ភ្នំពេញ៖ នារីម្នាក់ បើករថយន្តមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿង ជិះដោយយុវជនប្រុស ស្រីពីរនាក់ បុកចំផ្នែកខាងមុខ រថយន្តពេញទំហឹង បណ្តាលឲ្យផ្ទប់កញ្ចក់រថយន្ត ធ្វើឲ្យយុវជនម្នាក់បាក់ជើងស្តាំ របួសធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ... Read More »
សង្គម
រថយន្តកាមរីហាយប្រីត បុកកាមរីបាឡែនពីចំហៀងពេញទំហឹង ខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីហាយប្រីត មួយគ្រឿងបោះពួយយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុករថយន្តកាមរី បាឡែន ដែលកំពុងចតលើចិញ្ចើមផ្លូវចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ៦កើត ... Read More »
សមត្ថកិច្ចឃាត់បានក្រុមកាច់សោកម៉ូតូ២នាក់ ក្រោយពីធ្វើសកម្មភាពកក្រើកក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យក្រុមកាច់សោ កម៉ូតូ ដ៏កក្រើកក្នុងក្រុងកំពង់ឆ្នាំង ចំនួន២នាក់ត្រូវបានសមត្ថកិច្ច នគរបាលក្រុង និងខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានហើយកាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ... Read More »
មន្ត្រីស៊ីម៉ាកសម្រេចចិត្ត កម្ទេចចោល ឧបករណ៍ ដែលសង្ស័យគ្រាប់បែក នៅកាស៊ីណូ ក្បែរច្រកទ្វារប៉ោយប៉ែត
ប៉ោយប៉ែត៖ មន្ត្រីស៊ីម៉ាក់បានសម្រេចចិត្តកម្ទេចចោល ឧបករណ៍ដែលសង្ស័យគ្រាប់បែកបង្កៃ នៅក្បែរកាស៊ីណូច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសួនច្បារខាងមុខកាស៊ីណូ ហ្គោដិនក្រោនក្បែរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ... Read More »
ស្រុកសំរោងទងតែមួយ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ស្លាប់ និងរបួស៣នាក់
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង២ករណីផ្សេងគ្នា ប៉ុន្តែស្ថិតនៅក្នុងស្រុកសំរោងទងតែមួយ បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់ ខណៈដែលអ្នកបើកយានយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។ ប្រភពព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍បញ្ជាក់ប្រាប់យ៉ាងដូច្នេះថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី លើផ្លូវជាតិលេខ៤ ... Read More »
លោក ឃួង ស្រេង ៖ អំពាវនាវដល់បងប្អូន កម្មករ កម្មការិនី កុំជឿទៅតាមការញុះញង់ ពីក្រុមជនអគតិ ក្នុងចេតនាបំភាន់ បំភ្លៃការពិត ឬការធ្វើកូដកម្ម បាតុកម្មបំបែកឆ្នាំងបាយខ្លួនឯង
ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំ ឲ្យមន្ត្រីអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែងស្នាក់នៅ របស់កម្មករ កម្មការិនី មើលពីតម្រូវការជាក់ស្តែងទឹក ភ្លើង សំរាមជាដើម។ ការអំពាវនាវបែបនេះ ... Read More »
ពលរដ្ន រិះគន់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប នូវភាពកម្សោយ ក្នុងការគ្រប់គ្រង ផ្លាកសញ្ញា ឬយីហោ
ខេត្តសៀមរាប ៖ រយៈពេលថ្មីៗនេះ មើលឃើញថា លំហូរចូលវប្បធម៌បរទេសកំពុងពេញនិយម បានធ្វើឲ្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បណ្តោយឲ្យដាក់ស្លាក់យីហោ ជានិមិត្ត សញ្ញាណជាតិខ្មែរ ក្រោមអក្ស របរទេសធ្វើឲ្យបាវចនាជាតិខ្មែរ ថោកថយ ។ ផ្ទាំងពិដាន ... Read More »
បុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់ ចំណែកមនុស្សម្នាក់ទៀត រងរបួសដោយរថយន្តបុកគោយន្តពីក្រោយ កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់ចំណុច ស្រះពីខាងត្បូងសឹករង ស្រុកថ្មពួក ចម្ងាយ៥០ម៉ែត្រ លើផ្លូវជាតិលេខ៥៦A ឋិតក្នុងភូមិកសិណ ឃុំពួក ... Read More »
មនុស្សប្រុសស្រី៤នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មួយ របួសធ្ងន់៣
ខេត្តកំពងធំ៖ បុរសចំណាស់ម្នាក់ស្លាប់ និងប្រុស ស្រី៣នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ ព្រមទាំងខូចខាតម៉ូតូ០១គ្រឿង កាលពីវេលាម៉ោង១៧និង៥៧នាទី ថ្ងៃសៅរ៍ ០៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ... Read More »
ប៉ូលិសថៃចាប់ពលករខ្មែរ យកសត្វឆ្កែធ្វើម្ហូប ដើម្បីដាក់ទោស
ប្រទេសថៃ៖ ពលករខ្មែរម្នាក់បំរើការងារនៅក្នុងប្រទេសថៃ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនពីបទធ្វើឆ្កែជាអាហារ ខុសច្បាប់ ខណៈដែលពលករខ្មែររូបនោះ បានយកឆ្កែមួយក្បាលបម្រុងធ្វើម្ហូប ។ ការចាប់ខ្លួនពលករខ្មែរមានឈ្មោះ បេះ ណូរី ភេទប្រុស អាយុ៥០ឆ្នាំ ធ្វើឡើងកាលពី ថ្ងៃទី៩ ... Read More »
លោក ម៉ៅ ហាក់ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជាង ៣០០ហិកតា នៅភូមិទួលក្រាំង ភូមិកំពង់ពោធិ និងភូមិគ ឃុំក្រាំងយ៉ូវ
ខេត្តកណ្តាល៖ នាថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោក ម៉ៅ ... Read More »
យុវជនម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់ នៅកន្លែងកើតហេតុ
ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកយុវជនម្នាក់ដើរឆ្លងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខាងលិចស្ពានក្រវាត់ក្រុង ជិតវត្តគង់ម៉ុច ក្រុងសៀមរាប។ តាមប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាបបានរាយការណ៍ពីកន្លែងកើតហេតុថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ ... Read More »
នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ដទៅបុករថយន្ដនៅពីមុខពេញទំហឹង បណ្ដាលឲ្យហោះទៅបុកបង្គោលភ្លើងបាក់១ដើម
ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជាកជាំ បានបើករថយន្ដទៅបុករថយន្ដព្រូសពីក្រោយពេញទំហឹង បណ្ដាលឲ្យហោះឡើយលើឃឿនផ្លូវ បុកបង្គោលភ្លើងបាក់១ដើម ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ដបង្កព្យាយាមរត់គេច តែត្រូវខាងកម្លាំងនគរបាលសង្កាត់ដង្កោឃាត់បាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃសៅរ៍ ៥កើត ខែមាឃ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង រៀបចំសណ្ដាប់ធ្នាប់ សាធារណៈលើកទី២ លើចិញ្ចើម ផ្លូវសហព័ន្ធរុស្សី តម្រូវឲ្យពលរដ្ឋរុះរើជា បន្ទាន់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីអំពីការកែលម្អសោភ័ណភាព និងរៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញ ... Read More »
សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពង្រឹងសកម្មភាពយុវជនមូលដ្ឋាន ខេត្តស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី
ខេត្តស្ទឹងត្រែង-រតនគិរី៖ ថ្នាក់ដឹកនាំមកព័ន្ធយុវជនមុស្លីមកម្ពុជា (ស.យ.ម.ក) ដឹកដោយលោក ណាសៀត អូស្មាន ជាប្រធាន អមដំណើរដោយលោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និង ជាអនុប្រធាន ស.យ.ម.ក ... Read More »
លោករដ្ឋមន្ត្រី លឹម គានហោ សម្រេចផ្តល់ស្រះទឹកមួយកន្លែង ទំហំជាង ១ ហិកតា សម្រាប់ស្តុកទឹកប្រើប្រាស់ប្រចាំថ្ងៃនៅពន្ធនាគារខេត្តឧត្តរមានជ័យ ខណៈនៅទីនោះកំពុងជួបការខ្វះខាតទឹកជាខ្លាំង
ខេត្តឧត្តរមានជ័យ៖ ការសម្រេចផ្តល់ស្រះទឹកមួយកន្លែងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធាន និងឧតុនិយម និងលោក ប៉ែន កុសល អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងអភិបាលរង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ... Read More »
លោក ម៉ារ៉ា ប៊ុណ្ណា ពេលនេះសហការជាមួយប្អូនប្រុសខ្លួន ចាប់មុខរបរថ្មី ពុះដីឡូត៍ លក់
ភ្នំពេញ ៖ លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាតារាចម្រៀង ហើយបច្ចុប្បន្ននេះ បានសហការជាមួយប្អូនប្រុសរបស់ខ្លួន ចាប់នូវមុខរបរថ្មី ពុះដីឡូត៍ លក់ ជាមួយតំលៃដ៏សមរម្យ ដោយមានទីតាំង ស្ថិតនៅ ភូមិសោកម៉ោក ... Read More »
មន្រ្តីក្រសួងធនធានទឹកម្នាក់ ប្តឹងទៅតុលាការ២ករណី ក្រោយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់បុរសម្នាក់ញាត់ចូលរថយន្ត វាយ៥ដៃ រួចថាច្រឡំមនុស្ស
ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីក្រសួងធនធានទឹក បាននឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន២ករណី ១.ការអនុវត្តច្បាប់ខុសនីតិវិធី ទី២. អំពើហិង្សារដោយចេតនា ទៅលើក្រុមមន្ត្រីនរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដែលបានចាប់រូបគាត់ ហើយប្រើអំពើហិង្សាថែមទៀត កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ៤កើត ... Read More »
កម្មករសំណង់តខ្សែភ្លើងឆក់ត្រី ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងមិត្តភក្តិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ និងលើកកប់ភក់ និងរាយការណ៍ មកសមត្ថកិច្ច យកទៅកាន់មន្ទីរពេទ្យ អកុសលហួសពេលទៅហើយ បន្ទាប់ពីតខ្សែភ្លើងឆក់ ត្រីខ្វះការប្រុងប្រយត្ន័ ។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃសៅរ៍ ៥កើត ... Read More »
នារីម្នាក់ទៅជញ្ជាត់ត្រី ជំងឺរើឡើង ប្រកាច់លង់ទឹកអូរស្លាប់ នៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ នារីម្នាក់ត្រូវបានក្មួយ និងក្រុមគ្រួសារក៏ដូចជាអ្នកភូមិប្រទះឃើញលង់ទឹកអូរខាងត្បូងផ្ទះបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចជំនាញមកពិនិត្សសព ខណៈជំងឺប្រកាច់រើឡើង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅសុក្រ ៤កើត ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ... Read More »
អាសូរ ស្ត្រីវ័យ៤០ឆ្នាំម្នាក់ ត្រឡប់មកពីហូបការគេវិញ ជិះម៉ូតូឆ្លងកាត់ផ្លូវ ត្រូវរថយន្តហៃឡេនឌ័របុកពេញទំហឹងបណ្តាលឲ្យស្លាប់
ខេត្តកំពង់ធំ៖ ស្រ្តីម្នាក់ជិះម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្ត ហៃឡេនឌ័រ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃ៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ស្ថិតនៅភូមិព្រៃតាហ៊ូ. សង្កាត់ព្រៃតាហ៊ូ ... Read More »
ជនជាតិអូស្ត្រាលី ម្នាក់ស្លាប់ដោយជំងឺ មហារីក នៅក្នុង ខុនដូមីនៀម នៅក្រុងសៀមរាប
ខេត្តសៀមរាប៖ ជនជាតិអូស្ត្រាលីម្នាក់ស្លាប់ ដោយជំងឺមហារីកបានដឹងដល់សមត្ថកិច្ច នៅម៉ោង២២និង៣០នាទី ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចឡាលូនដឺអង្គរ ខុនដូមីនៀម នៅក្រុមទីពីរ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
ប្តីវាយប្រពន្ធមានផ្ទៃពោះ៤ខែ រងរបួសធ្ងន់ ដួលសន្លប់ នៅតាមដងផ្លូវ
ភ្នំពេញ៖ ប្តីវាយប្រពន្ធមានផ្ទៃពោះ៤ខែម្នាក់ រងរបួសធ្ងន់ដួលសន្លប់ នៅតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង១០នាទីយប់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវR6កែងនិងផ្លូវR3 ស្ថិតនៅតាមបណ្ដោផ្លូវ R៦ ក្នុងសង្កាតស្រះចក ខណ្ឌដូនពេញ។ ... Read More »
រឿងធំហើយ ! សម្តេចក្រឡាហោម ថា ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ សរសេរសារទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ សរសេរសារមួយតាមហ្វេសប៊ុកថា “សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា” ... Read More »
បើករថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកទ្រូងផ្លូវ រងការខូចខាត បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ម៉ាកMercedes Benz Ml350 4matic មួយគ្រឿងក្នុងល្បឿនលឿន រេចង្តូតទៅបុកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន១កង់ រីឯរថយន្តផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ នៅវេលាម៉ោង២និង២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ... Read More »
បែនដឹកដីបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់
ខេត្តព្រះសីហនុ៖ រថយន្តបែនដឹកដីបានបើកបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា វេលាម៉ោងជិត៨ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវចូលចាក់សំរាម ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ... Read More »
ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅជិតរម្មណីយដ្ឋាន វត្តកៀនស្វាយក្រៅ
ខេត្តកណ្តាល៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងដែលប្រកបមុខរបរទិញ_លក់ អេតចាយ ធ្វើអំពីថ្មក្រោមឈើខាងលើត្រូវភ្លើងឆេះអស់ទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះ ដោយសារមានការអន្តរាគមន៍ ពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតគ្នា និងមាន រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងចេញទៅអន្តរាគមន៍បាញ់ពន្លត់បន្ថែមទៀត ។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិភូមិធំ ... Read More »
ម៉ូតូស៊ុយហ្ស៊ូគីវីវ៉ា បុកម៉ូតូហុងដាវ៉េវ ពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀត របួសធ្ងន់
ខេត្តកណ្ដាល៖ ម៉ូតូស៊ុយហ្ស៊ូគីវីវ៉ាមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានជ្រុលមកបុកម៉ូតូហុងដាវ៉េវមួយគ្រឿងទៀត ពេញមួយទំហឹង បណ្ដាលឲ្យអ្នករួមដំណើរលើម៉ូតូស៊ុយហ្ស៊ូគីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ រីឯ៣នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេម៉ោង២២និង១៥នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ... Read More »
សមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនក្រុមបក្ខពួក៣នាក់ ដែលស្ទាក់វាយអ្នកកាសែតម្នាក់ស្លាប់ បន្ទាប់ពីចេញពីរាំធុងបាស់ក្នុងស្រុកស្នួលនោះហើយ
ខេត្តក្រចេះ៖ ជនសង្យ័យ៣នាក់ ដែលជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម ស្ទាក់វាយសម្លាប់អ្នកកាសែតម្នាក់ ជាភ្នាក់ងារអង្គភាពកាសែត បាត់ដំបងប៉ុស្តិ៍ ខណៈដែលជិះម៉ូតូនៅតាមផ្លូវ បន្ទាប់ពីជនរងគ្រោះរូបនោះ ចេញពីរាំធុងបាស់ កាលពីយប់ថ្ងៃអាទិត្យ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ... Read More »
មន្ត្រីម្នាក់ មានវិបត្តិគ្រួសារមកលោតទឹកសម្លាប់ខ្លួន
ភ្នំពេញ៖ មន្ត្រីម្នាក់ ដោយសារមានវិបត្តិគ្រួសារបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែត្រូវបានអ្នកនេសា ទជួយសង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកើតឡើងនៅម៉ោងជាង៣រសៀលទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច