ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុ ចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ កាលពីយប់មិញនេះ​លោកបានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ ... Read More »

មុខសញ្ញាគ្រឿងញៀនម្នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះកុង​ បង្រ្កាប​និងឃាត់ខ្លួន​

ខេត្ត​កោះកុង​៖​ កម្លាំងនគរបាលស្រុកកោះកុង​ នៃស្នងការដ្ឋាននគរបាលខេត្ត​កោះកុង​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។  ជាក់ស្ដែង​ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការ ... Read More »

ឧបនាយករដ្ឋមន្ត្រីស សុខាអញ្ជើញប្រកាសអភិបាលខេត្តស្វាយរៀង,លោកប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀងជំនួសលោកម៉ែន វិបុល ដែលត្រូវចូលនិវត្តន៍

ខេត្តស្វាយរៀង៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោក ប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួស លោកម៉ែន វិបុល ... Read More »

នគរ​បាលស្រុកសង្កែបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ខុសច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកសង្កែបានចុះឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀនបានម្នាក់កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣វេលា​ម៉ោង១៤ និង៤៥នាទី​ នៅចំណុចក្រុមទី ១៤​ ភូមិស្លក្រា​ម ឃុំវត្តតាមិម ស្រុកសង្កែ​ ខេត្តបាត់ដំបង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាទាំងព្រឹកខូចខាតយ៉ាងដំណំភាគីទាំងសងខាងរងរបួសស្រាលនៅស្រុកសង្កែ

ខេត្តបាត់ដំបង ៖ ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតត្រង់ចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ... Read More »

នគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ និងបញ្ជូនទៅតុលាការ​ដេីម្បីផ្ដន្ទាទោស​ ពាក់ព័ន្ធ​បទល្មេីសអំពេីលួច(ទូរស័ព្ទ​ដៃ)

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ចាប់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់​ នាព្រឹកថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ពីបទល្មើសអំពើ លួច (ទូរស័ព្ទដៃ) ដែលប្រព្រឹត្តិកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ... Read More »

តោះយើងចាប់ផ្តើមស្វែងយល់បន្តិចអំពីអ្វីទៅហៅថា <<ពាណិជ្ជកម្មតាមប្រព៍ន្ធអេឡិកត្រូនិក ឬ E-commerce>> ?

ភ្នំពេញ ៖ យោងតាមទំព័រវេបសាយ Dictionary.com បង្ហាញថាអ្វីទៅជាអត្ថន័យនៃពាក្យថា <<ពាណិជ្ជកម្ម ឬ Commerce>> សំដៅដល់ផ្នែកមួយនៃការជួលដូរ (Trade) ឬផលិតកម្ម (Production) ដែលដោះស្រាយជាមួយនឹងការដោះដូរទំនិញ និងសេវារវាងគ្នា នៅក្នុងទីផ្សារ។ ... Read More »

ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ ៖ «ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»។ នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងអំឡុងជំនួបពិភាក្សាការងារនិងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar ... Read More »

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ភ្នំពេញ ៖ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។ ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបជាមួយលោក ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ប្រទេស​ឥណ្ឌូនេស៊ី​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​​ ជួបជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos ... Read More »

លោក​ នេត្រ ភក្ត្រា ប្រាប់តំណាងអង្គការយូណេស្កូ ពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ និងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដល់តំណាងអង្គការយូណេស្កូ​ ពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។ ... Read More »

មនុស្ស​ ២២នាក់ស្លាប់​ និង​របួស​ធ្ងន់​ស្រាល​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ កញ្ញាម្សិលមិញ!

ភ្នំពេញ៖ សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ១៤នាក់ និងស្រាល ៧នាក់ ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៧នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសក្នុងថ្ងៃតែមួយ

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៧នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​។ ... Read More »

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី​ ចូលរួមពិធីជប់លៀងអាហារពេលល្ងាច រៀបចំដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី​

ទីក្រុង​ហ្សាកាតា​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកស្រី​ បានចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី​ នៅទីក្រុងហ្សាការតា ... Read More »

ខ្លឹមសារនៃជំនួបសម្ដែងការគួរសមជាមួយ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តីទីម័រឡេស្តេ

ទីក្រុង​ហ្សាកាតា​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana ... Read More »

រថយន្តតាកូម៉ាមិនចាំស្លាកលេខបើកបុករថយន្តផច រងការខូចខាតយ៉ាងដំណំ រួចបើករត់បាត់

ភ្នំពេញ៖ ពិតជាសំណាងខ្លាំងណាស់ខណៈម្ចាស់រថយន្តផចមិនមានគ្រោះថ្នាក់ដោយសារតែមានរថយន្តតាកូម៉ាបើកមកបុកពេញទំហឹងរួចហើយបើករត់បាត់បន្សល់តែកាងរថយន្តនៅកន្លែងកើតហេតុ។   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវលេខ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     យោងតាមប្រភពពីម្ចាស់រថយន្តបានឱ្យដឹងថា ... Read More »

ប្រធានរដ្ឋសភាកូរ៉េ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ០៤ថ្ងៃ

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅរាត្រីថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទទួល ស្វាគមន៍លោកគីម ជីន ព្យូ (Kim ... Read More »

រដ្ឋបាលខេត្តប៉ៃលិនដឹកនាំមន្ត្រីជំនាញស្តារគម្របលូតាមចិញ្ចើមផ្លូវជាតិលេខ៥៧យកកាកសំណល់និងសំរាមចេញដើម្បីកុំឱ្យស្ទះពេលភ្លៀងធំម្តងៗ

ខេត្តប៉ៃលិន៖ នៅពេលភ្លៀងធំធ្លាក់ម្តងៗ គេសង្កេតឃើញគម្របលូនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៧ ក្នុងក្រុង ប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយភាគច្រើនតែងតែស្ទះប្រព័ន្ធលូបង្ហូរទឹកបណ្តាលឱ្យទឹកហូរមិនទាន់ លិចផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន បង្កឱ្យមានការរំខាននិងព្រួយបារម្ភចំពោះសុវត្ថិភាពទើបរហូតមកដល់ព្រឹកថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិនចុះបើកគម្របលូបង្ហូរទឹកក្បែរចិញ្ចើមផ្លូវ ដើម្បីឱ្យទឹកហូរបានលឿនជៀសវាងខូចផ្លូវថ្នល់ផងដែរ។ ... Read More »

Update ៖ យោធាពាក់ផ្កាយ៣ម្នាក់គាំងបេះដូងស្លាប់ខណៈកំពុងបេីករថយន្ត

ភ្នំពេញ​៖​ ឧត្តមសេនីយ៍​ឯកយោធាពាក់ផ្កាយ៣ម្នាក់ខណៈបេីករថយន្តសុខៗក៏បានឈប់រថយន្តនៅចិញ្ចេីមផ្លូវអង្គុយស្លាប់ក្នុងរថយន្តតែម្តង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច​ ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣​ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យ​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ សាំង​ អូន  ភេទ​ប្រុស​អាយុ​៦៤ឆ្នាំ​មុខរបរ​ យោធា​ ឋារន្តស័ក្ក​ឧត្តម​សេនីយ៍​ឯក​ ... Read More »

បុរសម្នាក់បេីករថយន្តឡិចស៊ីស៤៧០កៀររថយន្តព្រូសរួចបន្តទៅបុកដេីមឈេីមួយដេីមទៀតរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តឡិចសុីសLX470កៀររថយន្តព្រូសខណៈកំពុងឈប់ភ្លើងស្តុបបណ្តាលឱ្យរងការខូចខាត ហេីយរថយន្តបង្កបានបន្តទៅបុកដេីមឈេីមួយដេីមទៀតទើបទៅមុខលែងរួច​ ។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបផ្លូវលេខ៣១០​ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង។      ... Read More »

រថយន្តmorning បេីកបុករថយន្តព្រូសបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ​៖​ រថយន្តម៉ាកmorningបានបុករថយន្តម៉ាកព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតហេីយព្យាយាមបេីកគេចខ្លួនត្រូវបានសមត្ថកិច្ចឃាត់បានមកវិញ​ កាលពីវេលាម៉ោង១០និង២០នាទីយប់​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅផ្លូវលេខ៦០៨​ កែងផ្លូវលេខ២៨៣​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2BM7484 ... Read More »

មន្ត្រីជំនាញ បន្តរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរហូតជិត១០០គ្រាប់ នៅពេលដែលក្រុមការងារប្រើគ្រឿងចក្រកាយដីដាក់លូរំដោះទឹកស្អុយ

ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសង្រ្គាមប្រមាណជិត១០០គ្រាប់ ត្រូវបានប្រទះឃើញ ដោយក្រុមកម្មកររបស់ក្រុមហ៊ុន លឿង ជ័រ នៅពេលជីកកកាយដាក់លូបង្ហូរទឹកស្អុយចេញពីក្រុង ស្ថិតនៅក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ... Read More »

ប្រធានមន្ទីរកសិកម្មខេត្តកោះកុងដកនាយផ្នែកជលផលបទុមសាគរបញ្ឈរជើងស្របពេលរដ្ឋមន្ត្រីដកប្រធានមន្ទីរកសិកម្មខេត្តកោះកុងដែរ

ខេត្តកោះកុង៖ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងបន្ទាប់ពីមានការ​បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា ជា​ច្រើន​សន្លឹក ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅប្រទេស​វៀតណាម គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួងកសិកម្ម ជា​ច្រើន​លាន​រៀល​នោះរួចមកដោយគ្មាន​វិធានការ​បង្ក្រាបធ្វើ​ឲ្យ​ហិនហោច​ដល់​ធនធានធម្មជាតិ​មច្ឆា​សមុទ្រ ពិសេស​នៅបទុមសាគរ ហើយលោកប្រធានមន្ទីររូបនោះបានដកមន្ត្រីនាយផ្នែកជលផលរបស់ខ្លួនដែលពាក់ព័ន្ធមកបញ្ឈរជើងមិនបានប៉ុន្មានថ្ងៃផងពេលនេះត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទធ្វើការដករូបលោកបន្តទៀតហើយ។ លោក ឌិត ... Read More »

ព្រោះតែជីវភាពខ្វះខាតយុវជនម្នាក់ហែលទឹកទៅដកព្រលិតជាអកុសលលង់ទឹកស្លាប់គួរឱ្យសង្វេគ

ខេត្តកណ្ដាល៖ យុវជនម្នាក់ព្រោះតែជីវភាពខ្វះខាតបានហែលទឹកទៅដកព្រលិតទាំងខ្លួនពុំសូវចេះហែល ហើយ ជាអកុសលហែលមិនបានប៉ុន្មានម៉ែត្រពីច្រាំងផង ក៏បានលង់ស្លាប់គួរឱ្យសង្វេគ ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី នៅចំណុចក្នុងបឹងកំពង់ធំ ស្ថិតក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ... Read More »

ព្រះរាជក្រឹត្យ ស្តីពី គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ

ភ្នំពេញ ៖ ព្រះរាជក្រឹត្យ ស្តីពី គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ : ព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និង ... Read More »

ខ្លឹមសារនៃជំនួបសម្ដែងការគួរសមជាមួយ​ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន

ប្រទេសឥណ្ឌូនេស៊ី ៖ នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, ... Read More »

ឧត្តមសេនីយ៍​ឯកយោធាម្នាក់ខ្យល់គរស្លាប់នៅក្នុងរថយន្ត

    ភ្នំពេញ​៖​ ឧត្តមសេនីយ៍​ឯកយោធាពាក់ផ្កាយ៣ម្នាក់ខណៈបេីករថយន្តសុខៗសង្ស័យមិនស្រួលខ្លួនក៏បានឈប់រថយន្តនៅចិញ្ចេីមផ្លូវអង្គុយស្លាប់នៅក្នុងរថយន្តបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងអ្នកនៅម្តុំនោះកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣​ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យ​តាមបណ្តោយផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។     ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ សាំង​ អូន​ ជាមន្ត្រីយោធាឋានៈឧត្តមសេនីយ៍ឯក​ បេីករថយន្តម៉ាកRAV4 ពណ៌ស្ក​រ ... Read More »

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិក

ទីក្រុង​ហ្សាកាតា​៖​ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារសៀលថ្ងៃទី៦ កញ្ញា ២០២៣ ដដែលនេះសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើជួបពិភាក្សាការងារជាមួយ លោកស្រី ខាម៉ាឡា ហារីស ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបជូនឯកអគ្គរាជទូតជប៉ុនអំពីការធ្វើទំនើបកម្ម និងការខិតខំប្រឹងប្រែងរបស់ក្រសួងលើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្នុងករណីចោរកម្ម

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្នុងករណីចោរកម្ម។យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៅ វ៉ាយុ អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ យ៉ង ... Read More »