ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ហេតុអ្វីបានជាលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទូរស័ព្ទ iPhone ទៅកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.4?

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរស័ព្ទ iPhone 6s ឬថ្មីជាងនេះដើម្បីកែសម្រួលភាពចន្លោះប្រហោងមួយចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ការផលិតគ្រាប់ពូជស្រូវនៅកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថាថា, ដំណាំស្រូវជាដំណាំមានអទិភាពខ្ពស់ក្នុងចំណោមដំណាំអទិភាពដទៃទៀតដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍ជនបទ ... Read More »

បិសាចក្រហម Man United ចាញ់ក្រុមបាតតារាង បាត់បង់ឱកាសឡើងកំពូលតារាង

ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Sheffield United ក្នុងលទ្ធផល២ទល់១ ធ្វើឲ្យក្រុមដែលធ្លាប់តែខ្លាំងមួយនេះបាត់បង់៣ពិន្ទុ ក្នុងឱកាសឡើងឈរកំពូលតារាងបណ្តោះអាសន្នក្របខ័ណ្ឌ Premier League ។ តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »

មន្រ្តីប៉ូលិសអាមេរិកម្នាក់ទៀតបានធ្វើអត្តឃាតបន្ទាប់ពីកុបកម្មនៅវិមានកាពីតូល

ក្រោយអំពើហិង្សានៅវិមានកាពីតូល​ ​ពេលនេះមានមន្ត្រីប៉ូលិសម្នាក់ទៀតហើយ​ បានធ្វើអត្តឃាត​ ។ ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន ​លោកRobert Contee កាលពពីថ្ងៃទី ២៧ខែមករា បានបញ្ជាក់ថា មន្ត្រីប៉ូលិស ឈ្មោះJeffrey Smith ជាបូលិសម្នាក់ ក្នុងចំណោម ... Read More »

សិក្ខាកាមជិត៣០០នាក់ កំពុងចេញទៅទស្សនកិច្ចសហគមន៍ល្បីៗចំនួន៦ នៅខេត្តសៀមរាប

     ខេត្តសៀមរាប ៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) ដែលជាអ្នករៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ បាននិងកំពុងដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធសរុបជិត ... Read More »

CAS បើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ Yastremska មុនការប្រកួតកម្មវិធី Australian Open

តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខជាបន្ទាន់របស់កីឡាការិនីវាយតឺន្នីសDayana Yastremska ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ដូច្នេះការសម្រេចចិត្តអាចត្រូវបានធ្វើឡើងដោយមានការចូលរួមផ្ទាល់របស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open នៅខែក្រោយ។ កីឡាការិនី Yastremska របស់អ៊ុយក្រែនត្រូវបានព្យួរនៅដើមខែនេះបន្ទាប់ពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) បានរកឃើញសារធាតុហាមឃាត់នៅក្នុងទឹកនោមក្រៅការប្រកួតដែលនាងបានដាក់។ ... Read More »

Papu Gomez ចុះហត្ថលេខាចូលជាមួយក្លិប Sevilla ជាផ្លូវការ

ក្រោយពីមានការបែកបាក់ក្នុងទំនាក់ទំនងរវាងគ្រូបង្វឹក Atalanta លោក Gian Piero Gasperini និងកីឡាករ Papu Gomez ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុម Sevilla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA កាលពីថ្ងៃទី២៧ មករា។ ... Read More »

អតីតអ្នកចាត់ការទូទៅក្លិប Aston Villa និង Celtic លោក Jozef Venglosទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ

លោក Jozef Venglos ដែលជាអ្នកគ្រប់គ្រងដំបូងនៅក្លិបនៅអង់គ្លេសនិងអៀរឡង់ដែលទទួលបន្ទុកជាក្រុមនៅលីគកំពូលអង់គ្លេសបានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៧ មករា​ ឆ្នាំ២០២១។ បុរសសញ្ជាតិស្លូវ៉ាគីរូបនេះបានបង្កើតប្រវត្តិសាស្រ្តនៅពេលដែលគាត់ត្រូវបានតែងតាំងនៅក្លិប Aston Villa ក្នុងឆ្នាំ១៩៩០។ គាត់បានដឹកនាំរយៈពេលតែមួយរដូវកាលប៉ុណ្ណោះនៅក្លិបនេះ ... Read More »

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះបង្ក្រាបសង្វៀនបញ្ជល់មាន់និងឃាត់ខ្លួនមនុស្សបាន៨នាក់

ខេត្តបាត់ដំបង៖ ​ដោយអនុវត្តតាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួលផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពីលោក គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ... Read More »

រូបប៉ុន្មានសន្លឹកចុងក្រោយរបស់ រ៉េត សារីតា ពោរពេញដោយភាពទាក់ទាញនិងទំនុកចិត្តខ្លាំងមុនឡើងឆាកអន្តរជាតិ

​ភ្នំពេញ៖ បណ្តាសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍ពីទេពកោសល្យសមត្ថភាព និងរូបសម្រស់របស់ ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០ កញ្ញា រ៉េតសារីតា ។ នាងក៏បាននិងកំពុងតែធ្វើឲ្យអ្នកជំនាញបរទេសក្នុងវិស័យកញ្ញាឯកកំពុងតែចាប់អារម្មណ៍និងសម្លឹងឃើញពីសក្កដានុពលដ៏ខ្លាំងរបស់នាងមុនពេលចូលរួមប្រកួតជាលក្ខណៈអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខនេះ។ រ៉េត សារីតាមាន វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១,៦៥ម៉ែត្រមានមុខរបរ ជាពិធីការិនី និងតារាសម្តែង។មុនពេលឈានជើងចូលប្រកួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់តការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន ... Read More »

Update, រហូតដល់ម៉ោង០៩:៣០ព្រឹក ថ្ងៃទី២៨ ខែមករា កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី១នាក់ និងមានជាសះស្បេីយ៤នាក់ (ខេត្តបន្ទាយមានជ័យទាំងអស់)

ភ្នំពេញ៖  រហូតដល់ម៉ោង០៩:៣០ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ខេត្តបន្ទាយមានជ័យ ) និងមានជាសះស្បេីយ៤នាក់ (ខេត្តបន្ទាយមានជ័យទាំងអស់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន៤៦១នាក់ ចំនួនសំរាកពេទ្យនៅសល់៣៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន៤២៨នាក់ ... Read More »

Ozil ផ្លាស់ពី Arsenal ទៅចូលរួមជាមួយក្រុម Fenerbahce របស់ទួរគីជាផ្លូវការ

ក្លិបកាំភ្លើងធំ Arsenal បានអះអាងថា ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ MesutOzil បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្រុម Fenerbahce របស់លីគកំពូលទួរគីជាអចិន្ត្រៃយ៍ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailymail កាលពីថ្ងៃទី២៧ ខែមករា។ ក្លិប Fenerbahce បានប្រកាសកាលពីសប្តាហ៍មុនថា ... Read More »

បញ្ជូនស្ត្រីជនជាតិវៀតណាម៣នាក់ដែលឆ្លងដែនចូលកម្ពុជាខុសច្បាប់ទៅនាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធីក្រោយពេលធ្វើចត្តាឡីស័ករួច

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ... Read More »

រថយន្តតូយ៉ូតាព្រូស បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តឡិចសុីស470បុកវៀចកង់ម្ខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តLexus LX470 ពាក់ស្លាកលេខរដ្ឋបុកបណ្ដាលឱ្យវៀចកង់ម្ខាង ចំណែករថយន្តឡិចសុីសខូចខាតផ្នែកខាងមុខយ៉ាងដំណំ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១កែងនឹងផ្លូវ លេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ... Read More »

លួចគេបានវាគ្រាន់ ម្ចាស់ទ្រព្យទាន់ចាប់បានម្នាក់ រត់ឡើងជិះរុឺម៉កម៉ូតូទៅបាត់ពីរនាក់

​    ភ្នំពេញ ៖​ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងបំណងចូលលួចយកទ្រព្យសម្បត្តិ​ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច​ និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោង១​ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ទី២៨​ ខែមករា​ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១​ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ... Read More »

អ្នកជំងឺ​ និងចាស់ៗ ២០នាក់​ សប្បាយដោយមិននឹកស្មានដល់ថាបានជួប​ផ្ទាល់ជាមួយ អ្នកម្តាយមនុស្សធម៌​

ខេត្តកំពង់ស្ពឺ៖ វត្តមានរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ខាងលេីនេះ​ គឺនៅក្នុងឱកាសដំណេីរត្រឡប់មកពីវត្តហរិរក្សរាជិនី​ (ហៅវត្តវាំងចាស់)​ ​ដែលស្ថិតនៅស្រុកឧដ្តុង្គ​ ខេត្តកំពង់ស្ពឺ​ បានអញ្ជេីញចុះសួរសុខទុក្ខ​ដោយផ្ទាល់ជាមួយអ្នកជំងឺ​ និងចាស់ៗ​ចំនួន​ ២០នាក់​ ... Read More »

លោក ស៊ុន ចាន់ថុល បួងសួងនៅព្រះអង្គចេក ព្រះអង្គចម ដើម្បីកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត ព្រមទាំងចៀសផុតពីជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

សម្ដេចតេជោ ហ៊ុនសែន ៖ អនុមោទនា «បុណ្យមាឃបូជា»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបង្ហោះលើfacebook ផ្លូវការ យ៉ាងដូច្នេះថា ថ្ងៃព្រហស្បតិ៍​ ១៥​កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ... Read More »

សហគមន៍ទាំង១៦ ដែលបានទទួលឡាបែលសុវត្ថិភាពក្នុងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ សូមអបអសាទរដល់សហគមន៍ទាំង១៦ ដែលបានទទួលឡាបែលសុវត្ថិភាពក្នុងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។ សហគមន៍ទាំងនោះរួមមាន÷ – សហគមន៍អេកូទេសចរណ៍បឹងលំកុដ – សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ – សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប – សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង – សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តព្រូសបោះពួយបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតសម្ភារមួយចំនួនធំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងស្ត្រីម្នាក់ទៀតបានបើករថយន្តព្រូសមួយគ្រឿងដោយសង្ស័យថាស្រវឹងស្រាធ្លាក់ភ្នែកខ្លាំងហើយបានជាបើកបោះពួយលឿនដូចព្យុះជ្រុលទៅបុកទម្លុះចូលផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦កែងនឹងផ្លូវលេខ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់កណ្ដាលលេខភ្នំពេញ2BH-4500តាមបណ្ដោយផ្លូវ ... Read More »

រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​០៥នាក់​ (ជាពលករខ្មែរមកពីថៃ៤នាក់, មកពីអាមេរិក១នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​០៥នាក់​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានប្រាប់ថា,ករណីវិជ្ជមានវីរុសកូវីដ-១៩ ... Read More »

វេទិកាជាតិអេកូទេសចរណ៍លើកទី២ នឹងនាំសិក្ខាកាមជិត៣០០នាក់ទៅទស្សនកិច្ចសហគមន៍ល្បីៗចំនួន ៦ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) ដែលជាអ្នករៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នឹងដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធសរុបជិត ៣០០ នាក់ ... Read More »

រថយន្តពីរគ្រឿងបើកប៉ះគ្នាតិចតួចតែនិយាយយកត្រូវរៀងៗខ្លួន

      ភ្នំពេញ ៖ រថយន្ដព្រូសមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលរងការខូចខាតបន្តិចបន្តួច ប៉ុន្តែភាគីទាំងសងខាងឈ្លោះប្រកែកគ្នានិយាយយកត្រូវរៀងៗខ្លួន។ ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យអ្នកណាម្នាក់មានគ្រោះថ្នាក់នោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីតទល់មុខសាកលវិទ្យាល័យកម្ពុជាក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

រន្ធត់ខ្លាំងណាស់!! បើកម៉ូតូធុនធំបុករបាំងថ្មពុះចែកទ្រូងផ្លូវលេខ២៧១ក្បែរមន្ទីរពេទ្យរុស្សុី​ ស្លាប់២នាក់​

ភ្នំពេញ​ ៖​ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង​ និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ​ ខណៈពួកគេជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង២៥នាទីយប់​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០២១​ នៅក្បែរមន្ទីរពេទ្យុមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សុីប្រហែល៣ម៉ែត្រ​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ កំណើនភ្ញៀវទេសចរកាន់តែកើនឡើង ការធ្វើឌីជីថលរូបនីយកម្មក្នុងវិស័យទេសចរណ៍ កាន់តែត្រូវការចាំបាច់

ភ្នំពេញ ៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការកើនឡើង និងការប្រែប្រួលឥតឈប់ឈរ នៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឱ្យឌីជីថលរូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលា ... Read More »

រដ្ឋមន្ត្រី សាយ សំអាល់៖ សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍

ខេត្តសៀមរាប ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិមានចំនួន ១៧៤ នៅទូទាំងប្រទេសកម្ពុជា ក្នុងចំណោមនោះមានសហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០ កំពុងមានសកម្មភាពទេសចរណ៍។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ... Read More »

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក អេង ជាសាន ជាអនុរដ្ឋលេខាធិការ, លោក ពុំ សុថា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

ភ្នំពេញ៖ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក អេង ជាសាន ជាអនុរដ្ឋលេខាធិការ, លោក ពុំ សុថា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព “នគរដ្រេហ្គន” ទទួលបាននៅថ្ងៃទី២៧ ... Read More »

ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១.៣១ លាននាក់ ថយចុះ ៨០% និងភ្ញៀវទេសចរផ្ទៃក្នុង ៩លាននាក់ ថយចុះ ២០%

ខេត្តសៀមរាប ៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, ... Read More »

ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរប្រតិភូរដ្ឋសភា ... Read More »

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភស៊ីម៉ងត៍ ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ ដើម្បីកសាងអគារសាលប្រជុំ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភស៊ីម៉ង់ត៍២០តោន ជូនដល់ កងពលតូចអន្តរាគមន៍លេខ៧ ដើម្បីប្រើប្រាស់ ... Read More »