ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សូមបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩ ហានិភ័យណាស់ !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ក្រើនរំឮកឱ្យដឹងថា, សូមបងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​ សូមកុំធ្វេសប្រហែស ​និង សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, ... Read More »

ដោយសារបញ្ហារបួសមិនទាន់ជា ខ្សែបម្រើ De Bruyne មិនបានបង្ហាញខ្លួនឲ្យក្រុមបែលហ្ស៊ិកនៅយប់នេះទេ

ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងគ្មានវត្តមានខ្សែបម្រើសំខាន់ Kevin de Bruyne សម្រាប់ការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍យូរ៉ូជាមួយក្រុមរុស្សីនៅទីក្រុង St Petersburg នោះទេ ដោយសារតែកីឡាកររូបនេះមិនទាន់ជា១០០ភាគរយ។ De Bruyne នៅតែបន្តព្យាបាលឲ្យសះស្បើយពីរបួសភ្នែក និងច្រមុះដែលបានរងរបួសនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ ... Read More »

ក្រសួងធនធានទឹក ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នឹងបញ្ជាក់ថា-កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រ និងកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី១៣ ... Read More »

អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១២នាក់ បន្ថែមទៀត

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់បន្ថែម ស្រី ៩នាក់ ដែលជាកម្មកររោងចក្រ, ... Read More »

អុីតាលីបំបាក់ទួរគី៣ទល់០ថ្ងៃបើកឆាកយូរ៉ូ ឈរលេខ១បណ្តោះអាសន្នក្នុងពូលA

ព្រឹត្តិការណ៍យូរ៉ូ២០២០បានចាប់ផ្តើមបើកក្នុងលក្ខណៈដ៏អស្ចារ្យនៅពេលដែលប្រទេសអុីតាលីចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេជាមួយនឹងជ័យជម្នះទៅលើទួរគីក្នុងលទ្ធផល៣ទល់០។ សារព័ត៌មាន BBC Sport បានផ្សាយថា ការប្រកួតក្នុងតង់ទី១ក្រុមទាំង២មិនមានការស៊ុតបាល់បញ្ចូលទីនោះទេ ដោយបន្តរក្សាលទ្ធផល០ទល់០ដដែល។ ចូលដល់តង់ទី២ ការប្រកួតចាប់ផ្តើមប្រែប្រួល ដោយនៅនាទីទី៥៣ កីឡាករ Merih Demiral បានធ្វើឲ្យភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង១គ្រាប់ ហើយនៅនាទីទី៦៦ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់មានមុខរបរជាអ្នកប្រមូលទិញជ្រូកនិងលក់សាច់ជ្រូកបោះដុំ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់មានមុខរបរអ្នកប្រមូលទិញជ្រូក និងលក់សាច់ជ្រូកបោះដុំ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​។    រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាអ្នកប្រមូលទិញជ្រូកនិងលក់សាច់ជ្រូកបោះដុំមានជំងឺកូវីដ-១៩នោះមានឈ្មោះ នេត ពៅ អាយុ៣៨ឆ្នាំ រស់នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព ... Read More »

រថយន្ត៣គ្រឿងបុកតគ្នា មានទិសដៅផ្ទុយគ្នាសំណាងដែលមិនមានអ្នកស្លាប់

ខេត្តកំពត ៖ នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣កំពត-ភ្នំពេញស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រ១៣៨-១៣៩ស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពត រវាងរថយន្តនិងរថយន្ត៣គ្រឿងបុកតគ្នា មានទិសដៅផ្ទុយគ្នា ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថារថយន្តបង្កគ្រោះថ្នាក់ទាំងបីខាងលើមាន៖ ១.រថយន្តបង្ករម៉ាកឡិចសុីស LXS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B.3456 ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនៅ​ជិត​បុរី​សន្តិភាព២

ភ្នំពេញ​៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងទាំងស្រុង ដោយ​គេពុំទាន់​ដឹង​ពីមូលហេតុនៅឡើយ ។ហេតុការណ៍​នេះបានកើត​ឡើងកាលពី​​វេលាម៉ោង៩និង៥០​នាទី​យប់ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅជិតបុរីសន្តិភាព២ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។     ​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឱ្យដឹងថា ផ្ទះដែល​ត្រូវ​ភ្លើង​ឆាបឆេះ​មុនគេ គឺជាប្រភេទផ្ទះឈើ​លើ​ថ្ម​ក្រោម ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយចុះបណ្តេញអ្នករស់នៅលើបែចិញ្ចឹមត្រី

ខេត្តកណ្តាល៖ អ្នករស់នៅលើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកដែលចល័តពីខណ្ឌច្បារអំពៅទៅឈប់ចតដើម្បីស្នាក់នៅលើផ្ទៃទឹកទន្លេមេគង្គក្រោម ក្នុងភូមិស្តៅកន្លែង  ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល  ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបណ្តេញចេញពីភូមិសាស្ត្រស្រុកកៀនស្វាយមិនឱ្យឈប់ចតស្នាក់នៅឡើយ ។     យុទ្ធនាការនេះធ្វើឡើងពេញមួយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១  ដឹកនាំដោយលោក ... Read More »

ជាប្រវត្តិសាស្ត្រក្នុងពេលមួយឆ្នាំ ពលរដ្ឋអាមេរិកជាង៦សែននាក់ស្លាប់ដោយជំងឺ

នៅក្នុងឆ្នាំ២០២០ ជាពេលវេលាដែលមានពលរដ្ឋអាមេរិកស្លាប់ច្រើនជាងគេបំផុតមិនធ្លាប់មាន ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ គិតត្រឹមថ្ងៃទី ១១ខែមិថុនា នៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង ១៧៥លាននាក់ និងស្លាប់ ជាង៣,៧លាននាក់ ។ អាមេរិកជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ គឺមានជាង៣៤លាននាក់ និងស្លាប់ជាង៦១៤ពាន់នាក់។ ... Read More »

សភាជប៉ុនបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់កែទម្រង់រដ្ឋធម្មនុញ្ញ

ការកែទម្រង់រដ្ឋធម្មនុញ្ញគឺត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិពីមហាជន ហើយពលរដ្ឋអាចទៅបោះឆ្នោតនៅតាមទីតាំងសាធារណៈផ្សេងៗមានស្ថានីយរថភ្លើង ផ្សារទំនើប។ នៅថ្ងៃទី១១ខែមិថុនានេះ សភាជប៉ុនបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ កែទម្រង់រដ្ឋធម្មនុញ្ញជាទ្រង់ទ្រាយធំ ត្រូវឆ្លងកាត់ការបោះពីពលរដ្ឋ ដូចដែលទើបតែតាក់តែងរដ្ឋធម្មនុញ្ញថ្មីយ៉ាងដូច្នោះដែរ។ នេះជាជំហានឆ្ពោះទៅការកែទម្រង់ ក្នុងដំណាក់នៃសន្តិភាព ដោយផ្តល់អំណាចបន្ថែមទៀតនៅក្នុងការដោះស្រាយវិបត្តិ ។ សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តក្រោយវិវាទរយៈពេល៣ឆ្នាំកន្លងមក រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ។ ... Read More »

មហាសេដ្ឋីអាម៉ាហ្សូន Jeff Bezos ផ្ញើជីវិតទៅលើយានអវកាស New Sephard

នៅថ្ងៃទី២០ ខែកក្កដាខាងមុខ មហាសេដ្ឋី អាម៉ាហ្សូន លោក Jeff Bezos នឹងចាប់ផ្តើមធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាសដែលជាដំណើរកម្សាន្តប្រកបដោយគ្រោះថ្នាក់បំផុតសម្រាបជីវិតលោកនិងក្រុមហ៊ុនអាម៉ាហ្សូនទាំងមូល។ លោក Jeff Bezos ដែលជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ។ ទ្រព្យសម្បត្តិរបស់លោកអាចទិញបានរថយន្តម៉ាក Bugatti ... Read More »

ក្រសួងសុខាភិបាល៖ ក្រើនរំឭកអំពីការកើនឡើងជំងឺគ្រុនឈីកនៅកម្ពុជា និងវិធានការការពារខ្លួន

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានក្រើនរំឭក​ និងចេញសេចក្តីជូនដំណឹងស្ដីពីការកើនឡើងជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ពីស្ថានភាពជំងឺគ្រុនឈីក នៅកម្ពុជាគិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ... Read More »

លោក ឃួង ស្រេង ទទួលអំណោយសប្បុរសធម៌ពីសហគមអតីតនិស្សិតកម្ពុជាពីសូវៀត អង្ករចំនួន ៤តោន ដើម្បីជួយឧបត្ថម្ភពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩

ភ្នំពេញ៖  អង្ករចំនួន ៤តោន ត្រូវបានសហគមអតីតនិស្សិតកម្ពុជាពីសូវៀត នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ  ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។    ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ មិថុនា ឆ្នាំ២០២១នេះ  ... Read More »

កំពុងតែឈប់រថយន្តរង់ចាំភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តគេមួយគ្រឿងដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍បណ្ដាលឲ្យរងការខូចខាតក្រពឹតកាងក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកLEXUS GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-6636ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ្នកកែច្នៃកាំភ្លើង នៅស្រុកជលគិរីម្នាក់ដែលបានកែច្នៃកាំភ្លើងឈើ យកគ្រាប់ពិតមកបាញ់

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកកែច្នៃកាំភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់កែច្នៃកាំភ្លើងពីឈើដាក់គ្រាប់ពិតសម្រាប់បាញ់ ។ ហេតុការណ៍ឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាមល់លើ  ឃុំកោះថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នំាង។   សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ ... Read More »

អភិបាលស្រុករមាសហែកចុះសួរសុខទុក្ខដល់បងប្អូនដែលជាពលករចំណាកស្រុកដែលកំពុងធ្វើចត្តាឡីស័កនៅឃុំមុខដានិងប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃចំនួន២២វត្ត ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកនិងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនដែលជាពលករចំណាកស្រុកមកពីក្រៅប្រទេសនឹងបានឧបត្ថម្ភសម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ដល់កងកម្លាំង ក្រុមគ្រូពេទ្យ យាមនៅមណ្ឌលចត្តាឡីស័កកម្រិត២ឃុំមុខដាស្ថិត ក្នុងឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។ ក្នុងឱកាសនោះ លោក ស៊ូ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃ មិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទី ឯកសណ្ឋាន តែជាឪពុកម្តាយដែលកំពុងថែរក្សាមរតកធម្មជាតិឱ្យកូនៗជំនាន់ក្រោយ

ខេត្ត​ព្រះវិហារ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន​ បានលើកឡើងនៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ​ កាលពីពេលថ្មីៗនេះ​ថា៖​ «មន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតួនាទី ដើម្បីបុព្វហេតុបរិស្ថាន និងធម្មជាតិបច្ចុប្បន្ន បានពុះពារប្រឈមនឹងឧបសគ្គ ... Read More »

ឆ្លងចរន្តម៉ូទ័រស្វានឆក់ស្លាប់លោកតាម្នាក់អាយុ៧៣ឆ្នាំ

ខេត្តកំពង់ឆ្នាំង ៖ លោកតាចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីលោកតារងគ្រោះរូបនេះឆក់និងម៉ូទ័រស្វាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឱ្យដឹងថា លោកតារងគ្រោះមានឈ្មោះ ទេព ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ លើស្រ្តីម្នាក់ និងកុមារាម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករវៀង ស្រុករវៀង

ខេត្តព្រះវិហារ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា, នាព្រឹកថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក​រវៀង​ បានយកសំណាកលើស្រ្តី ០១នាក់ និងកុមារា ០១នាក់ដែលចូលមណ្ឌលចត្តាឡីស័កស្រុករវៀងកាលពីថ្ងៃទី០៦ ខែមិថុនា​ឆ្នាំ២០២១​ ជាលទ្ធផលរកឃើញជំងឺកូវីដ-១៩​ មានដូចខាងក្រោម៖ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីស្លាប់ បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយសារជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជំរាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថាបុរសជាតិខ្មែរ ឈ្មោះ ឈិន វ៉ា អាយុ ៣៨ឆ្នាំ ជាកសិករ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូសម្រាប់ (ពូល B)

ការប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! នៅរាត្រីថ្ងៃទី១១ មិថុនានេះនឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលB និងសមាជិកក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលB៖ ពូល ... Read More »

មន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យចុះពីលេីម៉ូតូភ្លេចដកសោត្រូវជនសង្ស័យឡេីងជិះចេញទៅ តែសំណាងមិនល្អត្រូវជាប់ជុច

      ភ្នំពេញ៖ មន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យម្នាក់បានឈប់ម៉ូតូ រួចចុះចេញទៅដោយមិនបានដកសោចេញឡើយ ហើយភ្លាមៗនោះត្រូវជនសង្ស័យម្នាក់ឃើញឱកាសល្អក៏លួចឡេីងជិះចេញទៅ តែត្រូវម្ចាស់តាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   ... Read More »

សណ្ឋាគារសម្រាប់គណៈប្រតិភូអាល្លឺម៉ង់ទៅកាន់អង់គ្លេសចូលរួមកិច្ចប្រជុំG7 ស្រាប់តែបិទទ្វារដោយសារកូវីដ-១៩

តាមប្រភពព័ត៌មានពីប្រទេសអង់គ្លេសបានឱ្យដឹងថា សណ្ឋាគារមួយសម្រាប់គណៈប្រតិភូអាល្លឺម៉ង់ ចូលរួមកិច្ចប្រជុំG7 នៅអង់គ្លេស ស្រាប់តែបិទទ្វារដោយសារតែ បុគ្គលិកនៅទីនោះធ្វើតេស្តវិជ្ជមានកូវីដ-១៩។ ម្ចាស់សណ្ឋាគារ Sạn Pedn Olva ក្នុងតំបន់ St Ivesដែលជាស្រុកមួយស្ថិតនៅជិតទីតាំងរៀបចំកិច្ចប្រជុំG7 បានអូសបន្លាយរយៈពេល៣ថ្ងៃគឺតំបន់ Cornwall ... Read More »

តូចចិត្តប្រពន្ធស្ដីបន្ទោសតិចតួច​ បុរសម្នាក់ដេីរទៅចង​.ក​សម្លាប់ខ្លួនទាំងយប់​

ភ្នំពេញ ៖​ បុរសម្នាក់តូចចិត្តប្រពន្ធហាមមិនឲ្យផឹកស្រា​ ក៏សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង.កនៅមាត់បឹង​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ ២០២១​ ស្ថិតនៅត្រង់ចំណុចដីឡូត៍មួយកន្លែង​ ភូមិខ្វា​សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។  ​    សពជនរងគ្រោះមានឈ្មោះ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ការដ្ឋានធ្វើស្ពាន៧កន្លែងបានដំណើរការបុកសុីផាយប្រឡាយទួលពង្រ១សម្រេចបាន៨៥ភាគរយហើយ គ្រោងរួចរាល់នៅពាក់កណ្តាលខែកក្កដាងាយស្រួលក្នុងការឆ្លងកាត់

ភ្នំពេញ៖ បើទោះបីជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងធ្វើសកម្មភាពយ៉ាង មមាញឹក ដោយគិតមកដល់ត្រឹម ថ្ងៃទី១១ មិថុនា ... Read More »

ក្រុមអ្នកវិទ្យាសាស្រ្តថៃ​៖​ អ្នក​កើត​ COVID-19​ ជិត​ ៩០​ភាគរយ​​ ឆ្លង​វីរុស​កូរ៉ូណាបំប្លែង​រូប​ឈ្មោះ​​ Alpha​ ​ដែល​អាច​សម្លាប់​មនុស្ស​ខ្លាំង

អន្តរជាតិ​​៖​ បើ​យោង​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ​ បានបញ្ជាក់ថា​ ខណៈដែល​អាជ្ញាធរ​សុខាភិបាល​ថៃ​ នៅថ្ងៃសុក្រទី​១១​ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បាន​រាយការណ៍​ស្ដីពី​អ្នកជំងឺ​កូវី​ដ​-១៩​ ​ស្លាប់​ជាង​ ​៤០​នាក់បន្ថែម​ទៀត។ ​ហើយអ្នកកេីតកូវីដ​​ជិត​ ​៩០​ភាគរយ​ ​​នៃ​ករណី​ឆ្លងជំងឺដ៏កាចសាហាវមួយនេះ​ នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​បំប្លែង​រូប​ឈ្មោះ​Alpha គឺជា​ប្រភេទ​វីរុស​ដែល​គេ​រកឃើញ​ដំបូង​នៅប្រទេស​អង់គ្លេស​ ... Read More »

តំណាងលោកអភិបាលរងខេត្តព្រៃវែងចុះសួរសុខទុក្ខនិងយកថវិកា២លានរៀលប្រគល់ជូនភរិយាលោកគង់ សារូ អតីតចៅសង្កាត់ស្វាយរៀងដែលទទួលមរណភាពនាពេលថ្មីៗនេះ

ខេត្តស្វាយរៀង៖ លោកឈីវ សារ៉ន តំណាងលោកសំ ប៊ុណ្ណារិន  អភិបាលរងខេត្តព្រៃវែង បានចុះសួរសុខទុក្ខនិងបានយកថវិកាចំនួន២លានរៀលប្រគល់ជូនលោកស្រី សេង សុភី ដែលជាភរិយាលោកគង់ សារូ អតីតចៅសង្កាត់ស្វាយរៀងដែលបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១កន្លងទៅ។   ការចុះសួរសុខទុក្ខដល់ក្រុមគ្រួសារលោកគង់ សារូ នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ស្ថិតនៅគេហដ្ឋានរបស់លោកស្រីក្នុងសង្កាត់ស្វាយរៀង ... Read More »

ឃាត់ខ្លួនពលករចំនួន ៤៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន ៤៥នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន ៤៥នាក់ ក្នុងនោះស្រី ចំនួន ២៣នាក់ ត្រង់ចំណុចភូមិសាស្ត្រ ... Read More »

បាញ់ទៀតហើយនៅកាលីហ្វ័រនីញ៉ាអាមេរិក ស្លាប់៣នាក់ក្នុងនោះមានកុមារម្នាក់

បាញ់ប្រហារនៅក្នុងហាងលក់ទំនិញមួយស្ថិតនៅតំបន់ Royal Palm Beach បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានស្រ្តីម្នាក់ កុមារម្នាក់ និងជនដៃដល់ដែលបាញ់ប្រហារ។ ប៉ូលិសនៅទីក្រុងកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា ករណីបាញ់ប្រហារកើតឡើងនៅហាងលក់ទំនិញ Publix ក្នុងតំបន់ Royal Palm ... Read More »