ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អុីរ៉ង់៖ ការលុបទណ្ឌកម្មជារឿងដ៏សំខាន់សម្រាប់ពិភាក្សាស្តីពីកម្មវិធីបរមាណូ

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី៣១ខែមករាថា ការលុបទណ្ឌកម្មទាំងឡាយគឺជាកត្តាដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូ ក៏ដូចជាដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Saeed Khatibzadeh បញ្ជាក់ថា«បញ្ហាសំខាន់ និងជាបញ្ហាចម្បងបំផុតស្ថិតនៅទីនោះនៅឡើយ គឺការលុបទណ្ឌកម្ម ។ ទាំងនោះហើយទើបកិច្ចព្រមព្រៀងមិនទាន់សម្រេចបាននៅឡើយទេ»។ ... Read More »

ពិភពលោកមានអ្នកជាសះស្បើយពីកូវីដ-១៩ ជិត៣០០លាននាក់ហើយ

តាមតួលេខពីគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី១ខែកុម្ភៈ នៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ជាង ២៩៨,៧លាននាក់ហើយ ប៉ុន្តែនៅមានអ្នកជំងឺកូវីដ-១៩ជាង៧៣លាននាក់ទៀតកំពុងព្យាបាលនៅទូទាំងពិភពលោក។ ចំណែកករណីឆ្លងវិញនៅទូទាំងពិភពលោកមានអ្នកឆ្លងសរុបជាង ៣៧៧លាននាក់ និងស្លាប់ជាង ៥,៦លាននាក់ ។ អាមេរិកនៅតែជាប្រទេសនាំមុខគេបង្អស់ពីករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ ។ ... Read More »

នាយករដ្ឋមន្ត្រីកាណាដា និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសឆ្លងកូវីដ-១៩

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃទី ៣១ខែមករា បានប្រកាសថា លោកបានឆ្លងកូវីដ-១៩ ។ ការប្រកាសពីវិជ្ជមានកូវីដ-១៩ក្រោយប៉ុន្មានម៉ោងនោះដែលលោកនិងគ្រួសារត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយបារម្ភពីសន្តិសុខនៅក្នុងទីក្រុង Otawa ដោយសារតែបាតុកម្ម។ នាយករដ្ឋមន្ត្រី Justin Trudeau ... Read More »

PSG ធ្លាក់ចេញពីការប្រជែងពានរង្វាន់ French Cup ក្រោមថ្វីជើងក្រុម Nice ដោយ​បាល់​ប៉េណាល់ទី

     អ្នកចាំទី Marcin Bulka របស់ក្រុម Nice បានសង្គ្រោះបានបាល់ប៉េណាល់ទី ២គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុមនេះបានទម្លាក់ក្រុមម្ចាស់ផ្ទះ Paris St Germain ក្នុងបាល់កាត់សេចក្តី ៦ទល់៥ ... Read More »

ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីមីយ៉ាន់ម៉ា

ក្រោយរយៈពេល១ឆ្នាំពេញនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ហើយនៅពេលនេះអាមេរិក អង់គ្លេសនិងកាណាដាបានសម្រេចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីក្នុងប្រទេសនេះមួយចំនួនទៀត។ សកម្មភាពរួមគ្នា ដោយប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងលើនេះ គឺមានគោលដៅទៅលើមន្ត្រីយុត្តិធម៌នៅមីយ៉ាន់ម៉ាដែលកំពុងដំណើរការកាត់ក្តីលោកស្រី អោង សាន ស៊ូជី និងអតីតមន្ត្រីរដ្ឋាភិបាលមុនមួយចំនួនទៀត។ ដោយឡែក មេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺលោក មីន ... Read More »

អារ៉ាប់រួមរងការវាយប្រហារដោយរ៉ុក្កែត ក្នុងពេលប្រធានាធិបតីអុីស្រាអែលបំពេញទស្សនកិច្ច

នេះជាលើកទីបីហើយក្នុងរយៈពេល១ខែកន្លងមកដែលក្រុមឧទ្ទាមហ៊ូធីវាយប្រហារទៅលើប្រទេសអារ៉ាប់រួម ក្នុងនោះមានពីរលើកវាយប្រហារសម្លាប់មនុស្ស ៣នាក់។ ប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃទី ៣១ខែមករា បានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយប្រទេសអុីរ៉ង់ បានបាញ់រ៉ុក្កែតទៅលើប្រទេសនេះក្នុងពេលដែលប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog បំពេញទស្សនកិច្ចជាលើកដំបូង ... Read More »

ករណីឆ្លង COVID-19 កើនឡើងក្នុងចំណោមបុគ្គលិកកីឡាអូឡាំពិកដែលមកដល់ទីក្រុងប៉េកាំង

ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ប្រទេសចិនបានរកឃើញករណីឆ្លង COVID-19 មួយចំនួនក្នុងចំណោមមនុស្ស១១៩នាក់ដែលមានទំនាក់ទំនងជាមួយកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយអាជ្ញាធរបានធ្វើតេស្តដើម្បីរក្សាអ្នកចូលរួម បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយដាច់ដោយឡែកពីសាធារណជន។ អ្នករៀបចំការប្រកួតបាននិយាយថា ចំនួនសរុបកាលពីចុងសប្តាហ៍បានបង្ហាញពីករណីថ្មីចំនួន៣៧នៅថ្ងៃអាទិត្យ និង៣៤នៅថ្ងៃសៅរ៍ ដោយភាគច្រើនបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីមកដល់ព្រលានយន្តហោះ។ កាលពីថ្ងៃចន្ទ អត្តពលិកជនជាតិរុស្សី Valeria Vasnetsova ... Read More »

ខ្សែការពារ Ramos រងរបួសសាច់ដុំ ខកខានបង្ហាញខ្លួនឲ្យក្លិប PSG

អ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយថា ខ្សែការពារកណ្តាល Paris St Germain កីឡាករ Sergio Ramos បានរងរបួសសាច់ដុំមុនការប្រកួត French Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទពេលប្រកួតជាមួយ ... Read More »

អូមីក្រុង៖ ប្រទេសជាច្រើនក្នុងតំបន់អាស៊ីទទួលឆ្នាំថ្មីដោយស្ងប់ស្ងាត់

ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនមិនត្រូវធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡើយ។ ជាមួយគ្នានេះដែរ ពិធីបាញ់កាំជ្រួច ក៏ដូចជាពិធីអបអរសាទរផ្សេងៗត្រូវបានលុបចោល ហើយហាមប្រាមពលរដ្ឋជួបជុំគ្នាច្រើនដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។ នៅក្នុងប្រទេសចិន ពិធីបុណ្យ Chun Jie (ឬពិធីបុណ្យនិទាឃរដូវ) គឺជាពិធីបុណ្យដ៏សំខាន់ប្រចាំឆ្នាំ ត្រូវបានមន្ត្រីក្នុងតំបន់ខិតខំទប់ស្កាត់ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការប្រកួតកីឡា អូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈខាងមុខនេះ។ ... Read More »

គ្រោះទឹកជំនន់បាក់ដីនៅប្រេស៊ីលសម្លាប់មនុស្ស១៩នាក់

មន្ត្រីប្រេស៊ីលបានប្រកាសឱ្យដឹងថា គ្រោះទឹកជំនន់បាក់ដីនៅរដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបង្អស់ក្នុងប្រទេសនេះ បណ្តាលឱ្យមានមនុស្ស១៩នាក់ស្លាប់ ។ មន្ត្រីរដ្ឋាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃទី៣០ខែមករា(ពេលវេលាក្នុងតំបន់) ថា មានមួយគ្រួសារសមាជិក៣នាក់បានស្លាប់ ដោយការបាក់ស្រុតផ្ទះស្ថិតនៅទីក្រុង Embu das Artes ។ អភិបាលរដ្ឋ Sao Paulo ... Read More »

Rafael Nadal ផ្តួល Daniil Medvedev លើកពានជើងឯក Australian Open

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានឈ្នះជើងឯក Grand Slam លើកទី២១ផ្នែកបុរស ដោយបានវាយបក២សិតដើម្បីផ្តួលកីឡាកររុស្ស៊ី Daniil Medvedev ក្នុងវគ្គផ្តាច់ព្រ័ត្រ Australian Open ។ នៅចំពោះមុខអ្នកគាំទ្រនៅទីលានទីក្រុងមែលប៊ន ... Read More »

អាមេរិក៖ លុបជើងហោះហើរជាង ៣ពាន់ជើងដោយសារតែព្យុះព្រិលនៅតំបន់ភាគឦសាន

មានជើងហោះហើរជាង ១៤០០ជើង ត្រូវបានលុបចោលនៅថ្ងៃទី៣០ខែមករា(ពេលវេលាអាមេរិក) ក្រោយពេលបណ្តារដ្ឋនៅតំបន់ភាគឦសានអាមេរិកទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះព្រិល ហើយរដ្ឋមួយចំនួនបានប្រកាសអាសន្ន ។ តាមគេហទំព័រ FlightAware គិតត្រឹមល្ងាចថ្ងៃទី៣០ខែមករា មានជើងហោះហើរក្នុងស្រុកចំនួនជាង ១.៤៥០ជើងត្រូវលុបចោល។ ក្រៅពីនេះក៏មានជើងហោះហើរចំនួន១.៧៧៤ជើង ពាក់ព័ន្ធនឹងអាមេរិកមានជើងហោះហើរក្រៅប្រទេសក៏ត្រូវបានលុបចោល ឬពន្យារពេលដែរ។ អាកាសយានដ្ឋាន ... Read More »

លោក Frank Lampard យល់ព្រមក្លាយជាអ្នកចាត់ការទូទៅក្លិប Everton

លោក Frank Lampard បានបញ្ចប់កិច្ចសន្យារយៈពេល២ឆ្នាំកន្លះដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Everton ហើយឥឡូវនេះកំពុងដាក់ជ្រើសរើសបុគ្គលិកធ្វើការជាមួយគាត់ និងធ្វើការលើការចុះហត្ថលេខាថ្មី។គាត់បានបញ្ចប់ជាផ្លូវការនៃកិច្ចសន្យារបស់គាត់កាលពីថ្ងៃអាទិត្យរួចរាល់ហើយ។ កីឡាករវ័យ៤៣ឆ្នាំរូបនេះបានជំនួសតំណែងលោក Rafael Benitez ដែលបានចាកចេញពីក្លិបកាលពីដើមខែនេះ បន្ទាប់ពីឈ្នះមួយក្នុង១៣ប្រកួត។ លោក Lampard ត្រូវបានផ្តល់ការងារនេះបន្ទាប់ពីប្រធានរបស់ក្លិប ... Read More »

ខ្សែប្រយុទ្ធ Ousmane Dembele របស់ Barcelona យល់ព្រមលក្ខខណ្ឌចូលរួមជាមួយក្លិប Paris St-Germain

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Barcelona បានយល់ព្រមលើលក្ខខណ្ឌជាមួយក្លិប Paris St-Germain ហើយអាចនឹងផ្លាស់ប្តូរនៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករនៅថ្ងៃចន្ទនេះ ប្រសិនបើក្លិបទាំង២អាចយល់ព្រមលើតម្លៃ។ នេះបើយោងតាមរបាយការណ៍របស់ GuillemBalague ដែលចេញផ្សាយដោយ BBC Sport ... Read More »

ករណីឆ្លងកូវីដ-១៩នៅអាមេរិកថយចុះខ្លាំង ប៉ុន្តែអឺរ៉ុបមានករណីឆ្លង ១០,៣លាននាក់ក្នុង១សប្តាហ៍

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅអាមេរិក មានសញ្ញាថយចុះ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកបានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងកូវីដ-១៩ហើយ ។ ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញការឆ្លងកូវីដ-១៩ មិនទាន់មានសញ្ញាថយចុះនៅឡើយទេ ដោយក្នុងមួយសប្តាហ៍កន្លងមកមានករណីឆ្លងរហូតដល់ទៅជាង១០,៣លាននាក់ ។ តាមគេហទំព័រWorldometers នៅថ្ងៃទី៣១ខែមករាបានផ្សាយថា ក្នុងរយៈពេល៧ថ្ងៃកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង២១,៦លាននាក់ ... Read More »

អេហ្ស៊ីបឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រក្រោយយកឈ្នះម៉ារ៉ុកនៅម៉ោងបន្ថែមពានរង្វាន់ Africa Cup of Nations

ខ្សែប្រយុទ្ធ Mohamed Salah រកបានគ្រាប់បាល់១គ្រាប់ និងកីឡាករ Trezeguet រកបាន១គ្រាប់ក្នុងម៉ោងបន្ថែមជួយឲ្យក្រុមអេហ្ស៊ីបយកឈ្នះម៉ារ៉ុក២ទល់១ ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations វគ្គ១/៤ផ្តាច់ព្រ័ត្រ។ ការប្រកួតក្នុងតង់ទី១ កីឡាករ ... Read More »

សាស្ត្រាចារ្យចិន ៖ ទីក្រុងប៉េកាំងនឹងបង្រួបបង្រួមកោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៧

សាស្ត្រាចារ្យស្តីពីទំនាក់ទំនងអន្តរជាតិ លោក Jin Canrong បានព្រមានថា ប្រធានាធិបតីចិន ស៊ីជីនពីងនឹងប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកនៅក្នុងឆ្នាំ២០២៧ ។ សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២បានដកស្រង់សម្តីលោក Jin Canrong ជាសាស្ត្រាចារ្យស្រាវជ្រាវអន្តរជាតិមកពីមហាវិទ្យាល័យ ... Read More »

បោះឆ្នោតនៅព័រទុយហ្គាល់ គណបក្សសង្គមទទួលបានជ័យជម្នះ

តាមតួលេខរបស់ក្រសួងមហាផ្ទៃព័រទុយហ្គាលបានបញ្ជាក់ថា លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៥% បង្ហាញឱ្យឃើញថា គណបក្សសង្គមរបស់នាយករដ្ឋមន្ត្រី Antonio Costa នាំមុខក្នុងការបោះឆ្នោតសភាប្រទេសនេះ ដោយទទួលបានសំឡេងគាំទ្រជាង ៤២% ។ តាមលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា គណបក្សសង្គមរបស់នាយករដ្ឋមន្ត្រី Antonio Costa ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតមុនពេលកំណត់កាលពីថ្ងៃទី៣០ខែមករា ... Read More »

លោកត្រាំ រិះគន់ប្រធានាធិបតីបៃឌិនបញ្ជូនទាហានទៅខុសព្រំដែន

អតីតប្រធានាធិបតីដូណាល់ ត្រាំ បានអំពាវនាវដល់ប្រធានាធិបតីបៃឌិនត្រូវតែធានាព្រំដែនអាមេរិកជាមុន ទើបគិតដល់ការឈ្លានពានរបស់ប្រទេសផ្សេងទៀត។ លោកត្រាំចង់បង្ហាញថា លោកបៃឌិនបានបញ្ជូនទាហានទៅការពារព្រំដែនអ៊ុយក្រែន តែមិនបានការពារព្រំដែនអាមេរិកនោះទេ គឺទុកឱ្យមានវិបត្តិនៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ ។ អតីតប្រធានាធិបតីអាមេរិក បានលើកឡើងថា «មនុស្សនៅទីក្រុងវ៉ាស៊ីនតោនបានគិតគូរពីការការពារព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែព្រំដែនសំខាន់បំផុតនៅលើពិភពលោកនាពេលនេះសម្រាប់យើងមិនមែនជាព្រំដែនអ៊ុយក្រែននោះឡើយ គឺព្រំដែនរបស់អាមេរិក»។ ការលើកឡើងរបស់លោកត្រាំ ... Read More »

ដើម្បីប្រឆាំងនឹងច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ចក្រុមអ្នកបើករថយន្តឈ្នួលបានបើកចូលក្នុងរដ្ឋធានីធ្វើបាតុកម្ម ធ្វើឱ្យនាយករដ្ឋមន្ត្រីកាណាដាត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

នាយករដ្ឋមន្ត្រីត្រូវបានបង្ខំឱ្យជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលក្រុមបាតុករប្រឆាំងច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ច ដល់អ្នកបើកបររថយន្តទាំងអស់។ នៅថ្ងៃទី២៩ខែមករា នាយករដ្ឋមន្ត្រី Justin Trudeau និងគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះរបស់លោកនៅទីក្រុង Ottawa ទៅកាន់តំបន់មានសុវត្ថិភាពក្នុងពេលបាតុករសម្រុកចូលទីក្រុង ដើម្បីប្រឆាំងច្បាប់ចាក់វ៉ាក់សាំងដោយបង្ខំទៅលើអ្នកបើកបររថយន្តទាំងអស់ ។ សារព័ត៌មាន CBC បានផ្សាយថា ... Read More »

សិស្សសាលានៅក្នុងប្រទេសអូស្ត្រាលីនឹងវិលត្រឡប់ចូលសាលារៀនវិញនៅថ្ងៃទី៣១ខែមករា

សិស្សសាលារាប់សិបពាន់នាក់នៅក្នុងប្រទេសអូស្ត្រាលីនឹងបានវិលត្រឡប់ទៅសិក្សានៅសាលារៀនវិញហើយចាប់ពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ បើទោះបីអូស្ត្រាលីនៅតែបារម្ភពីករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះក្តី។ សាលារៀនមួយចំនួននៅក្នុងប្រទេសអូស្ត្រាលីបានបើកទ្វារតាំងពីសប្តាហ៍កន្លងមក ប៉ុន្តែភាគច្រើនសាលារៀននឹងអនុញ្ញាតឱ្យសិស្សទៅសិក្សាចាប់ពីថ្ងៃទី៣១ខែមករា ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ- ១៩ សិស្សនឹងត្រូវធ្វើតេស្ត រាល់ពីរសប្តាហ៍ម្តង។ ដោយការឆ្លងរាលដាលខ្លាំងនៃវីរុសប្រភេទថ្មី អូមីក្រុងធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ បានកើនឡើងខ្ពស់តាំងពីចុងខែធ្នូឆ្នាំ២០២១មក។ នៅពេលនេះអូស្ត្រាលីមានពលរដ្ឋ២៥លាននាក់ ... Read More »

ពិភពលោកចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១០ពាន់លានដូសហើយ

តាមតួលេខរបស់សាកលវិទ្យាល័យ Oxford នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង១០ពាន់លានដូសហើយ គិតចាប់តាំងពីដូសដំបូង នៅចុងឆ្នាំ២០២០។ នេះជាជោគជ័យមួយបង្ហាញយ៉ាងច្បាស់ថា ពិភពលោកបានបង្កើនល្បឿនចាក់វ៉ាក់សាំងយ៉ាងល្អ ។ ទាំងនោះហើយបានជាប្រទេសជាច្រើនជុំវិញពិភពលោកបានគិតគួរដល់វិធានការរស់នៅជាមួយកូវីដ -១៩ ដោយមិនមានការរឹតត្បិតណាមួយទៀតឡើយ។ ក្នុងពេលនេះដែរ ប្រទេសជាច្រើនបានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ដោយករណីឆ្លងបានថយចុះបន្តិចម្តងៗ។ ជាក់ស្តែងនៅក្នុងរយៈពេល ... Read More »

សាធារណរដ្ឋកុងហ្គោកាត់ទោសប្រហារជីវិតមនុស្ស៥០នាក់ពីបទសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ

នៅក្នុងចំណោមមនុស្សត្រូវកាត់ទោសប្រហារជីវិតនោះមានជនអន្តោប្រវេសន៍ម្នាក់និងមន្ត្រីយោធាម្នាក់ត្រូវកាត់ទោសជាប់គុក១០ឆ្នាំ។ ការកាត់ទោសខាងលើគឺជាប់ពាក់ព័ន្ធនឹងការសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ Zaida Catalan និង Michael Sharp កាលពីឆ្នាំ២០១៧ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

Liverpool នាំមុខគេក្នុងគោលដៅទិញ Luis Diaz ពី Porto

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងផ្តួលក្រុមមាន់ខ្នាយមាស Tottenham ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Luis Diaz ក្នុងតម្លៃខ្លួនដែលអាចកើនឡើងដល់៥០លានផោន (៦៧លានដុល្លារអាមេរិក) ។ សារព័ត៌មាន Sky Sports បានរាយការណ៍ថា ... Read More »

កូរ៉េខាងជើងបន្តសាកល្បងមីស៊ីល លើកទី៧ ក្នុងខែមករាឆ្នាំ២០២២

នៅព្រឹកថ្ងៃទី៣០ ខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ នេះជាការបាញ់សាកល្បងលើកទី៧ហើយនៅក្នុងខែមករាឆ្នាំ២០២២ ។ គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងថា មីស៊ីលបានបាញ់សាកល្បងនៅវេលាម៉ោង៧និង ៥២នាទី ម៉ោងក្នុងតំបន់ ស្ថិតនៅក្នុងខេត្ត Jagang ដោយបាញ់ចេញទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ... Read More »

Juventus ទិញបានខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Vlahovic ពីក្លិបFiorentina

ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dusan Vlahovic ពីគូប្រជែងក្រុម Fiorentina របស់ Serie A ក្នុងតម្លៃ៥៨លានផោនបូករួមទាំងលក្ខខណ្ឌបន្ថែម៨លានផោនទៀត។ Vlahovic ត្រូវបានត្រួតពិនិត្យដោយក្លិប Premier League ... Read More »

រុស្ស៊ី៖ អាមេរិកនៅតែបន្តបញ្ជូនអាវុធសម្លាប់មនុស្សឱ្យអ៊ុយក្រែនជាការបំពានកិច្ចព្រមព្រៀងទីក្រុង Minsk

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថាអាមេរិកបន្តបញ្ជូនអាវុធជាច្រើនទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីជំរុញឱ្យទីក្រុង Kiev ចូលរួមយុទ្ធនាការយោធាវាយប្រហារប្រឆាំងពលរដ្ឋនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនដែលកំពុងទាមទារផ្តាច់ខ្លួនពីអ៊ុយក្រែនចូលទៅកាន់ប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា «ជាថ្មីម្តងទៀតយើងសូមអំពាវនាវដល់អាមេរិកនិងសម្ព័ន្ធមិត្តគោរពកិច្ចព្រមព្រៀងទីក្រុង Minsk ហើយមិនត្រូវញុះញង់ឱ្យមានសង្គ្រាមវាយប្រហារទៅលើ ពលរដ្ឋដែលនិយាយភាសារុស្ស៊ីនោះឡើយ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters ... Read More »

ប្រមុខដឹកនាំប្រទេសចំនួន៣២បានចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

តាមការប្រកាសរបស់ចិន មានប្រមុខដឹកនាំប្រទេសចំនួន៣២បានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ។ តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រធានាធិបតីស៊ី ជីនពីង នឹងចូលរួមបើកការប្រកួតកីឡាអូឡាំពិក និងពិធីជប់លៀងដល់ប្រមុខដឹកនាំប្រទេស តំណាងអង្គការអន្តរជាតិ ។ ក្នុងចំណោមប្រមុខដឹកនាំប្រទេស ព្រះមហាក្សត្រ និងរាជវង្សដែលយាងនិងអញ្ជើញរួមមានបើកកីឡាអូឡាំពិកនេះមានប្រមុខដឹកនាំ៦រូបមកពីទ្វីបអឺរ៉ុប ៥រូបមកពីអាស៊ីកណ្តាល ... Read More »

ប្រព័ន្ធផ្សព្វផ្សាយចិនចោទប្រកាន់អាមេរិកព្យាយាមបំផ្លាញការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានផ្សាយថា អាមេរិកមានគម្រោងបំផ្លាញការប្រកួតកីឡាអូឡំាពិកទីក្រុងប៉េកាំង ២០២២ តាមរយៈការអូសទាញក្រុមកីឡាករបណ្តាប្រទេសមិនឱ្យទៅចូលរួម ។ រយៈពេល១សប្តាហ៍មុនពេលការប្រកួតអូឡាំពិកចាប់ផ្តើមក្នុងពេលចិន និងអាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នា សារព័ត៌មាន China Daily នៅថ្ងៃទី២៩ខែមករាបានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា «កម្លាំងប្រឆាំងចិន»បានព្យាយាមបំផ្លាញការប្រកួតកីឡាអូឡំពិករដូវរងាទីក្រុងប៉េកាំង។ ប្រតិកម្មចំពោះបញ្ហាខាងលើ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង បាននិយាយទៅកាន់សារព័ត៌មាន ... Read More »

រុស្ស៊ី៖ ចំនួនពលរដ្ឋថយចុះខ្លាំង តម្លៃប្រាក់ក៏ធ្លាក់ចុះ សេដ្ឋកិច្ចជាតិរងការគំរាមកំហែង

ការឆ្លងរាលដាលកូវីដ-១៩ បានបង្កឱ្យមានវិបត្តិប្រជាសាស្រ្តនៅក្នុងប្រទេសរុស្ស៊ីកាន់តែធ្ងន់ធ្ងរ ហើយ ជាមួយគ្នានេះករណីស្លាប់ដោយកូវីដ-១៩បានកើនឡើងរហូតដល់ជាង៦៦០ពាន់នាក់ក្នុងប្រទេសនេះ។ វិបត្តិប្រជាសាស្ត្រធ្វើឱ្យចំនួនពលរដ្ឋរុស្ស៊ីថយចុះជាង១លាននាក់ ក្នុងឆ្នាំ២០២១ គឺជាកម្រិតធ្លាក់ចុះនៃចំនួនប្រជាជនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣១ឆ្នាំកន្លងមក។ នេះជាទិន្នន័យចេញផ្សាយដោយសេវាស្ថិតិជាតិរុស្ស៊ី Rosstat នៅថ្ងៃទី២៨ ខែមករា។ តាមតួលេខរបស់ Rosstat បានបង្ហាញឱ្យឃើញថា តួលេខប្រជាជនសរុបនៅក្នុងប្រទេសរុស្ស៊ីបានថយចុះជាង៥សែននាក់ក្នុងឆ្នាំ២០២០ ... Read More »