ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សាលារៀននឹងបើកដំណើរការធម្មតាវិញ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ សូមបញ្ជាក់ថា៖ នៅអំឡុងរង់ចាំលទ្ធផលតេស្តលើកទី៤ នៃក្រុមចត្តាឡីស័កផ្សេងទៀត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា តាមកាលកំណត់ ហើយក៏តម្រូវអោយក្រសួងអប់រំយុវជននិងកីឡា រួមជាមួយក្រសួងការងារ ... Read More »

ដោយសារវិបត្តិកូវីដ-១៩ ក្រុមហ៊ុន AirAsia Japan សម្រេចដាក់ពាក្យក្ស័យធន ក្រោយស៊ូលែងរួច ខណៈThai Airway បានក្ស័យធនមុន

អន្តរជាតិ៖​ ដោយសារតែរងផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ពេលនេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan មួយទៀតហើយសម្រេចដាក់ពាក្យក្ស័យធនកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ។នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន NHK ។ បើតាមការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលពីខែមុនថា ... Read More »

លោក ចូ បៃដិន សន្យាបង្កើតការងារថ្មី ៣លានកន្លែង និងកែលំអលក្ខខណ្ឌការងារដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកថ្មី បានថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន កាលពីចន្ទសប្ដាហ៍នេះ នៅឯរដ្ឋ Delaware ពីផែនការរបស់លោកផ្ទាល់ ចំពោះការកសាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញ ដែលត្រូវបំផ្លាញដោយជំងឺរាតត្បាត Covid-19។បន្ទាប់ពីលោកបានធ្វើសន្និសិទវីដេអូជាមួយនាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុនធំៗរបស់អាមេរិករួមទាំង General Motors ... Read More »

សមត្ថកិច្ច នឹងបញ្ជូនជនសង្ស័យ​ដែល​បំផ្លាញ​រូបសំណាកជាង​១០​អង្គ លើ​ភ្នំ​ប្រសិទ្ធ ទៅ​តុលាការ

ភ្នំពេញ ៖ ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា​ ឆ្នាំ២០២០នេះ សមត្ថកិច្ច​បានបញ្ជូន បុរស​ម្នាក់​ ក្នុងចំណោមគ្នាគេ២នាក់ ដែល​បាន​បំផ្លាញ​រូបសំណាក​នៅលើ​ភ្នំ​ប្រសិទ្ធ ក្នុង​បរិវេណ​វត្តភ្នំ​ប្រសិទ្ធ​ត្រៃ​ត្រឹ​ង្ស​កាល ទៅ​តុលាការ​​។ នេះជាករណី​ធ្វើ​ឲ្យ​ខូចខាត​បូជនីយដ្ឋាន​សាសនា​។ ​បើតាម​អធិការ​ស្រុក​ពញាឮ លោក ... Read More »

Mike Tyson បង្ហើបថា៖ ចង់ប្រកួតជាមួយនឹងអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather តាំងតែពីគេមិនទាន់ចូលនិវត្តន៍មកម្ល៉េះ

អន្តរជាតិ៖ នាពេលថ្មីៗនេះ លោកMike Tyson អ្នកប្រដាល់ជើងចាស់ បានសារភាពថាខ្លួនប្រាថ្នា ចង់ប្រកួតជាមួយនឹងអ្នកប្រដាល់មិនដែលចាញ់Floyd Mayweather ។ ជារឿយៗ កីឡាករMike និង Mayweather ត្រូវធ្លាប់បានប្រកួតនៅក្នុងសង្វៀនប្រដាល់តែមួយ ហើយអ្នកទាំងពីរ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន៖ លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ អវិជ្ជមានមេរោគកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវជាថ្ងៃសម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាព ចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងកូវីដ-១៩ ចំពោះបុគ្គលដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ កន្លងមកនេះ អាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតា តាមបែបគន្លងថ្មីវិញផងដែរ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានបញ្ជា​ឲ្យ​រក​បណ្តាញ​មេខ្លោង​គ្រឿងញៀន ហើយ​ត្រូវ​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​អនុសាសន៍​មួយចំនួន ឲ្យ​កម្លាំង​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ យកទៅអនុវត្ត ដើម្បី​បង្ក្រាប​ការនាំ​ចូល ការ​ចរាចរ និង ការ​លួច​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​។ សូមបញ្ជាក់ថា៖ អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​តាមរយៈ​សារាចរ​ណែនាំ​ស្តីពី​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ... Read More »

ទីក្រុងហាណូយនិងហូជីមិញ​​គឺជាផ្លូវហោះហើរ​មមាញឹកបំផុតលើពិភពលោក​

ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ​-១៩​ ​បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើរទាំងអន្តរជាតិនិងក្នុងស្រុក ។ ប៉ុន្តែនៅក្នុងប្រទេសជាច្រើនដែលមិនមាន​ការឆ្លងក្នុងសហគមន៍ មានជើងហោះហើរក្នុងស្រុក​ច្រើន ។ បច្ចុប្បន្នជើងហោះហើរនៅក្នុងប្រទេសវៀតណាមឈរលំដាប់ទីពីរលើពិភពលោកស្តីពីការហោះហើរច្រើនបំផុត។ តាមសារព័ត៌មាន ​OAG Aviation Worldwide Ltd បានផ្សាយថា​ជើងហោះហើរនៅក្នុងស្រុក ចាប់ផ្តើមដំណើរការកាន់តែច្រើន​ ។ ... Read More »

សមត្ថកិច្ចជំនាញបន្តរកឃើញទំនិញមានសារធាតុគីមីបូរ៉ាក់មានងៀតបបែល និង ពពុះសណ្តែក ចំនួន ជាច្រើនគីឡូនៅផ្សារប្រសូត្រស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបន្តរកឃើញទំនិញមានសារធាតុគីមីបូរ៉ាក់មានងៀតបបែល និង ពពុះសណ្តែក ចំនួន ជាច្រើនគីឡូនៅផ្សារប្រសូត្រ ស្រុកស្វាយទាបកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវចុះឆ្មក់បង្ក្រាបនិងឃាត់ខ្លួន បុរស៣នាក់ពាក់ព័ន្ធប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ខេត្តរតនគិរី៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ លោកហ៉ី សុភាព អធិការរង និងលោកចរ ប៊ុនសៃ នាយផ្នែកទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវដឹកនាំដោយលោកជួប វណ្ណារក្ស ... Read More »

រថយន្តយីឌុបដឹកស្រូវជាប់ហ្វ្រាំងក្លាយជាអគ្គិភ័យតែសំណាងរថយន្តពន្លត់អគ្គិភ័យជួយសង្រ្គោះទាន់

ខេត្តបន្ទាយមានជ័យ៖ រថយន្តយីឌុបមួយគ្រឿងដឹកស្រូវពេញស្រាប់តែជាប់ហ្វ្រាំងបង្កជាអគ្គិភ័យតែសំណាងបានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកស្វាយចេក ជួយបាញ់ទឹកពន្លត់ទាន់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ។ លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ... Read More »

អេស្ប៉ាញបំបាក់អាល្លឺម៉ង់ ៦-០ ស្គាល់រសជាតិចាញ់លើកទី១នៅ National League

ក្រុមជម្រើសជាតិអេស្ប៉ាញបានធ្វើឲ្យក្រុមជម្រើសអាល្លឺម៉ង់ស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងការប្រកួតពានរង្វាន់ National League កាលពីរាត្រីថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ វិច្ឆិកា ដោយការយកឈ្នះមិនគួរឲ្យជឿក្នុងលទ្ធផល ៦ទល់០។ ក្រុមអេស្ប៉ាញបានគ្រប់គ្រងបាល់រហូតដល់៧០ភាគរយ ខណៈដែលអាល្លឺម៉ង់មានតែ៣០ភាគរយប៉ុណ្ណោះ ហើយការស៊ុតបាល់វិញមានឱកាសតែ២ដងប៉ុណ្ណោះ ដោយអេស្ប៉ាញមានរហូតដល់២៣ដង។ ការចាញ់របស់អាល្លឺម៉ង់នេះធ្វើឲ្យអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low ត្រូវបានផ្តល់ឱកាសដើម្បីកសាងក្រុមឡើងវិញបន្ទាប់ពីត្រូវបានជម្រុះចេញកាលពីព្រឹត្តិការណ៍ ... Read More »

វីរៈបុរសអុីរ៉ង់ Ali Daei ជឿជាក់ថាកីឡាករ Cristiano Ronaldo នឹងបំបែកកំណត់ត្រារបស់លោកសម្រាប់ក្រុមជម្រើសជាតិ

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អតីតវីរៈបុរសរបស់អុីរ៉ង់ កីឡាករ Ali Daei បាននិយាយថា គាត់ជឿជាក់ថាកីឡាករ Cristiano Ronaldo នឹងវ៉ាដាច់កំណត់ត្រាក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីឲ្យជម្រើសជាតិរបស់គាត់។ កីឡាករ Cristiano Ronaldo ... Read More »

ធុច សាឡិ ត្រៀមវិលទៅរៀនបន្តនៅប្រទេសចិនដើមឆ្នាំ២០២១ក្រោយស្ងប់ស្ងាត់កូវីដ-១៩

    ភ្នំពេញ៖ កុមារាល្បីពីកម្ពុជា ធុច សាឡិ ខកខានក្នុងការចេញទៅសិក្សានៅប្រទេសចិនអស់ជាងមួយឆ្នាំមកហើយពោលគឺក្រោយពីការមកលេងស្រុកកំណើត ប៉ុន្តែជាប់គាំងដោយសារជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាអតីតក្មេងលក់វត្ថុអនុស្សាវរីយ៍ក្នុងតំបន់អង្គរនេះនឹងវិលទៅបន្តការសិក្សានៅដើមឆ្នាំក្រោយនេះ។ គេចាំបានថា សាងភាពភ្ញាក់ផ្អើលក្នុងនាមជាកុមារកម្ពុជាលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គខេត្ត សៀមរាប សាឡិ បានធ្វើឲ្យពិភពលោកកោតសរសើរខ្លាំងព្រោះតែកុមារារូបនេះអាចនិយាយបានជាច្រើនជាង១៥ភាសាពីភ្ញៀវទេសចរបរទេស ដើម្បីទាក់ទាញភ្ញៀវឲ្យទិញវត្ថុអនុស្សាវរីយ៍របស់ខ្លួន។ ... Read More »

មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្ររបស់ប្រទេសថៃ គ្រោងបើកសាខានៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម

បាងកក៖  ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ(UTCC) គ្រោងនឹងបើកសាខានៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជម្រើសដល់និស្សិតដែលចង់បន្តការសិក្សាក្នុងប្រទេសសមាជិកអាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។   នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ចក្ការីន ស្រ៊ីមូន(Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិដែលបានដឹកនាំប្រតិភូមកសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ... Read More »

ឃាត់ខ្លួនឪពុកចុងម្នាក់ ពីបទករណីចាប់រំលោភកូនចុងកុមារី២នាក់

ខេត្តព្រះវិហារ៖ នគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុងរបស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជីដូនក្មេងស្រីរងគ្រោះ។ ការឃាត់ខ្លួនបុរសស្រេកឃ្លានតណ្ហាខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរណសិរ្សបានឲ្យដឹងថាជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរនាក់ ... Read More »

យោធភូមិភាគ៥បំពាក់ឋានន្តរសក្កិដល់មន្ត្រីយោធានឹងផ្លាស់ប្ដូរមុខតំណែង

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយទាហានក្នុងយោធភូមិភាគទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក ... Read More »

ជាងជួសជុលរថយន្តម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជាងជួសជុលរថយន្តម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ១៥១ ភូមិធំជើងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យក្នុងករណីនេះឈ្មោះ សាន់ ចាន់ស៊ី ... Read More »

ដាក់រថយន្តលើផ្លូវធ្វើឱ្យស្ទះចរាចរណ៍ប្រជាពលរដ្ឋហើយ ខ្លាំងដាក់សមត្ថកិច្ចពេលចុះមកសម្រួលទៀត មានអីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណ:» នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អាជ្ញាធរខណ្ឌទួលគោកបានបញ្ជាក់ថា ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖៣០នាទីរសៀល ដោយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាត ... Read More »

ប៉ូលិសថៃប្រើប្រាស់រថយន្តបាញ់ទឹកទៅលើក្រុមបាតុករដែលប៉ុនប៉ងសម្រុកចូល​រដ្ឋសភា​

កម្លាំងប៉ូលិសនិងក្រុមបាតុករ​បានប៉ះទង្គិចគ្នា​នៅមុខរដ្ឋសភាថៃ ក្នុងពេលក្រុមតំណាងរាស្ត្រកំពុងតែប្រជុំ​ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ។ តាមសារព័ត៌មាន CNA នៅថ្ងៃទី​១៧ខែវិច្ឆិកា​ ក្រុមបាតុករថៃ​បានពាក់មួកការពារ​ និងសម្ភារការពារផ្សេងទៀត ព្យាយាមឆ្លងរបង​ការពារ​ ជុំវិញរដ្ឋសភាដែលកំពុងប្រជុំ​។ ក្រុមបាតុករបានគប់គ្រាប់បែកផ្សេងទៅលើកម្លាំងប៉ូលិសទៀតផង ។ កម្លាំងប៉ូលិសក្នុងទីក្រុង​បាងកកបានហាមប្រាមពលរដ្ឋចូលកៀក ក្នុងបរិវេណ​៥០ម៉ែត្រជុំវិញ​រដ្ឋសភា​។ ​ ប៉ុន្តែក្រុមបាតុករបានព្យាយាមឆ្លងរបងការពារ​​ ... Read More »

អភិបាលខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩  ។ ការអំពាវនាវរបស់លោកអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅ ព្រឹកថ្ងៃពុធ ... Read More »

សម្តេចតេជោ៖ លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយ បង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តលើកទី៤ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ–១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយះទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ ... Read More »

ខ្ចីម៉ូតូគេថាជិះទៅទិញបាយមួយភ្លែតបែរជាជិះទៅភ្នំពេញបាត់ ស្អែកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានប្រើល្បិចខ្ចីម៉ូតូយុវជនម្នាក់ថាទៅទិញបាយមួយភ្លែត តែបែរជាជិះទៅភ្នំពេញបាត់តែម្ដង ដោយពុំយកម៉ូតូប្រគល់ឲ្យម្ចាស់វិញទេ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី នៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ... Read More »

បុរសម្នាក់ខឹងសុំលុយម្តាយចំនួន ២០០០រៀលមិនបានរត់ទៅចង.ក សម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែសុំលុយម្តាយចំនួន២០០០រៀលមិនបានខឹងណាស់រត់ទៅចង.ក សម្លាប់ខ្លួនទាំងកណ្តាលយប់ លុះព្រឹកឡើងទើបគេប្រទះឃើញ។ ហេតុការណ៍ប្រទះឃើញសពបុរសចង.ក សម្លាប់ខ្លួននេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ... Read More »

សភា​ថៃ៖ ​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយការទាមទារ​​បាតុករ

អន្តរជាតិ៖ កាពីថ្ងៃទី​១៧ វិច្ឆិកា​ម្សិលមិញនេះ សភា​ថៃ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលជា​ការទាមទារ​មួយ​របស់​ក្រុមបាតុករ បាននាំគ្នាធ្វើបាតុកម្ម​រាប់​សប្ដាហ៍​មក​នេះដើម្បី​សម្រេច​ថា សំណើ​ណាមួយ​នឹងត្រូវ​យកមក​ពិចារណា​នៅ​ដំណាក់កាល​បន្ទាប់​ ខណៈនាកិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​សំណើ​កែ​រដ្ឋធម្មនុញ្ញ​ចំនួន​៧ ។ សូមជម្រាបដែរថា ស្របពេល​ដែល​សភា​កំពុង​ប្រជុំ បាតុករ​ប្រឆាំង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅ​ខាងក្រៅ​បរិវេណ​អាគារ ស្របពេល​ក្រុមគាំទ្រ​រដ្ឋាភិបាល​ក៏​ជួបជុំ​ក្បែរ​នោះដែរ​។ ​តំណាងរាស្ត្រ ... Read More »

រុស្ស៉ី៖ ​យល់ព្រម​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី ​នៅ​ស៊ូដង់ ដែលមាន​សមត្ថភាព​​ផ្ទុក​នាវា​ដោយ​ថាមពលនុយក្លេអ៊ែរ​

អន្តរជាតិ៖ កាលពីថ្ងៃទី​១៦ វិច្ឆិកា​ថ្មីៗនេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន យល់ព្រម​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី​នៅ​ស៊ូដង់ដែលមាន​សមត្ថភាព​ក្នុងការ​ផ្ទុក​នាវា​ដែល​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ចំពោះមូលដ្ឋាន​កងទ័ព​រប​ស់​រុស្ស៊ី​ថ្មី​នេះ ក្រោយ​អវត្តមាន​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់​នេះ នឹង​បើកផ្លូវ​ឲ្យ​ប្រទេសមហាអំណាចមួយ​នេះ​ ដើម្បីពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ទ្វីបអាហ្វ្រិក​។​ ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ​ក្នុង​ក្រឹត្យ​ដែល​នឹង​ចុះហត្ថលេខា​ដោយផ្ទាល់ លោក​ប្រធានាធិបតី​រូបនេះ ... Read More »

ច្បាប់ប្រទេសក្រិ​ក៖ អ្នកធ្វើបាបសត្វចិញ្ចឹម​សត្វ​ ​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ

អន្តរជាតិ៖ បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បាននិយាយថា កាលពីពេល​ថ្មីៗ​កន្លងមកនេះ សភា​ក្រិ​ក បានសម្រេច​ប្រែក្លាយ​ច្បាប់​ពីបទ​ល្មើស​ដ៏​សាមញ្ញ​ទៅ​បទឧក្រិដ្ឋ ជុំវិញ​ការចិញ្ចឹម​សត្វ​ដោយ​មិនបាន​ត្រឹមត្រូវ ហើយ​អ្នកប្រព្រឹត្ត​ខុស​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។ បើតាមលោក Makis Voridis រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្រិ​ក បានបង្ហាញ​សេចក្តីព្រាងច្បាប់​ទៅកាន់​សភាពេញអង្គ ជាមួយនឹង​ការផ្តល់​សារ​ដ៏​ធំ​មួយ​ថាសភា​សម្រាប់​សង្គម​។ ... Read More »

ប្រាប់ថាកុំឲ្យគប់ដុំថ្មតាមផ្លូវប្រយ័ត្នត្រូវគេ ជនអគតិខឹងទាញដំបងដេញវាយស្ត្រីចំណាស់ម្នាក់រហូតរងរបួស

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានទាញដំបងឈើដេញវាយស្ត្រីចំណាស់ម្នាក់រហូតដល់រងរបួស។ ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអតីតសាលាចិន ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ... Read More »

លោកត្រាំដកតំណែងនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចដកតំណែង​លោកChris Krebs នាយកទីភ្នាក់ងារសន្តិសុខបណ្តាញអាមេរិក។ ការសម្រេចដកតំណែង គឺដោយសារតែ​បញ្ហាបោះឆ្នោត​កាលពីថ្ងៃទី​៣ខែវិច្ឆិកា​​។ ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី១៧ខែវិច្ឆិកាបានប្រកាសដកតំណែងអគ្គនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ​​ លោក Chris Krebs។ តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ... Read More »

លួចម៉ូតូបានហេីយគេចខ្លួនទើបបានមួយថ្ងៃជាប់ខ្នោះរបស់នគរបាលប៉ុស្តិ៍កាកាបទី២

ភ្នំពេញ​៖​ ជនសង្ស័យមានគ្នា៤នាក់បានសហការគ្នាលួចម៉ូតូZOOMER-X មួយគ្រឿងបានសម្រេចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅភូមិចំការឪទ្បឹក សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ រួចព្យាយាមគេចខ្លួនរហូតមកដល់វេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៧​ ខែឆ្នាំដដែលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ស្រាវជ្រាវតាមឃាត់ខ្លួនបានម្នាក់ ចំណែកបក្សពួកផ្សេងទៀតកំពុងតែគេចខ្លួន។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហ៊ុន សុខគា​ ភេទប្រុស ... Read More »