ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបន្តបង្ក្រាប ទីតាំងស្តុកគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់មួយកន្លែងទៀត ដកហូតផលិតផលជាង៤តោន

ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក វ៉ាន់ ចាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបន្តបើកប្រតិបត្តិការបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែងទៀត ដោយរកឃើញគ្រឿងសម្អាងក្លែងក្លាយមានដូចជា ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខចំនួន៤៥០០គីឡូក្រាមរួមនឹងវត្ថុតាងមួយចំនួនទៀត និងឃាត់ខ្លួនម្ចាស់ទីតាំងខាងលើយកទៅសួនាំនៅនាយកដ្ឋានផងដែរ ... Read More »

សំណង់គ្មានច្បាប់ សង់តាមចិញ្ចើមផ្លូវជាតិលេខ៤ ផ្លូវរថភ្លើងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះរុះរើ

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះរុះរើសំណង់តូប ដែលពលរដ្ឋមួយចំនួនឆ្លៀតឱកាសសាងសង់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ តាមផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោយពីជូនដំណឹងជាមុនមកហើយ ។ តាមអជ្ញាធរ ... Read More »

ចាប់ខ្លួនមុខសញ្ញាប្រព្រត្តិបទល្មើសផ្សេងៗគ្នា៥នាក់នៅច្បារអំពៅ

ភ្នំពេញៈ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបានជាបន្តបន្ទប់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ក្នុងនោះជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជនសង្ស័យម្នាក់ទៀតពាក់ព័ន្ឌបទល្មើសគ្រឿងញៀនលួចដោះខ្នោះដៃហើយលោតចេញពីរថយន្តរបស់សមត្ថកិច្ចនៅគ្រាដែលសមត្ថកិច្ចដឹកយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសកាលពីចុងឆ្នាំ២០១៧កន្លងទៅ ។ ករណីចាប់ខ្លួនជនសង្ស័យទាំង៥នាក់នេះបានធ្វើឡើងពេញមួយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំនុចផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។ ករណីទី១_ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ខ្លួន ទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨២៦ “ឡ” ... Read More »

នាយរងការិយាល័យ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃម្នាក់ ហៅជាងមកតភ្លើងនៅផ្ទះ ឆក់ស្លាប់លើដំបូលជាន់ទី៣ ពីរថ្ងៃក្រោយទើបដឹង

ភ្នំពេញ៖ បុរសម្នាក់ជាជាងភ្លើង បានភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងនៅដំបូលជាន់ទី៣ ទាល់តែធំក្លិនស្អុយទៅហើយ ទើបម្ចាស់ផ្ទះដឹង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យសពភ្លាមៗ ។ ករណីឆក់ខ្សែរភ្លើងស្លាប់ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ... Read More »

ស្គូពីជែងជាមួយរថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះជាមួយម៉ូតូ១ទៀតដួលរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បើកម៉ូតូជែងគ្នុងស្ថានភាពគ្រោះថ្នាក់រួចមក ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីថ្ងៃចន្ទ១រោច ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស ... Read More »

ចិនទៀតហើយ! ឃាត់ខ្លួន៣នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាល បានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ២ករណីផ្សេងៗគ្នា។ សមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថា ករណីទី១:នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០ នាទី ឃាត់ខ្លួនជនជាតិចិនចំនួន២ នាក់ នៅពេលកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់ ... Read More »

ខ្ចីម៉ូតូគេជិះទៅទិញស្រាបៀរ ហួសទៅចូលកន្លែងបញ្ចាំ៤០០ដុល្លារស៊ីចាយអស់ ចុងក្រោយបានខ្នោះ

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីខ្ចីម៉ូតូគេថាជិះទៅទិញស្រាបៀរ តែបែជាយកម៉ូតូគេទៅបញ្ចាំនៅរាជធានីភ្នំពេញ ។ ករណីរំលោភលើទំនុកចិត្តខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ... Read More »

ចាប់បានម៉ូតូ ១២ គ្រឿង និងរថយន្ត ៧គ្រឿង របស់ក្រុមអ្នកញៀនល្បែងជល់មាន់

ខេត្តកំពង់ស្ពឺ៖ សង្វៀនជល់មាន់ និងចាក់អាប៉ោងមួយកន្លែងត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បង្រ្កាបលទ្ឋផលបានតែវត្ថុតាង ប៉ុណ្ណោះព្រោះមនុស្ស រត់បាត់អស់មុនពេលសមត្ថកិច្ចចូលដល់ម៉្លេះ ។ ករណីបង្ក្រាបទីតាំងនេះធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែសីហា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់

ខេត្តស្វាយរៀង៖ ប្ដីស្លាប់ និងប្រពន្ធរងរបួសស្រាលចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូនឹងម៉ូតូបុកគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក សព២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៤០នាទីល្ងាច នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៧ និង១៥៨ស្ថិតក្នុងភូមិត្រពាំងប្លុងសង្កាត់បាទី ... Read More »

លោកអ៊ិន ចាន់រតនាកាន់តែអស់សង្ឃឹម ពីស្ថានភាពជំងឺម្តាយ

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង អ៊ិន ចាន់រតនា បានបង្ហាញអារម្មណ៍សោកសង្រេង និងអស់សង្ឃឹមកាន់តែខ្លាំង ក្រោយពីស្ថានភាពជំងឺមហារីករបស់ម្តាយបង្កើតជាទីស្រឡាញ់ហាក់មិនមានភាពប្រសើរឡើង ។ លោកថាពិតជាពិបាកនឹងទទួលយកអារម្មណ៍បែបនេះ ខណៈដែលលោកធ្លាប់កំព្រាឪពុកអស់រយៈពេល១០ឆ្នាំមកហើយ ។ ម្តាយតារាសម្តែង អ៊ិន ចាន់រតនា ... Read More »

ចិនទៀតហើយ! របួសសន្លប់ស្តូកស្តឹង ករណីរថយន្តជនជាតិចិននិងម៉ូតូបុកគ្នានៅប៉ែលិន

ខេត្តប៉ៃលិន៖ នារីម្នាក់បានរងរបួសធ្ងន់សន្លប់ ខណៈដែលនារីរូបនោះ បានបើកបរម៉ូតូ ក្នុងល្បឿនលឿន គេចរថយន្ត មិនទាន់ ត្រូវបានរថយន្តមួយគ្រឿងមកពីមុខបុក រួចរថយន្តនោះ ក៏ទៅប៉ះរថយន្តមួយគ្រឿទៀត នៅលើចញ្ចើមផ្លូវជាតិ លេខ៥៧ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ... Read More »

ចិនទៀតហើយ! បើករថយន្ដកាមរីបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់

ភ្នំពេញ៖ រថយន្ដការីបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយខូចខាតអស់ចំនួនបីកង់ ចំណែករថយន្ដដាក់កង់មុខផ្នែងខាងឆ្វេងបន្តដំណើរទៅមុខលេងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ... Read More »

បើករថយន្តដឹកជីឡើងចំណោត រអិលថយក្រោយក្រឡាប់ប៉ះរថយន្តព្រូសខូចខាតខ្ទេចមួយចំហៀង

ខេត្តកំពង់ចាម៖ រថយន្តកូរ៉េចំណុះ២,៥តោនកន្លះ ទំនងអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈឡើងចំណោតបានរអិលថយក្រោយប៉ះទង្គិចជាមួយរថយន្តម៉ាកព្រូសបណ្តាលឲ្យ រងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទួលចំណោតភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ... Read More »

ស្រវឹងកុំបើកបរ!! បើកម៉ូតូធ្លាក់ចូលប្រឡាយស្លាប់នៅស្រុកបាធាយ

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបើកម៉ូតូធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យស្លាប់ដោយខ្លួនឯង បន្ទាប់ពីបញ្ជាចង្កូតម៉ូតូទាំងស្រវឹង ។ ជនរងគ្រោះត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូចំណុចមុខផ្ទះឈ្មោះ យោ សុខលីម នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ... Read More »

ចិនទៀតហើយ! បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់បានរងការខូចខាតដោយសារតែបុរសជនជាតិចិនម្នាក់ និងមិត្តភក្តិជាច្រើនអ្នកទៀតរួមដំណើរជាមួយបើករថយន្តលឿនបុកពេញទំហឹង​ កាលពីវេលាម៉ោង៩ និង២០នាទីយប់​ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៨​ នៅចំណុចមុខក្រុុមហ៊ុនLG តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ ... Read More »

រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ រថយន្ត​កូរ៉ូឡា​ មួយគ្រឿង​ដោយ​សង្ស័យ​អ្នកបើក​បរ​ស្រវឹង​ស្រា​ បានបើក​ជ្រុលទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែកផ្លូវ​យ៉ាង​ពេញ​ ទំហឹង​បណ្តាលឲ្យ​រងការខូចខាត​ តែ​សំណាងល្អ​មិនមានគ្រោះថ្នាក់ដល់​មនុស្ស​ ។ ហេតុការណ៍នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​៩និង​១០នាទី​យប់​ ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ ទុលមុខ និង​អគារ​ ព្រីន​ផ្លាហ្សា​ ផ្លូវ​ព្រះ​នរោត្តម​ ... Read More »

បុរសម្នាក់ស្រវឹងស្រែកឡូឡារកអ្នកខ្លាំងរួចវាយកញ្ចក់ម៉ូតូកង់បីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាសន្តិសុខក្លឹប ស្រវឹងស្រាជោកជាំ​ ហើយដើរស្រែកតាមផ្លូវ និងវាយ​កញ្ចក់​កង់បីឥណ្ឌាមួយគ្រឿង ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀប​ភ្លឺ​ ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយ​ផ្លូវ​លេខ១៩៨៦​កែង និងផ្លូវលេខ​១០១១ ​ខាង​មុន​មន្ទីរពេទ្យ​សែនសុខ​ ​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ... Read More »

រថយន្តម៉ាកព្រូស២គ្រឿងបុកគ្នារងការខូចខាតទាំងសងខាង

ភ្នំពេញ៖​ រថយន្តម៉ាកព្រូសចំនួន២គ្រឿងបានបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ។ ​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨​ នៅចុះណុចមុខសាលាហ៊ុននាង​ តាមបណ្តោយផ្លូវលេខ៤៨៨ កែងនិងផ្លូវខ៩៩​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ... Read More »

បង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយដកហូតបានប៊ីចេងទម្ងន់ជាង១៧តោន

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃសហការជាមួយ មន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ មួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវរកឃើញប៊ីចេងមិនទាន់ច្រកទម្ងន់ជាង១៧តោន ឧបករណ៍វេចខ្ចប់ និងថង់សម្រាប់ច្រកប៊ីចេងគ្រប់ម៉ាកមួយចំនួនធំទៀត ។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

ការណ៍ពិតនៅពីក្រោយនៃការដោះលែងមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ អ្នកនយោបាយសកម្មជនដី ធ្លីនិងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្ដបន្ទាប់ដែលកើតចេញពីនយោបាយបង្រួបបង្រួមជាតិជាប្រវត្តិសាស្ដ្រមួយទៀតរបស់ប្រមុខនៃរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោសទៅកាន់ព្រះ មហាក្សត្រជូនអ្នកជាប់ឃុំឃាំងទាំងនោះ។ កាយវិការនៃការបង្រួបបង្រួមខ្មែរតែ មួយដែលសម្ដេចតេជោធ្លាប់ធ្វើដោយជោគជ័យតាំងពីជាមួយក្រុមខ្មែរក្រហមនោះបានលេចចេញជារូបរាងជាថ្មីម្ដងទៀតបន្ទាប់ពីអ្នកជាប់ឃុំឃាំងទាំងនោះបានសរសេរ លិខិតចេញពីបេះដូងពិតៗស្នើសុំទៅសម្ដេចនាយករដ្ឋមន្ដ្រីសុំឲ្យជួយធ្វើអន្ដរាគមន៍ស្នើទៅកាន់ព្រះមហាក្សត្រឲ្យលើកលែងទោសដល់ពួកគេបន្ទាប់ពីបានទទួលស្គាល់ពី ទោសកំហុសនានានៅក្នុងអតីតកាលដែលនាំឲ្យមានការប្ដឹងផ្ដល់ និងចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងដូច្នេះ ... Read More »

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភាជាតិនឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភាជាតិនឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា Read More »

លោក ឃួង ស្រេង៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រព្រឹត្ដទៅដោយលទ្ធិប្រជាធិបតេយ្យ យុតិ្ដធម៌ គ្មានអំពើហិង្សា

ភ្នំពេញ ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី៦ ឆ្នាំ ២០១៨ នេះ បានប្រព្រឹត្ដទៅដោយលទ្ធិប្រជាធិបតេយ្យ យុត្ដិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សា ... Read More »

រយះពេល២ថ្ងៃមនុស្សលង់ទឹកស្លាប់នៅ ក្រុងស្វាយរៀង និងស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេលពីថ្ងៃក្នុង ក្រុងស្វាយរៀង និងស្រុកកំពង់រោទ៏មានមនុស្ស២នាក់បានលង់ទឹកស្លាប់មិនអាចសង្គ្រោះទាន់ពេល ខណៈក្មេងប្រុសម្នាក់ស្ទួចត្រីបណ្ដាលឲ្យរអឹលជើង និងម្នាក់ទៀតស្រវឹងស្រា វង្វេងវង្វាន់រអិលធ្លាក់ទឹកស្លាប់ ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១បានកើតឡើងនៅថ្ងៃអាទីត្យ ១៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ... Read More »

ចិនទៀតហើយ! ឃាត់ខ្លួន៣នាក់បន្ទាប់ពីប្រើហិង្សាវាយជនរងគ្រោះព្រោះជំពាក់លុយមិនសង

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសភ្នែកខាងស្ដាំ មូលហេតុជំពាក់ប្រាក់ចំនួន៥០០០យ័ន្ត(ប្រាក់ចិន) ។ ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ... Read More »

អាជ្ញាធរស្រុកស្វាយទាបអំពាវនាវដល់មន្ត្រីពាក់ពន្ធ័ និងប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ការលែងសត្វគោក្របីចូលបំផ្លាញអំពៅស្កររបស់ក្រុមហ៊ុន

ខេត្តស្វាយរៀង៖ លោក ហៃចន្ទ ណាត់ អភិបាលរងតំណាងអភិបាលស្រុកស្វាយទាបបានថ្លែងថា ដើម្បីធានាដល់ការវិនិយោគលើដំណាំគ្រប់ប្រភេទ ក្នុងទឹកដីមូលដ្ឋានស្រុកស្វាយទាបឲ្យមាននិរន្តភាព និង ឈានទៅការ បង្កើតជារោងចក្រ សហគ្រាសដើម្បីផលិត លើផលិតផលចេញពីវិសយ័កសិកម្ម សម្រាប់ ការប្រើប្រាស់នៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ... Read More »

រថយន្តបូមស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGL.concreteបើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ រថយន្តបូមស៊ីម៉ង់ត៍រសប់ក្រុមហ៊ុនGL.concrete បើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម ធ្វើឲ្យខ្សែភ្លើងដាច់រាយប៉ាយពេញផ្លូវ ព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះបានកើតឡើងកាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

ស្ទាវ១ក្រុមម៉ូតូ៣គ្រឿងដេញវាយបុរសពីរនាក់យកម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ក្មេងស្ទាវ១ក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក បានធ្វើ សកម្មភាពដេញវាយបុរសពីរនាក់ កំពុងជិះម៉ូតូនិចមួយគ្រឿង និងធាក់ឲ្យដួល តែយកម៉ូតូមិនបានសម្រេច បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ និងស្រាល ចំណែកជនបង្កជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅវេលា ... Read More »

លោក​ ឯក​ ឃុនដឿន ចុះបិទក្លឹបកម្សាន្តរាត្រី​យីហោ BASS ROOM ក្រោយសម្ពោធជាផ្លូវការ បាន៤ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីក្លឹបកម្សាន្តពេលរាត្រី​យីហោ BASS ROOM ស្ថិតនៅច្រកចូលផ្លូវវត្តនាគវន្ត័ បានដាក់សម្ពោធជាផ្លូវការ បានរយៈពេល៤ថ្ងៃ ក៏ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបិទជាបណ្ដោះអាសន្ន ដោយសារទីតាំងនេះគ្មានច្បាប់ត្រឹមត្រូវ ពីក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបិទទីតាំងខាងលើនេះ កម្លាំងចម្រុះខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ ... Read More »

រើសគ្រាប់M79ដំលេងផ្ទុះស្លាប់១ របួស៣នាក់ គួរឲ្យអាសូរ

ខេត្តកំពង់ស្ពឺៈ ក្មេងប្រុសជាអ្នកឃ្វាលគោ៤នាក់បានរើសយកគ្រាប់ អឹម៧៩ មកដំលេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់នៅនឹងកន្លែង ហើយ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ភ្លាមៗ និងបានធ្វើកំណត់ហេតុចំពោះការស្លាប់ និងរបួសផងដែរ ដោយសាក្សីបញ្ជាក់ថា ក្មេងរងគ្រោះទាំងអស់ពិតជាបាននាំគ្នារើសគ្រាប់យកមកដំលេង បង្កឲ្យផ្ទុះហើយរងរបួសដោយខ្លួនឯងប្រាកដមែន ។ ... Read More »

ទំនងខូចចិត្តព្រោះតែសាងកំហុស បុរសចំណាស់ម្នាក់សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

ខេត្តកំពង់ស្ពឺ៖ ប្រហែលជាមកពីការខូចចិត្តរបស់ខ្កួនហើយមើលទៅ ទើបបានជាបុរសជាជនសង្ស័យម្នាក់បានបោកក្បាលនឹងជញ្ជាំង នៃបន្ទប់ឃុំខ្កួនបណ្តោះអាសន្នហើយត្រូវបានសមត្ថកិចបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តដែរ តែអកុសលពេលទៅដល់ជនសង្ស័យបានស្លាប់បាត់ទៅហើយ ។ ករណីជនសង្ស័យបោកក្បាលហលយស្លាប់នៅមន្ទីរពេទ្យនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នៅបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ... Read More »