ប្រទេសវៀតណាម៖ បន្ទាប់ពីបានពិសារអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម រួចមក នៅព្រឹកថ្ងៃដដែលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម។ ... Read More »
សង្គម
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវ វៀតណាម
ប្រទេសវៀតណាម៖ ព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ... Read More »
ប្រជាពលរដ្ឋ៣៥គ្រួសារ ផ្ទុះការតវ៉ា រឿងទំនាស់វិវាទដីធ្លី ជាមួយមូលដ្ឋានកងទ័ពការពារអាកាស
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ផ្ទះការតវ៉ារឿងទំនាស់ដីធ្លី ទំហំ៤៣៧៥០ម៉ែត្រការ៉េ ដែលជាអតីត ដីមូលដ្ឋានកងទ័ពការពារអាកាស ហើយកន្លងមក ត្រូវបានក្រុមគ្រួសារ កងទ័ពសរុបចំនួន១៤៥គ្រួសារ ស្នើសុំ មេបញ្ជការអង្គភាព និងស្នើសុំទៅ សម្តេច ... Read More »
អគ្គនាយកអន្តោប្រវេសន៍ថ្មី ធានាគ្រប់គ្រងឲ្យបានច្បាស់លាស់នូវលំហូរចេញ ចូល ជនអន្តោប្រវេសន៍
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី បានធានាដល់ការគ្រប់គ្រងឲ្យបានច្បាស់លាស់ ក្នុងការចេញ ចូល នូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថា តាមព្រំដែនទឹក និងគោកនោះឡើយ ខណៈក្រសួងមហាផ្ទៃអំពាវនាវឲ្យនគរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនខុសច្បាប់មួយចំនួននៅខេត្តព្រះសីហនុ ។ ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនគរបាលជាន់ខ្ពស់ ... Read More »
លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ពិនិត្យសំណង់ខុសច្បាប់ ការសង់រោងបុណ្យ រោងការបិទផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងថ្នាំងថ្នាក់ពីពលរដ្ឋ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំរាល់សំណង់ផ្សេងៗដែលកំពុងសាងសង់ ពិសេសសំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ការសង់រោងបុណ្យ,រោងការបិទផ្លូវ ដើម្បីជម្រុញអោយពួកគាត់គោរពច្បាប់និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញជៀសវាងការថ្នាំងថ្នាក់ព៏ប្រជាពលរដ្ឋ។ ការជម្រុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ៣កើត ... Read More »
ល្បិចចាស់គំរិលរបស់មន្រ្ដីគ្រាប់ល្ពៅត្រូវបានលាតត្រដាងនោះគឺ មន្រ្តីជលផលកំពង់ក្ដីចុះបង្រ្កាបបទល្មើសបំភាន់ភ្នែកមហាជន តាមរូបមន្ដកៀងត្រីបញ្ចូលស៊ង
ខេត្តសៀមរាប ៖ ពលរដ្ឋរិះគន់លោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្ដី ថាពីមួយឆ្នាំទៅមួយឆ្នាំបទល្មើសនេសាទនៅក្នុងស្រុកជីក្រែងចេះតែកើនឡើងជាលំដាប់ គ្មានមន្ត្រីជលផលណាបង្ក្រាបឈ្នះ ។ ការរិះគន់នេះបានដាក់ការសង្ស័យថា នាយសង្កាត់រដ្ឋបាលជលលផលរូបនេះកន្លងមកប្រហែលជាចុះបង្រ្កាបបទល្មើសតាមរូបមន្ដ កៀងត្រីបញ្ចូលស៊ងតែប៉ុណ្ណោះឬអាចនិយាយថា ការបង្រ្កាបគ្រាន់តែធ្វើយករបាយការណ៍កុហកបោកប្រាស់ថ្នាក់លើតែប៉ុណ្ណោះ។ ជាក់ស្ដែងនៅខាងក្រោយវត្តបាប័ង្គស្ថិតនៅក្នុងឃុំល្វែងឫស្សី ទឹកដីរបស់លោក ... Read More »
ប្រទះឃើញសាកសពត្រូវគេយកមកប្លុងចោល ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស សង្ស័យឃាតកម្ម
ខេត្តស្វាយរៀង ៖ មានប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឈប់មើល សាកសពបុរសម្នាក់ សង្ស័យគេដឹកតាមរថយន្ត យកមកប្លុងចោល ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ចម្ងាយ៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។ ... Read More »
កិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យខេត្ត ចំនួន១២៦នាក់ និងពិធីប្រកាសគណៈកម្មការសេវាហិរញ្ញប្បទានថ្មី
ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានស្នើដល់គណៈកម្មការសេវាហិរញ្ញប្បទានថ្មី សូមខិតខំប្រឹងប្រែងផ្តល់សេវាហិរញ្ញប្បទាន និងមូលនីធិសមធម៌ ឲ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសម ធម៌ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្តផងដែរ។ មានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យខេត្ត ចំនួន១២៦នាក់ និងពិធីប្រកាសគណៈកម្មការសេវាហិរញ្ញប្បទានថ្មី កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨នៅសាលប្រជុំមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។ ... Read More »
រថយន្តបើកល្បឿនលឿនបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ស្លាប់អ្នករួមដំណើរម្នាក់
ខេត្តកណ្ដាលៈ រថយន្តមួយគ្រឿងបើកចុះស្ពានដោយល្បឿនលឿនេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យក្រឡាប់ ធ្វើឲ្យបុរសជាអ្នករួមដំណើរម្នាក់ស្លាប់បាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងវេលាម៉ោង០២ និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានព្រែកក្ដាម(មិត្តភាពកម្ពុជា ចិន) ត្រើយខាងលិច ... Read More »
រថយន្តដឹកលើសសទម្ងន់ និងខុសលក្ខណៈបច្ចេកទេសគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច
ខេត្តកណ្តាល៖ ស្របពេល ដែលគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយចាប់ផ្តើមត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យការដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម ខ្សាច់ មិនគ្រប និងរឹតបណ្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្សេងៗគ្នាក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ បានធ្វើឲ្យម្ចាស់យានយន្ត និងអ្នកបើកបរប្រតិបត្តិតាមគោលការណ៍ណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និយាយរួមមានឯកសារគ្រប់គ្រាន់ស្រប់ទៅតាមនីតិវិធី ។ ... Read More »
នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតសម្ភារកាច់សោកម៉ូតូមួយឈុត
ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទំនប់ទឹកគយល្បាតក្នុងមូលដ្ឋានប្រទះឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងដោយមានការសង្ស័យក៏ហៅសុំឆែកឆេរលើដងខ្លួនស្រាត់តែឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយឈុតទើបឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខលីហួរ សប និងថតចម្លង តាមបណ្តោយផ្លូវលេខ៤០២ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »
រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖បុរសវ័យកណ្ដាលម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួស ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តកុងតឺន័របើកបុកពេញទំហឹងរួចរថយន្តបង្កបន្ថែមល្បឿនជិះរត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ... Read More »
នគរបាលសេដ្ឋកិច្ចខេត្តឆ្មក់បង្ក្រាប ក្បូនឈើយក្សមួយគ្រឿងបន្តទៀត មេព្រៃដូចជាមិនសប្បាយចិត្ត
ខេត្តស្ទឹងត្រែង៖ ក្បូនឈើយក្សមួយគ្រឿងសណ្តោងចុះពីស្រុកសៀមប៉ាង ឆ្លងកាត់ភូមិញើន ឃុំស្តៅ ស្រុកសេសាន តាមបណ្តោយដងទន្លេសេកុង មកដល់គល់សេកុងត្រូវ នគរបាលការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ឆ្មក់បង្ក្រាបបានទាន់ពេលវេលា នៅម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ប្រភពពីសមត្ថកិច្ចបាននិយាយថា ... Read More »
បទល្មើសនេសាទគគោក មន្ត្រីជលផលក្រគរថា រង់ចាំបញ្ជា
ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ ក្នុងរដូវបិទនេសាទកើតឡើងព្រោងព្រាតនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែមន្ត្រីជំនាញប្រចាំមូលដ្ឋាននេះអះអាងថា រង់ចាំបទបញ្ជាថ្នាក់ខេត្តសិន ។ លោកថា មិនមែនចេះតែធ្វើតាមចិត្តនោះទេ បើគ្មានបទបញ្ជាគឺមិនអាចធ្វើបាន ។ រីឯនាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់មិនអាចសុំការបំភ្លឺបានទេ ។ លោកស្វាយ ... Read More »
ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់ធ្វើស្រែនៅលើខ្នងរាស្រ្ដ
ខេត្តឧត្តរមានជ័យ ៖ លោក លឹម ក្លឹង ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់ កំពុងតែរងការចោទប្រកាន់ពីពលរដ្ឋជាច្រើនគ្រួសារថាបានប្រើប្រាស់ស្ថាប័នរដ្ឋ យកតួនាទី និងអំណាចរបស់ខ្លួនកេង ចំណេញធ្វើអាជីវកម្មលើខ្នងរាស្រ្ដ និងគំរាមកំហែងពលរដ្ឋទៅលើការសាងសង់សំណង់ផ្សេងៗ ដូចជាស្ថានីយប្រេង,រោងលក់គ្រឿង សំណង់សាងសង់លំនៅឋាន និងជួសជុល លំនៅឋានជាដើម ... Read More »
នគរបាលស្រុកព្រៃឈើឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន ខុសច្បាប់
ខេត្តកំពង់ចាម ៖ នគរបាលជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ កាលពីវេលា ម៉ោង១០និង២០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ បានបើកប្រតិការមបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានឃាត់មនុស្ស៣នាក់ ដកហូតថ្នាំញៀនមួយចំនួន ។ នគរបាលស្រុកព្រៃឈរឲ្យដឹងថា ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន
ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន ... Read More »
មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ មួយសំបុក រងការបង្រ្កាប
ខេត្តកំពង់ស្ពឺ ៖ ទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន១កន្លែង ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ត្រូវកម្លាំងនគរបាលបង្រ្កាប កាលពីវេលាម៉ោង១០ ... Read More »
កម្មករសំណង់ម្នាក់មានទំនាស់តិចតួចក្នុងគ្រួសារក៏សម្រេចចិត្តចងកធ្វើអត្តឃាតតែម្តង
ខេត្តរតនគិរី៖ បុរសកម្មករសំណង់មា្នក់ មានទំនាស់តិចតួចក្នុងគ្រួសារ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនឯងនឹងខ្សែអង្រឹង។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ សមត្ថកិច្ច ... Read More »
អភិបាលស្រុកសំរោងខេត្តតាកែវរៀបចំឆាករឿងដេញថ្លៃគម្រោងសង់របងសាលាស្រុក
ខេត្តតាកែវ ៖ សាលាស្រុកសំរោងបានចេញសេចក្ដីជូនដំណឹងដេញថ្លៃគម្រោងធ្វើរបងមួយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ ដោយលោក កេត ម៉ៅ អភិបាលស្រុកសំរោងជាប្រធានគណៈកម្មាធិការ លទ្ធកម្ម ។ លិខិតជូនដំណឹងនេះបានបញ្ជាក់ថា គ្រប់ក្រុមហ៊ុនសហគ្រាសតូចធំនិងបុគ្គលឯកជនអាចស្នើសុំទិញពាក្យដើម្បីចូលរួមដេញថ្លៃបានលើគម្រោងនេះ ។ ... Read More »
ឆ្នាំ២០១៨នេះសេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើន៧,២ភាគរយ
ភ្នំពេញ ៖ ប្រតិភូការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បាន វាយតម្លៃខ្ពស់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨នេះ នឹងទទួលបានកំណើនក្នុងអត្រា៧.២ភាគរយ ។ ការវាយតម្លៃបែបនេះ របស់ AMRO ធ្វើឡើងនាឱកាសដែលត្រូវបានអនុញ្ញាត ... Read More »
សង្ស័យជិះម៉ូតូលក់គ្រឿងញៀនជួបគ្រោះថ្នាក់ចរាចរណ៍របួសស្ទើរស្លាប់ស្ទើររស់
ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ដូចហោះ ជួបគ្រោះថ្នាក់ចរាចរណ៍បុកអ្នកថ្មើរជើង បណ្ដាលឲ្យដួលច្រងាប់ច្រងិល រងរបួសធ្ងន់ ពេលនគរបាលសណ្ដាប់ធ្នាប់មកជួយអន្តរាគមន៍ នៅក្នុងកែបម៉ូតុ ឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ។ ហេតុការណ៍នេះភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃពុធ ... Read More »
ស្រីស្អាតបើករថយន្តបុកម៉ូតូបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ ព្យាយាមបើករត់អូសទាំងម៉ូតូដល់គល់ស្ពានជ្រោយចង្វា
ភ្នំពេញ៖ ស្រីស្អាតបើករថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ ហើយអ្នកបើករថយន្តបានបន្ថែមល្បឿន បើករត់អូសទាំងម៉ូតូរហូតទៅដល់គល់ស្ពានជ្រោយចង្វា ទើបរបូតម៉ូតូចេញ ហើយរថយន្តនៅតែបន្តបើករត់ឆ្លងស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បាន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »
ជនជាតិចិនទៀតហើយ! ឃាត់ខ្លួន៤នាក់ជាប់ចោទពីបទចាប់បង្ខាំងមនុស្សស្សខុសច្បាប់ ធ្វើទារុណកម្ម
ខេត្តព្រះសីហនុ៖ កាលវេលាម៉ោង០៣និង២០នាទី រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបានទទួលព័ត៌មានថា នៅជាន់ទី០៤សណ្ឋាគារ កាស៊ីណូខ្សាច់មាសក្នុង បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ០៤ សង្កាត់០៤ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់។ បន្ទាប់មកសមត្ថកិច្ចក៏ចុះប្រតិបត្តិការបង្ក្រាបភ្លាមៗតែម្តង ... Read More »
១រអិលជើងធ្លាក់ទឹកលង់ស្លាប់ ១ទៀតឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ក្នុងថ្ងៃតែមួយ
ខេត្តស្វាយរៀង៖ រយះពេលតែមួយថ្ងៃ នៅខេត្តស្វយរៀងមានករណីមនុស្សស្លាប់២នាក់ ក្នុងករណី២កន្លែងផ្សេងគ្នា មួយនៅ ស្រុករំដួល ក្មេងប្រុសរអឹលជើងលង់ទឹកស្រះស្លាប់ មួយទៀតបុរសម្នាក់ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់នៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានប្រាប់កាសែតនគរវត្តឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៩ ... Read More »
ស្ត្រីវ័យ៣៤ឆ្នាំម្នាក់ជិះម៉ូតូតាមផ្លូវត្រូវរន្ទះបាញ់ស្លាប់ និងរងរបួសកូនក្មួយ២នាក់
ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវមានឌុបកូនប្រុសម្នាក់ និងក្មួយស្រី ខណៈមេឃកំពុងរលិមស្រិចៗ ជនរងគ្រោះក៏ជិះចូលផ្ទះវិញក៏ត្រូវរន្ទះបាញ់ស្លាប់ និងរងរបួសធ្ងន់កូនប្រុសម្នាក់ និងក្មួយស្រីម្នាក់ នៅចំណុចវល្ល័ប្រេង ស្ថិតក្នុងភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ... Read More »
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាប បទល្មើស ទាន់ពេលវេលា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »
ភ្លៀងធ្លាក់ជាប់គ្នាពីរថ្ងៃធ្វើឲ្យទឹកជន់់លិចទីក្រុងប៉ោយប៉ែត
ប៉ោយប៉ែត៖ រយ:ពេលពីរថ្ងៃ គឺថ្ងៃទី១១ និងថ្ថៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់យ៉ាងច្រើនធ្វើឲ្យផ្លូវលំ ផ្លូវបេតុង សាលារៀន វត្តអារ៉ាម និងផ្ទះប្រជាពលរដ្ឋមួយចំនួន រងនៅការជន់់លិចជាបណ្ដើរ។ ការជន់លិចដោយសារតែទឹកភ្លៀងនោះត្រូវបានពលរដ្ឋប្រាប់ថា ដីផ្ទះល្វែងមួយចំនួនដែលក្រុមឈ្មួញចាក់ដីលុបប្រឡាយទឹកមិនមានប្រព័ន្ធលូគ្រប់គ្រាន់ ម្យ៉ាងដោយសារតែកាកសំណល់ផ្សេងៗយកមកដាក់គរតាមចិញ្ចើមផ្លូវគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ... Read More »
ចតរថយន្តនិងម៉ូតូទុកចោលមុខផ្ទះ ភ្ញាក់ឡើង ក្រុមចោរលួចបាត់
ខេត្តកំពង់ស្ពឺ៖ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ម្ចាស់ស្រវឹង ចតចោលមុខផ្ទះ ពេលភ្ញាក់ដឹងខ្លួនរកមើលទ្រព្យ ចោរលួចបាត់ ។ ករណីម្ចាស់ប្រហែសទុកទ្រព្យក្រៅផ្ទះ ត្រូវចោរលួចបាត់នឹក បានភ្ញាក់ផ្អើលនៅម៉ោង៤ និង៥៥នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិទី៦ ... Read More »
ឃាត់បុរសខឹងចៅសង្កាត់មិនបញ្ជាក់លិខិតស្នាក់នៅឲ្យ យកដុំថ្មគប់កញ្ចក់រោងយាម
ភ្នំពេញ : បុរសម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ បន្ទាប់ពីវាយបំផ្លាញប៉ុស្តិ៍យាមតម្រូតបញ្ជាការពារក្រុង បណ្ដាលឲ្យបែកកញ្ចក់ដោយសារខឹងលោកចៅសង្កាត់ទន្លេបាសាក់ មិនបញ្ជាក់លិខិតស្នាក់នៅឲ្យ ។ ហេតុការនេះបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋអ្នកដំណើរចាមរោមមើលពេញដងផ្លូវ កាលវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចប៉ុស្តិ៍យាមតម្រូតបញ្ជាការពារ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច