ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តស្រះកែវឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់និងជនជាតិថៃ២នាក់និងបារីគេចពន្ធជាច្រើនសុង

ប្រទេសថៃ ៖ សមត្ថកិច្ចថៃឃាត់ខ្លួនខ្មែរម្នាក់និងបុរសជនជាតិថៃ២នាក់ រឹបអូសបារីបរទេសម៉ាកផ្សេងៗគ្នាចំនួន៣,៨៩៥សុង នឹងរថយន្ត១គ្រឿង នៅព្រំប្រទល់ស្រុកខ្លងហាត-ស្រុកអារញ្ញ ខេត្តស្រះកែវនៅព្រឹកថ្ងៃទី២៨កក្កដា២០២២នេះ ពេលដែលសមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃសហការជាមួយមេភូមិសាប់ភ្លូខាងជើង ឃុំបេន ចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី រដ្ឋសភា ... Read More »

សមត្ថកិច្ច​ជំនាញ​ កំពុងតាមចាប់ខ្លួនមេការខារ៉ាអូខេ DM នៅខណ្ឌទួលគោក ក្រោយពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រី

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍​ទី២៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិធានការរបស់សមត្ថកិច្ច​ ចំពោះករណីក្មេងស្រីម្នាក់ ត្រូវបានបុរសជាមេការខារ៉ាអូខេ DM នៅខណ្ឌទួលគោក ចាប់រំលោភ។  របាយការណ៍​ដដែល​បន្តថា​ ... Read More »

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលា ការ រឿងស៊ីដាច់លុយគេជាង១២ ម៉ឺនដុល្លារ សង់ផ្សារបំណក់

ភ្នំពេញ ៖ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនអគ្គនា យកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលាការពីបទ.រំលោភលើទំនុកចិត្ត.រឿងស៊ីដាច់ប្រាក់គេជាង១២ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធករណីម៉ៅការសាងសង់ផ្សារបំណក់ ... Read More »

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ចាត់តំណាងនាំថវិកា ឧបត្ថម្ភពិធីបុណ្យសពម្តាយបង្កើត របស់នាយនគរបាលខេត្តកែប

ខេត្តកែប ៖ ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ... Read More »

អនុប្រធានបក្សភ្លើងទៀនផ្តល់ចម្លើយបន្ថែម ក្នុងសំណុំរឿង ដែលប្តឹងដោយ គ.ជ.ប

ភ្នំពេញ ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានផ្តល់ចម្លើយបន្ថែមលើពាក្យបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ របស់​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នេះ​បើ ... Read More »

គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រទាំងស្រុងចំពោះការអនុម័តរបស់រដ្ឋសភា ទៅលើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ

ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រទាំងស្រុងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹកមិញនេះ ដែលបានអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី ... Read More »

គ្រូបង្រៀន២៤២នាក់ទទួលបានបច្ចេកទេសប្រើប្រាស់ឧបករណ៍ឌីជីថល និងបទពិសោធន៍ជំរុញប្រសិទ្ធភាពការសិក្សាកម្រិតបឋមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី “ការប្រើប្រាស់ឧបករណ៍ឌីជីថលជំរុញការសិក្សានៅកម្រិតបឋមសិក្សា” ដើម្បីបង្កើនប្រសិទ្ធភាពរៀន និងបង្រៀន តាមបែបឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមជាគ្រូបង្រៀនមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សរុបចំនួន ... Read More »

ដកហូតនូវទំនិញចម្រុះមិនមានអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤១គីឡូក្រាម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ... Read More »

គំនូសសញ្ញាចរាចរណ៍ត្រូវបានប្រើប្រាស់ដើម្បីឱ្យការធ្វើឱ្យចរាចរណ៍លើផ្លូវសាធារណៈមានរបៀបរៀបរយ និងធានាសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, គំនូសសញ្ញាទី១  ជាសញ្ញាភ្លោះជាប់ បែងចែងទិសចរាចរ (DOUBLE YELLOW SOLID LINE) តាមបណ្ដោយទ្រូងផ្លូវ គំនូសសញ្ញាភ្លោះជាប់ពណ៌លឿង ប្រើសម្រាប់បែងចែងទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ... Read More »

ខេត្តកំពត-គៀនយ៉ាង រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ០៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត (កម្ពុជា) ជាមួយនឹងខេត្តគៀនយ៉ាង (វៀតណាម)

 ខេត្ត​កំពត៖​ នៅសាលាខេត្តកំពតនាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ០៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត (កម្ពុជា) ជាមួយនឹងខេត្តគៀនយ៉ាង ... Read More »

ក្នុងសំណុំរឿងក្លែងឯកសារ ទិញលក់ និងទន្ទ្រានកាន់កាប់ដី ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» , អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនមនុស្ស ៤នាក់

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះមនុស្ស០៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយឆ្លើយបំភ្លឺចប់នៅចំពោះមុខមន្រ្តីនៃក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៉ើបអង្កេតករណីជម្លោះដីធ្លីនិងបង្ការទប់ស្កាត់-បង្រ្កាបការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលមានឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាប្រធាន ក្រោយមកពួកគេ ... Read More »

ប៊ីចេងក្លែងក្លាយទម្ងន់១៨តោនត្រូវបានដុតបំផ្លាញចោលនៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និង ក្លែងផលិតផលទំនិញដែលត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃស្នងការដ្ឋានការនគរខេត្តសៀមរាបបានឆែកឆេរត្រួតពិនិត្យ និងដកហូតបានចំនួន១៨តោនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ត្រូវបានយកមកធ្វើពិធីដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ... Read More »

ជនដៃដល់បានប្រើហិង្សាយកដំបងវាយជនរងគ្រោះឱ្យរងរបួសធ្ងន់រួចហើយគេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់

   ខេត្តក្រចេះ ៖ ករណីប្រើហិង្សាដោយចេតនាមួយបានកើតឡើងនៅចំណុចសាលាបឋមសិក្សាល្អៀត បង្កដោយជនដៃដល់ម្នាក់ក្នុងចំណោមពីរនាក់ប្រើដំបងឈើមូលលួចវាយពីក្រោយជនរងគ្រោះដែលកំពុងអង្គុយជាមួយស្រីស្នេហ៍បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចហើយរត់គេចខ្លួនបាត់ស្រមោលទៅ។ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។      ហេតុការណ៍បង្កហិង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង ២២៖២០នាទីនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចសាលាបឋមសិក្សាល្អៀត ស្ថិតក្នុងភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ... Read More »

ឆក់ទូរស័ព្ទពីក្មេងស្រីសិស្សសាលាបានហេីយរត់មិនរួចពីសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីសិស្សសាលាបានសម្រេចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវ២០១១​ ភូមិតាងួន​ សង្កាត់កាកា​បទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះ ញឹន​ ធារ៉ា​ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ​ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ... Read More »

ក្រសួងបរិស្ថាន ៖ «យុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរី»”Zero-Snaring Campaign in Mondulkiri”

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, អន្ទាក់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះជីវិតសត្វព្រៃនៅកម្ពុជា។ គ្រាន់តែនៅក្នុងតំបន់ការពារធម្មជាតិចំនួនប្រាំក្នុងប្រទេសកម្ពុជា ដែលរួមមានឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច មានអន្ទាក់សរុបចំនួន ២៣៤២៩១ ត្រូវបានយកចេញក្នុងចន្លោះឆ្នាំ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៥២%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

វេជ្ជបណ្ឌិតព្រមានអ្នកប្រើប្រាស់កុំសាកល្បងតាមការសម្ដែង ‘No poop July’ ដែលកំពុងចែកចាយនៅក្នុងកម្មវិធី TikTok

ភ្នំពេញ ៖ ‘No poop July’ គឺជាការសម្ដែងលេងសើចមួយដែលពួកគេព្យាយាមមិនបន្ទោបង់លាមកពេញមួយខែកក្កដា ហើយវីដេអូនេះកំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន NBC។ នេះបើយោងតាមការបញ្ជាឲ្យដឹង ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៨ ... Read More »

លោក ហ៊ុនម៉ានី ៖ ព្រឺកនេះ រដ្ឋសភាបានធ្វើការអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ធម្មនុញ្ញបន្ថែមដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

ភ្នំពេញ ៖ ព្រឺកនេះ រដ្ឋសភាបានធ្វើការអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ធម្មនុញ្ញបន្ថែមដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ នេះជាការថ្លែងពីលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។  លោក ហ៊ុនម៉ានី បន្តថា, ការអនុម័តនេះ ... Read More »

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចចាំបាច់មួយចំនួន

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី២៨ ខែ​កក្កដា​ ឆ្នាំ​២០២២​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចចាំបាច់មួយចំនួន​។  ក្នុងកិច្ចប្រជុំនេះដែរ​ មានដូចខាងក្រោម​៖ ១-ផ្សព្វផ្សាយ​ និងត្រៀមអនុវត្តផែនការ​ ការពារ​ សន្តិសុខ​ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ២៩នាក់ ,អ្នក​ជាសះស្បើយ​ ១៩នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៨ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៩នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១៩នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អគ្គិសនីកម្ពុជា​ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គីសនី​កម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។  ... Read More »

ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​៖ ផេកហ្វេសប៊ុកឈ្មោះ KHEM YANG Online​ ក្រោយ​បង្ហោះ​ទាក់ទងទៅនឹងសកម្មភាពសម្តែង​អសីលធម៌​ ពេល​នេះបានសុំទោសជាសាធារណៈ​ហេីយ​

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២២​នេះបានឱ្យដឹងថា​ បន្ទាប់ពីបានឃើញគណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា KHEM YANG Online​ បានផុសឃ្លីបវីដេអូមានចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពសម្តែង​អសីលធម៌​មក ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវលេីករណីនេះ ... Read More »

ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃត្រូវបានទប់ស្កាត់

ខេត្តបន្ទាយមានជ័យ ៖ នគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ  និង មានប្រជាពលរដ្ឋខ្មែរចំនួន០៧នាក់ បានវិលពីប្រទេសថៃចូលមកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកក្កដា ... Read More »

Update ៖ រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បន្តនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។  សម័យប្រជុំពេញអង្គរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៥ ... Read More »

ក្រុមប្រឹក្សាខណ្ឌកំបូលរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២នេះ ក្នុងសាលាខណ្ឌកំបូល មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌក្រោមអធិបតីភាពលោក នៅ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២២ និងទិសដៅការងារខែបន្ទាប់

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស្វាយ ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមដាក់ផ្កានិងទៀនធូបក្នុងដៃខ្មោច

ហេតុអ្វី បានជាពេលមនុស្សស្លាប់ត្រូវគេយកផ្កានិងទៀនធូបដាក់ក្នុងដៃខ្មោច?   មាន​រឿង​ដំណាល​មកថា :   កាល​ពី​មុន មាន​ភិក្ខុ​មួយ​រូប មាន​ឈ្មោះ​មិន​ប្រាកដ ។ ញោម​ប្រុស​របស់​លោក​ជា​មេ​ព្រៃ​សម្លាប់​សត្វ​ច្រើន​ណាស់ តាំង​ពី​ក្មេង​ដល់​ចាស់ ។ លុះ​វេលា​ជិត​នឹង​ស្លាប់ គាត់​ភ្លឹក​ស្មារតី​ទៅ​ឃើញ​សត្វ​ដែល​ខ្លួន​បាន​សម្លាប់​ដោយ​អកុសល​ចិត្ត ក៏​ស្រែក​ប្រាប់​ឲ្យ​ភិក្ខុ​ជា​កូន​ជួយ ... Read More »

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មប្តីយកពូថៅកាប់សម្លាប់ប្រពន្ធដើមព្រោះតែខឹងមិនឱ្យដឹកស្រូវចូលផ្ទះប្រពន្ធចុង

ខេត្តក្រចេះ ៖ ជនសង្ស័យជាឃាតកម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តធ្វើការឃាត់ខ្លួនពីបទយកពូថៅកាប់ប្រពន្ធដើមបណ្តាលឱ្យស្លាប់រឿងឃាត់មិនឱ្យដឹកស្រូវទៅឱ្យប្រពន្ធចុង។     ការឃាត់ខ្លួនជនសង្ស័យជាប្តីកាប់សម្លាប់ប្រពន្ធដើមនឹងពូថៅនោះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ... Read More »

បើករថយន្តលឿនពេកបុកអ្នកជិះកង់ស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសស្រាលខណៈដែលអ្នកទាំងពីរជិះកង់ឌុបគ្នាឆ្លងផ្លូវហើយត្រូវរថយន្តបុកនិងកិនតែម្តង។     យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២២។     ... Read More »