ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស

                              ... Read More »

អបអរសាទរទិវាយុវជនអន្ដរជាតិ ១២ សីហា ២០២០

ភ្នំពេញ៖ យុវជនដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា កសាង និងអភិវឌ្ឍជាតិក្នុងនាមជាអ្នកបន្តវេន។ យុវជនមិនត្រឹមតែមានតួនាទីក្នុងប្រទេសប៉ុណ្ណោះទេ យុវជនក៏ដើរតួនាទីសំខាន់លើឆាកអន្ដរជាតិក្នុងការផ្សព្វផ្សាយកិត្យានុភាពជាតិ និងការរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងចំណេះដឹងនានា ដែលជាយាននាំមកនូវសុខដុមនីយកម្មក្នុងពិភពលោក។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ យុវជនបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ ដូច្នេះយុវជនគប្បីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹង និងបង្កើនសមត្ថភាព ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យបានបង្ក្រាបជាក់ស្ដែងនូវមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្នុងក្រុមទី១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤ៈ៤០នាទី ... Read More »

ជាលើកទី២ចោរចូលកាប់ដើមគ្រញូងក្នុងតំបន់អង្គរហើយអាជ្ញាធរជាតិអប្សរាចាប់ជនសង្ស័យមិនបាន

ខេត្តសៀមរាប ៖ដើមឈើគ្រញូងមួយដើមធំមានទហំជិត១អោបដុះនៅក្នុងតំបន់ អង្គរគ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខលួចកាត់យកបាត់ហើយអាជ្ញាធរអប្សរាបានត្រឹមគ្រវីក្បាលហើយសន្យាថានឹងស្រាវជ្រាវរកជនកាប់បំផ្លាញឲ្យឃើញដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ហេតុហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ នៅត្រង់​ចំណុច​គោក​បាខែង ក្រុម​ទី​៦​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។  តាមកំណត់ហេតុរបស់សមត្ថកិច្ចស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​ករណី​កាប់​ឈើ​គ្រញូង​បានឲ្យដឹងថាការ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង ឃើញ​ថា ពិតជា​មានការ​លួច​កាត់ឈើ​គ្រញូង​ដែល​មានមុខ​កាត់ ... Read More »

រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖លោកម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ​​។ ​​ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ូតេហ្គី តូស៊ីមីសឺ ... Read More »

មានករណីក្មេងៗ៤នាក់ អួតក្អេងក្អាង ថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» កៀបស៊ីពលរដ្ឋមិនបាន រួចឆ្លើយថា ជារឿងយល់ច្រឡំ

ភ្នំពេញ៖ មានករណីក្រុមក្មេងៗចំនួន៤នាក់ អួតក្អេងក្អាង ថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» ឬ ហៅសាមញ្ញ ថា ភ្នាក់ងារសម្ងាត់ ចង់កៀបស៊ីម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេច រួចឆ្លើយដោះសារថា ជារឿងយល់ច្រឡំ ។ ... Read More »

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

ខេត្តសៀមរាប៖ អ្នកនាង ឡុង ស៊ូឡេង អ្នកគ្រប់គ្រងរមណីយដ្ឋានក្រវ៉ាន់សៀមរាប រ៉េស៊ីដេន ស្ថិតក្នុងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឲ្យដឹងថា ៖ ផ្កាអូស្មូ ជាប្រភេទផ្កានាំចូលមកពីប្រទេសចិន មានផ្ការីកចម្រុះពណ៌ដែលគួរឲ្យគយគន់ ... Read More »

ក្រសួងសុខាភិបាល ប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ថ្មីចំនួន​ ០២នាក់​ ទៅលើបុរសជនជាតិចិន និងស្ត្រីជនជាតិអាមេរិក

ភ្នំពេញ៖ យោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល មិនមានករណ៏ជាសះស្បើយ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់។ ករណីវិជ្ជមានវីរុសភូរីដ-១៩ថ្មី៖ ចំនួន០២នាក់ ជនជាតិចិន០១នាក់ និងជនជាតិអាមេរិកកាំង០១នាក់ ។ -បុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ... Read More »

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបញ្ចប់រឿងត្រឹមសំណង៨០០ដុល្លារ

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​​លឿន​ដល់​ផ្លូវបំបែក​ជា​បួន​បានជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​យ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្វារ​ចំហៀ​ង តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករងរបួស​។ ​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩​យប់ ថ្ងៃ​អង្គា​រទី​១១ ខែសីហា ២០២០ តាមបណ្តោយផ្លូវលេខ១៤៣ កែង​នឹងផ្លូវ លេខ៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ប្រភពពត៌មានពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យខារ៉ាអូខេ និងរង្គសាលបើកលួចលាក់ល្មើសការណែនាំ

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យខារ៉ាអូខេ និង រង្គសាលដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ ដែលប្រតិបត្តិការនេះធ្វើឡើងនាវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ លោក សុខ ពេញវុធ ... Read More »

គ្រោះថ្នាក់ចរាចរណ៍បុកគ្នាដោយសាររថយន្តដាច់ហ្រ្វ័ង ស្លាប់ម្នាក់រងរបួស២៩ នាក់នៅភូមិបិតត្រាង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖  យ៉ាងហោចណាស់មានស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សបុ្រសស្រី២៩នាក់ផ្សេងទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្របានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុរថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073 របស់ក្រុមហ៊ុនSP  ដាច់ហ្វ្រ័ងជ្រុលទៅបុករថយន្តដឹកកម្មករចំនួន៣គ្រឿងនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតម្សៅថ្នាំញៀន២១កញ្ចប់រួមទាំងសម្ភារមួយចំនួន

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប និងមានការចូលរួមដោយមេភូមិសមាជិកសង្កាត់ផងបាន សហការគ្នាបង្រ្កាបករណីរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់រួមទាំងវត្ថុតាងមួយចំនួន ។  ករណីបង្រ្កាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ ធ្វើឡើងវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃអង្គារ ... Read More »

លោកផ្កាយ១ម្នាក់ជាអនុប្រធាននាយកដ្ឋាន​ បានគំរាមផ្ទុះអាវុធក្នុងហាងវិមានព្រិល​ ក្នុងខណ្ឌចំការមន​ សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបានដូចបំណង

​    ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយចេញពីហាងផឹកស៉ី វិមានព្រិល​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣​ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ ដោយមានបុរសម្នាក់ស្លៀកពាក់ស៉ីវិលដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក​ឡិចសុីស​ ពណ៌ស្ករ ... Read More »

លោក ខៀវ កាញារីទ្ធ បិទវគ្គសិក្សាបច្ចេកទេសទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធDigital Smart Phone លើកទី១

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេលមួយថ្ងៃពេញរួចមក វគ្គសិក្សាបច្ចេកទេស ទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធ Digital Smart Phone លើកទី១ ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធពិធីបិទ និងប្រគល់លិខិត បញ្ជាក់ការសិក្សា ជូនដល់សិក្ខាមទាំងអស់ ... Read More »

អាជ្ញាធររាជធានីភ្នំពេញសម្តែងការសោកស្តាយចំពោះរបាយការណ៍គណបក្សខ្មែរឈ្នះដែលបានបំភ្លៃការណ៍ពិតពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យដោះលែង រ៉ុង ឈុន

ភ្នំពេញ៖  នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរបាយការណ៍បំភ្លៃការណ៍ពិតរបស់គណបក្សខ្មែរឈ្នះ ដែលរបាយការណ៍នេះនិយាយពាក់ព័ន្ធនឹងការធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍លេខ ១០៨/២០ ... Read More »

Update ៖ តោះចង់ដឹងច្បាស់អត់! តើករណីចាប់ជំរិត នៅក្នុងសណ្ឋាគារយីហោ”រំដួលហ្គ្រេនហូតែល”ព្រឹកមិញនេះ គឺជនរងគ្រោះមានគ្នា២នាក់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីជនជាតិវៀតណាមម្នាក់​ បានយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីលួចរត់តាមបង្អួច ប៉ុន្តែត្រូវជនសង្ស័យជាជនជាតិចិន ដឹងខ្លួនទាន់ក៏ប្រើឡាមកាត់ផ្ដាច់ខ្សែនោះឲ្យនាងធ្លាក់ពីជាន់ទី៦ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។ ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំកម្លាំងចុះជួយធ្វើអន្តរាគមន៍ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យជាជាតិចិន ចំនួន៣នាក់ ... Read More »

លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

  ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រង ឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ មហាឧបាសិកា ប៊ុន ស៊ាងលី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ... Read More »

នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលរលុបគំនូសសញ្ញាចរាចរណ៍ ត្រូវបានមន្ទីរសាធារណការបានបន្តលាបគំនូសសញ្ញាចរាចរណ៍ឡើងវិញដើម្បីឱ្យល្អឡើងវិញ

ភ្នំពេញ៖ នៅតាមបណ្ដាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ គឺកន្លងមករហូតដល់បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងភ្នំពេញផងដែរ។ ប្រតិបត្តិការលាបគំនូសសញ្ញាចរាចរណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថីព្រះនរោត្តមចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យរហូតដល់ចំណុចភ្លើងស្តុបជលផល ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »

លោក ម៉ម ប៊ុនហេង ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ឡើយ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលសហគមន៍

ភ្នំពេញ៖ យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ ... Read More »

អនុក្រុមការងារ អន្តរក្រសួងប្រជុំ តាក់តែងសេចក្តីព្រាង អនុក្រឹត្យកំណត់ដោយច្បាបប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ កិច្ចប្រជុំ អនុក្រុមការងារស្រាវជ្រាវ និងរៀបចំតាក់តែងសេចក្តីព្រាង អនុក្រឹត្យកំណត់ដោយច្បាបប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ ... Read More »

ONE Championship និង សែលកាតប្រកាសភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ... Read More »

ទេសចរណ៍ផ្សងព្រេងចាប់អារម្មណ៍ដើរកំសាន្តឡើងលើភ្នំរាំងខ្វាវខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោក ប៉ាន មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖ មានអ្នកទេសចរណ៍មួយក្រុមមានគ្នាចំនួន២១នាក់ មកពីភ្នំពេញ បានធ្វើដំណើរឡើងភ្នំខ្វាវ ហៅភ្នំតាក្រហមករ ... Read More »

កងកម្លាំងមួកខៀវ ៧១នាក់ បន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះមកពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តដល់ កម្លាំងកងកម្លាំងមួកខៀវចំនួន៧១នាក់ កំពុងបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង ... Read More »

តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅកន្លែងណាក្នុងពេលឈប់សម្រាកខាងមុខនេះហើយឬនៅ..តោះ«ទឹកធ្លាក់អូរជាំ»

ខេត្តបាត់ដំបង៖ អង្គភាពមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ។ ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយប្រមាណ១០០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។ នៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ ... Read More »

រោងចក្របារីគ្មានច្បាប់អនុញ្ញាតនៅខណ្ឌពោធិ៍សែនជ័យមួយកន្លែងដល់ថ្ងៃកម្មករបេីកប្រាក់ខែស្រាប់តែសមត្ថកិច្ចជំនាញចុះបង្ក្រាប

ភ្នំពេញ ៖ រោងចក្រផលិតបារីរបស់ក្រុមហ៊ុនចិនមួយកន្លែងគ្មានច្បាប់អនុញ្ញាតយីហោ BPA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដែល បានបេីកដំណេីរការជាយូរមកហេីយនោះខណៈដល់ថ្ងៃកម្មករបេីកប្រាក់ខែបែរជាត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាប ដកហូតបានបារីជាច្រើនកេស ឃាត់ទាំងថៅកែក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ... Read More »

អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យរថយន្តធំឆ្លងកាត់មហាវិថីឈ្នះ=ឈ្នះក្នុុងពេលបើកដំណើរការសាកល្បង វ៉តធើផាក

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យរថយន្តធំបើកឆ្លងកាត់មហាវិថីឈ្នះ=ឈ្នះក្នុុងពេលបើកដំណើរការ សាកល្បង វ៉តធើផាក Garden City Water Park  ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយចាប់ផ្តើមពេញមួយថ្ងៃទី១៥ ខែសីហាចាប់ពីម៉ោង៦និង០០នាទីព្រឹក និងថ្ងៃទី១៦សីហា រហូតដល់ចប់កម្មវិធី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលព័ត៌មាននេះយើងទទួលបាននារសៀលថ្ងៃទី១១សីហា ឆ្នាំ២០២០នេះ៕ ដោយ៖ សំរិត Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំផ្សព្វផ្សាយអប់រំចិត្តសាស្ត្រស្តីពីគ្រឿងញៀនខុសច្បាប់​តាមរយៈ Video Conference

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រស្តីពីគ្រឿងញៀនខុសច្បាប់ដល់អង្គភាពកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត តាមរយៈ Video Conference។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ... Read More »

វិធីធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ ឆ្ងាញ់ពិសា

ភ្នំពេញ៖ ចំពោះវិធីធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ ឆ្ងាញ់ពិសា នោះគ្រឿងផ្សំ ត្រី ១ក្បាលល្មម,អំបិល,គល់ស្លឹកគ្រៃ ១គល់,ស្លឹកក្រូចសើច ២-៣សន្លឹក,ខ្ទឹមក្រហម ៣មើមហាន់ស្តើងៗ,ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),អំពិលទុំ ២ស្លាបព្រាបាយ,ទឹកត្រី ៥ស្លាបព្រាបាយ,ស្ករ ៥ស្លាបព្រាបាយ,អំបិលបន្តិច,ទឹក កន្លះចានចង្កឹះ,ប្រេងសម្រាប់បំពងត្រី,នំបញ្ចុក,បន្លែអន្លក់មានដូចជា ... Read More »

Update ៖ ចាប់ជំរិតស្រ្តីជនជាតិចិនម្នាក់នៅក្នុងសណ្ឋាគារយីហោរំដួលហ្គ្រេនហូថែល(Rumduol Grand Hotel)

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់​ ត្រូវបានជនជាតិចិនដូចគ្នាមួយក្រុម បានធ្វើសកម្មភាពចាប់ជំរិតនាង នៅក្នុងសណ្ឋាគារយីហោ” Rumduol Grand Hotel “ ដែលមានកម្ពស់ ១២ជាន់ ពេលជនរងគ្រោះយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីលួចរត់តាមបង្អូច ជនសង្ស័យដឹងទាន់ក៏ប្រើឡាមកាត់ធ្លាក់ពីជាន់ទី៦ បណ្ដាលឲ្យរងរបួសធ្ងន់ ... Read More »