុក ប្រទេសវៀតណាម។ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់កួច ... Read More »

ឆេះតូបសម្រាប់ជួលអស់២៧តូបនិងភោជនីយដ្ឋាន១នៅទីតាំងផ្សេងគ្នាក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥ៈ០០នាទីព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះតូបសម្រាប់ជួលស្នាក់នៅ និងភោជនីយដ្ឋានពីរកន្លែងជាប់គ្នា ធ្វើពីឈើប្រក់ស្បូវ សរុបអស់ចំនួន២៧ តូប និងភោជនីយដ្ឋាន១។ តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ការខូចខាតរួមមាន៖ +ទីតាំងទី ១ ... Read More »

ក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ-១៩ ចេញពីកម្ពុជា

ភ្នំពេញ​ ៖​ មន្ត្រីក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​ ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែ​លបានចុះផ្សាយលើទំព័រវែបសាយសារព័ត៌មានឈ្មោះលុយអាតវៀត​ណាម (luatvetnam.vn)​ អំពីមាន​ករណីបុរសជនជាតិវៀតណាមម្នាក់​ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើ​ដំណើរពីកម្ពុជា​ចូលទៅវៀតណាម​ តាមច្រកទ្វារព្រំដែន ថុងញើក (Thuong Phuon) ... Read More »

ពុទ្ធោ…ទៅជាអ្នកភូមិប្រមូលគ្រាប់មីន ជិត៣០គ្រាប់ មកចងព្យួរនៅលើ ដើមអំពិលមុខផ្ទះ លម្អកម្សាន្តអារម្មណ៍

ខេត្តបន្ទាយមានជ័យ៖ មើលឃើញហួសចិត្ត នឹងលោះព្រលឹង ខណៈគ្រាប់មីនជាច្រើនគ្រាប់ត្រូវបានអ្នកភូមិរើស ប្រមូលយកមក ចងព្យួរលើដើមឈើ ធ្វើជាការលម្អផ្ទះ កម្សាន្តក្នុងអារម្មណ៍ ដែលពុំបានគិតដល់គ្រោះថ្នាក់ដល់អាយុជីវិត សូម្បីបន្តិចនោះ។ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ ក៏បានសម្តែងការហួសចិត្តដោយលោកសំណេរលើ ... Read More »

រថយន្ដ២គ្រឿងបុកគ្នា បណ្ដាលឲ្យរថយន្ដម្ខាងរេចង្កូតធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រ

ភ្នំពេញ ៖​ រថយន្ដព្រូសមួយគ្រឿងបានរេចង្កូតបុកជាមួយរថយន្ដដឹកអេតចាយមួយគ្រឿងទៀត​ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ​ ហើយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង២០នាទីយប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​៖ មុនពេលកើតហតុឃើញរថយន្ដដឹកអេតចាយមួយគ្រឿងក្បាលពណ៌ស ... Read More »

បើករថយន្តលឿនពេករេចង្កូតទៅបុកខឿនចិញ្ចើមថ្នល់ដាច់កង់ទៅមុខលែងរួច

ភ្នំពេញ៖ នារីម្នាក់បើករថយន្តក្នុងល្បឿនលឿនហើយសង្ស័យងោកមួយភាំងទើបរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកប្រចាំការនៅគោលដៅខាងក្រោមស្ពានអាកាស៧មករា បានឲ្យដឹងថា ... Read More »

ថ្ងៃនេះ កម្ពុជាយើងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ១១ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ-១៩​សសរុប ១២៦នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសល់១នាក់​ ចំនួនអ្នជាសះស្បេីយសរុប​ចំនួន១២៥​នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ ... Read More »

អតីតយុទ្ធជន១គ្រួសារទទួលបានផ្ទះថ្មី១ខ្នងពីសម្តេចតេជោ ហើយដឹកនាំសាងសង់ជូនដោយលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ខេត្តព្រះវិហារ៖ លោកច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ  បានដឹកនាំកម្លាំងក្រុមការងារចុះជួយសាងសង់ផ្ទះមួយខ្នង ជូនអតីតយុទ្ធជនមួយគ្រួសារនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។  លោកច័ន្ទ សុភ័ក្រ្តា មេបញ្ជាការបានថ្លែងថា ... Read More »

ថ្ងៃទី៩-១០ ខែមិថុនា ស្លាប់ និងរបួស ៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន ៤នាក់ទៀតបានរងរបួសធ្ងន់ជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក នៅខេត្តពោធិ៍សាត់ ។ នគរបាលស្រុកតាលោសែនជ័យប្រាប់ថា នៅយប់ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

អឺរ៉ុប ស្នើបើកព្រំដែនជាមួយប្រទេសក្រៅសហគមន៍ចាប់ពីខែកក្កដា

ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំង២៧ បានព្រមព្រៀងគ្នា លើគម្រោងបើកព្រំដែនជា មួយបណ្តាប្រទេស ក្រៅពីសហគមន៍។ នៅថ្ងៃទី១០ ខែមិថុនា តំណាងជាន់ខ្ពស់ របស់សហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrellបានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប EC ... Read More »

ថ្លើមធំណាស់! ហ៊ានធ្វើនេសាទកន្លែងអភិរក្សជលផល នារដូវបិទនេសាទ បង្រ្កាបបានវត្ថុតាង

    ខេត្តពោធិ៍សាត់៖ ថ្លើមធំណាស់ហ៊ានធ្វើនេសាទក្នុងកន្លែងអភិរក្សជលផល នារដូវបិទនេសាទ(ត្រីពងកូន) ប៉ុន្តែសំណាងល្អត្រូវបានមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយកម្លាំងយោធាតំបន់ប្រត្តិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ដោយរឹបអូសនូវវត្ថុតាងមួយចំនួន ចំណែកក្រុមជនប្រព្រឹត្តគេចបាត់អស់ ។  ករណីបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាថ្ងៃពុធ ៥រោច ខែជេស្ឋ ... Read More »

លោកអភិបាលខេត្ត នៅតែបន្តនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន១១៥គ្រួសារ រស់នៅឃុំកាំងចាម

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃ ពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលសួរសុខទុក្ខ ... Read More »

សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនដៃដល់ជាថៅកែភោជនីយដ្ឋានយីហោ “ធារ៉ា”ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើបុគ្គលិកខ្លួន

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយវីដេអូ​កា​ម៉ា​រ៉ា​សុវត្ថិភាព ​នៅថ្ងៃ​ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០២០​ អំពី​សកម្មភាព​ថៅកែ​ហាង​ផឹកស៊ី​យីហោ​(​ធារ៉ា​)​បាន​ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ​ ហើយបុគ្គលិករបស់ខ្លួនបានចូលទៅឃាត់កុំឲ្យមានការឈ្លោះប្រកែកគ្នា ។ ប៉ុន្តែបែរជាថៅកែហាងនោះ បាន​ប្រើ​អំពើ​ហិង្សា​ទះ​កំផ្លៀង​ប្រពន្ធ​និង​វ៉ៃ​កូនចៅ​ម្នាក់ បណ្តាល​ឲ្យរងរបួសធ្ងន់រហូត​ដួល​សន្លប់​ស្តូកស្តឹង ។ រួចមកបានធ្វើឲ្យអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាយកទៅបង្ហោះតៗគ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ ... Read More »

Breaking News៖ លើកទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកមាន មេបញ្ជាការកងទ័ពអាកាស ជាជនជាតិស្បែកខ្មៅ

អាមេរិក៖ ឧត្តមសេនីយ៍ Charles Q. Brown បានបង្កើតជាប្រវត្តិសាស្ត្រ ដោយក្លាយជាមេទ័ពជើងអាកាសជនជាតិស្បែកខ្មៅដំបូងគេបង្អស់នៅអាមេរិក។ លោកគឺជា មេបញ្ជាការទី២២នៃកងកម្លាំងទាហានអាកាសអាមេរិក។ សកម្មភាពខាងលើ កើតឡើងក្នុងពេលដែលក្រុមជនជាតិស្បែកខ្មៅនាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិក ក្រោយការស្លាប់ បុរសស្បែកខ្មៅម្នាក់ដោយស្នាដៃប៉ូលិសអាមេរិក។ តាមសារព័ត៌មាន Defensenews ... Read More »

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មទៅលើអង្គការចំនួនពីរដែលលួចបញ្ជូនសារ និងសម្ភារទៅកាន់កូរ៉េខាងជើង

រយៈពេល១ថ្ងៃ ក្រោយពីកូរ៉េខាងជើងកាត់ផ្តាច់ប្រព័ន្ធទំនាក់ ទំនងជាមួយកូរ៉េខាងត្បូងមក ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមិថុនា បានបញ្ជាក់ថា នឹងមានវិធានការទៅលើអង្គការចំនួន២ ដែលបានលួចលាក់បញ្ជូនសារប្រឆាំងកូរ៉េខាងជើងនិងសម្ភារប្រើប្រាស់បង្ហោះចូលទៅកាន់ព្រំដែន។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Yoh Sang-key បានបញ្ជាក់ថា អង្គការ “Kuensaem” ... Read More »

ឱជារសនៃផ្សិតប៉ក់ និងអនុផលធនធានធម្មជាតិនៅខេត្តមណ្ឌលគិរីកំពុងពេញនិយមពីសំណាក់អ្នកទេសចរ

ខេត្តមណ្ឌលគិរី ៖ អនុផលធម្មជាតិ ដែលមាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ កំពុងតែពេញនិយមសម្រាប់អ្នកទេសចរចូលមកកម្សាន្ត និងសម្រាកលម្ហែកាយក្នុងខេត្តមណ្ឌលគិរី។ ក្នុងន័យនេះ ក៏បង្ហាញផងដែរថា “ការផ្សព្វផ្សាយសក្ដានុពលក្នុងតំបន់ គឺរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន”។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ... Read More »

អាជ្ញាធរនិងសមត្ថកិច្ចខេត្តចុះដកហូតស្រាថ្នាំចិនសែតាមតូបបន្ទាប់ពីពុលស្លាប់៤នាក់និងសង្គ្រោះ១២នាក់

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានមនុស្ស៤នាក់បានស្លាប់ជាបន្តបន្ទាប់និង១២នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យក្នុងករណីពុលស្រាចិនសែនោះមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះគេឃើញសមត្ថកិច្ចពីរស្រុកនិងក្រុងចំនួន១ ក្នុងនោះមានសមត្ថកិច្ចស្រុកម៉ាឡៃ ស្រុកមង្គលបុរីនិងក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរខេត្តធ្វើការរួមគ្នាចុះដល់តូបលក់ទំនិញចាប់ហួយមួយចំនួនរួចបានធ្វើការដកហូតប្រភេទស្រាចិនសែដែលជាប្រភេទស្រាផលិតក្នុងស្រុក និងបានធ្វើការអប់រំ និងធ្វើកំណត់ហេតុក្នុងការដែលបងប្អូនអាជីវករទទួលយក មកលក់បន្ត។     ពាក់ពន្ធករណីខាងលើនេះលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលបានមានប្រសាសន៏ថា ចំពោះប្រតិបត្តិការនេះលោកបានចាត់ការតាំងពីយប់ក្រោយពេលមានករណីពុលស្រាចិនសែនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតដែលមានបុរសម្នាក់នៅភូមិអូរអណ្ដូងបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យក្រុងសិរីសោភ័ណ ... Read More »

ក្រសួងសុខាភិបាលប៉េរូ ការធ្វើតេស្ដCOVID-19 រកឃើញអ្នកវិជ្ជមានលើសពី២០ម៉ឺននាក់

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលប្រទេសប៉េរូ បានបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សសរុប ១,២២៧,៦៩១នាក់ បានទទួលការធ្វើតេស្ដរកCOVID-19 ក្នុងនោះមាន ២០៣,៧៣៦នាក់តេស្ដវិជ្ជមាន ហើយក្នុងចំណោមអ្នកឆ្លងទាំងនេះទៀតសោត មាន ៥,៧៣៨នាក់បានស្លាប់និង៩២,៩២៩នាក់ បានជាសះស្បើយឡើងវិញ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ... Read More »

ចៅសង្កាត់ចោមចៅទី៣ដឹកនាំកម្លាំងចុះរុះរេីសំយាបនិងផ្ទះបាយសាងសង់រំលោភលេីផ្លូវ ក្រោយពីមិនស្តាប់ការណែនាំ

ភ្នំពេញ៖  ផ្លូវឌឿងហែម១ខ្សែស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋជាង២០គ្រួសារសង់ផ្ទះបាយ សំយាបនិងធ្វើរបងបិទរំលោភយកដោយខ្វះការពិចារណា បង្កការក្ដៅក្រហាយដល់អ្នកដទៃដែលត្រូវធ្វើដំណើរចេញចូលតាមផ្លូវនោះ ពេលនេះត្រូវបានលោកវ៉ា សាវឿន ចៅសង្កាត់ទី៣ រួមជាមួយលោកសុទ្ធ សុជាតិ និងលោកអុឹម វណ្ណា ដែលជាចៅសង្កាត់រង ... Read More »

ថ្ងៃនេះ រកឃើញមធ្យោបាយល្មើសចំនួន ១,២១០គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ មិថុនា រកឃើញមធ្យោបាយល្មើសចំនួន ១,២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើយោងតាម​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា​ ឆ្នាំ​២០២០​។ ក្នុងនោះបានបញ្ជាក់ថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ... Read More »

កកូរកណ្ដៀងនិងម្ហូប៥ទៀតមុខដ៏ពេញនិយម សម្រាប់ពលរដ្ឋខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សម្លរកកូរកណ្ដៀងដែលប្រជាពលរដ្ឋខេត្តស្វាយរៀង ចូលចិត្តនិងពេញនិយមពិសេសមានមុខម្ហូបចំនួន៥មុខទៀត ខណះមាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍សម្រាប់ទទួលភ្ញៀវនិងបុណ្យផ្សេងៗតូច ឬធំ តាមបណ្តាតំបន់នានាក្នុងខេត្ត ។ ចំពោះម្ហូបទាំង ៦នោះ រួមមាន៖ សម្លកកូរកណ្តៀង, សាច់ជ្រូកលីងជ្រក់សណ្តែក, ផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹម បន្លែពពាយ, ... Read More »

អ្នកនាំពាក្យ៖ ការធ្វើឲ្យសហគមន៍ មានជីវភាពធូរធារអាចទប់ស្កាត់បានការបំផ្លាញព្រៃឈើ និងការសម្លាប់សត្វព្រៃ

ខេត្តព្រះវិហារ៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅជុំវិញតំបន់ការពារធម្មជាតិឲ្យមានជីវភាពធូរធារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ។ ថ្លែងក្នុងឱកាសដឹកនាំប្រតិភូ និងអ្នកសារព័ត៌មានទស្សនាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងសហគមន៍អេកូ ... Read More »

អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះទៅកើបកាយយកកាកសំណល់ចេញពីមាត់លូក្នុងពេលកំពុងធ្លាក់ភ្លៀង

ភ្នំពេញ ៖ ពេលមេឃកំពុងធ្លាក់ភ្លៀងអស់រយៈពេលជាង១ម៉ោងនៅក្នុងសង្កាត់ច្បារអំពៅទី១ និងច្បារអំពៅទី២នោះ នៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងភ្លៀងកំពុងតែធ្លាក់ ចុះកើបកាយយកកាកសំណល់ចេញពីមាត់លូដើម្បីឱ្យទឹកហូរកុំអោយលិចចិញ្ចើមផ្លូវជាតិ ។ ក្នុងសកម្មភាពចុះកាយសំរាម និងដី ... Read More »

ធ្លាក់ភ្លៀងមួយមេលាយឡំខ្យល់កន្រ្តាក់ បណ្ដាលឲ្យបាក់មែកឈើ១មែកធំ សង្កត់រថយន្ត១គ្រឿងក្បែរផ្សារសូរិយាម៉ល

ភ្នំពេញ៖ ដើមត្រសេកដ៏ធំមួយត្រូវបានបាក់មែកសង្កត់រថយន្ត១គ្រឿងខូចខាតយ៉ាងដំណំ ក្រោយពីមានភ្លៀងធ្លាក់មួយមេ លាយលំនិងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង ។ ប៉ុន្តែហេតុការណ៍នេះមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ចំណុចក្បែរផ្សារសូរិយាម៉លស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) កែងផ្លូវលេខ១៥៨ ... Read More »

ក្រសួង​អប់រំ​ចិន ក្រើន​រំ​ឮ​ក​និស្សិតដែល​ប៉ង​សិក្សា​នៅប្រទេស​អូស្ត្រាលី ព្រោះ​ករណី​ហិង្សា ​និង​ការរើសអើង​ពូជសាសន៍​

អន្តរជាតិ៖ ក្រោយ​កើតមានហេតុ​ការណ៍​ជាច្រើន​ករណី​ពាក់ព័ន្ធ​ការរើសអើង​ជនជាតិ​អាស៊ី ​អំឡុងពេល​ជំងឺ​រាតត្បាត COVID-19 ។រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ទទូច​ឲ្យ​និស្សិត​ដែល​ប៉ង​សិក្សា​នៅ​បរទេស​ គិត​ដោយ​ប្រុងប្រយ័ត្ន​មុនពេល​ជ្រើសរើស​ប្រទេស​អូស្ត្រាលី​ ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សេចក្តីថ្លែងការណ៍របស់ក្រសួង​អប់រំ​ចិន បាន​ក្រើន​រំ​ឮ​ក​និស្សិត​នៅ​បរទេស​ឲ្យ​រៀបចំ​ការវាយតម្លៃ​ហានិភ័យ​ឲ្យ​បានល្អ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការជ្រើសរើស​ទៅ​សិក្សា​ក្នុងប្រទេស​អូស្ត្រាលី ... Read More »

COVID-19 នឹងធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤៩​លាន​នាក់ ​បន្ថែមទៀត​ធ្លាក់ខ្លួន​ក្រីក្រ​ខ្លាំង​នៅក្នុង​ឆ្នាំ​២០២០

អន្តរជាតិ៖ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​បញ្ជាក់នៅ​ថ្ងៃទី​៩ ខែមិថុនា ថាពិភពលោក​គួរ​ចាត់វិធានការ​ជាបន្ទាន់​ ។ ខណៈដែល COVID-19 កំពុង​អុកឡុក​ពិភពលោក និង​បំផ្លាញ​សង្វាក់​ផលិតកម្ម​ស្បៀងអាហារ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ ដែលធ្វើពិភពលោក ... Read More »

ជនសង្ស័យប្រុសស្រី៥នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបនឹងដកហូតថ្នាំញៀនជាច្រើនកញ្ចប់នៅកន្លែងផ្សេងគ្នា

ខេត្តស្ទឹងត្រែង៖ បើតាមរបាយការណ៍ស្តីពីលទ្ធផលបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង១៥.៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចដកហូតបាននូវសារធាតុញៀនជាច្រើនកញ្ចប់ធំ និងតូចនៅកន្លែងផ្សេងគ្នា តាមវិធានញុះញង់ ស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ចំនួន១នាក់ ក្រុងស្ទឹងត្រែង១នាក់ ... Read More »

បុរសម្នាក់ស្លាប់ដោយសារត្រូវរន្ទះ​បាញ់ នៅក្នុងចម្ការពេលកំពុងមេឃភ្លៀង

ខេត្តត្បូងឃ្មុំ​ ៖​ បេីទោះបីកន្លងមកថ្មីៗនេះ​មានការណែនាំពីមន្ត្រីជំនាញក្រសួងស្ថាប័ន​ ក៏ដូចជាអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ៗរូបត្រូវមានការប្រុងប្រយ័ត្នជានិច្ចនៅពេលមានភ្លៀងធ្លាក់ម្តងៗ ក្រែងមានឧបទ្ទវហេតុរន្ទះបាញ់បង្កឲ្យមានគ្រោះ​ថ្នាក់ដល់អាយុជីវិតកេីតឡេីងជាយ​ថាហេតុ​ក្តី ប៉ុន្តែ​នៅតែ​អាចកេីតឡេីង​លេី​ជីវិតអ្នកស្រែចម្ការដដែល​។ ជាក់ស្តែង​កាលពីថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ​២០២០មាន​ប្រជាពលរដ្ឋម្នាក់ត្រូវរន្ទះបាញ់ផ្តាច់ជីវិត​ ខណ:ដែលជនរង​គ្រោះ​កំពុងនៅក្នុងចម្ការត្រសក់ជាមួយនឹងឳពុកពេលមានភ្លៀងធ្លាក់ ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលា​ម៉ោង១៧ និង១០នាទីល្ងាច ថ្ងៃទី០៩​ខែមិថុនា​ ឆ្នាំ២០២០ ... Read More »

អាជ្ញាធរម៉ាឡេស៊ី នឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដាខាងមុខនេះ

អន្តរជាតិ៖ ខណៈដែលប្រទេសផ្សេងៗ ចាប់ផ្តើមដកការរឹតបន្តឹងព្រំដែន ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ( MAB ) ប្រកាសថានឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដាខាងមុខនេះ ។ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងបើកជើងហោះហើរអន្តរជាតិទាំងអស់របស់ខ្លួនឡើងវិញ នៅក្នុងខែតុលា ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៍មានAKP ... Read More »