ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បូមស្រះចាប់ត្រីប្រទះសពបុរសម្នាក់ ដែលសល់តែគ្រោងឆ្អឹង នៅស្រុកស្វាយទាប

ខេត្តខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិខណៈដែលបូមស្រះទឹកដើម្បីចាប់ត្រី ប្រទះឃើញសពរលួយជ្រុះសាច់ សល់តែគ្រោងឆ្អឹងដែលមានកំប្លោកដុះពេញខាងក្រោយផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៨ជាង ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រះកំប្លោកខាងក្រោយផ្ទះប្រហែល១០ម៉ែត្រ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ... Read More »

រចនា រ៉ាវឌី ថារសជាតិសម្តែងតួស្លូតក្នុងរឿង មិត្តឫស្យា មិនធម្មតា

ភ្នំពេញ៖ តួឯកស្រីក្នុងភាពយន្តភាគ ថ្មីរឿង មិត្តឫស្យា របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺកញ្ញា រចនា រ៉ាវឌី បានផ្លាស់ប្តូររសជាតិសម្តែងជាថ្មី ពីតួចរិកកាចឆ្នាសឆ្នើមមកជាតួអង្គស្លូតបូតគួរឲ្យអាណិត ។ តារាស្រីវ័យក្មេងកំពុងលេចធ្លោ រូបនេះហាក់មានជំនឿជាក់ខ្ពស់ លើការសម្តែងរឿងថ្មីរបស់ខ្លួនថា នឹងអាចជួយឲ្យនាង កាន់តែល្បីឈ្មោះតាមរយៈសាច់ ... Read More »

តួអង្គស្តេចល្ខោនបាសាក់ ចាន់ ផល ស្នើឲ្យក្រុមវង់ភ្លេងល្ខោនបាសាក់ពង្រឹងសមត្ថភាព កសាងកេរឈ្មោះរៀងៗខ្លួន

ភ្នំពេញ៖ ស្របពេលដែលសង្គមបច្ចុប្បន្នបានវិវឌ្ឍន៍កាន់តែជឿនលឿន មនុស្សស្វែងរកការកម្សាន្តសប្បាយថ្មីប្លែក នាំឲ្យផ្នត់គំនិតក្នុងការកម្សាន្តតាមបែបប្រពៃណីមានការប្រែប្រួលផងដែរ ។ ល្ខោនបាសាក់ដែល គេដឹងថា ជាទស្សនីយភាពសិល្បៈបុរាណ កំពុងប្រឹងប្រែងត្រដរស្វែងរកការគាំទ្រ ពីមហាជន ដើម្បីបន្តជីវិតសិល្បៈទម្រង់មួយនេះឲ្យរស់រានមានជីវិត។ លោក ចាន់ ផល ដែលគេស្គាល់ថាជាតួអង្គស្តេចល្ខោនបាសាក់ដ៏ល្បីល្បាញនៅកម្ពុជា ... Read More »

ស្ត្រីម្នាក់បានដេកស្លាប់នៅ ក្នុងផ្ទះជាន់ទី៣ មានសភាពហើមស្អុយរលួយ

ភ្នំពេញ៖ ស្ត្រីម្នាក់វ័យអាយុប្រហែលជា ៤៩ឆ្នាំ បានដេកស្លាប់នៅលើពូក មានសភាពហើមស្អុយរលួយ បង្កឲ្យមានការផ្អើលទៅដល់ សមត្ថកិច្ចចុះមកធ្វើកោសល្យ វិច័យ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ១០៧ ... Read More »

មន្ត្រីបរិស្ថាន​ចាប់ឈើ​បាន១៨ដុំនៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀ

ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រី​ដែនជម្រកសត្វព្រៃភ្នំណាមលៀ បានចុះធ្វើប្រតិបត្តិការ​ល្បាត​ត្រង់ចំណុចអូរ​តាំកន ស្ថិតក្នុងភូមិសាស្ត្រ​ឃុំពូលុះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយឃាត់បានរថយន្តដឹកឈើ​ម៉ាកឡង់គ្រីសឺកែច្នៃ​១គ្រឿង ដែលផ្ទុកឈើ​១៨កំណាត់ ដែលក្នុងនោះមានឈឺគគីរ៤កំណាត់ និងឈើ​ទេព្រូ ១៤កំណាត់ ។ ... Read More »

នគរបាលបង្ក្រាបករណីចោរកម្មលួចកាច់បំបែកសោរកម៉ូតូជនសង្ស័យទាំង៤នាក់

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាប ករណី ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ ។ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង ៤០នាទី នៅចំណុច ... Read More »

ម្ហូបលក្ខណៈគ្រួសារពិសេស នៅណាហ្គាវើលដ៍!​

រាជធានីភ្នំពេញ ១៧ មីនា ២០១៩ ៖ 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារថ្ងៃត្រង់រៀងរាល់ថ្ងៃអាទិត្យដែលស័ក្តិសមបំផុតសម្រាប់ស្រស់ស្រូបលក្ខណៈគ្រួសារ និងមិត្តភ័ក្តិជាមួយនឹងតម្លៃសមរម្យបំផុត! រីករាយពិសាតាមចិត្តមុខម្ហូបពិសេសៗឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស ដូចជា គ្រឿងសមុទ្រ សាច់ ត្រីអប់ផ្សែង ត្រីឆៅស៊ូស៊ី ... Read More »

រថយន្តដឹកស្វាយ១គ្រឿង ក្រឡាប់នៅកំពង់ដរធ្លាយចេញសុទ្ធតែឈើប្រណីត

ខេត្តកណ្តាល៖ ឈើប្រណីតជាច្រើនដុំ មានទម្ងន់ជាង៣តោន ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកស្វាយ១គ្រឿង នៅគ្រាដែលរថយន្តដឹកស្វាយបានឆ្លងកំពង់ចម្លងផ្លូវត្រី_ក្តាបន្ទះ ហើយរថយន្តរអិលថយក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ធ្លាយចេញសុទ្ធតែឈើប្រណីតរាប់តោន ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ចម្លង ដផ្លូវត្រី ... Read More »

មនុស្សប្រុស ស្រី៣០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងហាងការ៉ាអូខេ ( SC)ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយ នគរបាលប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាប មនុស្សប្រុស ស្រី៣០នាក់ នៅក្នុងការ៉ាអូខេ( SC)ពាក់ព័ន្ធឹងគ្រឿងញៀនខុសច្បាប់ ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ... Read More »

ឃាត់ខ្លួនអ្នកអុកឡុកតាមទីសាធារណៈ ៥នាក់ផ្សេងគ្នា នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ផ្សេងគ្នា បន្ទាប់ពីមុខសញ្ញាខាងលើតែងតែអុកឡុកទីសាធារណៈ និងកម្មវិធីផ្សេងៗ ។ នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង៩ និង២០ យប់ថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ... Read More »

ពូសាច់ថ្លៃ! ចាប់ចងក្មួយប៉ុនប៉ងរំលោភមិនបានសម្រេច នគរបាលអនុវត្តតាមច្បាប់

ខេត្តពោធិ៍សាត់៖ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាល ចាប់បន្តនីតិវិធី បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់ចងក្មួយបំរុងរំលោភ ប៉ុន្តែជនរងគ្រោះស្រែកឲ្យគេជួយទាន់ ។ ហេតុការណ៍ករណីប៉ុនប៉ងរំលោភមិនបានសម្រេចខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ... Read More »

ជនជាតិចិន បើកទីតាំងជីករករ៉ែ គ្មានច្បាប់អនុញ្ញាត ត្រូវកម្លាំងចម្រុះចុះបង្រ្កាបឃាត់ខ្លួន តែដោះលែងវិញ

ខេត្តកំពង់ធំ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី បានចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មរុករករ៉ែ នៅ៣គោលដៅ ស្ថិតនៅក្នុងឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង១៥ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។ ... Read More »

អ្នកបើកម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់១នាក់ និងរបួសស្រាល៣នាក់

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ និងប្រុស ស្រី៣នាក់ របួសខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង​។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ឃាត់ខ្លួនបុរសម្នាក់នៅផ្ទះសំណាក់ ហេង សុខ មនោរម្យ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើសប្រាស់នូវសារធាតុញៀន

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើលគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់។ ជននេះត្រូវបានឃាត់ខ្លួននៅនៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ... Read More »

តុលាការបង្គាប់ឱ្យកងកម្លាំងសាធារណៈ ស្វែងរកចាប់ខ្លួនលោក សម រង្ស៊ី និង បក្ខពួក៧នាក់ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ

ភ្នំពេញ៖ លោក កូយ សៅ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយបញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់និងនាំខ្លួនលោក សម រង្ស៊ី និង បក្ខពួក៧នាក់ ជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ ។ នេះបេីយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ... Read More »

បុរស២នាក់កំពុងជិះម៉ូតូត្រូវរថយន្ដកុងតឺទ័រកៀរបណ្ដោលឲ្យខ្ទាតចូលក្រោមរថយន្ដ កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ ពិតជារន្ធត់ខ្លាំងណាស់ ខណៈឃើញបុរស២នាក់ កំពុងតែជិះម៉ូតូត្រូវរថយន្ដកុងតឺន័របើកកៀរទាក់ដៃចង្កូតចូលក្រោមរថយន្ដបណ្ដាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់ ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរវត្តនិរោធ តាមបណ្ដោយផ្លូវលេខ១ ក្នុងសង្កាត់និរោធ ... Read More »

មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃម្នាក់ រាលកៃកាំភ្លើងផ្ទុះ១គ្រាប់ដាច់មម្រាមដៃខ្លួនឯង ក្រោយអាម៉េបញ្ចូលគ្រាប់ទុក ដើម្បីការពារលុយ ចំណងដៃមង្គលការកូន

ភ្នំពេញ៖ ដោយសារតែគិតពីសុវត្ថិភាព លុយចំណងដៃបង្គលការកូន បុរសម្នាក់ដែលជាមន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ បានរាលកៃកាំភ្លើងបណ្ដាលឲ្យផ្ទុះ១គ្រាប់ដាច់មម្រាមដៃខ្លួនឯង ខណៈ​ដែល​ចប់ម៉ោងមង្គលការកូនស្រី ហើយគាត់បានយកកាំភ្លើងខ្លីម៉ាកK54 មកអាម៉េបញ្ចូលគ្រាប់ទុកដើម្បីការពាលុយ ចំណងដៃដែលភ្ញៀវចងដៃខ្លាចមានជនឆ្លៀតឱកាសធ្វើសកម្មភាពប្លន់ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ១០កើត ខែផល្គុន ... Read More »

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពាវនាវដល់ អាជ្ញាធរខណ្ឌឫស្សីកែវ និងសង្កាត់ទាំង៧ត្រូវបន្ដ យកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានល្អ

ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌឫស្សីកែវ បានអំពាវនាវដល់អាជ្ញាធរខណ្ឌឫស្សី កែវ និងសង្កាត់ទាំង៧ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ និងព្យាយាមបំពេញតាមសេចក្តីត្រូវការរបស់ពួកគាត់នៅតាមមូលដ្ឋាននានា ... Read More »

ប្រជាពលរដ្ឋប្រទះឃើញបុរសលក់សាច់ឆ្កែស្លាប់ ក្នុងស្រះទឹក មិនដឹងមូលហេតុ

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលមានមុខរបរដើរលក់សាច់ឆ្កែ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកស្រះ និងមានស្លាកស្នាមបន្តិចបន្តួចនៅលើផ្ទៃមុខ ។ សមត្ថកិច្ចមិនទាន់អះអាងថា យ៉ាងណានោះឡើយ ដោយកំពុងស្រាវជ្រាវ ។ ការភ្ញាក់ផ្អើលនេះ គឺនៅវេលាម៉ោងប្រមាណ ១២ និង ៣០ នាទី ... Read More »

នគរបាលខណ្ឌចំការមន បង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីដែលពពាក់ពពូនគ្នា៨នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ដែលពពាក់ពពូនគ្នា នៅក្នុងទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ចុះបង្ក្រាបជាក់ស្តែង វេលាម៉ោង១និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ... Read More »

ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ខួងដីឆ្លងកាត់ផ្លូវជាតិលេខ៥ ដាក់ទុយោបូមខ្សាច់ ៤ខែមកហើយ សង្ស័យគ្មានច្បាប់អនុញ្ញាត

ខេត្តកណ្ដាល ៖ ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ត្រូវពលរដ្ឋរាយការណ៍មកថា៖ បានខួងដីក្រោមថ្នល់ កាត់ទទឺងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រែកក្តី ឃុំ ... Read More »

លោកឃួង ស្រេង ស្នើឲ្យថ្នាក់ដឹកនាំ ប្រធានអង្គភាពចំណុះឲ្យរដ្ឋបាលរាជធានី ទាំងអស់អនុវត្តការងារឲ្យស្របតាមបាវចនាពីរ និងអភិក្រមប្រាំ របស់សម្តេចនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យ ថ្នាក់ដឹកនាំ និង ប្រធានអង្គភាព ចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវប្រតិបត្តិខ្លួនជាមេដឹកនាំ បំរើរាស្រ្តដោយស្មោះត្រង់ ហើយត្រូវអនុវត្តឲ្យស្របតាមបាវចនាទាំង០២ និង អភិក្រមទាំង០៥ របស់សម្តេតេជោ ... Read More »

ផ្ទះ៣ខ្នងនៅស្រុករមាសហែក រងការខូចខាតដោយភ្លៀង និងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពល រដ្ឋ៣ខ្នង ត្រូវបានដួលរលំ និងរបើកដំបូលបណ្ដាលឲ្យ ខូចខាតទាំងស្រុង តែសំណាងផងដែរ មិនមានរងគ្រោះថ្នាក់ដល់មនុស្ស និងសត្វ បន្ទាប់ពីមានភ្លៀង និងលាយខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិចំនួន២ ... Read More »

ក្មេងស្រីអាយុជិត២ខួបម្នាក់ លង់ទឹកស្រះខាងក្រោយផ្ទះ ស្លាប់

ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុជិត២ខួបម្នាក់ ត្រូវបានក្រុមគ្រួសារស្រែក ទ្រហ៊ោយំ និងហៅអ្នកភូមីនាំគ្នាជួយ សង្គ្រោះលើកចេញពីទឹកស្រះធ្វើ ចលនាដៃជើង ប៉ុន្តែអកុសលអការធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់គួរឲ្យសោកសង្រេងបំផុត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច ... Read More »

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅស្រុកម៉ាឡៃ ត្រូវខ្យល់កន្រ្តាក់វាយបក់បោក បង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលមានភ្លៀងផ្គរលាយឡំខ្យល់យ៉ាងខ្លាំង ។ ហេតុការណ៍កើតឡើងនៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ... Read More »

ជនរងគ្រោះម្នាក់បានស្លាប់នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេនៅម្តុំជិតដុនបូស្កូ

ខេត្តព្រះសីហនុ៖ លោក ព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ និងត្រូវជាកូនប្រសាររបស់លោកជាង លីម នៅក្រុងព្រះសីហនុ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវអូរ៣ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩យប់ ថ្ងៃ១៥ មីនា ២០១៩ ... Read More »

សមត្ថកិច្ចចុះបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍រវាងជនបរទេស នឹងនារីខ្មែរ

ខេត្តឧត្តរមានជ័យ​៖ រៀបអាពាហ៍ពិពាហ៍ អត់ច្បាប់ ​និងគ្មានការអនុញ្ញាត ពីអាជ្ញាធរវាងបុរសជាជនជាតិថៃ នឹងនារីខ្មែរ ត្រូវបានសមត្ថកិច្ចចុះទប់ស្កាត់​ និងបញ្ឈប់​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​ ស្ថិតនៅភូមិពពេល ឃុំពពេល ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ... Read More »

សម្តេចតេជោ ៖ ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង នៅកម្ពុជានាពេលនេះ គឺបានលើកកម្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង នៅកម្ពុជានាពេលនេះ គឺបានលើកកម្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ ... Read More »

មន្រ្ដីនគរបាលម្នាក់ចងកធ្វើអត្តឃាត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ ​​​ប្រជាពលរដ្ឋ ឈ្មោះ ហម ប៉ាវ ភេទ​ប្រុស អាយុ​៦៥ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ប្រទះ​ឃើញ​សាកសព ឈ្មោះ គង់ ... Read More »

សេ្នហាភេទទី៣ ប្រុសស្រឡាញ់ប្រុស រហូតឈានដល់ការជះទឹកអាស៊ីតម្នាក់ដេកពេទ្យ ម្នាក់ដេកគុក

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា រឿងស្នេហាភេទដូចគ្នា កើតមានឡើង មិនប្រក្រតីដោយ ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស ដោយស្នេហាភេទដូចគ្នានេះ រហូតពេលខ្លះឈានទៅដល់ការប្រើហិង្សានឹងអាចឈានទៅដល់ការសម្លាប់មនុស្សដែលខ្លួនឯងស្រឡាញ់ចោលទៀត ព្រោះតែភ្លើងប្រច័ណ្ឌ ។ ជាក់ស្តែងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃសុក្រ ... Read More »