ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Barcelonaស៊ុតអត់ចូលជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៅChampions League

ក្រុមជើងខ្លាំងអេស្ប៉ាញBarcelonaមិនអាចរកគ្រាប់បាល់បានឡើយពេលប៉ះក្រុមក្រិកOlympiacos នៅក្នុងកម្មវិធីChampions Leagueកាលពីថ្ងៃទី០១ខែវិច្ចកាកន្លងទៅ។ អ្វីដែលគួរឲ្យចាប់អារម្មណ៏ទៅលើលទ្ធផលសូន្យទល់នឹងសូន្យនេះ គឺវាជាប្រកូតដំបូងក្នុងរយះពេល៥ឆ្នាំចុងក្រោយដែលក្រុមBarcelonaមិនអាចស៊ុតបញ្ចូលទីបាននៅក្នុងក្របខណ្ឌពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុបនេះ។ វាមានន័យបើគិតចាប់តាំងពីឆ្នាំ២០១២មក ក្រុមBarcelona អាចរកគ្រាប់បាល់បានរហូត ពេលប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៃកម្មវិធីChampions Leagueវគ្គចែកពូល។ មើលតាមស្ថិតិក្រុមយក្សអេស្ប៉ាញមួយនេះគ្រប់គ្រងបាល់ដល់ទៅ៧០%មានឱកាសស៊ុតដល់ទៅ១៩ដង និងទាត់បាល់ជ្រុង១២ដងប៉ុន្តែនៅតែមិនអាចធ្វើអ្វីលើក្រុមក្នុងប្រទេសក្រិកបាន។ ទោះបីមានត្រឹមតែ១ពិន្ទុមែន តែ Barca ... Read More »

គ្រូបារាំងមានបំណងនាំយកអត្តពលិកការ៉ាតេដូកម្ពុជាទៅហ្វឹកហាត់បង្កើនសមត្ថភាពរយៈពេលវែង

ភ្នំពេញ៖ គ្រូបង្វឹកការ៉ាតេដូបាំរាំង កម្រិតខ្សែក្រវាត់ខ្មៅ៦ដាន់ លោក ប៊ុន ចេ រី មានបំណងស្នើសុំលោកទេសរដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ដើម្បីនាំយកអត្តពលិកការ៉ាតេដូកម្ពុជា ទៅហ្វឹកហាត់រយៈវែងនៅប្រទេសបារាំង ក្នុងគោលបំណងជំរុញ ឲ្យវិស័យកីឡានេះ ... Read More »

ពានរង្វាន់ FIFA World Cup និងការពង្រីកក្រុមជម្រើសជាតិ រហូតដល់ទៅ៤៨ក្រុមនៅឆ្នាំ២០២៦

មិនមានព្រឹត្ដិការណ៍កីឡាណា ដែលអាចចាប់យកការស្រមើលស្រមៃ និងការគាំទ្ររបស់ពិភព លោកដូចជាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឡើយ ។ World Cup ឬ ពានរង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ... Read More »

Didier Deschampsបន្តកុងត្រាថ្មីដឹកនាំក្រុមមាន់គកបារាំងដល់ឆ្នាំ២០២០

សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានប្រកាសថា លោក Didier Deschamps បានបន្តកិច្ចសន្យាថ្មីក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងដល់ឆ្នាំ២០២០។ ក្រុមមាន់គកបារាំងបានឆ្លងផុតវគ្គជម្រុះ FIFA World Cup 2018 ទៅកាន់ប្រទេសរុស្ស៊ី ដោយជោគជ័យ បន្ទាប់ពីឈ្នះបែឡារូស ២ទល់នឹង១ នៅដើមខែតុលា ... Read More »

ឆ្មាខ្មៅ Sunderland បណ្តេញអ្នកចាត់ការទូទៅចេញក្រោយដឹកនាំបាន១៥ប្រកួត

លោក Simon Graysonត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅក្រុមឆ្មាខ្មៅSunderlandក្រោយដឹកនាំបានតែ១៥ប្រកួតប៉ុណ្ណោះ។ ការចាកចេញរបស់គាត់ត្រូវបានប្រកាសតែ១៧នាទី ក្រោយក្រុមSunderlandប្រកួតស្មើក្រុមបាតារាង Bolton Wanderersដោយលទ្ធផល3-3នៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។ លោកSimon Grayson អតីតអ្នកដឹកនាំក្រុម Preston North End បានមកកាន់ក្រុមឆ្មាខ្មៅបន្ទាប់ពីការចាកចេញរបស់លោក David ... Read More »

Man Unitedនិង Parisរក្សាជ័យជម្នះ១០០ភាគរយ ខណៈChelseaបរាជ័យនៅអ៊ីតាលី

ក្លិបបិសាចក្រហមManchester Unitedនិង ក្រុម Paris Saint-Germain  បានទទួលជ័យជម្នះជាលើកទី៤រៀងៗខ្លួននៅក្នុងកម្មវិធី Champions League។ ចំណែកតោខៀវ Chelsea បែរជាបរាជ័យខ្លាំងនៅក្នុងប្រទេសអុីតាលីវិញ។ Manchester United បាន​យកឈ្នះ Benfica ... Read More »

ក្រុមជម្រើសជាតិដែលដឹកនាំដោយគ្រូបង្វឹកថ្មីមានការដោះដូរកីឡាករមួយចំនួនខុសពីគ្រូបង្វឹកចាស់

ភ្នំពេញ ៖ យោងតាមបញ្ជីរាយនាមមន្ត្រីបច្ចេកទេស និងកីឡាករប្រមូលផ្តុំហាត់ហ្វឹកហ្វឺនត្រៀម ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាក្រុមជម្រើសជាតិចូលរួមប្រកួតAFC Asian Cup UAE 2019 Qualifiers Final ... Read More »

សហព័ន្ធកីឡាកាយសម្ព័ន្ធជ្រើសរើសអត្តពលិកថ្នាក់ជាតិតាមលំនាំកីឡាជាតិ

ភ្នំពេញ៖ ការជ្រើសរើសកីឡាករ កីឡាការិនី កាយសម្ព័ន្ធថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើង តាមលំនាំកីឡាជាតិ ដោយ ក្លិបដែលមានបំណងដាក់កីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួតតេស្តសមត្ថភាព ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រកួតកីឡាជាតិ និងចូលរួមព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធនានា ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។ ... Read More »

ប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១

ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក បានរៀបចំការប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ នាព្រឹកថៃ្ងទី១ខែវិច្ឆិកាឆ្នាំ២០១៧នេះ ដើម្បីបង្កើនឱកាសដល់កីឡាករកីឡាការិនី ឲ្យមានព្រឹត្តិការណ៍ប្រកួត ច្រើន ក្នុងគោលដៅផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍សមត្ថភាព អត្តពលិករបស់សហព័ន្ធខ្មែរហែលទឹក ស្របតាមកំណែទម្រង់ ... Read More »

Lewis Hamilton ឈ្នះជើងឯកប្រណាំរថយន្ត F1 ពិភពលោកជាលើកទី៤

កីឡាករ Lewis Hamilton បានឈ្នះតំណែងជើងឯកពិភពលោកប្រណាំងរថយន្តFormula One ឬហៅថាកាំជ្រួចលើវាលរាប ជាលើកទី៤ ទោះបីបញ្ចប់ត្រឹមលំដាប់ទី៩ក្នុងកម្មវិធី Mexican Grand Prix ដោយសារតែប៉ះទង្គិចគ្នាជាមួយ Sebastian Vettelក៏ដោយ។ ជោគជ័យនេះធ្វើឲ្យ ... Read More »

Bayern Munich ប៉ះម្ចាស់ការពារតំណែងជើងឯក Dortmund ក្នុងពានរង្វាន់អាល្លឺម៉ង់ Cup

ក្រុមយក្ស Bayern Munich ត្រូវជួបប្រកួតដណ្តើមពានរង្វាន់អាល្លឺម៉ង់ Cup វគ្គ១៦ក្រុមចុងក្រោយដោយប៉ះជាមួយនឹងជើងខ្លាំង Borussia Dortmund ក្នុងការប្រកួតជុំទី៣ នៃយុទ្ធនាការនេះ។ នេះបើយោងតាមការចាប់ឆ្នោតកាលពីថ្ងៃចន្ទកន្លងទៅ។ ក្រោយពីបានផ្តួលក្រុម RB Leipzig ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌអាល្លឺម៉ង់ ... Read More »

ក្លិប Cologne រងពិន័យ៥ម៉ឺន៣ពាន់ផោនព្រោះអ្នកគាំទ្របង្កបញ្ហានៅទឹកដីកាំភ្លើងធំ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចពិន័យក្លិប Cologne របស់អាល្លឺម៉ង់ជាទឹកប្រាក់ចំនួន ៦ម៉ឺនអឺរ៉ូ ស្មើនឹង៥ម៉ឺន៣ពាន់ផោន និងហាមមិនឲ្យលក់សំបុត្រពេលប្រកួតក្រៅទឹកដីនៅអឺរ៉ុបចំនួនមួយប្រកួតផងដែរ។ ក្លិបCologneបានរងការផាកពិន័យបែបនេះដោយសារតែអ្នកគាំទ្ររបស់ពួកគេបានបង្កឲ្យមានបញ្ហាមុនការប្រកួតប៉ះក្រុម Arsenal នៅក្នុងកម្មវិធី Europa League។ អ្នកគាំទ្ររាប់ពាន់នាក់បានសម្រុកដើរចូលទៅកាន់កីឡដ្ឋាន Emirates ... Read More »

កីឡាករ វ៉ែន ហុងជីវ៉ុង និង អ៊ុំ វណ្ណេត ឈ្នះ កៅអី៨នាក់សប្តាហហ៍ទី១វគ្គជម្រុះ១៦នាក់

ភ្នំពេញ ៖ អ្នកប្រដាល់២នាក់បានឈ្នះកៅអីវគ្គ៨នាក់នៅសប្តាហ៍ទី១នៃការប្រកួតជម្រុះដំណាក់កាលទី២ វគ្គ១៦នាក់ គឺកីឡាករ វ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានប្ញទ្ធិខេត្តបាត់ដំបង ដែលបានវាយឈ្នះកីឡាករទេស ជីវ៉ា មកពី ក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ ។ ចំណែកកីឡាករ ... Read More »

លោក ហ្គោ ឌិតតាន់ ផ្តល់អាហារូបករណ៍រយៈពេលវែងដល់អត្តពលិកចំបាប់៥នាក់ទៅហ្វឹកហាត់នៅចិន

ភ្នំពេញ ៖ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា អត្តពលិកចំបាប់៥នាក់ អាយុក្រោម២០ឆ្នាំ នឹងត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំប៉នកម្រិតបច្ចេកទេស និងបទពិសោធន៍ថ្មីៗសម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ពិសេសការត្រៀមសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ... Read More »

ក្រុមយុវជនអង់គ្លេសឈ្នះពានរង្វាន់ World Cup U17 នៅប្រទេសឥណ្ឌា

ក្រុមយុវជនជម្រើសជាតិអង់គ្លេសបានវាយបកយ៉ាងអស្ចារ្យទៅលើក្រុមអេស្ប៉ាញដោយស្រោចស្រង់លទ្ធផលពី ២-០ កាលពីយប់ថ្ងៃទី២៨ ខែតុលា (ថ្ងៃទី២៩ ខែតុលា នៅកម្ពុជា) និងបានក្លាយជាជើងឯក World Cup អាយុក្រោម១៧ឆ្នាំ (U17) នៅប្រទេសឥណ្ឌា។ ក្រុមរបស់លោក Steve ... Read More »

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១ម៉ឺនដុល្លារដល់ ស៊ន សៀវម៉ី សម្រាប់ព្យាបាលជង្គង់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជានិងសម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភ ថវិកាផ្ទាល់របស់សម្ដេចចំនួន១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយក ... Read More »

វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ League Cup ក្រុមការពារតំណែងជើងឯកមានសង្ឃឹមច្រើន

ក្រុមការពារតំណែងជើងឯកបិសាចក្រហមManchester United ត្រូវប៉ះក្រុមទើបឡើងជើង Bristol City ក្នុងពានរង្វាន់ Carabao Cup ឬអង់គ្លេស League Cup ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ចំណែក្រុមដែលត្រូវប៉ះគ្នាគឺក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុម ... Read More »

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន សហព័ន្ធតែងតាំងឲ្យរូបលោកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបណ្ដោះអាសន្ន ដើម្បីដឹកនាំហ្វឹកហាត់ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិចំនួន២កម្មវិធី នាចុងឆ្នាំ ២០១៧ ... Read More »

ក្លិប Leicester City រកឃើញអ្នកចាត់ការទូទៅថ្មីហើយ

ក្លិប Leicester City បានសម្រេចតែងតាំងលោក Claude Puel ជាអ្នកចាត់ការទូរទៅថ្មី ក្នុងកិច្ចសន្យារយះពេល៣ឆ្នាំ។ អតីតអ្នកដឹកនាំក្រុម Southamptonបានក្លាយទៅជាអ្នកចាត់ការទី៣របស់ក្រុមចចក Leicester Cityក្នុងឆ្នាំនេះបន្ទាប់ពីពួកគេបានបណ្តេញលោក Claudio Ranieri និង ... Read More »

កីឡាករ អាំង សំអាត ប៉ះអ្នកប្រដាល់ថៃ ឈ្មោះ NAONG BALនៅប៉ុស្តិ៍លេខ៥

ភ្នំពេញ៖ ប្រដាល់គុនខ្មែរ អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ជាមួយអ្នកប្រដាល់ថៃ ឈ្មោះ NAONG BAL ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ខណៈដែលកីឡាករ អ៊ុំ វណ្ណេត ជួប ... Read More »

អ្នកចាំទីជើងចាស់អ៊ីតាលី Gianluigi Buffon ប្រកាសចូលនិវត្តន៍ក្រោយWorld Cup

កីឡាករ Gianluigi Buffon អ្នកចាំទីជើងចាស់ដៃស្អិតសញ្ជាតិអ៊ីតាលី បានប្រកាសថាគាត់នឹងចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ចប់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែនឹងបន្តលេងទៀតប្រសិនបើក្លិបសេះបង្កង់ Juventus របស់គាត់ឈ្នះជើងឯក Champions League។ អ្នកចាំទីវ័យ៣៩ឆ្នាំរូបនេះបានថ្លែងទៅកាន់សារព័ត៌មានអ៊ីតាលី Sky Italiaថា “ខ្ញុំបានសម្រេចចិត្តរួចហើយថានេះគឺជារដូវកាលចុងក្រោយរបស់ខ្ញុំហើយ។ ទោះបីជានៅលេងមួយទៅពីរឆ្នាំទៀតក៏មិនមានអ្វីច្រើនលើសពីអ្វីដែលខ្ញុំបានជោគជ័យនោះទេ។តែប្រសិនបើខ្ញុំបានឈ្នះ ... Read More »

Crystal Palace ត្រូវសិស្សប្អូន Bristol City សំពងយ៉ាងអាម៉ាស់

ក្លិប Crystal Palaceបានធ្លាក់ចេញពីកម្មវិធី Carabao Cup (League Cup) ត្រឹមវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីប្រកួតចាញ់ក្រុមសិស្សប្អូន Bristol City នៅក្របខ័ណ្ឌអង់គ្លេស Championship ដោយលទ្ធផល 4-1។ ក្នុងការប្រកួតនោះក្រុមភ្ញៀវCrystal ... Read More »

ទិវារត់ប្រណាំងកម្សាន្តពេលរាត្រីលើកទី១ធ្វើនៅផាប់ស្ទី្រត ខេត្តសៀមរាប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ថ្មីមួយ ដោយប្រសិទ្ធនាមថា “ទិវារត់កម្សាន្តពេលរាត្រី” ដែលកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ និងចង់បង្កើនភាពសប្បាយរីករាយ ពេលរាត្រី។ នេះបើតាម លោក វ៉ាត់ ... Read More »

បេក្ខភាពទាំង១៦នាក់ សម្រាប់ប្រកួតជុំទី២ពានរង្វាន់ TV5 Knock Out Series by K.Cement រដូវកាលទី១

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ TV5 Knock Out Series by K.Cement រដូវកាលទី១ វគ្គជម្រុះជុំទី១ បានកន្លងផុតហើយ ដោយរកឃើញ អ្នកប្រដាល់ជើងខ្លាំង១៦នាក់ សម្រាប់ត្រៀមប្រកួតជុំទី២ ... Read More »

បើករដូវកាលប្រកួតកីឡាសីដក់ពានរង្វាន់សហព័ន្ធលើកទី១

ភ្នំពេញ ៖ ដើម្បីឆ្លើយតបតម្រូវការ ក្រសួងអប់រំយុវជន និងកីឡា និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជា បានរៀបចំការប្រកួតមួយ ដោយប្រសិទ្ធនាមថា “ការប្រកួតសីដក់ដណ្តើមពានសហព័ន្ធ” ក្នុងគោលបំណងជំរុញ ... Read More »

សហព័ន្ធខ្មែរហែលទឹកមានបំណងធ្វើម្ចាស់ផ្ទះ South East Age Group Swimming Championship 2019

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹកមានប្រសាសន៍ថា ក្នុងឱកាសដែលលោកដឹកនាំកីឡាករ កីឡាការិនីហែលទឹក២នាក់ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ 41th South East Age Group Swimming ... Read More »

Leicester City បណ្តេញលោក Craig Shakespeare ចេញពីតំណែងក្រោយបន្តកុងត្រា៣ឆ្នាំ

ក្លិប Leicester City អតីតជើងឯកអង់គ្លេស Premier Leagueបានបណ្តេញលោក Craig Shakespeare ចេញពីតំណែងអ្នកចាត់ការទូរទៅ ក្នុងរយះពេល៤ខែក្រោយគាត់ចុះ កុងត្រារយះពេល៣ឆ្នាំធ្វើជាអ្នកចាត់ការអចិន្ត្រៃយ៍ ។ អ្នកចាត់ការទូរទៅវ័យ៥៣ឆ្នាំរូបនេះបានទទួលតំណែងបន្ទាប់ពីលោក Claudio Ranieri ... Read More »

ក្រុមឈរកំពូលតារាងនៅអាល្លឺម៉ង់ Dortmund ប្រឈមនឹងធ្លាក់ចេញពីChampion League

ក្រុមជើងខ្លាំងBorussia Dortmund ដែលកំពុងឈរកំពូលតារាងនៅ ក្របខណ្ឌអាល្លឺម៉ង់Bundesliga ប្រឈមនឹងធ្លាក់ពីការប្រកួតជម្រុះតាមពូលរដូវកាលនេះបន្ទាប់ពីលេងបានត្រឹមស្មើ១-១នៅទឹកដីក្រុម APOEL Nicosia យប់ថ្ងៃអង្គារទី១៧ខែតុលាឆ្នាំ២០១៧។ Dortmund ដែលជាក្រុមរងជើងឯកChampion Leagueឆ្នាំ២០១៣ ឈរលេខរៀងទី៣ក្នុងពូល H ដោយរកបានត្រឹម១ពិន្ទុប៉ុណ្ណោះ ខណៈ ... Read More »

រយៈពេល១០ឆ្នាំ Tottenham រកចំណូលបាន៦៥៥លានអឺរ៉ូពីការលក់កីឡាកររបស់ខ្លួន

ក្លិប Tottenham Hotspur ដែលជាក្រុមខ្លាំងមួយនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកំពុងរក បានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៦៥៥លានអឺរ៉ូពីការលក់កីឡាករឆ្នើមៗរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្រុម Tottenham Hotspur ស្ថិតនៅភាគខាងជើងទីក្រុងឡុងមានសេដ្ឋីជាជនជាតិអង់គ្លេសឈ្មោះ Daniel Philip Levy ជាក្លិបពូកែខាងបណ្ដុះកីឡាករឆ្នើមវ័យក្មេងហើយលក់ទៅវិញក្នុងតម្លៃកប់ៗពពក។ ថ្មីៗនេះក៏មានព័ត៌មានដ៏ចាប់អារម្មណ៍មួយដែរដែលក្រុម Real ... Read More »

Raheem Sterling សម្លឹងឃើញអនាគតវែងឆ្ងាយនៅក្នុងក្លិប Man City

កីឡាករអន្តរជាតិអង់គ្លេស Raheem Sterling បានបញ្ជាក់ថា គាត់នឹងនៅលេងឲ្យក្លិប Manchester Cityរយៈពេលច្រើនឆ្នាំទៀត។ ចំណែកលោក Pep Guardiola អ្នកចាត់ការក្លិប Manchester City ឲ្យដឹងថា Raheem ... Read More »