ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៩៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៥០២នាក់​ និងអ្នក​ស្លាប់​ ២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃសុក្រទី២៨ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៩៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥០២នាក់ និងករណីស្លាប់​ ០២នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រុស្ស៊ីមិនអនុញ្ញាតឱ្យយន្តហោះអឺរ៉ុបចុះចតនៅទីក្រុងមូស្គូឡើយ

រុស្ស៊ីបានបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចេញពីប្រទេសអូទ្រិីស និងបារាំងវិលត្រឡប់ទៅកាន់ទីតាំងដើមវិញ ដោយមិនអនុញ្ញាតឱ្យចុះចតនៅទីក្រុងមូស្គូឡើយ ។ ការណ៍ដែលរុស្សីមិនទទួលជើងហោះហើរពីទីក្រុង Vienna របស់ក្រុមហ៊ុន Austrian Airlines និងក្រុមហ៊ុន Air France ពីទីក្រុងប៉ារីស ប្រទេសបារាំង គឺជាតបតទៅនឹងការហាមប្រាមមិនឱ្យរុស្ស៊ីហោះហើរនៅដែនអាកាសប្រទេស ... Read More »

សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ... Read More »

ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធមហាសាល 17ម៉ឺនដុល្លារ ដល់អតិថិជនមហាសំណាងបីរូបក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ!

សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធមហាសាលដល់ទៅ 17ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពី សែលកាត។ អថិតិជនមហាសំណាងទី1 មានឈ្មោះថា ឈុន  ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត ... Read More »

ខេត្តកំពត៖ ការប្រមូល​ផល​នេសាទ រយៈពេល​ ៥ខែ ដើមឆ្នាំ​២០២១នេះ បាន​ជាង​ ៨ពាន់​តោន​ ទោះ​អំឡុងពេល​វិបត្តិ​កូវីដ​-១៩ក្ដី​

ខេត្ត​កំ​ពត៖​ បេីយោង​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ លោក ស សូ​រិ​ន បានថ្លែង​ឲ្យដឹងថា​ សកម្មភាពនៃ​ការនេសាទ ក៏ដូចជា៖ ការធ្វើ​វារីវប្បកម្ម ទាំង​ទឹកសាប ទាំង​ទឹកប្រៃ ក្នុង​ខេត្តកំពត ... Read More »

ជនសង្ស័យម្នាក់​វាយប្លន់យកម៉ូតូគេមិនបានសម្រេច​ហើយ ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានទៀត

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកម៉ូតូ) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី ២៨​ ខែឧសភា​ ឆ្នាំ​២០២១ ... Read More »

អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ព្យាយាមរត់គេចពីតំបន់រោងចក្រយូលីក្នុងគោលបំណងមកផ្ទះត្រូវបានសមត្ថកិច្ចតាមឃាត់ទាន់ពេលនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំដែលបានបង្ហោះតាមអាក់ខោនទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រីថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំគោកព្រីងចុះឃាត់ខ្លួនជនដែលមានវិជ្ជមានវីរុសកូវីដ-១៩ម្នាក់ដែលបានព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះនៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។   លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាវេលាម៉ោង៤និង៩នាទីរសៀល ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំយកថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាំយកថវិកាប្រគល់ជូនលោក អ៊ុំ ... Read More »

ការប្រមូលចំណូលរបស់គយ​ បានធ្លាក់ចុះប្រមាណជាង ១៥ភាគរយ​ នៅក្នុង​​ត្រីមាសទី១ ឆ្នាំ២០២១នេះ​!

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ កាលពីពេលកន្លងទៅនេះ​ ដោយ​បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២១នេះ បានប្រមូលចំណូលសរុបចំនួនប្រមាណជាង ២,៤៨៩ពាន់លានរៀល ស្មើប្រមាណជាង ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល០២សប្តាហ៍បន្ថែមទៀត !

ខេត្តកំពង់ចាម៖ សេចក្តីណែនាំ របស់រដ្ឋបាលខេត្តស្តីពីការបន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល០២សប្តាហ៍បន្ថែមទៀតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈ» នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ... Read More »

ឃាតកលាក់មុខ សម្លាប់មនុស្ស៣នាក់ និងរងរបួសធ្ងន់ ស្រាល៥នាក់

ខេត្តកំពង់ធំ៖ មនុស្ស៣នាក់បានស្លាប់យ៉ាងរន្ធត់ក្នុងពេលតែមួយ និង៥នាក់ទៀតរងរបួសធ្ងន់ដោយសាររន្ទះបាញ់។ ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះចាំចម្ការទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គ្រាដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ។  ជនរងគ្រោះក្នុងករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា ... Read More »

ប្រធានាធិបតីអាល់ អាសាដទទួលបានការបោះឆ្នោតគាំទ្រដល់ទៅ៩៥,១% បន្តដឹកនាំស៊ីរី៧ឆ្នាំទៀត

ប្រធានរដ្ឋសភាស៊ីរី លោក Hammouda Youssef Sabbagh បានប្រកាសនៅថ្ងៃទី ២៧ខែឧសភាថា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអាណត្តិទី៤ជាបន្តទៀត ក្រោយទទួលបានសន្លឹកឆ្នោតគាំទ្រ ដល់ទៅ ៩៥,១% ... Read More »

Haaland ទទួលបានកីឡាករឆ្នើមប្រចាំរដូវកាលនៅអាឡឺម៉ង់ បើទោះបី Lewandowski រកបានរហូតដល់៤១គ្រាប់ក៏ដោយ

ទោះបីរកគ្រាប់បាល់បាន៤១គ្រាប់ក៏ដោយក៏ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Lewandowski បានចាញ់ខ្សែប្រយុទ្ធ ErlingHaaland ក្នុងនាមជាកីឡាករឆ្នើមប្រចាំរដូវកាល Bundesliga២០២០–២០២១។ កីឡាករសញ្ជាតិប៉ូឡូញពាក់លេខ៩ Lewandowski បានឈ្នះពានរង្វាន់ស្បែកជើងមាស ជាមួយក្រុម Bayern Munich ... Read More »

កីឡាករ Jamie Murray រិះគន់ការកាត់ប្រាក់រង្វាន់ និងបង្គន់អនាម័យក្នុងសណ្ឋាគារនៃកម្មវិធី French Open

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បានរិះគន់យ៉ាងខ្លាំងចំពោះអ្នករៀបចំកម្មវិធី French Open ជុំវិញការកាត់ប្រាក់រង្វាន់ និងលក្ខខណ្ឌមួយចំនួនសម្រាប់កីឡាករដែលស្នាក់នៅត្រៀមប្រកួតព្រឹត្តិការណ៍នេះ។ កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បាននិយាយថា“កំពូលនៃការផ្លាស់ប្តូរកាលបរិច្ឆេទព្រឹត្តិការណ៍នេះគឺមានដល់ទៅពីរដងដើម្បីឱ្យសមនឹងកីឡាករផ្សេង។ កីឡាករភាគច្រើនបាននិយាយថាចិត្តគំនិតដោយកាត់បន្ថយប្រាក់រង្វាន់ទ្វេដងមានរហូតដល់២៣ភាគរយ។ចំណែកសណ្ឋាគារផ្លូវការសម្រាប់កីឡាករស្នាក់នៅគឺបញ្ហាបង្គន់អនាម័យែ។ កីឡាករ Murray ... Read More »

ក្លិប Chelsea លក់សំបុត្រទៅអ្នកគាំទ្រជាង៨០០សន្លឹកសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Champions League នៅទីក្រុង Porto

ក្រុមតោខៀវ Chelsea បានប្រគល់សំបុត្រជាង៨០០សន្លឹកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម Manchester City នៅទីក្រុង Porto ទៅអ្នកគាំទ្ររបស់ខ្លួនដើម្បីបានទៅទស្សនាផ្ទាល់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២៦ ... Read More »

សុខៗស្រាប់តែតារាសម្តែងនិងកីឡាករប្រដាល់ល្បីនៅប្រទេសថៃ លោក Antoine Pinto ទម្លាយថាខ្លួនជាកូនកាត់ខ្មែរ

  មានព័ត៌មានក្តៅៗមួយបានធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ក្រោយពីតារាសម្តែង ពិធីករ និងជាកីឡាករប្រដាល់ដ៏ល្បីល្បាញនៅប្រទេសថៃ លោក Antoine Pinto ដែលបានប្រកាសថា រូបលោកមានឈាមជ័រជាកូនកាត់ខ្មែរព្រោះតែឪពុករបស់លោកជាជនជាតិបារាំង ហើយម្តាយមានឈាមជ័របារាំងកាត់ខ្មែរ។ ការប្រកាសនេះក្រោយពីមានសំណួរជាច្រើនបានសួរទៅលោកថាតើលោកជាកូនកាត់ថៃឬយ៉ាងណា ខណៈដែលមុខមាត់របស់លោកមានទម្រង់ស្រដៀងនឹងជនជាតិអាស៊ីនោះ។    ចំពោះសំណួរនេះលោក ... Read More »

ស៊ិន ឧត្តមផល្លា ទទួលមរណភាពហើយដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ

ភ្នំពេញ៖ នៅព្រឹកនេះគេទទួលបានដំណឹងដ៏ក្រៀមក្រំថា តារាសម្តែង និងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពហើយនៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមការបញ្ជាក់របស់តារាសម្តែង លោក សាវិន ... Read More »

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនប៉ើងឡើងលើសួនច្បារចែកទ្រូងផ្លូវបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក ford យ៉ាងលឿនដល់ផ្លូវបំបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័របើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡេនឌ័រប៉ើងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងរងរបួសស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ៤និង១៥នាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ... Read More »

រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀតនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន១០នាក់បន្ថែមទៀតក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយអ្នកជំងឺចំនួន០៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៧នាក់ និងករណីព្យាបាលជាសះស្បើយចំនួន០២នាក់។ អ្នកជំងឺកូវីដទាំង១០នាក់ក្នុងនោះរួមមាន! ១-ឈ្មោះ អ៊ុយ បណ្ឌិត ភេទប្រុស ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមុិញ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥ដូចខាងក្រោម៖ ១- ស្រុកពារាំង ... Read More »

ជនសង្ស័យម្នាក់លួចទូរស័ព្ទគេរត់គេចខ្លួនបាន១០ថ្ងៃត្រូវម្ចាស់ទ្រព្យឃើញឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

     ភ្នំពេញ៖ ជនសង្ស័យម្នាក់បានលួចទូរស័ព្ទរបស់គេហើយរត់គេចខ្លួនបាន១០ថ្ងៃត្រូវម្ចាស់ទូរស័ព្ទឃើញដើរនៅក្នុងភូមិក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។   ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាចោរលួចទូរស័ព្ទនេះគឺធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។    លោក គាន់ ឌីណា ... Read More »

បើកឡំប្រឺតាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

       ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបើកឡំប្រឺតាក្នុងល្បឿនលឿនហើយជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិសំរោងក្រោម ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ... Read More »

ផ្ទះគ្រួសារទ័ព១ខ្នងថ្មីទៀតក្នុងវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលជាអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក បានចាប់ផ្តើមសាងសង់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ផ្ទះ ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរការសាងសង់ហើយដោយប្រើប្រាស់កម្លាំងវិស្វ័កម្មអង្គភាពជាអ្នកសាងសង់ផ្ទាល់ ដើម្បីចែកជូនគ្រួសារយោធិនជួបការលំបាករស់នៅក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ យូ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង រកឃើញ និងបង្ហាញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៦៥៧នាក់ ស្រី ៣៤៥នាក់ ករណីជាសះស្បើយចំនួន ៣៦៩នាក់ ស្រី ១៤៩នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ២៨២នាក់ ... Read More »

រាជវាំងថៃអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំងដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ការឆ្លងរាលដាលនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាចំនួនអ្នកស្លាប់ក៏ កើនឡើងខ្ពស់ផងដែរ ។ ពលរដ្ឋថៃ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលមានសកម្មភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលប្រទេសជិតខាងបានចាក់ជាច្រើននាពេលកន្លងមក។ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា បានផ្សាយថា នៅពេលនេះព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ... Read More »

ទីតាំងទាហានអាកាសធំបំផុតរបស់អុីរ៉ង់រងការវាយប្រហារ

យន្តហោះចម្បាំងមួយគ្រឿងបានចូលក្នុងដែនអាកាសអុីរ៉ង់ ហើយបើកការវាយប្រហារទៅលើទីតាំងទាហានអាកាសធំបំផុតរបស់ប្រទេសនេះ។ មកទល់ពេលនេះមិនទាន់ដឹងពីចំនួនអ្នកស្លាប់និងរបួសឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ តាមប្រភពព័ត៌មានយន្តហោះដែលវាយលុកទីតាំងទាហានអាកាសអុីរ៉ង់ គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាយន្តហោះនោះមកពីណា ជារបស់អ្នកណាឡើយ។ ប៉ុន្មានថ្ងៃមុន កម្លាំងទាហានអុីរ៉ង់ បានប្រកាសថា ទាហានអុីរ៉ង់មានមោទនភាពប្រកាសពីសព្វាវុធ ទំនើបៗដែលបានដាក់ពង្រាយនៅក្នុងទីតាំងទាហានអាកាសដ៏ធំបំផុតនេះ។ ដូចអ្វីដែលបានលាតត្រដាងជាសាធារណៈ ទីតាំងទាហានអាកាសនេះមានប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី និងយន្តហោះចម្បាំងគ្មានមនុស្សបើកទំនើបបំផុត។ ... Read More »

ប្រធានាធិបតីពូទីន ចេញបញ្ជាឲ្យផលិតនាវាចម្បាំង២០គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលា

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាឱ្យផលិតនាវាចម្បាំង២០ គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលាកំណត់។ ការបញ្ជាខាងលើរបស់លោកពូទីនធ្វើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានត្រូវការជាបន្ទាន់នូវសម្ភារសឹកទំនើបៗ ទាន់សម័យកាល ។ ក្រៅពីនេះ កម្លាំងទាហានអាកាសរុស្ស៊ី ក៏នឹងត្រូវទទួលបានយន្តហោះចម្បាំងទំនើប ១៤៥គ្រឿងបានទាន់ពេលវេលាដែរ ។ ប្រធានាធិបតីពូទីន ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ពីវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ !

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២១នេះគឺ៖ ទី១- ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក​ និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។ ទី២- ក្រុមការងារយកសំណាក ... Read More »