ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្មំពេញ មិនទាន់កំណត់ផែនទី បែងចែក តំបន់លឿង ,លឿងទុំ និងក្រហម នៅឡើយទេ

ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី២៦មេសានេះថា៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង ... Read More »

ផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាងដែលមានទីតាំង ស្ថិតផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទាំងយប់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០និង១០នាទីយប់ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោកស្រីម្ចាស់អាជីវកម្មលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាងដែលមានទីតាំង ស្ថិតផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យបានជ្រាបថា៖ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីប្រជាពលរដ្ឋមួយផ្នែកនៅក្នុងសង្កាត់ លេខ១ ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់។ ដើម្បីទប់ស្កាត់ការរីករាល ... Read More »

សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្រសួងយុត្តិធម៌លើកទៅថ្ងៃទី២៨ វិញ !

ភ្នំពេញ៖ នៅយប់មុននេះបន្តិច ! នាវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា, សូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន គិតពីជនរួមជាតិខ្លាំងបំផុត! ក្នុងករណីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋ ទាំងនៅរាជធានី-ខេត្ត ចាប់ពីអាយុ១៨ឡើង អោយរហ័ស ហើយលឿន !

ភ្នំពេញ៖ សូមជម្រាបថា ត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៩៥,៦៦០នាក់។ សម្តេចតេជោ ហ៊ុន សែន ... Read More »

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាកតំបន់សំខាន់ៗ និងគោលដៅសំខាន់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សូមជម្រាបថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ ... Read More »

កាន់តែហាម កាន់តែបំពាន ! អ្នកសមជាពលរដ្ឋល្អទេ, ប្រមូលផ្តុំគ្នាលេងល្បែង ផឹកសុីសប្បាយ ក្នុងគ្រាសម័យជំងឺកូវីដ-១៩ កំពុងវាយលុក ?

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, មនុស្សចំនួន១៤នាក់​ ជួបជុំលេងល្បែងសុីសង​ និងផឹកសុី​ ល្មេីសនឹងវិធានការសុខាភិបាល​ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វា បានធ្វេីការឃាត់ខ្លួន​ នៅវេលាម៉ោង​ ១៨:៤៥នាទី​ ... Read More »

យុវជនម្នាក់បញ្ចប់ជីវិតដោយខ្សែនីឡុង អាចបណ្ដាលមកពីចែចូវកូនក្រមុំគេពុំបាន

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីយុវជនម្នាក់ធ្វើអត្តឃាត ដែលគេសង្ស័យអាចបណ្ដាលមកពីតូចចិត្តតូចថ្លើម បន្ទាប់ឪពុកម្ដាយផ្គូរផ្គងកូនក្រមុំគេពុំបានសម្រេច ។  ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពធ្វើអត្តឃាតខាងលើ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៣៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញម្សិលមុិញ

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៣៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

រដ្ឋបាលខណ្ឌចំការមន បន្តចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ចំនួន១៥៣គ្រួសារ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន ... Read More »

Breaking news ៖ ក្រសួងការពារជាតិសម្រេចដកឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ(ខភម) ចំពោះលោកស័ក្តិ៤ គឹម ពិសិដ្ឋ ផឹកសុីស្រវឹងបើកឡានរារាំងដល់វិធានការរដ្ឋបាលរបស់រដ្ឋាភិបាល

ភ្នំពេញ៖ បន្ទាប់ពីតុលាការឃុំខ្លួនជនជាប់ចោទ គឹម ពិសិដ្ឋ និងបក្សពួកម្សិលមិញរួចមក នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឈានដល់ក្រសួងការពារជាតិសម្រេចដកឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ(ខភម) ចំពោះលោកស័ក្តិ៤ គឹម ពិសិដ្ឋ ផឹកសុីស្រវឹងបើកឡានរារាំងដល់វិធានការរដ្ឋបាលរបស់រដ្ឋាភិបាល។ សូមបញ្ជាក់ថា, ... Read More »

រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត !

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម អរគុណអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងអំណរគុណ ! ដោយលោករដ្ឋមន្ត្រីថ្លែងថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

Update ៖ រហូតដល់ម៉ោង៦ល្ងាចនេះ ! កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៨០នាក់​ (ឆ្ឆ្លងសហគមន៍៥៧៩នាក់​ និងនាំចូល​ ១នាក់) និងមានជាសះស្បេីយ​១៧៧នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៨០នាក់​ (ឆ្លងសហគមន៍​៥៧៩នាក់​ និងនាំចូល​ ១នាក់) និងមានជាសះស្បេីយ​ ១៧៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ... Read More »

ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ៣ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ មូលដ្ឋានសេវាកម្មទេសចរណ៍សំខាន់ៗ ៣ប្រភេទ មានសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានក្រសួងទេសចរណ៍ដាក់ការណែនាំឱ្យពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។ តាមសារាចរណែនាំថ្មីរបស់ក្រសួងទេសចរណ៍ ... Read More »

ទិដ្ឋភាពទូទៅនៃដំណើរការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត នៅថ្ងៃទី២៦ ខែមេសានេះ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានាបានចាប់ផ្ដើមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩(ស៊ីណូវ៉ាក់) ដូសទី២ ជាបន្តទៀតតាមផែន ការដែលបានគ្រោងទុក នៅតាមមណ្ឌលចាក់វ៉ាក់សាំងចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន សួនឧស្សាហកម្មកាណាឌីយ៉ា ... Read More »

ប្រមូលផ្តុំគ្នាផឹកសុីនៅ(ហាងម្លប់ស្បូវមានលាភ)៦នាក់ ករណីល្មើសវិធានការសុខាភិបាល ដល់ចាប់បានពិន័យអស់ម្នាក់២លាន ទៅ៣លានរៀល ភ្លឺភ្នែកចែស !

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៦នាក់ដែលជួបជុំផឹកសុីល្មេីសវិធានការក្រសួងសុខាភិបាល​ ត្រូវបានឃាត់ខ្លួនយកមកធ្វេីការផាកពិន័យ​ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការផាកពិន័យទៅលើជន០១ក្រុមមានគ្នាចំនួន ០៦នាក់ ស្រី០២នាក់ ករណីល្មើសវិធានការសុខាភិបាល(ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA មមាញឹកការងារ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ TYDA បានបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌចំការមន កំពុងរៀបចំទីតាំង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក

ភ្នំពេញ ៖ ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូន ... Read More »

មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ស្រ្តីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្រ្តីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៨ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបាន ចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី២២ ខែមេសា ... Read More »

អភិបាលខេត្តកំពង់ចាម៖​ បញ្ជាដាច់ខាត ហាមមិនឲ្យមានការចេញចូល ដើម្បីកាត់ផ្ដាច់ខ្សែចម្លង​ ក្នុង​ភូមិចំនួន៤ ខណៈ​បិទខ្ទប់ដោយសារឆ្លងកូវីដ-១៩

ខេត្ត​កំពង់ចាម៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមដោយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានចុះប្រជុំណែនាំដល់មន្ត្រីឃុំរកាគយ ស្រុកកងមាស និងមន្ត្រីឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តវិធានការ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ភ្នំពេញ៖ យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានអោយដឹងថា ,នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចរ៉ែមាសក្នុងក្រុមហ៊ុនមួយនៅអូត្រូន

ខេត្តក្រចេះ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំបូរធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ពីបទធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែងដែលមានទីតាំងស្ថិតនៅចំណុចអូរត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។  ប្រភពពីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំបូរបានឱ្យដឹងថា កម្លាំងប្រតិបត្តិការស្រុកបានចុះធ្វើការបង្រ្កាបនៅយប់ថ្ងៃទី២៥ខែមេសា ឆ្នំា២០២១ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីលួចរ៉ែមាស ក្នុងនោះមាន៖ទី១-ឈ្មោះ​ស៊ិន សុខេត ហៅឌី ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិករ។ ... Read More »

ក្រសួងសុខាភិបាល បញ្ជាក់ករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១- ... Read More »

តួលេខ​នៅតែបន្តកេីនឡេីង! ខណៈ​ក្រសួងសុខាភិបាល​៖​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៥៨០នាក់​ និងអ្នកជាសះស្បេីយ​ ១៧៧នាក់​

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​ចន្ទទី២៦ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៥៨០នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

គ្រួសារកងទ័ពជាង៤០០នាក់ ទិសទី២នៃយោធភូមិភាគទី៤ បានបន្តចាក់វ៉ាក់សាំងជំហាន២ និងលើកទី២

ភ្នំពេញ៖ កងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនមុខកម្ពុជា ថៃ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទិសទី២ នៃយោធភូមិភាគទី៤ ព្រមទាំងគ្រួសារកងទ័ពផងនោះ បានបន្តចូលរួមទៅទទួលការចាក់វ៉ាក់សាំងជាលើកទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលក្រុមគ្រូពេទ្យបន្តបើកយុទ្ធនាការចាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។ ... Read More »

ព្រះមហាក្សត្រនិងសម្តេចម៉ែសម្តេចយាយប្រោសព្រះរាជទានព្រះរាជអំណោយជាច្រើនមុខជូនរដ្ឋបាលរាជធានី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហមពាក់ព័ន្ធកូវីដ-១៩

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតដាក់តាំងលក់ទំនិញតម្លៃក្រោមទីផ្សារសម្រួលដល់ពលរដ្ឋបន្ទាប់ពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតដាក់លក់ទំនិញតម្លៃក្រោមទីផ្សារដើម្បីសម្រួលដល់ ប្រជាពលរដ្ឋ ក្រោយពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់ ការពារជំងឺការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានលើជនជាតិឥណ្ឌូនេស៊ីម្នាក់ ខណៈដែលមានជនឆ្លាតឱកាសតំឡើងថ្លៃទំនិញ ត្រូវបានអាជ្ញាធរចុះណែនាំអប់រំ បើមិនអនុវត្តលក់ដូរតម្លៃធម្មតាវិញទេ និងចាត់វិធានការច្បាប់។ សកម្មភាពរបស់អាជ្ញាធរដែលដាក់លក់ទំនិញតម្លៃក្រោមទីផ្សារក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ  ចាប់ផ្តើមលក់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ... Read More »

អបអរសាទរ​៖​ អ្នកជំងឺកូវីដ១៩ ទាំង ៣នាក់​ នៅក្នុងខេត្តក្រចេះ បានជាសះស្បើយអស់ហើយ

ខេត្ត​ក្រចេះ ​៖ ​បេីតាមការ​បញ្ជាក់របស់លោក វ៉ា ថន អភិបាល​ នៃគណៈអភិបាលខេត្តក្រចេះ​ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ ដែលរកឃើញនៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ... Read More »

ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ១៩​​ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ

ភ្នំពេញ៖ ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ-១៩​​ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់

ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែតនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានធ្វើការការច្រានចោលព័ត៌មានមិនពិត ដែលថាបុរសជាជនជាតិ ឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ បានស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុង ប៉ោយប៉ែត ឱ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះ ... Read More »