ខេត្តស្វាយរៀង៖ កំលាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ប្រុស ប្រព្រឹត្តករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ ) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ នគរបាលខេត្តស្វាយរៀង បានអោយដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ... Read More »
ព័ត៌មានជាតិ
កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រកឃើញ «ម៉ាទឹកកក» និងវត្ថុតាង
ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក។ ប្រតិបត្តិការនេះ បានអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ចុះបង្ក្រាបនៅថ្ងៃទី១៥ ... Read More »
ឃាត់ក្មេងទំនើង២ក្រុមចំនួន០៧នាក់ដែលប្រតាយប្រតប់គ្នានៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ÷ លោកឧត្តមសេនីយ៍ទោ ចិន នី ផ្ញើសារទៅយុវជនយុវនារី សូមប្អូនកុំប្រពឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញដើម្បីគ្រួសារនិងសង្គមជាតិយើង។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ... Read More »
ខឹងម្តាយក្មេងទម្លាយអាថ៌កំបាំងរបស់ខ្លួនក៏នាំក្មួយអាយុ៥ ឆ្នាំទៅសម្លាប់នៅវាលស្រែ,ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ
ខេត្តសៀមរាប៖ នគរបាលខេត្តសៀមរាប បានបើកការ ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ... Read More »
ភ្លៀងកក់ខែ១មេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាល ឲ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នងរាបដល់ដី និងប៉ើងដំបូលជាង ២០ ខ្នងផ្ទះ
ខេត្តត្បូងឃ្មុំ៖ ភ្លៀងកក់ខែ១មេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នង រាបដល់ដី នៅសល់តែជើងសសរ,ជណ្ដើរឈរឆ្កឹង និងប៉ើងដំបូលសរុប ២៤ ខ្នងផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃចូលឆ្នាំទី ... Read More »
ភ្លៀង១ម៉ោង រន្ទះបាញ់សម្លាប់ម្នាក់ របួសម្នាក់ នៅវត្តវិហាធំសរសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ
ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ធម្មជាតិដ៏គួរឱ្យរន្ធត់មួយបានកើតឡើងក្រោមដំណក់ទឹកភ្លៀងកក់ខែ បន្ទាប់ពីមានភ្លៀងធ្លាក់ប្រហែល១ម៉ោង នៅស្រុកសំបូរ បណ្ដាល ឲ្យមានរន្ទះបាញ់ទៅលើមនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧:១៥ នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចវត្តវិហាធំសរសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ... Read More »
ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន
កំពត៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍បាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ... Read More »
ខឹងប្រពន្ធសរសៃខ្ចី ចូលរាំលេងថ្ងៃចូលឆ្នាំ ប្តីវាយផង ទាត់ផង រួចនិយាយថាជាការព្រមាន និងបារម្ភ
ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋឃាត់ខ្លួនខណៈដែលខឹងប្រពន្ធ សរសៃខ្ចីចូលរាំលេង ហើយប្ដីទប់កំហឹងមិនបានវាយ៣ដៃនិងទាត់ចំនួន១០ជើង បណ្តាលឱ្យរងរបួសជាការព្រមាន។ប្រពន្ធអស់ទ្រាំក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួនបុរសជាប្ដីដៃដល់។ នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលឃាត់ ខ្លួនបុរសជាប្ដីខាងលើ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ ណន សំណាង ភេទស្រី ... Read More »
ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម! បុរសម្នាក់ជាប់គាំងក្នុងរថយន្តអគ្គិសនី សុំជួយសង្គ្រោះ ខណៈរថយន្តរលត់ និងជាប់សោទ្វារ
ខេត្តកណ្តាល៖ មានហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា ជាប់គាំងនៅក្នុងរថយន្តអគ្គិសនីម៉ាក Mazda EZ-60 មួយគ្រឿង ខណៈរថយន្តបានរលត់ភ្លាមៗ និងជាប់ប្រព័ន្ធសោទ្វារ មិនអាចបើកចេញបាន។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ព្រែកខ្សាយ ឃុំស្វាយប្រទាយ ស្រុកស្អាង ... Read More »
ជិះម៉ូតូឌុបប្រពន្ធ បុកជាមួយរថយន្តលោកតាវ័យ៧៣ឆ្នាំបើកឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ប្តី ប្រពន្ធរបួសធ្ងន់
ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូឌុបប្រពន្ធហើយបុកជាមួយរថយន្តរបស់លោកតាវ័យ៧៣ឆ្នាំ កំពុងបើកបរបត់ឆ្លងផ្លូវពេញទំហឹង។ ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវបានកើត ឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៦នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ បង្គោលគីឡូម៉ែតលេខ៣៧ ទៅលេខ៣៨ ត្រង់ចំណុចភូមិក្រសាំងជីមែ ... Read More »
ស្លាប់មនុស្សចំនួន១នាក់ ឆេះខូចខាតផ្ទះចំនួន ៣ខ្នង ក្នុង គ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅភូមិ អូរចិញ្ចៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន៣ខ្នង ... Read More »
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ប្រតិកម្មលើការផ្សាយព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI និងស្នើឲ្យកែតម្រូវបន្ទាន់
ភ្នំពេញ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានចេញសេចក្តីបញ្ជាក់ច្រានចោលការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ខ្មែរ ដែលបានអះអាងថា សម្តេចតេជោបានលុបសារមួយពីទំព័រហ្វេសប៊ុកផ្លូវការ។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ... Read More »
មនុស្សជាង ២០នាក់រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករុក្ខគីរី
ខេត្តបាត់ដំបង ៖យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ចំនួន ២១នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃនិងម៉ូតូនៅវេលាម៉ោង ១៥និង០០នាទី រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទំនប់ដូនទ្រី ស្ថិតក្នុងក្រុមទី៧ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ... Read More »
ថ្ងៃនេះ ! ខេត្តពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%
ភ្នំពេញ ៖ ថ្ងៃនេះ ! ខេត្តពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ... Read More »
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!
ភ្នំពេញ ៖ នាថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងទីបញ្ជាការ ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ... Read More »
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីតស្នងការរង នគរបាលខេត្តកណ្តាល អុល ប៊ុណ្ណា ពីបទៈ កំហែងយក
ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោក ហោ ចាន់ពិសី ចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីតស្នងការរង នគរបាលខេត្តកណ្តាល អុល ប៊ុណ្ណា ពីបទៈ កំហែងយក នៅរសៀលថ្ងៃទី១៥ ... Read More »
មន្ត្រីយោធាម្នាក់ខឹងគេនិយាយឌឺដងផ្ទុះអាវុធ២គ្រាប់ដាក់អ្នកភូមិម្នាក់ រួចចូលសារភាពនៅសមត្ថកិច្ច
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាយោធាម្នាក់ត្រូវកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់លើជនរងគ្រោះបណ្ដាលឲ្យបែកប្រអប់ជើង ព្រោះតែខឹងជនរងគ្រោះនិយាយឌឺដងហើយនិងមាក់ងាយរូបខ្លួនជាមន្ត្រីយោធា។ នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា មានករណីហិង្សាដោយចេតនាប្រើប្រាស់អាវុធ(កាំភ្លើងខ្លីកា៥៩) បានកើតឡើងកាលពីវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះម្តាយក្មេកជនរងគ្រោះស្ថិតនៅក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នគរបាលខេត្តកំពង់ស្ពឺបានបន្តថា ជនសង្ស័យដៃដល់ដែលបានឃាត់ខ្លួនឈ្មោះ ... Read More »
ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
ប្រទេសម៉ាឡេសុី ៖ ពលករ សហគមន៍ខ្មែរ និងនិស្សិតដែលកំពុងធ្វើការងារ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះយ៉ាងសប្បាយរីករាយនិងអធិកអធម ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែរឹងមាំ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ... Read More »
អ្នកនាំពាក្យក្រសួងការពារជាតិ សម្តែងការខកចិត្តនិងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានថៃដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែមេសានេះ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ... Read More »
នគរបាលក្រុងកំពង់ចាមឃាត់ខ្លួនមុខសញ្ញាម្នាក់ប៉ុនប៉ងលួចក្នុងពិធីបុណ្យចូលឆ្នាំ
ខេត្តកំពង់ចាម៖ មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យ ដឹងនៅថ្ងៃទី១៥ ខែមេសានេះថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យគ្រប់កម្លាំងជំនាញខិតខំ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទ ល្មើស ពិសេសក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ចាម ដើម្បីរក្សាបាន ... Read More »
Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ
ភ្នំពេញ៖ ឈាមស្រែកស្បែកហៅ ជនដៃដល់ដែលជាអតីតប្តីបាញ់និងវាយសម្លាប់ប្រពន្ធ ត្រូវកម្លាំងនគរបាលចាប់បានហើយនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃ១៥ ខែ មេសា ឆ្នាំ២០២៦។ ជនសង្ស័យត្រូវបានបញ្ជូនមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី។ អតីតប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះធូក ជី អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំមៀន ... Read More »
កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ឃាត់ខ្លួនក្រុមក្មេងទំនើង១២ នាក់ និងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ខុសបច្ចេកទេសចំនួន១១គ្រឿង
ខេត្តក្រចេះ÷កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំផ្ទាល់ដោយលោក ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធ ហត្ថក្រុងក្រចេះ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ១២ នាក់ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីមាំង ខុសបច្ចេកទេស ហើយបើកបរក្នុងល្បឿនលឿននៅក្នុងទីប្រជុំជន ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ... Read More »
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណី Online Scam
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦បានសម្រេចចោទប្រកាន់ជនត្រូវចោទជាចំនួន២០នាក់ (ស្រី្ត០២នាក់) ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ។ យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនចំនួន២០ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រមស៊ើបសួរ ... Read More »
ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 មានឥទ្ធិពលមកលើកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១៥% នៅតាមបណ្ដាខេត្តមួយចំនួន
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ... Read More »
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញទស្សនាការសម្តែងសិល្បះ និងទស្សនាស្តង់ពិព័រណ៌ផលិតផលនានានៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជេីញទស្សនា ការសម្តែងសិល្បះគុណល្បុកតោ និងការសម្តែងរបាំកណ្តូបសេះ ដែលរៀបដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តស្វាយរៀង។ ជាមួយនោះសម្តេចនិងប្រតិភូអមដំណេីរបានញ្ជេីញទស្សនាស្តស្តង់ពិព័រណ៌នានា ... Read More »
អគ្គីភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ មានអគ្គិភ័យ បានឆាបឆេះទីតាំងឃ្លាំងស្តុកក្រណាត់មួយកន្លែង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ។ ទីតាំងកើត ហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ... Read More »
នគរបាលឃាត់ខ្លួនបានហើយ ជនមួយក្រុមកាប់ក្មេងវត្តម្នាក់ដាច់ប្រអប់ដៃធ្លាក់ដល់ដី និងស្រាំលលាដ៏ក្បាលធ្ងន់ធ្ងរ កាល២ថ្ងៃមុន
ខេត្តកំពង់ចាម៖ ក្មេងវត្តម្នាក់មានជីវិតអភ័ព្វត្រូវបានឪពុកម្ដាយបោះបង់ចោលឱ្យមកនៅជាមួយព្រះសង្ឃក្នុងវត្តបឹងកុក ក្រុងកំពង់ចាម តាំងតែពីអាយុប្រមាណ៥ឆ្នាំ ដោយសារឪពុកពិការជើងសង្ខាងគ្មានលទ្ធភាពចិញ្ចឹម។ លុះដល់អាយុ១៦ឆ្នាំ បែរជាត្រូវជនសង្ស័យប្រើដាវកាប់ បណ្ដាលឱ្យដាច់ប្រអប់ដៃឆ្វេងម្ខាងធ្លាក់លើដី និងស្រាំលលាដ៏ក្បាល របួសជាទម្ងន់ឈាមហូរស្រោចពេញខ្លួន ប្រាណនៅចំណុចក្បែរទីតាំងស្ថានីយ៍បូមទឹករដ្ឋាករទឹកខេត្តមាត់ទន្លេ ក្រុងកំពង់ចាម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២៦ ... Read More »
នគរបាលស្រុកបាទីបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូទ័រកាត់ស្មៅនិងសម្ភារៈមួយចំនួនទៀត
ខេត្តតាកែវ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីឲ្យដឹងនៅថ្ងៃទី១៤ខែមេសា នេះថា នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូទ័រកាត់ស្មៅនិងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងមានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់។ ប្រភពពីមន្ត្រីនគរបាលស្រុកបាទីឲ្យដឹងថា នៅថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ... Read More »
update÷មេខ្លោងស្តេមអនឡាញ ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេស ២៥៩ នាក់ទៀត ត្រូវបណ្តេញចេញពីកម្ពុជា
ខេត្តមណ្ឌលគិរី ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត មណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយរកឃើញការប្រព្រឹត្តបទល្មើសយ៉ាង សកម្ម។ ទីតាំងអគារពាណិជ្ជកម្មចិន (ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង) ក្នុងក្រុងសែនមនោរម្យ។មនុស្សដែលត្រូវបានឃាត់ខ្លួន ... Read More »
ប្តីតាមទាន់ប្រពន្ធលួចមានប្រុសស្នេហ៍នៅវេលាជិតភ្លឺចាក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្តព្រៃវែង ៖ កាលពីវេលារំលងអធ្រាត្រថ្ងៃទី១៣ឈានចូលព្រឹកថ្ងៃទី១៤ មេសា ជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីបុរសម្នាក់តាមទាន់ប្រពន្ធកំពុងលួចជួបជាមួយប្រុសស្នេហ៍នៅក្បែរគុម្ភឬស្សី ធ្វើឲ្យទប់កំហឹងមិនបាន ក៏យកកូនកាំបិតចាក់ប្រុសស្នេហ៍ស្លាប់ក្នុងថ្លុកឈាម និងចាក់ប្រពន្ធជាច្រើនកាំបិតបបណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឆោឡោទាំងកណ្ដាលយប់។ បុរសជាជនដៃដល់ឈ្មោះ មឿន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច