ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ និង IMF អំពាវនាវដោះស្រាយវិបត្តិកង្វះស្បៀងអាហារ

ក្នុងរយៈពេល២ឆ្នាំកន្លងមក ចំនួនពលរដ្ឋដែលបានធ្លាក់ក្នុងស្ថានភាពអសន្តិសុខស្បៀងអាហារ បានកើនឡើងទ្វេដង ពី១៣៥លាននាក់នៅមុនកូវីដ-១៩ បានកើនឡើងរហូតដល់ទៅ ២៧៦លាននាក់ មកទល់ពេលនេះ។ នៅថ្ងៃទី១៨ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា នឹងមានគ្រោះអត់ឃ្លានអូសបន្លាយជាច្រើនឆ្នាំ ប្រសិនបើវិបត្តិកង្វះស្បៀងអាហារនាពេលនេះមិនបានដោះស្រាយនោះ។ ... Read More »

ណាតូមិនចុះសម្រុងគ្នាក្នុងកិច្ចពិភាក្សាដើម្បីបញ្ចូលប្រទេសស៊ុយអែត និងហ្វាំងឡង់ជាសមាជិក

នៅក្នុងកិច្ចប្រជុំនៅទីក្រុង Brussels នាថ្ងៃទី១៨ខែឧសភា បណ្តាប្រទេសសមាជិកណាតូ មិនបានឈានដល់កិច្ចព្រមព្រៀង ក្នុងការចាប់ផ្តើមដំណើរការដាក់ប្រទេសស៊ុយអែត និងហ្វាំងឡង់ជាសមាជិកនោះទេ ។ ប្រទេស តួកគីតែងតែរារាំងដល់កិច្ចពិភាក្សាទាំងនោះ។ ក្រោយកិច្ចប្រជុំ មន្ត្រីការបរទេសមួយចំនួនបានបដិសេធដំណើរការឯកសារដើម្បីដាក់បញ្ចូលសមាជិកណាតូ។ ប្រទេសសមាជិកណាតូ បានស្វាគមន៍សំណើសុំចូលជាសមាជិករបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់។ ជាមួយគ្នានេះដែរ ... Read More »

ក្រោយមួយសប្តាហ៍ប្រកាសពីការឆ្លងកូវីដ-១៩ កូរ៉េខាងជើងមានករណីគ្រុនក្តៅជិត២លាននាក់

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី១៩ខែឧសភា បានផ្សាយថា កូរ៉េខាងជើងបានបង្កើនការផលិតថ្នាំព្យាបាល និងបរិក្ខារពេទ្យដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩ទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។ កូរ៉េខាងជើងបានប្រកាសអាសន្នហើយបិទប្រទេសទាំងមូល និងបង្កើនការផលិតថ្នាំព្យាបាលជំងឺគ្រុនផ្តាសាយ និងបន្ថយការឈឺចាប់។ ទាំងនោះជាឧបករណ៍ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។ ចាប់តាំងពីកូរ៉េខាងជើងប្រកាសពីករណីឆ្លងកូវីដ-១៩ជាលើកដំបូង កាលពីសប្តាហ៍កន្លងមក ... Read More »

ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ស្រីលង្កាប្រកាសលក់ក្រុមហ៊ុនអាកាសចរណ៍ជាតិ

រដ្ឋាភិបាលស្រីលង្កាបានឡើងគម្រោងលក់ក្រុមហ៊ុនអាកាសចរណ៍ ជាតិដើម្បីបំពេញការខ្វះខាតនៅក្នុងប្រទេស ខណៈដែលពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។ សារព័ត៌មាន Bloomberg បានផ្សាយថា នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រកាសថា រដ្ឋាភិបាលបានសម្រេចលក់ក្រុមហ៊ុនអាកាសចរណ៍ Sri Lankan Airlines។ ... Read More »

ព្រឹទ្ធសភាអាមេរិកអនុម័តតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ក្រោយរយៈពេល៣ឆ្នាំមិនមាន

រដ្ឋសភាអាមេរិកបានសម្រេចតែងតាំងលោកស្រី Bridget Brink ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយរយៈពេល៣ឆ្នាំមិនមានឯកអគ្គរដ្ឋទូតប្រចាំនៅក្នុងប្រទេសនេះ។ តាមគេហទំព័រ Globalnews បានផ្សាយថា ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី១៨ខែឧសភា (ពេលវេលានៅអាមេរិក) បានសម្រេចតែងតាំងលោកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅក្នុងប្រទេសអ៊ុយក្រែន ... Read More »

Lionel Messi ទម្លាក់ Conor McGregor ជាកីឡាករដែលរកចំណូលបានច្រើនជាងគេលើពិភពលោក

បញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes ចុងក្រោយបំផុតត្រូវបានបង្ហាញហើយកីឡាករ Conor McGregor ត្រូវបានធ្លាក់ចេញពីតំណែងជាអត្តពលិកដែលមានប្រាក់ខែច្រើនជាងគេលើពិភពលោក ជំនួសដោយកីឡាករបាល់ទាត់ Lionel Messi។ តាមពិតទៅអ្នកប្រដាល់ MMA Conor McGregor ពេលនេះលែងស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ទៀតហើយ។ បញ្ជីនេះបានចាត់ថ្នាក់អត្តពលិកលើប្រាក់ចំណូលរបស់ពួកគេកាលពីឆ្នាំមុន ... Read More »

ការ​វិល​មក​កាន់​សង្វៀនឡើងវិញ​របស់ Floyd Mayweather ត្រូវ​រង់ចាំ​តែ១​សប្តាហ៍​ប៉ុណ្ណោះ

បន្ទាប់ពីការលុបចោលការប្រកួតរវាង Floyd Mayweather Jr. និង Don Moore នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃសៅរ៍ អតីតអ្នកប្រដាល់រូបនេះនឹងមិនរង់ចាំយូរទេក្នុងការវិលមកសង្វៀនវិញ ខណៈដែលការប្រកួតត្រូវបានកំណត់ឡើងវិញសម្រាប់ថ្ងៃសៅរ៍នេះ។ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ Mayweather ត្រូវរង់ចាំការវិលមកសង្វៀនវិញ ព្រោះថានឹងធ្វើឡើងនៅថ្ងៃទី២១ ... Read More »

Man United ប្រជែងជាមួយ AC Milan ទិញខ្សែការពារ Sven Botmanពី Lille

ក្លិបបិសាចក្រហម Man United កំពុងលួចចរចាលើកិច្ចព្រមព្រៀងស្ងាត់មុនគូប្រជែង AC Milan ក្នុងការនាំយកខ្សែការពារ Sven Botman ពីក្លិបបារាំង Lille។ ក្លិបយក្សអុីតាលី AC Milan កំពុងពិភាក្សាក្នុងកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើខ្សែការពារវ័យ២២ឆ្នាំរូបនេះដែរក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល២៥លានផោន។ ... Read More »

រុស្ស៊ីមានគម្រោងដកខ្លួនចេញពីអង្គការ WTO, WHO

សំណើដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោកត្រូវបានដាក់សំណើឡើងទៅកាន់រដ្ឋសភាដើម្បីពិភាក្សានិងអនុម័ត។ សារព័ត៌មាន RT បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋសភារុស្ស៊ី លោក Pyotr Tolstoy ដែលបានបញ្ជាក់ថា រដ្ឋសភានិងព្រឹទ្ធសភាកំពុងតែពិភាក្សាលើគម្រោងចាកចេញពីអង្គការ WTO, WHO ។ លោកបន្តទៀតថា «រុស្ស៊ីបានដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប ... Read More »

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅរដ្ឋ Assam ប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋឥណ្ឌា

តាំងពីថ្ងៃទី១៦ខែឧសភា មកទល់ពេលនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងបង្កជាទឹកជំនន់វាយប្រហារនៅ ៧ស្រុក ក្នុងរដ្ឋអាសាម ប្រទេសឥណ្ឌា ធ្វើឱ្យពលរដ្ឋជាងកន្លះលាននាក់រងផលប៉ះពាល់ ។ ចរាចរណ៍ នានានៅក្នុងរដ្ឋនេះត្រូវផ្អាកទាំងស្រុង។ អាជ្ញាធរប្រចាំតំបន់បាននិយាយនៅថ្ងៃពុធនេះថា មនុស្សច្រើនជាង ៥០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅឯរដ្ឋអាសាម ភាគឦសានប្រទេសឥណ្ឌា ... Read More »

ស៊ុយអែត និងហ្វាំងឡង់ បានដាក់លិខិតជាផ្លូវការសុំចូលជាសមាជិកណាតូ

នៅថ្ងៃទី១៨ខែឧសភានេះ ស៊ុយអែតនិងហ្វាំងឡង់បានដាក់លិខិតជាផ្លូវការសុំចូលជាសមាជិក របស់អង្គការណាតូ ។ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា អគ្គលេខាធិការអង្គការ NATO លោក Jens ... Read More »

តើ Frankfurt ឬ Rangers ជាអ្នកលើកពាន UEFA Europa League រដូវកាលនេះ?

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ដែលជាពានធំលំដាប់ទី២នៅអឺរ៉ុបនឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃពុធជាការជួបគ្នារវាងក្រុមខ្លាំងមកពីអាល្លឺម៉ង់ Eintracht Frankfurt និងក្រុមខ្លាំងមកពីស្កុតឡេនRangers ប៉ះគ្នានៅកីឡដ្ឋាន Estadio Ramón Sánchez Pizjuán ក្នុងទីក្រុង Sevilla ... Read More »

ខ្សែបម្រើ Marcelo Flores របស់ក្រុម Arsenal ជ្រើសរើសយកជម្រើសជាតិម៉ិកស៊ិក បដិសេធលេងឱ្យជម្រើសជាតិអង់គ្លេសនិងកាណាដា

ខ្សែបម្រើ Marcelo Flores របស់ក្រុមកាំភ្លើងធំ Arsenal បានប្រកាសពីការសម្រេចចិត្តដ៏សំខាន់បំផុតនៃជីវិតរបស់គាត់ ដោយបានច្រានចោលការចូលរួមក្រុមជម្រើសជាតិកាណាដា និងអង់គ្លេស ដើម្បីលេងជាមួយក្រុមជម្រើសជាតិម៉ិកស៊ិក។ តាមរយៈ​សេចក្តីថ្លែងការណ៍​នៅលើ​បណ្តាញ​សង្គម​របស់គាត់ កីឡាករ​វ័យក្មេង​របស់ Arsenal រូបនេះបាន​បញ្ជាក់​យ៉ាងច្បាស់​ពី​បំណង​របស់គាត់​ក្នុងការ​តំណាងឱ្យ​ក្រុម​ជម្រើសជាតិ​ម៉ិកស៊ិក។ កីឡាករ Flores ... Read More »

រុស្ស៊ី ៖ លោកខាងលិចកំពុងតែដើរហួសបន្ទាត់ក្រហមដែលខ្លួនបានកំណត់

អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោក Maria Zakharova បានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បានបោះបង់តម្លៃរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោកខាងលិច បានដើរផុតបន្ទាត់ក្រហមដែលខ្លួនបានកំណត់ទុក ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ... Read More »

អាល្លឺម៉ង់គាំទ្រ ការរឹបអូសទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានបញ្ជាក់មុនកិច្ចប្រជុំរដ្ឋមន្ត្រី G7 ចាប់ផ្តើមឡើងនៅថ្ងៃទី ១៨ខែឧសភា ថា បណ្តាប្រទេសលោកខាងលិចគួរតែ រឹបអូសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់រុស្ស៊ី ក្នុងនោះមានធនាគារជាតិរុស្ស៊ី ។ លោក បន្តទៀតថា ... Read More »

ករណីស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើង កើនឡើង ៦២នាក់ WHO ស្នើផ្តល់ជំនួយបន្ទាន់

ថ្ងៃទី១៧ខែឧសភា កូរ៉េខាងជើង បានរកឃើញមានករណីគ្រុនក្តៅបន្ថែម ២៦៩.៥១០នាក់ ធ្វើឲ្យចំនួន ករណីគ្រុនក្តៅកើនឡើងដល់ទៅ ជាង ១,៤លាននាក់ ។ នៅពេលនេះកូរ៉េខាងជើងមិនទាន់មានតួលេខស្តីពីការធ្វើតេស្ត រកឃើញករណីឆ្លងកូវីដ-១៩ នោះឡើយទេ ។ សារព័ត៌មាន ជាតិកូរ៉េខាងជើង ... Read More »

Liverpool ផ្តួលក្រុម Southampton ដើម្បីប្រជែងយកជើងឯក Premier League នៅថ្ងៃចុងក្រោយរដូវកាលនេះ

លោក Jurgen Klopp បានវាយតម្លៃពីឱកាសរបស់ក្រុមហង្សក្រហមLiverpool ក្នុងការឈ្នះពាន Premier League ថា “មិនទំនង ប៉ុន្តែអាចធ្វើទៅបាន” បន្ទាប់ពីបានធ្វើការប្រជែងដណ្តើមពានរហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Southampton កាលពីរាត្រីថ្ងៃអង្គារ។ ... Read More »

លោក Peseiro ត្រូវបានតែងតាំងជា​គ្រូ​បង្វឹកក្រុមជម្រើសជាតិ​នីហ្សេរីយ៉ា​ជាផ្លូវការ

ទីបំផុតសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ាបានបញ្ជាក់ពីការតែងតាំងអតីតគ្រូបង្វឹក Porto និង Sporting លោក Jose Peseiro ពីរសប្តាហ៍មុនពេលចាប់ផ្តើមការប្រកួតជម្រុះពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣។ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានផ្តល់ដំណឹងថា បានកាន់តួនាទីកាលពីចុងឆ្នាំមុន ... Read More »

ព្យុះខ្សាច់វាយប្រហារអុីរ៉ាក់ បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវចូលមន្ទីរពេទ្យ

ព្យុះខ្សាច់ទ្រង់ទ្រាយធំបានវាយប្រហារប្រទេសអុីរ៉ាក់កាលពីថ្ងៃទី១៦ខែឧសភា បណ្តាលឱ្យមនុស្សជាង៤ពាន់នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ អាកាសយានដ្ឋាន សាលារៀន និងទីតាំងផ្សេងៗនៅទូទាំងប្រទេសត្រូវបិទទ្វារ។ សារព័ត៌មាន AFP បានផ្សាយថា នេះជាព្យុះខ្សាច់លើកទី៨ហើយដែលវាយប្រហារអុីរ៉ាក់ ចាប់តំាងពីពាក់កណ្តាលខែមេសា ។ ធូលីខ្សាច់យ៉ាងក្រាស់បានគ្របដណ្តប់ទីក្រុងបាដាដទាំងមូល និងទីក្រុងមួយចំនួនទៀត ដូចជា Fajaf ... Read More »

WHO សន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

នៅថ្ងៃទី១៧ខែឧសភា ដោយក្តីបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ទៅនោះ អង្គការសុខភាពពិភពលោក WHO បានសន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ បណ្ឌិត Poonam Khetrapal Singh អគ្គនាយកអង្គការ WHO ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា អង្គការសុខភាពពិភពលោកបានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩នៅកូរ៉េខាងជើង ... Read More »

នាយករដ្ឋមន្ត្រីស្រីលង្កា ៖ នៅសល់ប្រេងសាំងអាចប្រើប្រាស់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថា ប្រេងសាំងស្តុកនៅក្នុងប្រទេសនេះប្រើប្រាស់គ្រប់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋលះបង់មួយចំនួនដើម្បីជួយដល់ប្រទេសជាតិរួចផុតពីវិបត្តិ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់៧៥លានដុល្លារ ដើម្បីទិញទំនិញចាំបាច់បំផុត។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលបានបញ្ជាក់ថា «បច្ចុប្បន្ន ... Read More »

Chelsea ដាក់គោដៅចង់បាន Robert Lewandowski ប្រជែងជាមួយ Barcelona

ក្លិបតោខៀវ Chelsea អាចនឹងចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ Robert Lewandowski បើទោះបីជាខ្សែប្រយុទ្ធ Bayern Munich ពេញចិត្តក្នុងការផ្ទេរទៅ Barcelona នៅរដូវក្តៅនេះក៏ដោយ។ អនាគតរបស់ Lewandowski ស្ថិតក្នុងបរិយាកាសបន្ទាប់ពីគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនចង់បន្តកិច្ចសន្យាជាមួយក្លិប ... Read More »

កូរ៉េខាងជើងទទួលបានការលើកលែងទណ្ឌកម្មដើម្បីជួយទប់ស្កាត់កង្វះស្បៀងអាហារ

អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានបើកភ្លើងខៀវឱ្យបរទេសផ្តល់ជំនួយជាបន្ទាន់ក្នុងវិស័យកសិកម្ម ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែជួបផលលំបាកដោយសារតែការឆ្លងរាលដាលកូវីដ -១៩ ។ តាមគេហទំព័ររបស់ (FAO) បានផ្សាយថា អង្គការនេះមានតួនាទីជួយដោះស្រាយគ្រោះអត់ឃ្លាននៅលើពិភពលោក ទទួលបានការលើកលែងទណ្ឌកម្មអន្តរជាតិក្នុងការដឹកជញ្ជូនស្បៀងអាហារ គ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម។ អង្គការ(FAO)មានរយៈពេលរហូតដល់ថ្ងៃទី៦ខែឧសភាឆ្នាំ ២០២៣ សម្រាប់ផ្តល់ជំនួយដល់កូរ៉េខាងជើងដើម្បីធានាដល់សន្តិសុខស្បៀងអាហារ ... Read More »

អតីតម្ចាស់ជើងឯក Wimbledon និងម្ចាស់មេដាយប្រាក់អូឡាំពិក Laura Robson ប្រកាសចូលនិវត្តន៍

កីឡាការិនី​អង់គ្លេស Laura Robson ​ដែល​ឈ្នះ​ជើងឯក Wimbledon នៅ​អាយុ១៤ឆ្នាំ និង​មេដាយ​ប្រាក់​អូឡាំពិក​នៅ​អាយុ១៨ឆ្នាំបាន​បញ្ជាក់​ពី​ការ​ចូល​និវត្តន៍​ពី​កីឡា​វាយ​តឺន្នីស។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានឡើងដល់២៧ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយបានឈានដល់ជុំទី៤នៅពានរង្វាន់ Wimbledon និង US Open ប៉ុន្តែបន្ទាប់មករបួសត្រូវបានញុំាញីដោយនាងបានវះកាត់កដៃក្នុងឆ្នាំ២០១៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើការវះកាត់ត្រគាកទៀត។ ... Read More »

ណាតូធ្វើសមយុទ្ធជាមួយប្រទេសហ្វាំងឡង់ ស៊ុយអែត អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ី

ណាតូចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមានឈ្មោះថា ‘Hedgehog 2022’ ដោយមានការចូលរួមពីប្រទេសជាដៃគូនៅ Estonia ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នេះជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសក្នុងតំបន់ Baltic។ អង្គការណាតូបានប្រកាសថា សមយុទ្ធមានការចូលរួមពីកម្លាំងទាហាន១៥.០០០នាក់មកពី ១៤ប្រទេសក្នុងនោះមានប្រទេសមិនមែនជាសមាជិករបស់ណាតូ នោះឡើយ។ ចំណុចដែលចាប់អារម្មណបំផុតនោះគឺទីតាំងធ្វើសមយុទ្ធនៅចម្ងាយពីប្រទេសរុស្ស៊ីតែ៦០គីឡូម៉ែត្រប៉ុណ្ណោះ ។ ... Read More »

Real Madrid រំពឹងពីការសម្រេចចិត្តរបស់ Mbappe លើការផ្ទេរក្នុងប៉ុន្មានសប្តាហ៍ទៀត

អ្នកជំនាញបាល់ទាត់អេស្ប៉ាញ Guillem Balague បានរាយការណ៍ថាក្លិបអធិរាជស Real Madrid មានទំនុកចិត្តថា Kylian Mbappe នឹងប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមជាមួយពួកគេពីក្លិបParis St-Germain ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់នេះ។ កិច្ចសន្យារបស់កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងផុតកំណត់នៅរដូវក្តៅនេះ ហើយ BBC ... Read More »

បារាំងមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូង

កាលពីថ្ងៃទី១៦ខែឧសភា វិមានអេលីហ្សេបានប្រកាសថា ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានតែងតាំងរដ្ឋមន្ត្រីក្រសួងពលកម្ម លោកស្រីអេលីហ្សាបែត ប៊ន (Elisabeth Borne) ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសនេះ ។ លោកស្រី Elisabeth Borne ក្លាយជាស្ត្រីដំបូងបង្អស់ដែលកាន់តំណែងនាយករដ្ឋមន្ត្រីចាប់តាំងពី ... Read More »

Newcastle ទទួលបានជ័យជម្នះក្នុងទឹកដី ជាការរារាំង​ក្តី​សង្ឃឹម​របស់ Arsenal ក្នុងតំបន់ Top 4

ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ (Top 4) នៃក្របខ័ណ្ឌ Premier League ត្រូវបានរារាំងនិងជួបឧបសគ្គ ខណៈដែលក្រុមនេះបានចាញ់ក្រុម Newcastle នៅកីឡដ្ឋាន St James’ Park ... Read More »

កូរ៉េខាងជើងពឹងចិនឱ្យជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានផ្សាយថា កូរ៉េខាងជើង បានទំនាក់ទំនងជាមួយចិន ស្នើដល់ចិនជួយទប់ស្កាត់ការឆ្លងរាលដាកូវីដ-១៩នៅក្នុងប្រទេសនេះ ក្នុងនោះមានការស្នើសុំសម្ភារ បរិក្ខារពេទ្យផងដែរ ។ ភាគីចិននិងកូរ៉េខាងជើង បានជួបពិភាក្សាគ្នារួចមកហើយពីជំនួយទប់ស្កាត់កូវីដ-១៩ ។ កាលពីថ្ងៃទី១៥ខែឧសភា សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូងក៏បានផ្សាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើចិនជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាលើកដំបូងនៅក្នុងប្រទេសនេះ។ ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រនៅកូរ៉េខាងត្បូង អាកាសយានិក៣នាក់របួសធ្ងន់

នៅថ្ងៃទី១៦ខែឧសភា មានឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កូរ៉េខាងត្បូង បានធ្លាក់នៅទីក្រុងឆ្នេរសមុទ្រ Geoje របស់ប្រទេសនេះ បណ្តាលឲ្យអាកាសយានិក៣នាក់របួសធ្ងន់ ។ កម្លាំងជួយសង្គ្រោះកូរ៉េខាងត្បូង បានឱ្យដឹងថា មានឧទ្ធម្ភាគចក្រធ្លាក់នៅជិតភ្នំ Seonja ។ នៅថ្ងៃទី១៦ខែឧភានេះដែរ កម្លាំងជួយសង្គ្រោះបានរកឃើញ អាកាសយានិក៣នាក់ស្ថិតនៅក្នុងសភាពរបួសធ្ងន់ ... Read More »