ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ក្នុងថ្ងៃនេះ គ្រាន់តែក្រុងញូវយ៉ក១ របស់អាមេរិក អ្នកស្លាប់ដោយ COVID-19 ដល់ ជាង ៣៧០០នាក់

អាមេរិក៖ លើសពី១មុឺននាក់ហើយបានស្លាប់ ដោយសារជំងឺ COVID-19 បានឆក់ជីវិតពលរដ្ឋអាមេរិក ក្នុងក្រុងញូវ៉ក ខណៈក្នុងថ្ងៃនេះមានអ្នកស្លាប់ដល់ទៅជាង ៣៧០០នាក់ បង្កើនក្តីបារម្ភធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ។ នេះបើយោងតាមប្រភព NYtimes បានចេញផ្សាយអោយដឹង នៅថ្ងៃទី១៥ ខែមេសា ... Read More »

កញ្ញា ចន្ធី ដាឡែន សង្ឃឹមដំណឹងល្អក្រោយស្ងប់ស្ងាត់កូវីដ-១៩

ភ្នំពេញ៖ ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យការងារសិល្បៈមួយចំនួនរបស់តារាស្រីស្រស់សោភា កញ្ញា ចន្ធី ដាឡែន ត្រូវរាំងស្ទះ។នាងរំពឹងថាការងារសិល្បៈនឹងវិលទៅរកភាពប្រក្រតីវិញក្រោយជំងឺនេះស្ងប់ស្ងាត់។ តារាសម្តែង កញ្ញា ចន្ធី ដាឡែន បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តបុកម៉ូតូកង់បីពីក្រោយរបួសស្ត្រី០២នាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រី០២នាក់ជាភ្ញៀវរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ ២០២០ នៅចំណុចមុខភោជនីយដ្ឋានក្តាមស្រែ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HX-4739ដឹកស្ត្រី០២នាក់ជាភ្ញៀវធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌សពាក់ស្លាកលេខភ្នំពេញ2S-1509បើកបរដោយប្រុសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយបុកកង់បីពីក្រោយពេញទំហឹងបណ្តាលឲ្យស្ត្រី០២នាក់ជាភ្ញៀវអង្គុយនៅខាងក្រោយរងរបួសត្រូវបានបងប្អូនប្រជាពរដ្ឋនៅកន្លែងកើតហេតុនាំគ្នាបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូកង់បីនិងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបានចេញសំណងថ្លៃព្យាបាលទៅលើជនរងគ្រោះទាំង ... Read More »

បាត់ខ្លួនក្មេងស្រីម្នាក់ ពេលដែលចុះងូតទឹកសមុទ្រលេង មកទល់ពេលនេះ ពុំទាន់រកឃើញនៅឡើយទេ

ខេត្តព្រះសីហនុ៖ មានក្មេងស្រីម្នាក់ បានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ នៅម៉ោង០២រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ហើយក៏បាត់ខ្លួនរហូតមកដល់ព្រឹកថ្ងៃទី១៥នេះទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។ ភ្លាមៗនោះក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមអ្នកជួយសង្គ្រោះ ក៏ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ ។ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូបរ័ល្បឿនលឿន២គ្រឿងជួយអន្តរាគមន៍តាមរកក្មេងស្រីរងគ្រោះដែរ។ ... Read More »

ដំណឹងល្អទៀតហើយ ថ្ងៃនេះគ្មានអ្នកឆ្លងកូវីដ-១៩ទេ, អ្នកជាសះស្បើយថ្មី៥នាក់ ,សរុបអ្នកជាសះស្បើយកើនដល់៩៦នាក់

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៥ ខែមេសាឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ៥នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ៩៦នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២៦នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រមាណ១០០ថ្ងៃហើយ ដែលចាប់ផ្តើមឮពាក្យថា កូរ៉ូណា និងបានប្រែជាផ្លូវការ ថា កូវីដ១៩

ភ្នំពេញ៖ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកហេតុផលថា៖ រយ:ពេលនេះកម្ររសូវឃើញមេបក្ស អតីតបក្សធំៗ ចេញសេចក្តីថ្លែងការ ជាសារសំខាន់ចំពោះសមាជិក អ្នកគាំទ្របក្សរបស់ខ្លួន អោយចេះប្រុងប្រយ័ត្ន បង្ការការពាររក្សាខ្លួននោះឡើយ។ តើហេតុអ្វី? លោករដ្ឋមន្ត្រីបានបន្តថា៖ ក្នុងចំណោមមេបក្សអស់នោះ ក៏មានអ្នកប្រើវិធីរុញទូកបណ្តោយទឹក ... Read More »

បុរសម្នាក់បើករថយន្តម៉ាស់ស្តាមួយគ្រឿងយ៉ាងលឿន​ រួចជ្រុលចង្កូតទៅបុករបងផ្ទះពលរដ្ឋធ្លុះអស់មួយផ្ទាំង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាស់ស្តាមួយគ្រឿងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង​ បណ្ដាលឲ្យធ្លុះអស់មួយផ្ទាំង​ និងរងការខូចខាតយ៉ាងដំណំ​បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង០៧ និង ៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ​  ... Read More »

ជនជាតិចិនដូចគ្នាយកកាំបិតផ្ចុងប្លន់រថយន្តម៉ាកព្រូស​ ពីខណ្ឌ៧មករា​ យកមកផ្លុងចោលក្នុងមជ្ឈមណ្ឌលកោះពេជ្រ​ ហេីយគេចខ្លួនបាត់

ភ្នំពេញ​ ៖​ ជនសង្ស័យជាជនជាតិចិនម្នាក់​ បានធ្វេីសកម្មភាពយកកាំបិតផ្ចុងប្លន់រថយន្តម៉ាកព្រូស​ ពីជនជាតិចិនដូចគ្នា​បានសម្រេច​ក្នុងអំឡុងម៉ោង៩យប់​ ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២០​ តាមបណ្ដោយផ្លូវ១១១​ កែងផ្លូវ២៤២​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រួចយកមកផ្លុងចោលមុខអាគារB ក្នុងមជ្ឈមណ្ឌល​ កោះពេជ្រ​ ... Read More »

ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពចេញពីក្រសួងសុខាភិបាល គឺជាព័ត៌មានមិនពិត ករណី កូវីដ-១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ ឌីន បានប្រកាសច្រានចោលព័ត៌មានដែលបានចុះផ្សាយថានៅតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩។ លោកស្រី ឱ វណ្ណ ឌីន បានបញ្ជាក់ថា ព័ត៌មានខាងលើនេះជាព័ត៌មានប្រឌិត មិនពិតទេ ជាព័ត៌មានបំពុលសង្គម ... Read More »

ឈ្មួញឆ្លៀតឱកាសដឹកជញ្ចូនឈើ ខណ:សមត្ថកិច្ចមន្ត្រីជំនាញ រវល់ទប់ស្កាត់ការរីករាលដាលកូវីដ- ១៩ តែត្រូវកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបបានភ្លាមៗ

ខេត្តក្រចេះ: ឈ្មួញឆ្លៀតឱកាសដឹកជញ្ជូនឈើជាមុខរបរចាស់ ខណ:សមត្ថកិច្ចអាជ្ញាធរ នឹងមន្ត្រីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការរីករាល នូវមេរោគកូវីដ ១៩ ដែលរាជរដ្ឋាភិបាល មន្ត្រីគ្រប់ក្រសួង នឹងអាជ្ញាធរមន្ត្រីថ្នាក់ជាតិ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងចូលរួមអនុវត្តន៍ នៅការ ជួបជុំនៅទីប្រជុំជន មានមនុស្សច្រើន អនាម័យលាងដៃ ... Read More »

ក្រុមព្រឹក្សាខេត្ត នឹងអភិបាលខេត្តព្រះវិហារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅគោលដៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះទៅកាន់គោលដៅឈរជើង របស់កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រំប្រទល់ ខេត្តព្រះវិហារ-ខេត្តកំពង់ធំ ដើម្បីជួបសួរសុខទុក្ខ និងនាំយកអំណោយ ... Read More »

លីកកំពូលអុីតាលី Serie A ​គ្រោង​ប្រកួតឡើងវិញ​ដោយ​លេង​បិទ​ទ្វារ​

អុីតាលី៖ លីកកំពូលប្រទេសអុីតាលី Serie A ​អាច​នឹង​បើក​ដំណើរ​ការ​លីគកវិញ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ការ​ប្រកួត​ត្បិត​តែ​បើក​ឡើង​វិញ​មែនប៉ុន្តែ​មិន​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ​ពួកគេ​​អាច​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា ​រហូត​ដល់​ឆ្នាំ​២០២១​ឯ​ណោះ ​ពោល​គឺ​ទាល់​តែ​អាច​ទប់​ស្កាត់​មេរោគ Covid-19 ​បាន​១០០ភាគរយសិន ទើប​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​បាន។ លីក​កំពូល​អុីតាលី Serie A ​គ្រោង​នឹង​បើក​រដូវ​កាល​វិញ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ... Read More »

លោក Luiz Felipe Scloari ចង់ត្រឡប់ទៅធ្វើជាគ្រូបង្វឹកនៅទ្វីបអាស៊ីវិញ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luiz Felipe Scloariបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងពិចារណាក្នុងការ ចាប់យកការងារជាគ្រូបង្វឹកនៅតំបន់អាស៊ីម្តងទៀតហើយកំពុងមាន សំណើរជាច្រើននៅលើតុរួចជាស្រេចហើយផងដែរ។ លោក Scolari ធ្លាប់បានបញ្ជាក់ថា មានសំណើរពីក្លិបយ៉ាងហោចណាស់៣ ឬ៤ពីប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាក្នុងចំណោមសំណើរទាំងអស់ហើយលោកបន្តថាមិនទាន់បានសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែលោកនឹងប្រកាសចុងក្រោយយ៉ាងហោចណាស់ក្នុងរយៈពេលកន្លះឬមួយខែទៀត។ បុរសវ័យ៧១ឆ្នាំរូបនេះមិនបានធ្វើអ្វីឡើយ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញខាងឆបោក

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក ចំនួន៣ករណីផ្សេងគ្នា។ មន្រ្តីកងរាជអាវុធរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ម ពុធ អាយុ៣០ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត ទីលំនៅបច្ចុប្បន្ន ... Read More »

កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត ខណៈដែលកូរ៉េខាងត្បូងជឿជាក់ថា ជាមីស៊ីលកម្ទេចនាវាចម្បាំង

សេអ៊ូល៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០មុននេះបន្តិច ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត (East Sea) ខណៈដែលក្រុមជំនាញយោធាកូរ៉េខាងត្បូងជឿជាក់ថា វាជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលអាចប្រើសម្រាប់កម្ទេចនាវាចម្បាំង។ ... Read More »

ស្នេហ៍អូនលុះក្ស័យ! ក្រោយសន្ទនាតាមទូរស័ព្ទ បញ្ចប់ជីវិតដោយខ្សែនីឡុង

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ វេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឈានចូលឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ យុវជនម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយខ្សែនីឡុង ... Read More »

ហួសចិត្ត!! ជនសង្ស័យដែលរំលោភកូនស្រីរបស់ខ្លួនជាប់ឃុំនៅក្នុងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២​ បានសម្រេចចិត្តចង​ ក​ សម្លាប់ខ្លួន

 ភ្នំពេញ:៖ ជនសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីបង្កេីតរបស់ខ្លួនបានសម្រេច​ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន​ បានសម្រេចចិត្តចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤​ខែមេសា​ ឆ្នាំ២០២០​ នៅសង្កាត់ស្ទឹងមានជ័យ២​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​     គួររំលឹកថា​ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២​ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២​ ... Read More »

ក្រសួងអប់រំ៖ ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធបណ្ដោះអាសន្ន

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសចៀសវាងការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១ សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ... Read More »

ម្ចាស់ផ្ទះអុជធូបទទួលទេវតាឆ្នាំថ្មីងងុយគេងចូលសម្រាន្តលង់លក់ដឹងខ្លួនភ្លើងឆេះផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ ផ្ទះប្រក់សង្ក័សីជញ្ជាំងស្លឹកលាយសង្ក័សី រនាបឫស្សី សរសរឈើរមួយខ្នងដែលមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ខណះដែលម្ចាស់អុជធូបទទួលទេវតាឆ្នាំថ្មីហើយងងុយគេងចូលសម្រាន្តលង់លក់។ ហេតុការណ៏នេះបានកើតឡើងកាលពី ម៉ោង១០និង១៥នាទីយប់ ថ្ងែទី១៣ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងធ្លកខាងត្បូងឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសេង វង់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះ ឡុង ... Read More »

សេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២០

បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២០ ដូចខាងក្រោម ៖ ១- បាតុភូតសកល ... Read More »

សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលេីកទី៣៦​ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដ៏ទៃទៀត បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ ក្នុងកិច្ចប្រជុំតាមវីដេអូ ... Read More »

លោក អោក បូរ៉ា រាយការណ៍លទ្ធផលអាជីវកម្ម របស់សហគ្រាសក្នុងរយៈពេល ៩ឆ្នាំ ជូនរដ្ឋមន្ត្រី

ភ្នំពេញ៖ ដើម្បីបន្តការអនុវត្តការងារថ្មី អោយកាន់តែវិវឌ្ឍន៍ទៅមុខ នៅព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២០ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ចូលជួបសំដែងការគួរសម និងរាយការណ៍ពីលទ្ធផលការងារ។ ... Read More »

ពលករចំនួន១៣នាក់ឆ្លងដែនមកពីប្រទេសថៃ តាមច្រកទ្វាម៉ាឡៃ ត្រូវបានអាជ្ញាធរដាក់អោយនៅដាច់ដោយឡែករយះពេល១៤ថ្ងៃ

ខេត្តឧត្ដរមានជ័យ៖ពលករចំណាកស្រុកមកពីប្រទេសថៃចំនួន១៣នាក់ត្រូវបានអាជ្ញាធរដាក់អោយនៅដាច់ដោយឡែកព្រោះកំដៅឡើងខុសប្រក្រតី។ សមត្ថកិច្ចបានអោយដឹងថា ទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣៖៤០ នាទី មានពលករចំណាកស្រុកមកពីប្រទេសថៃចំនួន១៣ នាក់ ស្រី ០៦ នាក់ ក្មេងចំនួន០៤ ហើយបានវាស់កម្តៅនិងពិនិត្យសុខភាព ... Read More »

សមាជិកព្រឹទ្ធសភា នឹងឯកឧត្តមអភិបាលអភិបាលខេត្ត បាននាំអំណោយជាច្រើនរបស់ព្រឹទ្ធភា ប្រគល់ជូនសាលាស្រុកថាឡាបរិវាត់

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ ឯក ឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម ... Read More »

រថយន្តតាកូម៉ាមួយគ្រឿងបើកបុកនឹងទ្រូងផ្លូវបាក់អស់៣កង់រងការខូចខាត

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយកំណាត់មុខនឹងបណ្តាលឲ្យដួលអស់៣កង់រងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវ៥៩៨កែងផ្លូវហ្គេនភ្នំពេញស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ១ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាកតាកូម៉ាពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AT-7520បើកបរតាមបណ្តោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងខណៈពេលបើកមកដល់ចំណុចកើតហេតុដល់ផ្លូវកោងមិនបានបន្ថយល្បឿនបួងចង្កូតបត់ស្តាំរ៉េចង្កូតជ្រុលទៅបុកនឹងទ្រូងផ្លូវបណ្តាលអោយដួលអស់២កង់នឹងវៀចអស់មួយកង់ទៅមុខលែងរួចចំណែករថយន្តបង្ករងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខធ្លាក់កាងនឹងកំពិតដំបូលបែកកញ្ចក់ខាងមុខ សំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតព្រទ្យសម្បត្តិរដ្ឋនឹងខ្លួនឯងតែប៉ុណ្ណោះភ្លាមៗនោះដែលសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីទំនាក់ទំនងទៅខាងជំនាញចរាចរណ៍មកធ្វើការវាស់វែងចំណែកឯម្ចាស់រថយន្តត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិមកដឹកយកចេញពីកន្លែងកើតហេតុបាត់។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ Read More »

រថយន្តឡុចស៊ីសបេីកបុកបង្គោលភ្លេីងបាក់អស់មួយដើមរងការខូតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឡុចស៊ីសGS300មួយគ្រឿងបេីកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០១និង ៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃើញរថយន្តម៉ាកឡុចស៊ីស GS300មួយគ្រឿង ... Read More »

ចូលរួមបង្ការទប់ស្កាត់មេរោគ COVID-19 គណៈកម្មការនិងអាចារ្យវត្តសហការ ជាមួយ អធិការខណ្ឌប្ញស្សីកែវដាក់កម្លាំងតាមវត្តចែកម៉ាស់ និងវាស់កំដៅ បាញ់អាកុលដល់ពុទ្ឋបរិស័ទ

ភ្នំពេញ ៖ ចូលរួមបង្ការទប់ស្កាត់មេរោគ COVID-19 នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃចូលឆ្នាំដំបូងប្រពៃណីជាតិខ្មែរ គណៈកម្មការនិងអាចារ្យវត្តសហការ ជាមួយ លោកអធិការខណ្ឌប្ញស្សីកែវបានដាក់កម្លាំងតាមវត្ត ដើម្បីចែកម៉ាស់ និងវាស់កំដៅ បាញ់អាកុលដល់ពុទ្ឋបរិស័ទ ដែលអញ្ជើញមកវត្តដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ... Read More »

អគ្គីភ័យលេបត្របាក់ផ្ទះពលរដ្ឋ២ខ្នង និងបណ្តាលអោយមនុស្សម្នាក់រងរបួសស្រាល

ខេត្តព្រះសីហនុ៖ នៅម៉ោងប្រហែល០៩: ៣០​នាទី​ ថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០២០​ មាន​ករណី​អគ្គីភ័យ​ឆេះផ្ទះ​អស់​ចំនួន​០២​ខ្នង​ កេីតឡេីងនៅ​ចំណុច​ខាង​ជេីង​ឈាង​ខាង​កេីត​វត្ត​អូរត្រេះ​ ស្ថិតនៅក្រុម៣​ ភូមិ​៦​ សង្កាត់​៤​ ក្រុង​/​ខេត្ត​ព្រះសីហនុ​ ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កម្លាំង ... Read More »

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបង្ក្រាបរថយន្តដឹកធ្យូងចំនួន៨គ្រឿងបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ​

ខេត្តស្វាយរៀង​ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ ចុះ​បង្ក្រាប​រថយន្ត​ដឹក​ធ្យួ​ង​ចំនួន​៨​គ្រឿង​ដែល​ក្រុម​ឈ្មួញ​បម្រុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេសវៀតណាម​  ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ មេ​សា នៅ​ចំណុច​ខាងលិច​ច្រក​ទ្វា​រព្រំដែន​ទ្វេរភាគី​បុស្ស​មន​ ចម្ងាយ​២០០​ម៉ែត្រ​​ក្នុង​​ភូមិ​បុស្ស​មន ឃុំ​បុស្ស​មន​ ស្រុករំដួលខេត្តស្វាយរៀង ។ ​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ​មេ​សា​​​ មាន​​រថយន្ត​ចំនួន​៨​គ្រឿង​ (​ធំ​​​៥​គ្រឿង​)​ ... Read More »

សិល្បករវ័យក្មេងជាច្រើនរូបស្ម័គ្ររួមគ្នាថតបទចម្រៀងអប់រំ “រាំវង់ពាក់ម៉ាស់”

ភ្នំពេញ៖ ចំថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សិល្បករប្រុសស្រីវ័យក្មេងជាច្រើនរូបនបានស្ម័គ្រចិត្តនិងបង្ហាញមុខរួមគ្នាក្នុងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរបទ”រាំវង់ពាក់ម៉ាស់” ក្នុងគោលបំណងចូលរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សាអនាម័យ ការពារជំងឺកូវីដ១៩។ ​បទចម្រៀងមួយនេះត្រូវបានចេញផលិតកាលពីមុនពិធីបុណ្យចូលឆ្នាំថ្មី​ដែលដឹកនាំថត ដោយលោក Pozz Ro  និងច្រៀងដោយលោក ង៉ែត សុភ័ក្រ។ បទចម្រៀងនេះចូលរួមសម្តែងដោយសិល្បករវ័យក្មេងមួយចំនួនដូចជាលោក វ៉ៃ លោក ... Read More »