ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌឫស្សីកែវ​ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះ​ បន្ទាប់ពីត្រូវជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត​ រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ =ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ ... Read More »

ករណីផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ​ ផ្អេីលដល់សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់

ភ្នំពេញ​៖​ មានករណីផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់​ ព្រមទាំងនាំយករថយន្តស៊េរីទំនេីបមួយគ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ភ្លាមៗ​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ ។ ​ ... Read More »

«ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»

ខេត្តសៀមរាប៖ «ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»៖។ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បាបថ្លែងបែបនេះនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លើ facebook ផ្លូវការរបស់ខ្លួន ។ លោកលើកឡើងថា, កន្លែងដែលធ្លាប់តែអ៊ូអរ ... Read More »

សារព័ត៌មានអង់គ្លេស៖ កាំជ្រួចមីស៊ីលរុស្ស៊ីអាចវាយប្រហារអាមេរិកក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ

កាំជ្រួចមីស៊ីលល្បឿនលឿន Zircon របស់រុស្ស៊ីអាចវាយប្រហារអាមេរិកដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជាមួយនឹងអាវុធទំនើបបែបនេះ លោកពូទីនបានដាក់អាមេរិកស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់ខ្លួន។ សារព័ត៌មានអង់គ្លេស Daily Express បានផ្សាយថា មីស៊ីលរបស់រុស្ស៊ី បានសាកល្បង៤លើកដោយជោគជ័យនូវមីស៊ីលZircon បាញ់ចេញពីនាវាចម្បាំង Gorshkov ។ រាល់ការសាកល្បង ... Read More »

អភិបាលខេត្តកណ្តាល អំពាវនាវម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ

ខេត្តកណ្តាល៖ ស្ថិតក្នុងដំណាក់កាលកំពុងប្រឈមនឹងការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ” នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។  អាស្រ័យហេតុនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ... Read More »

អ្នកធ្លាប់​ទៅ​​ឃ្លាំងលក់រថយន្តលេខ១២ (ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី) សូមទៅធ្វេីតេស្តរកកូវីដ-១៩​ ខណៈ​ប្រពន្ធ និងកូនប្រុស​ ថៅកែរកឃេីញមានវិជ្ជមានកូវីដ-១៩

ភ្នំពេញ​៖​ បេីយោង​តាមការបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា​ ក្រុមការងាររបស់គ្រូពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន​សែនសុខ​ នៅវេលាម៉ោង៤​និង១៥នាទីរសៀល​ថ្ងៃទី​២៨ ខែមីនា​ ​ឆ្នាំ២០២១នេះ បានចុះមកយកសំណាកនៅឃ្លាំងលក់រថយន្តលេខ១២ (ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប្រពន្ធថៅកែឃ្លាំង និងកូនប្រុសមានវិជ្ជមានកូវីដ-១៩ (កូនប្រុសអាយុ ៣៩ឆ្នាំ)។​ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញវិជ្ជ​មានជំងឺកូវីដ-១៩ ចំនួន០៣នាក់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូង​ឃ្មុំ​ ៖​ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ឱ្យបានជ្រាបថា ករណី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើបុគ្គលជាជនជាតិខ្មែរចំនួន ០៣នាក់បន្ថែមទៀត នៅថ្ងៃទី២៧ ខែមីនា ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីប្រវត្តិ អ្នកពាក់ព័ន្ធនឹងការរកឃើញករណ៏វិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីប្រវត្តិ អ្នកពាក់ព័ន្ធនឹងការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់។ យោងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម ... Read More »

កូវីដ-១៩ អ្នកគ្មានមេត្តាដល់សត្វលោកទេ ! កូនខ្ចី និងកូនតូចៗ ត្រូវឆ្លងកូវីដ-១៩ដ៏កាចសាហាវនេះ អ្នកណាទប់អារម្មណ៍ ទឹកភ្នែកបាន ?

ភ្នំពេញ៖ ពុទ្ធោអើយ! មួយគ្រួសារត្រូវឆ្លងកូវីដ-១៩ មានទាំងម្តាយកូនខ្ចីអាយុ៤ខែ កូនអាយុ៤ឆ្នាំ អាយុ៦ឆ្នាំ ត្រូវចាកចេញពីផ្ទះទាំងយប់ទៅព្យាបាលតាមឡានពេទ្យ ! តើអ្នកយល់ពីអារម្មណ៍១នេះទេ ? លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ... Read More »

អត់ខ្លាចសោះ!​ បងៗជាងជួសជុលម៉ូតូមួយក្រុមផឹកសុីឡូឡា​ និងគ្មានពាក់ម៉ាស់​ ត្រូវ​នគរបាលខណ្ឌបឹងកេងកង​ ចុះ…

ភ្នំពេញ​៖​ កម្លាំងល្បាតប៉ុស្តិ៍អូឡាំពិក​ សហការជាមួយ​កម្លាំងអធិការ​នគរបាលខណ្ឌបឹងកេងកង​ នៅវេលាម៉ោង២០​ និង១០នាទីយប់​ថ្ងែទី២៨​ខែមីនា​ ឆ្នាំ២០២១​ បានចុះធ្វេីការ​អប់រំ​ជាងជួសជុលម៉ូតូមួយក្រុមមានគ្នា៣ទៅ៤នាក់កំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់។ បេីតាមលោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការ​នគរបាលខណ្ឌបឹងកេងកង​ បានឲ្យដឹងថា​ កាលពីពេលថ្មីៗនេះ​ក្រសួងសុខាភិបាល​ បានចេញសេចក្តីជូនដំណឹងតាមភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់​ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព​ ... Read More »

នគរបាលខណ្ឌមានជ័យ​រួមនឹងគណៈបញ្ចាការឯកភាពខណ្ឌ បាននាំយកសម្ភារម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកាផ្តល់ជូនមណ្ឌលសុខភាព ស្ទឹងមានជ័យ

​     ភ្នំពេញ​ ៖​ គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ រួមសហការជាមួយកម្លាំង​នគរបាលខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ... Read More »

ក្រុមចោរលួចគាស់ទូមាសនៅក្រុងតាខ្មៅ សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល

ខេត្តកណ្តាល៖ ក្រុមចោរពូកែឆក់ឱកាស ស្របពេលប្រទេសជាតិកំពុងមានទុក្ខកង្វល់ដោយសារជំងឺកូវីដ-១៩ ផងស្រាប់តែក្រុមចោរឆ្លៀតឱកាសចូលគាស់ទូមាសនៅក្រុងតាខ្មៅយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលវេលាម៉ោង៧និង៣០នាទីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នៅតូបលក់គ្រឿង អលង្ការ មាសនិងប្លាទីន ក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  ... Read More »

ក្មេងទំនើងមួយក្រុម(រហស្សនាមសូឡូ)ត្រូវកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោក បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ... Read More »

លោក ស្រី ពេជ ចន្ទមុន្នី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក

ភ្នំពេញ៖ លោក ស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឧត្តមភរិយាលោក ហ៊ុន ម៉ាណែត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក នៅពេលរសៀល ថ្ងៃទី២៨ ... Read More »

ជិត៤០០០នាក់ស្លាប់ក្នុងមួយថ្ងៃ ប្រេស៊ីលកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុតដោយកូវីដ-១៩

បច្ចុប្បន្ន ប្រេស៊ីលជាប្រទេសដែលមានករណីស្លាប់ដោយកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺជិត៤ពាន់នាក់ក្នុងមួយថ្ងៃ សរុបអ្នកស្លាប់ជាង ៣សែននាក់ហើយ។ មន្ត្រីសុខាភិបាលបានព្រមានថា ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ប្រឈមនឹងសោកនាដកម្ម ដោយសារកូវីដ-១៩។ ចំនួនអ្នកស្លាប់ជាមធ្យមនៅក្នុងប្រទេសប្រេសីុលកើនឡើងពី២៤០០នាក់ក្នុងមួយថ្ងៃមកជាង ៣០០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ នៅថ្ងៃទី ២៧ខែមីនា ប្រេស៊ីលមានអ្នកស្លាប់ ដល់ទៅ៣៦៥០នាក់។ ... Read More »

ដំណឹងបឋម ! ចុងភៅការដែល កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រោយតេស្ដលើកទី៣

ខេត្តតាកែវ៖ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មានសេចក្ដីរាយការណ៍បឋម ពីខេត្តតាកែវ បានឲ្យដឹងនៅមុននេះបន្ដិច ថា ចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងនោះ រកឃើញកើតជំងឺកូវីដ-១៩ ក្រោយការធ្វើតេស្ដលើកទី៣។ ... Read More »

វាយប្រហារអត្តឃាតនៅព្រះវិហារ គ្រឹស្ត ស្លាប់និងរបួស១៥នាក់

នៅថ្ងៃទី២៨ ខែមីនា មានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅមុខព្រះវិហារគ្រឹស្តក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូណេស៊ី។ ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស១៤នាក់រងរបួស និងម្នាក់ស្លាប់ ។ អ្នកនាំពាក្យកម្លាំងប៉ូលិសលោក Argo Yuwono បានឲ្យដឹងថា ជនវាយប្រហារគ្រាប់បែកអត្តឃាត២នាក់បានបំផ្ទុះគ្រាប់បែកនៅមុខព្រះវិហារ Makassar ។ ... Read More »

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញពិនិត្យទីតាំងសម្រាប់ចាក់វាក់សាំងបង្ការកូវីដ-១៩ ជូនអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មីនៃជំងឺដ៏កាចសាហាវនេះ លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានបានអញ្ជើញចុះពិនិត្យទីតាំងនិងត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងជូនដល់អ្នកសារព័ត៌មានកម្ពុជានាទីស្ដីការក្រសួងព័ត៌មាន។ លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជា អ្នកសារព័ត៌មានទាំងអស់គ្រប់ពេលវេលា ... Read More »

សារលិខិត សម្តេចតេជោ ហ៊ុនសែន ថ្វាយលិខិតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយលិខិតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

លោក ឃួង ស្រេង ៖ មិនមានបិទការចេញ-ចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ!

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា  កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។ សូមជម្រាបថា បច្ចុប្បន្ននេះក្រសួងព័ត៌មាន ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ។ បានចាត់ឲ្យក្រុមការងារ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣កន្លែង ជាបណ្ដោះអាសន្ន និងយកអ្នកពាក់ព័ន្ធ ទៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញនូវយន្តការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

អាជីវករ​ ផ្សារស្ទឹង ដែលមានការទំនាក់ទំនងជាមួយបុគ្គលដូចមានរាយឈ្មោះ លោក លី សុផល,លោក លី សុផេន,លោកស្រី ឈូក សារ៉ង, មេត្តាទៅផ្តល់សំណាក !

ភ្នំពេញ៖ ពីរដ្ឋបាលស្រុកពញាក្រែក – នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ សូមមកធ្វើតេស្ដរកមេរោគ កូវីដ-១៩ (COVID-19)។ រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូជាអាជីវករ​ ផ្សារស្ទឹង ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅម៉ិចស៊ីកូ ស្លាប់និងរបួស៧នាក់

នៅថ្ងៃទី២៧ខែមីនា (ពេលវេលាក្នុងតំបន់) មន្ត្រីរដ្ឋាភិបាលរដ្ឋ Sonara ប្រទេសម៉ិចស៊ីកូ បានបញ្ជាក់ថា មានគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូច ក្រោយហោះហើរចេញពីអាកាសយានដ្ឋាន Ignacio L Pesqueira ក្នុងទីក្រុង Hermosillo បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និង៣នាក់រងរបួសធ្ងន់។ ... Read More »

ហាងកាហ្វេ Starbucks សាខា ផ្លូវជាតិលេខ១, ភូមិបឹងឈូក, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ (បឹងស្នោ)មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ

ភ្នំពេញ៖ ហាងកាហ្វេ Starbucks សាខា ផ្លូវជាតិលេខ១, ភូមិបឹងឈូក, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ (បឹងស្នោ)មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ... Read More »

លោក សៀង សុខ ៖ ក្រសួងសុខាភិបាល !ពិន័យ រហូតដល់៥០លានរៀល បើល្មើសវិធានការកូវីដ-១៩ ពិសេសនៅ៥តំបន់!

ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការលោកថា, ដូចដែលយើងដឹងហើយថា ក្រោយមានការរីករាលដាលកូវីដ-១៩ ដោយសារការមិនបានអនុវត្តវិធានការការពារខ្លួន វិធានការចាំបាច់ផ្សេងៗធ្វើឱ្យកូវីដ-១៩ មានឱកាសរាតត្បាតកាន់តែខ្លាំងក្នុងសហគមន៍ ... Read More »

ហាងកាហ្វេ១កន្លែង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើកិច្ចសន្យាអប់រំណែនាំឲ្យអនុវត្តកាតព្វកិច្ចគម្លាតតាមវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ។ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតស្របតាមប្រការ៤ នៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ... Read More »

កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនមេខ្យល់ចំនួន០២នាក់ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ ។ ជនសង្ស័យទាំង០២នាក់ មាន៖ ១- ឈ្មោះ សៀង ម៉ាច ភេទប្រុសអាយុ ... Read More »

រកឃើញពលរដ្ឋ៥១នាក់ ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្រីស្អាតអ្នកកើតកូវីដ១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញប្រជាពលរដ្ឋមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ ... Read More »

លោក សៀង ណាំ រៀបចំទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦ វត្តក្នុងក្រុងសៀមរាប ដើម្បីរួមចំណែក សម្រាលទុក្ខលំបាកដែលកំពុងជួបប្រទះការខ្វះខាតខាត

ភ្នំពេញ៖ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ដោយបញ្ហាជំងឺកូវីដ-១៩ កំពុងតែរីករាលដាលនៅក្នុងខេត្តសៀមរាប គួរឱ្យព្រួយបារម្ភ បានធ្វើឱ្យព្រះសង្ឃជាច្រើនវត្តកំពុងខ្វះខាតចង្ហាន់ ដោយសារប្រជាពលរដ្ឋពុទ្ធបរិស័ទ សម្ងំនៅផ្ទះធ្វើចត្តាឡីស័ក ... Read More »