ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងកសិកម្ម៖​ កំណើនទីផ្សារក្រូចថ្លុង​កម្ពុជា​ រយៈពេល​៥ខែ​ មានជាង ២១.១១៨ តោន

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែង​ថា ចាប់ពីខែមករា ដល់ចុងខែឧសភានេះ​ ទីផ្សារក្រូចថ្លុងកម្ពុជា​ នៅបរទេស​ គឺមានកំណើនកេីនឡេីង។​ ខណៈ​ការនាំចេញក្រូចថ្លុងកម្ពុជា​ ទៅកាន់ទីផ្សារក្រៅប្រទេស គឺមានបរិមាណសរុបចំនួន ២១.១១៨ ... Read More »

កូឡុំប៊ីដាក់ពង្រាយកម្លាំងយោធាទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំ

នៅថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានប្រកាសថា នឹងដាក់ពង្រាយកម្លាំងទាហាននៅទីក្រុង Cali ក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើងនៅក្នុងទីក្រុងនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខនៅទីក្រុង Cali ដែលមានពលរដ្ឋ២,២លាននាក់ ប្រធានាធិបតី Duque ... Read More »

កម្មកររោងចក្រ វ៉ាឡុង ប្រហែល៥០០នាក់ ធ្វើកូដកម្ម តវ៉ាបិទផ្លូវជាតិលេខ៦អា

ខេត្តកំពង់ចាម៖ នៅព្រឹកម៉ោង ៧និង៣០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ កម្មកររោងចក្រវ៉ាឡុង ប្រហែល ៥០០នាក់បាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ ៦ អា ត្រង់ចំណុច ម្តុំចំការចន្ទីស្គន់ ភូមិឈេីទាល ... Read More »

ស្ត្រីម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តពីរគ្រឿង រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតដែលចតទុកនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឈ្នួលម៉ាកសុីណាមួយគ្រឿងពណ៌ស ... Read More »

អាជ្ញាធរ​ថៃ៖ បន្តរកឃើញអ្នកទោស​នៅតាមពន្ធនាគារ​ កំពុង​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាងគំហុក

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅតាមពន្ធនាគារ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដ៏ចង្អៀតសម្រាប់ប្រទេសអាស៊ានមួយនេះ ខណៈ​ដែល​អ្នកទោសខ្លះមិនមានសូម្បីតែ ... Read More »

លោកអូបាម៉ាសរសើរខ្សែប្រយុទ្ធ Rashford សម្រាប់យុទ្ធនាការផ្តល់អាហាររបស់កុមារក្រីក្រ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានកោតសរសើរខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស Marcus Rashford ចំពោះការងាររបស់គាត់ក្នុងការដោះស្រាយភាពក្រីក្រនៃអាហាររបស់កុមារហើយអ្នកទាំង២បានពិភាក្សាគ្នាតាមរយៈការខលជាវីដេអូថា តើយុវជនអាចជះឥទ្ធិពលអ្វីខ្លះដល់សង្គម? សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីឆ្នាំមុន Rashford បានដឹកនាំយុទ្ធនាការមួយដើម្បីបញ្ចប់ភាពក្រីក្ររបស់កុមារតាមរយៈការឧបត្ថម្ភអាហារនិងបញ្ចុះបញ្ចូលរដ្ឋាភិបាលអង់គ្លេសឱ្យបន្តផ្តល់អាហារនៅសាលាដោយឥតគិតថ្លៃក្នុងអំឡុងពេលវិស្សមកាល។ យុវជនវ័យ២៣ឆ្នាំរូបនេះបានទទួលរង្វាន់ MBE សម្រាប់សេវាកម្មដល់កុមារងាយរងគ្រោះអំឡុងពេលមានជំងឺរាតត្បាតកូវីដ–១៩ ... Read More »

ក្រុមសេះបង្កង់ Juventus បណ្តេញលោក Pirloចេញ និងតែងតាំងលោក Allegri ជាអ្នកចាត់ការថ្មី

ក្រុមសេះបង្កង់ Juventus ត្រូវបណ្តេញលោក Andrea Pirlo ជាអ្នកចាត់ការហើយជំនួសគាត់ដោយលោក Massimiliano Allegri ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន the guardian ។ ក្លិបបានធ្វើសកម្មភាពបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Serie A ... Read More »

Barcelona ផ្តល់ជូនការបន្តកិច្ចសន្យាថ្មីដល់ Messi

ក្លិប Barcelona បានផ្តល់កិច្ចសន្យាថ្មីដល់ Lionel Messi ដោយកុងត្រាបច្ចុប្បន្ននៅ Camp Nou គ្រោងនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា ក្លិបកាតាឡាន់ Barcelona បានសំរេចចិត្តមិនរង់ចាំលទ្ធផលនៃការធ្វើសវនកម្មដែលប្រធានក្លិបលោក ... Read More »

Tottenham ទាក់ទងអតីតអ្នកចាត់ការទូទៅលោក Mauricio Pochettino ឱ្យវិលត្រឡប់

ក្លិបមាន់ខ្នាយមាស Tottenham បានទាក់ទងជាមួយអតីតគ្រូបង្វឹកលោក Mauricio Pochettino អំពីការវិលត្រឡប់មកកាន់ក្លិបនេះវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ បុរសជនជាតិអាហ្សង់ទីនវ័យ៤៩ឆ្នាំរូបនេះដែលត្រូវបានបណ្តេញចេញដោយក្លិប Spurs កាលពីខែវិច្ឆិកា ... Read More »

កុំខ្លាំងអានួន ជាប់គុកអានាង ! ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់និងវាយយុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស

ខេត្តកណ្តាល៖ តាមរយៈកិច្ចសហការសមត្ថកិច្ចខេត្តកណ្តាល នាយកដ្ឋានព្រហ្មទណ្ឌ និងសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់និងវាយយុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស ។ នគរបាលខេត្តកណ្ដាលបានបញ្ជាក់ឲ្យដឹងថា  នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ... Read More »

មុននេះបន្តិច ! កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ

ខេត្តកំពង់ធំ៖ មុននេះបន្តិច ! កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។ បើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅរសៀលថ្ងៃទី២៩ ខែឧសភា ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ម្សិលមុិញ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។ ... Read More »

រកឃើញឃ្លាំងអាវុធនៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស ៩នាក់នៅកាលីហ្វ័រនីញ៉ា

កម្លាំងប៉ូលិសបានរកឃើញ កាំភ្លើង១២ដើម និងគ្រាប់២២ពាន់គ្រាប់ និងគ្រាប់បែកសាំងជាច្រើនគ្រាប់នៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស៩នាក់នៅទីក្រុង San Jose រដ្ឋកាលី ហ្វ័រនីញ៉ា។ កម្លាំងប៉ូលិសបានឱ្យដឹងថា ក្រោយឆែកឆេរផ្ទះ របស់ឈ្មោះSamuel James Cassidy ក៏បានរកឃើញធុងផ្ទុកប្រេង និងគ្រាប់បែកសាំងជាច្រើន។ ... Read More »

អ្នកជំងឺកូវីដ-១៩​ នៅអាមេរិក​ចំនួន​ ៦២៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ២.២ម៉ឺននាក់បន្ថែមទៀត

អន្តរជាតិ​៖ បើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១​នេះថា​ ករណី​ឆ្លង​ជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក​ រកឃើញ​មនុស្សឆ្លងថ្មី​សរុប ២២,៨១៣នាក់បន្ថែមទៀត, ខណៈអ្នកជំងឺ ៦២៧នាក់​ បានស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។Worldometers ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បន្តករណីរកឃើញជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់ ក្នុងនោះស្រុកបាធាយ ចំនួន ១១នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់ នៅក្នុងថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ , រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបាធាយ បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម កម្មករ -កម្មការីនីរោងចក្រក្នុងស្រុកបាធាយ និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ ... Read More »

ក្រសួងសុខាភិបាល ​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៨៨នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៤១៥នាក់​ និងអ្នក​ស្លាប់​ ៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៨៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៤១៥នាក់ និងករណីស្លាប់​ ០៧នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨ ... Read More »

បុរសចំណាស់ម្នាក់ឡើងកាប់ដើមកោះមាន់ តែចៃដន្យបាក់មែកធ្លាក់មកដីស្លាប់ផ្អើលដល់អ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នារត់ទៅចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីបុរសចំណាស់ម្នាក់ឡើងកាប់ដើមកោះមាន់ហើយចៃដន្យបាក់មែកធ្លាក់មកដីបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះទេព សុធី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ ក្នុងភូមិឃំុកេីតហេតុខាងលេី។ តាមអ្នកភូមិបានឱ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន ... Read More »

ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន​ ២៨៤គ្រួសារ​ និងសមាជិកក្រុមការងារគណៈបក្សចំនួន​ ៣៣គ្រួសារ​ ទទួលអំណោយឧបត្ថម្ភពីលោកឧត្តមសេនីយ៍ឯក ស​ ថេត

ភ្នំពេញ​៖​ បេីយោងតាមប្រភពព័ត៍មានផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា​ ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន​ ២៨៤គ្រួសារ​ និងសមាជិកក្រុមការងារគណ:បក្សចំនួន​ ៣៣គ្រួសារ​ ទទួលអំណោយឧបត្ថម្ភពីលោក ស​ ថេត​ ... Read More »

រដ្ឋបាលស្រុកកំពង់ត្រាចចុះបិទខ្ទប់កាសុីណូ សុខគីមម៉េង ខណៈរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ-១៩

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុក និងសមត្ថកិច្ចស្រុកកំពង់ត្រាចបានចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់  ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមានកូវីដ-១៩ ។ ការចុះទៅបិទខ្ទប់នៅភូមិសាស្រ្តខាងលើធ្វើឡើងក្រោមការដឹកនាំដោយលោក អូន ... Read More »

ជនជាតិចិនបើករថយន្តគេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តគេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តម៉ាក Audi ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១  ត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ... Read More »

រថយន្តកូរ៉េបើកសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតទៅប៉ះម៉ូតូបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ រថយន្តកូរ៉េ បើកសុខៗ ស្រាប់តែដាច់កង់ខ្ទាតមកត្រូវបុរសម្នាក់កំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខសាលាពងទឹក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ  សាន សុទ្ធី នាយករង  ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ ... Read More »

កម្លាំងនគរបាល​ការពា​រព្រំដែន​គោក​លេខ​៨១៩​ សហការ​បង្ក្រាប​ទប់ស្កាត់​ ពលរដ្ឋ​ខ្មែរ​ឆ្លងដែនខុសច្បាប់ឃាត់ខ្លួនបាន១៥នាក់

ខេត្តបាត់ដំបង៖ នៅ​រសៀលថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍​ ឯក​ ស៊ិ​ន​ ប៊ុ​ន​រស្មី​ ស្នងការ​រង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៩​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​បឹង​អា​ជាង​ សហការ​ជាមួយ​កម្លាំង​កង​យោធពល​ខេរ​ភូមិន្ទ​ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ អញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ​ ហេង សំរិន​ អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ យោងតាមប្រភពពីផេកផ្លូវការ រដ្ឋសភា បានបញ្ជាក់ឱ្យដឹងថា,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១​ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ​ ហេង សំរិន​ ... Read More »

ប្រជាពលរដ្ឋឃុំបាសាក់ ស្រុកស្វាយជ្រំសប្បាយចិត្តទទួលបានសមិទ្ធផលបង្គោលភ្លើងផ្ទាំងសូឡាថ្មីសម្រាប់បំភ្លឺផ្លូវលេខ៣១៤Cពីលោកអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងឃុំបាសាក់ក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់ពេលយប់តាមផ្លូវលេខ៣១៤C មានចិត្តសប្បាយរីករាយនិងសាទរយ៉ាងក្រៃលែងចំពោះលោកអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់និងក្រុមការងារដែលបានផ្ដល់ជាសមិទ្ធផលថ្មីផ្ទាំងសូឡាដាក់បំភ្លឺផ្លូវសាធារណៈនិងដាំដើមក្ងោកអមសងខាងផ្លូវឱ្យមានសោភណភាពស្រស់បំព្រង។   លោកថោង សាមាន ប្រធានមន្ទីរផែនការខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំបានឱ្យដឹងថា ដោយមានការអនុញ្ញាតនិងគាំទ្រពីសំណាក់លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងទើបលោកបានផ្ដួចផ្ដើមនិងកៀរគរបានសប្បុរសជនក៏ដូចជាបងប្អូនមិត្តភក្តិផ្ដល់ជាថវិកាយកទៅទិញផ្ទាំងសូឡាដើម្បីដាក់បំភ្លឺកំណាត់ផ្លូវលេខ៣១៤C និងផ្លូវបេតុងឆ្ពោះទៅរមណីយដ្ឋានប្រាសាទបាសាក់ចំនួន៣៧ដើមសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពេលយប់ងងឹតដោយមិនមានការភ័យព្រួយ។   លោក ថោង សាមាន ... Read More »

ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ យោងតាមអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 ... Read More »

តូតា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ ​១២៨ ​(ផ្លូវកម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងដែរថា ,តូតា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ ​១២៨ ​(ផ្លូវកម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 ... Read More »