ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាភិបាលប្រដាល់សកលអាជីពអង់គ្លេសហាមអ្នកប្រដាល់មកពីរុស្ស៊ី និងបេឡារូស

ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់អាជីពរបស់ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែមីនាថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកប្រដាល់ដែលបានចុះឈ្មោះ ឬមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារូសដើម្បីប្រយុទ្ធនៅចក្រភពអង់គ្លេសនោះទេ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់របស់អង់គ្លេសធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មកីឡាជាសាកលក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ មិនមានការប្រកួតអាជីពធំណាមួយក្នុងប្រទេសអង់គ្លេសទេ ដែលគ្រោងនឹងចូលរួមជាមួយអ្នកប្រដាល់មកពីរុស្ស៊ី ឬបេឡារូស។ ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលជនជាតិរុស្ស៊ី កីឡាករ Dmitry Bivol នឹងត្រូវប្រកួតជាមួយកីឡាករម៉ិកស៊ិក ... Read More »

លោក Mauricio Pochettino នៅតែជាគោលដៅរបស់ក្លិប Manchester United ធ្វើជាគ្រូបង្វឹក

ក្លិបបាល់ទាត់បិសាចក្រហម Manchester United កំពុងបញ្ចុះបញ្ចូលលោក Mauricio Pochettino ដែលគាត់គឺជាជម្រើសទី១ ក្នុងការចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Pochettino និងគ្រូបង្វឹកក្លិប Ajax លោក Erik ten ... Read More »

តើរុស្ស៊ីប្រើមីស៊ីលប៉ុន្មានគ្រាប់ហើយ ក្នុងការវាយប្រហារអ៊ុយក្រែន?

ប្រភពព័ត៌មានពីកម្លាំងទាហានអាមេរិកបានឱ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលនាំផ្លូវជិត៨០០គ្រាប់ហើយទៅលើទីតាំងក្នុងប្រទេសអ៊ុយក្រែនរយៈពេលកន្លះខែកន្លងមក ដោយទទួលបានជោគជ័យជាច្រើនក្នុងការឡោមព័ទ្ធរដ្ឋធានីកៀវ ។ សារព័ត៌មាន CNBC នៅថ្ងៃទី ១១ខែមីនាបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកដែលបានឱ្យដឹងថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលវាយប្រហារដល់ទៅ៧៧៥គ្រាប់គ្រប់ប្រភេទទៅលើទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមវាយប្រហារនៅថ្ងៃទី២៤ខែមីនា ក្នុងនោះមានមីសុីលរយៈចម្ងាយខ្លី មធ្យមនិងមីស៊ីលអន្តរទ្វីបផងដែរ។ មន្ទីរបញ្ចកោណអាមេរិកបានកត់ត្រាពីការវាយប្រហារដោយកាំភ្លើងធំ គ្រាប់បែក និងការវាយប្រហារដោយមីស៊ីលពីយន្តហោះចម្បាំង ... Read More »

អុីស្រាអែលអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិដល់ជនជាតិប៉ាឡេស្ទីន

អុីស្រាអែលទើបតែបានអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិជូនពលរដ្ឋប៉ាឡេស្ទីនដែលបានរៀបការជាមួយជនជាតិអុីស្រាអែល។ កាលពីយប់ថ្ងៃទី១០ ខែមីនា រដ្ឋសភាអុីស្រាអែលបានបោះឆ្នោតអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិដលជនជាតិប៉ាឡេស្ទីនដែលរស់នៅតំបន់កាហ្សា និងតំបន់ជេរូសាឡឹមខាងលិច បើទោះបីបានរៀបការជាមួយជនជាតិអុីស្រាអែលក្តី។ ទាំងនោះហើយបានបង្ខំឱ្យគ្រួសារជនជាតិប៉ាឡេស្ទីនជាច្រើនត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ ច្បាប់ខាងលើមានឈ្មោះថា«ច្បាប់ពលរដ្ឋ» ត្រូវបានសភាអុីស្រាអែលបោះឆ្នោតអនុម័តនៅក្នុងកិច្ចប្រជុំ ដោយទទួលបានសំឡេងគាំទ្រ៤៥សំឡេង និងប្រឆាំង១៥សំឡេង។ ច្បាប់នេះនឹងជំនួសច្បាប់បណ្តោះអាសន្នដែលបានអនុវត្តកាលពីឆ្នាំ២០០៣ ។ ក្រុមអ្នកគាំទ្រច្បាប់នេះបានលើកឡើងថា ច្បាប់នេះអាចធានាសន្តិសុខដល់ប្រទេសអុីស្រាអែល ... Read More »

រុស្ស៊ីស្នើដល់អង្គការសហប្រជាជាតិស្រាវជ្រាវពីអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន

ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា អាមេរិកបានបើកការស្រាវជ្រាវផលិតអាវុធជីវសាស្ត្រ ដែលមានវីរុសបង្កជំងឺដ៏គ្រោះថ្នាក់ តាមរយៈសត្វស្លាបអាចហោះហើរនាំវីរុសទៅគ្រប់ទិសទី ។ សារព័ត៌មានRT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី១១ខែមីនា បានអំពាវនាវដល់អង្គការសហប្រជាជាតិកោះប្រជុំស្តីពីកម្មវិធីអាវុធជីវសាស្ត្រដែលបានហាមប្រាម ត្រូវបានអាមេរិកនិងអ៊ុយក្រែនស្រាវជ្រាវផលិតនៅក្នុងប្រទេសអ៊ុយក្រែន។ នៅពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃ១១ខែមីនា (ពេលវេលានៅញូវយ៉ក) តបតាមការស្នើរបស់រុស្ស៊ី ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចោទប្រកាន់ពីការផលិត ... Read More »

ហុងគ្រីប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មលើវិស័យថាមពលប្រេងនិងហ្គាសរបស់រុស្ស៊ីឡើយ

សារព័តមានរ៉យទ័របានផ្សាយថា នាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនិងឧស្ម័នរបស់ប្រទេសរុស្ស៊ីនោះឡើយ។ ការប្រកាសខាងលើក្នុងពេលដែលថ្នាក់ដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នានៅក្នុងប្រទេសបារាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសថា «បញ្ហាសំខាន់បំផុតសម្រាប់យើងនាពេលនេះគឺដោះស្រាយបញ្ហាតាមបែបងាយស្រួល គឺយើងមិនមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ីនោះឡើយ ដូច្នេះប្រភពផ្គត់ផ្គង់ថាមពលនឹងទទួលបានការធានានាពេលខាងមុខ» ។ កន្លងមក សារព័ត៌មាន ... Read More »

ប្រធានក្លិប PSG លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ត្រូវបានស៊ើបអង្កេតដោយ UEFA

ប្រធានក្លិបយក្សនៅបារាំង Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រឈមមុខនឹងមន្ត្រីរៀបចំការប្រកួតបន្ទាប់ពីការបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធក្រោមថ្វីជើងក្លិប Real Madrid ។ លោក ... Read More »

អាមេរិកទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន WHO ស្នើឱ្យបំផ្លាញវីរុសបញ្ចៀសការបែកធ្លាយ

កន្លងមករុស្ស៊ីបានប្រកាសថា អាមេរិកបានបើកទីតាំងស្រាវជ្រាវនិងផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវបានច្រានចោល។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីមានរបាយការណ៍ជាក់លាក់មួយស្តីពីសកម្មភាពផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណអាមេរិកជាអ្នកចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនោះ។ ប៉ុន្តែក្រោយមកអាមេរិកក៏បានទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដោយអាមេរិកបារម្ភខ្លាចទីតាំងនោះធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី។ ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា ... Read More »

ប្រធានាធិបតីបារាំងប្រឆាំងការចូលជាសមាជិកអឺរ៉ុបនៅពេលនេះរបស់អ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានប្រឆាំងនឹងគោលបំណងចង់ចូលជាសមាជិកអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលកំពុងតែមានវិវាទ ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១០ ខែមីនាបានប្រកាសថា ការ ត្រួតពិនិត្យចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែននាពេលនេះមិនសមស្របឡើយ ដោយអ៊ុយក្រែនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម។ ប្រធានាធិបតីម៉ាក្រុងបញ្ជាក់ថា ... Read More »

Cristiano Ronaldo កាន់តែមានចេតនាចង់ចាកចេញពី Man Utd នៅរដូវក្តៅនេះបន្ទាប់ពីជួបពិភាក្សាជាមួយភ្នាក់ងារ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួបពិភាក្សាជាមួយភ្នាក់ងារលោកJorge Mendes អំពីអនាគតរបស់គាត់នៅក្លិបបិសាចក្រហម Manchester United។ លោក Mendes បានព្យាយាមធ្វើឱ្យកីឡាកររូបនេះស្ងប់ចិត្ត បន្ទាប់ពីគាត់មិនបានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហមពេលប៉ះក្រុម Manchester City ក្នុងការប្រកួត ... Read More »

ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំកន្លងមក ចិនមានករណីឆ្លងកូវីដ-១៩ ជាង១០០០នាក់

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនបានកើនឡើងជាង ១ពាន់នាក់ក្នុងមួយថ្ងៃ នេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល២ឆ្នាំកន្លងមក ។ ភាគច្រើនករណីឆ្លងថ្មីនេះគឺជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង។ តាមតួលេខរបស់គណកម្មការសុខាភិបាលចិនបានបញ្ជាក់ថា បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១.១០០នាក់នៅក្នុងរបាយការណ៍ថ្ងៃទី១១ខែមីនា ក្នុងនោះមាន៧០៣នាក់មិនចេញអាការៈនោះឡើយ។ ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងពី ៣០០នាក់ ឡើងដល់ជាង ១.០០០នាក់ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ ... Read More »

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងរៀបចំការដេញថ្លៃទិញយកក្លិប Chelsea

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងស្វែងរកយ៉ាងសកម្មនូវជម្រើសមួយចំនួនសម្រាប់ការដេញថ្លៃដ៏មានសក្តានុពលដើម្បីទិញក្លិបតោខៀវ Chelsea។ លោក Candy ដែលជាអ្នកគាំទ្រក្រុម Chelsea កាលពីកុមារភាពកំពុងព្យាយាមបង្កើតសម្ពន្ធភាពជាមួយនឹងអ្នកវិនិយោគអន្តរជាតិមួយចំនួន។ មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានដាក់លក់ក្លិបនេះកាលពីសប្តាហ៍មុនចំពេលមានវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ លោក ... Read More »

រុស្ស៊ីប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប

ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃទី១០ ខែមីនា បានដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី ដែលបានបញ្ជាក់ថា រុស្ស៊ីនឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ។ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហគមន៍អឺរ៉ុប EU កំពុងតែបំផ្លាញស្ថាប័នដែលបានបង្កើតឡើងដើម្បីរក្សាសិទ្ធិមនុស្ស ច្បាប់ និងប្រជាធិបតេយ្យ។ រុស្ស៊ីគឺជាសមាជិកក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ១៩៩៦ ... Read More »

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន-រុស្សីចាប់ផ្តើមពិភាក្សានៅតួកគី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba បានចាប់ផ្តើមពិភាក្សាគ្នានៅក្នុងប្រទេសតួកគី ។ នេះជាជំនួបពិភាក្សាជាន់ខ្ពស់លើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី ២៤ខែកុម្ភៈមក។ រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរចាប់ផ្តើមពិភាក្សានៅតំបន់រមណីយដ្ឋាន Antalya ... Read More »

លោក Gordon Lee អតីតអ្នកចាត់ការទូទៅរបស់ក្លិប Everton បានទទួលមរណភាពក្នុងវ័យ៨៧ឆ្នាំ

ក្លិបអង់គ្លេសបានប្រកាសថា អតីតអ្នកចាត់ការក្លិប Everton លោក Gordon Lee បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ លោក ... Read More »

បារាំងព្រមានពីការកើតឡើងម្តងទៀតនៃវិបត្តិប្រេងដូចឆ្នាំ១៩៧៣

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា ស្ថានភាពនៃតម្លៃប្រេងកើនឡើងខ្ពស់ដោយសារតែផលប៉ះពាល់បង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនដែលនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យថាមពលប្រេងដូចនៅឆ្នាំ១៩៧៣។ សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៩ខែមីនាថា វិបត្តិថាមពលប្រេងនៅពេលនេះគឺពិតជាធ្ងន់ធ្ងរប្រហាក់ប្រហែលនឹងវិបត្តិប្រេងកាលពីឆ្នាំ១៩៧៣នោះដែរ។ លោក Bruno ... Read More »

Murray បរិច្ចាគប្រាក់រង្វាន់ពីការប្រកួតដើម្បីជួយកុមារអ៊ុយក្រែន

Andy Murray អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោកបាននិយាយថា គាត់នឹងបរិច្ចាគប្រាក់រង្វាន់របស់គាត់ដែលបានទទួលពីការប្រកួតកីឡាវាយតឺន្នីសក្នុងឆ្នាំ២០២២ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់កុមារដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន២លាននាក់ដែលភាគច្រើនជាស្ត្រី និងកុមារឥឡូវនេះបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយរុស្ស៊ី​ហៅ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា​ជា “ប្រតិបត្តិការ​ពិសេស”។ Murray ដែលជាឯកអគ្គរដ្ឋទូតរបស់ UNICEF ... Read More »

ម៉ាឡេស៊ីនឹងចាត់ទុកកូវីដ-១៩ ជាជំងឺធម្មតាចាប់ពីថ្ងៃទី១ខែមេសាទៅ

ចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២ តទៅ ប្រទេសម៉ាឡេស៊ីនឹងចាត់ទុក កូវីដ-១៩ជាជំងឺធម្មតា ដូចជាជំងឺផ្តាសាយដែរ។ ការសម្រេចខាងលើគឺក្រោយពេលម៉ាឡេស៊ីមានពលរដ្ឋពេញវ័យដល់ទៅ៩៨,៧% បានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមាន៦៤% បានចាក់ដូសជំរុញ។ ក្នុងពេលនេះដែរ ករណីឆ្លងកូវីដ-១៩ ដែលអាចឈឺធ្ងន់នៅក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងកម្រិតទាបបំផុត ។ ក្រុមអ្នកជំនាញសុខាភិបាលបានប្រកាសថា នេះជាជំហានចំបាច់បំផុតដើម្បីដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញក្រោយរងផលប៉ះពាល់៣ឆ្នាំកន្លងមក ... Read More »

កូរ៉េខាងជើងបង្កើតបណ្តាញផ្កាយរណបតាមដានអាមេរិកនិងសម្ព័ន្ធមិត្ត

សារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយចំនួននៅពេលខាងមុខ ដើម្បីតាមដានសកម្មភាពយោធារបស់អាមេរិកនិងសម្ព័ន្ធមិត្ត។ ផ្កាយរណបរបស់កូរ៉េខាងជើងគ្រោងបាញ់បង្ហោះឡើងទៅក្នុងគន្លងគោចរផែនដីនិងព្រះអាទិត្យ ដែលមានចម្ងាយពីផែនដី (ប្រហែល 700 – 1,000 ... Read More »

រុស្ស៊ីព្រមានកម្ទេចអាកាសយានដ្ឋានរបស់ណាតូ ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់

ក្នុងពេលដែលប្រទេសមួយចំនួននៅក្នុងអង្គការណាតូមានគម្រោងផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ក្នុងនោះមានការផ្តល់ទីតាំងសម្រាប់កម្លាំងទាហានអាកាសអ៊ុយក្រែនប្រើប្រាស់ រុស្ស៊ីក៏បានព្រមានថា នឹងកម្ទេចទីតាំងណាដែលប្រើប្រាស់ជួយដល់ប្រទេសអ៊ុយក្រែន។ មានសំណួរជាច្រើនបានចោទសួរថា តើរុស្ស៊ីហ៊ានវាយប្រហារប្រទេសជាសមាជិករបស់ណាតូដែរឬទេ? អ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ីមិនបានវាយប្រហារទៅលើប្រទេសជាសមាជិករបស់ណាតូ នោះឡើយ ប៉ុន្តែប្រសិនបើណាតូ លូកដៃចូលក្នុងកិច្ចការរបសរុស្ស៊ី ទីក្រុងមូស្គូប្រាកដជាមិនទុកឱ្យណាតូធ្វើអ្វីតាមតែចិត្តនោះឡើយ។ បច្ចុប្បន្នកម្លាំងទាហានអាកាសរបស់អ៊ុយក្រែនមិនមានទៀតឡើយគឺរុស្ស៊ីបានបំផ្លាញចោលទាំងស្រុង ហើយរុស្ស៊ីបានគ្រប់គ្រងដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែនទៀតផង។ ទាហានអាកាសអ៊ុយក្រែនមិនមានទីតាំងយោធា ... Read More »

ដោយសារមានវិបត្តិនៅអ៊ុយក្រែន FIFA ឲ្យកីឡាករបរទេសអាចចាកចេញពីរុស្ស៊ី

កីឡាករ​បាល់ទាត់​បរទេស​ដែលកំពុង​លេង​ក្នុង​ប្រទេស​រុស្ស៊ី​អាច​ផ្អាក​កុងត្រា ​និង​ចាក​ចេញ​ពី​ប្រទេសនេះ​ជា​បណ្ដោះ​អាសន្ន។ នេះបើយោងតាមការប្រកាសរបស់ FIFA ដែលបានមើលពី​លទ្ធផល​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ជា​បន្តបន្ទាប់។ ក្លិបបាល់ទាត់រុស្ស៊ី និងក្រុមជម្រើសជាតិរុស្ស៊ីត្រូវបានផ្អាកពីការប្រកួតទាំងអស់កាលពីសប្តាហ៍មុន “រហូតដល់មានការជូនដំណឹងបន្ថែម”ដោយ FIFA និង UEFA។ ស្ថាប័ន​នេះ​បាន​អះអាង​ថា “ FIFA ចង់​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ថ្កោល​ទោស​របស់​ខ្លួន​ចំពោះ​ការ​ប្រើ​កម្លាំង​បន្ត​ដោយ​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន”។ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតសន្យាពង្រឹងសមត្ថភាពការពារឱ្យកាន់តែខ្លាំង

ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសថា លោកនឹងធ្វើតាមគោលបំណងរបស់ពលរដ្ឋ ផ្សះផ្សាជាតិសាសន៍ និងបង្កើនសមត្ថភាពការពារឱ្យកាន់តែខ្លាំង។ ថ្លែងសុន្ទរកថានៅបណ្ណាល័យជាតិនៃរដ្ឋសភាកូរ៉េ នាតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូលនៅថ្ងៃទី១០ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងទើបតែជាប់ឆ្នោតថ្មី លោក Yoon Suk-yeol ... Read More »

Benzema រកបាន៣គ្រាប់ជួយឲ្យ Real Madrid ឡើងវគ្គ៨ក្រុមនៅ Champions League

ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងតង់ទី២ចំនួន៣គ្រាប់ម្នាក់ឯង ជួយឲ្យក្រុម Real Madrid បានបង្កើតការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯទឹកដី Bernabeu ដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ... Read More »

អគ្គលេខាធិការ OPEC ព្រមានថា ប្រភពថាមពលពីរុស្ស៊ីមិនមានប្រទេសណាអាចជំនួសបានឡើយ

អគ្គលេខាធិការ OPEC លោក Mohammad Barkindo នៅពេលថ្មីៗនេះបានចេញមកព្រមានថា ពិភពលោកមិនអាចខ្វះប្រភពផ្គង់ផ្គង់ថាមពលប្រេងពីប្រទេសរុស្ស៊ីនោះឡើយ ហើយក៏មិនមានប្រទេសណាមួយអាចជំនួសបានដែរ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវមិនឱ្យយកបញ្ហាថាមពលពាក់ព័ន្ធនឹងវិវាទនយោបាយនោះឡើយ។ នៅក្នុងកិច្ចប្រជុំស្តីពីថាមពល CERAWeek លើកទី៤០ ដែលធ្វើឡើងនៅទីក្រុង Houston សហរដ្ឋអាមេរិកដែលចាប់ផ្តើមកាលពីថ្ងៃទី៧ខែមីនា ... Read More »

ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបនាំគ្នាទៅទិញថ្នាំ iodine ព្រោះបារម្ភខ្លាចមានសង្គ្រាមបរមាណូ

ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបបាននាំគ្នាទៅទិញថ្នាំ iodine មករក្សាទុកបង្ការសារធាតុវិទ្យុសកម្ម ព្រោះខ្លាចមានសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ថ្នាំ iodine ជាប្រភេទ (kali iodid) មានសមត្ថភាពក្នុងការកាត់បន្ថយជំងឺមហារីក និងជំងឺជាច្រើនទៀតពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ពិសេសគឺកុមារ។ ថ្នាំនេះបានផលិតឡើងក្រោយ គ្រោះមហន្តរាយបែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្របរមាណូ Chernobyl ... Read More »

ឥណ្ឌា-ចិន ត្រៀមពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី១៥

ឥណ្ឌា និងចិន នឹងរៀបចំកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ជាលើកទី១៥ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។ នេះជាការខិតខំដើម្បីដោះស្រាយវិវាទនិងការប្រឈមមុខតានតឹងដាក់គ្នានាពេលកន្លងមក ក្នុងតំបន់ Ladakh ។ កិច្ចពិភាក្សាថ្នាក់មេបញ្ជាការកងទ័ពរវាងប្រទេសទាំងពីរ នឹងធ្វើឡើងនៅក្នុងទឹកដីឥណ្ឌាស្ថិតនៅតំបន់ព្រំដែន Chushul Moldo។ នៅក្នុងកិច្ចពិភាក្សានេះភាគីឥណ្ឌាសង្ឃឹមថា នឹងដកទាហានចេញពីតំបន់យាមល្បាតរួម ... Read More »

អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសPatriot ទៅកាន់ប្រទេសប៉ូឡូញ

អាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបង្កើនសកម្មភាពការពារ ចំពោះការគំរាមកំហែងក្នុងពេលរុស្ស៊ីកំពុងតែបើកការវាយប្រហារអ៊ុយក្រែន។ សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Adam Miller អ្នកនាំពាក្យទីបញ្ជាការ EUCOM ប្រចាំនៅតំបន់អឺរ៉ុបដែលបានលើកឡើងកាលពីថ្ងៃទី៨ខែមីនាថា «ក្រោមការបញ្ជារបស់ក្រសួងការពារជាតិអាមេរិក និងតបតាមសំណើរបស់ប្រទេសប៉ូឡូញ ... Read More »

ការ​ប្រកួតវគ្គ Play-off ​ជម្រុះ World Cup 2022 របស់ក្រុម​វែល​ជាមួយ​នឹង​អូទ្រីស​នឹង​បន្ត​នៅ​ខែ​មីនា បើទោះបីមានសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន

ការប្រកួតវគ្គ Play-off ដើម្បីស្វែងរកកៅអីទៅកាន់វគ្គជម្រុះ World Cup 2022 របស់វែលទល់នឹងក្រុមអូទ្រីសនឹងប្រព្រឹត្តទៅនៅខែនេះ បើទោះបីជាមានការពន្យារពេលនៃការប្រកួតរវាងស្កុតឡែននឹងអ៊ុយក្រែនក៏ដោយ។ ក្រុមដែលឈ្នះនៃការប្រកួតទាំង២ខាងលើនឹងត្រូវប្រឈមមុខដាក់គ្នានៅទីក្រុង Cardiff នៅថ្ងៃទី២៩ ខែមីនា សម្រាប់កន្លែងនៅប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup ... Read More »

Real Madrid ត្រូវការឈ្នះ PSG នៅជើងទី២ ខណៈ Man City មានសង្ឃឹមច្រើនឡើងវគ្គ៨ក្រុមនៅ Champions League នាត្រីនេះ

ក្រុម Real Madrid នឹង​សម្លឹង​រក​ការ​សង្គ្រោះ​ពី​ការ​ប្រកួត​ជើង​ទី១​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ១៦ នៅ​ពេល​ដែល​ក្រុមនេះ​ស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint-Germain នៅកីឡដ្ឋាន Estadio Santiago Bernabéu ... Read More »