ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រុមប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ ដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគការពារកូវីដ-១៩ នៅតាមទីតាំងផ្សារសំខាន់ៗចំនួន២៥កន្លែង ក្នុងរាជធានីភ្នំពេញ

   ភ្នំពេញ៖ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយបានការសម្របសម្រួលពីអាជ្ញាធរសាលារាជធានីភ្នំពេញ បន្តចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមបណ្តាផ្សារទីសាធារណៈ ... Read More »

ថ្ងៃទី២! ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរី ជាង២ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

     ខេត្តរតនគិរី៖ នៅថ្ងៃទី១៨ ខែសីហាម្សិលមុិញនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ អះអាងថា រយៈពេល២ថ្ងៃ(១៧-១៨ សីហា ឆ្នាំ២០២០) នាឱកាសឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ... Read More »

ស្រវឹងស្រាឡើងធ្វើដំបូលផ្ទះរអិលជើងធ្លាក់ដល់ដីស្លាប់យ៉ាងអាណោចអាធ័ម

    ខេត្តកំពង់ធំ៖បុរសម្នាក់បានរអិលជើងធ្លាក់ពីលើដំបូលផ្ទះកំពុងសាងសង់បណ្តាលឲ្យបាត់បង់ ជីវិតយ៉ាងអាណោចអាធ័មគ្រាដែលស្រវឹងស្រាហើយឡើងធ្វើដំបូលផ្ទះឲ្យគេ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីនៅ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចនគរបាលស្រុកសន្ទុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង អ៊ន ភេទប្រុស ... Read More »

សង្ស័យទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើ១ខ្នង

ខេត្តសៀមរាប៖អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង២រសៀលហើយបាន រលត់ទៅវិញនៅវេលាម៉ោង ៤និង៣០ នាទីរសៀល នៅក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃុន ម៉ៅ ... Read More »

មេដឹកនាំហុងកុង មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក

អន្តរជាតិ៖ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះលោកស្រី ការីឡាំ មេដឹកនាំ​ហុងកុង បានប្រកាសថា ខ្លួនមិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក ដែល​បានដាក់​មកលើ​លោកស្រី ។ ប៉ុន្តែ​ហុងកុង នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ (WTO) ជុំវិញ​បញ្ហា​អាមេរិក​ចង់​ដាក់​ទំនិញ​របស់​ហុងកុង ជា​ទំនិញ​របស់​ចិន ... Read More »

ឃេីញម៉ូតូគេទុកចោលក៏ទៅលួច​ ស្រាប់តែជាប់ខ្នោះម្នាក់​ រត់គេចខ្លួនម្នាក់

     ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្សពួក២នាក់​ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍និរោធ​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ឃាត់ខ្លួន ពាក់ព័ន្ធ​​ករណី លួចម៉ូតូ កាលពីវេលា​ម៉ោង១៧និង៣០នាទីល្ងាច​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២០​ នៅដីឡូត៍គ្មានលេខ ... Read More »

កីឡាករFabio Jakobsenអរគុណដល់គ្រូពេទ្យដែលបានជួយសង្រ្គោះជីវិតខ្លួន

​កីឡាករប្រណាំងកង់Fabio Jakobsenបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យដែលបានខិតខំជួយសង្រ្គោះជីវិតរបស់គាត់ក្រោយពេលជួបគ្រោះថ្នាក់យ៉ាងរន្ធត់នៅក្នុងកម្មវិធីប្រណាំងកង់Tour of Poland។ ​កីឡាករសញ្ជាតិហុល្លង់រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងគូប្រជែងDylan Groenewegen ធ្វើឲ្យរូបគេខ្ទាតទៅប៉ះនឹងរបងតាមផ្លូវប្រណាំងបណ្តាលឲ្យសន្លប់បាត់បង់ស្មារតី ហើយរូបគេរងរបួសធ្ងន់ធ្ងររហូតដល់ត្រូវការវះកាត់លើផ្ទៃមុខទៀតផង។ ​ម្ចាស់ជើងឯកប្រណាំងកង់ជម្រើសជាតិវ័យ២៣ឆ្នាំនេះក៏បានថ្លែងប្រាប់អ្នកសារពត័មានថា “លោកគ្រូពេទ្យ និងគិលានុបដ្ឋាយកាបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដែលជាគុណបំណាច់យ៉ាងធំធេងដែលខ្ញុំត្រូវតែដឹងគុណរហូត។ វាពិតជារឿងដ៏ពិបាកខ្លាំងណាស់សម្រាប់ខ្ញុំពេលនៅក្នុងបន្ទប់សង្គ្រោះICUដែលជាពេលខ្ញុំគិតថានឹងគ្មានជីវិតរស់នៅឡើយ។” ​Jakobsen បានបន្ថែមទៀតថា គាត់នៅតែត្រូវការវះកាត់បន្ថែមទៀតលើមុខរបួសលើផ្ទៃមុខរបស់គាត់ហើយត្រូវការពេលវេលាជាច្រើនទៀតដើម្បីព្យាបាលឲ្យសះស្បើយ៕ដោយ៖ភារៈ Read More »

មិត្តស្រីរបស់Cristiano Ronaldo បង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រច្រណែន

​តារាបង្ហាញម៉ូត Georgina Rodriguez ដែលជាមិត្តស្រី របស់កីឡាករ Cristiano Ronaldo បានបង្ហាញរូបភាពដ៏ផ្អែមល្ហែម របស់ពួកគេនៅក្នុងដំណើរកំសាន្តលើទូកដ៏ធំដែលមានតម្លៃរហូតដល់ទៅ5,5លានផោនក្នុងថ្ងៃសម្រាករបស់ពួកគេទាំងពីរ។ ​រូបភាពដែលបានបង្ហាញពីការអោបថើបរបស់កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo​ ជាមួយនឹងមិត្តស្រីនេះ វាបានធ្វើឲ្យអ្នកគាំទ្ររបស់ពួករំភើបនឹងរីករាយជំនួសអមជាមួយនឹងទេសភាពពេលថ្ងៃលិចដ៏សែនរ៉ូម៉ែនទិច។ ​ប៉ុន្តែនាង Georgina ... Read More »

ក្មេងប្រុសដេញទាត្រឡប់មកផ្ទះរអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យមកពិនិត្យសពខណៈដែលពួកគាត់ប្រទះឃើញក្មេងប្រុសម្នាក់ស្លាប់ក្នុងស្រះទឹកខាងក្រោយផ្ទះកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិត្រពាំងត្រាវ ឃ៉ំញ ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ គី យ៉ាន អាយុ៧ឆ្នាំ មានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ។ តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគាត់ឃើញក្មេងប្រុសខាងលើដើរដេញទាឱ្យត្រឡប់មកផ្ទះវិញដូចសព្វដង ដោយអ្នកភូមិម្នាក់ៗមិនបានចាប់អារម្មណ៍ថានឹងមានរឿងអ្វីកើតឡើងនោះទេ។ក្រោយមកនៅវេលាម៉ោង៤និង១៥នាទីរសៀលទើបមានការភ្ញាក់ផ្អើលប្រទះឃើញសពក្មេងប្រុសនោះអណ្ដែតទឹកនៅក្នុងស្រះទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ តាមការពិនិត្យសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម ... Read More »

ប្រធានាធិបតីម៉ាលីលាលែងចេញពីតំណែងក្រោយទាហានចាប់ខ្លួន ម៉ាលីធ្លាក់ក្នុងវិបត្តិ

    អន្តរជាតិ៖ប្រទេសតំបន់អាហ្វ្រិកខាងលិច គឺប្រទេសម៉ាលី​ ធ្លាក់នៅក្នុងវិបត្តិកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតី ត្រូវកម្លាំងយោធាចាប់ខ្លួន​បង្ខំឲ្យលាលែងចេញពីតំណែង​កាលពីថ្ងៃទី​១៨ខែសីហា​។ ប្រធានាធិបតី ម៉ាលី ​លោក Ibrahim Boubacar Keita បានលាលែងចេញពីតំណែង កាលពីថ្ងៃទី​១៨ខែសីហា​ ... Read More »

រថយន្តមិនចាំម៉ាកបុកម៉ូតូពីក្រោយខ្ទាត​ទៅ​បោក​ក្បាល​នឹង​បង្គោល​ថ្ម​បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួស

ភ្នំ​ពេ​ញេ ៖ យុវជន​២នាក់បើក​ម៉ូតូឌុប​គ្នា​ដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាកបុក​ពីក្រោយ​​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​បង្គោល​ថ្ម​ស្លាប់​ម្នាក់ របួស​ម្នាក់​។​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ២រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ ២០២០ នៅចំណុច​ផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ... Read More »

ក្លិបយក្សបារាំងParis St Germainឡើងទៅវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ

ក្រុមបាល់ទាត់ដ៏ធំរបស់ប្រទេសបារាំង Paris St Germain បានឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្លិបបាល់ទាត់RB Leipzigដោយលទ្ធផល ៣-០។ ​ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កីឡាករMarquinhos និងAngel Di Maria រកបានម្នាក់មួយគ្រាប់នៅក្នុងតង់ទីមួយ ជួយឲ្យParis ... Read More »

ដើរឆក់ត្រីតាមវាលស្រែនិងប្រឡាយមិនប្រយ័ត្នឆ្លងចរន្តភ្លើងអាគុយឆក់ស្លាប់ខ្លួនឯង

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់នៅលើវាលស្រែ ខណ:បុរសរូបនេះបានយកគ្រឿងសម្ភារអគ្គិសនីទៅឆក់ត្រីនៅតាមប្រឡាយខ្វះការប្រុងប្រយ័ត្តបែរជាឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ១៣រោច ខែ ស្រាពណ៌ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ... Read More »

ដំណឹងរីករាយ..! ថ្ងៃនេះ មានករណីជាសះស្បើយចំនួន១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី

    ភ្នំពេញ៖ ដំណឹងរីករាយ..! មានករណីជាសះស្បើយចំនួន ១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ ... Read More »

ឃាត់ខ្លួនយុវជន២នាក់ក្រោយពីឆក់កាបូបជនជាតិចិនភ្លាមៗ

ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ក្នុងចំណោម៤នាក់ក្នុងបទល្មើសជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង ០០នាទី ត្រង់ចំណុចជិតរង្វង់មូលតោ២ ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ... Read More »

ចតរថយន្តចូលហូបបាយមួយភ្លែត​ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹង​បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ​ ៖​ មានបុរសម្នាក់បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវដើម្បីចូលហូបបាយមួយភ្លែតស្រាប់តែបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់​ កាលពីវេលាម៉ោង១៩ និង៣០ នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវលូបី ជិតបុរីពិភពថ្មី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​    ... Read More »

ដើម្បីកាត់បន្ថយភាពតានតឹង ថៃចាប់ផ្តើមដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញ

រដ្ឋាភិបាលថៃ បានសម្រេច កែទម្រង់រដ្ឋធម្មនុញ្ញ​ដើម្បីកាត់បន្ថយភាពតានតឹង​ ខណៈក្រុមនិស្សិតបាននាំគ្នាធ្វើបាតុកម្ម​ ទាមទារកែទម្រង់រដ្ឋធម្មនុញ្ញ និងស្នើឲ្យរដ្ឋាភិបាលលាលែងពីតំណែង​។ ប្រធានរដ្ឋសភាថៃលោក Chuan Leekpai បានយល់ព្រមសំណើរស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ ​មាត្រាទី២៥៦ ដើម្បីបើកផ្លូវ​ឲ្យបង្កើតគណៈកម្មការ​ ព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ធ្វើឡើងដោយគណបក្សប្រឆាំង​។ គណបក្សដែលចូលរួម ... Read More »

រុស្ស៊ីពិភាក្សាតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិននិងវៀតណាម

   អន្តរជាតិ៖ លោក Vitaly Saveliev អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍​Aeroflot បានឲ្យដឹងថា​​ រុស្ស៊ីបានពិភាក្សាតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិននិងវៀតណាម​។ លោក Vitaly Saveliev បានបញ្ជាក់ថា «យើងកំពុងតែពិភាក្សាជាមួយ​ចិន​និងវៀតណាម​ ហើយជើងហោះហើរនឹងត្រូវបើកដំណើរការឡើងវិញ​។​ កន្លងមកយើងបានហោះហើរទៅកាន់តែ​៤ប្រទេសប៉ុណ្ណោះ»។ លោក ... Read More »

ហ្វុីលីពីន​មានចំនួនអ្នកឆ្លងកូវីដ​-១៩​លើសពី​៣០០០នាក់រយៈពេល​៧ថ្ងៃជាប់គ្នា

    ប្រទេសហ្វុីលីពីន៖ នៅថ្ងៃទី​១៨ ខែសីហា ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសថា​ មានចំនួនអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ​៤.៨៣៦នាក់ ក្នុងរយៈពេល​២៤ម៉ោង​ ហើយជាករណីឆ្លងថ្ងៃទី​៧ហើយ ដែលមានចំនួនអ្នកឆ្លងលើសពី​៣ពាន់នាក់ក្នុងមួយថ្ងៃ។ គិតមកដល់យប់ថ្ងៃទី១៨ខែសីហា ចំនួនអ្នកឆ្លងកូវីដ​-១៩នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះមានដល់ទៅ​១៦៩.២១៣នាក់​ និងអ្នកស្លាប់កើនឡើង​ដល់២.៦៨៧នាក់ ។ កាលពីថ្ងៃទី ... Read More »

បែកធ្លាយករណីបាក់រលំបង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីសង្កត់ក្មេងស្រីស្លាប់ម្នាក់ សមត្ថកិច្ចថាជាករណីឧបទ្ទវហេតុ

     ខេត្តបន្ទាយមានជ័យ៖ ទន្ទឹមនឹងមានករណីបាក់រលំដងសន្ទូចស្ទូចជញ្ជាំងបេតុងអគារផ្ទះល្វែងមួយកន្លែងនៅក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស៩នាក់ កន្លងមកនោះ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២០ក៏មានករណីបាក់រលំបង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរីធ្វើឲ្យសង្កត់ក្មេងស្រីម្នាក់ស្លាប់ដែរ តែដូចជាមានភាពស្ងប់ស្ងាត់ ហើយរឿងនេះទើបតែបែកធ្លាយរូបនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០នេះ។  បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលយុត្តិធម៌ថា៖ ករណីបាក់រលំបង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នេះ  គឺបានបិទការស៊ើបអង្កេតហើយ ... Read More »

ភ្លើងឆេះរោងសិប្បកម្មដ៏ធំមួយកន្លែង មានតម្លៃរាប់ពាន់មុីនដុល្លារពេលម្ចាស់មិននៅ

ខេត្តស្ទឹងត្រែង៖ រោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែងត្រូវបានភ្លើងឆាបឆេះសល់តែគំនរផេះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២ៈ៣០នាទីយប់ធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ តាមប្រភពព័ត៌មានពីកម្មករដែលស្នាក់នៅក្នុងរោងសិប្បកម្មបានប្រាប់សមត្ថកិច្ចឱ្យដឹងថា អគ្គិភ័យនេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបឆេះរាលដាលរោងសិប្បកម្មទាំងមូល។ពេលឃើញដូច្នេះក្រុមកម្មករបាននាំគ្នាយកទឹកជះពន្លត់ហើយកម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក៏បានយករថយន្តជួយធ្វើអន្តរាគមន៍ផងដែរ ក៏ប៉ុន្តែដោយសារស្ថានភាពភ្លើងដែលឆាបឆេះមានទំហំធំធេងពេកធ្វើឲ្យការគ្រប់គ្រងមិនបាន គឺចាប់ផ្តើមតាំងពីវេលាម៉ោងជាង២រំលងអធ្រាត្ររហូតដល់ម៉ោង៥ព្រឹកទើបរលត់។ រោងសិប្បកម្មដ៏ធំមួយនោះគឺបាំងជញ្ជាំងក្តារនិងដំបូលប្រក់ស័ង្កសី ហើយនៅក្នុងរោងសិប្បកម្មនោះមានគ្រឿងសង្ហារិមតុទូសាឡុងដែលមានតម្លៃរាប់ពាន់ដុល្លារនៅសេសសល់ក៏ត្រូវបានភ្លើងឆេះរួមទាំងម៉ាស៊ីនសម្រាប់អារច្រៀកឈើ និងម៉ូទ័រសម្រាប់កែច្នៃ ... Read More »

អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងឱកាសថ្ងៃឈប់សម្រាក

   ខេត្តព្រះសីហនុ ៖ លោក សន កុសល អភិបាលរងក្រុងតំណាងលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុបានដឹកនាំគណៈបញ្ជាការឯកភាពក្រុងចុះរៀបចំសណ្ដាប់ធ្នាប់នៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៨ ខែសីហា ... Read More »

ពលរដ្ឋ​គាំទ្រ​ឲ្យ​អាជ្ញាធរ ឲ្យមានច្បាប់ដាក់វិន័យ​លើ​អ្នកបង្ក​សំឡេង​កងរំពង​រំខាន​អ្នកដទៃ

ភ្នំពេញ​៖ ពលរដ្ឋ​គាំទ្រ​ឲ្យ​អាជ្ញាធរ ដាក់វិន័យ​លើ​អ្នកបង្ក​សំឡេង​កងរំពង​រំខាន​អ្នកដទៃ ដើម្បី​កាត់បន្ថយ​ការបង្ក​សំឡេង​រំខាន យ៉ាង​អនាធិបតេយ្យ​ក្នុងសង្គម​។ រដ្ឋាភិបាល កំពុង​រៀបចំ​សេចក្ដីព្រាង​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​មួយដែល​ក្នុងនោះ ក៏មាន​ចែង​ពី​ការហាម​មិន​ឲ្យ​បង្ក​ការរំខាន​ដល់​ពលរដ្ឋតាមរយៈ​សំឡេង​កងរំពង គ្រប់​រូបភាព ។​ ​ការគាំទ្រ​របស់​ពលរ​ដ្ឋ​ចង់​ឲ្យ​មានច្បាប់​សាធារណៈ ហាម​បង្ក​សំឡេង​កងរំពងគឺ​ស្រប​ពេលដែល​ពលរដ្ឋ​មួយចំនួន ក្នុងពេល​បច្ចុប្បន្នតែងតែមាន​ជួបជុំ​ស្រែក​ហ៊ោ​រក​ញ្ជៀ​វ និង​ការប្រើប្រាស់​ឧបករណ៍​បន្លឺសំឡេង លើសពី​ម៉ោង​១០​យប់​និង​ម៉ោង​សម្រាក​ពេល​ថ្ងៃ​ជាដើម​។ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៖ ប្រកាសច្រានចោលទាំងស្រុង នូវការចុះផ្សាយរបស់ The Cambodia Daily និង UCA News ដែលថាកម្ពុជាលាក់បាំងករណីជនជាតិចិន៦នាក់ ឆ្លងកូវីដ-១៩

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ដែលដាក់ចំណងជើងថា ... Read More »

ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ​ មន្ត្រីពន្ធនាគារ ​ចុះឆែកឆេររកវត្ថុហាមឃាត់​ និងដកចេញសម្ភារមួយចំនួន ​

ខេត្តសីហនុ៖ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងបានផ្សព្វផ្សាយអនាម័យ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរនោះលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា នាឱកាសថ្ងៃឈប់សម្រាកដំបូងសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក បានដឹកនាំក្រុមការងារចុះទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេររកវត្ថុហាមឃាត់ និងដោះស្រាយយកសម្ភារមួយចំនួនដែលមិនចាំបាច់ចេញ ... Read More »

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់​សាធារណៈ​ អនាម័យ និងបរិស្ថាន

ភ្នំពេញ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដែល​សមាសភាព​ចូលរួម លោក យស យុទ្ធី អភិបាលរង​ខណ្ឌ លោក នី សាមិ​ត្តប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក ... Read More »

ភ្ញៀវទេសចរ ​និង​ពលរដ្ឋ​ខ្មែរ ជាង​២៣​ម៉ឺន​នាក់​បាន​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត នាថ្ងៃឈប់សម្រាក​ដំបូង​ជំនួស​ឲ្យ​ពិធី​ចូលឆ្នាំថ្មី

ភ្នំពេញ៖ ​យោងតាមរបាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​ នៅថ្ងៃទី​១៧ខែសីហាម្សិលមិញនេះ បានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាកដំបូង​ជំនួស​ឲ្យ​ពិធី​ចូលឆ្នាំថ្មីនោះ មាន​ភ្ញៀវទេសចរ​និង​ពលរដ្ឋ​ខ្មែរ ជាង​២៣​ម៉ឺន​នាក់​បាន​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត ។ ក្នុងនោះ ភ្ញៀវទេសចរជាង​៣​ម៉ឺន​ទៅកាន់​ខេត្តកំពត , ជាង​២៨ ០០០​នាក់​ទៅ​សៀមរាប ចំណែក​ខេត្ត​ព្រះសីហនុ និង​កែប ... Read More »

ព្រោះតែCOVID-19 ធ្វើឲ្យផលិតកម្មប្រេងដូងម៉ាឡេស៊ី កំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម

អន្តរជាតិ៖ ដោយសារតែវិបត្តិសកលនៃជំងឺ COVID-19 បានធ្វើឲ្យឧស្សាហកម្មដូងប្រេងម៉ាឡេស៊ី កំពុងពើបប្រទះនឹងកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឲ្យក្រុមហ៊ុនឧស្សាហកម្មទាំងនោះ ពិចារណាឡើងវិញចំពោះការពឹងផ្អែកខ្លាំងពេកលើកម្លាំងពលកម្មបរទេស។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ ដែលបានដកស្រង់ចេញពីសមាគមប្រេងដូងម៉ាឡេស៊ី (MPOA) ... Read More »

អភិបាលខេត្តកែបដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យអាជីវករលក់អីវ៉ាន់ឲ្យភ្ញៀវថ្លឹងមិនគ្រប់គីឡូ អាចប្រឈមនឹងការបិទកន្លែងអាជីវកម្ម

    ខេត្តកែប៖យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ​ ទី១៧​ ខែសីហា​ ឆ្នាំ​២០២០ លោកសោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានដឹកនាំមន្រ្តីជំនាញ​ និងយុវជនចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សារក្តាម​ ដើម្បីទទួលបានតម្លាភាពទាំងអ្នកទិញ​ ទាំងអ្នកលក់​។ ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយមន្រ្តីជំនាញនាថ្ងៃនេះ ... Read More »

លោកត្រាំបានសន្យាកាត់បន្ថយពន្ធដល់ក្រុមហ៊ុនចាកចេញពីប្រទេសចិន

អន្តរជាតិ៖ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់អាទិភាព​ដល់បណ្តាក្រុមហ៊ុន​អាមេរិកដែលដកចេញពីប្រទេសចិន ដោយការកាត់បន្ថយពន្ធដារ។ ផ្ទុយទៅវិញ​បណ្តាក្រុមហ៊ុនដែលដកចេញពីអាមេរិកទៅបង្កើតការងារធ្វើនៅខាងក្រៅ នឹងត្រូវ ទទួលរងនូវការដំឡើងពន្ធយ៉ាងច្រើន​។ ប្រធានាធិបតីដូណាល់ ត្រាំ​បាន​ប្រកាសនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Mankato រដ្ឋ Minnesota កាលពីថ្ងៃ ... Read More »