ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សមត្ថកិច្ចស្វែងរកម៉ូតូតាមGPS ជួបប្រទះក្រុមKP zin ឃាត់ខ្លួនបាន១៣នាក់

ភ្នំពេញ ៖ ក្រុមKP zin ជារហស្សនាមរបស់ក្រុមអ្នកលេងបងតូចបងធំប្រចាំភូមិ ចំនួន១៣នាក់កំពុងផ្តុំគ្នាដេកលក់ស្រួលក្នុងរោង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលឃាត់ខ្លួននិងដកហូតបានម៉ូតូ៣គ្រឿង កាំបិតបុ័ងតោមួយដើម គ្រាដែលកម្លាំងសមត្ថកិច្ចដើរស្វែងរកម៉ូតូមួយគ្រឿងមានភ្ជាប់ប្រព័ន្ធGPS ក្រោយពីនារីចិត្តស្លុយ២នាក់ឆបោកយកពីយុវជនម្នាក់នៅត្រង់ចំណុចដីឡូត៍ទុកចោលមួយកន្លែងក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ... Read More »

គណនីហ្វេសប៊ុកមួយចោទប្រកាន់ថា ប៉ូលិសចរាចរណ៍ខេត្តកំពង់ចាមជិត ១០នាក់ កៀបខ្ញុំអត់បាន,ខណៈក្រុមការងារព័ត៌មាន​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ឆ្លើយថា ម្ចាស់គណនីហ្វេសប៊ុកធ្វើខុសហើយចោទប្រកាន់មន្រ្តីអនុវត្តច្បាប់!

ខេត្តកំពង់ចាម ៖ ដើម្បីជ្រាបច្បាស់អង្គភាពសារព័ត៌មានយើងខ្ញុំសូមលើកយកនូវខ្លឹមសារដើមទាំងស្រុងអោយបានជ្រាបទាំងអស់គ្នា៖ “ខេត្តកំពង់ចាម ហួសស្គន់តិច (រឿងអយុតិធម៌ ខ្ញុំជួបមិញៗ) ខ្ញុំបើកឡានល្បឿន30km/h ល្បឿនកំណត់60km/h ខាងប៉ូលិសចរាចរណ៍ថត ល្បឿនឡានខ្ញុំ បង្ហាញភស្តុតាងថា ខ្ញុំបើកបរល្បឿន86km/h (ខ្ញុំឆ្ងល់ អត់យល់ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ លោកម៉ម ប៊ុននាង  ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា ... Read More »

លោក មេបញ្ជាការ កងទ័ពជើងគោក ឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជនពិការ ក្រីក្រ ជួបការលំបាក

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២  លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង៣ប្រភេទ ... Read More »

លំនៅឋានប្រជាពលរដ្ឋខេត្តកំពត ១.២៣៣ខ្នងរងការខូចខាតដោយសារឥទ្ធិពលខ្យល់

ខេត្តកំពត៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្រុកក្រុងចំនួនបីក្នុងខេត្តកំពត បាន​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​បណ្តាល ឲ្យសាលារៀន កុដិព្រះសង្ឃ និងលំនៅឋាន ប្រជាពលរដ្ឋ១.២៣៣ខ្នងរងការខូចខាត។ យោងតាមរបាយការណ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ... Read More »

អគ្គិភ័យឆាបឆេះរោងស្នាក់នៅរបស់យាយជីក្នុងវត្តចាក់អង្រែក្រោម​អស់ ចំនួន២តូប​ទាំងស្រុង

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះរោងស្នាក់នៅរបស់យាយជីក្នុងវត្តចាក់អង្រែក្រោមអស់ចំនួន០២តូប​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​កាលពីវេលាម៉ោង០៦​និង០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្នុងក្រុមទី១៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  ​     សមត្ថកិច្ចបានឱ្យដឹងថា​ ... Read More »

សម្តេចតេជោ ៖ កម្ពុជានិងចិន សម្រេចពាណិជ្ជកម្មទ្វេរភាគីរហូត ១១ពាន់លានដុល្លារ កើនឡើង ​៣៧% ​

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញមោទនភាពចំពោះទំនាក់ទំនងកម្ពុជា-ចិនដែលកាន់រីកចម្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម។ នៅ ក្នុងឆ្នាំ២០២២នេះ ពាណិជ្ជកម្ម​ទ្វេភាគីកើនឡើង៣៧% លើសឆ្នាំ២០២១។ សម្ដេចតេជោនាយករដ្ឋមន្ត្រីរំពឹងថាសេដ្ឋកិច្ចកម្ពុជានិងបន្តបោះជំហានទៅមុខតាមរយៈការជួយគ្រប់ជ្រែករបស់មិត្តចិន។ នៅក្នុងឆ្នាំ២០២២នេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ ដែលមានការ​ចម្រើនជាបន្តបន្ទាប់ធ្វើឱ្យប្រទេសទាំងពីរ ក្លាយជាមិត្តភាព​ ដែកថែប ដែលបានជំរុញ​ឲ្យពាណិជ្ជកម្ម​ទ្វេភាគីកើនឡើង​ផងដែរ រហូតដល់ចំនួនប្រមាណ ... Read More »

កម្លាំង​នគរបាល​ស្រុក​ចំនួន​ពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់​ចាម​ ចុះបង្ក្រាបករណី​បញ្ជល់មាន់​ខុសច្បាប់(ភ្នាល់​មាន់)​សរុប​ ៥នាក់

ខេត្ត​កំពង់ចាម​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ ក្នុងរយៈពេល​មួយថ្ងៃ​កម្លាំង​នគរបាល​ស្រុក​ចំនួន​ពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់​ចាម​ ចុះបង្ក្រាបករណី​បញ្ជល់មាន់​ខុសច្បាប់(ភ្នាល់​មាន់)​សរុប​ ៥នាក់។  ជាក់ស្ដែង​ករណី​ទី១​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ១០​ និង៣០នាទី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ... Read More »

នគរបាលស្រុកបាណន់​ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់ចំនួន៥នាក់

ខេត្ត​បាត់ដំបង​៖​ ក្រុម​អ្នកញៀនល្បែងស៉ីសង​ខុសច្បាប់​ប្រភេទ​បញ្ជល់មាន់​ នៅស្រុកបាណន់​ចំនួន​០៥នាក់​ រួម​នឹង​វត្ថុ​តាងជាក់ស្ដែង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែលបានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២។     របាយការណ៍​ដដែល​បន្តថា​ អនុវត្តជាប់ជាប្រ​ចាំនូវយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក​ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមអបអរសាទរ ពិធីប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ​៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ... Read More »

លោក​ ហ៊ុន​ ម៉ានី ​៖​ សូមគោរពអបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះការប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម»

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ សូមគោរពអបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះការប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជាកិត្តិយសជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ក្រសួង​សុខាភិបាល​ ចេញ​សេចក្តីជូនព័ត៌មាន ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បាន​ចេញ​សេចក្តីជូនព័ត៌មានស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និង ការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។  ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាព នៃជំងឺកូវីដ-១៩ ... Read More »

រន្ធត់ទាំងយប់ បុរសម្នាក់ជិះម៉ូតូបុកពីក្រោយគោយន្ដកន្រ្ដៃគ្មានភ្លើងបំភ្លឺផ្លូវនិងស្លាកសញ្ញាសំគាល់រងរបួសធ្ងន់

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកពីក្រោយគោយន្ដកន្រ្ដៃគ្មានភ្លើងបំភ្លឺផ្លូវ និង ស្លាកសញ្ញាសំគាល់ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២  លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៥១និង៥២  ស្ថិតនៅចំណុចភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ៣២នាក់,​ អ្នក​ជាសះស្បើយ​ ១៧នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៩ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ៣២នាក់​, ឣ្នកជាសះស្បើយ​​​ ១៧នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

ខឹងប្អូនថ្លៃជេរម្ដាយនិងប្អូនស្រីឃាត់មិនស្ដាប់ប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយប្អូនថ្លៃរបស់ខ្លួនដោយសារខឹងឃាត់មិនស្ដាប់រឿងផឹកស្រាស្រវឹងជេរម្ដាយនិងប្អូនស្រី។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២  នៅចំណុចភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុឹម ... Read More »

កម្លាំងសមត្ថកិច្ចចុះល្បាតនិងរុះរើឧបករណ៍នេសាទខុសច្បាប់លូស្បៃមុង

ខេត្ត​ពោធិ៍សាត់៖ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ​ នៅព្រឹក​ថ្ងៃ​ចន្ទទី១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍សហការជាមួយកម្លាំងប្រជាការពារចំនួន០៦នាក់បានចុះល្បាតនិងរុះរើឧបករណ៍នេសាទខុសច្បាប់ លូស្បៃមុងដាក់កាត់ស្ទឹង(ប្រវែង១៥ម៉ែត្រ) នៅចំណុចដៃស្ទឹងដូនម៉ប ស្ថិតនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូម្សិលមិញនេះ​។ ... Read More »

កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ដុះនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ដុះនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។  ក្រសួង​បរិស្ថាន​ បន្តថា​ កេសរកូល ប៉ារ៉ាឈ្មោល ... Read More »

ក្រសួង​បរិស្ថាន​៖​ សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតមកដល់ពេលនេះ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ តាមការដកស្រង់ចេញពី​អង្គការជីវិតធម្មជាតិ​ សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតមកដល់ពេលនេះ។ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាននិងការពារទីជម្រកសត្វក្រៀលកំពុងរងគ្រោះជិតផុតពូជនេះ។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ ចំនួនសត្វក្រៀល ... Read More »

ស្ថានីយផូស៊ីលឈើសៀមបូក (Siembok Petrified Wood Fossil Site)

ខេត្ត​ស្ទឹងត្រែង ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ តាមការដកស្រង់ចេញពី​បុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា​ ​ផូស៊ីលឈើ (Petrified Wood) បានរកឃើញនៅសងខាងទន្លេមេគង្គ តាមកោះ ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចំណុចនិយាម ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ដកហូតអាវុធខ្លី០១ដើម និងថ្នាំញៀនជាច្រើនកញ្ចប់

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២នេះបានឲ្យដឹងថា,នៅវេលាម៉ោ១៦និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះធ្វើការល្បាតនៅចំណុចមុខរោងម៉ាស៊ីនពូប៉ូយ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ... Read More »

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ​ បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។ នៅក្នុង​ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើម នឹងត្រូវប្រព្រឹត្តទៅនៅវិមានសន្តិភាព។ ... Read More »

ឃាត់ខ្លួន៥៥នាក់​ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន​ ១៩ករណី​ នាថ្ងៃទី១៨ ខែធ្នូនេះ!

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យ៥៥នាក់​ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន​ ១៩ករណី​ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​  របាយការណ៍ បានបញ្ជាក់ថា​ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ... Read More »

អគ្គិភ័យឆេះផ្ទះអស់​ ០១ខ្នងទាំងស្រុង​ និងរាលដាលដល់ផ្ទះ​ ២ខ្នងទៀត, សមត្ថកិច្ចប្រើរថយន្ត​ ២៨គ្រឿងដើម្បីសង្គ្រោះ

ភ្នំពេញ៖ ករណីអគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញផ្ទះអស់ចំនួន​ ១ខ្នងអស់ទាំងស្រុង​ និងរាលដាលដល់ផ្ទះ​ ២ខ្នងទៀតនៅភូមិឫស្សីែកវ​ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០២២នេះ​។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ ... Read More »

🔴ទីបំផុតចៅក្រមសើបសួរសម្រេចឃុំខ្លួន អឿន ម៉ូលីកា មេតុងទីនដ៏ល្បីល្បាញដាក់ពន្ធនាគារពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ ទីបំផុតលោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦៥.០០០ ដុល្លារអាមេរិក ។  ជនត្រូវចោទ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

លោក នេត្រ ភក្ត្រា ៖ កុំច្រឡំថាសត្វកណ្តុរ នេះគឺសត្វក្តាន់ញ៉ែង!

ភ្នំពេញ ៖ កុំច្រឡំថាសត្វកណ្តុរ នេះគឺសត្វក្តាន់ញ៉ែង! ក្តាន់ញ៉ែងតូចឬផ្ចងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។ ... Read More »

សម្តេចតេជោ ហ៊ុនសែន រយៈពេលប្រមាណ៤ខែដែលភរិយាមិនបានដើរជាមួយប្តី

ភ្នំពេញ ៖ នៅថ្ងៃមង្គលការ កូន លោកទេសរដ្ឋមន្ដ្រី គន់ គីម និងលោកស្រី នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ... Read More »

គណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ ចាត់វិធានការក្ដៅទៅលេីសិប្បកម្មអេតចាយនៅតាមផ្លូវ៥០ម៉ែត្រដែលមិនស្តាប់ការណែនាំ

ភ្នំពេញ​ ៖​ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី១៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ សហការជាមួយសាលាសង្កាត់ និងមន្ត្រីពាក់ព័ន្ធចាត់វិធានការក្តៅទៅលើទីតាំងសិប្បកម្មអេតចាយមួយចំនួននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ០៨នាក់,​ អ្នក​ជាសះស្បើយ​ ២២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់

​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៨នាក់​, ឣ្នកជាសះស្បើយ​​​ ២២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »