ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច អំពាវនាវឱ្យ បុគ្គល២នាក់ ដែលដឹកជនជាតិនីហ្សេរីយ៉ាមកផ្ទះ សំណាក់ ចូលខ្លួនជាបន្ទាន់ដើម្បីពិនិត្យសុខភាព

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ   បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ពណ៌មាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។ ... Read More »

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានដឹកនាំក្រុមកីឡាករប្រកួតលក្ខណៈមិត្តភាព​ និងបានពិនិត្យមេីល​បង្គោលភ្លេីងធំៗ​ទាំង៨ដេីម​ ដែលបានបំពាក់​រួចរាល់

ខេត្តបន្ទាយមានជ័យ​ ៖​ នៅល្ងាចថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​  លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានដឹកនាំក្រុមកីឡាករ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ប្រកួតលក្ខណៈមិត្តភាព​ ជាមួយក្រុមកីឡាមហាជន​ នៅពេលកំពុងភ្លៀង ។  ក្រោយពីបញ្ចប់ការប្រកួត​លោកឧត្តមសេនីយ៍ត្រី​ បោន​ ... Read More »

Update ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសអំពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសអំពី ការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វា នៅរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រោយពី ទទួលបានព័ត៌មានពីអាជ្ញាធរសុខាភិបាលនៃព្រះរាជាណាចក្រថៃកាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥១​នាក់​ ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៣​ កក្កដានេះ! ​

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៥១​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​!​ ​របាយការណ៍ដដែល​ បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥១​នាក់​ រួម​មាន​៖​ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣​ ខែកក្កដា​ កើតឡើង​៥​លើក​ ស្លាប់​៣​នាក់​ របួស​ ៨​នាក់​ !!!

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រលប់​ថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ ៤​នាក់​(​ស្រី​២​នាក់​)​ ។​ ​របាយការណ៍​ដដែល​បន្តថា​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​កម្ពុជា​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៩១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃទី២៣ កកដ្កា!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​នេះ​​ មានចំនួន​គោលដៅ​សរុប​ ១៥៥​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.៦៩២​គ្រឿង​ ម៉ូតូ​ ... Read More »

ចូលក្នុងរោងចក្រលួចម៉ូតូកម្មករមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងក្របួចជាប់

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជាកម្មករចូលទៅក្នុងរោងចក្រ រួចធ្វើសកម្មភាពលួចម៉ូតូរបស់កម្មករបណ្ដើរចេញមកក្រៅ តែត្រូវសន្តិសុខសង្ស័យសួរនាំ ធ្វើឲ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួន តែទីបំផុតត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងក្របួចជាប់។ករណីនេះ បានកើរឡើងថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២​ វេលា​ម៉ោង១២និង៣០ នាទី​ នៅភូមិ​ជ័យជំនះ​​ ឃុំ​សៀមរាប​ ... Read More »

Breaking News ៖ តែប៉ុន្មានម៉ោង ទីបំផុត ! បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ឈានដល់ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

«សមិទ្ធផល​ថ្មី​រួម​បន្ថែម​ទៀត​រវាង​មូលនិធិ​មុទិតា​ និង​ ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាត្រូវបានផុសឡេីងក្នុង​ទីរួមខេត្ត​កំពត​​»

ខេត្តកំពត ៖ ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលថ្មីមួយទៀតជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ នេះជា​សមិទ្ធផល​រួម​រវាង​មូលនិធិ​មុទិតា​ និង​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈការសាងសង់នូវ​អគារ​សិក្សាចំនួន​១ខ្នង​  មាន ៤បន្ទប់​ទំហំ៩ម​ x៣២ម ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សាសម្តេចតា​ ភូមិ១ឧសភា​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក សោម សេរីវុឌ្ឍន៍

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក សោម សេរីវុឌ្ឍន៍ ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ... Read More »

សិក្ខាកាមចំនួន ៤៩នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោក ឆ្នាំ២០២២ ដោយជោគជ័យ

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ... Read More »

លោក​ ជា​ សុមេធី ​៖​ រម្លឹកដល់ក្រុមការងារ មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពុះពារសម្រេចភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ និងពិសារអាហារសាមគ្គី ជាមួយនិងក្រុមការងារស្រុក ... Read More »

រថយន្តកូរ៉ូឡាបុកម៉ូតូសណ្ដោងរ៉ឺម៉កនៅផ្លូវ៥០ម៉ែត្របណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបានបុកជាមួយនឹងម៉ូតូសណ្ដោងរុឺម៉កនៅត្រង់ចំណុចចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាត កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។      ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូសណ្ដោងរុឺម៉កដឹកម្សៅបៀកបើកបរដោយយុវជនម្នាក់រួមដំណើរជាមួយនឹងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ... Read More »

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:២០នាទីរសៀល ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមាណជា ... Read More »

អភិបាលខេត្ត​កណ្ដាល​ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា សាលាបឋមសិក្សាហ៊ុន សែន ថ្នល់ទទឹង និងសាលារៀនខ្មែរ-ចិន​

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងថា​ លោករួមជាមួយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ  ... Read More »

អភិបាលខេត្ត​កំពង់ស្ពឺ ​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម៉ែត្រការ៉េ

ខេត្ត​កំពង់ស្ពឺ​៖​ លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម២។     អភិបាលខេត្ត​រូបនេះ​បានបញ្ជាក់ថា​ ក្នុងនោះ៖ -ចម្ការមីនចំនួន៤០៦ចម្ការ ផ្ទៃដីមានមីនសរុបចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖​ វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែម

ខេត្ត​កំពង់ស្ពឺ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ​ បានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ... Read More »

មន្ត្រីសុខាភិបាលប្រចាំនៅច្រកព្រំដែន បង្កើនការត្រួតពិនិត្យសុខភាពអ្នកដំណើរចេញចូល​ ខណៈវីរុសបំប្លែងខ្លួនថ្មី AB4/AB5 កំពុងរាលដាលឆ្លង​ខ្លាំង នៅ​ប្រទេសថៃ

ខេត្ត​ឧត្ដរមានជ័យ៖ បន្ទាប់ពី​វិរុសបំប្លែងខ្លួនថ្មី AB4/AB5 កំពុងរាលដាលឆ្លង​ខ្លាំងម្ដងទៀត នៅ​ប្រទេសថៃនោះ​ មន្រ្តីជំនាញសុខាភិបាលរួមទាំងកងកម្លាំងឈរជើងជួរមុខទាំងអស់ ​នៅតែបន្តបង្កើន​ពង្រឹង​វិធានការត្រួត​ពិនិត្យ​​លើ​អ្នក​ដំណើរឆ្លងដែន​គ្រប់រូប​នៅ​តាមច្រកទ្វារព្រំដែន​សំខាន់ៗ ក្នុង​ភូមិ​សាស្រ្តខេត្តឧត្តរមានជ័យ។​ នេះបេី​យោង​តាម​ការ​បញ្ជាក់​ពី​លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ​។  លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ... Read More »

សកម្មភាពធ្វើធុរកិច្ចមិនសុចរិតរបស់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញ និងចាត់ការតាមនីតិវិធី

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២នេះថា​៖​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថាមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានណាមួយថា អ្នកកើតជំងឺអុតស្វារត់គេចពីថៃចូលមកកម្ពុជានៅឡើយទេ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣ នេះថារហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានណាមួយថាបុរសស្បែកខ្មៅដែលកើតជំងឺអុតស្វារត់គេចពីថៃចូលមកកម្ពុជានៅឡើយទេ។ យ៉ាងណាក៏ដោយលោកទទួល ស្គាល់ថាសមត្ថកិច្ចនៅតាមព្រំដែនបានឃ្លាំមើលចំពោះបុរសស្បែកខ្មៅនោះយ៉ាងហ្មត់ចត់។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Thaiger បាន ឱ្យដឹងថា អាជ្ញាធរថៃ កំពុងតាមស្វែងរកបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់អាយុ២៧ឆ្នាំ ... Read More »

លួចម៉ូតូមិត្តភក្តិគេចខ្លួនបាន៤ថ្ងៃជនរងគ្រោះប្រទះឃេីញប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះសំណាក់៣ដុល្លារ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដោយជាប់ពាក់ព័ន្ធករណីលួចយកម៉ូតូមិត្តភក្តិខ្លួន​ កាលយប់ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២២​ នៅផ្ទះមិត្តភក្តិភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ... Read More »

ព្រឹទ្ធសភាកម្ពុជា បដិសេធចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀងរបស់ព្រឹទ្ធសភាអាមេរិក

ភ្នំពេញ៖ វាជារឿងដដែលៗដែលសហរដ្ឋអាមេរិកតែងតែចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើរាជរដ្ឋាភិបាលកម្ពុជា,រដ្ឋសភាក៏ដូចជាព្រឹទ្ធសភាផងដែរ។ ថ្មីៗនេះទៀតព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនៅអ្វីដែលហៅថា”ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២”  ដែលជាការមើលឃើញប្រាស់ចាកទាំងស្រុងពីការពិតនៅកម្ពុជា។ ព្រឹទ្ធសភាកម្ពុជាមានការការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង ហើយបដិសេធទាំងស្រុង ចំពោះគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ដែលបានចេញកាល​ពីយប់​ថ្ងៃទី២២ ខែកក្កដានេះលើកឡើងថា ... Read More »

សមត្ថកិច្ចខេត្តបន្ទាយមានជ័យនិងកោះកុងត្រួតពិនិត្យឃ្លាំមើលចាំចាប់បុរសស្បែកខ្មៅដែលមានជំងឺអុតស្វា

ខេត្តបន្ទាយមានជ័យ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកេីតជំងឺអុតស្វា ដំបូងគេនៅប្រទេសថៃ មិនទាន់បានឆ្លង ដែនចូលកម្ពុជាឡេីយ ខណ:សមត្ថកិច្ចថៃកំពុងតាមស្វែងរកជនបរទេសរូបនេះក្នុងប្រទេសរបស់ខ្លួន។ ប្រភពខ្លះរាយការណ៍ថា ជនជាតិនីហ្សេរីយ៉ានេះបានព្យាយាមឆ្លងដែនពីប្រទេសថៃចូលកម្ពុជាតាមព្រំដែនខេត្តកោះកុង។ នេះបេីតាមការអះអាងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេច ខ្លួនរបស់បុរសម្នាក់ ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វាដំបូងគេនៅប្រទេសថៃ ភ្លាមៗ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ... Read More »

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន​ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ លទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា

ខេត្ត​តាកែវ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹងថា​ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្ដដា ឆ្នាំ២០២២នេះ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិមូលដ្ឋានខេត្តតាកែវ ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយ ដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងក្នុងខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង​​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងកាលពីល្ងាចថ្ងៃសុក្រទី​២២​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២០-២១ ខែកក្កដា ... Read More »

លោក​ ជិ​ន​ ប៊ុនធឿន​ បានប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី ១៦- ១៧ ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ នាព្រឹកថ្ងៃ​សៅរ៍​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​នេះ​ លោក​ ជិ​ន​ ប៊ុនធឿន​ លេខាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​,​ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង  ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សុខ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ២០នាក់ ,អ្នក​ជាសះស្បើយ​ ២៦នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៣ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២០នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២៦នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញមន្រ្តី គណបក្សការពារសុខសន្តិភាព និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ សម្តេចបានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ... Read More »