ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោក Ferdinand ‘Bongbong’ Marcos Jr ស្បថចូលកាន់តំណែងប្រធានាធិបតី

នៅវេលាថ្ងៃត្រង់ថ្ងៃទី ៣០ខែមិថុនា លោក Ferdinand ‘Bongbong’ Marcos Jr បានស្បថចូលកាន់តំណែងប្រធានាធិបតី ទី១៧របស់ហ្វីលីពីន ជំនួសលោកឌុយទែរតេ ។ សារព័ត៌មាន Channel News Asia ... Read More »

ប្រទេសដំបូងបន្ទាប់ពីរុស្ស៊ី ដែលទទួលស្គាល់ឯករាជ្យរបស់ Donetsk, Luhansk

ប្រធានាធិបតីស៊ីរី លោក អាល់អាសាដ បានប្រកាសទទួលស្គាល់ តំបន់ Donetsk, Luhansk ជាប្រទេសឯករាជ្យបន្ទាប់ពីរុស្ស៊ី ។ សកម្មភាពខាងលើ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រធានាធិបតីអ៊ុយក្រែន។ ក្នុងពេលនេះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយស៊ីរី ... Read More »

Chelsea ចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបRaphinha របស់ក្លិប Leeds

ក្លិបតោខៀវ Chelsea បានចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លិប Leeds United កីឡាករ Raphinha ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាកម្មវត្ថុនៃការដេញថ្លៃពីក្លិបកាំភ្លើងធំ Arsenal និងការចាប់អារម្មណ៍ពីក្លិប Barcelona ។ ក្រុម Leeds ... Read More »

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យណាតូផ្តល់ជំនួយ ៥ពាន់លានដុល្លារក្នុងមួយខែ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើដល់ អង្គការណាតូ ដឹកនាំដោយអាមេរិក បង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ។ លោក Volodymyr Zelensky បញ្ជាក់ថា ... Read More »

កីឡាការិនី​លេខ​២ Anett Kontaveit ចាញ់ Jule Niemeier ក្នុងព្រឹត្តិការណ៍ Wimbledon

កីឡាការិនី Anett Kontaveit របស់អេស្តូនីបានក្លាយជាកីឡាករខ្ពស់បំផុតដែលត្រូវបានធ្លាក់ចេញពីកម្មវិធី Wimbledon រហូតមកដល់ពេលនេះ ខណៈដែលនាងត្រូវបានផ្តួលដោយកីឡាករអាល្លឺម៉ង់ Jule Niemeier ក្នុងសិតជាប់ៗគ្នាកាលពីយប់ថ្ងៃពុធ ទី២៩ ខែមិថុនា។ កីឡាករលំដាប់លេខ៩៧ពិភពលោក Niemeier បានយកឈ្នះលើកីឡាករលេខ២ក្នុងលទ្ធផល ... Read More »

កាណាដា៖ ផ្ទុះអាវុធជាមួយក្រុមជនល្មើស ប៉ូលិស៦នាក់រងរបួស

មានករណីផ្ទុះអាវុធនៅធនាគារមួយក្នុងខេត្ត British Colombia ប្រទេសកាណាដា នាថ្ងៃទី ២៨ខែមិថុនា (ពេលវេលាក្នុងតំបន់) បណ្តាលឱ្យប៉ូលិស៦នាក់រងរបួស ចំណែកខ្មាន់កាំភ្លើងពីរនាក់ត្រូវបានបាញ់សម្លាប់ផងដែរ។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងធនាគារ Montreal នៅលើកោះ Vancouver ជិតព្រំដែនរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ... Read More »

អំពើហិង្សានៅមន្ទីរឃុំឃាំងកូឡុំប៊ី ស្លាប់៥១នាក់

នៅថ្ងៃទី២៨ខែមិថុនា រដ្ឋាភិបាលកូឡុំប៊ី បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស ៥១នាក់ស្លាប់ និង៣០នាក់រងរបួស ក្នុងអំពើហិង្សាកើតឡើងក្នុងមន្ទីរឃុំឃាំងកូឡុំប៊ី ។ លោក Tito Castellanos ប្រធានមន្ទីរឃុំឃាំងជាតិកូឡុំប៊ី(INPEC) បានឱ្យដឹងថា មានអំពើហិង្សាបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំងនៅមន្ទីរឃុំឃាំងTulua នាព្រឹកថ្ងៃទី២៨ខែមិថុនា។ ... Read More »

អ៊ុយក្រែនចាប់អតីតចារកម្ម KGB ជួយរុស្ស៊ីវាយប្រហារចំគោលដៅទីតាំងយោធា

នៅថ្ងៃទី២៨ខែមិថុនា អ៊ុយក្រែនបានចាប់អតីតចារកម្ម KGB ដែលជាបុគ្គលជួយណែនាំរុស្ស៊ីឱ្យវាយប្រហារដោយមីស៊ីលទៅលើទីតាំងយោធារបស់អ៊ុយក្រែននៅតំបន់ភាគខាងលិចកាលពីខែមីនា សម្លាប់ទាហានអ៊ុយក្រែន៥០នាក់។ សារព័ត៌មាន Reuters នៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែនបានឱ្យដឹងថា បានចាប់ខ្លួនអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សូវៀត KGB ... Read More »

អាមេរិកនិងអឺរ៉ុបបង្កើនសកម្មភាពទប់ស្កាត់ជំងឺអុតស្វា

នៅពេលខាងមុខនេះ អាមេរិក នឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺអុតស្វា ប្រមាណ៣សែនដូសទៅកាន់តំបន់ឆ្លងរាលដាលខ្ពស់ ក្នុងនោះមាន ៥៣០០ដូសទៅកាន់ប្រទេសអេស្ប៉ាញនិងប្រទេសតំបន់អឺរ៉ុបដែលរងផលប៉ះពាល់។ រដ្ឋាភិបាលអាមេរិកក៏បានដំណើរការកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វានៅតាមបណ្តារដ្ឋដែរ ដោយផ្តល់អាទិភាពដល់តំបន់ដែលមានករណីឆ្លងខ្ពស់។ តាមគម្រោងដែលបានប្រកាសនៅថ្ងៃទី២៨ខែមិថុនាបានបញ្ជាក់ថា ក្នុងពេលប៉ុន្មានខែខាងមុខនេះ អាមេរិកនឹងបញ្ជូនវ៉ាក់សាំង Jynneos ចំនួន២៩៦ពាន់ដូស ទៅកាន់តំបន់ងាយស្រួលឆ្លង ។សកម្មភាពខាងលើនឹងជួយដល់ពលរដ្ឋប្រឈមហានិភ័យខ្ពស់ទទួលបានវ៉ាក់សាំងបង្ការជំងឺអុតស្វា។ ... Read More »

Manchester United ជិតឈានដល់កិច្ចព្រមព្រៀង៥៦លានផោនសម្រាប់ខ្សែបម្រើ Frenkie de Jong របស់ក្លិប Barcelona

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងទូលំទូលាយលើតម្លៃ៦៥លានអឺរ៉ូ (៥៦លានផោន) បូករួមទាំងការបន្ថែមជាមួយនឹងក្លិប Barcelona សម្រាប់ខ្សែបម្រើហូឡង់ Frenkie de Jong ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពក្លិបបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះមិនទាន់រួចរាល់ទេ ... Read More »

បារាំងស្នើពលរដ្ឋពាក់ម៉ាស់ជាថ្មីក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានអំពាវនាវដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ ក្រោយពេលមន្ត្រីសុខាភិបាលប្រកាសកាលពីថ្ងៃទី២៨ខែមិថុនា ថាមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ តាមតួលេខដែលបានប្រកាស ដោយក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តបានរកឃើញករណីវិជ្ជមានកូវីដ-១៩កើនឡើងដល់ទៅ 147.248 នាក់ ... Read More »

អាមេរិកចាប់ខ្លួនជនសង្ស័យក្នុងករណីជនភៀសខ្លួន៤៦នាក់ស្លាប់នៅក្នុងរថយន្ត

មន្ត្រីក្នុងរដ្ឋតិចសាស់បានចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធករណី ជនភៀសខ្លួន៤៦នាក់ស្លាប់នៅក្នុងរថយន្តដឹកទំនិញធុនធំក្នុងទីក្រុង San Antonio ។ សារព័ត៌មានរ៉យទ័របានផ្សាយថា គិតត្រឹមយប់ថ្ងៃទី២៨ខែមិថុនា មានមនុស្ស៥១នាក់ស្លាប់នៅក្នុងរថយន្តដឹកទំនិញ ។ ក្រៅពីរកឃើញជនភៀសខ្លួន៤៦នាក់ស្លាប់នៅក្នុងរថយន្ត នៅមានមនុស្ស៥នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។ បច្ចុប្បន្នមានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានអ្នកបើកបររថយន្តផងដែរ។ ជាក់ស្តែងកម្លាំងប៉ូលិសរដ្ឋតិចសាស់បានចាប់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានជនជាតិម៉ិចស៊ីកូ២នាក់ ... Read More »

Spurs កំណត់គោលដៅលើ Richarlison របស់ Everton និង Anthony Gordon ខណៈ Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធប្រេស៊ីល

ក្លិប Everton កំពុងតែទន្ទឹងរង់ចាំការដេញថ្លៃពីក្លិបមាន់ខ្នាយមាស Spurs សម្រាប់កីឡាករទាំងពីរ ដែលអាចនឹងធ្វើឡើងនៅសប្តាហ៍នេះ។ ចំណែក្លិប Chelsea ក៏ចាប់អារម្មណ៍លើ Richarlison ដែរដោយអាច​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ថ្មី​២​នាក់ទៀតគឺ Raheem Sterling និង Ousmane ... Read More »

AFC បន្ត​កាល​បរិច្ឆេទ​សម្រាប់​ការទទួល​ដេញ​ថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់Asian Cup ឆ្នាំ២០២៣

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបន្តកាលកំណត់របស់ខ្លួនក្នុងការទទួលបានការដេញថ្លៃសម្រាប់ការរៀបចំព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាស៊ីមួយនេះ។ ប្រទេស​ចិន​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ដែល​មាន២៤ក្រុម​នៅ​ខែ​មិថុនា និង​កក្កដា​ឆ្នាំ​ក្រោយ ប៉ុន្តែ​គោលនយោបាយ​តឹងរ៉ឹង​នៃ​ជំងឺ​កូវីដ-១៩របស់​ប្រទេស​បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ។ AFC បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីដែលចាប់អារម្មណ៍ត្រូវតែបញ្ជាក់ពីការដេញថ្លៃរបស់ពួកគេត្រឹមថ្ងៃទី១៥ ខែកក្កដា ... Read More »

គណៈប្រតិភូអាមេរិកទៅកាន់វេណេហ៊្សុយអេឡាដើម្បីពិភាក្សាទ្វេភាគី

វេណេហ្ស៊ុយអេឡាត្រូវបានអាមេរិកដាក់ទណ្ឌកម្ម «ទាត់ចោល»ពេលមិនត្រូវការ តែនៅពេលនេះអាមេរិកនិងសម្ព័ន្ធមិត្តត្រូវការថាមពលប្រេងនិងហ្គាសជាចាំបាច់ ក៏ទៅរកវេណេហ្ស៊ុយអេឡាវិញ។ នៅថ្ងៃទី២៧ ខែមិថុនា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា គណៈប្រតិភូអាមេរិកបានទៅកាន់រដ្ឋធានីការ៉ាកាស ដើម្បីពិភាក្សាជាមួយប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ លោកម៉ាឌូរ៉ូបាន ... Read More »

អាមេរិក៖ ជើងហោះហើរជាង ១៦០០ជើងត្រូវលុបចោលក្នុងរយៈពេលពីរថ្ងៃដោយខ្វះបុគ្គលិកនិងអាកាសធាតុអាក្រក់

នៅថ្ងៃទី២៧ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានលុបជើងហោះហើរ៧៥០ជើង ដោយសារតែអាកាសធាតុមិនអំណោយផល និងកង្វះបុគ្គលិក។ ចំណែកនៅថ្ងៃទី២៦ខែមិថុនា ក៏មានជើងហោះហើរដល់ទៅ ៨៦០ជើងត្រូវបានលុបចោលផងដែរ ដោយសារតែស្ថានភាពដូចគ្នានេះ។ តាមគេហទំព័រដែលមានឯកទេសតាមដានការហោះហើរ Flightaware.com បានផ្សាយថាសរុបជើងហោះហើរក្នុងស្រុកនិងអន្តរជាតិទាំងទៅទាំងមកត្រូវបានលុចចោលសរុប៧៤៧ជើង គិតត្រឹមម៉ោង១និង៧នាទីរសៀលថ្ងៃទី ២៧ខែមិថុនា (ពេលវេលាអាមេរិក)។ ក្រុមហ៊ុនអាកាសចរណ៍ដែលលុបជើងហោះហើរច្រើនជាងគេគឺ ... Read More »

Bale ផ្ទេរទៅកាន់ក្លិប Los Angeles FC របស់ MLS ជាផ្លូវការក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ

ខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale បានចូលរួមជាមួយក្លិប Los Angeles FC (LAFC) ក្នុងកិច្ចសន្យារយៈពេល១២ខែ ជាមួយនឹងជម្រើសរហូតដល់ឆ្នាំ២០២៤បន្ទាប់ពីការចាកចេញរបស់គាត់ពីម្ចាស់ជើងឯក La Liga ក្រុម Real Madrid ... Read More »

រាល់ការឈ្លានពានណាមួយរបស់ណាតូទៅលើតំបន់គ្រីមៀ គឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា រាល់ការឈ្លានពានណាមួយរបស់ណាតូទៅលើតំបន់គ្រីមៀ គឺជាការប្រកាសសង្គ្រាមដោយផ្ទាល់រវាងណាតូនឹងរុស្ស៊ី ហើយនោះគឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី។ លោក Dmitry Medvedev បានប្រកាសថា «ចំពោះយើងខ្ញុំ តំបន់គ្រីមៀគឺជាផ្នែកមួយនៃទឹកដីរុស្ស៊ី ហើយរាល់ការឈ្លានពានតំបន់គ្រីមៀគឺជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី»។ ... Read More »

Andy Murray បានផ្តួល James Duckworth ក្នុងជុំទី១ព្រឹត្តិការណ៍ Wimbledon 2022

កីឡាករ Andy Murray របស់អង់គ្លេសបានរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងជុំទីមួយនៅ Wimbledon ជាមួយនឹងជ័យជម្នះលើកីឡាករ James Duckworth របស់អូស្ត្រាលី។ បន្ទាប់ពីការចាប់ផ្តើមយឺតដោយសាររបួសពោះនាពេលថ្មីៗនេះ Murray បានរកឃើញជ័យជម្នះហើយគុណភាពលេងរបស់គាត់បានប្រសើរឡើង។ អតីត​កីឡាករ​លេខ​១​ពិភពលោក​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ៥២បាន​ឈ្នះក្នុងលទ្ធផល 4-6 6-3 6-2 ... Read More »

មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនទ្រង់ទ្រាយធំមានតម្លៃជាង ៦០០លានដុល្លារ

កាលពីថ្ងៃទី២៦ ខែមិថុនា មីយ៉ាន់ម៉ាបានប្រកាសថា បានដុតកម្ទេចចោលគ្រឿងញៀនមានតម្លៃជាង៦០០លានដុល្លារអាមេរិក ។ ការដុតបំផ្លាញធ្វើឡើងចំថ្ងៃដែលពិភពលោកប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមគ្រឿងញៀនដែលបានដុតចោលនោះមាន ហេរ៉ូអុីនជិត ២តោន និងប្រភេទគ្រាប់ Yaba ... Read More »

Liverpool ជឿជាក់លើការផ្ទេរ Bellingham ឱ្យបានមុន Man Utdនិង Man City

គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp គឺជាអ្នកគាំទ្រដ៏ខ្លាំងរបស់តារាបាល់ទាត់ Borussia Dortmund កីឡាករ Jude Bellingham ហើយបានកំណត់គាត់ជាគោលដៅកំពូលរបស់គាត់ក្នុងរយៈពេល១២ខែ។ លោក Pep Guardiola ... Read More »

រកឃើញសាកសពជនភៀសខ្លួន ៤៤នាក់ក្នុងរថយន្តដឹកទំនិញនៅអាមេរិក

សារព័ត៌មានCNNបានផ្សាយថា យ៉ាងហោចណាស់ក៏មានសាកសពជនភៀសខ្លួនខុសច្បាប់ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកទំនិញធុនធំ ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ សមាជិកគណៈកម្មការទីក្រុង San Antonio លោកស្រី Adriana Rocha Garcia បានឱ្យដឹងថា ... Read More »

មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ុយក្រែន រងការឆាបឆេះ ស្លាប់និងរបួស៥០នាក់

មជ្ឈមណ្ឌលផ្សារទំនើបនៅក្នុងទីក្រុង Kremenchug ភាគកណ្តាលប្រទេសអ៊ុយក្រែន ត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំងនៅល្ងាចថ្ងៃទី ២៧ខែមិថុនា។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស១០នាក់ស្លាប់ និងជាង៤០នាក់រងរបួស។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា ក្នុងពេលគ្រោះអគ្គិភ័យកើតឡើង នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមានមនុស្សប្រមាណ ... Read More »

Man Utd, Chelsea និង Newcastle មានឈ្មោះក្នុងនាំយក Neymar ពីPSG នៅរដូវក្តៅនេះ

ក្លិប Manchester United, Chelsea និង Newcastle គឺជាជម្រើសផ្ទេរតែមួយគត់សម្រាប់ខ្សែប្រយុទ្ធ Neymar នៅរដូវក្តៅនេះ។ នោះ​ហើយ​ជា​ការ​រាយការណ៍​ថា ​កីឡាករ​ប្រេស៊ីលរូបនេះ​បាន​ពិចារណា​អំពី​អនាគត​របស់​គាត់​បន្ទាប់​ពី​ត្រូវ​បាន​ចាកចេញ​ពី​ការ​ខឹងសម្បារ​ជាមួយ​ប្រធាន​ក្លិប Paris Saint-Germain លោក Nasser ... Read More »

ហ្វុីលីពីនដាក់ពង្រាយកម្លាំងសន្តិសុខ១៦ពាន់នាក់ការពារពិធីឡើងកាន់តំណែងប្រធានាធិបតីថ្មី

ការដាក់ពង្រាយកម្លាំងសន្តិសុខ រហូតដល់ទៅ១៦ពាន់នាក់ដើម្បីធានាសន្តិសុខនៅតំបន់រមណីយដ្ឋាន សារមន្ទីរជាតិ ក្នុងមហាវិថី Padre Burgos ដែលជាទីកន្លែងប្រធានាធិបតីថ្មីនឹងចូលកាន់តំណែងជាផ្លូវការ ។ ពីធីចូលកាន់តំណែងប្រធានាធិបតី របស់លោក Ferdinand “Bongbong” Marcos នឹងធ្វើ នៅថ្ងៃទី៣០ខែមិថុនា ... Read More »

កូរ៉េខាងជើងបង្កើនសមត្ថភាពយោធាដើម្បីទប់ស្កាត់ណាតូអាស៊ី បង្កើតឡើងដោយអាមេរិក

កូរ៉េខាងជើងបានចោទប្រកាន់អាមេរិកនិងសម្ព័ន្ធមិត្តថាបានព្យាយាមបង្កើតសម្ព័ន្ធយោធានៅតំបន់អាស៊ី ដូចទៅនឹងអង្គការណាតូ នៅក្នុងតំបន់អឺរ៉ុប ដឹកនាំដោយអាមេរិក។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការបរទេសរបស់កូរ៉េខាងជើងបានប្រកាសថា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមានបំណងបង្កើតបក្សសម្ព័ន្ធយោធាដូចគ្នានឹងអង្គការណាតូ (NATO) ... Read More »

G7ព្រមព្រៀងគ្នាចំណាយប្រាក់ ៦០០ពាន់លានដុល្លារដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ចិន

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G7 បានសម្រេចបង្កើតមូលនិធិមានទឹកប្រាក់ជាង៦០០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំដើម្បីជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នេះជាសកម្មភាពដើម្បីទប់ទល់ជាមួយ ផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។ នៅថ្ងៃទី២៦ខែមិថុនា ក្រុមប្រទេស G7 បានចាប់ផ្តើមជួបប្រជុំគ្នារយៈពេល៣ថ្ងៃនៅទីក្រុងBavaria Alps ប្រទេសអាល្លឺម៉ង់។ នៅក្នុងកិច្ចប្រជុំនោះ ប្រមុខដឹកនាំប្រទេស G7 ... Read More »

Gabriel Jesus យល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំដើម្បីចូលរួមជាមួយ Arsenal

ខ្សែប្រយុទ្ធ Gabriel Jesus ត្រៀមនឹងចូលរួមជាមួយក្រុមកាំភ្លើងធំArsenal ពីក្លិបមេឃខៀវ Manchester City បន្ទាប់ពីយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​ផោន​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​រវាង​ក្លិប​ទាំង​ពីរ។ មិត្តរួមជាតិរបស់គាត់ Edu នាយកបច្ចេកទេសរបស់ក្លិប Arsenal និងគ្រូបង្វឹកលោក Mikel ... Read More »

ចរាចរណ៍នៅទីក្រុងស៊ីដនី កកស្ទះដោយសារតែការធ្វើកូដកម្មប្រឆាំងបម្រែបម្រួលអាកាសធាតុ

សមាជិកសកម្មជន Blockade Australia រាប់រយនាក់បានដង្ហែក្បួននៅតាមដងផ្លូវធំៗ បង្កឱ្យកកស្ទះចរាចរណ៍ ។ ពិធីដង្ហែក្បួននេះគឺក្នុងគោលដៅទាមទារឱ្យរដ្ឋាភិបាលអូស្ត្រាលីត្រូវតែធ្វើសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ កម្លាំងប៉ូលិសបានបិទផ្លូវមួយចំនួននៅក្នុងទីក្រុង ។ ក្រុមបាតុករបានវាយស្គរ លើកស្លាកបដា និងស្រែកពាក្យស្លោកអំពាវនាវដល់រដ្ឋាភិបាលឱ្យមានសកម្មភាពទប់ស្កាត់ការបំផ្លាញអាកាសធាតុ។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ១១នាក់ផងដែរ ។ ... Read More »

ម្ចាស់ជើងឯកអូឡាំពិក Jacobs ឈ្នះជើងឯករត់ចម្ងាយ១០០ម៉ែត្រនៅអុីតាលី

ម្ចាស់ជើងឯកអូឡាំពិកដែលកំពុងកាន់កំណត់ត្រា Marcell Jacobs បានបន្តការត្រៀមខ្លួនសម្រាប់ការប្រកួតជើងឯកពិភពលោកនៅខែក្រោយដោយការឈ្នះជើងឯករត់ចម្ងាយ១០០ម៉ែត្របុរសអុីតាលីនៅថ្ងៃអាទិត្យ ទី២៦ មិថុនា។ កីឡាករវ័យ២៥ឆ្នាំរូបនេះមិនបានល្អបំផុតរបស់គាត់ទេ ប៉ុន្តែបានយកឈ្នះក្នុងរយៈពេល១០នាទីនិង១២វិនាទី ដែលលឿនជាងកីឡាករចំណាត់ថ្នាក់លេខ២ Chituru Ali បន្ទាប់ពីបានប្រើពេល១០នាទីនិង១៧វិនាទីយ៉ាងប្រកៀក។ Jacobs ដែលបានឈ្នះជើងឯកពិភពលោកក្នុងការរត់ចម្ងាយ៦០ម៉ែត្រកាលពីដើមឆ្នាំនេះ បានរត់ការប្រណាំងក្នុងចម្ងាយ១០០ម៉ែត្រពីរលើកដំបូងរបស់គាត់នៃរដូវកាលមុននៅ ... Read More »