ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា

ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា (ប្រើដាវគំរាមផ្ជង់កជនរងគ្រោះប្លន់យកម៉ូតូសេ១២៥) ... Read More »

មតិអ្នកអាន ៖ សូមឱ្យយុវជន យុវតី យើង «ត្រូវមានសីលធម៌ ចរិយាធម៌ សុជីវធម៌ គោរពច្បាប់ ប្រកាន់ខ្ជាប់អ្វីជាកុសល ដើម្បីរួមរស់ក្នុងសង្គមមួយប្រកបដោយសុវត្ថិភាព និងវឌ្ឍនភាព»

ភ្នំពេញ ៖ មួយរយៈនេះ ឃើញថា ៖ អំពើមិនគប្បី ការប្រាសចាកសីលធម៌ ដែលប្រព្រឹត្តឡើងដោយយុវជន យុវតី មួយក្រុមតូច បង្ហាញពី សុជីវធម៌ធ្លាក់ចុះ ដូច្នេះកត្តាទាំងនេះ ចាំបាច់ទប់ស្កាត់ ដើម្បីឱ្យពួកគេ ... Read More »

យុវជន​គួរ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​បំផ្លាញ​អនាគត​របស់​ខ្លួន​

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ​ ប្រឆាំងបទល្មេីសគ្រឿងញៀន​ខេត្ត​ បានចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបករណីគ្រឿងញៀនចំនួន​០១ករណី​ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់​ យកមកអនុវត្តតាមច្បាប់។  ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តម សេនីយ៍ទោ ... Read More »

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីមីទ្ធីញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍

ខេត្តសៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ យោងផែនការណែនាំលេខ ០០២/១២២៣/សណ.គក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការចាត់ តាំងខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ... Read More »

ជនបរទេសបើករថយន្តលឿនរ៉េចង្កូតូបុករះរបងដែកនឹងម៉ូតូសណ្តោងរ៉ឺម៉ក៣គ្រឿងបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះរបងដែក បង្គោលភ្លើងននិងម៉ូតូសណ្តោងរុឺម៉កចំនួន៣គ្រឿង ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែមករា ឆ្នាំ ២០២៤ ... Read More »

ការចាប់ឆ្នោត FA Cup ៖ Tottenham ត្រូវជួបជាមួយម្ចាស់ជើងឯក Man City នៅជុំទី៤

ក្រុមមាន់ខ្នាយមាស Tottenham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ខណៈ Chelsea ប្រឈមមុខនឹងក្រុម Aston Villa នៅកីឡដ្ឋាន Stamford ... Read More »

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យពង្រឹងការបង្ក្រាបអំពើពុករលួយ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាឱ្យពង្រឹងការបង្ក្រាបអំពើពុករលួយនៅក្នុងឧស្សាហកម្មសំខាន់ៗ រួមទាំងហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ លោក Xi Jinping បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងចាប់តាំងពីឡើងកាន់អំណាចមក។ អ្នកគាំទ្រនិយាយថា យុទ្ធនាការលើកកម្ពស់អភិបាលកិច្ចស្អាតស្អំ។ នៅក្នុងសុន្ទរកថាទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់បក្ស ... Read More »

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់បន្ទាប់ពី បើកបររថយន្តបុករះម៉ូតូ៣គ្រឿងបណ្តាលឱ្យរបួសធ្ងន់ស្រាល ០៣នាក់

ខេត្តបន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនទៅសួនាំ បន្ទាប់ពីបើកបររថយន្តម៉ាស្តាបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នៅភ្លើងស្តុប ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ នគរបាលប្រាប់ថាៈនៅពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍គេឃើញ មានរថយន្តម៉ាស្តាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BM.5522បើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុបានបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុករះម៉ូតូ៣គ្រឿងដែលមកបញ្ច្រាសទិសគ្នាពីកើតទៅលិចបណ្តាលឱ្យរងរបួសមនុស្ស៣នាក់ក្នុងចំណោមម្នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះចំណែកម៉ូតូខូចខាតចំនួន៣គ្រឿង។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបង្កដោយរថយន្តម៉ាស្តាបានបើកក្នុងល្បឿនលឿនក្នុងទីប្រជុំជនហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបានបុករះម៉ូតូចំនួន៣គ្រឿងនិងធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់និងខូចខាតម៉ូតូ៣គ្រឿងនិងនាំខ្លួនអ្នកបើកបរម្នាក់ជាជនជាតិឥណ្ឌូនេស៊ីទៅសួរនាំ រីឯម៉ូតូនិងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ហើយក៏មិនមែនធ្វើតែម្ដងចប់នោះដែរ តែគឺត្រូវធ្វើជាប្រចាំ

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ... Read More »

ពលរដ្ឋត្រេកអរក្រោយពីអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែប្រវែងជាង៥០០ម៉ែត្រ

ភ្នំពេញ៖​ អាជ្ញាធរសង្កាត់ចោមចៅទី១​ នៅព្រឹកថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤​ នេះ​ បានដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែដែលរងការខូចខាតឌ្រុតទ្រោមជាយូរមកហេីយដេីម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។  អាជ្ញាធរបានឱ្យដឹងថា​ ផ្លូវដែលកំពុងស្ថាបនាខាងលេីនេះ​ ស្ថិតនៅភូមិ​ទួលពង្រ​ និងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  លោក​ កង​ ... Read More »

អ្នកនាំពាក្យ​៖​ មួយសប្ដាហ៍ដើមឆ្នាំ២០២៤ មនុស្ស​ស្លាប់​ ២២នាក់របួស​ ៧៧នាក់ ដោយ​សារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖​ លោក ទូច  សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា របាយការណ៍​ក្រសួងមហាផ្ទៃរយៈពេលមួយសប្ដាហ៍ ដោយ​សរគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើត​ឡើង​សរុបចំនួន ៥៧ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃទី២ ... Read More »

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វត្អូញត្អែពីតម្លៃសាច់សត្វធ្លាក់ចុះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ឋចាត់វិធានការតឹងរឹងការលួចនាំសាច់បង្កកចូលពីក្រៅស្រុក

ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិករដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ជ្រូក និងគោ បានត្អូញត្អែពីតម្លៃសាច់សត្វធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាចទប់ទល់និងប្រាក់ចងការ យកដើមមកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀតបាន ។  បន្ទាប់ពីចាប់ជ្រូកលក់ឱ្យឈ្មួញមកទិញកាប់សាច់អស់ ១៣ក្បាលក្នុងចំណោមជ្រូកជាង៣០ក្បាល លោក ពាញ ... Read More »

ការងារជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់ហើយ

ខេត្តសៀមរាប៖ ក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរាបានជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ បញ្ចប់ជាស្ថាពរហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងនេះមានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣មក។ ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង២៤ម៉ែត្រ ... Read More »

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤​ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ... Read More »

ប្រទេសហ្វីលីពីនរងគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ

សារព័ត៌មាន AFP បានដកស្រង់ ប្រភពពីទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ដែលបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះឬក៏ការខូចខាតនោះទេ។ តាម USGS ... Read More »

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។ ការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់ដកហូតថ្នាំញៀនមួយចំនួន

ខេត្តតាកែវ​៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនរួមទាំងដកហូតថ្នាំញៀនមួយចំនួន​ កាលពីវេលាម៉ោង១៥:០០ នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ចំណុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។  ជនសង្ស័យឈ្មោះ ជឿន សូនី ភេទប្រុស ... Read More »

មានខេត្តចំនួន៤១ ក្នុងចំណោម ៧៧ខេត្ត នៅប្រទេសថៃ ត្រូវបានគ្របដណ្តប់ដោយភាគល្អិតនិចល PM2.5 លើកម្រិតសុវត្ថិភាព ដែលភាគច្រើននៅតំបន់ទំនាបកណ្តាលនៃប្រទេស

ប្រទេសថៃ ៖ យោងតាមការផ្សព្វផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ក្រោមចំណងជើងថា “កម្រិតភាគល្អិតនិចល PM2.5 មិនមានសុវត្ថិភាព នៅស្ទើគ្រប់ខេត្តទាំងអស់” ។ នៅព្រឹកថ្ងៃចន្ទ មានខេត្តចំនួន៤១ ក្នុងចំណោម ៧៧ខេត្ត ប្រទេសថៃបាន ឱ្យដឹងថា ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិកចូលដេកពេទ្យស្ងាត់ៗ រងការថ្កោលទោសយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤បានផ្សាយថា សេតវិមានបានច្រានចោលការអំពាវនាវពីអ្នកនយោបាយសាធារណរដ្ឋមួយចំនួនដែលចង់ឱ្យលោកប្រធានាធិបតី ចូ បៃដិន បណ្ដេញរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចេញពីតំណែង បន្ទាប់ពីរូបលោកបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដោយឱ្យគេដឹង ... Read More »

Atletico Madrid ធ្វើជាម្ចាស់ផ្ទះប៉ះ Real Madrid ក្នុងការប្រកួត Spanish Cup វគ្គ១៦ក្រុមចុងក្រោយ

ក្រុមម្ចាស់ជើងឯក Real Madrid ត្រូវបានចាប់ឆ្នោតប៉ះក្រុម Atletico Madrid ក្នុងការប្រកួត Copa del Rey វគ្គ១៦ក្រុមចុងក្រោយ ខណៈដែលគូប្រជែងក្នុងទីក្រុងជាមួយនឹងត្រូវប៉ះគ្នា២ដងក្នុងរយៈពេលប៉ុន្មានថ្ងៃ ខណៈដែលពួកគេក៏នឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តលើគោលដៅពង្រឹងធនធានមនុស្សជាចម្បង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដូចគ្នានឹងយុទ្ធសាស្ត្រចតុកោណពីមុនដែរ ពោលគឺការយកមូលធនមនុស្សជាគោល ដោយការកសាងធនធានមនុស្ស គឺជាការងារចម្បង និងចាំបាច់។ ... Read More »

ពលករខ្មែរប្រុសស្រី៧នាក់និងជនជាតិថៃម្នាក់ជាតៃកុងរថយន្តត្រូវកងទ័ពបូព៌ាថៃឃាត់ខ្លួន

   ប្រទេសថៃ៖ សមត្ថកិច្ចតាមព្រំដែននៅថ្ងៃទី៩ខែមករាឆ្នាំ២០២៤នេះបានឱ្យដឹងថា ពលករខ្មែរ៧នាក់និងជនជាតិថៃម្នាក់ជាតៃកុងរថយន្តត្រូវកងទ័ពបូព៌ាខេត្តស្រះកែវ(ថៃ)ចាប់បាននៅថ្ងៃទី 7 ខែមករា ឆ្នាំ 2024 ។     បើតាមសេចក្ដីរាយការណ៍ពីកម្លាំងសមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានប្រាប់ថាៈកងកម្លាំងបូព៌ា អង្គភាពពិសេសរបស់កងវរសេនាធំថ្មើរជើងលេខ១២ រួមនឹងក្រុមជំនាញនគរបាលល្បាតព្រំដែនទី៣ អង្គភាពត្រួតពិនិត្យនគរបាលការពារព្រំដែនទី១២ អង្គភាពប្រតិបត្តិការស៊ើបការណ៍សម្ងាត់ទី២ ... Read More »

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបសំណេះសំណាលជាមួយក្មួយៗសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់

ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំប្រកបដោយគុណភាពខ្ពស់គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការកសាងមូលធនមនុស្សល្អត្រូវការរយៈពេលយូរ និងត្រូវការការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ... Read More »

សហាវណាស់ ! ក្មេងទំនើង២នាក់ ប្រើហិង្សាដោយចេតនា ដោយយកកាំបិត កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសជើង និងកាប់បំផ្លាញម៉ូតូ ០១គ្រឿង

ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ប្រុស ករណីប្រើហិង្សាដោយចេតនា ខណៈយកកាំបិត កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសជើង និងកាប់បំផ្លាញម៉ូតូ ០១គ្រឿងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។  សូមជម្រាបថា ៖នៅថ្ងៃចន្ទ ទី០៨ ... Read More »

Man Utd ឡើងជុំទី៤ FA Cup ក្រោយឈ្នះម្ចាស់ផ្ទះ Wigan ២ទល់០

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះមកពីLeague One គឺ Wigan Athletic ២ទល់០ ខណៈដែលក្រុមរបស់លោកErik ten Hag បានឈានទៅជុំទីបួននៃ FA Cup។ ... Read More »

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៩ ខែមករា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់​ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ « បេក្ខជនជាប់និទ្ទេស A ទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន៥ »

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១ នាក់ និង បេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» គឺកំពុងមានវឌ្ឍនភាពនិងមានចីរភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអបអរសាទរចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលមានចំនួន ៩៨០០០នាក់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

ភ្នំពេញ​៖​ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា តាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចកំពុងធ្វើដំណើរតាមយន្តហោះទៅពិនិត្យ​កែវភ្នែក​សិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ... Read More »