ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Ronaldinho ទទួលបានតំណែងមួយនៅក្នុងក្លិប Barcelona ក្រោយចាកចេញជិត១០ឆ្នាំ

កីឡាករ Ronaldinho ត្រូវបានផ្តល់តំណែងជាអគ្គរាជទូតរបស់ក្លិប Barcelonaក្រោយចាកចេញជិត១០ឆ្នាំ។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំជាកីឡាកររបស់ក្លិប Barcelonaពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៨។ ពេលនេះគាត់បានវិលត្រលប់មកកាន់ទឹកដី Nou Camp សាជាថ្មី ម្តងទៀតពុំមានជាកីឡាករអាជីពទៀតឡើយ តែជាអ្នកតំណាងឲ្យក្លិបដើម្បីជួយផ្សព្វផ្សាយឈ្មោះក្លិបឲ្យកាន់តែល្បីល្បាញនៅលើពិភពលោក។ Ronaldinhoបាននិយាយថា “ខ្ញុំរំភើបខ្លាំងណាស់ចំពោះតំណែងនេះដោយពុំមានមនុស្សច្រើនទេ ដែលមានឱកាសធ្វើជាអគ្គរាជទូតរបស់ក្លិប ... Read More »

Robert Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ប៉ូឡូញ៦ឆ្នាំជាប់គ្នា

Robert Lewandowski ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិប Bayern Munich ត្រូវបានបោះឆ្នោតឲ្យជាប់ ជាកីឡាករឆ្នើមប្រចាំប្រទេសប៉ូឡូញជាលើកទី៦។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមចំនួន៦ឆ្នាំជាប់ៗគ្នាតែម្តងដោយឆ្នាំនេះ រូបគេបានយកឈ្នះលើកីឡាករដូចជា Kamil Glik, Grzegorz Krychowiak, Arkadiusz Milik ... Read More »

ប្រាក់ចំណូល និងចំណាយរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាឆ្នាំ២០១៦ អស់ជាង១៥ម៉ឺនដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០១៧ កាលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ដោយ បានបង្ហាញរបាយប្រចាំឆ្នាំ២០១៦ថា ថវិកាចំណូល បានមកពីដៃគូឧបត្ថម្ភនានាជាង១៥ម៉ឺនដុល្លារនោះត្រូវចំណាយទៅវិញ អស់ជាង១៥ម៉ឺនដុល្លារវិញដែរ ។ ... Read More »

គ្រូពេទ្យបញ្ជាក់ថា ៖ ប៉ុង ហុង អាចហ្វឹកហាត់កីឡាបានជាធម្មតាក្រោយសម្រាក់ព្យាបាល២ទៅ៣ខែ បន្ទាប់ពីវះកាត់ពោះវៀនស្អិត

ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺស្អិតពោះវៀន នៃមន្ទីរពេទ្យព្រះកុសុមៈ បានអះអាងថា កីឡាករជនពិការប្រភេទជT46 ប៉ុង ហុង ម្ចាស់មេដាយមាស និងសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥កន្លងទៅ អាចបន្តការហ្វឹកហាត់ជាធម្មតាវិញបាន បន្ទាប់ ពីវោះកាត់ជំងឺចាស់ គឺជំងឺពោះវៀនស្អិត ហើយបន្តសម្រាបរយៈពេល២ទៅ៣ខែប៉ុណ្ណោះ ... Read More »

លោកស្រីម៉ក់ វណ្ណស៊ីថា ៖ ប្តូរផ្នត់គំនិតយុវជន១៤ កុម្ភៈ ពីជូនផ្កាមកលេងកីឡាដើម្បីសុខភាព មិត្តភាពវិញ

ភ្នំពេញ៖ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធាnគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ទិវារត់ប្រណាំងដើម្បីក្តីស្រឡាញ់ ព្រោះយើងមានគោលបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវជន ក្នុងថ្ងៃ១៤ កុម្ភៈ ពីជូនបាច់ផ្កាដល់ដៃគូ ឬអ្នកដែលខ្លួនស្រឡាញ់ ជំនួសដោយការលេងកីឡា ... Read More »

អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITF ៖ ការខ្វះធនធានស្ត្រីក្នុងវិស័យកីឡា ដោយសាររបាំងប្រពៃណី

ភ្នំពេញ៖ បើទោះសម័យបច្ចុប្បន្ន ហាក់មានភាពស៊ីវីល័យ តាមការវិវត្តន៍នៃសង្គម និងភាពសម្បូរបែប ក៏ពិតមែន ប៉ុន្តែផ្នាត់គំនិត ប្រជាពលរដ្ឋខ្មែរភាគច្រើននូវតែរក្សាតម្លៃវប្បធម៌ ប្រពៃណីបុរាណ ទំនៀមទំលាប ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ តួយ៉ាងដូចការលើកឡើងរបស់ លោក អគ្គលេខាធិកា សហព័ន្ធកីឡាតេក្វាន់ដូITF ... Read More »

Real Madrid សងសឹក Celta Vigo ខណៈ Sevilla, Sociedad មានប្រៀបក្នុងទឹកដីនៅ អេស្ប៉ាញថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអេស្ប៉ាញ ថ្ងៃនេះក្រុមភ្ញៀវ Real Madrid ចង់សង សឹកម្ចាស់ផ្ទះCelta Vigo ម្តងទៀត។ ចំណែក Sevilla, Sociedad ជាក្រុមដែលមានប្រវត្តិប្រកួតល្អ និងមានប្រៀបជាងគូប្រកួតក្នុងទឹកដី របស់ខ្លួន។ អេស្ប៉ាញ ... Read More »

បាល់ទាត់នៅអុីតាលី Serie A ថ្ងៃនេះ AC Milan, Atalanta, Juventus, រំពឹងរកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅអុីតាលី Serie A ថ្ងៃនេះក្រុមម្ចាស់ផ្ទះ ACMilan, Atalanta, Juventus, ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុងទឹកដីសង្ឃឹមរកបាន៣ពិន្ទុទាំង ក្នុង និងទឹកដីរបស់ខ្លួន។ AC Milan (7) Vs Sampdoria(13) ... Read More »

កីឡាល្បុកត្តោកម្ពុជា នឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ ដង្ហែក្បួនព្យុហយាត្រា ឈីងហ្គេ អន្តរជាតិ ដ៏ធំនៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ ប្រភេទកីឡាល្បុកត្តោកម្ពុជា ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា សហជាមួយក្រសួងវប្បធម៌និងវិចត្រសិល្បៈ នាំយកទៅបង្ហាញជូនអ្នកទស្សនាមកពីគ្រប់ទិសទីលើពិភពលោក ក្នុងព្រឹត្តិការណ៍ដង្ហែក្បួន “ឈីងហ្គេ” ដ៏ធំជាងគេនៅតំបន់អាស៊ី ដែលរៀបចំ ដោយសមាគមប្រជាជនសាធារណសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រី លីក្វាន់យូ តាំងពីឆ្នាំ១៩៧៣ ។ នេះតាមការឲ្យដឹងពីសំណាក់លោក ... Read More »

ប្រដាល់សាកលនិងប្រដាល់ក្បាច់គុនខ្មែរ សម្រេចបំបែកជា២ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម២០២៣

ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់កម្ពុជាបានសម្រេចរៀបចំក្បាលម៉ាស៊ីនជា២ដើម្បីស្វែងរកការគាំទ្រពី បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាសម្រេចឲ្យខាងតែបាននូវផែនការដាក់បញ្ចូលកីឡាប្រដាល់ក្បាច់គុនខ្មែរចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំលើកដំបូងនេះ ។ ការសម្រេចនេះបានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំថ្ងៃរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា និងបានប្រកាសជាផ្លូវការនូវគម្រោងបំបែក សហព័ន្ធកីឡាទាំង២ប្រភេទនេះឲ្យដាច់ស្រឡះពីគ្នាដោយរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីសម្រាប់ដំណើរឆ្ពោះទៅរកគុណវុឌ្ឍិ របស់អត្តពលិកកីឡាប្រដាល់សាកល និងកីឡាប្រដាល់ក្បាច់គុនខ្មែរ ត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ខាងមុខ។ លោកឧត្តមសេនីយ៍ឯក តែម ... Read More »

Den Haag, Ajax II, MVV, VVV មានរំពឹងឈ្នះនៅហុល្លង់ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Den Haag, Ajax II, MVV, VVV ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតនិងមានរំពឹងឈ្នះនៅក្នុង ទឹកដីរបស់ខ្លួន ។ ហុល្លង់ Eredivisie Den ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Wigan, Leverkusen, Arminia, Verona សម្លឹងរក៣ពិន្ទុពីគូប្រកួត

Wigan, Leverkusen, Arminia, Verona ចង់ស្តារមុខមាត់ដើម្បីដណ្តើមបាន ៣ពិន្ទុពីគូប្រកួតទាំងក្នុង និងក្រៅទឹកដី របស់ខ្លួន ។ អង់គ្លេស Championship Wigan(22) Vs Sheff Wed(7) ... Read More »

បាល់ទាត់នៅបារាំងថ្ងៃនេះ Marseille, Amiens, Lens, Reims មានប្រវត្តិល្អជាងគូប្រកួត

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Marseille, Amiens, Lens, Reims មានប្រវត្តិល្អ និងប្រៀបជាងគូ ប្រកួតទាំងក្នុងនិងក្រៅទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 Metz (19) ... Read More »

Southampton ទិញបានខ្សែប្រយុទ្ធ Gabbiadini ក្លិប Napoli

ក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេស Southampton បានព្រមព្រៀងទិញខ្សែ ប្រយុទ្ធ Manolo Gabbiadini ក្នុងតម្លៃខ្លួនប្រមាណ១៤លានផោនពីក្លិបនៅក្របខ័ណ្ឌកំពូលអុីតាលី Napoli ។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានធ្វើតេស្តសុខភាពរួចរាល់នៅក្លិបដើម្បីត្រៀមលេងនៅអង់គ្លេស Premier League សម្រាប់ចុង សប្តាហ៍នេះ ។ ... Read More »

កម្មវិធីអភិវឌ្ឍន៍កីឡាជនពិការគឺជាថ្នាំពេទ្យដ៏ស័ក្តិសិទ្ធិដើម្បីជំរុញឲ្យកម្រិតបច្ចេកទេសអត្តពលិកឈានដល់កម្រិត ពិភពលោក

ភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានហៅវគ្គ បណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍កីឡា ជនពិការថា «គឺជាថ្នាំពេទ្យដ៏ពូកែស័ក្តិសិទ្ធិ»។ ការលើកឡើងបែបនេះរបស់លោកអគ្គលេខាធិការធ្វើឡើងក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញា បនបត្របញ្ជាក់ការសិក្សារយៈពេល៣ថ្ងៃក្រោមកិច្ចសម្របសម្រួលពីអង្គការបេះដូងមាស ដោយទទួលបានអ្នកជំនាញផ្នែក បច្ចេកទេសកីឡាជនពិការជនជាតិជប៉ុនកាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លង ទៅ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Celta Vigo, Olympiakos, Brighton រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Celta Vigo, Olympiakos, Brighton មានសង្ឃឹមប្រែមុខមាត់ដើម្បីឈានទៅ រកជ័យជម្នះលើគូប្រកួតទាំងក្នុង និងក្រៅ ទឹកដីរបស់ខ្លួន។ អង់គ្លេស Championship Huddersfield(5) Vs Brighton(1) Huddersfield ... Read More »

កីឡាទេសចរណ៍ជាផលិតផលថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរពិភពលោក

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍បានថ្លែងថា កីឡាទេសចរណ៍ត្រូវបានប្រទេសក្នុងតំបន់អាស៊ានចាត់ទុកថាជាផលិតផលថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរលើពិភពលោកឲ្យចូលមក កម្សាន្តនៅតំបន់អាស៊ានទាំងមូលក្នុង ចំណោមយុទ្ធសាស្រ្តសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានដែលទើបបានបញ្ចប់កាលពីពេលថ្មីកន្លងទៅនៅប្រទេសសិង្ហបុរីនោះ។ ការថ្លែងបែប នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃការងារអនុវត្តឆ្នាំ២០១៦នៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កីឡាទេសចរណ៍បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុង ... Read More »

តោខៀវបន្តនាំមុខកំពូលតារាងក្រោយស្មើហង្សក្រហម ខណៈកាំភ្លើងធំបរាជ័យក្នុងទឹកដីខ្លួន

ក្រុមខ្លាំង២ជួបគ្នាគឺហង្សក្រហម Liverpool និងតោខៀវ Chelsea ក្នុងការប្រកួតបាល់ទាត់អង់គ្លេស Premier League កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បានបញ្ចប់ដោយលទ្ធផល 1-1 ដែលធ្វើឲ្យក្រុមតោខៀវបន្តនាំមុខកំពូលតារាងទៀត។ នៅក្នុងការប្រកួតនោះក្រុមភ្ញៀវChelseaមានឱកាសនាំមុខមុនដោយការស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីពីសំណាក់ខ្សែការពារសញ្ជាតិប្រេស៊ីល David ... Read More »

ខ្សែប្រយុទ្ធប្រេស៊ីល Alexandre Pato យល់ព្រមផ្លាស់ពីអេស្ប៉ាញទៅចិន

ខ្សែប្រយុទ្ធ Alexandre Patoបានក្លាយទៅជាកីឡាករល្បីឈ្មោះមួយរូបទៀត ដែលបានយល់ព្រម ផ្លាស់ទៅលេងបាល់ទាត់នៅក្នុងក្របខ័ណ្ឌរបស់ប្រទេសចិន។ កីឡាករវ័យ២៧ឆ្នាំរូបនេះទើបតែផ្លាស់មកលេងនៅប្រទេសអេស្ប៉ាញដោយចូលរួមក្រុម Villarreal កាលពីឆ្នាំមុនប៉ុណ្ណោះ។ តែពេលនេះគាត់បានសម្រេចចិត្តទៅលេងឲ្យក្រុម Tianjin Quanjia នៅក្នុងក្របខ័ណ្ឌចិន Super League សម្រាប់រដូវកាលថ្មី។ ... Read More »

Paris Saint-Germain ប្រជែងឈ្នះបិសាចក្រហមដើម្បីនាំយក Cristiano Ronaldo ទី២មកកាន់បារាំង

ក្លិបយក្សរបស់បារាំង Paris Saint-Germain បានប្រជែងឈ្នះក្លិបបិសាចក្រហម Manchester United ដើម្បីនាំយកកីឡាករ Goncalo Guedes ពីក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់។ កីឡាករ Goncalo Guedes ... Read More »

Emmanuel Adebayor អតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំសម្រេចចិត្តទៅលេងឲ្យក្រុមលេខ២របស់ទួរគី

កីឡាករ Emmanuel Adebayor បានសម្រេចចិត្តទៅលេងឲ្យក្រុម Istanbul Basaksehirនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគីដោយចុះកុងត្រារយៈពេល១៨ខែ។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal, Manchester City និង Tottenham វ័យ៣២ឆ្នាំរូបនេះពុំមានក្លិបលេង ឡើយចាប់តាំងពីចាកចេញពីក្រុម Crystal ... Read More »

ទីបំផុតខ្សែប្រយុទ្ធ Payet out ចាកចេញពី West Ham ទៅ Marseille ទាំងរឿងចម្រូងចម្រាស់

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Dimitri Payetបានចាកចេញពីក្លិបWest Hamនៅអង់គ្លេស ទៅកាន់ក្លិបចាស់របស់ខ្លួនMarseilleវិញក្នុងតម្លៃ២៥លានផោន ប៉ុន្តែការផ្ទេរនេះពោរពេញទៅដោយ រឿងចម្រូងចម្រាស់។ ដោយសារតែចង់ផ្លាស់ចេញពេកធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះ មិនព្រមលេងបាល់ទាត់ឲ្យ West Ham សោះក្នុងរយៈពេល១ខែចុងក្រោយ ។ លោកDavid Sullivanប្រធានក្លិបញញួរធំ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Roma, Celtic, Angers, ParisSG រំពឹងឈ្នះ ខណៈ At.Madrid ប៉ះ Barcelona

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Roma, Celtic, Angers, ParisSG ជា ក្រុមដែលប្រវត្តិល្អ និងមានរំពឹងឈ្នះគូ ប្រកួតរបស់ខ្លួន។ At.Madrid បើកពហុ កីឡដ្ឋានស្វាគមន៍ Barcelona ជើងទី១ ។ ... Read More »

បាល់ទាត់នៅអង់គ្លេសថ្ងៃនេះ ManUnited, Newcastle, Millwall សង្ឃឹមរកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅអង់គ្លេសថ្ងៃនេះក្រុម ManUnited, Newcastle, Millwall ជាក្រុមដែលសង្ឃឹមរកបាន៣ពិន្ទុពីគូ ប្រកួតក្នុងទឹកដីរបស់ខ្លួនសម្រាប់សប្តាហ៍ទី២២ ។ អង់គ្លេស Premier League West Ham(10) Vs ManCity(5) West ... Read More »

លោកហែម ដារិទ្ធ៖ នឹងយកប្រាក់រង្វាន់ Soccer Leagueប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

  ភ្នំពេញ៖ បើចាំមិនខុសទេ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្លិបបាលទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានសន្យាថា លោក និងក្រុមការងារ រៀបចំយកថវិកា ដែលជាប្រាក់រង្វាន់ ... Read More »

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានក្តីសង្ឃឹមកាន់តែខ្លាំង ក្នុងការដណ្តើមយកមេដាយ នៅស៊ីហ្គេម

  ភ្នំពេញ៖ ថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិងកំពុងខិតខំហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ ជាប្រចាំ លើប្រភេទកីឡាជាច្រើនដូចជា អត្តពល ហែលទឹក ប៉ូលីង បាញ់កាំងភ្លើង បាញ់ធ្នូ បាល់ទាត់ បាល់ទះ វាយកូនឃ្លីលើតុ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ InterMilan, Anderlecht, Luton, Exeter, Oxford មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម InterMilan, Anderlecht, Luton, Exeter, Oxford ជាក្រុមដែលមានប្រវត្តិប្រកួត ល្អ និងមានប្រៀបក្នុងទឹកដីរបស់ខ្លួន ។ អុីតាលី Cup InterMilan Vs Lazio ... Read More »

Barnsley, Nottingham, Cardiff, Sheff Wedសង្ឃឹមរកបាន៣ពិន្ទុនៅ អង់គ្លេស Championship ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Barnsley, Nottingham, Cardiff, Sheff Wed ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតទាំងក្នុងនិងក្រៅទឹកដី សង្ឃឹមរកបាន៣ពិន្ទុដើមសប្តាហ៍នេះ ។ Barnsley(8) Vs Wolverhampton(18) ... Read More »

បាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃLiverpool ប៉ះ Chelsea ខណៈ Tottenham, Arsenal មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះក្រុមម្ចាស់ផ្ទះហង្ស ក្រហម Liverpool ស្វាគមន៍ក្រុមកំពូល តារាងតោខៀវ Chelsea ។ ចំណែកក្រុម Tottenham, Arsenal ជាក្រុមដែលមាន ប្រៀបជាងគូប្រកួតមានរំពឹងឈ្នះដើម្បី ... Read More »

កីឡាករ វេង សុភ័ក្រ និងឃីម បូរ៉ាឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី៣ នៃការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមពានរង្វាន់ TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាមបានរកឃើញ កីឡាករ២នាក់បន្ថែមទៀត កាលពីល្ថាចថ្ងៃទី២៧ខែមករាឆ្នាំ២០១៧ នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ អារីណា គឺកីឡាករ វេង ... Read More »