ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សាធារណរដ្ឋឆេកបង្រៀនបាញ់កាំភ្លើងដោយអត់គិតថ្លៃដល់ជនជាតិអ៊ុយក្រែន

ពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងសាធារណរដ្ឋឆេកទទួលបានការហ្វឹកហាត់បាញ់កាំភ្លើងដោយអត់គិតថ្លៃ ។ ស្ត្រីជនជាតិអ៊ុយក្រែនឈ្មោះ Olha Dembitska បានលើកឡើងថា ក្នុងជីវិតរបស់នាងទើបតែស្គាល់រសជាតិបាញ់កាំភ្លើង ដោយប្រើកាំភ្លើង AK-47 ហើយបាញ់មួយគ្រាប់ចំគោលដៅតែម្តង។ នាង Olha Dembitska គឺជាមនុស្សម្នាក់ក្នុងចំណោម១៣០នាក់ដែលបានចូលរួមហ្វឹកហាត់បាញ់កាំភ្លើងបានលើកឡើងថា «ខ្ញុំអាចទៅកាន់អ៊ុយក្រែន ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ពីសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ​៖​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី១២ ... Read More »

រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងការរៀបចំកម្មវិធីព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត” នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃ​អង្គារ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២២នេះ​ សូមជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងក្រុងសៀមរាប ... Read More »

បោះឆ្នោតអូស្ត្រាលី ៖ ការប្រកួតប្រជែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាន់តែស្វិតស្វាញហើយនៅលើបណ្តាញសង្គម

យុទ្ធនាការឃោសនាបោះឆ្នោតសភាប្រទេសអូស្ត្រាលីដែលនឹងធ្វើឡើងនៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២ បានឈានចូលថ្ងៃទីពីរហើយ ។ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅលើបណ្តាញសង្គម កាន់តែ«ក្តៅ»។ ក្រោយការប្រកាសនៅថ្ងៃទី១០ ខែមេសា ពីពេលវេលាបោះឆ្នោតសភា និតិកាលទី៤៧ ភា្លមៗនោះបេក្ខភាពបានចាប់ផ្តើមឃោសនាបោះឆ្នោតយ៉ាងសកម្ម ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ... Read More »

គ្រាន់តែរឿងចឹងសោះ ស្ត្រី​ម្នាក់ប៉ង​លោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា​

​ភ្នំពេញ៖ ស្ត្រី​មេម៉ាយ​កូន​៣នាក់​ បាន​ជិះ​ម៉ូតូឌុប​មិត្ត​ភក្ដិ​​របស់​សង្សារ​ខ្លួនមកប៉ង​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា ខណៈរូបគាត់ផឹក​ស្រវឹង និងខឹង​ប្រុស​ស្នេហ៍​ក្រោយ ដែល​ខ្លួន​ស្រលាញ់​ពេញ​បេះដូង រត់​ទៅ​ផ្ទះ​មិន​ប្រាប់​ និងខលទូរស័ព្ទមិនព្រមលើកធ្វើ​ឱ្យ​នាង​តូចចិត្ត​បែបនេះ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ... Read More »

ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនឡើងដល់ជាង៥០០លាននាក់

គិតត្រឹមម៉ោង១៤ថ្ងៃទី ១២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង៥០០លាននាក់ហើយ ក្នុងនោះមានករណីស្លាប់ជាង ៦,២លាននាក់ ។ វីរុសបំប្លែងថ្មីអូមីក្រុងបានគ្រប់គ្រងការឆ្លងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានសញ្ញាថយចុះខ្លាំងរយៈពេលចុងក្រោយនេះ ហើយប្រទេសជាច្រើនក៏បានសម្រេចលុបចោលការរិតត្បិត ដោយបើកព្រំដែនទទួលអ្នកទេសចរឡើងវិញ ដើម្បីដំណើរការសេដ្ឋកិច្ច។ ក្រោយរយៈពេលជាង២ឆ្នាំ កូវីដ-១៩ ... Read More »

នាយទាហានបម្រើការនៅកងពលតូចអន្តរាគមន៍លេខ៦ ម្នាក់ មកលេងផ្ទះមិត្ដភក្ដិ បែរជាដេកស្លាប់

ខេត្ដឧត្ដរមានជ័យ ៖ នាយទាហាន ម្នាក់មានតួនាទីជាមេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ ៦ នាំប្រពន្ធមកលេងផ្ទះមិត្តភក្ដិ មិនដឹងស្លាប់តាំងពីពេលណាព្រឹកឡើងទើបប្រពន្ធដឹង។ ហេតុការណ៍កើតឡើងនៅ វេលាម៉ោង៤៖០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីមនុស្ស ... Read More »

លោក ហង់ជួន ណារ៉ុន ជូនពរ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡា បានចេញលិខិតជូនពរ គោរពជូន ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន ... Read More »

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់ប្រជាពលរដ្ឋ នូវសីលធម៌ទាំង ១០យ៉ាងរបស់អ្នកបើកបរ

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា់ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនូវសីលធម៌ទាំង ១០យ៉ាងរបស់អ្នកបើកបរ ដែលអ្នកបើកបរគ្រប់រូបងាយចងចាំ ... Read More »

ចាប់ពីថ្ងៃទី​១២​ ខែ​មេសា​នេះ! កម្ពុជាដាក់ឱ្យដំណើរស្ថានីយរថភ្លើងឡើងវិញរវាងភ្នំពេញ​ និងខេត្តគោលដៅចំនួន៦

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ​នេះ​ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ​ បានបើកឱ្យដំណើរការឡើងវិញហើយ ដើម្បីបម្រើឱ្យការដឹកជញ្ជូនអ្នកដំណើរពីរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តតាកែវ ... Read More »

តូតា និង ងិន ម៉ារ៉ាឌី ក្នុងឈុតទេវតា កាន់កាំភ្លើងមើលទៅកាន់តែកាច

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានសិល្បករជាច្រើនបានបញ្ចេញឈុតសម្លៀកបំបាក់បុរាណប្រណីតឆ្នៃបានយ៉ាងស័ក្កិសម ជាមួយនឹងការលាន់មាត់សរសើរថាយុវជនជំនាន់ក្រោយបានប្រឹងប្រែងច្រើនក្នុងការបង្កើតឲ្យមានគំនិតច្នៃប្រឌិតថ្មី អមដោយការរចនាបញ្ចូលរូបភាពដ៏គួរឲ្យទាក់ទាញខ្លាំង។ មុននេះគេបានឃើញតារាសម្តែងស្រីល្បីឈ្មោះ ម៉ាក សែន សូនីតា និងកញ្ញាឯកចក្រវាឡកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ា ឌី ក៏បានបញ្ចេញឈុតទេវត្តាឆ្នាំថ្មីផងដែរ ... Read More »

ទីក្រុងសៀងហៃបន្ថយការរឹតត្បិត, អាមេរិកស្នើបុគ្គលិកស្ថានកុងស៊ុលចាកចេញពីសៀងហៃ

ទីក្រុងសៀងហៃបានកាត់បន្ថយការរឹតត្បិតប្រឆាំងនឹងកូវីដ-១៩ ក្រោយពេលក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភពីការទប់ស្កាត់កូវីដ- ១៩ យ៉ាងតឹងតែងបំផុត ។ ការរឹតត្បិតបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនទំនិញនៅជុំវិញពិភពលោក។ ដោយសារតែការរឹតត្បិតក៏ដូចជាករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ នៅថ្ងៃទី១១ខែមេសា អាមេរិកបានស្នើដល់បុគ្គលិកស្ថានកុងស៊ុលរបស់ខ្លួនដែលមិនចាំបាច់ឱ្យចាកចេញពីទីក្រុងសៀងហៃដើម្បីបន្ថយផលប៉ះពាល់ដោយការទប់ស្កាត់កូវីដ-១៩យ៉ាងតឹងតែងនៅទីនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងបានគូសបញ្ជាក់ដូច្នេះថា «ដោយលើកឡើងអំពីការព្រួយបារម្ភផ្នែកសុវត្ថិភាព និងសុខុមាលភាពមន្រ្តីទូតរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យពួកគេត្រូវតែចាកចេញពីទីក្រុងសៀងហៃ»។ ទីក្រុងសៀងហៃកំពុងស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ... Read More »

បុរសបម្រើការងារនៅក្រសួងសាធារណការនិងដឹកជញ្ជួនចងកសម្លាប់ខ្លួនបន្សល់សំបុត្រជាប់ខ្លួន

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកពីសំណាក់ក្មេងឃ្វាលក្របីបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមឈើ ហើយក៏បានរាយការណ៍ទៅអ្នកភូមិនិងសមត្ថកិច្ចមកពិនិត្យសព។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប។     សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ ចាន់ថា  អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនៅក្រសួងសាធារណការនិងដឹកជញ្ជួន  ... Read More »

ពិធីលើកទង់ បួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តជាវប្បធម៌ ប្រពៃណី សាសនានិងជំនឿ ដែលបានបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា !

ខេត្ត​សៀមរាប​៖​​ ស្ថិតក្នុងកាលវេលាដ៏ខ្លីឆ្ពោះទៅរកការបើកទំព័រថ្មីនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ពិធីលើកទង់បួងសួងសុំសេចក្តីសុខ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ​ បានប្រារព្ធឡើងនៅសាលាឆទានប្រាសាទចៅសាយទេវតាក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត ... Read More »

ប្រធានសភាជាន់ទាបឥណ្ឌា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបឥណ្ឌា គ្រោងនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ គម្រោងដំណើរទស្សនកិច្ចនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១២ ខែមេសានេះ។ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វេរប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

ខេត្តកណ្តាល ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបានយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល បានវេរ ប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ... Read More »

លោក សរ សុដានី ចុះពិនិត្យទីតាំងក្នុងក្រុងស្វាយរៀងដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តស្វាយរៀង៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងស្វាយរៀងឲ្យកាន់តែមានភាពទាក់ទាញក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នៅពេលខាងមុខនេះ នាព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២២ រដ្ឋបាលក្រុងស្វាយរៀងដឹកនាំដោយលោក សរ សុដានី ជាអភិបាលរងក្រុងបានដឹកនាំមន្ត្រីដែលពាក់ព័ន្ធចុះពិនិត្យទីតាំងសង្ក្រាន្ដស្វាយរៀងនៅមាត់ទន្លេវៃគោនិងទីតាំងសំខាន់ៗមួយចំនួនទៀត ក្នុងការអប់រំដល់ប្រជាពលរដ្ឋកុំអោយចោលសំរាមពាសវាសពាសកាលដែលនាំឱ្យបាត់បង់នូវសោភ័ណភាពនៅតាមដងផ្លូវនានាក្នុងក្រុងស្វាយរៀង។ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានថ្លែងថាក្រោមស្នាដៃអភិវឌ្ឍរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្វាយរៀងក៏ដូចនៅទូទាំងខេត្ត ... Read More »

ប្រជាពលរដ្ឋចាប់អារម្មណ៍ក្នុងការធ្វើដំណើរតាមរថភ្លើងបន្ទាប់ពីខកខានលែងដំណើរការជាងមួយឆ្នាំ

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរថភ្លើងបានបានចាប់ផ្ដើមដំណើរការដឹកជញ្ជូនឡើងវិញបន្ទាប់ពីខកខានក្នុងរយៈពេលយូរ។ ព្រឹកថ្ងៃទី ១២ ខែមេសានេះមានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរតាមរថភ្លើងដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួន។ អ្នកគ្រប់គ្រងនៅទីនេះនិយាយថា សេវាដឹកជញ្ជូនតាមរថភ្លើងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានខ្លះដែរ។ ចំណែកប្រជាពលរដ្ឋក៏ចាប់អារម្មណ៍ក្នុងការធ្វើដំណើរតាមរថភ្លើងនេះដែរ។  នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២នេះ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ... Read More »

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ ។ សមត្ថកិច្ចប្រាប់ថាៈដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ... Read More »

គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ១០៦លើក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

ខេត្ត​បាត់ដំបង៖ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅព្រឹក​ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសាឆ្នាំ២០២២នេះ​ ... Read More »

OPEC ៖ មិនមានប្រភពផ្គត់ផ្គង់ណាមួយជំនួសរុស្ស៊ីបានឡើយ

បណ្តាប្រទេសនាំប្រេងចេញ (OPEC) កាលពីថ្ងៃទី១១ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មបច្ចុប្បន្ននិងអនាគតទៅលើប្រទេសរុស្ស៊ី នឹងបង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំពីប្រភពផ្គត់ផ្គង់ប្រេងនៅលើពិភពលោក ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុង Vienna សហគមន៍អឺរ៉ុប បានអំពាវនាវឱ្យមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី ហើយបានស្នើដល់ OPEC បង្កើនការផលិតប្រេង។ ទន្ទឹមនឹងនោះ ... Read More »

កំណត់ត្រាមិនធ្លាប់មាន៖ អ្នកគាំទ្រចំនួនជិត៤២ម៉ឺននាក់សម្រុកទៅទស្សនាការប្រណាំងរថយន្ត Australian Grand Prix

អ្នកទស្សនាជិត៤២០,០០០នាក់បានចូលទៅក្នុងទីលានប្រណាំងរថយន្តAlbert Park នៃកម្មវិធី Australian Grand Prix ដើម្បីបង្កើតកំណត់ត្រាថ្មីនៃអ្នកចូលរួមនៅទីលានប្រកួត និងខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាមួយនេះ។ ទីក្រុងមែលប៊នបានត្រលប់មកវិញនៅលើប្រតិទិនប្រណាំងនៅឆ្នាំនេះ បន្ទាប់ពីខកខានក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ និងការរឹតបន្តឹងការធ្វើដំណើរ។ កម្មវិធីបានត្រឡប់មកវិញជាមួយនឹងសំឡេងកងរំពង ខណៈដែលអ្នកគាំទ្របានសម្រុកទៅកាន់ផ្លូវដើម្បីអបអរសាទរការប្រណាំងរបស់ ... Read More »

សៀមរាបសង្ក្រាន្ត​ បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២២

ខេត្ដសៀមរាប ​៖​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ ដែលមានពីរទីតាំងធំៗ។ គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ទីតាំងទាំងពីរបានរៀបចំរួចរាល់ជាស្ថាបពរដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិខាងមុខនេះ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២២។  ... Read More »

លោក ហ៊ុនម៉ានី សូមអរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រជាការពារ ថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរក្សាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ សូមអរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងបងប្អូនដែលជាប្រជាការពារ ចំពោះការខិតខំថែរក្សាសុខដុមរមណីយកម្មសង្គម ថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរក្សាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋ ដែលនេះគឺជាការចូលរួមមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការគ្រប់គ្រងស្ថិរភាពសង្គម ដើម្បីប្រទេសជាតិដើរឆ្ពោះទៅមុខប្រកបដោយថាមពល និងវិបុលភាព។ នេះជាការថ្លែង ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ កន្លែងណាដែលមិនទាន់មានគ្រឿងញៀនចូលដល់ ត្រូវធ្វើផែនការដើម្បីទប់ស្កាត់ ពង្រឹងភូមិ ស ឃុំ ស គ្មានគ្រឿងញៀន

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ ... Read More »

សម្ដេចតេជោ ៖ ការបន្តអូសបន្លាយ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាហានិភ័យសម្រាប់ពលរដ្ខគ្រប់គ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំនួន ២០ម៉ឺនដូស ក្នុងចំណោម ៣២៥០០០ ដូស ដែលប្រារព្ធឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ... Read More »

បោះឆ្នោតប្រធានាធិបតីបារាំង៖ លោកម៉ាក្រុង និងលោកស្រី ឡឺ ប៉ែន ខិតខំឃោសនាសម្រាប់ការបោះឆ្នោតជុំទី២

ក្រោយការបញ្ចប់បោះឆ្នោតប្រធានាធិបតីបារាំងជុំទីមួយ បេក្ខភាពពីររូបដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេនឹងត្រូវប្រកួតប្រជែងបោះឆ្នោតជុំទីពីរ ក្នុងនោះមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងលោកស្រី Marine Le Pen ។ ក្នុងពេលនេះបេក្ខភាពទាំងពីរកំពុងតែខិតខំឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋ។ ប្រធានាធិបតីម៉ាក្រុង បានចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួននៅតំបន់ Hauts-de-France ដែលជាទីតាំងគេចាត់ទុកថាភូមិសាស្ត្ររបស់លោកស្រី ... Read More »

Bayern Münich ត្រូវការឈ្នះ Villarreal ជើងទី២នេះដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យក្រុម Villarreal ស្ថិតក្នុងកៅអីខ្ពស់មុនការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជើងទី២ត្រឡប់មកវិញនៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងក្រុម Bayern Münich នៅកីឡដ្ឋាន Allianz Arena ខណៈដែលក្រុមទាំង២កំពុងស្វែងរកកន្លែងមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ការ​ប្រកួត​ជើង​ទី១​កាល​ពី​សប្តាហ៍​មុន​បាន​ឃើញ ក្រុម Villarreal ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឆ្ពោះទៅកាន់ការបោះឆ្នោតខេត្តស្ទឹងត្រែង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង ... Read More »

កីឡដ្ឋានក្រុម Atletico Madrid បិទកៅអីចំនួន៥,០០០សម្រាប់ការប្រកួតជាមួយ Man City ជើងទី២

UEFA បានសម្រេចថា ក្លិប Atletico Madrid ត្រូវតែបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេសម្រាប់ការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹងក្រុម Manchester City នៅរាត្រីថ្ងៃពុធ ទី១៣ ខែមេសានេះ។ ម្ចាស់ជើងឯកអេស្ប៉ាញត្រូវតែបិទយ៉ាងហោចណាស់៥,០០០កៅអីនៅ ... Read More »