ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

តំបន់បៃតងនៅអុីរ៉ាក់ ដែលមានស្ថានទូតអាមេរិក បន្តរងការវាយប្រហារ ដោយរ៉ុក្កែត

ក្រុមឧទ្ទាម​ បន្តវាយប្រហារដោយរ៉ុក្កែតទៅលើតំបន់ខៀវ​ក្នុងប្រទេសអ៊ុីរ៉ាក់ ។ រ៉ុក្កែត​យ៉ាងតិច​៣គ្រាប់​បានធ្លាក់នៅ​តំបន់តៃតង​ ក្នុងទីក្រុងបាដាដ​ ប្រទេសអ៊ុីរ៉ាក់ ក្បែរស្ថានទូត​អាមេរិក​​​​ប្រចាំនៅទីនោះ កាលពី​ល្ងាច​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ហើយនេះជាការវាយប្រហារលើកទី៤ ក្នុងអំឡុងប៉ុន្មានថ្ងៃ​ថ្មីៗនេះ ។  មួយថ្ងៃមុននេះ​ក៏មានការវាយប្រហារ​ជំរំហ្វឹកហាត់​​មូលដ្ឋាន​នៅភាគខាងត្បូង​រដ្ឋធានីបាដាដ ។ ទីនោះ ជាទីកន្លែងកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិក ... Read More »

កូនកម្លោះ កូនក្រមុំ ត្រៀមចូលរោងការក្នុងខែមីនា ,មេសា បានសម្រេចផ្អាក ខណៈ ចូលរួមការពារអោយផុតពីជំងឺឆ្លង COVID-19

ភ្នំពេញ៖ នៅលើបណ្តាញសង្គម Facebook ក៏ដូចជាដំណឹងជាច្រើន បានបង្ហោះ និងផ្តល់ព័ត៌មានពីការលើកពេល ឬផ្អាកពីមង្គលការរបស់ក្រុមគ្រួសារ ខ្លះទៀតកូនកម្លោះ កូនក្រមុំផ្ទាល់តែម្តង បានជម្រាបជូនភ្ញៀវ ជាមួយពាក្យពេចន៍សូមអភ័យទោសចំពោះ មង្គលការ របស់ពួកគេ ត្រូវបានផ្អាក មួយរយៈ ... Read More »

ពិធីបុណ្យប្រពៃណី មុនចូលឆ្នាំ​ ស្លាប់២នាក់ និងរបួស​៦០០នាក់

អុីរ៉ង់ជិតឈានចូលបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយនៅមុនពេលស្វាគមន៍ឆ្នាំថ្មី គឺមានពិធីប្រពៃណីជាច្រើន។ ប៉ុន្តែពិធីបុណ្យប្រពៃណីដែលប្រមូលផ្តុំគ្នាច្រើន គឺជារឿងដ៏គ្រោះថ្នាក់ បំផុតក្នុងពេលការឆ្លងរាលដាលវីរុស កើនឡើងជាបន្តបន្ទាប់។ សារព័ត៌មាន អុីរ៉ង់ បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ស្លាប់និង ៦០៣នាក់រងរបួសដោយគ្រោះថ្នាក់​ក្នុងពិធី​បុណ្យព្រះអគ្គីតាមបែបសាសនានៅក្នុងប្រទេសអុីរ៉ង់ ។ សារព័ត៌មាន​ IRNA ​បានផ្សាយថា មានមនុស្ស ... Read More »

ដើម្បីបង្ការជំងឺ Covid-19 ក្រសួងអប់រំផ្អាកការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នារបស់កីឡាករ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ដល់ប្រធានសហព័ន្ធកីឡាជាតិទាំង៣២ សុំឲ្យការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់កីឡាករ កីឡាការិនីទាំង៣២ប្រភេទកីឡា ... Read More »

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទើបបង្កើតថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ ... Read More »

ដើម្បីការឆ្លងរីករាលដាល COVID-19 ក្នុងជួរនគរបាលជាតិ, រាល់កិច្ចប្រជុំទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ ការឆ្លងរីករាលដាល COVID-19 ក្នុងជួរនគរបាលជាតិ, រាល់កិច្ចប្រជុំទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន។ ដោយសំដៅការពារដល់សុខមាលភាពមន្ដ្រីនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ កូវីដ-១៩ គឺជាការសាកល្បង ពីសាមគ្គីភាព របស់អឺរ៉ុប តើរឹងមាំ ឬក៏ពុកផុយ?

អឺរ៉ុប៖ នៅពេលនេះអាចនិយាយាបានថា ប្រសិនបើអឺរ៉ុប សាមគ្គីគ្នារឹងមាំនោះ  ប្រទេសតំបន់អឺរ៉ុបនឹងឆ្លងផុត នៅដំណាក់កាលអាក្រក់បំផុត ទាំងសន្តិសុខនយោបាយ សុខភាព និងសេដ្ឋកិច្ច ។ បច្ចុប្បន្នអឺរ៉ុបកំពុងតែចលាចល ហើយប្រទេសនៅក្នុងតំបន់បាននាំគ្នាបិទព្រំដែន ទប់ស្កាត់ការធ្វើដំណើរ ។ បច្ចុប្បន្នសហគមន៍អឺរ៉ុប ... Read More »

ក្រសួងពាណិជ្ជកម្មណែនាំទប់ស្កាត់ ការចែកចាយ និងទិញផលិតផលអេទីលអាល់​កុលក្លែងក្លាយ ឬ មេតាណុល

ភ្នំពេញ ៖ យោងតាមលិខិតជូនដំណឹងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តម្រូវឲ្យនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណែ និងបង្ក្រាប​ការក្លែងបន្លំ (កាំកុងត្រូល) ទប់ស្កាត់ការចរាចរ ចែកចាយ និងទិញផលិត​ផលអេទីលអាល់កុលក្លែងក្លាយ ឬ មេតាណុល ... Read More »

អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pablo Kang ... Read More »

តារាចម្រៀង​​ផលិតកម្ម​ហង្ស​មាស កញ្ញា ចំរើន សុភ័ក្ត្រ ត្រូវចោរលួចរថយន្ត

ភ្នំពេញ៖ កញ្ញា ចំរើន សុភ័ក្ត្រ ដែលគេស្គាល់ថាជាតារាចម្រៀង​​ផលិតកម្ម​ហង្ស​មាស ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វាររថយន្តប៉ុនប៉ងលួច តែត្រូវនាងនិងក្រុមគ្រួសារដឹងខ្លួនទាន់មើលតាមកាមេរ៉ាសុវត្ថិភាពឃើញ ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចុះមកឃាត់ខ្លួនបានភ្លាមៗ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីរំលង​អាធ្រាត្រឈានចូល ថ្ងៃទី១៦  ... Read More »

គ្រប់យោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដពិនិត្យរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត និងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចេញសេចក្តីជូនដំណឹងពីវិធានការចំនួន៩ចំណុច ដើម្បីទប់ស្កាត់ ការពារ ការរីករាលដាលវីរុសកូវីដ១៩ ក្នុងចំណោមចំណុចទាំងនេះតម្រូវឲ្យយោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដីពិនិត្យមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ... Read More »

ឱសថស្ថាន ឱសថស្ថានរងមួយចំនួន ត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើរឲ្យឱសថស្ថាន ឪសថស្ថានរងមួយចំនួនត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ។ ដោយសារបច្ចុប្បន្ន មានឱសថស្ថាន ឱសថស្ថានរងមួយចំនួន លក់អាល់កុល មិនមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ... Read More »

លោកអភិបាលខណ្ឌសែនសុខ ចុះពិនិត្យទីតាំងលំនៅដ្ឋានប្រជាពលរដ្ឋដែលត្រូវរុះរើចេញពីលើដីផ្លូវសាធារណៈ និងពិនិត្យដោះស្រាយបញ្ហាប្រឡាយទឹកអូរអាគុជ

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអញ្ជើញចុះពិនិត្យទីតាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលត្រូវរុះរើចេញពីលើដីចំណីផ្លូវសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឆ្លៀតពេលវេលាពិនិត្យមើលប្រឡាយអូរអាគុជ ដើម្បីធ្វើការដោះស្រាយជីកស្តារសម្រួលដល់ទឹកហូរបានទាន់ពេលវេលា ។ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ទាំងព្រឹកកម្ពុជា រកឃើញអ្នក ឆ្លង Covid-19 ២នាក់បន្ថែមទៀតនៅ កែប សរុបដល់ ៣៥នាក់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៍មាន នាព្រឹកថ្ងៃទី១៨មីនា២០២០នេះ ថ្លែងថា៖ ក្រោយធ្វើតេស្តរួច បានរកឃើញជនជាតិម៉ាឡេសុីចំនួន២នាក់ទៀត ធ្វើឱ្យចំនួនឡើងដល់៣៥នាក់ហើយនៅកម្ពុជា។ លោកស្រីបន្តថា៖ អ្នកមានមេរោគcovid19 ចំនួន ២នាក់ ... Read More »

ចិនទទួលបានជោគជ័យហើយក្នុងការទប់ស្កាត់ឆ្លងកូវីដ-១៩

ប្រទេសចិន៖ ចិនជាប្រទេសដែលមានពលរដ្ឋច្រើនជាង គេបំភុតនៅលើពិភពលោក ហើយកាលពីមួយខែមុន មានអ្នកស្លាប់ រាប់រយនាក់ និងឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃ ។ ប៉ុន្តែពេលនេះ ចិនមានអ្នកឆ្លងតែ១៣នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយមិនមែនជាអ្នកនៅក្នុងស្រុកចិនឡើយ គឺរកឃើញអ្នកឆ្លងមកពីក្រៅប្រទេសទៀត ។ ជាមួយគ្នានោះ ... Read More »

យុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ ឬក៏ជាការអួតអាងរបស់អាមេរិក ដែលគ្រោងចែកលុយដល់ពលរដ្ឋម្នាក់១ពាន់ដុល្លារ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Mnuchin បានស្នើកញ្ចប់ថវិការ ដល់ទៅ១០០០ ពាន់លានដុល្លារ សម្រាប់សកម្មភាពទប់ស្កាត់ឆ្លងកូវីដ-១៩ ក្នុងនោះទឹកប្រាក់២៥០ពាន់លានដុល្លារ សម្រាបចែកចាយដល់ពលរដ្ឋអាមេរិក ជាង៣០០លាននាក់ ក្នុងម្នាក់ៗទទួលបាន១ពាន់ដុល្លារ។ គិតដល់ថ្ងៃ ទី១៨ ខែមីនា ... Read More »

ចិននិងអាមេរិក វិវាទកាន់តែខ្លាំងក្រោយ លោកត្រាំ ហៅកូវីដ-១៩ថាជា«វីរុសចិន»

ប្រធានាធិបតីដូណាល់ ត្រាំ​រងការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន​ ក្រោយពេល លោក ហៅវីរុសកូវីដ-១៩ ថាជា វីរុសចិន។ សកម្មភាពខាងលើ អាចជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង​ថែមទៀត​។ សារព័ត៌មាន​ ហ្គាឌៀន នៅថ្ងៃទី​១៧ខែមីនានេះបានផ្សាយថា លោកត្រាំ បានបង្ហោះ​នៅលើបណ្តាញសង្គមរបស់លោក ថា ... Read More »

ដោយសារCovid-19ទីក្រុងញូយ៉កឋានសួគ៌ត្រូវបានបិទ

រាល់សកម្មភាពកម្សាន្តសម្បាយនានា នៅអាមេរិក ពិសេសគឺនៅទីក្រុងញូវយ៉ក​ ដែលមានរហ័សនាមថាទីក្រុង មិនចេះដេក​ ជាទីកន្លែងសម្បាយ ដោយប្រមូលផ្តុំទៅដោយក្លឹបរាត្រី​​ កន្លែងកម្សាន្ត រាំងលែងទល់ភ្លឺ ពេលនេះក៏ត្រូវបង្ខំចិត្ត បិទផងដែរ។ នេះជាប្រវត្តិសាស្ត្រនៅទីក្រុងនេះ ដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កូវីដ-១៩។ ក្រៅពីទីក្រុងញូវយ៉ក ... Read More »

សម្តេច ស ខេង អញ្ជើញជាអធិបតីពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

សន្និបាត បូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសលើកពេល ដើម្បីទប់ស្កាត់ការឆ្លង COVID-19

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹង ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមីនានេះ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញប្រកាសលើកពេល សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ ... Read More »

ក្រសួងអប់រំ យុវជននិងកីឡាចេញសេចក្ដីប្រកាសការ​កំណត់​សមាសភាព​ចូលរួម​ក្នុង​ការ​អនុវត្ត​សកម្មភាព​មិន​លើស​ពី​៥០​នាក់

ដើម្បី​ចូលរួម​បង្ការ និង​ទប់​ស្កាត់​នូវ​ការ​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ រាល់​ការ​អនុវត្ត​សកម្មភាព ឬ​ការ​ជួប​ប្រជុំ​ណាមួយ សូម​រៀប​ចំ​ក្នុង​ទ្រង់ទ្រាយ​តូច ដោយ​កំណត់​សមាសភាព​ចូលរួម​មិន​លើស​ពី​៥០​នាក់។ Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងក្រសួង

ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងក្រសួង Read More »

ក្រសួងសុខាភិបាល បិទKTV ក្លឹបកម្សាន្ត រោងភាពយន្ត សារមន្ទី រទូទាំងប្រទេស

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ដោយសារស្ថានភាពជំងឺកូវីដ១៩ រីករាលដាលជាសកល។ តែដល់រសៀលថ្ងៃដដែល ក្រសួងសុខាភិបាលបានបន្តបិទ ក្លឹបកម្សាន្ត និងសារមន្ទីរទាំង ... Read More »

ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស

ភ្នំពេញ៖ បើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស។ ការប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាផ្សេងៗទៀត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញកំពុងកាប់ ដើមស្មាច់ក្នុងអាង ស្តុកទឹកតំបន់ភ្នំវល្លិ

ប្រភពពីប្រជាពលរដ្ឋនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានឈ្មួញយកត្រាក់ទ័រមកធ្វើសកម្មភាពឈូស ឆាយដើមស្មាច់ក្នុងអាងស្តុកទឹកនៅតំបន់ភ្នំវល្លិ ភូមិអន្ទង់ស ឃុំពងទឹក ដោយគ្មាន ញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺគ្មានជនណាអាចធ្វើសកម្មភាព ... Read More »

របួស២០នាក់ ដោយការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូង ប្រទេសថៃ

ក្នុងពេលប្រជុំពលរដ្ឋដើម្បីចែករំលែក ណែនាំពីបទពិសោធ វិធីសាស្ត្រ ការពារឆ្លងរាលដាលវីរុស កូវីដ-១៩ ក៏រងការវាយប្រហារបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមានមនុស្សជាច្រើនរងរបួស។ ហេតុការខាងលើកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅក្នុងខេត្តយ៉ាឡា។ តាមសារព័ត៌មាន ABCnews បានផ្សាយថា ស្នងការប៉ូលិសក្នុងតំបន់ ... Read More »

កូនស្រីវៀតណាមអាយុ២ឆ្នាំម្នាក់លង់ទឹកស្ទឹងស្លាប់ខណៈឪពុកម្តាយជាប់រវល់បូមខ្សាច់

  ខេត្តពោធិ៍សាត់៖  កុមារីម្នាក់ឈ្មោះ សុខ ម៉ី អាយុ ២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយជាជនជាតិវៀតណាមមានមុខរបរជាកម្មករបូមខ្សាច់ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានលង់ទឹកស្ទឹងស្លាប់នៅចំណុចការដ្ឋានបូមខ្សាច់កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច​ ថ្ងៃទី១៦​ ... Read More »

បញ្ជី​ឈ្មោះ​​សេដ្ឋី​លើ Forbes បង្ហាញ​ពី​​ភាព​ផ្សេង​គ្នា​សម្រាប់​សេដ្ឋី​វៀត​ណាម ខណៈ​នាយក​ប្រតិ​បត្តិ Vietjet ស្ថិត​ក្នុង​ទី​តាំង​ពិសេស​ជាង​គេ

មហា​សេដ្ឋីភាគ​ច្រើន​របស់​វៀត​ណាម បាន​ធ្លាក់​ចុះ​នូវ​តម្លៃ​សរុប​នៃ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​​នៅ​រយៈពេល​១២​ខែ​ចុងក្រោយ​នេះ ប៉ុន្តែ លោក​ស្រីNguyen Thi Phuong Thao ប្រធាន និង​ជា​នា​យក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet បាន​ស្ថិត​ក្នុង​ទី​តាំង​ពិសេស​ជាង​គេ​។សេដ្ឋីភាគ​ច្រើន បាន​ធ្លាក់​ចុះ​ លើក​លែង​តែ​មហា​សេដ្ឋី​នី​ម្នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែមីនា ... Read More »

កូវីដ-១៩ មិនមានប្រសិទ្ធភាពចំពោះសត្វស្វានោះឡើយ ជារឿងដ៏ល្អសម្រាប់ស្រាវជ្រាវ

ក្រុមអ្នកវិទ្យាសាស្ត្រនៅគ្រប់ទិសទីជុំវិញពិភពលោក បានខិតខំ ស្រាវជ្រាវ ទាំងថ្ងៃទាំងយប់ដើម្បី រកវ៉ាក់សាំង បង្ការ វិរុសកូវីដ-១៩ ដោយរយៈពេល ជិត ៣ខែកន្លងមក នៅមិនទាន់រកឃើញនៅឡើយទេ ។ ប្រទេសមួយចំនួន ក៏បានរកឃើញ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលសាកល្បងទៅលើសត្វ ... Read More »

បិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ដោយសារស្ថានភាពជំងឺកូវីដ១៩ រីករាលដាលជាសកល

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលវីរុសកូវីដ១៩បានធូរស្រាល ។ ការប្រកាសបិទ បន្ទាប់ពីស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »