ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ឃួង ស្រេង បញ្ជាឲ្យមន្ដ្រីខណ្ឌនិងមន្ទីរកសិកម្ម ត្រូវបន្ដរៀបចំដាំកូនឈើ លើមហាវិថី២១៧ចំការដូងដើម្បីបង្កើនសម្រស់របស់រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់នៅអមសងខាងផ្លូវលេខ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលកួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិយាកាស។ការដាំដើមឈើលម្អផ្លូវត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវក្នុងការចូលរួមដាំ មើលថែ និងថែទាំឱ្យដើមឈើលូតលាស់បានល្អផងដែរ ។    ... Read More »

អាជ្ញាធរខេត្តស្ទឹងត្រែង ត្រៀមផែនការរួចរាល់ជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់រដូវស្សានេះ

ខេត្ត​ស្ទឹងត្រែង​ ៖​ អាជ្ញាធរខេត្តស្ទឹងត្រែងត្រៀមផែនការរួចរាល់ជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់រដូវស្សានេះ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាកុំឲ្យមានការគ្រោះថ្នាក់ណាមួយកើតឡើយ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមទីទួលសុវត្ថិភាព ចំនួន ១២០ កន្លែង សម្រាប់ដាក់ប្រជាពលរដ្ឋ សម្ភារ និងសត្វពាហនៈ ផ្សេងៗទៀត ដែលរងគ្រោះដោយសារទឹកជំនន់ ។ ក្រៅពីនេះអាជ្ញាធរក៏បានគិតគូរផងដែរ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅម៉ោង១៤និង៣០រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្តស្វាយប៉ាក  បានស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងរួមជាមួយម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់នៅត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត ... Read More »

លួចញឹកញាប់ពេកជាប់មុខក្នុងកាមេរ៉ាសុវត្តិភាព មកម្តងទៀតជាប់ខ្នោះល្មម

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ធ្វេីសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋហេីយគេចខ្លួនបាត់មួយរយៈមកនោះ ខណៈមកលួចម្តងទៀតត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច​ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២០​ នៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ពេជ្រ ចន្ទ្រា ភេទប្រុស​ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិបែកចាន ... Read More »

មនុស្ស១០នាក់ចាញ់បោកមេខ្យល់នាំឆ្លងដែន ត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួន

ខេត្តបាត់ដំបង ៖កម្លាំង សមត្ថកិច្ចនគរបាលវរៈការពារព្រំដែនគោក លេខ៨១៧ សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន រួមនឹងមន្ត្រីយោធាទំនាក់ទំនងព្រំដែន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការស្ទាក់ចាប់ពលករខ្មែរចំនួន១០នាក់ដែលលួចឆ្លងដែនទៅថៃខុសច្បាប់នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។  ពលរដ្ឋខ្មែរទាំង១០នាក់នោះមាន៖ ១,ឈ្មោះ ... Read More »

លោក អុិត សំហេង ជំរុញគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាគ្រប់មុខសញ្ញា(គ.ក.ប) រាជធានី-ខេត្តដោះស្រាយការទាមទាររបស់កម្មករនិយោជិតឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុិត សំហេង បានថ្លែងជំរុញដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត បន្តដោះស្រាយនូវអ្វីដែលជាបញ្ហានៃការទាមទាររបស់កម្មករនិយោជិតឱ្យមានប្រសិទ្ធភាព។ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញ ... Read More »

ឃាត់ខ្លួនឃាតករ៣នាក់បន្តបន្ទាប់ក្នុងករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាងបញ្ជូនទៅតុលាការ

ខេត្តព្រៃវែង៖ យោងតាមសេចក្តីរាយការណ៍ពីស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ បានប្រាប់នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងមកត្រូវបានកម្លាំងនគរបាលរបស់លោកបន្តស្រាវជ្រាវចាប់ខ្លួនបានបក្ខពួក២នាក់បន្តទៀតរួចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ស្នងការ ... Read More »

លោក ដូណាល់ ត្រាំ ចោទប្រកាន់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថា «ក្បត់ជាតិ» គួរតែដាក់ទោសប្រហារជីវិត

អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានចោទប្រកាន់ជាសាធារណៈ ទៅលើអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ... Read More »

ស្រណោះណាស់ ផ្ទះបុរាណសសរ១០០អាយុជាង១០០ឆ្នាំត្រូវម្ចាស់រុះចោល

ខេត្តក្រចេះ៖អ្នកខេត្តក្រចេះ នឹងលែងបានឃើញផ្ទះសសរ១០០ដែលស្ថិតនៅភូមិកោះកណ្តុរ  ស្រុកឆ្លូង ខេត្តក្រចេះទៀតហើយ បន្ទាប់ពីម្ចាស់កម្មសិទ្ធិរុះរើយកទីតាំងសាងសង់លំនៅឋានថ្មី ដោយគ្មានស្តាយស្រណោះ ។ ផ្ទះសសរ១០០ ត្រូវបានគេដឹងថាជាផ្ទះបុរាណខ្មែរកសាង ប្រក់ក្បឿងស្រការលេញ និង មានអាយុកាលរហូតដល់ជាង១០០ឆ្នាំមកហើយ។  ផ្ទះនេះ សាងសង់តាម រចនាបថបែបខ្មែរសុទ្ធសាធដែលមានសសរឈើល្អៗមានខ្លឹមរឹងមាំចំនួន ... Read More »

លោក ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានប្រជុំជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ ... Read More »

កម្មវិធីបញ្ជាក់សំឡេងថ្មី (Voice Liveness Detection) អាចធ្វើឱ្យជនខិលខូចថតទុកយកទៅប្រព្រឹត្តបទល្មើស តែលេងបោកប្រាស់បានហើយ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរំលឹកពីកម្មវិធីបញ្ជាក់សំឡេងថ្មី (Voice Liveness Detection) អាចធ្វើឱ្យជនខិលខូចដែលតែងតែថតសំឡេងគេទុក ដើម្បីយកទៅប្រព្រឹត្តបទល្មើស ធ្វើអីលែងបានទៀតហើយ។ ដោយសារមានការវិវឌ្ឍន៍នៃបច្ចេកវិទ្យា ក្នុងការប្រើសំឡេងដើម្បីបញ្ជាឧបករណ៍ផ្សេងៗនោះ វាក៏នាំឱ្យមានការយកសំឡេងដែលបានថតទុករួចហើយមកប្រើដើម្បីប្រព្រឹត្តបទល្មើសដូចជា ការជ្រៀតចូលគណនី ឬឧបករណ៍ណាមួយ និងការក្លែងបន្លំដើម្បីបោកយកប្រាក់កាសជាដើម ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ដឹកនាំកម្លាំង ចុះរុះរើសំយាបដែលសង់រំលោភលើផ្លូវ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ រួមទាំងលោកមេភូមិអង្គ និងប្រជាការពារ ដឹកនាំដោយចៅសង្កាត់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះរុះរើរោង​ និងសំយាប​តាមបណ្តោយផ្លូវបេតុង ខាងមុខរោងចក្រក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ   ដែលបងប្អូនអាជីវករយកចំណីផ្លូវក៏ដូចជារំលោភលើផ្លូវដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនធ្វើឱ្យស្ទះចរាចរណ៍ពិបាកក្នុងការធ្វើដំណើរទាំងទៅទាំងមក។ ... Read More »

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកស្អាង

ខេត្តកណ្ដាល៖ ដោយសារឆ្លងចរន្តអគ្គិសនី ធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីនៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។      មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទូច សល់ ... Read More »

ចិនបាញ់បង្ហោះផ្កាយរណបកំណត់ទីតាំង BDS ដោយជោគជ័យ

ចិន៖ នៅថ្ងៃទី២៣ ខែមិថុនា ចិនបានបាញ់បង្ហោះផ្ការណបកំណត់គោលដៅបានទទួលជោគជ័យ ដោយប្រើកាំជ្រួចមីស៊ីល Long March-3B ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី ។ សារព័ត៌មានស៊ីនហួបានផ្សាយថា ផ្កាយរណប BDS បានបាញ់បង្ហោះនៅវេលាម៉ោង ៩ និង៤៣នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ... Read More »

ទីក្រុងប៉េកាំង បន្តរកឃើញករណីឆ្លង COVID-19 ចំនួន២២ករណីបន្ថែមទៀត

អន្តរជាតិ៖ តាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរដកស្រង់ពីអាជ្ញាធរសុខាភិបាលចិន បាននិយាយថា នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង០៩ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអង្គារ ... Read More »

ជាការពិតឬ ដែលថាមេដឹកនាំ គីម ជុងអ៊ុន មានទ្រព្យសម្បត្តិដល់ទៅ៥ពាន់លានដុល្លារ

កូរ៉េខាងជើងជាប្រទេសអាថ៌កំបាំងបំផុតនៅលើពិភពលោក ហើយរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំប្រទេសនេះ មិនមានអ្នកណាដឹងឡើយប្រសិនបើសារព័ត៌មានក្នុងស្រុកមិនផ្សព្វផ្សាយទេនោះ។ គ្រាន់តែលោកគីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ក៏មានពាក្យចចាមអារ៉ាមថា លោកត្រូវវះកាត់បេះដូងដែរ។ ប៉ុន្តែថ្ងៃក្រោយមកលោកក៏បានបង្ហាញខ្លួនវិញ។ ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់មេដឹកនាំ គីម ជុងអ៊ុន គឺកាន់តែអាថ៌កំបាំងថែមទៀត ពិសេសគឺទ្រព្យសម្បត្តិរបស់លោកមានចំនួនប៉ុន្មាន ? ... Read More »

នាយទាហានតាមច្រកព្រំដែនកម្ពុជា-ថៃ របស់អគ្គបញ្ជាការ បានផ្ទេរ-ប្រគល់មកចំណុះយោធភូមិភាគទី៥ កងទ័ពជើងគោក

ខេត្តបន្ទាយ​មានជ័យ៖នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការយោធភូមិភាគទី៥ បានប្រារព្ធធ្វើពិធី ផ្ទេរ-ប្រគល់ សមាសភាពនាយទាហាន តាមបណ្ដាច្រកព្រំដែន កម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ ដែលពីមុនគ្រប់គ្រងដោយអគ្គបញ្ជាការ ឥឡូវមកឱ្យចំណុះយោធភូមិភាគទី៥ កងទ័ពជើងគោកវិញ។  ពិធីផ្ទេរ-ប្រគល់នេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ... Read More »

Pierino Prati អតីតកីឡាករឆ្នើមក្លឹប AC Milan និងជម្រើសជាតិអុីតាលីស្លាប់ក្នុងវ័យ៧៣ឆ្នាំ

កីឡាករឆ្នើមខ្សែប្រយុទ្ធ Pierino Prati របស់ក្រុម AC Milan បានទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ ខណៈដែល អតីតខ្សែប្រយុទ្ធជម្រើសជាតិអុីតាលីរូបនេះបានស្លាប់កាលពីថ្ងៃចន្ទ ។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃអង្គារនេះ។ លោក Prati ... Read More »

កីឡាករ៥នាក់របស់ក្លឹប Red Star ធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីប្រារព្ធពិធីឈ្នះជើងឯកក្នុងលីគរបស់ខ្លួន

ម្ចាស់ជើងឯកលីគកំពូលស៊ែប៊ី (Serbian Super Liga) បានបញ្ជាក់ថាកីឡាករ៥នាក់របស់ក្លឹប Red Star Belgrade បានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេអបអរជ័យជម្នះគ្រងជើងឯកលីគកំពូលរបស់ខ្លួន កាលពីយប់មិញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។ ... Read More »

មានជំងឺស្កន់ជាន់ ប្រកាច់ធ្លាក់ស្រែលង់ទឹកស្លាប់គ្មានអ្នកណាដឹង

  ខេត្តសៀមរាប៖ បុរសម្នាក់មានឈ្មោះ ឃាង សារុន អាយុ ៤៦ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដើរទៅមើលស្រែរបស់គាត់ នៅខាងក្រោយផ្ទះមានចម្ងាយ ១០០ម៉ែត្រ រួចហើយក៏ដើរទៅមើលគេលើកទ្រូដាក់ត្រី ... Read More »

ចូលរួមភិរក្សសត្វព្រៃក្នុងរមណីយដ្ឋាន ចិញ្ចឹមសត្វជ្រូកព្រៃទុកឲ្យភ្ញៀវទេសចរទស្សនា

ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមអភិរក្សសត្វព្រៃ ម្ចាស់រមណីយដ្ឋាន ម៉េម៉ូរីយ៉ាផាឡែស បានយកសត្វជ្រូកព្រៃមកចិញ្ចឹម សម្រាប់ទុកឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនានិងបានស្គាល់ប្រភេទសត្វជ្រូកព្រៃ ដែលជាសត្វកម្រជិតផុតពូជទៅហើយដែរ ។ លោក ឡុង ពុទ្ធិជាតិ ម្ចាស់រមណីយដ្ឋាន ម៉េម៉ូរីយ៉ាផាឡែសបានឲ្យដឹងថា កាលពីជាង៣ឆ្នាំមុន ... Read More »

បុគ្គលិកខ្លះត្រូវការកិច្ចសន្យាការងារ តែអ្នកខ្លះទៀតមិនចង់បាន ដូច្នេះតើការងារមានកិច្ចសន្យានិងគ្មានកិច្ចសន្យាមួយណាប្រសើរជាងសម្រាប់ថៅកែនិងបុគ្គលិក

នៅក្នុងបណ្ដាប្រទេសជឿនលឿនដែលមានក្របខ័ណ្ឌគតិយុត្តិត្រឹមត្រូវនិងគ្រប់គ្រាន់ គ្រប់​ពាណិជ្ជកម្ម​តូចធំ គ្រប់​ការងារ​ទាំងអស់​ត្រូវតែ​មានច្បាប់ និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ។ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អាជីវកម្ម​មួយចំនួន​នៅ​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ រីឯ​ការងារ​មួយចំនួនធំ​នៅ​មិនទាន់មាន​កិច្ចសន្យា​នៅឡើយ​ទេ។ ហេតុផល​មិនមាន​កិច្ចសន្យាការងារ​ច្បាស់លាស់ ពេលខ្លះ​អាច​បណ្តាលមកពី​ចេតនា​របស់​ម្ចាស់​អាជីវកម្ម  ពីព្រោះថា ពួកគេ​មិន​ចង់ឲ្យ​មាន​ចំណង​ផ្លូវច្បាប់។ ប៉ុន្តែ​ពេលខ្លះទៀត គឺ​វា​កើតចេញពី​ចេតនា​របស់​កម្មករនិយោជិត​ទៅវិញ​ទេ ពីព្រោះ ពួកគេ​ចង់​មាន​សេរីភាព​ក្នុងការ​ផ្លាស់ប្តូរ​ការងា​រ​នៅពេលណា​ដែល​ពួកគេ​ចង់។ ... Read More »

យុវវ័យបច្ចុប្បន្ននេះឆាប់លើសខ្លាញ់ឡើងឈាមប្រឈមនឹងទឹកនោមផ្អែមដោយសារមានមូលហេតុ២យ៉ាងគួរយល់ដឹង

នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា ចំណី​អាហារ​មាន​សម្បូរ​ហូរហារ រីឯ​ជំងឺ​ក៏​វា​មាន​ច្រើន​តាម​នោះ​ដែរ។ ចំណែក​​យុវវ័យ​ក្នុង​សម័យ​នេះប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ច្រើន នេះ​បើតាម​ការ​លើក​ឡើង​របស់លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម។ លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា យុវវ័យ​ឥឡូវ​ឃើញ​ថា​មាន​ជួប​បញ្ហា​សុខភាព​ដូច​ជា លើស​ឈាម លើស​ជាតិ​ខ្លាញ់ ... Read More »

ឆេះតូបទិញលក់មាសនៅផ្សាវាលយន្តបាត់បង់ទ្រព្យសម្បត្តិនិងប្លាទីន៣០តម្លឹង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនិងអ្នកដើរផ្សារខណៈឃើញមានអគ្គិភ័យឆាបឆេះតូបទិញលក់មាសមួយកន្លែង ប៉ុន្តែត្រូវបានសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ទាន់មិនឱ្យឆេះរាលដាលដល់តូបផ្សេងៗនៅក្បែរនោះឡើយ។មូលហេតុនៃការឆេះគឺមកពីម្ចាស់តូបដុតរំលាយប្លាទីន ហើយបែកចានរំលាយបណ្ដាលឲ្យខ្ទាតរងើកភ្លើងឆេះតូបខូចខាតប្លាទីនអស់ប្រមាណ៣០តម្លឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅផ្សារវាលយន្តកែងខាងជើងក្នុងភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់តូបរងគ្រោះមានឈ្មោះ សុខ ហាន់ ភេទប្រុស អាយុ៤៧ឆ្នាំ  មុខរបរទិញលក់មាស និងដូរលុយ រស់នៅក្នុងភូមិសង្កាត់ខាងលើ។ ចំពោះសម្ភារដែលខូចខាតរួមមានប្លាទីនប្រមាណ៣០តម្លឹងត្រូវបានហូរទៅតាមទឹកអស់ ... Read More »

ប្រជាជនប្រេស៊ីលមិនខ្វល់ពី COVID-19 ខណៈពួកគេសម្រុកទៅកម្សាន្ត នៅឆ្នេរសមុទ្រទីក្រុងរីយ៉ូ

អន្តរជាតិ៖ បើទោះជាមានការព្រមានពីអាជ្ញាធរសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO យ៉ាងណាក៏ដោយ ប្រជាជនប្រេស៊ីលជាច្រើនបានប្រមូលផ្ដុំគ្នាលេងកម្សាន្ត នៅឯតំបន់ឆ្នេរនៃទីក្រុង រីយ៉ូ (Rio de Janeiro) ដោយហាក់ដូចជាមិនខ្វល់ ឬភ័យខ្លាចទាល់តែសោះចំពោះការឆ្លងរាតត្បាត COVID-19 ។ ... Read More »

ក្លិបហាត់ប្រាណនៅរដ្ឋកាលីហ្វ័រញ៉ា បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវរៀបចំដាច់ដោយឡែកពីគ្នា ដើម្បីការពារឆ្លងមេរោគ

អន្តរជាតិ៖ កាលពីថ្មីៗនេះ ក្លិបហាត់ប្រាណមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Redondo Beach រដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការឡើងវិញហើយ ដោយមានរៀបចំកន្លែងហាត់ដាច់ដោយឡែកពីគ្នា និងបទបញ្ជាថ្មី សម្រាប់ឲ្យអតិថិជនរបស់ខ្លួនអនុវត្តតាម ។ដោយខាងក្លិបហាត់ប្រាណ បានប្រើផ្លាស្ទិកវាំងននបន្ទប់ទឹក និងបំពង់ទីប សង់ចេញជាកន្លែងហាត់ដាច់ដោយឡែក ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ដើម​កំណើត​ទំនៀម​ផ្កា​ស្លា​បី

អតីត​និទាន​ពី​ព្រេង​នាយ​មក​ថា មាន​កុមារ​កំព្រា ៤ នាក់ ជា​សំឡាញ់​នឹង​គ្នា មាន​ឈ្មោះ​មិន​ប្រាកដ នៅ​ក្នុង​ស្រុក​តក្ក​សិលា២ បាន​បបួល​គ្នា​ទៅ​រក​រៀន​សិល្ប​សាស្ត្រ ។ លុះ​ទៅ​ដល់​ចុង​ស្រុក​តក្ក​សិលា បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ​ជាតិ​ព្រាហ្មណ៍​ម្នាក់ ដែល​ជា​អ្នក​បង្រៀន​សិល្បវិជ្ជា​គ្រប់​មុខ ហើយ​កុមារ​ទាំង ៤ នាក់ ... Read More »

អាមេរិកស្នើឲ្យចិនដោះលែងជនជាតិកាណាដា ចុះហេតុអ្វីមិនស្នើកាណាដាឲ្យដោះលែងជនជាតិចិនផង

អាមេរិកបានបញ្ចេញប្រតិកម្ម ក្រោយចិនបានចោទប្រកាន់ជាផ្លូវការជនជាតិកាណាដា២រូបពីបទចារកិច្ច។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិកបានស្នើដល់ចិនត្រូវតែដោះលែងពលរដ្ឋកាណាដា២នាក់ជាបន្ទាន់។ ការស្នើខាងលើរបស់អាមេរិកទទួលរងប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋចិនថាចុះហេតុអ្វីបានជាអាមេរិកមិនព្រមស្នើដល់រដ្ឋាភិបាលកាណាដាឲ្យដោះលែងជនជាតិចិនផង ម្តេចស្នើតែចិនឲ្យដោះលែងតែជនជាតិកាណាដាបែបនេះ។ នេះជាសកម្មភាពដែលមិនមានតម្លាភាពនោះឡើយ។ នៅថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់ចិនឱ្យដោះលែងជនជាតិកាណាដា ជាបន្ទាន់ ដែលចិនបានចាប់ខ្លួនហើយចោទប្រកាន់ពីបទចារកិច្ច ... Read More »

បើកបន្ទប់ទឹកឃើញព្រះសង្ឃធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទនិងសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ ព្រះសង្ឃព្រះជន្មាយុ ៧៣វស្សា បានធ្វើអត្តឃាតដោយចង.កនៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានផងដែរ ។  ករណីប្រទះឃើញព្រះសពព្រះសង្ឃធ្វើអត្តឃាតខាងលើ គឺនៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ ចំណែករថយន្តបើករត់បាត់បន្សល់តែស្លាកលេខនៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្តនិងម៉ូតូបានបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តក្រោយកើតហេតុបានបើកគេចខ្លួនបាត់ តែជ្រុះស្លាកលេខនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ... Read More »