ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក អេង ហុី ៖ ខ្ញុំបាទសង្កេតឃើញតាមប្រព័ន្ធព័ត៌មានសង្គម មានបុគ្គលមួយចំនួនព្យាយាមមួលបង្កាច់ បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ និងញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង កងរាជអាវុធហត្ថ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានលើកឡើងថា, គួរពិចារណា! ថ្មីៗនេះ ខ្ញុំបាទសង្កេតឃើញតាមប្រព័ន្ធព័ត៌មានសង្គម មានបុគ្គលមួយចំនួនព្យាយាមមួលបង្កាច់ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើ២ខ្នងផ្អើលទាំងថ្ងៃចែសនៅស្រុកឧត្តុង្គ

ខេត្ត​កំពង់​ស្ពឺ​ ៖​ មានអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលថ្ងៃចែសបំផ្លាញផ្ទះ​ប្រជា​ពលពលរដ្ឋចំនួន​ ០២​ខ្នង​ និងសម្ភារប្រើប្រាស់អស់ជាច្រើនដោយសារឆ្លងចរន្តអគ្គិសនី។​ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ​សៅរ៍​ ១៣​ កើត​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២​ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៣ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៣២នាក់ (យានយន្ត ៤៩គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៦ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សន្និបាត​គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ បូកសរុបលទ្ធផលការងារអនុវត្តន៍កម្មវិធីនយោបាយ​ របស់គណបក្សសង្កាត់អាណត្តិទី៤​ (២០១៧-២០២២)​ និងទិសដៅភារកិច្ច អាណត្តិទី៥ រយ:ពេល ៥ឆ្នាំបន្ត ( ២០២២-២០២៧ )

ភ្នំពេញ​៖​ លោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖​ សន្និបាត​ គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ របាយការណ៍ បូកសរុបលទ្ធផលការងារអនុវត្តន៍កម្មវិធីនយោបាយ​ របស់គណបក្សសង្កាត់អាណត្តិទី៤​ ... Read More »

BREAKING NEWS ៖ សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ពី ប្រវត្តិនៃការចាប់ខ្លួនលោក ប៉ែន សុវណ្ណ និងមរណ ភាពរបស់លោក ចាន់ ស៊ី !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចេញមករំលឹកពីប្រវត្តិសាស្ត្រនៃការចាប់ខ្លួន និងមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី២រូបក្នុងសម័យសាធារណរដ្ឋប្រជាមានិត កម្ពុជា គឺលោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួន ដោយសារអំពើក្បត់និងមិនចេះសាមគ្គីភាព ហើយ លោក ... Read More »

លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងថា, តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក លឹម ចុកក ... Read More »

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០មុឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា»

  ភ្នំពេញ ៖ ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​ព្រះរាជតម្រិៈគោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតាសុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿន​​លើគ្រប់វិស័យ ... Read More »

ថ្ងៃ​នេះ​​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៣នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៣នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​ គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​អាទិត្យ​ទី​១៦ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៣នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៣នាក់ និងករណីស្លាប់​ គ្មាន​។   សូមជម្រាបថា​ ... Read More »

ទូកទៅកំពង់នៅ! អតីតនាយប៉ុស្តិ៍​នគរបាលរដ្ឋបាល​រហាល​ ទុកស្នាដៃច្រើនក្រោយលោកចូលនិវត្តន៍

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ចាត់ទុកជាសំណួរមួយសម្រាប់មន្រ្តីទទួលប្រាក់បៀវត្សពីរដ្ឋខណៈបំពេញភារកិច្ចជូនរដ្ឋច្រើនឆ្នាំ ហើយត្រូវបានចូលនិវត្តន៍ តើបានបន្សល់ទុកស្នាដៃនិងកេរ្តិ៍ឈ្មោះអ្វីខ្លះជូនជាតិមាតុភូមិ? សម្រាប់នាយ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំ​រហាល​ នៃ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យដែលបាន​ប្រកាស​ឲ្យ​ចូល​និវត្តន៍​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​ ត្រូវបានប្រជាពលរដ្ឋនិងមន្រ្តីនគរបាលជាច្រើនកោតសរសើរពីស្នាដៃមួយចំនួនដែលលោកបានកសាងនិងបន្សល់ទុកសម្រាប់ប៉ុស្តិ៍រដ្ឋបាលរហាល ។  ជាមួយនេះ ដោយមើលឃើញស្នាដៃរបស់លោក ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់និងរបួសធ្ងន់៤នាក់

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់​ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិចំការតាង៉ែត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។     មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៦គីឡូក្រាម

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២បានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យម្នាក់បន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៦គីឡូក្រាម។    ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ... Read More »

ក្រុមចោរប្លន់ប្រដាប់អាវុធបាញ់ប្លន់យកកាបូបតែមិនបានសម្រេច

ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនមួយក្រុមបានជិះម៉ូតូដេញតាមរថយន្តជនរងគ្រោះ រួចបាញ់ប្លន់តែមិនសម្រេចរត់ចោលកាំភ្លើង បាត់ស្រមោល។    ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចខុនដូមួយកន្លែង​ ស្ថិតនៅផ្លូវលេខ៤១ មុខស្ថានទូត​ម៉ាឡេស៊ី​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ... Read More »

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បណ្តុះបណ្តាលស្តីពីតួនាទីនិងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធីបតីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទីនិងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុករំដួល។ ដោយបានកំណត់ទិសដៅផ្តល់វគ្គបណ្តុះបណ្តាលជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុងនៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនគណបក្សឃុំ-សង្កាត់នៅទូទាំង៨០ឃុំ-សង្កាត់ ... Read More »

កិច្ចពិភាក្សាពីលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា Telegram Bot ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនង និងទទួលយកព័ត៌មានពីប្រជាពលរដ្ឋ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ​៖​ បេី​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅល្ងាចថ្ងៃសៅរ៍​ទី១៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ... Read More »

ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងគ្នាត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញមិនមានអនុលោមភាព និងចាត់វិធានការច្បាប់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១៥ ខែមករា​ ឆ្នាំ​២០២២នេះថា​៖ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ និងអនុវត្តនូវច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។  ជាក់ស្ដែង​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ... Read More »

លោក​ ស​ សុខា​ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងកំណត់ទិសដៅឆ្នាំ២០២២ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

ភ្នំពេញ៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖ នៅថ្ងៃសៅរ៍ទី​១៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមជាគណៈអធិបតីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងកំណត់ទិសដៅឆ្នាំ២០២២ របស់សហព័ន្ធកីឡាប៊ូល ... Read More »

សម្តេចតេជោ​ ហ៊ុន​ សែន​ សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រលប់​ថ្ងៃ​សៅរ៍​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ សូមអបអរសាទរចំពោះចៅៗ​ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បន្ថែមថា៖​ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូតដល់១.៧៥៣នាក់។ ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនជាតិចិនម្នាក់ពាក់ព័ន្ធ ករណីកែច្នៃ ជួញដូរគ្រឿងញៀន ជាង៦គីឡូក្រាម ជាសាធារណៈមុនបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២នេះសមត្ថកិច្ចជំនាញមន្ទីរគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យម្នាក់ដែលជាជនជាតិចិនជាប់ពាក់ព័ន្ធទៅនឹងករណីកែច្នៃជួញដូរគ្រឿងញៀនជាង៦គីឡូក្រាមនៅរាជធានីភ្នំពេញជាសាធារណៈមុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការទៅតាមនីតិវិធី។ គួររំលឹកថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន ... Read More »

អ្នកសារព័ត៌មានម្នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកសារព័ត៌មានត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនខណៈដែលជននេះលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលដាក់នៅក្នុងហោប៉ៅម៉ូតូក្បែរចង្កូត។    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចខាងមុខរោងចក្រវីន​តាយ ក្នុងភូមិឃ្លាំងសម្បត្តិ  ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។    ... Read More »

សម្តេចពិជ័យសេនាបានបំពាក់មេដាយជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនក្រុមទី១៦

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី១៤ខែមករា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកស្រី ហ៊ីវ ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីសម្ពោធពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញ និងប្រកាសពីលទ្ធផលការប្រកួតពានរង្វាន់ អបអរសាទរទិវាជ័យជំនះ ៧ មករា

ខេត្តពោធិ៍សាត់ ៖​  បើយោងតាមប្រភពពី ៖ រដ្ឋបាលពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងលោក ទី​ នរិន្ទ រដ្ឋលេខាធិការ​ ក្រសួងរ៉ែ​ ... Read More »

អគ្គនាយកស៊ីម៉ាក់​ កណ្តុរឈ្មោះម៉ាហ្គាវ៉ា​(MAGAWA)បានស្លាប់ដោយសារចាស់ជរា!

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅថ្ងៃ​សុក្រ​​ទី​១៤ ខែមករា​​​​ ឆ្នាំ២០២២​ យ៉ាងដូច្នេះ​ថា៖​ កណ្តុរឈ្មោះម៉ាហ្គាវ៉ា​(MAGAWA)បានស្លាប់នៅថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២២​ ដោយសារចាស់ជរា!។ ... Read More »

សហព័ន្ធកីឡាវាយសីកម្ពុជាប្រកាសរៀបចំការប្រកួតពានរង្វាន់៧មករា នៅខេត្តសៀមរាប

ភ្នំពេញ៖ បើយោងតាម(រូបភាពឯកសារ) នៃផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បង្ហោះនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ... Read More »

លោក ហ៊ុយវណ្ណៈ លើកពីប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រម្លឹកដល់អ្នកសារព័ត៌មាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) អតីតអ្នកសារព័ត៌មានអាជីពជើងចាស់ ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ... Read More »

ហួសចិត្ត! សូម្បីម៉ូតូរត់រ៉ឺម៉កកញ្ចាស់មួយគ្រឿងក៏មិនលើកលែងដែរលួចទាល់តែបាន

ខេត្តកំពង់ស្ពឺ ៖  មុខសញ្ញាចោរកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ នាំគ្នាដេញចាប់ប្រផាប់ប្រភីង រត់បាតជើងសព្រាតធ្លាក់ទឹកអូរខណ:ជនសង្ស័យរូបនេះលួចម៉ូតូសណ្តោងរ៉ឺម៉កកញ្ចាស់មួយគ្រឿង។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នៅចំណុចភូមិព្រះរោងឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំតូចបានឲ្យដឹងថាជនសង្ស័យ ជាមុខសញ្ញាចាស់លួចមិនរើសមុខមានឈ្មោះ ផុន ទី ភេទប្រុស អាយុ២១ឆ្នាំ ... Read More »

កំដៅសម្លទុកចោល​ បង្កជាអគ្គិភ័យឆាបឆេះ​ផ្អើល​ប្រជាពលរដ្ឋ​រត់ចែក​ជេីងគ្នាទាំងយប់

ភ្នំពេញ​៖​ ដោយសារតែការធ្វេសប្រហែសក្នុងការដាំស្លរ​ បានបង្កឡើងជាអគ្គិភ័យឆាបឆេះផ្ទះបាយ​ ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​ខាងនាំគ្នារត់ចែកជេីង​ទាំងយប់​។  ជាក់ស្ដែង​ករណី​គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការកំដៅសម្លទុកចោលបង្ករជាអគ្គិភ័យឆាបឆេះផ្ទះបាយ​ នាវេលាម៉ោង​ ៦និង៥០នាទីយប់​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ ស្ថិតនៅហាងចិនមួយកន្លែង​ តាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ​ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​ ... Read More »

ហុល្លង់ ដាណឺម៉ាក ធ្វើពហិការការទូតអូឡាំពិកក្រុងប៉េកាំង

នៅថ្ងៃទី១៤ខែមករា ហុល្លង់បានប្រកាសធ្វើពហិការការទូតអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២នេះ ។ ក្រោយការប្រកាសរបស់ហុល្លង់ ប្រទេសដាណឺម៉ាក់ក៏បានប្រកាសធ្វើពហិការផងដែរ។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បានប្រកាសថា រដ្ឋាភិបាលដាណឺម៉ាក បានសម្រេចមិនបញ្ជូនមន្ត្រីការទូតចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំងឡើយ។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក់បញ្ជាក់ថា គ្មានអ្វីអាថ៌កំបាំងឡើយ ... Read More »

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ សរុបចំនួន ១១៤នាក់​

ភ្នំពេញ​៖​ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំង​ ... Read More »

ការដោះលែង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក យី កុយ អាចស្ថិតក្នុងភាពមិនប្រក្រតី បន្ទាប់ពីចោទប្រកាន់ ពាក់ព័ន្ធពីបទ.ផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ

ភ្នំពេញ ៖ សូមរម្លឹកថា, លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានចេញដីកាអមសម្រេចឲ្យឃុំខ្លួនមន្ត្រីយោធាពាក់ផ្កាយ៣ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.ផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ដោយរង់ចាំសវនាការលើអង្គសេចក្តី ... Read More »