ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ នឹងចូលរួមសហការជាមួយមន្ត្រីសុខាភិបាលក្នុងការអនុវត្តពិន័យអន្តរការណ៍លើបុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស់ និងកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាព!។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ... Read More »
ព័ត៌មានជាតិ
បាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងទីប្រជុំជននានានៅក្នុងភូមិព្រះដាក់ បន្ទាប់ពីទទួលបានពត៌មានថាមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសានំបញ្ចុកនៅទីនេះ
ខេត្តសៀមរាប៖ ខណៈរដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថាមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់បានមកពិសានំបញ្ចុកនៅទីនេះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ ព្រឹកនេះបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងទីប្រជុំជននានានៅក្នុងភូមិព្រះដាក់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីេមរោគកូវីដ-១៩ បង្កើនទម្លាប់ប្រុងប្រយត្ន័នៅក្នុងសហគមន៍ និងបង្កើនជំនឿទុកចិត្តក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ដើម្បីចូលរួមកាត់ផ្តាច់ហានិភ័យពីការឆ្លងរីករាលដាលក្នុងសហគមន៍ អាជីវករភាគច្រើននៅក្នុងបរិវេណតែមួយជាមួយនឹងតូបលក់នំបញ្ចុកទាំង២បានស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំមើលលទ្ធផលពីការធ្វើតេស្តលើសំណាករបស់អ្នកដែលបានពាក់ព័ន្ធជាមុនសិន។ គណៈបញ្ជាការឯកភាពស្រុកក៏បានរៀបចំផ្សព្វផ្សាយអប់រំពីវិធានការសុវត្ថិភាព”៣ការពារ-៣កុំ” ព្រមទាំងរឹតបន្តឹងការពាក់ម៉ាស់រក្សាគម្លាតនៅក្នុងសហគមន៍យ៉ាងតឹងរុឹងបំផុត។ រដ្ឋបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ... Read More »
លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ-១៩
ភ្នំពេញ៖ បើយោងតាមប្រភព : ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, 🎉សូមអបអរសាទរ លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ... Read More »
ទីក្រុងហូជីមិញវៀតណាម ខាងមុខនេះ សីតុណ្ហភាពនៅទីក្រុងបានឡើងដល់ ៣៤-៣៧ អង្សាសេ កំដៅដែលអាចប៉ះពាល់សុខភាព
ប្រទេសវៀតណាម៖ យោងតាម vietnam News ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ... Read More »
Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរស័ព្ទ iPhone ជាថ្មីម្ដងទៀតទាក់ទងនឹងបញ្ហាសុវត្ថិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, មិនទាន់ទាំងបានមួយខែផងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារតាមរយៈភាពចន្លោះប្រហោងដែលមាននៅក្នុង WebKit ... Read More »
ព័ត៌មានបឋម ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅគីឡូម៉ែត្រ៨២_៨៣ បង្កឡេីងរវាងរថយន្ដ FORDនិងរថយន្ដដឹកប្រេងPtt
ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថៃ្ងទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងរថយន្តFORD ប្រភេទ ដឹកទំនិញ ពណ៌ស ... Read More »
ឃាត់ខ្លួនឪពុកចិត្តតិរច្ឆានរំលោភសេពសន្ថវ:កូនស្រីបង្កើត និងគំរាមសម្លាប់មួយពូជ
ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាត សហការចុះអនុវត្តបណ្ដឹងករណីរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ ដោយឃាត់ខ្លួនបុរសសង្ស័យជាមុខសញ្ញា ដើម្បីនាំយកមកបន្តនីតិវិធី ។ ករណីអន្តរាគមន៍បណ្ដឹងពាក់ព័ន្ធករណីរំលោភសេពសន្ថវ:ខាងលើ ធ្វើឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃសុក្រ ១៣កើត ... Read More »
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ប្រជាជនគ្រប់រូបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកមុខរបររបស់ខ្លួន ជាពិសេសកសិករបានខិតខំធ្វើការពង្រីកការដាំដុះដំណាំគ្រប់ប្រភេទ
ភ្នំពេញ៖ ដោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពសង្គមបានពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើនគួរជាទីមោទនៈ ... Read More »
គ្រប់វត្តអារាមក្មុងខេត្តប៉ៃលិនបានវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដងជាសាររំលឹកឱ្យពលរដ្ខចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩
ខេត្តប៉ៃលិន៖ ដោយគោរពអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតាមវត្តអារាមក្នុងខេត្តប៉ៃលិន បានចូលរួមវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ជាក់ស្តែង ចាប់តាំងពីវេលាម៉ោង៥៖០០ នាទីព្រឹក វត្តអារាមទូទាំងខេត្តប៉ៃលិន ... Read More »
ស្ត្រីជាតិវៀតណាម២នាក់ដែលបានព្យាបាលជាសះស្បេីយពីជំងឺកូវីដ-១៩ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញហើយតាមច្រកអន្តរជាតិបាវិត
ខេត្តស្វាយរៀង៖ ក្រោយព្យាបាលជំងឺកូវីដ-១៩ជិតរយៈពេលមួយខែ ស្ត្រីជនជាតិវៀតណាម២នាក់ដែលបានព្យាបាលជាសះស្បេីយពីជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញហើយតាមច្រកអន្តរជាតិបាវិតនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។ គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ... Read More »
លោក ឃឹម ហ្វីណង់ បានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថាមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនោះ
ខេត្តសៀមរាប ៖ កាលពីម្សិលមិញ លោក ឃឹម ហ្វីណង់ អភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រី បានអោយសូមជួយផ្សព្វផ្សាយបន្តផង ⚠️⚠️⚠️ខណៈ រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថាមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់បានមកពិសានំបញ្ចុកនៅទីនោះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ។ លោកថ្លែងថា, នេះជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័កក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់។ ... Read More »
សម្តេចតេជោ ហ៊ុនសែន ៖ ថ្លែងអំណរគុណ ដល់ម្ចាស់ផ្ទះជួល ប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ជូនដល់លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ក្នុងនោះម្ចាស់ផ្ទះជួលរួមមាន ៖ ១-លោក ... Read More »
ប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែកនិងក្រុមការងារនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគេនដល់២វត្តនៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែកនិងក្រុមការងារបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគេនដល់វត្តកោះជុំ និងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀងនារសៀលថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ... Read More »
រកឃើញស្ត្រីមន្រ្តីនគរបាល នៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ វិជ្ជមានកូវីដ-១៩
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកស្រី គង់ សៅវត្ថា អាយុ៣២ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំអនុវត្តលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងដំណើរការមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល យោធិនសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធនានា ដែលបានរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យមួយបន្ថែមទៀត រហូតរួចរាល់ជាស្ថាពរដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ... Read More »
ឥណ្ឌា៖ មនុស្ស៦នាក់ បានស្លាប់ក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺកូវីដ-១៩ នៅម៉ុមបៃ
អន្តរជាតិ៖ បើតាមមន្រ្តីប្រចាំទីក្រុងម៉ុមបៃ បានបញ្ជាក់ថា មានករណីអគ្គិភ័យដែលបានឆាបឆេះផ្សារទំនើបមួយ ដែលត្រូវបានយកធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់០៦នាក់បានស្លាប់។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមីនាឆ្នាំ២០២១ ... Read More »
ជាសះស្បើយពីជំងឺកូវីដ-១៩ភ្លាម ចាន់ កែវនិមល ថ្លែងសារអរគុណមនុស្សពិសេសៗភ្លាម
ភ្នំពេញ៖ ពិធីការិនី ចាន់ កែវនិមលបានបង្ហាញសារនៃការបានជាសះស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីចំណាយពេលព្យាបាល រយៈពេលជិត៣សប្តាហ៍នៅមន្ទីរសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់នោះ។ នាងបានថ្លែងសារអរគុណដល់អ្នកផ្តល់កម្លាំងចិត្តជាច្រើន ជាពិសេសគឺមនុស្សជិតដិតមួយចំនួន ដែលក្នុងនោះក៏មានលោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ... Read More »
អាជ្ញាធររាជធានីភ្នំពេញ ស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលលំបាកនេះ
ភ្នំពេញ៖ ការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផល ប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ ... Read More »
មូលដ្ឋានខណ្ឌមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មូលដ្ឋានខណ្ឌមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត ក្នុងនោះមាន ៖ ... Read More »
អ្នកគ្រូបង្រៀនស្រស់ស្អាតម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
ខេត្តបាត់ដំបង ៖ អ្នកគ្រូស្រស់ស្អាតមានវ័យ២៦ឆ្នាំម្នាក់មិនត្រូវបានគេដឹងពីមូលហេតុដែលនាំឲ្យគាត់សម្រេចធ្វើអត្តឃាតដោយផឹកទឹកថ្នាំបាញ់ស្មៅ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ មីនា២០២១ នៅភូមិកណ្ដាល ឃុំអូរដា ស្រុកកំរៀង នោះទេ។ សមត្ថសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាន សុខអាន អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន ... Read More »
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាននាំយកប្រគល់ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ថន ចាន់ធឿន
ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សែម រតនា ... Read More »
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលរាធានីភ្នំពេញ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះវីដេអូរបស់បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលបានចែកចាយជាបន្តបន្ទាប់លេីបណ្តាញសង្គមហ្វេសប៊ុក ដោយបាននិយាយថាសមត្ថកិច្ចបានធ្វេីការផាកពិន័យប្រជាពលរដ្ឋបេីកបរម៉ូតូតាមផ្លូវដែលមិនពាក់ម៉ាស់ចំនួន២០មុឺនរៀល នេះគឺជាការចុះផ្សាយខុសពីការពិតទាំងស្រុង ដែលអាចធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខផ្សារអូរឬស្សី បានធ្វេីការផាកពិន័យបុរសម្នាក់ដែលបេីកបរម៉ូតូដោយមិនមានពាក់មួកសុវត្ថិភាព ... Read More »
ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទរបស់សហរដ្ឋអាមេរិកបានធ្វើការកែសម្រួលប្រព័ន្ធដើម្បីបញ្ឈប់ការលួចយកសារ SMS
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា, កាលពីសប្តាហ៍មុនក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធសេវាកម្មទូរស័ព្ទរបស់ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន T-Mobile, Verizon និង AT&T ដែលអាចឱ្យជនខិលខូចបញ្ជូនសារ ... Read More »
គួរឲ្យសង្វេគខ្លាំងណាស់!! ឪពុកម្តាយនិងជីដូនរវល់ទៅបុណ្យសពសាច់ញាតិ ស្រាប់តែកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងដងស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ ក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងដងស្ទឹងព្រែកត្នោត ខណ:ដែលឪពុកម្តាយនិងជីដូនជាប់រវល់ទៅបុណ្យសព៧ថ្ងៃសាច់ញាតិ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅដងស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
ដំណឹងល្អ ! សំណើសុំវិនិយោគរបស់ក្រុមហ៊ុន ជាង១០០០ លានដុល្លារ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ... Read More »
បើករថយន្តមិនប្រកាន់ស្ដាំរ៉េចង្កូតបុកចូលតូបលក់ដូរមិនទាន់អស់ល្បឿនធ្លាក់ចូលប្រឡាយរបួសធ្ងន់ស្រាល៤នាក់
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់តក់ស្លុតបំផុតបណ្ដាលអោយមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលខណៈរថយន្តបើកបរមិនប្រកាន់ស្ដាំរ៉េចង្កូតបុកតូបលក់ដូរនិងមនុស្សមិនទាន់អស់ល្បឿនបន្តទៅមុខក្រឡាប់ចូលក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១១១និង១១២ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្មេងប្រុសដែលរងគ្រោះខណៈអង្គុយលេខក្នុងតូបលក់ដូរមានឈ្មោះអូន សំណាង អាយុ៤ឆ្នាំរស់នៅភូមិត្របែកប្រហោង ... Read More »
បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការចំណែកម៉ូតូជាង៤០គ្រឿងសមត្ថកិច្ចអំពាវនាវឲ្យម្ចាស់មកទទួលយកវិញ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២១នេះបានកសាងសំណុំរឿងជនសង្ស័យ៣នាក់ទៅតុលាការចំណែកម៉ូតូជាង៤០គ្រឿងត្រូវកម្លាំងសមត្ថកិច្ចអំពាវនាវឲ្យម្ចាស់មកយកវិញ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់មាន៖ ទី១-ឈ្មោះឡាយ សានភេទប្រុសអាយុ៤៩ឆ្នាំមុខរបរជាងជួសជុលម៉ូតូរស់ភូមិក្បាលស្ពាន២សង្កត់ក្រុងប៉ោយប៉ែត។ ទី២-ឈ្មោះកែវ កុសល ហៅម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិក្បាលស្ពាន១។ ទី៣-ឈ្មោះពេញ វាសនា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់ម៉ូតូឌុប រស់នៅភូមិបាលិលេយ្យ២សង្កាត់ក្រុងប៉ោយប៉ែត។ លោកមេបញ្ជាការរងកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យលោកមែន ភារម្យបញ្ជាក់ប្រាប់ថាៈក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះWilly ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ទៀតថ្ងៃនេះ ! គេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍ និងកាសែតឈ្មោះ “យុវជនតេជោ”
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបប្រកាសលេខ៣៧០ ព .ម.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោកស្រី សេង ស្រីពៅ ... Read More »
ត្រៀមៗ! បងប្អូនក្នុងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី០៧ មេសា រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង នៅតំបន់មួយចំនួន
ភ្នំពេញ៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសនៅថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ២០២១នេះថា នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលវែង នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ ... Read More »
បុរសចំណាស់ល្មោភកាមម្នាក់ល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រចដឹងដល់ម្ដាយឪពុកខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកណ្ដាល៖ បុរសចំណាស់ល្មោភកាមអាយុ៦៩ឆ្នាំម្នាក់ ល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេចម្ដង ញ៉ាមលើកក្រោយបម្រុងល្បួងរំលោភម្ដងទៀត តែបែកការណ៍រហូតដឹងដល់ម្ដាយឪពុកខាងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួលឲ្យចាប់ខ្លួនចាត់ការតាមច្បាប់នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »