ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ជនសង្ស័យ ករណីល្បួងអនីតិជនទាំងស្រវឹងយ៉ាងទន់ខ្លួន ឱ្យគូកនដឹកយកទៅរំលោភនៅផ្ទះសំណាក់ MOTO នឹងត្រូវបញ្ជូនទៅតុលាការ នារសៀលថ្ងៃនេះ

ភ្នំពេញ៖ ជនរងគ្រោះស្រវឹងយ៉ាងទន់ខ្លួន ដោយទង្វើជនសង្ស័យបានល្បួងឱ្យញាំគ្រឿងស្រវឹងដល់សន្លប់ស្តូកស្តឹង ក៏ពួកគេបានក្រៀកនាងចូលទៅក្នុងផ្ទះសំណាក់ ដើម្បីចាប់រំលោភសេពសន្ថវៈ តែម្ចាស់ផ្ទះសំណាក់ទី១ មិនព្រមជួលបន្ទប់អោយ ខណៈឃើញក្រុមយុវជននេះ ដឹកក្មេងស្រីជាអនីតិជនទាំងស្រវឹងមិនដឹងខ្លួន ខ្លាចក្រុមខាងលើធ្វើសកម្មភាពអីល្មើសច្បាប់ មកលើជនរងគ្រោះ។ នេះបើមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលសាច់ញាតិនារីរងគ្រោះ ប្រាប់ និងផ្តល់ជូនអង្គភាព ... Read More »

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងត្រូវ​តុលាការ​ប្រកាស​សាលក្រមក្នុង​សំណុំរឿង​លួច​លុយ​ជាតិ ចុងខែ​កក្កដា​ ខាងមុខ

អន្តរជាតិ៖ តុលាការប្រទេសម៉ាឡេស៉ី នឹងត្រូវប្រកាសសាលក្រម​​ក្នុង​សវនាការ​ទីមួយ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីដែលជាប់ពាក់ព័ន្ធ​រឿងអាស្រូវ​មូលនិធិ​រដ្ឋ 1MDB (លួច​លុយ​ជាតិ) នា​ចុងខែ​កក្កដា​ខាងមុខ ។ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចៅក្រម​ម៉ាឡេស៊ី បានបញ្ជាក់​នៅ​ថ្ងៃទី​៥ខែមិថុនា​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​ទៅកាន់​លោក ... Read More »

ប្រេស៊ីលមិនព្រមចាញ់អាមេរិកឡើយ ដោយព្រមានដកខ្លួនចេញពីអង្គការ WHO

ប្រទេសប្រេសុីល៖ កាលពីថ្ងៃទី៥ ខែមិថុនា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានព្រមានថានឹងដកប្រេស៊ីលចេញពីអង្គការសុខភាពពិភពលោក WHO ដោយចោទប្រកាន់អង្គការនេះ កំពុងតែក្លាយទៅជាគណបក្សនយោបាយមួយ ក្រោយសកម្មភាពពាក់ព័ន្ធនិងការឆ្លងរាលដាលកូវីដ-១៩។ នៅក្នុងសន្និសីទកាសែត លោក Jair Bolsonaro ... Read More »

លោក ស៊ុន ចាន់ថុល ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ “J Trust Royal Bank”ចង់ក្លាយជាដៃគូទូទាត់សេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ “J Trust Royal Bank” ចង់ចូលរួមចំណែកជាដៃគូផ្ដល់ជម្រើសទូទាត់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ជូនផ្លូវក្រាលកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ លោក លឹម ... Read More »

ទៅបិទរបារក្រោលគោពេលមេឃកំពុងភ្លៀងរន្ទះបាញ់ស្លាប់

ខេត្តកំពង់ធំ៖  បុរសវ័យចំណាស់ម្នាក់បានជួបគ្រោះអកុសល ដោយរន្ទះបាញ់ស្លាប់ នៅពេលមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ហើយជនរងគ្រោះចុះពីផ្ទះទៅបាំងរបារក្រោលគោនៅខាងក្រោយផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១៨និង១៥នាទីស្ថិតនៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ... Read More »

ឡាយ លក្ខិណា ជាប់គាំងនៅកាណាដាព្រោះជំងឺកូវីដ-១៩ ឬព្រោះស្នេហា?

ភ្នំពេញ៖ ចំណាយពេលវេលាប្រមាណ៩ខែហើយនៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ក្រោយពីនាងចេញទៅច្រៀងរាំលើកដំបូងក្រោយពីប្រកាសចូលប្រឡូងក្នុងការងារសិល្បៈឡើងវិញ។ នាងនៅមិនទាន់វិលមកទឹកដីកំណើតទេ ស្របពេលហេតុផល២ដែលកំពុងលេចឡើងក្នុងចង្កោមអ្នកសិល្បៈគឺដោយសារជំងឺរាតត្បាតកូវីដ-១៩ និងជួបរឿងស្នេហាបុរសទ្រព្យស្តុកម្នាក់។ ​តារាចម្រៀង ឡាយ លក្ខិណា បានទៅច្រៀងរាំងរកលុយនៅប្រទេសកាណាដាកាលពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះដែលតាមការគ្រោងទុក តារាចម្រៀង និងសម្តែងរូបនេះ ត្រូវវិលមកកម្ពុជាវិញក្នុងអំឡុងចុងឆ្នាំ២០១៩មក ប៉ុន្តែត្រូវបានពន្យាពេល។ ... Read More »

បុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ បុរសម្នាក់ពុំដឹងជាមានរឿងហេតុអ្វីទេ បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបណ្ដាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សុខណា ... Read More »

នាយករដ្ឋមន្ត្រីកាណាដាបានលុតជង្គង់ជាមួយក្រុមបាតុករស្បែកខ្មៅប្រឆាំងការរើសអើងជាតិសាសន៍

នាយករដ្ឋមន្ត្រីកាណាដាមានសកម្មភាពយ៉ាងល្អជាមួយក្រុមបាតុករជនជាតិស្បែកខ្មៅប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd ក្រោមជង្គង់ ប៉ូលិសអាមេរិក។ សារព័ត៌មាន CNN នៅថ្ងៃទី៦ ខែមិថុនា បានផ្សាយថា នាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមធ្វើបាតុកម្មមានឈ្មោះថា ... Read More »

Di Maria រីករាយនៅ PSG និងចង់បញ្ចប់អាជីពរបស់ខ្លួននៅទីនោះ

តាមការចុះផ្សាយរបស់ Livescore បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កីឡាករ Angel Di Maria បាននិយាយថា ចង់បញ្ចប់អាជីពនៅអឺរ៉ុបនៅឯក្លឹប Paris Saint-Germain ដោយសប្បាយចិត្តដែលរូបគេបានចាកចេញពី Barcelona កាលពីឆ្នាំ២០១៧ ។ Angel ... Read More »

សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ បន្ទាប់ពីមើលឃើញពលរដ្ឋហាក់មានការធ្វេសប្រហែស

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេស ទូទាំងពិភពលោក បន្ទាប់ពីមើលឃើញ ថា ប្រជាពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែស នោះ ។ តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី៦ ខែមិថុនា ... Read More »

Aleksandar Katai ចាកចេញពីក្លឹប LA Galaxy បន្ទាប់ពីប្រពន្ធគាត់បង្ហោះលើ Instagram ពីការរើសអើងជាតិសាសន៍

ខ្សែបម្រើស្លាប Aleksandar Katai របស់ស៊ែប៊ីបានចាកចេញពីក្លឹប LA Galaxy របស់លីគកំពូលអាមេរិកដោយការព្រមព្រៀងគ្នាបន្ទាប់ពីភរិយារបស់គាត់បានបង្ហោះសារ “ប្រកាន់ជាតិសាសន៍ និងអំពើហឹង្សា” នៅលើបណ្តាញសង្គម Instagram ។ បើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសៅរ៍នេះ ... Read More »

អតីតកីឡាបាល់បោះពិភពលោក Michael Jordan បរិច្ចាគទឹកប្រាក់១០០លានដុល្លារដល់ការប្រយុទ្ធការរើសអើងជាតិសាសន៍

លោក Michael Jordan អតីតកីឡាករបាល់បោះពិភពលោករបស់ NBAបាននិយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។ ទឹកប្រាក់នេះគាត់នឹងបរិច្ចាគក្នុងរយៈ១០ឆ្នាំខាងមុខ។ ប្រាក់នឹងបែងចែកទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ“ការរើសអើងជាតិសាសន៍” ។ វាកើតឡើងបន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកបន្ទាប់ពីមរណភាពរបស់លោកGeorge Floyd នៅពេលគាត់ត្រូវប៉ូលិសយកជង្គង់សង្កត់កទៅនឹងដីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ។ ... Read More »

កីឡាករ២នាក់របស់ក្លឹប Benfica រងរបួសក្រោយការវាយប្រហារពីអ្នកគាំទ្រពេលកំពុងជិះក្នុងរថយន្ត

សារព័ត៌មាន Reuters បានចេញផ្សាយកាលពីម្សិលមិញថា ក្លឹប​បាល់ទាត់ Benfica ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាល់បាន​ចេញ​សេចក្តីថ្លែងការណ៍​​ថា រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​របស់​ក្លឹបបានរង​ការ​វាយប្រហារ​ដោយ​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​បណ្តាល​ឱ្យ​កីឡាករ២​នាក់​រង​របួស​ ក្រោយពេលប្រកួតចប់ជាមួយក្រុម Tondela ក្នុងលទ្ធផល០ទល់០។ ក្លឹប​ជើងឯក​លី​គ​កំពូលព័រទុយហ្គាល់ Primeira Liga ៣៧​សម័យកាល​មួយ​នេះ បាន​បញ្ជាក់​ថា ... Read More »

Griezmann ៖ ជាលើកទី១របស់ខ្ញុំពេលប្រកួតដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បានសារភាពថា វាពិតជាចំលែកខ្លាំងណាស់ក្នុងការលេងបាល់ទាត់ដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់ Livescore កាលពីម្សិលមិញ។ Griezmann បាននិយាយថា គ្មានអ្វីដែលគួរឱ្យឆ្ងល់ទេដែលថាវានឹងមិនធម្មតាទេក្នុងការលេងជាមួយអ្នកគាំទ្រដែលមិនមានវត្តមានចូលរួមដោយសារតែ COVID-19 ។ ... Read More »

ថ្ងៃនេះ កម្ពុជាយើងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ៦​ មិថុនា​ ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ដូច្នេះចំនួនអ្នកកូវីដ-១៩​ សរុប ១២៥នាក់​ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់​ ... Read More »

បុរសម្នាក់បើករថយន្តនីស្សាន់ ណាវ៉ារ៉ា ពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវបាក់ អស់២កង់កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយយ៉ាងលឿនដូចហោះរេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ហើយរថយន្តកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

កម្លាំងចម្រុះចុះបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល

   ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង យោធា និងកងរាជអាវុធហត្ថ(B.05)សហការគ្នាចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិជលផល ខណៈទើបនឹងផ្សព្វផ្សាយរួចថ្មីៗនារដូវបិទនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។  ករណីកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ... Read More »

លោក ឈឿន សុចិត្ត អញ្ជើញ​ជួប​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ កងកម្លាំង​នគរបាល​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល

ខេត្តកណ្តាល​៖​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៥​កើត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ បាន​ដឹកនាំ​លោក​-​លោកស្រី​ស្នងការ​រង​ ... Read More »

ក្រុមការងារពង្រឹងឃុំកន្ទ្រាំង ចុះជួបសំណេះសំណាលព្រមទាំងពិនិត្យនិងដោះស្រាយសំណេីពីមូលដ្ឋាន

ខេត្តសៀមរាប៖ លោក ចៅ សម្បត្តិ លោកស្រី កេីត សុីយុត្ត លោកស្រីអាន អាន់ លោកស្រី ឯក ឆវីវណ្ណា នាយករងមន្ទីរពេទ្យព្រះ កេតុមាលា និងសហការី ... Read More »

គ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាអាមេរិកដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

បុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកា​ព្យាបាលអ្នកជំងឺកូវីដ-១៩​នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ​George Floyd។ ភាគច្រើនបុគ្គលិក គ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ជាជនជាតិស្បែកខ្មៅ​ចូលរួមធ្វើបាតុកម្ម “Black Lives Matter”។ ក្រុមគ្រូពេទ្យ​បានពាក់ម៉ាស់ការពារ ដង្ហែក្បួនចេញពីមន្ទីរពេទ្យBellevue ក្នុងតំបន់ Manhattan ... Read More »

ម៉ូតូបុកគ្នារងរបួសធ្ងន់អ្នកបើកបរទាំងសងខាង

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់រងរបួសធ្ងន់ដោយសារម៉ូតូម៉ាកMSX បុកជាមួយម៉ូតូម៉ាកវីវ៉ា នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។   អធិការនគរបាលស្រុកអូរជ្រៅ លោក សែស វិបុល ... Read More »

៥០ថ្ងៃជាប់គ្នាវៀតណាមមិនមានអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសឡើយ

ប្រទេសវៀតណាម៖ គិតចាប់តាំងពីម៉ោង​៦ថ្ងៃទី​១៦ ខែមេសា រហូតដល់ម៉ោង​១៨ថ្ងៃទី​៥ ខែមិថុនា​ គឺរយៈពេល៥០ថ្ងៃ ហើយដែលវៀតណាមមិនមានករណីឆ្លងកូវីដ​-១៩ក្នុងប្រទេស​ គឺជារឿងមួយដ៏ល្អបំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩ វៀតណាមនៅថ្ងៃទី​៥ខែមិថុនា នេះដែរ ក៏បានប្រកាសថា មានអ្នកជំងឺ​៥នាក់ទៀតបានជាសះស្បើយពីកូវីដ​-១៩ ធ្វើឲ្យចំនួនអ្នកជាសះស្បើយ​កើនឡើងដល់​៣០៧នាក់ ។ បច្ចុប្បន្ននៅសល់អ្នកជំងឺតែ​២១នាក់ប៉ុណ្ណោះកំពុងព្យាបាល ... Read More »

ដោយសារម៉ែមានជំងឺផ្ដាសាយទើបកូនស្រីអាយុ១ខួបលង់ទឹកក្នុងធុងស្លាប់

ដោយសារម៉ែមានជំងឺផ្ដាសាយទើបកូនស្រីអាយុ១ខួបលង់ទឹកក្នុងធុងស្លាប់  ខេត្តបន្ទាយមានជ័យ៖ ទារិកាអាយុទើបបាន១ខួបបានបាត់បង់ជីវិតដោយសារលង់ទឹក គ្រាដែលម្តាយលេ បថ្នាំផ្ដាសាយរួចដេកលង់លក់។ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២០ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។   លោកអធិការនគរបាលស្រុកថ្មពួក សៅ  សារឿនបានប្រាប់ឱ្យដឹងថា ទារិការងគ្រោះឈ្មោះវីន ... Read More »

លិចនាវាដឹកទំនិញអុីរ៉ង់ មនុស្សជាច្រើនបាត់ខ្លួន

នាវាដឹកទំនិញអុីរ៉ង់​ រួមមានសម្ភារសំណង់ទៅកាន់កំពង់ផែ Umm Qasr របស់ប្រទេសអុីរ៉ាក់បានជួបហេតុការណ៍អាក្រក់បណ្តាលឲ្យលិចតែម្តង។ ក្រុមជួយសង្គ្រោះ​ជួយបាននាវឹក​៤នាក់ ហើយនៅមាននាវឹកជាច្រើនរូបទៀតបសនបាត់ខ្លួន​។ នៅថ្ងៃទី​៥ ខែមិថុនា អង្គការដឹកជញ្ជូនតាមដែនសមុទ្រ PMO របស់អុីរ៉ង់បានប្រកាសថា នាវាដឹកទំនិញ​របស់ប្រទេសនេះជួបឧបទ្ទវហេតុ បណ្តាលឲ្យលិចនៅតំបន់សមុទ្រ​ប្រទេសអុីរ៉ង់ បណ្តាលឲ្យមនុស្ស​២នាក់ស្លាប់ ... Read More »

រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណ:កម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណ:កម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង។ សេចក្តីសម្រេច ស្តីពីការបង្កើតគណ:កម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង បានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្តខ្លះនៅលួចបើក បំពានលើបម្រាមក្រសួងទេសចរណ៍

ភ្នំពេញ៖ ខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្តខ្លះ នៅលួចបើក បំពានលើបម្រាមក្រសួងទេសចរណ៍ ។ នេះបើតាមការបញ្ជាក់ពីខាងមន្ត្រីក្រសួងទេសចរណ៍ ស្រាវជ្រាវតាមដាន និងទទួលបានរបាយការណ៍ថា កន្លែងខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្ត រង្គសាល និង ឌីស្កូតែកខ្លះ ... Read More »

សត្វជ្រូកនិងមាន់លួចឆ្លងដែនពីប្រទេសថៃ ត្រូវបានកម្លាំងជំនាញបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនិងមន្ត្រីពេទ្យសត្វខេត្តបន្ទាយមានជ័យ សហការគ្នាបង្ក្រាបសត្វជ្រូកនិងមាន់៤ករណីដែលលួចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រករបៀងព្រំដែនក្នុងអំឡុងប្រទេសកម្ពុជានិងថៃបានបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០ថា ក្នុងកិច្ចប្រតិបត្តិការអនុវត្តការបង្រ្កាបនេះនៅយប់ថ្ងៃតែមួយ គឺថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ ទី១-បានចុះធ្វើអធិការកិច្ចនៃការដឹកជញ្ចូនជ្រូករស់ចំនួន៥ក្បាលក្នុងរថយន្តកាមរីពីព្រំដែនក្រុងប៉ោយប៉ែតមកក្នុងទីសត្តឃាតផាន់ តារ៉ារិទ្ធ ក្រុងប៉ោយប៉ែត ... Read More »

មនុស្ស​២​នាក់​ត្រូវ​អាជ្ញាធរឥណ្ឌាឃាត់ខ្លួន បន្ទាប់ពីសម្លាប់ស​ត្វ​ដំរី​មួយ​ក្បាល​មាន​ផ្ទៃពោះក្នុង​រដ្ឋ Kerala

ឥណ្ឌា៖ បន្ទាប់ពីមានហេតុ​ការណ៍​ដ៏​រន្ធត់​មួយកាលពី​ប៉ុន្មាន​ថ្ងៃ​មុន ខណៈដែលរូបភាព​សត្វដំរី​​មួយ​ក្បាលដែលមានផ្ទៃពោះងាប់​យ៉ាងអាណោចអាធម៍ដោយ​ឈរ​ត្រាំក្នុង​ទឹកទន្លេ​ទាំងមានរងរបួសមាត់​និង​ដងខ្លួន​ធ្ងន់ធ្ងរ ប្រហែល​ជាដំរីនោះចង់​បន្ធូរ​ការឈឺចាប់ ហើយត្រូវបាន​គេ​នាំគ្នា​យកទៅបង្ហោះតាមបណ្ដាញ​សង្គម​ ដើម្បីចែករំលែក​ឲ្យពិភពលោកបានដឹងនោះ ​។ ពេលនេះរដ្ឋមន្ត្រី​បរិស្ថាន​ឥណ្ឌា Prakash Javadekar បានប្រកាស​នៅ​ថ្ងៃទី​៤ខែមិថុនា​ម្សិលមិញថា ករណី​ដំរី​មាន​ផ្ទៃពោះ​ត្រូវ​សម្លាប់​នៅ​ឥណ្ឌា ដោយ​ស៊ី​ផ្លែឈើ​បង្កប់​គ្រឿងផ្ទុះ នឹងត្រូវ​ស៊ើបអង្កេត​ដោយ​រដ្ឋាភិបាលកណ្ដាល​ដើម្បី​វែកមុខ​រក​ឃាតករ​។ បើតាម​អាជ្ញាធរ​តំបន់ថា ... Read More »

រថយន្តនីស្សាន់បុកជាមួយសាំយ៉ុងស្លាប់១នាក់និង៤នាក់ទៀតរបួសធ្ងន់-ស្រាល

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងនឹងរថយន្តនីស្សាន់ Frontier បុកគ្នាធ្វើឲ្យមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃឲ្យដឹងថា៖ មុនពេលកើតហេតុ មាន១គ្រឿងម៉ាក ... Read More »