ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ផ្ទះ៣៣ខ្នងដួលរលំនិងរបើកដំបូលដោយសារភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋ៣៣ខ្នងក្នុងឃុំចំនួន៣នៅស្រុកស្វាយជ្រំបានដួលរលំរាបដល់ដី និងផ្ទះខ្លះទៀតរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ងខ្លាំង តែសំណាងដែរដែលមិនមានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សសត្វ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នៅឃុំក្រោលគោ ឃុំស្វាយអង្គនិងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំបានឱ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៩ ... Read More »

ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយថ្មី១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ឡើយ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០​ព្រឹក ថ្ងៃទី​ ១០ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ប៉ុន្តែមានអ្នកជាសះស្បើយ១នាក់ ជាបុរសជនជាតិខ្មែរ-បារាំង អាយុ៣០ ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណៈរដ្ឋកូរ៉េ មកដល់កម្ពុជាកាលពីថ្ងៃទី២៤ ... Read More »

ស្រវឹងបើកម៉ូតូកង់បីបុកម៉ូតូពីក្រោយបណ្ដាលឲ្យមួយគ្រួសារឪពុកម្តាយនិងកូនរងរបួស

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឱ្យមួយគ្រួសារឪពុកម្ដាយនិងកូនដួលរងរបួសដៃជើងពេញខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្តុបផ្សារទំនើបB-Sតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់រួមនិងកូនស្រីម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1DB-7295ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសស្រវឹងស្រាម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IB-6375ធ្វើដំណើរមកពីក្រោយបានបុកម៉ូតូពីក្រោយបណ្តាលឲ្យដួលទៅនិងថ្នល់រងរបួសរលាត់ដៃរលាត់ជើងពេញខ្លួន។ ចំណែកម៉ូតូកង់បីបានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់បានទាំងអ្នកបើកបរនិងម៉ូតូកង់បីរួចជូនសមត្ថកិច្ច។ចំណែកកូនស្រីដែលរងរបួសរលាត់ដៃរលាត់ជើងធ្ងន់ធ្ងរត្រូវបានឪពុកម្ដាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដោយខ្លួនឯង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ​៖សុខាសែនជ័យ​ Read More »

បុរសជនជាតិចិនបេីករថយន្តបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័ររងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តអូឌីក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហេីយរថយន្តហាយឡេនឌ័រជ្រុលទៅបុកស្លាកតម្លៃប្រេងរបស់ស្ថានីយប្រេងឥន្ធនៈសូគីមុិចរងការខូចខាតថែមទៀត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៩ខែ​មិថុនា​ ឆ្នាំ២០២០​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវលេខ១៨២​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2Y-0603 បេីកបរដោយបុរសម្នាក់​តាម​បណ្តោយផ្លូវលេខ១៨២​ ... Read More »

លោក ប្រាក់ សុខុន ពិភាក្សាការងារតាមទូរស័ព្ទ ជាមួយលោកស្រី ម៉ារីស ផេន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី៖ កិច្ចពិភាក្សាការងារតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកស្រី ម៉ារីស ផេន ... Read More »

ក្រុមហ៊ុនអង្គរបាណាណាធ្វើឲ្យកម្មករជាង៣០០នាក់ផ្ទុះការតវ៉ា ព្រោះមិនបើកប្រាក់ខែឱ្យ និងបញ្ឈប់ការងារអ្នកចាស់ដាក់អ្នកថ្មីគ្មានមូលហេតុ

ខេត្តស្ទឹងត្រែង៖ កម្មករធ្វើការនៅក្រុមហ៊ុនអង្គរបាណាណាជាង៣០០នាក់ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅព្រឹកទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំគ្នាធ្វើការតវ៉ានៅមុខស្នាក់ការក្រុមហ៊ុន ស្នើឱ្យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចុះមកពិនិត្យនិងជួយដោះស្រាយការងាររបស់កម្មករនៅក្នុងក្រុមហ៊ុនផលិតចេកអំបូងនេះផង ព្រោះមេការមកថ្មីប្រើប្រាស់កម្មករមិនបានអនុវត្តតាមកិច្ចសន្យានោះទេ ក្រោយពេលដកមេការចាស់ចេញ។ លោកឈាន ... Read More »

នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក នឹងប្រើប្រាស់សារធាតុញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់អោយដឹថា នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។ ... Read More »

ស្គាល់គ្នាបានបួនថ្ងៃប្រុសថ្លៃលួងលោមបោកយកម៉ូតូទៅបញ្ចាំជាច្រើនលើក

ភ្នំពេញ:ស្ត្រីម្នាក់ត្រូវបានបុរសជាជនសង្ស័យមកទាក់លួងលោមសូមក្តីស្រឡាញ់បានបួនថ្ងៃស្រាប់តែបុរសខាងលើបោកយកម៉ូតូទៅបញ្ចាំបីលើកចុងក្រោយជាប់ខ្នោះសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ាង សុភ័ណ្ឌ ភេទប្រុស អាយុ ... Read More »

ចាប់អ្នកលេងល្បែងស៊ីសង ១៥នាក់សុទ្ធតែស្ត្រី អប់រំរួចឲ្យ​វិល​ត្រឡប់ទៅគេហដ្ឋានវិញ

ខេត្ត​កំពង់ធំ​៖​ ​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្តកំពង់ធំ​ បានបង្ក្រាប​អ្នកលេងល្បែងស៊ីសងខុសច្បាប់មួយករណី ដោយឃាត់ខ្លួនអ្នកញៀនល្បែង១៥សុទ្ធតែស្រ្តី បៀចំនួន ២ហ៊ូនិងគ្រាប់ខ្លាឃ្លោក៤៥គ្រាប់។ ការបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះប្រព្រឹត្តទៅនៅ​វេលាម៉ោង៣និង៣០នារសៀលថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​ បាន​ឲ្យ​ដឹង​ថា​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ ពី​លោក​ឧត្តមសេនីយ៍​​ទោ​ ... Read More »

ប្រជាពលរដ្ឋ៣នាក់ស្លាប់ និង១១នាក់ កំពុងសង្គ្រោះ ដោយសារពុលស្រាថ្នាំចិនសែ

ខេត្តបន្ទាយមាជ័យ៖ ព័ត៌មានបឋមពីស្រុកម៉ាឡៃបានឲ្យដឹងថាយ៉ាងហោចមានប្រជាពលរដ្ឋ៣នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត មានអាការ:ធ្ងន់ធ្ងរកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យនៅឡើយ បន្ទាប់ពីពួកគាត់ នាំគ្នាទិញស្រាថ្នាំចិនសែច្រកក្នុងដបទឹកសុទ្ធយីហោតាំងកួយមកផឹក។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានឱ្យដឹងថា បច្ចុប្បន្នអ្នកពុលស្រាថ្នាំ ... Read More »

ក្រសួងការពារជាតិរុស្ស៊ីទិញយន្តហោះ​ Su-34​បន្ថែម​២០គ្រឿងទៀត

រុស្សុី៖ ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចបញ្ជាទិញយន្តហោះចម្បាំង​ទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ​ប្រភេទ Shukhoi Su-34 ​ របស់អង់គ្លេស ដែលមានរហស្សនាមថា «ចំពុះទា» ដោយសារតែ​យន្តហោះនេះមានក្បាលដូចចំពុះទា។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ី​ក៏បាន បញ្ជាទិញយន្តហោះ Su-34 M ​ដែលមានសមត្ថភាពខ្ពស់ជាងនេះទៀត ... Read More »

អុីរ៉ង់នឹងប្រហារជីវិត​ភ្នាក់ងារចារកិច្ច​ CIA ​ជួយអាមេរិក​វាយប្រហារសម្លាប់​មេទ័ពSoleimani ក្នុងប្រទេសអុីរ៉ាក់

កាលពីថ្ងៃទី​៩ ខែមិថុនា ពលរដ្ឋអុីរ៉ង់ ដែលជាអ្នកផ្តល់ព័ត៌មានចារកិច្ចឲ្យអាមេរិកនិង​អុីស្រាអែល​ស្តីពីដំណើររបស់មេទ័ពQassem Soleimani ទើបអាមេរិកវាយប្រហារសម្លាប់ បាននៅក្នុងប្រទេសអុីរ៉ាក់ នឹងត្រូវប្រហារជីវិត​ក្នុងពេលឆាប់ៗនេះ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌អុីរ៉ង់ លោក​Gholamhossein Esmaili បានឲ្យដឹងថា លោក Mahmoud ... Read More »

បុរសម្នាក់បើកម៉ូតូបុកគោយន្តដឹកដំឡូងមីឈប់ចតលើទ្រូងផ្លូវរងរបួសបាក់ជើងទាំង២

     ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានបាក់ជើងទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគោយន្ត កន្ត្រៃដឹកដំឡូងមីពីក្រោយដែលឈប់ចតលើទ្រូងផ្លូវកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨ A ត្រង់ចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។   លោក ជា ស្លូញ ... Read More »

បារាំងប្រកាសកញ្ចប់ជំនួយ​មានទឹកប្រាក់ជិត​១៧ ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍

បារាំង៖នៅថ្ងៃទី​៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានប្រកាសថា រដ្ឋាភិបាល នឹងផ្តល់កញ្ចប់ជំនួយ​ជាទឹកប្រាក់​ ១៥ ពាន់លានអឺរ៉ូ (១៦,៩ពាន់លានដុល្លារអាមេរិក)ជួយដល់វិស័យអាកាសចរណ៍​នៅក្នុងប្រទេសនេះដែលជួបវិបត្តិដោយសារកូវីដ-​១៩។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត​លោក Bruno ... Read More »

លោកស្នងការ ស ថេត ផ្តល់លេខទូរស័ព្ទបើមានបញ្ហាចម្ងល់ផ្សេងៗ ទាក់ទងទៅនឹង សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ភ្នំពេញ៖ លោកឧត្តមេសនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកយ៉ាងខ្លាំងពីកង្វល់ ភាពចម្ងល់ផ្សេងៗរបស់ប្រជាពលរដ្ឋទាំង១៤ខណ្ឌ ,និងរកវិធីដ៏ងាយស្រួល គឺអោយប្រជាពលរដ្ឋមានទំនាក់ទំនងដោយផ្ទាល់ជាមួយនគរបាល ដែលពួកគាត់ត្រូវការ។ លោកឧត្តមសេនីយ៍ឯក ស ថេត ... Read More »

រកឃើញមូលហេតុ៣ចំណុចដែលនាំឲ្យកម្មការិនីជាង៧០នាក់ដួលសន្លប់នៅរោងចក្រផលិតអំពូលភ្លើងក្នុងស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យដឹងថាក្រុមការងារបានចុះស្រាវជ្រាវករណីកម្មការិនីសន្លប់នៅរោងចក្រផលិតអំពូលភ្លើងក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយបានធ្វើការត្រួតពិនិត្យវាស់ស្ទង់ទាំងក្នុងនិងខាងក្រៅរោងចក្រ។ ក្រោយពេលចុះពិនិត្យរួចមក ក្រុមការងារ ទ.ស.ប.ក សង្កេតឃើញថា ករណីខាងលើនេះគឺបណ្តាលមកពីកត្តា៣រួមមាន៖ ... Read More »

ប្រទេសយេីងទាំងពីរកម្ពុជា-ទីម័រខាងកើតមិនត្រឹមតែ”ជាមិត្តភាពទេ ប៉ុន្តែជាបងប្អូន”

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍ចំពោះមិត្តភាព កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកេីត ដែលអនាគតក្លាយជាកូនពៅក្នុងសមាជិកទី១១សមាគមប្រជាជាតិអាសុីអាគ្នេយ៍ ហៅកាត់អាស៊ាន។  សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះក្នុងឱកាសជំនួបសវនាការជាមួយលោក Ermenegildo”kupa” ... Read More »

អតីត​ប៉ូលិសស្បែកស ដែល​សង្កត់.កលោក ចច ហ្វ្លយដ៍បណ្ដាលឲ្យស្លាប់ ត្រូវដាក់​ប្រាក់​តម្កល់​១​លាន​ដុល្លារយ៉ាងតិច ទើបអាចនៅក្រៅ​ឃុំ

អន្តរជាតិ៖ ​នៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២០ ក្នុង​សវនាការ​នៅ​តុលាការ​ស្រុកHennepin លោក​ចៅក្រម Jeannice Reding បានកំណត់​ឲ្យ​លោកDerek Chauvin អតីតមន្ត្រី​ប៉ូលិស​ក្នុង​ទីក្រុង Minneapolis ដែល​សង្កត់ក លោក ចច ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចសម្ភារ

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីកម្លាំងសហការចុះត្រួតពិនិត្យ និងស្រាវជ្រាវពាក់ព័ន្ធករណីចោរកម្ម នាសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ  មានករណីគាស់ទម្លុះទម្លាយលួចសម្ភារមន្ត្រីធនធានទឹក ... Read More »

ក្រុមគ្រួសារលោក George Floyd ជំរុញឲ្យអង្គការសហប្រជាជាតិ (UN) ធ្វើការស៊ើបអង្កេតជុំវិញការស្លាប់នេះ

អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Sun នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បុរស​ជ​ន​ជាតិ​ស្បែក​ខ្មៅ លោក George Floyd និងសកម្មជន​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ(UN) បើក​ការស៊ើបអង្កេត​លើ​ករណី​ហិង្សា និង​ការបង្ក្រាប​បាតុករ​ពី​សំណាក់​ប៉ូលិស​អាមេរិក​។ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុប ឭលទ្ធផល ការងារយោធា និងសន្តិសុខឆមាសទី១ និង ទិសដៅអនុវត្តន៍ បន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០២០របស់កងទ័ពជើងគោក

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារយោធា និងសន្តិសុខឆមាសទី១ និង ទិសដៅអនុវត្តន៍ បន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០២០ របស់កងទ័ពជើងគោកក្រោម អធិបតី ភាព ... Read More »

ទីបំផុត មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន ជាផ្លូវការហើយ

   ​ភ្នំពេញ៖ ពាក្យចចាមអារ៉ាមនៃការដើរចេញរបស់តារាចម្រៀងលំដាប់ជួរមុខ មាស សុខសោភា​ ពីផលិតថោន បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាល្ងាចថ្ងៃទី០៩ខែ​ មិថុនា ឆ្នាំ២០២០នេះ​តារាស្រីរូបនេះបានប្រកាសចាកចេញពីផលិតកម្មដែលនាងបានជ្រកអស់ជិតមួយទសវត្សរ៍នេះហើយ។ ​ដំណឹងនៃការចាកចេញរបស់តារាចម្រៀងស្រីល្បីឈ្មោះរូបនេះធ្វើឡើងមិនបានប៉ុន្មានសប្តាហ៍ផងក្រោយពីដំណឹងនៃការវិចបង្វេចចេញរបស់តារាចម្រៀងល្បីឈ្មោះ លោកខេម នោះផងដែរ។ សុទ្ធតែជាគ្រាប់ពេជ្ររបស់ផលិតថោន និងធ្លាប់សាងឈ្មោះល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលនេះថា៖ ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន” ។ ... Read More »

ឆេះរថយន្តព្រូសផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក

ភ្នំពេញ៖ ប្រជាពលរដ្ឋបានឲ្យដឹងថាកាលពីវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅប្របចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីភ្លើងឆេះរថយន្តព្រូសមួយគ្រឿងដែលម្ចាស់ចតនៅក្បែរចិញ្ចើមផ្លូវ ហើយករណីនេះគេសង្ស័យថាអាចមានអ្នកលួចដុត ដូច្នេះហើយទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ផងដែរ។ ... Read More »

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃប្រមូល និងដោះស្រាយបញ្ហាឲ្យអស់ ទោះជាពាក្យបណ្តឹងលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានាក៏ដោយ

ភ្នំពេញ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញណែនាំដល់អគ្គាធិការដ្ឋាន ... Read More »

គ្រាប់DK៧៥ និងគ្រាប់៨២mmចំនួន៩គ្រាប់ សេសសល់ពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងស្រែ

ខេត្ដឧត្ដរមានជ័យ៖ គ្រាប់មិនទាន់ផ្ទុះប្រភេទDK៧៥ និងគ្រាប់ ៨២mm សរុបចំនួន៩គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងស្រែខាងលិចទីបញ្ជាការដ្ឋានវរៈលេខ១ នៃតំបន់ប្រតិបត្តិការសិករងខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិត្នោត សង្កាត់ទន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា៖ នៅវេលាម៉ោង ... Read More »

រដ្ឋបាល​ខេត្ត​ព្រះ​​សីហនុ ដោយសារកូវីដ-១៩ ធ្វើ​ឲ្យ​រាំងស្ទះ​​ក្នុងការ​ចុះ​បញ្ជី​ដីធ្លី

ភ្នំពេញ៖ ​ដើម្បី​កាត់បន្ថយ​​វិវាទដីធ្លី ដែល​ធ្លាប់​កើត​ឡើង​ក​ន្លង​​មក ខណៈ​ហាងឆេងដីនៅខេត្តជាប់មាត់សមុទ្រ កំពុង​ឡើងខ្ពស់ រដ្ឋបាល​ខេត្ត​ព្រះ​​សីហនុ​​​ បង្ហាញ​ពី​ឆន្ទះ​របស់​ខ្លួនក្នុងការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ ​បាន​ថ្លែងថា ​ការ​កាត់​បន្ថយ​ទំនាស់​​ដីធ្លី​ ... Read More »

យុវជន៣នាក់ ជំនាញខាងលួច​អីវ៉ាន់​ អាជីវករក្នុង​ផ្សារ​ប៉ា​ហ៊ី ចុងក្រោយជាប់ខ្នោះ

ខេត្តប៉ៃលិន​៖ ​កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន សហការជាមួយកម្លាំង​សន្តិសុខ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ក្រុងប៉ៃលិន បានចាប់ឃាត់ខ្លួនយុវជន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចលួច​អីវ៉ាន់​ របស់អាជីវករក្នុង​ផ្សារនៅពេលយប់ នាំយកមកសាកសួរ ដើម្បីបន្តនីតិវិធី ។ ការឃាត់ខ្លួនយុវជនទាំង៣នាក់នេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង​០០​និង​០៥​នាទីរំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២០ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរភ្នំពេញ-ណារីតា-ភ្នំពេញ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០

ជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីក រាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរភ្នំពេញ-ណារីតា-ភ្នំពេញ រហូតដល់ថ្ងៃទី ... Read More »