ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បុរសម្នាក់ដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖សពមិនស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាភេទប្រុសអាយុ ប្រហែលជិត៥០ឆ្នាំពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ពាក់ស្បែកជើងផ្ទាត់ នឹងមានបង្វេចមួយនៅជាប់ខ្លួន។ តាមប្រជាពលរដ្ឋបានឱ្យដឹងដែរថាពួកគាត់បានឃើញបុរសខាងលើ(សព)មកអង្គុយលើគ្រែក្បែរកន្លែងកើតហេតុតាំងពីម៉ោង៨ព្រឹកដោយមានអាការហេវហត់ ហើយប្រជាពលរដ្ឋបាននាំគ្នាឱ្យបាយហូបដែរតែគាត់មិនព្រមហូបនោះទេ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់បុរស(សព)រូបនេះមានសភាពមិនស្រួលខ្លួនកាន់តែខ្លាំងឡើងៗហើយពួកគាត់បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់គ្រួពេទ្យបានប្រាប់ថាបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ជុំវិញករណីខាងលើនេះលោកវរសេនីយ៍ឯក ... Read More »

Update៖ ជនរងគ្រោះជិះទូកត្រូវកាណូតបុករកឃើញសពអស់ហើយ

ខេត្តកំពង់ចាម ៖​ មន្ត្រីនគរបាលស្រុកកំពង់សៀមបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុក,កម្លាំងសមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ,ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច,ផែនចរាចរណ៍ជើងទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ចាត់វិធានជាបន្ទាន់ចុះស្រាវរហូតដល់ម៉ោង១៥រសៀល ថ្ងៃទី១១ឧសភាបានរកឃើញសាកសពជនរងគ្រោះឈ្មោះ ធីម ថាន នៅអែបច្រាំងទន្លេសមត្ថកិច្ច បានបង្កើតគណះកម្មការ ត្រួតពិនិត្យលើសាកសពឃើញមានស្លាកស្នាមរលាត់នៅលើថ្ងាស ចិញ្ចើមផ្នែកខាងឆ្វេង កន្លែង។ បន្ទាប់មក ... Read More »

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ព្រះវស្សា

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ព្រះវស្សា Read More »

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ Read More »

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ​ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៣នាក់​ ពាក់ព័ន្ធ​ករណីលួច​ (ឆក់កាបូបលុយ)

ភ្នំពេញ​ ៖​ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានប្រាប់អង្គភាពកាសែតនគរវត្ត​ ឲ្យដឹងនៅរសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ​២០២០នេះថា​ កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ឆក់កាបូបលុយ) បង្កឡេីងកាលពីថ្ងៃទី០៨ ... Read More »

ម៉ាស៊ីនជំនួយដកដង្ហើមទុស្សេបង្កអគ្គិភ័យ អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ស្លាប់នៅរុស្ស៊ី

មន្ទីពេទ្យ Saint George សម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីបានជួបគ្រោះអគ្គិភ័យ កើតចេញពីម៉ាស៊ីនជំនួយដកដង្ហើមដល់អ្នកជំងឺកូវីដ ១៩ បណ្តាលឲ្យមានអ្នកជំងឺ៥នាក់ស្លាប់ និង១៥០ នាក់ជម្លៀស ចេញទាន់ពេលវេលា ។ ... Read More »

កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរដ្ឋបាលស្រុកលើកដែក

ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតនៃជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ... Read More »

ជិះម៉ូតូទៅផ្សារមិនទៅដល់ផងត្រូវជនសង្ស័យឆក់កាបូបស្ពាយអស់លុយជាង៥លានរៀល

ភ្នំពេញ​៖​ ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះបំណងទៅរកទិញបន្លែនៅផ្សារដេីមគតែមិនទាន់ដល់ផងស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវលាម៉ោង៣រសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ២០០៤​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។  សម្ភារបាត់បង់មាន៖​ លុយខ្មែរជាង៤លាន​ រឿល លុយដុល្លារ២២០ដុល្លារ​ ទូរស័ព្ទមួយគ្រឿង​ កាតគ្រីម៉ូតូ២សន្លឹក។  តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ ... Read More »

Update ៖ សមត្ថកិច្ចបានបាញ់សម្លាប់មន្ត្រីយោធាម្នាក់ដែលស្ពាយកាំភ្លើងជាប់ខ្លួន ក្រោយបាញ់សម្លាប់មនុស្ស២នាក់ ដើម្បីការពារខ្លួន

ឧត្តរមានជ័យ៖រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ ប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បង្ហើបប្រាប់ថា មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និង ប្រពន្ធយោធាដូចគ្នា ហើយរត់ដោយស្ពាយជាមួយកាំភ្លើង និង គ្រាប់១២០គ្រាប់នោះ បានបាញ់តដៃ ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប ។ ... Read More »

សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឱសថស្ថាន​អរុណរះរកឃើញឱសថគ្មានចុះបញ្ជីការពីក្រសួងសុខាភិបាលជាច្រើនមុខ​

ខេត្តស្វាយរៀង​៖ ឱសថប្រមាណជិត៣០មុខត្រូវបានត្រួតពិនិត្យ​ឆែកឆេររកឃើញ ក្នុងប្រតិបត្តិការបង្ក្រាបពីសមត្ថកិច្ច តាមរយៈដឹកនាំសម្របសម្រួលដោយ លោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០ នាទីព្រឹកនៅឱសថស្ថានអរុណរះ ស្ថិតក្នុង ភូមិ​វាល​យន្ត ... Read More »

បង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជាងកន្លះគីឡូក្រាម

ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងសារធាតុញៀន០២កញ្ចប់ធំ ។  ការបង្រ្កាបគ្រឿងញៀននេះធ្វើឡើងនៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ... Read More »

លោកត្រាំ៖ កុំសួរខ្ញុំ ថាហេតុអ្វីមានមនុស្សស្លាប់ជុំវិញពិភពលោក បើចង់សួរទៅសួរចិនទៅ(មានវីដេអូ)

នៅក្នុងសន្និសីទកាសែត នៅសេតវិមានកាលពីថ្ងៃទី១១ខែឧសភាលោក ត្រាំ ត្រូវអ្នកសារព័ត៌មាន សួរសំណួរធ្វើឲ្យលោកត្រាំ«រឹងថ្គាម»ឆ្លើយលែងចេញ ក៏បានដើរចេញពីសន្និសិទ្ធកាសែត។ នៅក្នុងសន្និសិទ្ធកាសែត លោកត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងតែធ្វើបានល្អជាងប្រទេសផ្សេងទៀត ពីការធ្វើតេស្តរក កូវីដ១៩ ទើបអាមេរិក រកឃើញមានអ្នកឆ្លងច្រើនបែបនេះ។ នៅពេលនោះ ... Read More »

Update : រកឃើញសពម្នាក់ និងបាត់២នាក់ ករណី ទូកដឹកអ្នកដំណើរ បុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេ ក្នុងឃុំកោះសំរោង

ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលមូលដ្ឋានប្រាប់ថា ក្នុងចំណោមប្រជាពលរដ្ឋ៣នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេមេគង្គ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ... Read More »

Update ៖ ប៉ូលិសជាន់ខ្ពស់ខេត្តកំពង់ធំ៥រូប ចាប់ពីនាយការិយាល័យចរាចរណ៍ រហូតដល់ស្នងការ ត្រូវបានសម្តេចក្រឡាហោម ស ខេង ចេញប្រកាស «ព្រមានលើកទី១»

ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៥រូប ចាប់ពីនាយការិយាល័យចរាចរណ៍ រហូតដល់ស្នងការ ... Read More »

ជាលើកដំបូង ដែលចំនួនអ្នកឆ្លងកូវីដ១៩ ធ្លាក់ចុះទាបជាងមុន គិតក្នុង១ថ្ងៃៗ

ចាប់តាំងពីការផ្ទុះកូវីដ១៩មក ចំនួនអ្នកឆ្លង មានការកើនឡើងជារៀងរហូត នៅលើពិភពលោកគិត១ថ្ងៃ ។ ប៉ុន្តែនៅពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាស ព័ត៌មានដែលគួរឲ្យត្រេកអរបំផុតនោះគឺមានអ្នកឆ្លងទាបជាងមុន។ ប៉ុន្តែអង្គការសុខភាពពិភពលោក WHOបានស្នើដល់ប្រទេសទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បញ្ចៀសការឆ្លងថ្មី។ តាមសារព័ត៌មាន Channel news ... Read More »

រ៉ឺម៉កម៉ូតូដឹកត្រី ពន្លះម៉ូតូ រួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូ បត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកត្រីទាំងកំរោល រួចហោះផ្លោងទៅបុករថយន្តមួយគ្រឿងទៀតដែលគេចតចោលបណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នកបើករ៉ឺម៉ករបួសធ្ងន់ទាំងពីរនាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយ ផ្លូវជាតិលេខ៥ក្នុងសង្កាត់ឬស្សីកែវ ... Read More »

ចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាតុលាការរកឃើញសារធាតុញៀន ២កញ្ចប់ធំ និង១កញ្ចប់តូចបន្ថែម

ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញនូវសារធាតុញៀនមួយចំនួនទៀត។ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងបានឲ្យដឹងថា ក្នុងការចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ ... Read More »

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យ ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំគ្រប់មុខជាលក្ខណៈគ្រួសារ

ខេត្តប៉ៃលិន៖មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះ សំណាលចែកកូន មេ និងបាពូជកង្កែប ដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្មរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ... Read More »

ឃាត់ជនសង្ស័យ​ជា​អ្នកទិញ​អេតចាយ​ម្នាក់ករណីលួចខ្សែភ្លើង

​    ខេត្តស្វាយរៀង​៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ជនសង្ស័យ​ដែលជា​អ្នកទិញ​អេតចាយ​ម្នាក់ ក្រោយ​ពេលដែល​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះអំពី​ករណី​ជនរូបនេះលួច​ខ្សែភ្លើងនៅ​រោងចក្រ​ផលិត​កង់(​អេ វើ​ហ្គ្រេ​ន​) ដែល​មានទីតាំង​ស្ថិតក្នុង​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង។ ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅ វេលាម៉ោង ១៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០ ស្ថិតក្នុងក្រុងបាវិត។ ... Read More »

ក្លឹបនៅ Premier League កំពុងប្រឈមមុខនឹងការសងប្រាក់ឲ្យក្រុមហ៊ុនទូរទស្សន៍ប្រមាណ៣៤០លានផោន

អង់គ្លេស៖ ក្លឹបនៅ Premier League អាចនឹងសងប្រាក់ប្រមាណ៣៤០លានផោនដល់ក្រុមហ៊ុនទូរទស្សន៍ អ្នកផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិបើទោះបីជារដូវកាលនេះចាប់ផ្តើមនៅពីក្រោយការបិទទ្វារក៏ដោយ។ សារព័ត៌មានBBC បានចេញផ្សាយថា ក្លឹបត្រូវបានគេព្រមានកាលពីថ្ងៃចន្ទថា តួលេខថ្លៃចំណាយអាចនឹងកើនឡើងប្រសិនបើរដូវកាលត្រូវបានកាត់បន្ថយ ឬប្រសិនបើការកាត់ចេញត្រូវបានលុបចោលសម្រាប់ការផ្សាយផ្ទាល់ ឬផ្សាយពាណិជ្ជកម្មឲ្យក្លឹបនីមួយៗ។ មន្រ្តីក្លឹបបានជួបគ្នាកាលពីថ្ងៃចន្ទដើម្បីបន្តកិច្ចពិភាក្សាស្តីពី “គំរោងស្តារឡើងវិញ” ។ ... Read More »

អតីតម្ចាស់ជើងឯក៤សម័យកាល Sebastian Vettel បញ្ចប់ការបើករថយន្តប្រណាំងឲ្យក្រុមហ៊ុន Ferrari

កីឡាករប្រណាំងរថយន្តអន្តរជាតិ Sebastian Vettel នឹងចាកចេញពីក្រុមហ៊ុន Ferrari នៅចុងឆ្នាំនេះបន្ទាប់ពីការចរចាកិច្ចសន្យារវាងក្រុមហ៊ុននឹងរូបលោកមិនត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀង។ ការចាកចេញនេះដែលត្រូវបានគេរំពឹងថានឹងត្រូវប្រកាសជាផ្លូវការដែលធ្វើឱ្យអនាគតរបស់ម្ចាស់ជើងឯកពិភពលោកប្រណាំងរថយន្ត៤សម័យកាលវ័យ៣២ ឆ្នាំរូបនេះស្ថិតក្នុងភាពស្រពេចស្រពិល។ កីឡាករប្រណាំងរថយន្តមួយរូបជនជាតិអេស្បាញលោក Carlos Sainzបច្ចុប្បន្នជាអ្នកបើកឡានម៉ាក McLaren ស្ថិតក្នុងចំណោមអ្នកដែលជាប់ទាក់ទងនឹងកៅអីរបស់កីឡាករ Vettel ដែរបាននិយាយថា ... Read More »

លីកកំពូលអាល្លឺម៉ង់ជិតមកដល់៖ ហាម​កីឡាករ​ស្តោះ​ទឹកមាត់ ឬ​ឱប​គ្នាពេល​អបអរស៊ុតបញ្ចូលទី

អាល្លឺម៉ង់៖  លីកកំពូលអាល្លឺម៉ង់ Bundesliga អនុញ្ញាត​ឲ្យ​កីឡាករ​ប្រើ​វិធី​អបអរពេលស៊ុតបាល់​គ្រាប់​បាល់​ដោយ​ប្រើ​កែងដៃ ឬ​ជើង​ប៉ះគ្នា​ប៉ុណ្ណោះ​នៅពេល​ក្របខ័ណ្ឌ​មួយនេះ​ចាប់ផ្តើមប្រកួត​ឡើងវិញ​។ ការធ្វើបែបនេះ​ជា​វិធី​បង្កា​មួយ​ចំណោម​វិធី​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ COVID-19​។ តាមការគ្រោងទុកការប្រកួតបញ្ចប់រដូវកាល២០១៩-២០២០ ត្រូវធ្វើឡើងនៅ​ថ្ងៃទី​១៦ ខែឧសភានេះ បន្ទាប់ពីលោកស្រី Angela Merkel ​អធិការបតី​អាល្លឺម៉ង់អនុញ្ញាតក្រោយ​កិច្ចប្រជុំ​ជាមួយ​អភិបាលរដ្ឋ​នានាកាលពី​ថ្ងៃទី​៦ ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតធ្វើ​អនាម័យបរិស្ថាន ផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួម

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បាននាំគ្នាចុះសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដែលការងារនេះដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីកម្លាំងទាំងបី មន្ត្រីបរិស្ថានក្រុង យុវជនគណបក្ស អាជ្ញាធរភូមិ សង្កាត់-ក្រុង និងប្រជាការពារភូមិប្រមាណជា១០០នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ... Read More »

ជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីឆក់កាបូបត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។ មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ ១.ឈ្មោះ ឆៃ ប៊ុនឈឿន អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ... Read More »

ស្គាល់មុខតែមិនស្គាល់ចិត្ត ខំទុកចិត្តមិត្តភក្តិឲ្យម៉ូតូខ្ចីជិះចុងក្រោយយកទៅបាត់

ភ្នំពេញ​៖ ​បុរសម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដេីម្បីសុំការអន្តរាគមន៍ បន្ទាប់ពីរូបគាត់បានឲ្យម៉ូតូរបស់ខ្លួនដែលទើបនឹងទិញទៅបុរសម្នាក់ ដែលជាអ្នកធ្វេីការជាមួយគ្នា បែរជាបុរសរូបនេះយកទៅបាត់ ។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីម៉ោង១រសៀល​ ថ្ងៃទី១១ខែឧសភា​  ឆ្នាំ២០២០​ ស្ថិតក្នុងខុនដូកាឡាក់ស៊ី​ ស៊ីឌិន  សង្កាត់ជ្រោយចង្វា​ ... Read More »

ខួបកំណើតឆ្នាំនេះ ទ្រី តារាវុធ ទទួលបានការភ្ញាក់ផ្អើលមិនគួរឲ្យជឿ

ភ្នំពេញ៖ មិនមានគម្រោងរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំណាមួយទេ ប៉ុន្តែ​តារាសម្តែងស្រស់សង្ហា ទ្រី តារាវុធ ទទួលបានការរៀបចំកម្មវិធីខួបកំណើតមួយចំនួនពីមិត្តរួម អាជីព និងអ្នកជិតដិត។ ​ឆ្នាំនេះ ទ្រី តារាវុធ មានអាយុ ២៥ ឆ្នាំហើយ ហើយមួយឆ្នាំមុននេះតារា​រូបនេះ​ទទួលបានការងារសិល្បៈទាំងក្នុងនិងក្រៅប្រទេស ... Read More »

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀងកម្ពុជា.ថៃ ផ្តើមសាងសង់អគាររដ្ឋបាល

ខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀងកម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បានចាប់ផ្តើមសាងសង់អគាររដ្ឋបាលសម្រាប់ទុកបំពេញការងារបម្រើសេវាកម្មដល់រថយន្តធំៗដឹកទំនិញឆ្លងកាត់ បម្រើឱ្យការដឹកជញ្ជូនទំនិញ និងការផ្លាស់ប្តូរធុរកិច្ចរវាងប្រទេសទាំងពីរ។  តំណាងក្រុមហ៊ុនម៉ៅការ CM JV ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១២ ខែឧសភា​ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១២ ខែឧសភា​ឆ្នាំ២០២០ ។ Updated Covid-19 Situation in Cambodia & Thailand as of ... Read More »

សម្តេច​ ស​ ខេង​ ព្រមានស្នងការខេត្តកំពង់ធំ រងការ​ ចំពោះភាពខ្វះការយកចិត្តទុកដាក់ការគ្រប់គ្រងនិងដឹកនាំ

ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ... Read More »

គួរឲ្យសង្វេគទៅជួយកាប់ឆ្ការចម្ការបងប្អូន ត្រូវឈើរលំសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ទៅជួយបងប្អូនកាប់ផ្តួលរំលំដើមឈើយកដីធ្វើចម្ការត្រូវដើមឈើរលំសង្កត់ពីលើស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចថ្មដារ ក្នុងភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើ មានឈ្មោះ បូរ ... Read More »