នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ សារព័ត៌មាន SCMP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌានៅក្នុងសប្តាហ៍នេះ។ នេះជាដំណើរទស្សនកិច្ចជាន់ខ្ពស់ចាប់តាំងពីមានវិវាទបណ្តាលឱ្យទាហានប្រទេសទាំងពីរជាច្រើនស្លាប់នៅតំបន់ជួរភ្នំហេមពាន្ត (Himalaya)។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រៅពីបញ្ហាវិវាទតាមព្រំដែន មន្ត្រីការបរទេសប្រទេសទាំងពីរនឹងពិភាក្សាទៅលើបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ។ ប្រទេសទាំងពីរគឺស្ថិតនៅកណ្តាល ... Read More »
ព័ត៌មានអន្តរជាតិ
កីឡាការិនីលេខ១ពិភពលោក Barty ប្រកាសចូលនិវត្តន៍ពីកីឡាវាយតឺន្នីសក្នុងវ័យ២៥ឆ្នាំ
កីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ash Barty បានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាអាជីពនេះនៅវ័យ២៥ឆ្នាំ ហើយនៅកម្រិតកំពូលនៃការប្រកួតរបស់នាង ដោយលើកឡើងពីការសម្រេចបាននូវគោលដៅកីឡាវាយតឺន្នីស និងការអស់កម្លាំងរបស់នាងជាមួយនឹងជីវិតនៅលើការប្រកួត។ នាងបានចូលនិវត្តន៍ជាមួយនឹងពានរង្វាន់ចំនួន១៥តិចជាង២ខែបន្ទាប់ពីការឈ្នះពានរង្វាន់ Australian Open ដែលជាការឈ្នះពានរង្វាន់ Grand Slam ជាលើកទី៣របស់នាងបន្ទាប់ពីការប្រកួត Wimbledon ... Read More »
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol សម្រេចប្តូរការិយាល័យដោយសារតែហុងស៊ុយមិនល្អ
ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានសម្រេចផ្លាស់ប្តូរការិយាល័យប្រធានាធិបតីពីវិមានបៃតងចេញពីតំបន់Cheong Wa Dae ហើយសងទីនេះឱ្យទៅប្រជាជនវិញ។ ការណ៍ដែលលោកប្រធានាធិបតីថ្មីសម្រេចចាកចេញពីវិមានបៃតងទៅកាន់តំបន់អគារនៃក្រសួងការពារជាតិនៅ Yongsan-gu គឺជាការបង្ហាញពីគោលនយោបាយលះបង់អំណាច “អាណាចក្រ” របស់គាត់។ ប្រធានាធិបតីថ្មីនឹងចាប់ផ្តើមអាណត្តិថ្មី៥ឆ្នាំរបស់ខ្លួននៅការិយាល័យថ្មីនាតំបន់ ... Read More »
Ndidi នឹងខកខានការប្រកួតជម្រុះ World Cup ឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា
កីឡាករ Wilfred Ndidi ត្រូវបានដកចេញពីការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាទល់នឹងក្រុមហ្គាណា ដោយសាររបួសក្នុងការប៉ះទង្គិចគ្នាដែលបាត់បង់ឱកាសរបស់គាត់ក្នុងការបង្ហាញខ្លួនដើម្បីប្រជែងយកអីទៅវគ្គព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះ។ Ndidi វ័យ២៥ឆ្នាំបានរងរបួសពេលលេងឱ្យក្រុម Leicester City ... Read More »
អង់គ្លេស អាល្លឺម៉ង់ បង្កើនការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន
រដ្ឋាភិបាលអង់គ្លេសបានសម្រេចផ្តល់ជំនួយកាំជ្រួចមីស៊ីលថ្មី៦ពាន់ដើម និងទឹកប្រាក់២៥លានផោន ដល់កម្លាំងទាហានអ៊ុយក្រែន ។ ជាមួយគ្នានេះដែរ អង់គ្លេសក៏បានផ្តល់ជំនួយទឹកប្រាក់៤,១លានផោនដល់បណ្តាញព័ត៌មាន BBC ដើម្បីបង្កើនការផ្សាយទាំងភាសាររុស្ស៊ី និងអ៊ុយក្រែនផងដែរ។ នៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់អង្គការណាតូ និងG7 កាលពីថ្ងៃទី២៤ខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris ... Read More »
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកចង់ឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយកាន់តែយូរកាន់តែល្អ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានលើកឡើងថា អាមេរិកចង់ឱ្យសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អូសបន្លាយកាន់តែយូរ។ លោក ឡាវរ៉ូវ ក៏បានរិះគន់ដល់វប្បធម៌ភ័យខ្លាចរបស់ប្រទេសលោកខាងលិចចំពោះរុស្ស៊ីផងដែរ។ មានប្រសាសន៍ទៅកាន់ក្រុមនិស្សិតស្តីពីទំនាក់ទំនងអន្តរជាតិនៅទីក្រុងមូស្គូ ថ្ងៃទី២៣ ខែមីនានេះ រដ្ឋមន្ត្រីការបរទេស ឡាវរ៉ូវ បានបញ្ជាក់ថា ... Read More »
រកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់នៅចិន
នៅពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរ១៣២នាក់ដែលមានលេខហោះហើរ MU5735 បានធ្លាក់នៅក្នុងតំបន់ជនបទក្បែរទីក្រុង Wuzhou តំបន់ស្វយ័ត Guangxi ភាគខាងលិចប្រទេសចិនកាលពីថ្ងៃទី២១ខែមីនានោះហើយ។ តាមព័ត៌មានពីក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា ពេលនេះបានរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរ១៣២នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern នោះហើយ។ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃទី២៣ខែមីនា បានឱ្យដឹងថា ... Read More »
Manchester City ឈរកំពូលតារាងជាលើកដំបូងជាក្លិបរកបានចំណូលច្រើនជាងគេលើពិភពលោកក្នុងរដូវកាល២០២០-២០២១
ក្លិបមេឃខៀវ Manchester City បានឈរនៅលើកំពូលតារាងក្នុងស្ថាប័នDeloitte Football Money League គឺជាការចំណាត់ថ្នាក់នៃក្លិបតាមចំណូលដែលបានមកពីប្រតិបត្តិការបាល់ទាត់ ជាលើកដំបូងក្នុងនាមជាក្លិបដែលរកចំណូលបានច្រើនជាងគេលើពិភពលោកក្នុងរដូវកាល២០២០-២០២១ ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19ក៏ដោយ។ កាលពីរដូវកាល២០១៩-២០២០ ក្លិប Barcelona ជាអ្នកឈរកំពូលតារាង ... Read More »
រុស្ស៊ីថានឹងប្រើប្រាស់គ្រាប់បែកបរមាណូ ប្រសិនបើសន្តិសុខរុស្ស៊ីរងការគំរាមកំហែង
រុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានប្រមាណ១៥០ពាន់នាក់នៅជុំវិញប្រទេសអ៊ុយក្រែន មុនពេលចាប់ផ្តើមវាយប្រហារនៅថ្ងៃទី ២៤ខែកុម្ភៈ ។ រុស្ស៊ីបានដាក់ពង្រាយសព្វាវុធជាច្រើនទាំងយន្តហោះចម្បាំង រថក្រោះ កាំភ្លើងធំ មីសុីល…។ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskovបានលើកឡើងបញ្ចាក់ប្រាប់បណ្តាញព័ត៌មាន CNNរបស់អាមេរិកនាថ្ងៃទី២២ខែមីនាថា នៅក្នុងគោលនយោបាយសន្តិសុខជាតិរបស់រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងពេលសន្តិសុខជាតិរងការគំរាមកំហែងគឺជាពេលវេលាដែលរុស្ស៊ីត្រូវប្រើប្រាស់គ្រាប់បែកបរមាណូ ... Read More »
UEFA អនុញ្ញាតឱ្យចុះឈ្មោះកីឡាករថ្មីសម្រាប់ការប្រកួតដោយសារវិបត្តិនៅអ៊ុយក្រែន
ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសថា ក្លិបនៅអឺរ៉ុបអាចចុះឈ្មោះយកកីឡាករដែលមានសិទ្ធិអតិបរមា២នាក់ពីក្លិបរុស្ស៊ី និងអ៊ុយក្រែនសម្រាប់ការប្រកួតដែលនៅសល់ក្នុងការប្រកួតជម្រុះទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ ក្រោមការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ស្ថាប័នគ្រប់គ្រងពិភពលោក FIFA កាលពីដើមខែនេះបានអនុញ្ញាតឱ្យកីឡាករបរទេស និងគ្រូបង្វឹកចាកចេញពីក្លិបរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន ហើយចុះហត្ថលេខាសម្រាប់ក្រុមថ្មីដោយសារតែវិបត្តិនេះ។ គណៈកម្មាធិការប្រតិបត្តិ UEFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសម្រេចចិត្តធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃក្របខ័ណ្ឌ ... Read More »
ទីក្រុង Mariupol ដ៏ស្រស់ស្អាតក្លាយទៅជាគំនរបាក់បែក រុស្ស៊ីវាយប្រហារ១០នាទីម្តង
ទីក្រុង Mariupol ដែលរុស្ស៊ីបានទុកឱកាសឱ្យកម្លាំងទាហានអ៊ុយក្រែនទម្លាក់អាវុធ ប៉ុន្តែទាហានអ៊ុយក្រែនមិនព្រម ពេលនេះទីក្រុងទាំងមូលបានក្លាយទៅជាគំនរបាក់បែក ដោយមានការវាយប្រហារយ៉ាងខ្លាំងនៅទីនោះ។ តាមសារព័ត៌មានរ៉យទ័រ រាល់ពេល១០នាទីម្តងរុស្សីបានវាយប្រហារដោយមីស៊ីលចំនួនមួយគ្រាប់ទៅលើទីក្រុងនេះ។ តាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៣ខែមីនាបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីទីក្រុង Mariupol ដែលបានឱ្យដឹងថា ការវាយប្រហារពីយន្តហោះចម្បាំងរុស្ស៊ីទៅលើទីក្រុង Mariupol ... Read More »
ប្រធានាធិបតីអាមេរិកត្រៀមដាក់ទណ្ឌកម្មលើតំណាងរាស្ត្ររុស្ស៊ី ជាង៣០០រូប
មន្ត្រីអាមេរិកបានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានត្រៀមដាក់ទណ្ឌកម្មទៅលើតំណាងរាស្ត្រ៣០០រូបនៅក្នុងរដ្ឋសភានៃប្រទេសរុស្ស៊ី ។ តាមគម្រោងការដាក់ទណ្ឌកម្មនឹងអនុម័តនៅថ្ងៃទី២៤ ខែមីនា ក្នុងពេលដែលប្រធានាធិបតីបៃឌិនបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប។ សារព័ត៌មាន Wall Street Jour បានផ្សាយថា ពេលបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប លោកបៃឌិននឹងជួបពិភាក្សាជាមួយណាតូស្តីពីបញ្ហានៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ... Read More »
មេដាយជើងឯក World Cup របស់ខ្សែបម្រើ Paul Pogba នៅ Man Utd និងបារាំង ត្រូវចោរលួច
ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា ក្រុមចោរបានលួចយកមេដាយម្ចាស់ជើងឯក World Cup របស់គាត់នៅពេលដែលក្រុមចោរបានលួចចូលផ្ទះរបស់គាត់។ កីឡាករអន្តរជាតិបារាំងវ័យ២៩ឆ្នាំបាននិយាយអំពី “សុបិន្តអាក្រក់បំផុតរបស់គ្រួសារ” កាលពីសប្តាហ៍មុននៅពេលដែលផ្ទះរបស់គាត់ត្រូវបានចោរចូលកំឡុងពេល គាត់ប្រកួតជាមួយក្រុម ... Read More »
Tyrick Mitchell និង Kyle Walker-Peters មានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង
ខ្សែការពារ Tyrick Mitchell មកពីក្រុម Crystal Palace និងខ្សែការពារ Kyle Walker-Peters មកពីក្រុម Southampton ត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេសជាដំបូងក្នុងអាជីពរបស់ពួកគាត់។ ពួកគាត់នឹងត្រូវបានចូលរួមនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសដោយមានអ្នកចាំទី Sam Johnstone ... Read More »
អារ៉ាប៊ី សាអ៊ូឌីត ព្រមានថា មិនទទួលខុសត្រូវចំពោះប្រភពផ្គត់ផ្គង់ប្រេងនៅលើពិភពលោកទេ
ក្នុងពេលដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ី ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ ប្រទេសលោកខាងលិចបានដាក់ក្តីសង្ឃឹមទៅលើប្រទេសតំបន់អារ៉ាប់ក្នុងការផ្គត់ផ្គង់ប្រេងជំនួសរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។ ប៉ុន្តែនៅថ្ងៃទី២១ខែមីនា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានប្រកាសថា ប្រទេសរបស់លោកនឹងមិនទទួលខុសត្រូវចំពោះ ការខ្វះថាមពលនៅលើពិភពលោកនោះឡើយ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអ៊ូឌីត បានប្រកាសថា នឹងមិនទទួលខុសត្រូវចំពោះការធ្លាក់ចុះនៃថាមពលប្រេងនោះទេ ខណៈទីតាំងខួងប្រេងត្រូវក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែនវាយប្រហារនៅថ្ងៃទី២០ខែមីនា ។ ... Read More »
រុស្ស៊ីនិងអ៊ុយក្រែនបានសម្រេចដោះដូរឈ្លើយសឹក ដោយទាហានរុស្ស៊ី៩នាក់ដូរជាមួយអភិបាលក្រុង Melitopol
ជាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមក រុស្ស៊ីនិងអ៊ុយក្រែនបានសម្រេចចិត្តដោះដូរឈ្លើយសឹកគ្នា ដោយក្នុងនោះទាហានរុស្ស៊ី៩នាក់នឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអភិបាលក្រុង Melitopol របស់អ៊ុយក្រែន។ កាលពីថ្ងៃទី២១ខែមីនា តំណាង អង្គការសិទ្ធិមនុស្សរុស្ស៊ី លោកស្រីTatyana Moskalkova កាលពីថ្ងៃទី២១ខែមីនាបានឱ្យដឹងថា រុស្ស៉ីនិងអ៊ុយក្រែនទើបតែបានធ្វើការដោះដូរឈ្លើយសឹកគ្នា ដោយទាហានរុស្ស៉ី៩នាក់ ដូរជាមួយអភិបាលក្រុងអ៊ុយក្រែនម្នាក់ ... Read More »
ប្រទេសសមាជិកណាតូខ្វែងគំនិតគ្នាស្តីពីការដាក់ទណ្ឌកម្មរុស្ស៊ី
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាគ្នាជាមួយសមភាគីអឺរ៉ុបនៅទីក្រុង Brussels កាលពីថ្ងៃទី ២១ខែមីនាមក រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសហុងគ្រី លោក Peter Szijjarto បានបញ្ជាក់ថា ប្រទេសរបស់លោកមិនគាំទ្រការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងវិស័យប្រេងនោះឡើយ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីបានឱ្យដឹងថា ប្រទេសរបស់លោកមិនគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយសារការដាក់ទណ្ឌកម្មនោះមិនមានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញនាំឱ្យប៉ះពាល់ដល់ខ្លួនឯងផ្ទាល់។ ... Read More »
David Beckham ប្រគល់គណនី Instagram ទៅវេជ្ជបណ្ឌិតនៅទីក្រុងKharkiv ប្រទេសអ៊ុយក្រែន
អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក David Beckham បានប្រគល់គណនី Instagram របស់គាត់ទៅឱ្យវេជ្ជបណ្ឌិតដែលជួយស្ត្រីសម្រាលកូននៅទីក្រុង Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោក Beckham ដែលជាអតីតខ្សែបម្រើក្លិប Manchester United និង ... Read More »
រុស្ស៊ីព្រមានប្រធានាធិបតីអាមេរិកឱ្យប្រយ័ត្នសម្តីរបស់ខ្លួនផង
រដ្ឋាភិបាលទីក្រុងមូស្គូ នៅថ្ងៃទី ២១ខែមីនា បានព្រមានថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងមូស្គូអាចនឹងត្រូវដួលរលំ កាត់ផ្តាច់ទាំងស្រុង។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី ដើម្បីប្រឆាំង នឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ថាជារឿង«មិនអាចទទួលយកបានឡើយ»។ ក្នុងពេលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក ... Read More »
រុស្ស៊ីចេញបញ្ជាហាមប្រាមបណ្តាញសង្គម Facebook និង Instagram
នាយកដ្ឋានសន្តិសុខជាតិរុស្ស៊ី FSB បានចោទប្រកាន់ក្រុមហ៊ុន មេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក មានសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ទីក្រុងមូស្គូ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ តុលាការរុស្ស៊ីបានចេញដីកាហាមប្រាមបណ្តាញសង្គម ហ្វេសប៊ុក និងអុីនស្តាក្រាម ដោយចោទប្រកាន់ថាមានសកម្មភាពជ្រុលនិយម។ តាមសំណើរបស់ចៅក្រម បណ្តាញសង្គម Facebook ... Read More »
រដ្ឋាភិបាលអង់គ្លេសរិះគន់ជំនួបរវាងម្ចាស់ក្លិប Manchester City ជាមួយប្រធានាធិបតីស៊ីរី
ម្ចាស់ក្លិបមេឃខៀវ Manchester City លោក Sheikh Mansour ត្រូវបានរិះគន់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រាប់ការជួបជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីយប់ថ្ងៃទី២១ ខែមីនាម្សិលមិញ។ ... Read More »
គ្រោះថ្នាក់យន្តហោះនៅចិន៖ យន្តហោះបែកខ្ទេច មិនមានអ្នកនៅរស់ឡើយ
មកទល់ពេលនេះ មន្ត្រីរដ្ឋាភិបាលចិននៅមិនទាន់ប្រកាសព័ត៌មានលម្អិតពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing 737 ដឹកអ្នកដំណើរ១៣២នាក់រួមទាំងក្រុមអាកាសយានិកនៅឡើយ។ តាមសារព័ត៌មាន SCMP អ្នកដំណើរនិងក្រុមអាកាសយានិកនៅលើយន្តហោះមានលេខហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានជួបគ្រោះថ្នាក់កាលពីថ្ងៃទី២១ខែមីនា គឺបានស្លាប់ទាំងអស់។ ... Read More »
Juventus នាំមុខគេក្នុងការប្រជែងយក Rudiger មុនក្លិប Real Madrid និង Bayern Munich
ក្លិបសេះបង្កង់ Juventus ហាក់ដូចជាកំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើកីឡាករ Antonio Rudiger ពីការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លិបតោខៀវ Chelsea ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្លិបយក្សអុីតាលីមួយនេះ។ ក្លិបយក្ស២គឺអធិរាជស Real Madrid និងក្លិបយក្សអាល្លឺម៉ង់ Bayern Munich ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើខ្សែការពាររូបនេះ ... Read More »
Man Utd បានគោលដៅអ្នកចាំទី Benjamin Siegrist ដើម្បីជំនួស David de Gea
ក្រុមបិសាចក្រហម Manchester United កំពុងតាមដានអ្នកចាំទី Benjamin Siegrist របស់ក្លិប Dundee United ខណៈដែលកំពុងបន្តទីផ្សារដោះដូរកីឡាករសម្រាប់អ្នកចាំទីម្នាក់ទៀត បន្ទាប់ពីមានសំណួរអំពីទម្រង់លេងរបស់ David de Gea ។ ... Read More »
ក្រោយរុស្ស៊ីបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវដល់រុស្ស៊ីពិភាក្សាបញ្ចប់សង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវដល់ប្រធានាធិបតីពូទីន ពិភាក្សា “នៅក្រោមក្របខ័ណ្ឌណាមួយ” គឺចាំបាច់ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។ លោកបន្តទៀតថា បើមិនមានកិច្ចពិភាក្សាគឺមិនអាចដឹងថា ភាគីម្ខាងទៀតចង់បានអ្វីដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អឺរ៉ុបនៅថ្ងៃទី២១ខែមីនា លោក ហ្សេលេនស្គី បានលើកឡើងជាថ្មីថា ... Read More »
លិចទូកដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី ស្លាប់និងបាត់ខ្លួនរាប់សិបនាក់
នៅថ្ងៃទី២១ខែមីនា មន្ត្រីឥណ្ឌូនេស៊ីបានប្រកាសថា ទូកដឹកអ្នកដំណើរភាគច្រើនជាកម្មករដែលព្យាយាមភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីធ្វើការ បានលិចនៅតំបន់សមុទ្រភាគខាងជើងកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យអ្នកដំណើររាប់សិបនាក់បាត់ខ្លួន។ ករណីគ្រោះថ្នាក់កើតឡើងនៅថ្ងៃទី១៩ ខែមីនា ដោយនៅលើទូកមានមនុស្ស៨៦នាក់ដែលមិនមានលិខិតស្នាមជាប់ខ្លួននោះឡើយរួមទាំងនាវិក៤នាក់ ។ តាមប្រភពព័ត៌មានជាបឋមមានមនុស្ស២នាក់ស្លាប់។ កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី បានឱ្យដឹងថា មានមនុស្ស២៦នាក់បាត់ខ្លួន និង២នាក់ស្លាប់ ... Read More »
គ្រោះថ្នាក់ធ្លាក់យន្តហោះនៅចិនបង្កឱ្យមានភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័ស
មកទល់ពេលនេះជោគវាសនារបស់អ្នកដំណើរទាំង១៣៣នាក់ មិនទាន់ដឹងនៅឡើយទេ ក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 បានជួបគ្រោះថ្នាក់ធ្លាក់នៅតំបន់ព្រៃភ្នំបង្កឱ្យមានភ្លើងឆេះព្រៃរាលដាលយ៉ាងខ្លាំង។ យន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines បានជួបគ្រោះថ្នាក់នៅរសៀលថ្ងៃទី ២១ខែមីនា ។ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV ... Read More »
យន្តហោះដឹកអ្នកដំណើរ១៣៣នាក់ ធ្លាក់នៅប្រទេសចិន
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 បានជួបគ្រោះថ្នាក់ធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេសចិននារសៀលថ្ងៃទី ២១ខែមីនា ។ តាមសារព័ត៌មាន China Dailyបានបញ្ជាក់ឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់នោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ។ ចំណែកសារព័ត៌មានរដ្ឋចិន ... Read More »
ប្រធានាធិបតីជាប់ឆ្នោតថ្មីកូរ៉េខាងត្បូងចង់ផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងសេអ៊ូល
ក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី លោក Yoon Suk-yeol បានលើកឡើងពីគម្រោងផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងសេអ៊ូល ។ បណ្តាញព័ត៌មាន អាល្លឺម៉ង់ DW បានផ្សាយថា លោក Yoon Suk-yeol នឹងឡើងកាន់តំណែងដឹកនាំប្រទេសកូរ៉េខាងត្បូងនៅខែឧសភាខាងមុខ។ លោកនឹងបន្តគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធ ... Read More »
លោកត្រាំប្រកាសថានឹងវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ២០២៤
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា លោកនឹងវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ២០២៤ ។ ការប្រកាសខាងលើរបស់លោកត្រាំគឺបានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ នៅក្នុងទីក្រុង Fort Lauderdale, Florida នាយប់ថ្ងៃទី ១៩ខែមីនា(ពេលវេលានៅអាមេរិក)។ នេះជាដំណើរឃោសនាថ្មីរបស់លោកត្រាំដែលមានឈ្មោះថា «អាមេរិកសេរីភាព»។ នៅក្នុងការជួបជុំក្រុមអ្នកគាំទ្រនៅរដ្ឋកាលីហ្វ័រនីញ៉ា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច