ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ផ្អើលទាំងព្រឹកប្រទះឃើញស្ត្រីចំណាស់ស្លាប់ក្នុងទឹកបៀរសង្ស័យជម្ងឺប្រកាច់រើឡើង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារខណ:ប្រទះឃើញស្ត្រីចំណាស់ស្លាប់ក្នុងទឹកបៀរសង្ស័យជម្ងឺប្រកាច់រើឡើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នៅចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីខាងលើមាន ឈ្មោះ ព្រំ សាផាត អាយុ ៥៥ឆ្នាំ  មុខរបរកសិកររស់នៅភូមិ ឃុំខាងលើ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេ។ ប្រភពបន្តថាមូលហេតុដោយសារតែ ... Read More »

រុស្ស៊ីនិងចិន បង្កើតរដ្ឋកាលថ្មីនៃកិច្ចសហប្រតិបត្តិការអវកាស

ទីភ្នាក់ងារអវកាសរុស្ស៊ីនឹងសហការជាមួយយានអវកាសមានមនុស្សបើកផលិតនៅក្នុងប្រទេសនេះ ជាមួយនឹងរ៉ុក្កែតរុញធុនធំរបស់ចិន ដើម្បីបំពេញភារកិច្ចស្រាវជ្រាវឋានព្រះចន្ទក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ អគ្គនាយកទីភ្នាក់ងារអវកាសរុស្ស៊ីទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ និងវិទ្យាសាស្ត្រ លោក Alexander Bloshenko បានបញ្ជាក់ថា ក្នុងពេលអនាគតចិន និងរុស្ស៊ី នឹងបង្កើតកម្មវិធីបច្ចេកវិទ្យាសម្រាប់យានអវកាសរបស់ប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យរួមគ្នាបំពេញភារកិច្ចនៅទីអវកាស។ សារព័ត៌មាន Alexander ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយសប្បុរសធម៌ជាម៉ាស់ចំនួន៧៥.០០០ម៉ាស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩

     ភ្នំពេញ៖  អំណោយជាម៉ាស់ចំនួន៧៥.០០០ម៉ាស់របស់សហគមន៍កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកអូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ ... Read More »

រថយន្តកុងតឺន័របើកបរមិនប្រកាន់ស្តាំបុករថយន្តដឹកទំនិញរួចរេចង្កូតបុកចូលផ្ទះលក់បាយទាំងព្រឹកតែសំណាងល្អម្ចាស់ផ្ទះរងរបួសស្រាល

      ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកខណៈមានរថយន្តកុងតឺន័រមួយគ្រឿងបើកបរមិនប្រកាន់ស្តាំទៅបុករថយន្តធុនធំដឹកទំនិញមួយគ្រឿងទៀតបណ្តាលឱ្យរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលកំពុងរៀបចំលក់បាយពេញទំហឹង តែសំណាងល្អដោយគ្រាន់តែមានអ្នករងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤៨ នាទីព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៤និង១០៥ ស្ថិតក្នុងភូមិធ្លក ឃុំ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចគាស់តូបកាហ្វេយកម៉ាស៊ីនឆុងកាហ្វេ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនរូបនេះធ្វើសកម្មភាពលួចគាស់តូបលក់កាហ្វេយកម៉ាស៊ីនឆុងកាហ្វេបានសម្រេចហើយក៏រត់គេចខ្លួនតែរត់មិនរួច កាលពីវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៧០កែងផ្លូវលេខ១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ... Read More »

រថយន្តVELL FIRE​ តម្លៃរាប់មុឺនដុល្លារ​ ត្រូវម៉ូតូសណ្ដោងរុឺម៉កបុក​ពេញទំហឹងរងការខូចខាតយ៉ាងដំណំ​ រួចបញ្ចប់រឿងត្រឹម២០០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉ក​ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង​ម៉ាក​TOYOTA VELL FIRE​ ដែលកំពុងបេីកបត់ត្រឡប់ក្រោយ​ពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរភ្លើងស្តុបឃ្លាំងរថយន្តមែរសឺដែស​ ក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខណ្ឌទួលគោក

ភ្នំពេញ៖ នាយឧត្តមសេនីយ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និង នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ... Read More »

អគ្គនាយកពន្ធនាគារ៖​ ករណី​ឆ្លង​កូ​វីដ​-១៩​ ​​ទៅលើអ្នក​ជាប់ឃុំ​នៅ​ខេត្តកណ្តាល គឺអាច​គ្រប់គ្រង​បាន​ ព្រោះ​មិនមាន​ការរីក​រាលដាល​ខ្លាំង

ភ្នំពេញ៖​ បើតាម​ការបញ្ជាក់​ពីអគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ពន្ធនាគារ​ លោក​ ​ឆែម សាវុធ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​​នៅ​ព្រឹក​ថ្ងៃពុធ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១នេះថា ករណីឆ្លង​ជំងឺ​កូ​វីដ​-១៩ ទៅលើ​អ្នក​ជាប់ឃុំ និង​មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល គឺ​មិនមាន​ការរីក​រាលដាល​ខ្លាំង​នោះទេ​និង អាច​គ្រប់គ្រង​បាន​។ លោក​ បន្ថែម​ថា៖​ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន” ត្រូវចាំថា ការដែលប្រព័ន្ធផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន ដោយមិនធ្វេីឱ្យប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ”

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាពវឌ្ឍនភាព ការងារវិស័យផ្សព្វផ្សាយព័ត៌មាន និង សោតទស្សន៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនពីបទឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនដោយ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន  ពីបទឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ នៅចំណុចផ្ទះជួល តាមផ្លូវលំ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

អាជ្ញាធរ​វៀតណាម ​៖​ នៅ​ព្រឹក​នេះ​ បន្តរកឃើញ​មនុស្ស​ ៨០​នាក់​ទៀត​ឆ្លងកូវី​ដ-​១៩​ ខណៈកាលពី​ថ្ងៃ​អង្គារ​​រកឃើញ​ឆ្លង៤៤៤​នាក់​

អន្តរជាតិ ​​៖​ បេីយោង​តាមរបាយការណ៍របស់អាជ្ញាធរវៀតណាម​ បានបញ្ជាក់នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​រកឃើញករណីអ្នកឆ្លងជំងឺកូវី​ដ​-១៩​ថ្មី​ ចំនួន​៨០​នាក់​បន្ថែម​ទៀត។ ខណៈ​ដែល​នាំ​ឱ្យ​​ចំនួនអ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​ ត្រឹម​ក្នុង​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ​ កើនឡើង​​ដល់​២.៨៧៣​នាក់​។​ របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា​ ករណី​អ្នក​ឆ្លងកូវីដ-១៩​ថ្មី​នេះ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ ... Read More »

នាវានេសាទជប៉ុនក្រឡាប់លិចពេលប៉ះទង្គិចជាមួយនាវារុស្ស៊ី

សារព័ត៌មានក្យូដូរបស់ជប៉ុន បានផ្សាយថា នាវានេសាទមួយគ្រឿងរបស់ជប៉ុនបានបុកជាមួយនាវារបស់រុស្ស៊ីនៅជិតកោះ Hokkaido នាព្រឹកថ្ងៃទី២៦ខែឧសភា បណ្តាលឲ្យនាវានេសាទជប៉ុនលិច។ តាមសារព័ត៌មានខាងលើបានបញ្ជាក់ថា នាវានេសាទរបស់ជប៉ុន ជារបស់ក្រុមហ៊ុន Monbetsu ហើយប៉ះទង្គិចជាមួយនាវារបស់រុស្ស៊ីនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ខែឧសភាបណ្តាលឲ្យនាវានេសាទរបស់ជប៉ុនលិច។ បណ្តាញព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា ការប៉ះទង្គិចគ្នានេះនៅតំបន់សមុទ្រ ... Read More »

ហាង បេប៊ី ឃែរ​ (Baby Care) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ហាង បេប៊ី ឃែរ​ (Baby Care) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ ... Read More »

ដំណឹងល្អ ! កម្មករ កម្មការិនី ដែលជាសះស្បើយពីជំងឺកូវីដ-១៩ចំនួនសរុប ៤០ នាក់នៅមណ្ឌលព្យាបាលកំរិតស្រាល អនុវិទ្យាល័យ កុត តិប ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

ខេត្តកណ្តាល៖ បើយោងតាមប្រភពពីរដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១លោក ... Read More »

Update ៖ រហូតដល់ម៉ោង១២និង២០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៦០នាក់​ ( ឆ្លងសហគមន៍៦២៦នាក់​ នាំចូល៣៤នាក់) និងមានជាសះស្បេីយ​៧៥០នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង១២និង២០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៦០នាក់​ (ឆ្លងសហគមន៍៦២៦នាក់​ នាំចូល៣៤នាក់) និងមានជាសះស្បេីយ​៧៥០នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៦៩៨៩នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ... Read More »

គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ ប្រហុកចិញ្រ្ចាំក្រសាំងផ្ទាប់ជាមួយអន្លក់ស្រស់ៗឆ្ងាញ់អស់ទាស់

ភ្នំពេញ ៖ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ ប្រហុកចិញ្រ្ចាំក្រសាំងផ្ទាប់ជាមួយអន្លក់ស្រស់ៗឆ្ងាញ់អស់ទាស់ 🍴👍 ដូច្នេះសុភាពនារីទាំងឡាយដែលជាមេផ្ទះ ប្រាកដជាចង់ចេះ នូវវិធីធ្វើប្រហុកចិញ្ច្រាំដ៏ឆ្ងាញ់មួយនេះ ! វិធីធ្វើប្រហុកចិញ្រ្ចាំក្រសាំង គឺងាយៗទេ សូមរៀនតាមវិធីខាងក្រោម ៖ គ្រឿងផ្សំ៖ -ប្រហុកសាច់(លាងទឹកឲ្យស្អាត) ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង៖ ត្រៀម​ចុះបញ្ជី​ដី​បឹង​ទាំងអស់ ក្នុង​ខេត្ត ចូល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​

ខេត្ត​ស្ទឹងត្រែង​៖ នាកិច្ចប្រជុំ​មួយ ក្នុង​សាលាខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​ អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​ត្រៀម​រៀបចំ ចុះបញ្ជី​ដី​បឹង​ធម្មជាតិ​ទាំងអស់ ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​។ ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែ​ អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ... Read More »

ពាណិជ្ជកម្មទ្វេភាគី កម្ពុជា​-​ជប៉ុន៖​ ត្រីមាសទី១ ក្នុង​ឆ្នាំ២០២១នេះ សម្រេចបានជាង ៦៣៣លានដុល្លារ

ភ្នំពេញ​៖​ បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្ម ក្រៅប្រទេស ជប៉ុន (Jetro) បានបញ្ជាក់ថា​ ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ជប៉ុន​ សម្រាប់​ត្រីមាស​ទី​១​ ក្នុង​ឆ្នាំ​២០២១នេះ​ ​សម្រេចបាន​ជាង​ ​៦៣៣​លាន​ដុល្លារ​ ​ដែល​ចំនួន​នេះបានកើនឡើងជិត ៨ភាគរយ ... Read More »

មិនអស់ចិត្ត លោកត្រាំបញ្ជាក់ជាថ្មីថា ប្រភពកូវីដ-១៩មានប្រភពមកពីទីក្រុងវូហាន

នៅថ្ងៃទី២៥ខែឧសភា ពេលវេលានៅអាមេរិក អតីតប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា កូវីដ-១៩ មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន។ លោកត្រាំបញ្ជាក់ថា «ពេលនេះមនុស្សគ្រប់រូបបានទទួលស្គាល់ថា ខ្ញុំនិយាយត្រូវ ដែលបញ្ជាក់ថា កូវីដ-១៩ មានប្រភពមកពីទីក្រុងវូហាន ហើយពេលខ្លះខ្ញុំហៅវីរុសនេះ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៦០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៧៥០នាក់​ និងអ្នក​ស្លាប់​ ៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៦៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៥០នាក់ និងករណីស្លាប់​ ០៧នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

កម្ពុជា៖​ ក្នុង​​ឆ្នាំ​២០២០​ ​ចំណូល​សួយសារអាករ​ពី​វិស័យ​រ៉ែ​ មាន​ជាង​២១​លាន​ដុល្លារ​

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​លោក​ យស់​ ​មុន្នី​រ៉ាត់​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា​ កម្ពុជា​ចំ​ណូល​សួយសារអាករ ឬ​ចំណូល​មិនមែន​ពន្ធ ពី​វិស័យ​រ៉ែ មាន​ជាង ២១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ កើនឡើង​ប្រមាណ​៥​ភាគរយ ... Read More »

ស្ថានីយប្រេងឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ស្ថានីយប្រេងឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ ... Read More »

ចូលរួមសោកស្តាយ៖ យោធាម្នាក់ពលីជីវិតក្នុងតួនាទីភារកិច្ចគួរឱ្យអាសូរ ដោយសារអ្នកញៀនថ្នាំកើតជំងឺកូវីដ-១៩ម្នាក់ វាយពេលកំពុងយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ មន្រ្តីយោធាជាអ្នកយាមម្នាក់ត្រូវបុរសជាអ្នកជំងឺកូវីដ-១៩ ញៀនថ្នាំម្នាក់ចូលមកវាយបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែកសហការជាមួយមន្រ្តីយោធាដែលយាមនៅកន្លែងកើតហេតុចាប់បានភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រភពពីមន្រ្តីមានសមត្ថកិច្ចបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន ... Read More »

កោះព្រហ្មចារី ជាទីស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបអេកូទេសចរណ៍

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ page ផ្លូវការរបស់ក្រសួងទេសចរណ៍ បានលើកឡើងពី កោះព្រហ្មចារី ជាផ្នែកដ៏សំខាន់មួយនៅក្នុង «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ... Read More »

មន្ត្រី​ឧទ្យាន​នុ​រក្សលែងសត្វ​ពស់ថ្លាន់​ចំនួន៣៨ក្បាលចូលក្នុងព្រៃ​អភិរ​ក្យ​ធម្មជាតិ​វិញ​

ខេត្តកំពង់ឆ្នាំង​៖ ក្រុមអភិរក្ស​ការពារ​ធម្មជាតិ​នៅចំណុច​មុខ​វត្ត​កំពង់ព្រះ ភូមិ​កំពង់ព្រះ​ស្ថិត ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានលែងសត្វពស់ថ្លាន់ចូលក្នុងព្រៃធម្មជាតិចំនួន៣៨ក្បាលដើម្បី​ឲ្យ​សត្វ​នេះមានឱកាស​បន្ត​ពូជ​។​ ​ ការលែងសត្វ​ពស់ថ្លាន់​៣៨ក្បាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ធ្វើឡើងដោយមន្ត្រី​ឧទ្យាន​នុ​រក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត។​ មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សត្វ​ពស់ថ្លាន់​ទាំងនេះត្រូវបាន​ក្រុម​ឧទ្យាន​នុ​រក្ស ... Read More »

កូនអកតញ្ញូ វ៉ៃពាងទឹកបែកអស់១១រួចដុតផ្ទះឆេះខ្ទេច ព្រោះខឹងម្តាយមិន​នៅផ្ទះ

  ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើអស់មួយខ្នងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដោយសារកូនអកតញ្ញូម្នាក់ខឹងម្តាយមិននៅផ្ទះយកដែកកេះដុតផ្ទះឆេះម៉ដ្ឋ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ផ្ទះឈើមួយខ្នងដែលកូនប្រុសម្ចាស់ផ្ទះបំផ្លាញចោលនេះមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ដែលបង្កដោយឈ្មោះ ទី ចាន់រួន ... Read More »

វៀតណាមបានប្រគល់ថវិកា២០ម៉ឺនដុល្លារ និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់កូវីដ-១៩នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ លោក វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារសាមគ្គីស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣នាក់ និងបានកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺ កូវីដ-១៩ម្នាក់ ... Read More »

ធនាគារ កាថេយូណៃធីតកម្ពុជាចំកាត់ សាខា​ ផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម មានអ្នកជំងឺកូវីដ១៩​​ បានចូលទៅប្រើប្រាស់សេវាធនាគារ នៅខាងក្នុងទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ កាថេយូណៃធីតកម្ពុជាចំកាត់ សាខា​ ផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវាធនាគារ ... Read More »

សម្លៀកបំពាក់ពណ៌ខ្មៅរបស់ឱក សុគន្ធកញ្ញា ស្លៀកចូលរួមបុណ្យសពម្តាយ ឆន សុវណ្ណរាជ ធ្វើឲ្យអ្នកគាំទ្រវែកញែកគ្នា

      ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយកំប្លេទៅចូលរួមក្នុងពិធីបុណ្យសពរបស់ម្តាយតារាចម្រៀង ឆន សុវណ្ណរាជ កាលពីថ្ងៃទី២៤ ខែឧសភាកន្លងមកនេះ។ ឈុតពណ៌ខ្មៅ ដែលតារាស្រីកូនមួយរូបនេះស្លៀកពាក់នោះ ត្រូវបានទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា ជាទំនៀមទម្លាប់របស់ប្រទេសជិតខាងប៉ុណ្ណោះដែលប្រើប្រាស់ដើម្បីចូលរួមក្នុងពិធីបុណ្យសព ... Read More »