ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

យុវជនម្នាក់ជិះម៉ូតូវ៉ាជែងជ្រុលទៅបុករថយន្តមន្ត្រីនគរបាលម្នាក់​ បណ្តាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ឡង់គ្រីស័រ របស់មន្ត្រីនគរបាលម្នាក់​ដែលកំពុងបើកបរតាមផ្លូវ​ ចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបង្ករការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរស្ថានីយ៍បូមទឹកបឹងទំពុន​ តាមផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

សាហាវណាស់!! រថយន្ត Prius បោះពួយយ៉ាងលឿនដូចហោះ រេចង្កូតបុកបង្គោលបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជេីង​ និងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តPrius បោះពួយយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ដើម និងបង្គោលស្លាកសញ្ញាចរាចរណ៍២ដើមទៀតដាច់ដល់គល់ រីឯរថយន្តក្រឡាប់ជា ច្រើនតង់ផ្ងារជើង បង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង៤០នាទីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ ... Read More »

ឈុតប៊ីគីនី រដូវកូវីដ១៩ ទទួលបានការទាក់ទាញយ៉ាងខ្លាំង

អ្នកច្នៃម៉ូដ Tiziana Scaramuzzo បាននឹកឃើញច្នៃម៉ូដ ប៊ីគីនីសម្រាប់ ហែលទឹករដូវកូវីដ១៩ ក្នុងពេលដែល អុីតាលី កាត់បន្ថយការរិតត្បិតក្នុងសង្គម ហើយពលរដ្ឋអាចមានឱកាសទៅហាលថ្ងៃ ហែលទឹកសមុទ្របាន ដោយរក្សាគម្លាតពីគ្នា។ នាង Tiziana Scaramuzzo ... Read More »

លោកត្រាំចោទអតីតប្រធានាធិបតីអូបាម៉ា ពីបទ «ឧក្រិដ្ឋកម្មនយោបាយ»

វិវាទផ្ទៃក្នុងអាមេរិកចេញជារូបរាង ហើយ ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ បានថ្កោលទោសអតីតប្រធានាធិបតីអូបាម៉ាយ៉ាងខ្លាំងថា «កំពុងតែប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។ លោកត្រាំ ក៏បានចោទ លោកអូបាម៉ា ថា បានចូលរួមចោទប្រកាន់ លោក រួមគំនិតជាមួយរុស្ស៊ីដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៦។ ជាមួយគ្នានេះអ្នកសារព័ត៌មាន ... Read More »

លោកត្រាំថាគ្មានអារម្មណ៍ពិភាក្សាសេដ្ឋកិច្ចជាមួយចិនទៀតឡើយ

សារព័ត៌មាន CNN នៅថ្ងៃ ទី១២ ខែឧសភា បានដកស្រង់សម្តីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលបានបញ្ជាក់ថា លោកគ្មានអារម្មណ៍ក្នុងការពិភាក្សាជាមួយចិនលើវិស័យពាណិជ្ជកម្មទៀតឡើយ ។ លោកត្រាំ បានបញ្ជាក់ថា លោកប្រឆាំងនឹងការតភ្ជាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ដំណាក់កាលទីមួយ ជាមួយចិន ... Read More »

វាយប្រហារក្នុងពិធីបុណ្យសព និងមន្ទីរពេទ្យ នៅអាហ្វហ្គានីស្ថាន ស្លាប់និងរបួសរាប់សិបនាក់

អាហ្វហ្គានីស្ថាន៖ មានករណីវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងពិធីបុណ្យសពមន្ត្រីប៉ូលិស ដោយមានការចូលរួមពី មន្ត្រីរដ្ឋាភិបាលជាច្រើនរូប និងសមាជិករដ្ឋសភាអាហ្វហ្គានីស្ថាន ស្ថិតនៅភាគខាងកើតប្រទេសនេះ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង៥០នាក់។ ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន មានព្រំដែន ជាប់ប៉ាគីស្ថាន ជាតំបន់ដែលក្រុមតាលីបង់ធ្វើសកម្មភាពខ្លាំងជាងគេ ។ ប៉ុន្តែក្រុមតាលីបង់ក៏បានចេញមុខប្រកាសថា មិនមែនក្រុមរបស់ខ្លួនវាយប្រហារឡើយ។ ... Read More »

សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចៅ ២១ ហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា៖ បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបានចៅស្រីមួយរូបទៀតដែលជាចៅទី២១របស់ខ្ញុំនិងភរិយា។ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

ឃាត់ក្មេងទំនើងប្រុសស្រី២នាក់ជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងឮខ្លាំងនិងគ្មានកញ្ចក់

ខេត្តពោធិ៍សាត់៖  នៅវេលាម៉ោង៩និង២០នាទីព្រឹកអង្គារ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល បានបង្ក្រាបក្មេងទំនើងជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងខ្លាំងបង្កការរំខានតាមផ្លូវសាធារណៈនៅចំណុចមុខផ្ទះប្រជាពលរដ្ឋលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ... Read More »

លើកដំបូងដែល បុរសម្នាក់ បើកសង្វៀនបញ្ជល់មាន់ត្រូវតុលាការខេត្តព្រៃវែង ឃុំខ្លួនក្នុងពន្ធនាគារ

ភ្នំពេញ៖ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា កងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យឈ្មោះ លាប ឡាយ ទៅពន្ធនាគារខេត្តព្រៃវែង តាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ ... Read More »

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិសូមថ្លែងអំណរគុណចំពោះម្ចាស់គណនីហ្វេសបុកឈ្មោះ Thearith Kung ដែលបានយកចិត្តទុកដាក់តាមដានព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ថ្ងៃទី ១២ ឧសភា ២០២០ ឈ្មោះ Thearith Kung បានបង្ហោះខ្លឹមសារ “ អរគុណឯ.ឧបណ្ឌិត ... Read More »

អគ្គិភ័យ​ឆេះផ្ទះ២ខ្នងផ្អើលនគរបាលចុះធ្វើអន្តរាគមន៍

ភ្នំពេញ​៖​ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គធ្វើឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទេីបអាចគ្រប់គ្រងបាន។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី១២ខែឧសភា​  ឆ្នាំ២០២០​ នៅភូមិទួលលាប​ សង្កាត់ស្នោ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។  ម្ចាស់ផ្ទះទី១-ឈ្មោះងិន សំអន ភេទស្រី​ អាយុ៦១ឆ្នាំ  ជាស្រ្តីមេម៉ាយនិងជាមន្រ្តីចូលនិវត្តន៍ ។  ... Read More »

លោក កើត រិទ្ធ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួស លោក អង្គ វឌ្ឍវឌ្ឍានា

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក កើត ... Read More »

ងាប់ទៀតហេីយ​ កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាល ទើបនឹង​កើត​បាន​ប្រហែល​១០​ថ្ងៃ ត្រូវ​ប្រទះឃើញ​ងាប់​ ក្បែរព្រំដែនឡាវ

ខេត្តស្ទឹងត្រែង​ ៖ កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាលមន្ត្រីជលផលអះអាងថាទើបនឹង​កើត បាន​ប្រហែល​១០​ថ្ងៃ ត្រូវ​ឆ្មាំ​ទន្លេ ប្រទះឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​មេគង្គ នៅ​អន្លុង​ឈើទាល ស្ថិតនៅ​ភូមិ​ព្រះ​រំកិល ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១១ ឧសភា ២០២០​។​ ​រហូតមក​ទល់នឹង​ថ្ងៃទី​១២ ខែឧសភា​នេះ ... Read More »

បុរសម្នាក់ដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖សពមិនស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាភេទប្រុសអាយុ ប្រហែលជិត៥០ឆ្នាំពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ពាក់ស្បែកជើងផ្ទាត់ នឹងមានបង្វេចមួយនៅជាប់ខ្លួន។ តាមប្រជាពលរដ្ឋបានឱ្យដឹងដែរថាពួកគាត់បានឃើញបុរសខាងលើ(សព)មកអង្គុយលើគ្រែក្បែរកន្លែងកើតហេតុតាំងពីម៉ោង៨ព្រឹកដោយមានអាការហេវហត់ ហើយប្រជាពលរដ្ឋបាននាំគ្នាឱ្យបាយហូបដែរតែគាត់មិនព្រមហូបនោះទេ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់បុរស(សព)រូបនេះមានសភាពមិនស្រួលខ្លួនកាន់តែខ្លាំងឡើងៗហើយពួកគាត់បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់គ្រួពេទ្យបានប្រាប់ថាបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ជុំវិញករណីខាងលើនេះលោកវរសេនីយ៍ឯក ... Read More »

Update៖ ជនរងគ្រោះជិះទូកត្រូវកាណូតបុករកឃើញសពអស់ហើយ

ខេត្តកំពង់ចាម ៖​ មន្ត្រីនគរបាលស្រុកកំពង់សៀមបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុក,កម្លាំងសមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ,ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច,ផែនចរាចរណ៍ជើងទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ចាត់វិធានជាបន្ទាន់ចុះស្រាវរហូតដល់ម៉ោង១៥រសៀល ថ្ងៃទី១១ឧសភាបានរកឃើញសាកសពជនរងគ្រោះឈ្មោះ ធីម ថាន នៅអែបច្រាំងទន្លេសមត្ថកិច្ច បានបង្កើតគណះកម្មការ ត្រួតពិនិត្យលើសាកសពឃើញមានស្លាកស្នាមរលាត់នៅលើថ្ងាស ចិញ្ចើមផ្នែកខាងឆ្វេង កន្លែង។ បន្ទាប់មក ... Read More »

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ព្រះវស្សា

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ព្រះវស្សា Read More »

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ Read More »

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ​ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៣នាក់​ ពាក់ព័ន្ធ​ករណីលួច​ (ឆក់កាបូបលុយ)

ភ្នំពេញ​ ៖​ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានប្រាប់អង្គភាពកាសែតនគរវត្ត​ ឲ្យដឹងនៅរសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ​២០២០នេះថា​ កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ឆក់កាបូបលុយ) បង្កឡេីងកាលពីថ្ងៃទី០៨ ... Read More »

ម៉ាស៊ីនជំនួយដកដង្ហើមទុស្សេបង្កអគ្គិភ័យ អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ស្លាប់នៅរុស្ស៊ី

មន្ទីពេទ្យ Saint George សម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីបានជួបគ្រោះអគ្គិភ័យ កើតចេញពីម៉ាស៊ីនជំនួយដកដង្ហើមដល់អ្នកជំងឺកូវីដ ១៩ បណ្តាលឲ្យមានអ្នកជំងឺ៥នាក់ស្លាប់ និង១៥០ នាក់ជម្លៀស ចេញទាន់ពេលវេលា ។ ... Read More »

កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរដ្ឋបាលស្រុកលើកដែក

ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតនៃជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ... Read More »

ជិះម៉ូតូទៅផ្សារមិនទៅដល់ផងត្រូវជនសង្ស័យឆក់កាបូបស្ពាយអស់លុយជាង៥លានរៀល

ភ្នំពេញ​៖​ ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះបំណងទៅរកទិញបន្លែនៅផ្សារដេីមគតែមិនទាន់ដល់ផងស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវលាម៉ោង៣រសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ២០០៤​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។  សម្ភារបាត់បង់មាន៖​ លុយខ្មែរជាង៤លាន​ រឿល លុយដុល្លារ២២០ដុល្លារ​ ទូរស័ព្ទមួយគ្រឿង​ កាតគ្រីម៉ូតូ២សន្លឹក។  តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ ... Read More »

Update ៖ សមត្ថកិច្ចបានបាញ់សម្លាប់មន្ត្រីយោធាម្នាក់ដែលស្ពាយកាំភ្លើងជាប់ខ្លួន ក្រោយបាញ់សម្លាប់មនុស្ស២នាក់ ដើម្បីការពារខ្លួន

ឧត្តរមានជ័យ៖រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ ប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បង្ហើបប្រាប់ថា មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និង ប្រពន្ធយោធាដូចគ្នា ហើយរត់ដោយស្ពាយជាមួយកាំភ្លើង និង គ្រាប់១២០គ្រាប់នោះ បានបាញ់តដៃ ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប ។ ... Read More »

សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឱសថស្ថាន​អរុណរះរកឃើញឱសថគ្មានចុះបញ្ជីការពីក្រសួងសុខាភិបាលជាច្រើនមុខ​

ខេត្តស្វាយរៀង​៖ ឱសថប្រមាណជិត៣០មុខត្រូវបានត្រួតពិនិត្យ​ឆែកឆេររកឃើញ ក្នុងប្រតិបត្តិការបង្ក្រាបពីសមត្ថកិច្ច តាមរយៈដឹកនាំសម្របសម្រួលដោយ លោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០ នាទីព្រឹកនៅឱសថស្ថានអរុណរះ ស្ថិតក្នុង ភូមិ​វាល​យន្ត ... Read More »

បង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជាងកន្លះគីឡូក្រាម

ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងសារធាតុញៀន០២កញ្ចប់ធំ ។  ការបង្រ្កាបគ្រឿងញៀននេះធ្វើឡើងនៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ... Read More »

លោកត្រាំ៖ កុំសួរខ្ញុំ ថាហេតុអ្វីមានមនុស្សស្លាប់ជុំវិញពិភពលោក បើចង់សួរទៅសួរចិនទៅ(មានវីដេអូ)

នៅក្នុងសន្និសីទកាសែត នៅសេតវិមានកាលពីថ្ងៃទី១១ខែឧសភាលោក ត្រាំ ត្រូវអ្នកសារព័ត៌មាន សួរសំណួរធ្វើឲ្យលោកត្រាំ«រឹងថ្គាម»ឆ្លើយលែងចេញ ក៏បានដើរចេញពីសន្និសិទ្ធកាសែត។ នៅក្នុងសន្និសិទ្ធកាសែត លោកត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងតែធ្វើបានល្អជាងប្រទេសផ្សេងទៀត ពីការធ្វើតេស្តរក កូវីដ១៩ ទើបអាមេរិក រកឃើញមានអ្នកឆ្លងច្រើនបែបនេះ។ នៅពេលនោះ ... Read More »

Update : រកឃើញសពម្នាក់ និងបាត់២នាក់ ករណី ទូកដឹកអ្នកដំណើរ បុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេ ក្នុងឃុំកោះសំរោង

ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលមូលដ្ឋានប្រាប់ថា ក្នុងចំណោមប្រជាពលរដ្ឋ៣នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេមេគង្គ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ... Read More »

Update ៖ ប៉ូលិសជាន់ខ្ពស់ខេត្តកំពង់ធំ៥រូប ចាប់ពីនាយការិយាល័យចរាចរណ៍ រហូតដល់ស្នងការ ត្រូវបានសម្តេចក្រឡាហោម ស ខេង ចេញប្រកាស «ព្រមានលើកទី១»

ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៥រូប ចាប់ពីនាយការិយាល័យចរាចរណ៍ រហូតដល់ស្នងការ ... Read More »

ជាលើកដំបូង ដែលចំនួនអ្នកឆ្លងកូវីដ១៩ ធ្លាក់ចុះទាបជាងមុន គិតក្នុង១ថ្ងៃៗ

ចាប់តាំងពីការផ្ទុះកូវីដ១៩មក ចំនួនអ្នកឆ្លង មានការកើនឡើងជារៀងរហូត នៅលើពិភពលោកគិត១ថ្ងៃ ។ ប៉ុន្តែនៅពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាស ព័ត៌មានដែលគួរឲ្យត្រេកអរបំផុតនោះគឺមានអ្នកឆ្លងទាបជាងមុន។ ប៉ុន្តែអង្គការសុខភាពពិភពលោក WHOបានស្នើដល់ប្រទេសទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បញ្ចៀសការឆ្លងថ្មី។ តាមសារព័ត៌មាន Channel news ... Read More »

រ៉ឺម៉កម៉ូតូដឹកត្រី ពន្លះម៉ូតូ រួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូ បត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកត្រីទាំងកំរោល រួចហោះផ្លោងទៅបុករថយន្តមួយគ្រឿងទៀតដែលគេចតចោលបណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នកបើករ៉ឺម៉ករបួសធ្ងន់ទាំងពីរនាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយ ផ្លូវជាតិលេខ៥ក្នុងសង្កាត់ឬស្សីកែវ ... Read More »

ចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាតុលាការរកឃើញសារធាតុញៀន ២កញ្ចប់ធំ និង១កញ្ចប់តូចបន្ថែម

ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញនូវសារធាតុញៀនមួយចំនួនទៀត។ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងបានឲ្យដឹងថា ក្នុងការចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ ... Read More »