ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋបាលរាជធានីសូមច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ ។ លោកម៉េត មាសភក្តី នាល្ងាចថ្ងៃទី២១ មិនានេះបានបានបញ្ជាក់យ៉ាងច្បាស់ថា ជុំវិញព័ត៌មានដែលថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ វាជាព័ត៌មានមិនមានការពិតនោះទេ។ លោកម៉េត ... Read More »

សេចក្ដីជូនដំណឹងរដ្ឋបាលខណ្ឌបឹងកេងកង

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេស លោក លោកស្រីដែលមានទីលំនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមានខ្លឹមសារដូចខាងក្រោម៖ Read More »

លោក ថេដ យ៉ូហូ (Ted Yoho) តំណាងរាស្រ្តអាមេរិក សរសេរលិខិតថ្លែងអំណរគុណសម្តេច ហ៊ុន សែន ដែលឲ្យ Westerdam ចូលចត

ភ្នំពេញ៖ តំណាងរាស្រ្តអាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋ លោក ថេដ យ៉ូហូ (Ted Yoho) ដែលកន្លងមកធ្លាប់តែរិះគន់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាអ្នកធ្លាប់ផ្តួចផ្តើមគំនិតតាក់តែងច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាផងដែរនោះ បានសរសេរលិខិតថ្លែងអំណរគុណ ជូនមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងរបស់អាមេរិកឈ្មោះ ... Read More »

អ្នកឧកញ៉ា គិត ធាង មានសំណាងបំផុត ក្នុងបទល្មើសគ្រឿងញៀនជិត៥០គីឡូក្រាម តុលាការផ្តន្ទាទោសត្រឹម៤ ឆ្នាំតែប៉ុណ្ណោះ..!

ភ្នំពេញ៖ គិតទៅវាសនាមនុស្សមិនដូចគ្នាមែន ចឹងហើយបានពាក្យចាស់បុរាណលោកលើកឡើងថា៖ គេអាចប្រណាំង ម៉ូតូ ឡាន កាណូត ទូក កប៉ាល់ កង់ សុីក្លូ យន្តហោះ បាន តែគេមិនអាចប្រណាំងនឹងវាសនាខ្លួនឯងបានទេ។ ជាក់ស្តែង ... Read More »

នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ធ្វើការចុះបង្ក្រាប អាកុលក្លែងក្លាយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជានគរបាលមូលដ្ឋាន បានធ្វើការចុះបង្ក្រាប អាកុលក្លែងក្លាយ ក្នុងប្រតិបត្តិការណ៌ខាងលើដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ... Read More »

ផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ បើកលក់ដូរធម្មតា ជាមួយគ្នានឹងការរៀបចំពិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ជំងឺវីរុសកូវីដ១៩

ភ្នំពេញ៖ ផ្សារមួយចំនួន នៅក្នុងរាជធានីភ្នំពេញប្រជាពលរដ្ឋក៏ដូចជាអាជីវករទិញ លក់ដូរជាធម្មតា ជាមួយគ្នានោះនៅតាមបណ្តាផ្សារទាំងនោះក៏បាន រៀបចំពិធីសាស្ត្រក្នុងបង្ការនិងទប់ស្កាត់ជំងឺ វីរុសកូវីដ ១៩ ផងដែរ។ ជាក់ស្តែងនៅក្នុងផ្សារដើមគរ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី២១ មិនា ឆ្នាំ២០២០នេះ ... Read More »

អភិបាល​ខេត្តតាកែវ មិន​ចែក​លាភ នៃ​ច្រកចេញចូល​តែមួយ ទើបបុគ្គលិក​ប្តឹងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ

ភ្នំពេញ​៖ ពាក់ព័ន្ធនឹងលោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ពុករលួយ កេងលើកម្លាំងញើសឈាមបុគ្គលិក មន្ត្រីរាជការ យកប្រយោជន៍បំពេញតម្រូវការខ្លួនឯង ពីចំណូលច្រកចេញចូលតែមួយ ឈានដល់មន្ត្រីប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ ដោយ​ក្នុង​ពាក្យបណ្ដឹង​នោះ បាន​រៀបរាប់​ប្រាប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា អភិបាល​ខេត្តតាកែវ ... Read More »

លោក ហេង ប៊ុន​គៀត អ្នក​ជំនាញ​ឱសថ ! ​អាល់កុលភាគច្រើន ដែល​លក់​តាម​អន​ឡាញ ​គឺ​ក្លែងក្លាយ ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួនដែលទិញអាល់កុល តាមការឡាយលក់តាមប្រព័ន្ធ​​អន​ឡាញ ត្រូវតែប្រុងប្រយ័ត្ន ព្រោះអាល់កុលទាំងនោះ មិនបាន​ឆ្លងកាត់​ការ ​ពិសោធន៍ គឺជា​ផលិតផល​ក្លែងក្លាយ​ និង​ប៉ះពាល់​ដល់​សុខភាព​ ។ នេះបើតាមការបញ្ជាក់ពី លោក ហេង ប៊ុន​គៀត ... Read More »

លោកស្រី ពេជ ចន្ទមុន្នី ចាត់ទុកថា កម្លាំងយុវជនស្ម័គ្រចិត្ត គឺជាវីរបុរសខ្សែត្រៀមទី១ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតឯកទេស និងអ្នកស្ម័គ្រចិត្ត តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ... Read More »

ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត កើនដល់៥១នាក់ សម្រាប់ថ្ងៃទី២០ មីនានេះ

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា៖ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥១នាក់(បុរស៤៧នាក់និងស្រ្តី០៤នាក់)។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុង៖ Read More »

លោកឧត្តមសេនីយ៍ឈឿនសុចិត្តចូលរួមកិច្ចប្រជុំគណៈកម្មការ ត្រួតពិនិត្យដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំច្រកទ្វារព្រំដែន

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរងជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងត្រួតពិនិត្យដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ (COVID19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំច្រកទ្វារព្រំដែន អញ្ជើញដឹកនាំដោយ លោក ... Read More »

ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងស្ថានទូតកម្ពុជា ជូនដំណឹងដល់ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី២២ ខែមីនាទៅ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការសម្រាប់ការធ្វើដំណើរ តាមយន្តហោះចូលប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩។ ... Read More »

សារសម្តេចតេជោ ហ៊ុន សែន ជូនជនរួមជាតិ អំពីគ្រោះភ័យជំងឺរាលកូវីដ (COVID-19)

សូមអានសារសម្តេចតេជោ ហ៊ុន សែន ជូនជនរួមជាតិ អំពីគ្រោះភ័យជំងឺរាលកូវីដ(COVID-19) ទាំងស្រុងដូចខាងក្រោម៖ Read More »

កុំផ្តោតតែបញ្ជូនអ្នកជំងឺផ្តាសាយធម្មតា ទៅមន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតដោយសង្ស័យថាមានជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១២រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ... Read More »

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំការអនុវត្ត វិធានការបង្ការ ទប់ស្កាត់ នៃវីរុសកូវីដ១៩

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ចេញសេចក្តីណែនាំ ស្តីពី ការអនុវត្ត វិធានការបង្ការ ទប់ស្កាត់ ស្ថានភាពរាតត្បាត នៃវីរុសកូវីដ១៩ (COVID-19) ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូន ដំណឹងស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាសតាមបណ្ដោយផ្លូវជាតិលេខ៤ដល់ព្រុំប្រទល់ខេត្ដកណ្ដាល ទុកយៈពេលឲ្យ៤សប្ដាហ៏

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសណ្ដាប់ ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាសតាម បណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ ខែមីនា ... Read More »

ភាគីកម្ពុជា-វៀតណាម ៖ ឯកភាព៤ចំណុចលើវិធានការអនុញ្ញាតអោយទំនិញចរា​ចរណ៍ចេញ-ចូល តាមច្រកអន្តរជាតិបាវិត

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញទី១៩ ខែមីនា ឆ្នាំ២០២០ នៅការិយា​ល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្តតៃនិញ ប្រទេសវៀតណាម មានកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលខាងភាគីកម្ពុជាសហដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក ... Read More »

ក្រសួងអប់រំ ៖ ពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមេសា

ភ្នំពេញ៖ បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ គឺក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្ដីពីការពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ឆ្នាំ២០២០។ ចេញសេចក្តីណែនាំបែបនេះ ... Read More »

កិច្ចពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ

ខេត្តស្វាយរៀង៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃខេត្តតៃនិញ ដែលដឹកនាំដោយលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដើម្បីពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ... Read More »

ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩ ដល់១០ករណីបន្ថែមទៀត កើនដល់៤៧នាក់ សម្រាប់ថ្ងៃទី១៩ មីនានេះ

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសមុននេះបន្តិចបានឱ្យដឹងថា៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ... Read More »

លោកស្នងការខេត្តកណ្តាល ចុះពិនិត្យមើលតាមព្រំដែនកម្ពុជា-វៀតណាម

ខេត្តកណ្តាល៖ ស្របពេលដែលសម្ដេច ស ខេង បង្គាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ពិសេសឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម។ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ... Read More »

ព្រះ​មហាក្សត្រ​ផ្តល់វិភាគទាន១០០.០០០ដុល្លារចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19​ ជាមួយ​រាជ​រដ្ឋាភិបាល​

ភ្នំពេញ​ ៖​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះ​ រាជាណាចក្រកម្ពុជា​ ព្រះ​អង្គ​ព្រះរាជទានព្រះរាជទ្រព្យចំនួនមួយ​រយពាន់ដុល្លារអាមេរិក​ ​សម្រាប់ជាវិភាគទានចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19 ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ។ ព្រះរាជសារព្រះអង្គធ្វេីនៅព្រះបរមរាជ​វាំងថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ​២០២០​ ... Read More »

សេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ

ខាងនេះជាសេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ សូមអានទាំងស្រុងដូចតទៅ៖  Read More »

ក្រសួងសុខាភិបាល ទទួលបានឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីចិនចំនួន ៣,០០០ឈុត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល ធ្វើពិធីប្រគល់ជូន ឧបករណ៍ពិនិត្យរកមេរោគ COVID-19 ចំនួន ៣,០០០ឈុត មកពីប្រទេសចិន ដល់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា៖ ឧបករណ៍ពិនិត្យរកមេរោគត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល កម្ពុជា ... Read More »

តំណាងអធិការខណ្ឌចំការមន បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងនាំយកថវិកា ផ្តល់នគរបាលដែលរងរបួសកំពុងបំពេញការងារ

ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់របួស ខណៈពេលកំពុងបំពេញការងារ បង្រ្កាបបុរសជនជាតិចិនកាន់កាប់អាវុធខុសច្បាប់ បានសម្រាកព្យាបាលជម្ងឺនោះត្រូវបាន លោក យិន សាន អធិការនគរបាលខណ្ឌចំការមន នាំយកថវិកា និងអោយកម្លាំងចុះសួរសុខទុក្ខ។ លោក មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់មានគម្រោងចែក ម៉ាស់ដល់ពលរដ្ឋនោះទេ ខណៈទើបទទួលបានម៉ាស់ ពីសប្បុរសជនជាង១០ម៉ឺននោះ

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០នេះថា ៖ អាជ្ញាធរ ភ្នំពេញ មិនទាន់មានគម្រោងចែកម៉ាស់ជូនដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីទប់ ស្កាត់ការរាលដាលនៃមេរោគ Covid-19 ... Read More »

នាយឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ ណែនាំអោយកងទ័ព​ បង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺវីដ១៩

ភ្នំពេញ​ ៖​ នាយឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ អគ្គមេបញ្ជាការកងយោធពល​ ខេមរា​ភូមិន្ទ​នៅថ្ងៃ​ទី១៩មីនាបានចេញ​ សេចក្តី​ណែនាំ​ដល់កងទ័ព​ ដោយយោងតាមសភាពធ្ងន់ធ្ងរនៃការរីករាលដាល​យ៉ាងឆាប់រហ័សរបស់ជំងឺរាតត្បាតកូវីដ​-១៩ នៅទូទាំងពិភពលោក ក៏ដូចជា​នៅក្នុងតំបន់ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ការណែនាំរបស់ក្រសួង ការពារជាតិ អគ្គបញ្ជាការ ... Read More »

សម្ដេច ស ខេង បង្គាប់ឱ្យអាជ្ញាធរនិងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែល អង្គភាព នគរដ្រេហ្គន ទទួលបាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ... Read More »

រាជរដ្ឋាភិបាល កែសម្រួលអនុក្រឹត្យ ស្តីពីផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ថា អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រាមួយចំនួន ... Read More »

គណបក្សយុវជនកម្ពុជា ស្នើសុំរដ្ឋាភិបាលប្រទេសចិន ជួយបញ្ជូនគ្រូពេទ្យជំនាញ មានបទពិសោធន៍ខាងCOVID-19 ជួយដល់កម្ពុជា

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញលិខិតផ្លូវការស្នើសុំ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំរដ្ឋាភិបាលប្រទេសចិន ជួយបញ្ជូនគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ព្យាបាលនូវជំងឺ COVID-19 ... Read More »