ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវជាតិលេខ១​បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ ខណៈជិះម៉ូតូចេញពីធ្វើការហើយជ្រុលបុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងបើកបញ្ច្រាសទិសគ្នា​ ត្រង់ចំណុចក្បែរផ្លូវចូលរោងចក្រថៃហ្គរ​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ​១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ នាល្ងាចថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ... Read More »

រថយន្ដព្រូសពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ដតូយ៉ូតាព្រូសពីរគ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ដរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។ ​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ... Read More »

កុមារីម្នាក់ដើរកាត់ភ្លៀង និងខ្យល់ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ កុមារីរងគ្រោះឈ្មោះ ភន ឌីណា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន បានស្លាប់ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ កាលពីវេលាម៉ោង១៥ និង២០នាទីថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច ... Read More »

ធ្វើទារុណកម្មលើកូនឈ្នួល៤ឆ្នាំ បង្ខាំងក្នុងផ្ទះត្រូវសមត្ថកិច្ចធ្វើអន្តរាគមន៍ រំដោះក្មេងរងគ្រោះ

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ត្រូវបានស្រ្តីម្ចាស់ផ្ទះជាជនជាតិចិនប្រើអំពើហិង្សា ធ្វើទារុណកម្ម សឹងរាល់ថ្ងៃ វាយ ចាក់ ឈានដល់បង្អត់បាយ ជារឿយៗ ។ អស់រយៈពេល៤ឆ្នាំ ដោយទង្វើរសាហាវពេក ទើបនៅវេលាម៉ោង៥ល្ងាច ... Read More »

បើករថយន្តលឿនដល់ផ្លូវកោងមិនប្រយ័ត្នជ្រុលបុកដើមក្ងោកខ្ទេចរថយន្តមួយចំហៀង

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងជ្រុលចង្កូតទៅបុកបោកផ្ទុបនឹងដើមក្ងោកមួយដើមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តខូចខាតមួយចំហៀងសំណាងល្អអ្នកបើកបរ និងរួមដំណើររងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ឃាត់ខ្លួន២នាក់រួមទាំងវត្ថុតាង និងសម្ភារសង្ស័យករណីជួញដូរគ្រឿងធាតុញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍រដ្ឋបាល សហការគ្នាចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងវត្ថុតាង និងសម្ភារផងដែរ។ ប្រភពពីកម្លាំងចុះប្រតិបត្តិការប្រាប់ថា កាលវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

មេធាវីម្នាក់ ចេះច្បាប់ ប៉ុន្តែរំលោភយកដីផ្លូវសាធារណៈ យ៉ាងរំភើយ អាជ្ញាធរថា អត់ដឹង

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងភូមិរោងចក្រទី១ សង្កាត់គោឃ្លាង ខណ្ឌសែនសុខ បាននាំគ្នារិះគន់ អាជ្ញាធរ មូលដ្ឋានថា ប្រងើយកន្តើយ បើកដៃឲ្យមេធាវី ម្នាក់សាងសង់រោងរំលោភយក ផ្លូវសាធារណៈរបស់រដ្ឋ យ៉ាងរំភើយគ្មានអាជ្ញាធរណាហ៊ានក្អកនោះទេ ។ យោងតាមប្រភពពីពលរដ្ឋរស់នៅក្បែរវីឡា លោកមេធាវី ... Read More »

នគរបាលខណ្ឌដង្កោឃាត់ជនសង្ស័យ៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចនៅម្ដុំផ្សារចំការដូង

ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយស្វាមីបានសម្រេច ត្រង់ចំណុចខាងជើងក្លោងទ្វារវត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយព្យាយាមជិះគេចតែត្រូវកម្លាំងនគរបាលខណ្ឌដង្កោតាមបង្ក្រាបនឹងឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១៦និង១០នាទីរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ទិស័ក ... Read More »

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋក្រោយវត្តសន្សំកុសល បំផ្លាញបន្ទប់ជួល៥បន្ទប់ និងប្រើប្រាស់ទឹកអស់៧ឡាន

ភ្នំពេញ ៖ បើតាមសេចក្ដីរាយការណ៍បានប្រាប់ឲ្យដឹងថា នៅវេលាយប់ម៉ោង៨និង១៥នាទីយប់ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្ទះជួលមួយកន្លែង ក្រោយវត្តសន្សំកុសល ... Read More »

ប៉ូលិស​ទំនើង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​

ភ្នំពេញ​៖ ប៉ូលិស​ទំនើង​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ត្រូវ​បាន​លោក​ តុប​ ឈុនហេង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ មន្ត្រី​នគរបាលរូបនេះ​ ឈ្មោះ សុន ... Read More »

សម្តេចតេជោផ្ញើសេចក្តីនឹករលឹករឮកដល់បងប្អូនជនរួមជាតិនិងកូនក្មួយៗយុវជនទាំងអស់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨​ បានថ្លែងយ៉ាងដូច្នេះថា៖ ... Read More »

រដ្ឋបាលព្រៃឈើដាក់លោកប៊ុន សុធី ជាមេព្រៃខេត្តកំពង់ធំ​ឲ្យជិះសេះលែងដៃ

ខេត្តកំពង់ធំ៖​ អាជ្ញាធរខេត្តកំពង់ធំ​ដឹកនាំដោយលោកសុខ លូ ស្ងាត់ស្ងៀមឈឹងចំពោះបទល្មើសព្រៃឈើ​នៅក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន​ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា លោកសុខ លូ ទំនងសើមមាត់សើមកជាមួយលោកប៊ុន សុធី នោះហើយទើបមិនព្រមឆ្កឹះ ឬចាត់វិធានការបញ្ជាយ៉ាងណា​ឲ្យ​ពួកមេព្រៃបង្ក្រាបបទល្មើសព្រៃឈើ ។ លោកសុខ លូ ... Read More »

កម្មករកម្មការិនីចំនួន១១៧នាក់ក្នុងរោងចក្រស្តារីតដួលសន្លប់ដោយសង្ស័យថាពុលក្លិនថ្នាំបាញ់ដែកនិងក្លិនផ្សាដែកនៅស្រុកអង្គស្នួល

ខេត្តកណ្ដាលៈ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោស្ដារីត បានដួលសន្លប់និងក្អួតចង្អោដោយសង្ស័យថា ពុលថ្នាំបាញកៅអីនិងធំក្លិនផ្សែងផ្សាដែកដែលចេញពីរោងចក្រក្បែគ្នា ។ ករណីខាងលើនេះបង្កឲ្យមានការឆោឡោឡើង នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ... Read More »

លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​

ខេត្តសៀមរាប៖ តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ឬ​ហៅថា​មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់ ជ្រូក​ងាប់ ឬ​ជ្រូក​មាន​ជំងឺ មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ព្រំ វិច ... Read More »

រថយន្តATOZបើកបុកបង្គោលឡាក់ នៅជាប់របងស្ថានទូតចិនបាក់អស់១ដើម

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកបង្គោលឡាក់នៅជាប់របងស្ថានទូតចិន បាក់អស់១ដើម ហើយរថយន្តបង្កកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ... Read More »

ប្តីចិត្តតិរច្ឆានអារកសម្លាប់ ប្រពន្ធ បន្សល់ទុកកូន២នាក់រស់រងកំព្រា

ខេត្តកំពង៉ធំ៖ នៅល្ងាចថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី ស្ថិតក្នុងចំកា,រកៅស៊ូ ក្រុមហ៊ុនហ្គោហ្វ័យសុន ភូមិថ្មសម្លាង ឃុំក្រយា ... Read More »

យុវជន​៤នាក់​ ឆក់កាបូបលុយភ្ញៀវ​បរទេស​ រយៈពេល​២ថ្ងៃ​ក្រោយ​ ត្រូវ​នគរបាល​ស្រាវជ្រាវ​រក​ឃើញ​

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផាលី​ ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា៖ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ វេលាម៉ោង២០​ អំពេី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មួយ​បានកើតឡើង​ ដែលជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ... Read More »

សមត្ថកិច្ចចាប់បញ្ជូនបុរសជនជាតិចិនម្នាក់ទៅតុលាការករណីបើករថយន្តបុកម៉ូតូ ស្លាប់មនុស្សម្នាក់ របួស២នាក់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នគរបាលចរាចរណ៍​ខេត្ត​ព្រះសីហនុ ​ បាន​បញ្ជូន​ជនសង្សយ័អ្នកបើកបរ​រថយន្ត​ ជនជាតិ​ ចិនម្នាក់​ ... Read More »

រត់គេចខ្លួនបាន៣ថ្ងៃបន្ទាប់ពីសម្លាប់បុរសវ័យចំណាស់ទម្លាក់ទឹកស្រះត្រូវនគរបាល ខេត្តបន្ទាយមានជ័យឃាត់ខ្លួន

ប៉ោយប៉ែត៖ បុរសម្នាក់រត់គេចខ្លួន៣ថ្ងៃ បន្ទាប់ពីវាយបុរសម្នាក់ទម្លាក់ទឹកស្រះ ត្រូវកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យឃាត់ខ្លួន បានកាលពីព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិជំទាវ ... Read More »

ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក

ខេត្តស្វាយរៀង៖​ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងប្រធានក្រុមការងារចុះជួយស្រុករមាសហែក អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក​ នាព្រឹកថ្ងៃអាទិត្យ​ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ... Read More »

ក្រុមអាជីវករនៅផ្សារសែនមនោរម្យត្រេកអរខណៈរាជរដ្ឋាភិបាលរៀបចំវាស់វែងដីនិងផ្តល់ប័ណ្ណកម្មសិទ្ធិ

ខេត្តមណ្ឌលគិរី៖ ផ្សារសែនមនោរម្យ ដែលត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងកាលពីពេលថ្មីនេះ ត្រូវបាន រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំសណ្តាប់ធ្នាប់ និងធ្វើការវាស់វែងដី ជូនពលរដ្ឋក្នុងផ្សារសែនមនោរម្យជាង២១១គ្រួសារ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃសៅរ៍ ១២កើត ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

ស្លាប់ និងរបួស៥នាក់ករណីក្រឡាប់ឡានឈ្នួល

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តនៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៣(វាលេរញ-កំពត) ស្ថិតក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ស្រុកព្រៃនប់ បង្ករ ឡើងដោយខ្លួនឯងម៉ាកសាំយ៉ុងពណ៌សំបកឳឡឹក(រថយន្តឈ្នួល)ពាក់ស្លាកលេខ កំពង់ចាម ២A ០៥៣៧ ទិសដៅពីខេត្តកំពតមកវាលរេញ មកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធអគារវឌ្ឍនៈ

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

ជនសង្ស័យ៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបង្ក្រាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តរតនគីរី ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងស្នងការខេត្ត ចាប់បានជនសង្សយ័ចំនួន០៣នាក់ និងវុត្ថុតាងប្រភេទម្សៅពណ៌សរ (ហៅម៉ាទឹកកក) ជិតមួយគីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្ត ។ ក្នុងប្រត្តិបតិការបង្ក្រាបករណីនេះធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

ផឹកស៊ីទាស់សម្តីគ្នាកាប់មិត្តភក្តិរបួសធ្ងន់

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់រងរបួសធ្ងន់ ដោយសារផឹកស៊ីស្រវឹងជោក ទាស់សំដីគ្នាជាមួយមិត្តភក្តិក្នុងវង់ផឹកស៊ីជាមួយគ្នា ទាញពូថៅកាប់កាលពីវេលាម៉ោង២០និង២៥នាទីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិញ៉ាងសុំ ឃុំថ្មកែវ ... Read More »

លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះជួបសួរសុខទុក្ខនិងជូនអំណោយអ្នកជំងឺ​ និងចាស់ជរា

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ លោក ម៉ម ... Read More »

បុរសជនជាតិអូស្ត្រាលីម្នាក់ជិះម៉ូតូដួលខ្លួនឯងបណ្តាលឲ្យររបួសធ្ងន់បញ្ជូនទៅសង្គ្រោះ

ខេត្តកំពង់ស្ពឺ៖ បុរសជាជនបរទេសម្នាក់ ដែលគេស្គាល់ថា ជាជនជាតិអូស្ត្រាលីបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបាររថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូដួលម្នាក់ឯង កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ... Read More »

នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនមុខសញ្ញាចោរកាច់សោ.ក ម៉ូតូ២នាក់ និងឧបករណ៍ធ្វើសកម្មភាពមួយចំនួន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូរាប់សិបលើកក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានមកអស់លក្ខណ៍ ក្នុងខណ្ឌជ្រោយចង្វា ខណៈដែលកម្លាំងនគរបាលបានកំពុងល្បាតក្នុងភូមិសាស្ត្រឃើញសង្ស័យបានដេញឃាត់សួរនាំ និងឆែកឆេរ រកឃើញឧបករណ៍សំរាប់កាច់បំបាក់ សោ.កម៉ូតូ មួយកំផ្លេ ។ ប្រតិបត្តិការឃាត់ខ្លួួននេះ ... Read More »

ម៉ូតូធុនធំ(XR)បើកលឿនបុកម៉ូតូសង់ឆ្លងផ្លូវដួលរណូករណែល ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកកិនបុរសចំណាស់ស្លាប់ម្នាក់ និងរបួសធ្ងន់ធ្ងរ២នៅលើផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកមួយកន្លែង ខណៈដែលម៉ូតូ២គ្រឿងបុកគ្នាពេលបើកឆ្លងផ្លូវបណ្តាលឲ្យដួលរណូករណែលកណ្តាលផ្លូវ ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកកិនបុរសម្នាក់បណ្តាលឲ្យស្លាប់ និងរបួសចំនួន២នាក់ទៀត រួចបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង កាលពីវេលាម៉ោង៩ និង៥នាទីព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច ... Read More »